Tuesday, November 15, 2022

លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី សូមគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន សូមបន្តមានសុខភាពល្អបរិបូរណ៍ និងឆាប់ជាសះស្បើយពីជំងឺកូវីដ១៩

 លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា សូមសម្តែងនូវក្តីបារម្ភយ៉ាងខ្លាំង បន្ទាប់ពីទទួលបានដំណឹង នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ១៩ នៅប្រទេសឥណ្ឌូនេស៊ី ក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមកិច្ចប្រជុំកំពូល G20។

បើទោះបីរកឃើញវិជ្ជមានជំងឺកូវីដ១៩ ដោយគ្រូពេទ្យឥណ្ឌូនេស៉ីក្តី ក៏សុខភាពសម្តេចតេជោនាយករដ្ឋមន្ត្រី មានសភាពធម្មតា មិនមានអ្វីប្លែកនោះទេ។

យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមព្រះអង្គតាមជួយបីបាច់ថែរក្សាការពារប្រោះព្រំនូវសព្ទ សាធុការពរជ័យគ្រប់ប្រការជូន សម្តេចតេជោនាយករដ្ឋមន្ត្រី សូមបន្តទទួលបានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ឆាប់បានជាសះស្បើយពីជំងឺកូវីដ១៩ ដើម្បីដឹកនាំប្រទេសជាតិ ក្នុងដំណើរការការពារសន្តិភាព និងអភិវឌ្ឍន៍ឱ្យបានរុងរឿង ទទួលបាននូវកិត្យានុភាពដ៏វិសេសវិសាលទាំងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។

សូមសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមសមប្រកបដោយព្រះពុទ្ធពរដ៏ប្រពៃថ្លៃថ្លាបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕



កិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម សូមគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន សូមបន្តមានសុខភាពល្អបរិបូរណ៍ និងឆាប់ជាសះស្បើយពីជំងឺកូវីដ១៩

 កិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងភរិយា ព្រមទាំងសមាជិក សមាជិកានៃក្រុមប្រឹក្សាធម្មនុញ្ញ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ សូមសម្តែងនូវក្តីបារម្ភយ៉ាងខ្លាំង បន្ទាប់ពីទទួលបានដំណឹង នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ១៩ នៅប្រទេសឥណ្ឌូនេស៊ី ក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមកិច្ចប្រជុំកំពូល G20។

បើទោះបីរកឃើញវិជ្ជមានជំងឺកូវីដ១៩ ដោយគ្រូពេទ្យឥណ្ឌូនេស៉ីក្តី ក៏សុខភាពសម្តេចតេជោនាយករដ្ឋមន្ត្រី មានសភាពធម្មតា មិនមានអ្វីប្លែកនោះទេ។

យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមព្រះអង្គតាមជួយបីបាច់ថែរក្សាការពារប្រោះព្រំនូវសព្ទ សាធុការពរជ័យគ្រប់ប្រការជូន សម្តេចតេជោនាយករដ្ឋមន្ត្រី សូមបន្តទទួលបានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ឆាប់បានជាសះស្បើយពីជំងឺកូវីដ១៩ ដើម្បីដឹកនាំប្រទេសជាតិ ក្នុងដំណើរការការពារសន្តិភាព និងអភិវឌ្ឍន៍ឱ្យបានរុងរឿង ទទួលបាននូវកិត្យានុភាពដ៏វិសេសវិសាលទាំងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។

សូមសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមសមប្រកបដោយព្រះពុទ្ធពរដ៏ប្រពៃថ្លៃថ្លាបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕




ឯកឧត្តម សាយ សំអាល់ សូមគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន សូមបន្តមានសុខភាពល្អបរិបូរណ៍ និងឆាប់ជាសះស្បើយពីជំងឺកូវីដ១៩

 ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន សូមសម្តែងនូវក្តីបារម្ភយ៉ាងខ្លាំង បន្ទាប់ពីទទួលបានដំណឹង នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ១៩ នៅប្រទេសឥណ្ឌូនេស៊ី ក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមកិច្ចប្រជុំកំពូល G20។

បើទោះបីរកឃើញវិជ្ជមានជំងឺកូវីដ១៩ ដោយគ្រូពេទ្យឥណ្ឌូនេស៉ីក្តី ក៏សុខភាពសម្តេចតេជោនាយករដ្ឋមន្ត្រី មានសភាពធម្មតា មិនមានអ្វីប្លែកនោះទេ។

យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមព្រះអង្គតាមជួយបីបាច់ថែរក្សាការពារប្រោះព្រំនូវសព្ទ សាធុការពរជ័យគ្រប់ប្រការជូន សម្តេចតេជោនាយករដ្ឋមន្ត្រី សូមបន្តទទួលបានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ឆាប់បានជាសះស្បើយពីជំងឺកូវីដ១៩ ដើម្បីដឹកនាំប្រទេសជាតិ ក្នុងដំណើរការការពារសន្តិភាព និងអភិវឌ្ឍន៍ឱ្យបានរុងរឿង ទទួលបាននូវកិត្យានុភាពដ៏វិសេសវិសាលទាំងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។

សូមសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមសមប្រកបដោយព្រះពុទ្ធពរដ៏ប្រពៃថ្លៃថ្លាបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕


ឯកឧត្តម នេត្រ ភក្ត្រា សូមគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន សូមបន្តមានសុខភាពល្អបរិបូរណ៍ និងឆាប់ជាសះស្បើយពីជំងឺកូវីដ១៩

 ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន សូមសម្តែងនូវក្តីបារម្ភយ៉ាងខ្លាំង បន្ទាប់ពីទទួលបានដំណឹង នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ១៩ នៅប្រទេសឥណ្ឌូនេស៊ី ក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមកិច្ចប្រជុំកំពូល G20។

