Thursday, February 03, 2022

បទវិភាគអន្តរជាតិ៖ ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង នឹងជាការប្រកួតកីឡាប្រកបដោយសុវត្ថិភាពមួយលើក


(ប៉េកាំង)៖ «ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង នឹងជាការប្រកួតកីឡាប្រកបដោយសុវត្ថិភាពមួយលើក»។ នេះជាការវាយតម្លៃរបស់

លោក Brian McCloskey អ្នកជំនាញជាន់ខ្ពស់របស់ក្រុមការងារវេជ្ជសាស្ត្រនៃការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង។ លោកយល់ឃើញថាប្រព័ន្ធបង្ការ ជំងឺកូវីដ១៩ នៃការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងបានដំណើរការយ៉ាងរលូនដូច្នេះ លោកបានថ្លែងថា «យើងអាចទុកចិត្តបានទាំងស្រុង»។

ទំនុកចិត្តរបស់លោក Brian McCloskey គឺមកពីការចូលរួម និងសង្កេតមើលយ៉ាងស៊ីជម្រៅរបស់លោកចំពោះការងារបង្ការជំងឺកូវីដ១៩ នៃការប្រកួតកីឡា អូឡាំពិករដូវរងាក្រុងប៉េកាំង។ អនុលោមតាមសំណូមពររបស់គណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ គណៈកម្មាធិការកីឡាប៉ារ៉ាឡាំពិកអន្តរជាតិ និងសៀវភៅ ស្តីពីការបង្ការជំងឺកូវីដ១៩ ដែលប្រកាសដោយគណៈកម្មាធិការរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ប្រទេសចិនបានចាត់វិធានការបង្ការ និងគ្រប់គ្រងគ្រប់ប្រភេទ ដើម្បីធានាសុវត្ថិភាពរបស់ភាគីនានា ដែលចូលរួមការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងដោយពេញទំហឹង។

ប៉ុន្តែ ប្រព័ន្ធសារព័ត៌មានលោកខាងលិចមួយចំនួនតូចបានមួលបង្កាច់កិច្ចខិតខំប្រឹងប្រែងរបស់ភាគីចិនថា «ម៉ឺងម៉ាត់ខ្លាំងពេក» និង «ទម្លាយព័ត៌មានរបស់បុគ្គល» ជាដើម ដើម្បីលាបព័ណ៌លើវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ របស់ភាគីចិន ក៏ដូចជាបំផ្លិចបំផ្លាញបរិយាកាសនៃ ការប្រកួតកីឡាអូឡាំពិករដូវរងាផងដែរ។ 

តើការពិតគឺអ្វី? អត្តពលិក និងភាគីនានាពាក់ព័ន្ធដែលចូលរួមការប្រកួតកីឡាអូឡាំពិករដូវរងាមានការវិនិច្ឆ័យដ៏ត្រឹមត្រូវរបស់ខ្លួន។

ឧទាហរណ៍ដូចជា 

អ្នកនាង Maame Biney កីឡាការិនីជិះស្គីល្បឿនលឿនចម្ងាយខ្លីរបស់សហរដ្ឋអាមេរិកបានថ្លែងថា «នាងខ្ញុំយល់ឃើញថា ការទៅកាន់ក្រុងប៉េកាំងនឹងប្រកប ដោយសុវត្ថិភាព ពីព្រោះខ្ញុំដឹងថាមានអត្តពលិក និងបុគ្គលិកការងារជាច្រើនការពារសុវត្ថិភាពរបស់មនុស្សទាំងអស់គ្នានៅទីនោះ»។ 

នៅពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោក Juan Antonio Samaranch Jr ប្រធានគណៈកម្មាធិការសម្របសម្រួលការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំងនៃគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិបានវាយតម្លៃថា វិធានការបង្ការជំងឺកូវីដ១៩ នៃការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង គឺមានសុវត្ថិភាព និងប្រសិទ្ធភាព ហើយក្នុងបរិវេណបិទរបស់ការប្រកួត ប្រហែលជា «កន្លែងដែលមានសុវត្ថិភាពបំផុតលើពិភពលោក»។

គួរបញ្ជាក់ផងដែរថា កត្តាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបានផ្តល់ជំនួយដ៏សំខាន់ដល់ប្រទេសចិន ក្នុងការរៀបចំការប្រកួតកីឡាអូឡាំពិកប្រកបដោយសុវត្ថិភាព។ ដូចជា ក្នុង «ភោជនីយដ្ឋានវៃឆ្លាត» មួយនៃមជ្ឈមណ្ឌលប្រព័ន្ធសារព័ត៌មានសំខាន់ នៃការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង មនុស្សយន្តធ្វើម្ហូបនៅ ពីក្រោយអេក្រង់កញ្ចក់ រួចបញ្ជូនម្ហូបទៅដល់មុខអ្នកហៅម្ហូបតាមរយៈប្រព័ន្ធបញ្ជូនម្ហូបពីជាន់លើនៃភោជនីយដ្ឋាន ដើម្បីកាត់បន្ថយការទាក់ទងរវាង មនុស្ស និងមនុស្ស។

