Friday, November 17, 2017

ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងយុត្តិធម៌ គាំទ្រចំពោះសាលដីកាតុលាការកំពូលសម្រេចរំលាយគណបក្សសង្រ្គោះជាតិ

ក្រសួងយុត្តិធម៌ នៅថ្ងៃទី១៧ ខែវិឆ្ឆិកា ឆ្នាំ២០១៧ បានចេញញត្តិគាំទ្រចំណាត់ការរបស់តុលាការកំពូល ដែលបានប្រកាសសាលដីការំលាយគណបក្សសង្គ្រោះជាតិ។
ញត្តិគាំទ្ររបស់ក្រសួងយុត្តិធម៌ បានលើកឡើងថា ជំនួសឲ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងយុត្តិធម៌ ប្រកាសគាំទ្រនូវសាលដីកាស្ថាពររបស់តុលាការកំពូល នាល្ងាចថ្ងៃទី១៦ ខែវិឆ្ឆិកា ឆ្នាំ២០១៧ ដែលបានសម្រេចរំលាយគណបក្សសង្រ្គោះជាតិ ពាក់ព័ន្ធនឹងបទល្មើសក្បត់ជាតិ របស់ប្រធានគណបក្សសង្រ្គោះជាតិ និងហាមឃាត់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិចំនួន ១១៨រូប មិនឲ្យធ្វើសកម្មភាពនយោបាយនៅកម្ពុជា រយៈ៥ឆ្នាំ។ ការសម្រេចនេះ គឺការពារដល់សន្តិសុខសង្គម ស្ថិរភាពនយោបាយ ការអភិវឌ្ឈរបស់ប្រទេសកម្ពុជា និងទប់ស្កាត់ការជ្រៀតជ្រែកអធិបតេយ្យភាពជាតិពីសំណាក់បរទេស។
លើសពីនោះ ញត្តិគាំទ្រ ក៏បានប្រកាសគាំទ្រយ៉ាងពេញទំហឹង នូវអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានអំពាវនាវឲ្យជនរួមជាតិរក្សាភាពស្ងប់ស្ងាត់ និងធានាថាលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា នៅតែបន្តដំណើរការ និងទប់ស្កាត់ឧបាយកលបដិវត្តន៍ពណ៌នៅកម្ពុជា ក៏ដូចជាប្តេជ្ញាថែរក្សាការពារសន្តិសុខ សន្តិភាព និងការអភិវឌ្ឈនៅកម្ពុជា ប្រឆាំងទប់ស្កាត់គណបក្សនយោបាយ និងក្រុមអ្នកនយោបាយដែលឃុបឃិត បម្រើផលប្រយោជន៍នយោបាយឲ្យបរទេស៕


រដ្ឋបាលខេត្តស្វាយរៀងចេញញត្តិគាំទ្រចំពោះសាលដីការបស់តុលាការកំពូលលើសំណុំរឿងបណ្តឹងរំលាយគណបក្សសង្រ្គោះជាតិ

នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ រដ្ឋបាលខេត្តស្វាយរៀង ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្រ្តីរាជការ កងកម្លាំងគ្រប់ប្រភេទ និងប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង បានចេញញត្តិគាំទ្រចំពោះសាលដីកាតុលាការកំពូលលើសំណុំរឿងបណ្តឹងរំលាយគណបក្សសង្រ្គោះជាតិ ដោយបានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះ សាលដីកាស្ថាពររបស់តុលាការកំពូលដែលបានសម្រេចរំលាយគណបក្សសង្រ្គោះជាតិ និងហាមសមាជិកជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិចំនួន១១៨នាក់ មិនឱ្យធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំកាលពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

សូមអានញត្តិគាំទ្ររដ្ឋបាលខេត្តស្វាយរៀង ខាងក្រោម៖


រដ្ឋបាលខេត្តក្រចេះចេញញត្តិគាំទ្រសាលដីការបស់តុលាការកំពូលនិងសេចក្តីថ្លែងការណ៍របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ រដ្ឋបាលខេត្តក្រចេះ បានចេញញត្តិគាំទ្រចំពោះសាលដីកាតុលាការកំពូលលើសំណុំរឿងបណ្តឹងរំលាយគណបក្សសង្រ្គោះជាតិ ដោយបានបញ្ជាក់ថា តុលាការកំពូលដែលជាស្ថាប័នឯករាជ្យ បានដំណើរការជំនុំជម្រះក្តីលើសំណុំរឿងបណ្តឹងរំលាយគណបក្សសង្រ្គោះជាតិដោយរលូន គ្មានការគាបសង្កត់និងស្របតាមនីតិវិធីរហូតដល់ចេញសាលដីកាស្ថាពររំលាយគណបក្សសង្រ្គោះជាតិ និងហាមសមាជិកជាន់ខ្ពស់១១៨នាក់ មិនឱ្យធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ។