បើទោះបីរកឃើញវិជ្ជមានជំងឺកូវីដ១៩ ដោយគ្រូពេទ្យឥណ្ឌូនេស៉ីក្តី ក៏សុខភាពសម្តេចតេជោនាយករដ្ឋមន្ត្រី មានសភាពធម្មតា មិនមានអ្វីប្លែកនោះទេ។

យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមព្រះអង្គតាមជួយបីបាច់ថែរក្សាការពារប្រោះព្រំនូវសព្ទ សាធុការពរជ័យគ្រប់ប្រការជូន សម្តេចតេជោនាយករដ្ឋមន្ត្រី សូមបន្តទទួលបានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ឆាប់បានជាសះស្បើយពីជំងឺកូវីដ១៩ ដើម្បីដឹកនាំប្រទេសជាតិ ក្នុងដំណើរការការពារសន្តិភាព និងអភិវឌ្ឍន៍ឱ្យបានរុងរឿង ទទួលបាននូវកិត្យានុភាពដ៏វិសេសវិសាលទាំងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។

សូមសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមសមប្រកបដោយព្រះពុទ្ធពរដ៏ប្រពៃថ្លៃថ្លាបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕



ទស្សនៈ៖ មោទនភាព! ពីប្រទេសធ្លាប់តែរត់ពឹងគេបញ្ចប់វិបត្តិ ពេលនេះកម្ពុជាជាកន្លែងគេជជែកដោះស្រាយវិបត្តិវិញម្តង

 ក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២ និងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងសប្តាហ៍កន្លងទៅនេះ បានបង្ហាញឱ្យឃើញជោគជ័យយ៉ាង ត្រចះត្រចង់ នៃនយោបាយការបរទេសរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។

បើទោះបីកម្ពុជាជាប្រទេសចុងក្រោយគេនៃសមាជិកអាស៊ាន (រាប់ត្រឹម១០ប្រទេស) កម្ពុជា ទើបមានសុខសន្តិភាព និងការឯកភាពជាតិយ៉ាងណាក្តី តែកម្ពុជា បានក្លាយទៅជាអ្នកដើរតួនាទី និងចូលរួមចំណែកយ៉ាងសំខាន់ជួយដោះស្រាយបញ្ហាទាំងក្នុងតំបន់ និងលើពិភពលោក ដែលកំពុងចាក់ស្រេះមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់អាស៊ាន។

ក្រៅតែពីការពិភាក្សាទៅលើរបៀបវារៈរកនូវកំណើនផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម វិបុលភាព និងវឌ្ឍនភាពក្នុងតំបន់អាស៊ាន ក៏ដូចជាជាមួយប្រទេសដៃគូពាក់ព័ន្ធហើយនោះ កិច្ចប្រជុំកំពូលអាស៊ាន និងដៃគូពាក់ព័ន្ធ ក៏ជាវេទិកាជួបជុំ ដើម្បីជជែកបញ្ហាប្រឈមធំៗ របស់ពិភពលោក មានដូចជាវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា បញ្ហាឧបទ្វីបកូរ៉េ បញ្ហាសមុទ្រចិនខាងត្បូង។ ជាពិសេសបញ្ហាដែលក្តៅ និងធំជាងគេ គឺសង្គ្រាមនៅប្រទេសអ៊ុយក្រែន ដែលកំពុងបង្កជាវិបត្តិធ្ងន់ធ្ងរមិនត្រឹមរុស្ស៉ី និងអ៊ុយក្រែននោះទេ គឺពិភពលោកទាំងមូលតែម្តង។

ក្នុងឱកាសធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងដៃគូពាក់ព័ន្ធនេះ កម្ពុជា មិនត្រឹមតែជាកន្លែងសម្រាប់ពិភាក្សាលើបញ្ហាក្នុងក្របខណ្ឌអាស៊ាន និងដៃគូប៉ុណ្ណោះទេ។ ប៉ុន្តែកម្ពុជា ក៏បានក្លាយទៅជាកន្លែងសម្រាប់ឱ្យប្រទេសមានបញ្ហាក្រៅក្របខណ្ឌអាស៊ាន បើកការជជែកស្វែងរកដំណោះស្រាយលើវិបត្តិក្នុងប្រទេសរបស់គេផងដែរ។

ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជា គេបានសង្កេតឃើញមានមេដឹកនាំប្រទេសមហាអំណាចក្នុងតំបន់ និងពិភពលោកមួយចំនួន បានឆ្លៀតជួបគ្នាជជែកដោះស្រាយវិបត្តិរបស់ពួកគេផងដែរ។

ជំនួបមានច្រើនតែសូមគូសរំលេចតែបញ្ហាធំៗមួយចំនួន ដែលកំពុងលេចធ្លោប៉ុណ្ណោះ។ ក្នុងឱកាសអញ្ជើញមកដល់ប្រទេសកម្ពុជា លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក ក្រៅពីជួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីជប៉ុន និងប្រធានាធិបតីកូរ៉េខាងត្បូង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីហើយនោះ លោកប្រធានាធិបតីអាមេរិក ក៏បានណាត់ជួបត្រីភាគី ជាមួយនាយករដ្ឋមន្ត្រីជប៉ុន និងកូរ៉េខាងត្បូងផងដែរ។

ជំនួបត្រីភាគីពីរាជធានីភ្នំពេញ ភាគីទាំង៣ បានជជែកគ្នាដោយផ្តោតជាសំខាន់ទៅលើបញ្ហាអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែលបាននិងកំពុងគំរាមកំហែងយ៉ាងខ្លាំងដល់សន្តិសុខរបស់កូរ៉េខាងត្បូង និងជប៉ុន។

