Friday, February 09, 2018

អគ្គស្នងការដ្ឋាននគរបាលជាតិ ចេញសេចក្តីណែនាំស្តីពី កិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ​ សុវត្ថិភាពសង្គម​ ក្នុងពិធី​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជនជាតិចិន​ វៀតណាម​ កូរ៉េ​

អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានចេញសេចក្តីណែនាំស្តីពី កិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន វៀតណាម កូរ៉េ។

ដើម្បីធានានូវសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយ និងសុវត្ថិភាពសង្គមបានល្អប្រសើរជូនប្រជាពលរដ្ឋចូលរួមអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីជាប្រពៃណីរបស់ប្រជាជនចិន វៀតណាម និងកូរ៉េ ដែលត្រូវនឹងថ្ងៃទី១៥-១៨ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការណែនាំដល់ប្រធាននាយកដ្ឋានកណ្តាល ប្រធាននាយកដ្ឋាន-អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ពង្រឹងនូវវិធានការធានាស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ដោយផ្តោតលើការងារមួយចំនួនរួមមានដូចខាងក្រោមនេះ៖

(សូមទស្សនាវីដេអូ) វិទ្យា​ស្ថាន​ពលរដ្ឋវិជ្ជា ពន្យល់អំពី “ពិសពុល​ ​នៃការប​ង្កេី​តចលនាឩទ្ទាម​ក្រៅប្រ​ទេស តាមរយៈទណ្ឌិត សម រង្ស៊ី ធ្វេី​ជាតួឯក”

(សូមទស្សនាវីដេអូ)គណៈកម្មាធិការជាតិ​​រៀបចំការបោះឆ្នោត ចេញ​សេចក្តី​ប្រកាសព័ត៌មាន អំពីចំនួនភ្នាក់ងារ​គណបក្ស​នយោបាយដែលនឹងត្រូវ​សង្កេតការណ៍​ ការ​​បោះឆ្នោតជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិ​កាលទី៤ ឆ្នាំ២០១៨

(សូមទស្សនាវីដេអូ)៖ ប្រសាសន៍សំខាន់ៗរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធ​បើកការដ្ឋានសាងសង់ស្ពានថ្មី «ស្ពានមិត្តភាពកម្ពុជា-ចិនស្ទឹងត្រង់ ក្រូចឆ្មា» ឆ្លងកាត់ទន្លេមេគង្គ​តភ្ជាប់ពី​​ខេត្ត​កំពង់​ចាម​ ទៅ​ខេត្ត​ត្បូង​ឃ្មុំ

គ្រួសារមានជីវភាពខ្វះខាត ទទួលអំណោយពីសមាគមនារីកម្ពុជាដើម្បី​​​សន្តិភាព​និង​អភិវឌ្ឍន៍​​ខេត្ត

កំពង់ឆ្នាំង៖ នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃ​​ទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ ​ប្រតិភូសមាគមនារី​កម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត​កំពង់ឆ្នាំងដឹកនាំ​ដោយ​លោក​ស្រី​ កែ ច័ន្ទមុនី ប្រធានកិតិ្តយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត​កំពង់​ឆ្នាំង ​និងជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំងរួមដំណើរដោយលោកស្រី តុង ណារី អនុប្រធា​ន​ប្រតិបត្តិព្រមទាំងសហការី​ បានចុះសាកសួរសុខទុក្ខ ​និងនាំយកអំណោយ​ទៅចែក​ជូន​គ្រួសារ​​មានជីវ​ភាព​ខ្វះខាតមានកូន៨នាក់ នៅភូមិក្រឡាញ់ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះលោកស្រី កែ ច័ន្ទមុនី​ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខពី​សំណាក់​លោក ហេង ​សំរិន ​ប្រធានរដ្ឋសភា​,លោកនាយករដ្ឋមន្រ្តី ហ៊ុន ​សែន​,លោកស្រី ប៊ុន រ៉ានី​ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកស្រី ម៉ែន​ សំអន ​ឧបនាយករដ្ឋមន្រ្តី​រដ្ឋមន្រ្តីក្រ​សួង​ទំនាក់រដ្ឋសភាព្រឹទ្ធសភា​និងអធិការកិច្ច និងជាប្រធាន​គណៈកម្មាធិការកណ្តាល​សមាគមនារី​កម្ពុជា​​ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ដែលកន្លងមកតែងតែនឹករលឹក គិតគូរពីសុខទុក្ខរបស់ ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង នៅពេលដែលមានទុក្ខលំបាក  គឺតែង​ផ្តល់ជូននូវអំណោយ ​និង​ថវិកា​ចូលរួមជាមួយបងប្អូនគ្រប់ៗគ្នាទាំងអស់ដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការ​នយោបាយ​ឡើយ។

លោកស្រី កែ ច័ន្ទមុនី ក៏បានផ្តាំផ្ញើដល់គ្រួសារ លោក​ យ៉ង់ សុវណ្ណ ​ត្រូវខិតខំថែរក្សា​សុខ​ភាព  ដោយរស់នៅស្អាត ហូបស្អាត​ ផឹកស្អាត ​និងអប់រំកូនអោយខិតខំរៀនសូត្រ​ ហើយជៀស​អោយ​ឆ្ងាយ​ពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម។

ក្នុងឱកាសនោះ លោកស្រី កែ ច័ន្ទមុនី និងសហការី បានចែកអំណោយដល់​គ្រួសា​មានជីវភាព​ខ្វះខាតមានកូន៨នាក់មានដូចជា គ្រឿងឧបភោគ ​បរិភោគ​,ខោអាវ, និងថវិកា២០ម៉ឺនរៀលផងដែ រ ។

តំណាងអោយគ្រួសារមានជីវភាពខ្វះខាតបានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅដល់ លោក លោកស្រី ទាំងអស់ដែលបានជួយសំរាលការលំបាករបស់ពួកគាត់ និងសូមគោរព ជួនពរ ដល់ លោក លោកស្រីទទួលបានជ័យជំនះឈ្នះមាសត្រូវគ្រប់ទិសទី ដើម្បីដឹកនាំប្រទេសជាតិ ប្រកប ដោយសុខសន្តិភាព សុខដុមរមនា និងឆ្ពោះទៅកាន់វឌ្ឍនភាព និងរុងរឿងរហូតតទៅអនាគត៕



ព្រឹកនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គថ្មីតភ្ជាប់ពីខេត្តកំពង់ចាម ទៅខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀតតភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ។


គម្រោងសាងសង់ស្ពាននេះ គ្រោងចំណាយថវិកាសរុបជិត ៥៧លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកា​បដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយផលប៉ះពាល់ និងបោសសំអាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ គម្រោងសាងសង់ស្ពាននេះនឹងចាប់ផ្តើមពីត្រើយខាងលិចស្ថិតនៅត្រង់ចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្លងកាត់ទន្លេមេគង្គ ទៅត្រើយខាងកើត ស្ថិតនៅភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ស្ពាននេះមានប្រវែងសរុប១,១៣១ម៉ែត្រ និងទទឹង ១៣.៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងសរសៃដែក៕