វិធានការបង្ការជំងឺកូវីដ១៩ដ៏តឹងរ៉ឹងបូករួមទាំងការរួមបញ្ចូលនូវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ធ្វើឱ្យបុរីកីឡាអូឡាំពិករដូវរងាមានសន្តិសុខដោយគ្រប់ជ្រុងជ្រោយ។

ការពិតបានបញ្ជាក់ថា ការចោទប្រកាន់និងមួលបង្កាច់ដោយចេតនាអាក្រក់ទាំងអស់សុទ្ធតែមិនបានការនោះទេ។ បច្ចុប្បន្ននេះ មានអ្នកនយោបាយសំខាន់ៗលើ ផ្ទៃអន្តរជាតិជាង៣០រូប បានបញ្ជាក់ថានឹងមានវត្តមានក្នុងពិធីបើកនៃការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង និងសកម្មភាពពាក់ព័ន្ធ។ ប្រការនេះជា ការទទួលសម្គាល់យ៉ាងសកម្មចំពោះសមិទ្ធផលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ របស់ចិនផង ហើយក៏បានបង្ហាញពីទំនុកចិត្តយ៉ាងពេញលេញ ចំពោះការរៀបចំ ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងប្រកបដោយសន្តិសុខផងដែរ។

ក្នុងមួយរយៈពេលខាងមុខទៀត ក្រុងប៉េកាំងមិនត្រឹមតែនឹងបង្ហាញនូវការប្រកួតកីឡាអូឡាំពិករដូវរងាប្រកបដោយភាពសាមញ្ញ សុវត្ថិភាព និងភាពអស្ចារ្យជូន ចំពោះទូទាំងពិភពលោកប៉ុណ្ណោះទេ ជាងទៅទៀត ប្រទេសចិនក៏នឹងបង្ហាញពីតម្រិះបញ្ញា និងកម្លាំងកាយចិត្តរបស់ខ្លួនក្នុងការយកឈ្នះលើជំងឺកូវីដ១៩ ដើម្បី បំពេញបន្ថែមនូវទំនុកចិត្ត និងក្តីសង្ឃឹមកាន់តែច្រើនឡើងៗដល់ពិភពលោកក្នុងបរិបទជំងឺកូវីដ១៩៕

ដោយៈ Fresh News






ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ផ្ញើសារជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងឱកាសខួបចម្រើនជន្មាយុ គម្រប់៧៧ឈានចូល៧៨ឆ្នាំ

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ផ្ញើលិខិតជូនពរដល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសខួបចម្រើនជន្មាយុ គម្រប់៧៧ ឈានចូល៧៨ឆ្នាំ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២។

ក្នុងសារលិខិតនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានលើកឡើងដូចតទៅ៖

«សម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា ជាទីគោរពដ៏ខ្ពង់ខ្ពស់

ក្នុងឱកាសដ៏នក្ខត្តឫក្ស ប្រសើរថ្លៃថ្លាប្រកបដោយសេចក្តីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុ គម្រប់៧៦ ឈានចូល៧៧ឆ្នាំ របស់សម្ដេចវិបុលសេនាភក្តី នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ តាងនាមតំណាងថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃទីស្តីការគណៈរដ្ឋមន្រ្តី ព្រមទាំងក្នុងនាមខ្ញុំ និងភរិយា  ខ្ញុំសូមសំដែងនូវកតញ្ញូតាធម៌ និងកតវេទិតាធម៌យ៉ាងស្មោះស្ម័គ្របំផុត ក្នុងមនោសញ្ញេតនគោរពស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះ សម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សូមបានប្រកប នូវសេចក្តីសុខ សេចក្តីចម្រើនគ្រប់ប្រការ ឈ្នះអស់មារសត្រូវទាំងឡាយគ្រប់ទិសទី និង សូមសម្រេចបាននូវជោគជ័យថ្មីៗទៀតក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តម បម្រើ ជាតិ សាសនា និង ព្រះមហាក្សត្រ ដើម្បីសេចក្តីសុខ និងសេចក្តីចម្រើន រុងរឿងរបស់ប្រជាជន នៅទូទាំង ព្រះរាជាណាចក្រកម្ពុជា តរៀងទៅ ។