លោក ចូ បៃដិន បានហៅប្រទេសទាំង៣ថាជា «សម្ព័ន្ធមិត្តដ៏សំខាន់» ដែលចែករំលែកការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក អំពីការធ្វើតេស្ដមីស៉ីលពីសំណាក់កូរ៉េខាងជើង។

មេដឹកនាំទាំង៣ បានចេញសេចក្តីថ្លែងការណ៍រួមដោយការសារទរចំពោះ «កម្រិតនៃការសម្រប សម្រួលត្រីភាគីដែលមិនធ្លាប់មានពីមុនមក» ដែលសម្រេចបាន ហើយបានសន្យាថា នឹងពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ ជាពិសេសក្នុងវិស័យសន្តិសុខ។ លោក បៃដិន ក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការពារសម្ព័ន្ធមិត្តទាំងពីរផងដែរ។

ប្រទេសអ៊ុយក្រែន ដែលកំពុងទទួលរងសង្គ្រាមឈ្លានពានពីរុស្ស៉ី ក៏បានស្វះស្វែងរកកិច្ចអន្តរាគមន៍ជាពិសេសពីបណ្តាមេដឹកនាំប្រទេសនានា ដែលមានវត្តមាននៅកម្ពុជាផងដែរ។ លោក គូឡេបា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ក្រៅតែពីការចុះហត្ថលេខាចូលជាសមាជិកសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ហើយនោះ បានបង្អង់ដំណើរស្នាក់នៅកម្ពុជាជាច្រើនថ្ងៃ ដើម្បីបានជួយជជែកជាមួយរដ្ឋមន្ត្រីការបរទេស នៃបណ្តាប្រទេសនានា ហើយចុងក្រោយ គឺលោកបានជួបជាមួយលោក ប្លីងកិន រដ្ឋមន្ត្រីការបរទេសអាមេរិក។ បន្ទាប់ជួបរដ្ឋមន្ត្រីការបរទេសអាមេរិកហើយ លោករដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ក៏ប្រញាប់ប្រញាលហោះចេញពីកម្ពុជាតែម្តង។

នៅគ្រប់ជំនួបនៅកម្ពុជានេះ លោក គូឡេបា បានស្វះស្វែងរកកិច្ចគាំទ្រនានាជួយឱ្យប្រទេសលោក បានរួចផុតពីការឈ្លានពានរបស់រុស្ស៉ី ដែលមានរយៈពេលជិតមួយឆ្នាំហើយនោះ។

ក្រៅតែពីជំនួបពិភាក្សាដោយចំហចំពោះវិបត្តិទាំងពីរខាងលើហើយនោះ គេក៏បានសង្កេតឃើញមានការឆ្លៀតជជែកគ្នារវាងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន និងលោក អេ​ន​ថូ​នី អាល់​បា​នី​ស នាយករដ្ឋមន្ត្រីអូស្ត្រាលី នៅក្នុងពិធីលៀងសាយភោជន ដែលរៀបចំជូនដោយសម្តេចតេជោ ហ៊ុន សែន នាយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ផងដែរ។ ចិន និងអូស្ត្រាលី នៅក្នុងឆ្នាំ២០២២នេះ បានក្លាយទៅជាដៃគូជម្លោះលើការធ្វើពាណិជ្ជកម្ម ហើយបង្កើតភាពមិនចុះសម្រុងលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនឹងគ្នាយ៉ាងខ្លាំងផងដែរ។

ក្នុងជំនួបក្រៅផ្លូវការនៅកន្លែងលាងសាយភោជន គេបានសង្កេតឃើញលោកនាយករដ្ឋមន្ត្រីចិន និងអូស្ត្រាលី បានជជែកគ្នាមួយសន្ទុះធំ ហើយបានផ្តោតការយកចិត្តទុកដាក់ខ្ពស់លើកិច្ចពិភាក្សាក្រៅផ្លូវការនោះផងដែរ។ បើទោះបីជាជំនួបក្រៅផ្លូវការ តែអាចជាផ្តល់តម្រុយល្អមួយ ដើម្បីប្រទេសទាំងពីរបន្តរកឱកាសជជែកគ្នាលើវិបត្តិរបស់ខ្លួនជាបន្ត។

តាមរយៈជំនួបដែលបានរំលេចខាងលើនេះ ជាការបង្ហាញឱ្យឃើញពីការដើរតួនាទី និងការរួមចំណែកដ៏សំខាន់របស់កម្ពុជា ក្នុងការដោះស្រាយបញ្ហារបស់ពិភពលោក ដែលជាដំណើរវិវឌ្ឍន៍ផ្ទុយស្រឡះពីអតីតកាល។

កំណត់ត្រាប្រវត្តិសាស្ត្ររបស់កម្ពុជាក្រោយការបែកបាក់អាណាចក្រអង្គរដ៏ល្បាញល្បី ខ្មែរតែងតែមានជម្លោះក្នុងជាតិសាសន៍ខ្លួន ហើយរាល់ពេលមានជម្លោះ តែងតែរត់ទៅពឹងពាក់ប្រទេសជិតខាង ឬប្រទេសដទៃ ដើម្បីដណ្តើមទឹកដី ឬបញ្ចប់ជម្លោះ។ ជាមួយគ្នានេះ ជម្លោះរបស់ខ្មែរកាលពីប្រមាណ៥ទសវត្សរ៍មុននេះ ដើម្បីឈានទៅបញ្ចប់ត្រូវប្រើប្រាស់ពេលវេលាយ៉ាងយូរ ហើយយើងក៏បានរត់ទៅពឹងពាក់ប្រទេស និងជាតិសាសន៍ដទៃជួយបញ្ចប់ជម្លោះនេះផងដែរ។

