Friday, January 17, 2014

បទអត្ថាធិប្បាយ ដោយ ទិត សារុន រ៉េត ទីប្រឹក្សាអមរាជបណ្ឌិត្យសភាកម្ពុជា «ច្រកយុត្តិធម៌មានតែមួយគត់»

បទអត្ថាធិប្បាយ

ច្រកយុត្តិធម៌មានតែមួយគត់

         តើបញ្ហាកម្ពុជាបច្ចុប្បន្នអាចដោះស្រាយបានដែរឬទេ? តាមអ្នកវិភាគខ្លះយល់ថា តុលាការដោះ ស្រាយរកយុត្តិធម៌ជូនគូក្តីបាន ល្កឹកណាគូក្តីទាំងអស់គោរពច្បាប់ រីឯចៅក្រមវិញ ក៏ត្រូវមានបទ ពិសោធន៍ច្រើនក្នុងសង្គម យល់ដឹងពីមូលហេតុពិតប្រាកដនៃករណីរឿងរ៉ាវ របស់សង្គមផង គឺ ចៅក្រមត្រូវអនុវត្តស្របទៅតាមនីតិវិធីតុលាការ ដែលបានចងក្រង ជានីតិក្រមទុកជាយូរ លង់ណាស់មកហើយ នោះ សម្រាប់ឲ្យកាត់ក្តីរកយុត្តិធម៌ជូនសង្គម។ ចំពោះបាតុកម្មអហិង្សារបស់ ក្រុមបក្សប្រឆាំង ដើម្បី សម្តែងមតិនៅទីលានប្រជាធិបតេយ្យ ដោយមិនធ្វើឲ្យរាំងស្ទះចរាចរណ៍ មិនប៉ះពាល់ដល់សិទ្ធិសេរី ភាពអ្នកដទៃទេនោះ គឺជាការត្រឹមត្រូវ។ ប៉ុន្តែបើបាតុកម្មអហិង្សាជ្រុល ហួសដល់បាតុកម្មហិង្សា បង្កភាព រាំងស្ទះចរាចរណ៍រំខានដល់ អ្នកដទៃ បង្កភាពវឹកវរ ចលាចលអុកឡុកក្នុងសង្គមហើយនោះ អាជ្ញាធរ ដែលមានតួនាទីរក្សា សណ្តាប់ធ្នាប់សង្គមត្រូវ តែមានវិធានការទប់ស្កាត់ ដើម្បីរក្សាការពារសុវត្ថិភាពក្នុង សង្គម បង្កស្ថេរភាពជូនប្រជាពលរដ្ឋ ឲ្យរស់នៅប្រកបមុខរបរចិញ្ចឹមជីវិត ជួយជំរុញការអភិវឌ្ឍប្រទេស ជាតិឲ្យបានសម្បូរសប្បាយរុងរឿង ដោយសុខក្សេមក្សាន្តជានិរន្ត។

       អ្នកវិភាគពត៌មានជាតិ និងអន្តរជាតិ ជាច្រើន បានស្វាគមន៍គោលជំហររបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានទស្សនៈសុក្រឹត សត្យានុម័ត ក្នុងការផ្សះ ផ្សា ជាតិ បង្រួបបង្រួមជាតិ និងដោះស្រាយបញ្ហាជាតិក្នុងស្មារតី ក្រុមអ្នកស្នេហា ជាតិមាតុភូមិអង្គរដ៏បវរ ដូចគ្នា ដោយឆ្លើយតបទៅនឹងការចង់បានរបស់លោក សូរិយា ស៊ូបេឌី ប្រេសិតពិសេសអង្គការ សហប្រជា ជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា អោយទៅប្រាប់មេដឹកនាំគណបក្ស សង្គ្រោះជាតិ អោយចូលទៅក្នុងរដ្ឋសភាពិភាក្សាគ្នាក្នុងកិច្ចប្រជុំសភាដើម្បីដោះស្រាយបញ្ហាជាតិ។

      ​ ជំហររបស់រាជរដ្ឋាភិបាលនៅតែបើកចំហក្នុងការចរចារ រវាងគណបក្សប្រជាជនកម្ពុជា និង
គណបក្សសង្គ្រោះជាតិនៅក្នុងរដ្ឋសភា ហើយពិភាក្សាក្នុងរដ្ឋសភាជាផលប្រយោជន៌ប្រទេសជាតិ ទាំងអស់គ្នា។ អ្នកវិភាគសង្គម ជាពិសេសអ្នកច្បាប់មិនចង់ឲ្យបក្សប្រឆាំងបន្តធ្វើបាតុកម្មដែលអាច បង្កភាពវឹកវរក្នុងសង្គម បង្កវិនាសមហន្តរាយដល់ប្រទេសជាតិ ធ្វើឲ្យខូចខាតមុខមាត់ប្រទេសជាតិ បន្សាបកិត្យានុភាពជាតិ ហើយបក្សប្រឆាំងនឹងត្រូវប្រឈមមុខចំពោះតុលាការដែរ។ អាស្រ័យ ហេតុនេះ ការចូលក្នុងរដ្ឋសភារបស់គណបក្សប្រឆាំងជាផ្លូវតែមួយគត់ ដែលនាំទៅរកយុត្តិធម៌ពិត ប្រាកដ ហើយនាំមកនូវសុខសន្តិភាពជូនដល់មាតុភូមិអង្គរដ៏បវរនៃយើងធ្វើឲ្យប្រជាពលរដ្ឋម្ចាស់ ឆ្នោត សប្បាយ ចិត្ត មានសង្ឃឹមចំពោះ វាសនាអនាគតដ៏ភ្លឺស្វាងរបស់ពួកគេ។

ដោយ ទិត សារុន រ៉េត ទីប្រឹក្សាអមរាជបណ្ឌិត្យសភាកម្ពុជា