ខ្ញុំសូមយកឱកាសនេះ សូមអនុញ្ញាតគោរពជូនពរជ័យ សិរីសួស្ដី ជ័យមង្គលជូន សម្តេចវីបុលសេនាភក្តី ប្រធានព្រឹទ្ធសភា និងលោកជំទាវ  ព្រមទាំងបុត្រា-បុត្រី និងចៅប្រុស-ចៅស្រី សូមបានប្រកប តែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

សូម សម្តេចវិបុលសេនាភក្តីមេត្តាទទួលនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់ អំពីខ្ញុំ»៕





សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផ្ញើសារជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងឱកាសខួបចម្រើនជន្មាយុ គម្រប់៧៧ឈានចូល៧៨ឆ្នាំ

  

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើលិខិតជូនពរដល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសខួបចម្រើនជន្មាយុ គម្រប់៧៧ ឈានចូល៧៨ឆ្នាំ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២។

ក្នុងសារលិខិតនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកឡើងដូចតទៅ៖


«សម្តេចវិបុលសេនាភក្តី ជាទីគោរពដ៏ខ្ពង់ខ្ពស់,

ក្នុងឱកាសដ៏មង្គលាភិរម្យប្រសើរថ្លៃថ្លានៃពិធីចម្រើនជន្មាយុ គម្រប់៧៦ ឈានចូល៧៧ឆ្នាំ របស់សម្ដេចវិបុលសេនាភក្តី នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ តាងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មន្ត្រីរាជការទូទាំងប្រទេស ក្នុងនាមខ្្លួនខ្ញុំផ្ទាល់ ព្រទាំងភរិយា ខ្ញុំសូមសំដែងនូវអំណរសាទរដោយស្មោះអស់ពីដួងចិត្ត និងចូលរួមនូវសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការគោរពជូនចំពោះ សម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សូមបានប្រកប នូវសេចក្តីសុខ សេចក្តីចម្រើនគ្រប់ប្រការ ឈ្នះអស់មារសត្រូវទាំងឡាយគ្រប់ទិសទី និង សូមសម្រេចបាននូវជោគជ័យថ្មីៗទៀតក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តម បម្រើ ជាតិ សាសនា និង ព្រះមហាក្សត្រ ដើម្បីសេចក្តីសុខ និងសេចក្តីចម្រើន រុងរឿងរបស់ប្រជាជន នៅទូទាំង ព្រះរាជាណាចក្រកម្ពុជា តរៀងទៅ ។

ខ្ញុំសូមយកឱកាសនេះ សូមអនុញ្ញាតគោរពជូនពរជ័យ សិរីសួស្ដី ជ័យមង្គលជូន សម្តេចវីបុលសេនាភក្តី ប្រធានព្រឹទ្ធសភា និងលោកជំទាវ  ព្រមទាំងបុត្រា-បុត្រី និងចៅប្រុស-ចៅស្រី សូមបានប្រកប តែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

សូម សម្តេចវិបុលសេនាភក្តីមេត្តាទទួលនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់ អំពីខ្ញុំ»៕







ព្រះមហាក្សត្រ ផ្ញើព្រះរាជសារ ប្រទានពរដល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងឱកាសខួបចម្រើនជន្មាយុ គម្រប់៧៧ ឈានចូល៧៨ឆ្នាំ

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់បានសព្វព្រះរាជហឫទ័យ ផ្ញើព្រះរាជសារប្រទានពរដល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសខួបចម្រើនជន្មាយុ គម្រប់៧៧ ឈានចូល៧៨ឆ្នាំ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២។

ក្នុងព្រះរាជសារនេះ ព្រះមហាក្សត្រ មានព្រះបន្ទូលដូចតទៅ៖


«សម្តេចវិបុលសេនាភក្តី ជាទីរាប់អានដ៏ខ្ពង់ខ្ពស់ និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត,

នៅក្នុងឱកាសដ៏នក្ខត្តឫក្ស នៃខួបចម្រើនជន្មាយុរបស់ សម្តេចវិបុលសេនាភក្តី នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះ ខ្ញុំមានហឫទ័យសោមនស្សរីករាយ សូមប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូន សម្តេចវិបុលសេនាភក្ដី សូមទទួលបាននូវមហាជោគជ័យថ្មីៗបន្តទៀត ក្នុង បេសកកម្មដ៏ឧត្តុង្គឧត្តម បម្រើជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា ។