ប៉ុន្តែចាប់តាំងពីការបង្រួបបង្រួម និងការរកបាននូវសុខសន្តិភាពពេញលេញនាចុងឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាល បានធ្វើសមាហរណកម្មនយោបាយការបរទេសទៅក្នុងតំបន់ ហើយនាំឱ្យកម្ពុជាក្លាយជាប្រទេសដៃគូដ៏សំខាន់មួយ រួមចំណែកដោះស្រាយបញ្ហារបស់បណ្តាប្រទេសដទៃទៀត។

ជាក់ស្តែងនៅក្នុងពេលនេះ កម្ពុជាមិនមែនជាប្រទេសដែលរត់ទៅពឹងឱ្យគេជួយដោះស្រាយបញ្ហា របស់ខ្លួនដូចអតីតកាលទៀតនោះឡើយ ផ្ទុយទៅវិញកម្ពុជាបានរួមចំណែកផ្តល់នូវសម្បទានគំនិត បញ្ញាស្មារតី និងធនធានដទៃទៀត ដើម្បីដោះស្រាយបញ្ហារបស់ប្រទេសដទៃទៅវិញ។ នេះដំណើរការវិវឌ្ឍន៍ប្តូរផ្លាស់ដ៏ធំធេងវាងអតីតកាល និងបច្ចុប្បន្នកាលរបស់កម្ពុជា។

លទ្ធផលនាំមកនូវមោទនភាពសម្រាប់ប្រជាជាតិកម្ពុជាទាំងមូលនេះ មិនអាចកើតមានឡើយ បើគ្មានការដឹកនាំត្រឹមត្រូវទេនោះ។ ត្រឹមត្រូវទី១ នៃការដឹកនាំរបស់រាជរដ្ឋាភិបាលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខនោះ គឺរក្សាឱ្យបាននូវសុខសន្តិភាព ស្ថេរភាពសង្គម នាំមកនូវកំណើនសេដ្ឋកិច្ចកាន់តែរីកចម្រើន បង្កបរិយាកាសល្អសម្រាប់កម្ពុជា មានលទ្ធភាពសម្រាប់ការជជែកប្រកបដោយទម្ងន់ ជាមួយបណ្តាប្រទេសជាមិត្ត។ បើកម្ពុជាគ្មានស្ថេរភាព មិនមានកំណើនសេដ្ឋកិច្ច និងការលូតលាស់ សម្តីកម្ពុជាអាចនឹងពិបាករកអ្នកស្តាប់ មិនខុសអីពីសម្តីអ្នកក្រស្រាលដូចសំឡី សម្តីអ្នកមានធ្ងន់ដូចដុំមាសនោះឡើយ។

ភាពត្រឹមត្រូវទី២នោះ គឺការដាក់ចេញនូវបន្ទាត់នយោបាយការបរទេសរបស់សម្តេចតេជោ ដោយបានយកកម្ពុជាចូលជាសមាជិកអាស៊ានកាលពីប្រមាណជា ២៣ឆ្នាំមុន ព្រមទាំងការចូលជាសមាជិករាល់បណ្តាញអង្គការអន្តរជាតិ។

បន្ថែមពីលើនោះការធ្វើនយោបាយ ប្រកបដោយភាពបន់បែន ឈរជាកណ្តាល ដោយមិនធ្ងន់ខាងប្លុកកុម្មុយនិស្ត ឬសេរី ជាហេតុនាំឱ្យកម្ពុជា ទទួលបានការរាប់អានពីគ្រប់ប្រទេសនៅលើពិភពលោក ទោះពួកគេមាននយោបាយបែបសេរី ឬកុម្មុយនិស្តក៏ដោយ។ កាន់តែពិសេសថែមទៀតនោះ ការសម្រេចចិត្តខាងការទូតរបស់សម្តេចតេជោ ហ៊ុន សែន ប្រឆាំងការឈ្លានពានរបស់រុស្ស៉ី លើអ៊ុយក្រែន គឺជាការសម្រេចចិត្តដែលទាញបាននូវសមានចិត្ត និងការគាំទ្រជាខ្លាំងពីប្រទេសប្លុកសេរី។ ការសម្រេចចិត្តលើរឿងនេះ ទាំងអ្នកនយោបាយក្នុងស្រុក និងអន្តរជាតិ សុទ្ធតែបានបង្ហាញការភ្ញាក់ផ្អើលចំពោះនយោបាយការបរទេសរបស់សម្តេចតេជោ ហ៊ុន សែន។

ភាពត្រឹមត្រូវនៃកត្តាខាងក្នុង និងខាងក្រៅនេះហើយ ដែលនាំឱ្យកម្ពុជាមានកិត្តិស័ព្ទ និងកិត្តិនាមខ្ទរខ្ទារសម្រាប់ជាតិកម្ពុជាទាំងមូល។ ប្រជាពលរដ្ឋខ្មែរទាំងមូលបាននិងកំពុងសម្តែងនូវការដឹងគុណ និងសាទរយ៉ាងខ្លាំងក្លាចំពោះនយោបាយដឹកនាំទាំងខាងក្នុង និងខាងក្រៅ របស់សម្តេចតេជោ ហ៊ុន សែន នាំមកនូវមោទនភាពជាប្រវត្តិសាស្ត្រសម្រាប់ជាតិកម្ពុជាទាំងមូល៕