សូមអានញត្តិគាំទ្ររបស់រដ្ឋបាលខេត្តក្រចេះ ខាងក្រោម៖



គណបក្សហ្វ៊ុនស៊ិនប៉ិចចេញសេចក្តីថ្លែងការណ៍គាំទ្រសេចក្តីប្រកាសរបស់តុលាការកំពូល

នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ គណបក្សហ្វ៊ុនស៊ិនប៉ិច បានចេញសេចក្តីថ្លែងការណ៍ដោយបានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្តីប្រកាសរបស់តុលាការកំពូលកាលពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលបានសម្រេច រំលាយគណបក្សសង្រ្គោះជាតិជាស្ថាពរ និងហាមឃាត់ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិចំនួន១១៨នាក់មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។

សូមអានញត្តិគាំទ្ររបស់គណបក្សហ្វ៊ុនស៊ិនប៉ិច ខាងក្រោម៖


គម្រោងជួសជុលក្រុមប្រាសាទ​ព្រះពិធូរ​ អញ្ជើញ​មន្ត្រីអ្នកជំនាញ​ខ្មែរបណ្តុះបណ្តាល​បុគ្គលិក​លើជំនាញ​ជួសជុលថ្ម​

គម្រោងអភិរក្សជួសជុលក្រុមប្រាសាទព្រះពិធូរ របស់មូលនិបេតិកភណ្ឌវប្បធម៌កូរ៉េ KCHF និង KOICA សហការជាមួយអាជ្ញាធរជាតិអប្សរា កំពុងបើកវគ្គបណ្តុះបណ្តាលជំនាញជួសជុលថ្មដល់មន្ត្រីបុគ្គលិក ដែលបំពេញអភិរក្សជួសជុលនៅក្នុងគម្រោងនេះរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅការដ្ឋានប្រាសាទកោរសក់នៃក្រុមប្រាសាទព្រះពិធូរផ្ទាល់។

គ្រូឧទ្ទេសនៃវគ្គបណ្តុះបណ្តាល គឺជាមន្ត្រីជំនាញខ្មែរ លោក ឡុង ណារី និងលោក រីក រ៉េត ដែលជាមន្ត្រីមានជំនាញលើការងារព្យាបាលថ្មជាច្រើនឆ្នាំ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា។ ការបើកវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីបន្ថែមចំណេះដឹងនិងជំនាញដល់មន្ត្រីបុគ្គលិកខ្មែរ ដើម្បីបំពេញការងារអភិរក្សជួសជុលឲ្យកាន់តែមានប្រសិទ្ធភាពក្នុងគម្រោងជួសជុលក្រុមប្រាសាទព្រះពិធូរ។

លោក ឡុង ណារី បានបញ្ជាក់ថា មេរៀនសំខាន់ៗដែលលោកបានយកចែករំលែកដល់សិក្ខាកាមនៅពេលនេះគឺពាក់ព័ន្ធនឹងការព្យាបាលថ្ម។ លោកបានបន្តថា “យើងបានបង្រៀនពួកគាត់ឲ្យចេះធ្វើឯកសារ ដូចជាការរៀបចំផែនទី ការបង្ហាញអំពីប្រភេទជំងឺរបស់ថ្ម និងសរសេររៀបរាប់អំពីវិធីសាស្ត្រ និងសម្ភារៈដែលយើងត្រូវព្យាបាលជាដើម”។

លោក ឡុង ណារី បានបន្ថែមថា តពីនេះយើងបានបង្រៀនពួកគាត់ឲ្យចេះយកជាតិអំបិលចេញពីថ្ម យកជាតិដែកច្រេះ និងស៊ីម៉ង់ដែលបារាំងបានប្រើប្រាស់ក្នុងសម័យមុនដើម្បីជួសជុលប្រាសាទជាដើម។ បន្ទាប់មក យើងក៏បង្រៀនពួកគាត់ឲ្យចេះវិធីតថ្ម ការផ្សំសារធាតុផ្សំដើម្បីភ្ជាប់ថ្មជាដើម។ រយៈពេលប៉ុណ្ណេះមិនគ្រប់គ្រាន់ទេសម្រាប់មេរៀនព្យាបាលថ្ម តែវាជាមូលដ្ឋានគ្រឹះសម្រាប់ក្រុមការងារនៅទីនេះ ជាពិសេស ក្រុមការងាររបស់លោកនឹងនៅតាមជួយក្នុងពេលក្រោយៗទៀតនៅពេលដែលក្រុមការងារត្រូវការរូបលោក។