ឯកឧត្តម ស្វាយ ស៊ីថា រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី សូមគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន សូមបន្តមានសុខភាពល្អបរិបូរណ៍ និងឆាប់ជាសះស្បើយពីជំងឺកូវីដ១៩

 (ភ្នំពេញ)៖ ឯកឧត្តម ស្វាយ ស៊ីថា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស សូមសម្តែងនូវក្តីបារម្ភយ៉ាងខ្លាំង បន្ទាប់ពីទទួលបានដំណឹង នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ១៩ នៅប្រទេសឥណ្ឌូនេស៊ី ក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមកិច្ចប្រជុំកំពូល G20។

បើទោះបីរកឃើញវិជ្ជមានជំងឺកូវីដ១៩ ដោយគ្រូពេទ្យឥណ្ឌូនេស៉ីក្តី ក៏សុខភាពសម្តេចតេជោនាយករដ្ឋមន្ត្រី មានសភាពធម្មតា មិនមានអ្វីប្លែកនោះទេ។

យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមព្រះអង្គតាមជួយបីបាច់ថែរក្សាការពារប្រោះព្រំនូវសព្ទ សាធុការពរជ័យគ្រប់ប្រការជូន សម្តេចតេជោនាយករដ្ឋមន្ត្រី សូមបន្តទទួលបានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ឆាប់បានជាសះស្បើយពីជំងឺកូវីដ១៩ ដើម្បីដឹកនាំប្រទេសជាតិ ក្នុងដំណើរការការពារសន្តិភាព និងអភិវឌ្ឍន៍ឱ្យបានរុងរឿង ទទួលបាននូវកិត្យានុភាពដ៏វិសេសវិសាលទាំងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។

សូមសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមសមប្រកបដោយព្រះពុទ្ធពរដ៏ប្រពៃថ្លៃថ្លាបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕





សហភាព​សិទ្ធិកម្មករកម្ពុជា​ តំណាងឲ្យកម្មករកម្មការិនីជាង៦៥០០០នាក់ សូមសម្តែងការអបអរសាទរ និងគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន ដែលទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ

សហភាព​សិទ្ធិកម្មករកម្ពុជា​ តំណាងឲ្យកម្មករកម្មការិនីជាង៦៥០០០នាក់ សូមសម្តែងនូវការអបអរសាទរ និងជូនពរដោយស្មោះអស់ពីដួងចិត្តជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ ដែលបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធាន, កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលធ្វើឡើងដោយទម្រង់ផ្ទាល់ ជាលើកទី៣នៅកម្ពុជា ពីថ្ងៃទី១០ ដល់១៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានដំណើរការទៅយ៉ាងរលូន ប្រកបដោយសន្តិសុខសុវត្ថិភាព កិច្ចសហប្រតិបត្តិការ និងសមិទ្ធផលផ្លែផ្កាជាប្រវត្តិសាស្ត្រ។

ភាពជាម្ចាស់ផ្ទះ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមការដឹកនាំរបស់សម្តេចតេជោ ជាប្រធានអាស៊ាន បានទទួលនូវការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់មេដឹកនាំនានា នៅលើពិភពលោក។ ជោគជ័យដ៏ត្រចេះត្រចង់ក្នុងការដឹកនាំ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធទាំងនេះ បានបង្កើតជាកិត្តិយសជាតិ មោទនភាពជាតិ និងកិត្យានុភាពជាតិ ដ៏សម្បើមមួយសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជាទាំងមូល។

ឆ្លៀតក្នុងឱកាសដ៏ឧត្តុង្គឧត្តមប្រពៃថ្លៃថ្លា ប្រកបដោយសោមនស្សរីករាយនេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមព្រះអង្គតាមជួយបីបាច់ថែរក្សាការពារប្រោះព្រំនូវសព្ទ សាធុការពរជ័យគ្រប់ប្រការជូន សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមសមប្រកបដោយព្រះពុទ្ធពរដ៏ប្រពៃថ្លៃថ្លាបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងសូមសម្តេចបានប្រកបដោយសុវត្ថិភាព​ក្នុងការធ្វើដំណើរទៅចូលរួមកិច្ចប្រជុំ G20 នៅប្រទេសឥណ្ឌូនេស៊ី និងកិច្ចប្រជុំ APEC នៅទីក្រុងបាងកកប្រទេសថៃ៕



ឯកឧត្ដម គី តិច សូមគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន សូមបន្តមានសុខភាពល្អបរិបូរណ៍ និងឆាប់ជាសះស្បើយពីជំងឺកូវីដ១៩

 ឯកឧត្ដម គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ សែន សូមសម្តែងនូវក្តីបារម្ភយ៉ាងខ្លាំង បន្ទាប់ពីទទួលបានដំណឹង នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ១៩ នៅប្រទេសឥណ្ឌូនេស៊ី ក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមកិច្ចប្រជុំកំពូល G20។

បើទោះបីរកឃើញវិជ្ជមានជំងឺកូវីដ១៩ ដោយគ្រូពេទ្យឥណ្ឌូនេស៉ីក្តី ក៏សុខភាពសម្តេចតេជោនាយករដ្ឋមន្ត្រី មានសភាពធម្មតា មិនមានអ្វីប្លែកនោះទេ។

យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមព្រះអង្គតាមជួយបីបាច់ថែរក្សាការពារប្រោះព្រំនូវសព្ទ សាធុការពរជ័យគ្រប់ប្រការជូន សម្តេចតេជោនាយករដ្ឋមន្ត្រី សូមបន្តទទួលបានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ឆាប់បានជាសះស្បើយពីជំងឺកូវីដ១៩ ដើម្បីដឹកនាំប្រទេសជាតិ ក្នុងដំណើរការការពារសន្តិភាព និងអភិវឌ្ឍន៍ឱ្យបានរុងរឿង ទទួលបាននូវកិត្យានុភាពដ៏វិសេសវិសាលទាំងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។

សូមសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមសមប្រកបដោយព្រះពុទ្ធពរដ៏ប្រពៃថ្លៃថ្លាបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

វិភាគអន្តរជាតិ៖ បន្ទាប់ពីទីក្រុង Kherson, តើរុស្ស៉ី និងអ៊ុយក្រែន អាចចរចាសន្តិភាព ឬ?

(កៀវ)៖ នៅពេលដែលរដ្ឋមន្ត្រីការពារជាតិរុស្ស៉ី លោក សឺហ្គៃ សយហ្គូ (Sergey Shoigu) បានប្រកាសដកកងទ័ពរុស្ស៉ីចេញពីទីក្រុងខឺសុន (Kherson) ប្រមុខកងទ័ពអាមេរិក លោក ម៉ាក មីលលី (Mark Milley) បាននិយាយថាការបោះបង់ចោលទីក្រុងមួយនេះអាចនឹងបង្កើតឱកាសសម្រាប់កិច្ចចរចាសន្តិភាពរវាង រុស្ស៉ី និងអ៊ុយក្រែន។ សង្រ្គាមឈ្លានពានរបស់រុស្ស៉ីដែលអូសបន្លាយជាង៨ខែមកនេះ បានបង្កឱ្យមានអ្នកស្លាប់ និងរងរបួស ព្រមទាំងការបំផ្លិចបំផ្លាញ ពីមួយថ្ងៃទៅមួយថ្ងៃ ហើយបើតាមលោក មីលលី ទាហានរុស្ស៉ីប្រហែល ១០០,០០០នាក់បានស្លាប់ និងរបួស រីឯភាគីអ៊ុយក្រែនក៏មានអ្នកស្លាប់ និងរបួសក្នុងចំនួន ប្រហាក់ប្រហែលគ្នានេះដែរ ចាប់តាំងពីសង្រ្គាមបានផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈមក។

ជាការសង្កត់ធ្ងន់លើទស្សនៈយល់ឃើញរបស់លោកចំពោះសន្តិភាព លោក មីលលី បានរំឮកឡើងវិញថា «បរាជ័យក្នុងកិច្ចចរចា នៅដំណាក់កាលដំបូងក្នុង សង្រ្គាមលោកលើកទី១ គឺជាកំហុសមួយដែលនាំឱ្យមនុស្សរាប់លាននាក់ស្លាប់ និងរងរបួស ក៏ដូចជាបង្កការបំផ្លិចបំផ្លាញដល់ប្រទេសជាច្រើន ក្នុងនោះរួមមានទាំង ចក្រភពរុស្ស៉ី។ ការកត់សម្គាល់របស់លោក មីលលី ត្រូវបានគេមើលឃើញថាជាការផ្លាស់ប្ដូរមួយនៃវោហាសាស្ត្រមន្ត្រីអាមេរិក និងកំពុងបង្កឱ្យមានការចោទសួរពី លទ្ធភាពជំរុញឱ្យមានកិច្ចចរចាសន្តិភាពសាជាថ្មីរវាងរុស្ស៉ី និងអ៊ុយក្រែន។

កាន់តែច្បាស់ជាងនេះទៅទៀត នៅកំលុងការដកងទ័ពរុស្ស៉ីចេញពីទីក្រុងខឺសុន សហរដ្ឋអាមេរិក និងរុស្ស៉ីក៏បានបើកកិច្ចសន្ទនាឡើងវិញស្ដីពីអ៊ុយក្រែននៅកម្រិត មន្ត្រីសន្តិសុខជាន់ខ្ពស់ផងដែរ។ ក៏ប៉ុន្តែ បញ្ហាសំខាន់ គឺនៅស្ថិតត្រង់ថាតើប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន មានឆន្ទៈចង់ចរចាគ្នាហើយឬនៅ? ហើយថាតើស្ថិតនៅក្នុងលក្ខខណ្ឌអ្វីដែលអាចនាំទៅរកការបញ្ចប់សង្រ្គាមអ៊ុយក្រែន?

នៅក្នុងសហរដ្ឋអាមេរិក, សំណួរជាច្រើនពាក់ព័ន្ធនឹងកិច្ចចរចាត្រូវបានចោទសួរឡើង បន្ទាប់ពីសមាជិកសភាតំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យមួយចំនួន បានអំពាវនាវឱ្យមានកិច្ចចរចារវាងរុស្ស៉ី និងអ៊ុយក្រែន និងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងជុំវិញការផ្ដល់ជំនួយអាវុធឱ្យអ៊ុយក្រែន។ ពីព្រោះថាឃ្លាំងស្ដុកអាវុធ លោកខាងលិច រួមទាំងសហរដ្ឋអាមេរិក មានដែនកំណត់ ពោលគឺពួកគេក៏ត្រូវទុកសម្រាប់ការពារសន្តិសុខជាតិខ្លួនឯង ខណៈរុស្ស៉ីក៏បានប្រើប្រាស់អាវុធទំនើបៗ អស់ជាច្រើនសន្ធឹកដែរ។ ម្យ៉ាងវិញទៀត ជ័យជម្នះណាមួយរបស់គណបក្សសាធារណរដ្ឋដែល «តម្កល់ផលប្រយោជន៍អាមេរិកមុនគេ» នៅក្នុងការបោះឆ្នោត ពាក់កណ្ដាលអាណត្តិ ទោះបីជាជ័យជម្នះតិចតួចជាងការរំពឹងក៏ដោយ ក៏វាអាចនឹងធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងគាំទ្រអ៊ុយក្រែនដោយរដ្ឋបាលលោក ចូ បៃដិន។

លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) ទីប្រឹក្សាសន្តិសុខជាតិរបស់លោក បៃដិន បានបំពេញទស្សនកិច្ចដោយមិនបានប្រកាសជាមុនទៅកាន់ទីក្រុងកៀវ កាលពី ថ្ងៃទី៤ ខែវិច្ឆិកាកន្លងទៅ ដើម្បីពាំនាំពាក្យសន្យាបន្តការគាំទ្រឥតងាករេចំពោះអ៊ុយក្រែន ប្រាប់លោក ហ្សេលេនស្គី។ ប៉ុន្តែ ព្រមពេលជាមួយគ្នា លោកក៏បានជំរុញ ដែរឱ្យអ៊ុយក្រែនគិតឡើងវិញពីលក្ខខណ្ឌសម្រាប់សន្តិភាពនៅពេលអនាគត ហើយដំណើរទស្សនកិច្ចនេះទៀតសោតកើតមានឡើង ក្រោយលោក ស៊ូលីវ៉ាន់ បានជួបពិភាក្សាជាមួយសមភាគីរុស្ស៉ីរបស់លោកដើម្បី ព្រមានប្រឆាំងនឹងការប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែន។ ក្រោយមកទៀត នៅថ្ងៃទី៩ ខែវិច្ឆិកា លោក បៃដិនផ្ទាល់បាននិយាយថារុស្ស៉ី និងអ៊ុយក្រែនសុទ្ធតែមានរបួសដូចគ្នា នៅក្រោយការប្រយុទ្ធដណ្ដើមទីក្រុងខឺសុន ហើយប្រហែលជាអាចនឹងត្រៀមខ្លួន សម្រាប់សម្រុះសម្រួល។ តែទោះជាបែបនេះក្ដី ប្រធានាធិបតីអាមេរិករូបនេះនៅតែទទូច ដដែលថាលោកនឹងមិនប្រាប់អ៊ុយក្រែនថាតើត្រូវធ្វើបែបណានោះទេ? ពោលគឺទុកឱ្យអ៊ុយក្រែនជាសម្រេចចិត្តខ្លួនឯង។

ជាកិច្ចពិភាក្សាលក្ខណៈឯកជន ក្រុមមន្ត្រីលោកខាងលិច និងអ៊ុយក្រែន ត្រូវបានគេរាយការណ៍ថាកំពុងចាប់ផ្ដើមសញ្ជឹងគិតថាតើលទ្ធផលសង្រ្គាមបែបណាដែល មើលទៅ អាចទទួលយកបាន។ លទ្ធផលទាំងនេះមានថាតើអ៊ុយក្រែន នឹងក្លាយជាប្រទេសហ្វាំងឡង់ថ្មីមួយដែលត្រូវបានបង្ខំឱ្យកាត់ទឹកដីឱ្យពួកឈ្លានពាន និងបន្តស្ថិតនៅជាប្រទេសអព្យាក្រឹតរាប់សិបឆ្នាំតទៅមុខ? ឬក៏មានវាសនាដូចជាអាល្លឺម៉ង់ខាងលិច ដែលទឹកដីរបស់ខ្លួនត្រូវបានពុះចែកជាពីរដោយសារសង្រ្គាម? ហើយចុងក្រោយគេ គឺក្លាយជាប្រទេសមួយថ្មី ដូចជាអ៉ីស្រាអែល ដែលមានសមត្ថភាពការពារខ្លួនឯង ដោយមិនចាំបាច់ចូលបក្សសម្ព័ន្ធណាមួយ តែតម្រូវឱ្យមាន ការគាំទ្រផ្នែកយោធាយ៉ាងមហិមាពីសហរដ្ឋអាមេរិក។

យ៉ាងណាក៏ដោយ លក្ខខណ្ឌជាក់លាក់ណាមួយនៃកិច្ចចរចា វាគឺអាស្រ័យទៅលើលទ្ធផលជាក់ស្ដែងនៅលើសមរភូមិ ហើយវាអាចនឹងមានការវាយប្រយុទ្ធគ្នា កាន់តែច្រើន មុននឹងភាគីទាំងសងខាងត្រៀមខ្លួនចូលតុចរចា។ នៅឯតុចរចា អ្វីដែលគេរំពឹងនោះគឺថាលោក ពូទីន ទំនងជាគ្មានអ្វីច្រើនត្រូវបាត់បង់នោះទេ តែអ៊ុយក្រែនវិញមាន នោះគឺទឹកដី។ ទាំងរុស្ស៉ី និងអ៊ុយក្រែនមានទាហានស្លាប់ និងរងរបួសប្រហែល ១០០,០០០នាក់ ហើយភាគីទាំង២ ម្នាក់ៗសុទ្ធតែបន្តរំពឹងថា អាចនឹងទទួលបានជ័យជម្នះរៀងៗខ្លួន។ ពិតមែនទៅ ការដកថយចេញពីទីក្រុងខឺសុន គឺជាបរាជ័យដ៏អាម៉ាស់ដ៏ធំមួយសម្រាប់លោក ពូទីន ប៉ុន្តែការដកថយនេះ ទៀតសោត ក៏ត្រូវបានអ្នកជំនាញយោធាខ្លះមើលឃើញដែរថានឹងផ្ដល់ឱ្យកងទ័ពរុស្ស៉ីនូវភាពងាយស្រួលក្នុងការការពារ «ខ្សែការពារ» នៅតាមបណ្ដោយ ទន្លេឌីនីប្រូ។