លោក Park Dong Hee មន្ត្រីសម្របសម្រួលនៃគម្រោងនេះបានបញ្ជាក់ថា ការអញ្ជើញមន្ត្រីជំនាញខ្មែរមកបណ្តុះបណ្តាលនៅពេលនេះ ដោយយើងដឹងថា ពួកគាត់មានបទពិសោធន៍គ្រប់គ្រាន់សម្រាប់ការងារព្យាបាលថ្មចាស់មុនយកមកប្រើប្រាស់ឡើងវិញ។ យើងមានអ្នកជំនាញកូរ៉េផ្នែកព្យាបាលថ្មនេះដែរ តែជាប្រភេទថ្មផ្សេងពីនេះ។ យើងចង់បានបច្ចេកទេសរបៀបនេះទៅផ្ទៀងផ្ទាត់ជាមួយអ្នកជំនាញរបស់យើងដែរ ហើយយើងរំពឹងឆ្លងកាត់ការពិសោធន៍បន្តិចទៀតទៅ យើងនឹងអាចចែករំលែកគ្នាទៅវិញទៅមកពីបច្ចេកទេសរបស់ខ្មែរ និងអ្នកជំនាញកូរ៉េនាពេលអនាគត។

លោក Dong Hee បានបន្ថែមឲ្យដឹងទៀតថា នេះមិនមែនជាវគ្គបណ្តុះបណ្តាលដំបូងនោះទេ គម្រោងបានគិតគូរលើការបណ្តុះបណ្តាលជាសំខាន់ជាមួយគ្នានឹងការងារអភិរក្សជួសជុល។ យើងបានរៀបចំវគ្គបណ្តុះបណ្តាលជាច្រើនវគ្គរួចមកហើយ ដូចជា ការវាស់ស្ទង់ទឹកក្រោមដី ការសិក្សាអំពីរចនាសម្ព័ន្ធ និងការបណ្តុះបណ្តាលលើការប្រើប្រាស់ឧបករណ៍ទំនើបៗជាដើម។ ជាមួយគ្នានេះ យើងក៏បានបញ្ជូនមន្ត្រីជំនាញទៅទទួលវគ្គបណ្តាលរយៈពេល៣ខែនៅប្រទេសកូរ៉េផងដែរ។

សិក្ខាកាមដែលចូលរួមវគ្គវគ្គបណ្តុះបណ្តាលនេះ គឺជាមន្ត្រីរបស់អាជ្ញាធរជាតិអប្សរារ ៣រូបដែលសហការធ្វើក្នុងគម្រោងគឺ មន្ត្រីជំនាញផ្នែកបុរាណវិទ្យា វិស្វកម្ម និងជំនាញជួសជុល។ ក្រៅពីនេះ កម្មករខ្មែរចំនួន១២រូប កំពុងបំពេញការងារជួសជុលជាមួយអ្នកជំនាញ៕




រដ្ឋបាលខេត្តឧត្តរមានជ័យចេញញត្តិគាំទ្រសាលដីការបស់តុលាការកំពូល

នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ រដ្ឋបាលខេត្តឧត្តរមានជ័យ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ព្រះសង្ឃ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តឧត្តរមានជ័យ បានចេញញត្តិគាំទ្រយ៉ាងពេញទំហឹងចំពោះសាលដីកាតុលាការកំពូលនៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលបានសម្រេចរំលាយគណ បក្សសង្រ្គោះជាតិពាក់ព័ន្ធបទល្មើសក្បត់ជាតិ និងសូមប្រកាសគាំទ្រពេញទំហឹងនូវអនុសាសន៍ទាំងស្រុងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានថ្លែងអំពាវនាវឱ្យជនរួមជាតិរក្សាភាពស្ងប់ស្ងាត់ និងធានាថាលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជានៅតែបន្តដំណើរការ។

សូមអានញត្តិគាំទ្ររបស់រដ្ឋបាលខេត្តឧត្តរមានជ័យខាងក្រោម៖


រដ្ឋបាលខេត្តកោះកុងចេញញត្តិគាំទ្រសាលដីកាតុលាការកំពូលលើសំណុំរឿងបណ្តឹងរំលាយគណបក្សសង្រ្គោះជាតិ

នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ រដ្ឋបាលខេត្តកោះកុង បានចេញញត្តិគាំទ្រចំពោះសាលដីកាតុលាការកំពូលលើសំណុំរឿងបណ្តឹងរំលាយគណបក្សសង្រ្គោះជាតិ ដោយបានបញ្ជាក់ថា តុលាការកំពូលដេលជាស្ថាប័នឯករាជ្យ បានដំណើរការជំនុំជម្រះក្តីលើសំណុំរឿងបណ្តឹងរំលាយគណបក្សសង្រ្គោះជាតិដោយរលូន គ្មានការគាបសង្កត់ និងស្របតាមនីតិវិធីរហូតដល់ចេញសាលដីកាស្ថាពរសម្រេចរំលាយ គណបក្សសង្រ្គោះជាតិ និងហាមសមាជិកជាន់ខ្ពស់គណបក្សសង្រ្គោះជាតិចំនួន១១៨នាក់មិនឱ្យធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ។

សូមអានញត្តិគាំទ្ររបស់រដ្ឋបាលខេត្តកោះកុងខាងក្រោម៖


សភាសម្ព័ន្ធសហជីពជាតិកម្ពុជាចេញញត្តិគាំទ្រសាលដីការបស់តុលាការកំពូលក្នុងសំណុំរឿងបណ្តឹងរំលាយគណបក្សសង្រ្គោះជាតិ

នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ សភាសម្ព័ន្ធសហជីពជាតិកម្ពុជាបានចេញញត្តិគាំទ្រចំពោះសាលដីកាតុលាការកំពូលក្នុងសំណុំរឿងបណ្តឹងរំលាយគណបក្សសង្រ្គោះជាតិ ដោយបានបញ្ជាក់ថា សភាសម្ព័ន្ធសហជីពជាតិកម្ពុជាបានតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះដំណើរការជំនុំជម្រះក្តីរបស់តុលាការកំពូលកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ ទៅលើសំនុំរឿងបណ្តឹងរំលាយគគណបក្សសង្រ្គោះជាតិ និងហាមមិនឱ្យសកម្មជនជាន់ខ្ពស់ចំនួន១១៨រូបធ្វើនយោបាយរយៈពេល៥ឆ្នាំ គឺពិតជាការអនុវត្តច្បាប់តាមនីតិវិធី និងស្របតាមប្រទេសប្រកាន់របបប្រជាធិបតេយ្យ និងនីតិរដ្ឋ។

សូមអានញត្តិគាំទ្ររបស់សភាសម្ព័ន្ធសហជីពជាតិកម្ពុជាខាងក្រោម៖


ក្រសួងការងារចេញញត្តិគាំទ្រសាលដីកាស្ថាពររបស់តុលាការកំពូល

នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមមានថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ បានចេញញត្តិគាំទ្រដោយបានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសាលដីកាស្ថាពរសម្រេចរំលាយគណបក្សសង្រ្គោះជាតិ និងហាមសមាជិកជាន់ខ្ពស់នៃគណបក្សនេះចំនួន១១៨នាក់ មិនឱ្យធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំដោយតុលាការកំពូលនារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

សូមអានញត្តិគាំទ្ររបស់ក្រសួងការងារខាងក្រោម៖




សហព័ន្ធសិទ្ធិមនុស្ស និងអភិវឌ្ឍន៍កម្ពុជាចេញញត្តិគាំទ្រសារលិខិតជូនជនរួមជាតិរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា

នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ សហព័ន្ធសិទ្ធិមនុស្ស និងអភិវឌ្ឍន៍កម្ពុជា រួមមានថ្នាក់ដឹកនាំ និងសមាជិកសមាជិកាទាំងអស់ បានចេញញត្តិគាំទ្រដោយបានប្រកាសគាំទ្រជាឱឡារិកនូវសារលិខិតជូនជនរួមជាតិរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានថ្លែងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង ៦និង៤៥នាទីល្ងាចពាក់ព័ន្ធទៅនឹងសាលដីកាសម្រេចរបស់តុលាការកំពូលដែលបានសម្រចរំលាយគណបក្សសង្រ្គោះជាតិនិងហាមឃាត់ការធ្វើសកម្មភាពនយោបាយរបស់ថ្នាក់ដឹកនាំគណបក្សនេះ។

សូមអានញត្តិគាំទ្ររបស់សហព័ន្ធសិទ្ធិមនុស្ស និងអភិវឌ្ឍន៍កម្ពុជាខាងក្រោម៖