លោក ពូទីន មិនទាន់បង្ហាញសញ្ញាដកថយនោះទេ និងបានកែនកងទ័ពបម្រុងរាប់ម៉ឺននាក់ ដោយក្នុងនោះមានចំនួនត្រូវបានបញ្ជូនទៅកាន់សមរភូមិជាបន្ទាន់ និងកងទ័ពបម្រុងនៅសេសសល់ អាចនឹងត្រូវបានប្រើសម្រាប់ដំណាក់កាលយោធាថ្មីនៅឆ្នាំក្រោយ។ សម្រាប់លោក ពូទីន អ្វីដែលសំខាន់នៅពេលនេះ នោះគឺ កងទ័ពរុស្ស៉ីត្រូវតែប្រយុទ្ធរហូតដល់រដូវរងាចូលមកដល់។ រុស្ស៉ី បានបើកការវាយប្រហារបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន ក្នុងចេតនាបង្កកអ៊ុយក្រែន ឱ្យសុំចុះចាញ់ ឬយ៉ាងហោចអាចបង្អាក់ការរីកចម្រើនទៅមុខនៃប្រតិបត្តិការវាយលុករបស់កងទ័ពអ៊ុយក្រែន ក៏ដូចជាបង្កវិបត្តិនៅក្នុងតំបន់អឺរ៉ុប ដើម្បីឱ្យអឺរ៉ុបរវល់ ដោះស្រាយបញ្ហានៅក្នុងស្រុក ជាជាងផ្តោតលើការជួយអ៊ុយក្រែន។

ចំណែកឯ អ៊ុយក្រែនវិញរំពឹងថាអាចនឹងបន្តរក្សាជ័យជម្នះរបស់ខ្លួន និងកំពុងពង្រឹងកងទ័ពសម្រាប់ការប្រយុទ្ធក្នុងរដូវរងា ក្រោមការបណ្ដុះបណ្ដាលពីចក្រភព អង់គ្លេស និងសម្ព័ន្ធមិត្តលោកខាងលិចមួយចំនួនទៀត។ អាវុធលោកខាងលិចនៅតែបន្តបញ្ជូនឱ្យអ៊ុយក្រែន ហើយកាលពីថ្ងៃទី៤ ខែវិច្ឆិកា មន្ទីរបញ្ចកោណបាន ប្រកាសបញ្ជូនកញ្ចប់ជំនួយអាវុធបន្ថែមមានទំហំទឹកប្រាក់ជាង ៤០០លានដុល្លារ ក្នុងនោះរួមមានទាំងប្រព័ន្ធការពារដែនអាកាស NASAM និងយន្ដហោះដ្រូន ជាដើម។ ម្លោះហើយ គេប្រហែលជានឹងត្រូវរង់ចាំមើលសិនថាតើនឹងមានអ្វីកើតឡើងនៅក្នុងរដូវរងាដែលកាន់តែខិតជិតចូលមកដល់ ហើយការបាត់បង់ទីក្រុង Kherson អាចគ្រាន់តែជាចំហាយក្លិនកិច្ចចរចាសន្តិភាពមួយប៉ុណ្ណោះ។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ លោក ពូទីន បានអះអាងថាលោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចរចាក្រោមលក្ខខណ្ឌដែលលោកខាងលិចទទួលស្គាល់ទឹកដី អ៊ុយក្រែនចំនួន៤ តំបន់ ដែលរុស្ស៉ីកាត់បញ្ចូលក្នុងឧបសម្ព័ន្ធរបស់ខ្លួនដោយខុសច្បាប់។ រីឯលោក ហ្សេលេនស្គី ក៏បានលើកឡើងដែរថាកិច្ចចរចាអាចនឹងចាប់ផ្ដើម ឡើងវិញ ប្រសិនបើរុស្ស៉ីប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់មកឱ្យអ៊ុយក្រែនវិញ សងថ្លៃខូចខាត និងទទួលខុសត្រូវចំពោះបទឧក្រិដ្ឋសង្រ្គាម។ មិនតែប៉ុណ្ណោះ លោក ហ្សេលេនស្គី បានបង្ហើបទៀតផងពីមហិច្ឆតាចង់ដណ្ដើមយកតំបនគ្រីមៀមកវិញ ដែលនេះធ្វើឱ្យមេដឹកនាំលោកខាងលិចមួយចំនួន រួមទាំងអាមេរិកមាន ការព្រួយបារម្ភ។

មេដឹកនាំលោកខាងលិចភាគច្រើន អាចនឹងគាំទ្រដល់អ៊ុយក្រែន ក្នុងការដណ្ដើមយកទឹកដីនៃផ្នែកខ្លះនៅក្នុងតំបន់ដុនបាស់ពីរុស្ស៉ីមកវិញ តែមានការខ្វែងគំនិតគ្នា លើតំបន់គ្រីមៀ ដ្បិតខ្លាចថាវាអាចនឹងនាំឱ្យពួកគេផ្ទុះសង្រ្គាមដោយផ្ទាល់ជាមួយរុស្ស៉ី ដែលអាចនឹងបង្កជាសង្រ្គាមលោក ឬសង្រ្គាមនុយក្លេអ៊ែរហើយដែលនេះជាអ្វី ដែលរដ្ឋបាលលោក បៃដិនកំពុង ព្យាយាមបញ្ចៀស ឬអាចនិយាយឱ្យងាយស្ដាប់អាមេរិក និងអឺរ៉ុបសុទ្ធតែដឹងច្បាស់ថាទោះជាលោក ពូទីនមិនអាចឈ្នះនៅ អ៊ុយក្រែន តែលោកអាចធ្វើឱ្យពិភពលោកទាំងមូលបរាជ័យទាំងអស់គ្នាបាន៕ Fresh News