ខ្ញុំមានហឫទ័យសោមនស្សរីករាយ សូមអបអរសាទរចំពោះស្នាដៃដ៏ប្រសើរ និងសូម សម្តែងនូវការសរសើរដ៏ស្មោះរាល់កិច្ចខិតខំប្រឹងប្រែង របស់ សម្តេចវិបុលសេនាភក្តី ដែលជាអ្នក ស្នេហាជាតិដ៏ឧត្តុង្គឧត្តម ក្នុងបុព្វហេតុជាតិ មាតុភូមិកម្ពុជាទទួលបានសេចក្តីសុខសន្តិភាព ស្ថិរភាព សង្គម និងការអភិវឌ្ឍជាតិ រីកចម្រើនលើគ្រប់វិស័យ ។

ខ្ញុំសូមប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ ចំពោះ សម្តេចវិបុលសេនាភក្ដី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបតែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

សូម សម្តេចវិបុលសេនាភក្តី ទទួលនូវសេចក្ដីរាប់អានដ៏ខ្ពង់ខ្ពស់ និងស្រឡាញ់ដ៏ជ្រាលជ បំផុត អំពីខ្ញុំ»៕




សម្ដេចម៉ែ ផ្ញើព្រះរាជសារ ប្រទានពរដល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងឱកាសខួបចម្រើនជន្មាយុ គម្រប់៧៧ ឈានចូល៧៨ឆ្នាំ

(ភ្នំពេញ)៖ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ទ្រង់បានសព្វព្រះរាជហឫទ័យ ផ្ញើព្រះរាជសារប្រទានពរដល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសខួបចម្រើនជន្មាយុ គម្រប់៧៧ ឈានចូល៧៨ឆ្នាំ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២។

ក្នុងព្រះរាជសារនេះ សម្ដេចម៉ែ មានព្រះបន្ទូលដូចតទៅ៖


«សម្តេចវិបុលសេនាភក្តី ជាទីរាប់អានដ៏ខ្ពង់ខ្ពស់បំផុត,

នៅក្នុងឱកាសដ៏នក្ខត្តឫក្ស នៃខួបចម្រើនជន្មាយុរបស់ សម្តេចវិបុលសេនាភក្តី នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ ខ្ញុំមានហឫទ័យសោមនស្សរីករាយ សូមប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូន សម្តេចវិបុលសេនាភក្តី សូមទទួលបាននូវមហាជោគជ័យថ្មីៗបន្តទៀត ក្នុង បេសកកម្មដ៏ឧត្តុង្គឧត្តម បម្រើជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា ។

ខ្ញុំសូមសម្ដែងនូវសេចក្ដីកោតសរសើរដ៏កក់ក្តៅជាទីបំផុត និងសូមផ្ដល់ការគាំទ្រជានិច្ច ចំពោះ សម្តេចវិបុលសេនាភក្តី ជាឥស្សរជនជាតិនិយមដ៏ខ្ពង់ខ្ពស់មួយរូបបានខិតខំបំពេញភារកិច្ចក្នុងបុព្វហេតុ ជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជាគ្រប់កាលៈទេសៈ ទទួលបានជ័យជម្នះគ្រប់ភារកិច្ច និងសូមជូនពរ សម្តេចវិបុលសេនាភក្តី និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបតែនឹងព្រះពុទ្ធពរអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

សូម សម្តេចវិបុលសេនាភក្ដី ទទួលនូវសេចក្ដីរាប់អានដ៏ខ្ពង់ខ្ពស់បំផុត អំពីខ្ញុំ»៕




សារលិខិតជូនពរ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីចម្រើន ជន្មាយុគម្រប់៧៦ឆ្នាំ ឈានចូល៧៧ឆ្នាំ





ព្រះមហាក្សត្រកម្ពុជា បានយាងចាកចេញពីកម្ពុជា ដើម្បីចូលរួមពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងារ

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែកុម្ភៈនេះ យាងចាកចេញពីរាជធានីភ្នំពេញ ដើម្បីចូលរួមពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរដូវរងារ នៅទីក្រុងប៉េកាំង ប្រទេសចិន។ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នឹងគង់ប្រថាប់នៅទីក្រុងប៉េកាំង រហូតដល់ថ្ងៃទី០៥ ខែកុម្ភៈ ទើបយាងត្រឡប់មកកាន់កម្ពុជាវិញ។


ដូចសព្វដងដែរ ក្នុងឱកាសនៃព្រះអវត្តមានព្រះករុណាជាម្ចាស់ជីវិតតម្កល់លើត្បូងនេះ រាល់ព្រះរាជតួនាទី និងភារកិច្ចរបស់ព្រះអង្គ នឹងត្រូវប្រគល់ជូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានរដ្ឋព្រឹទ្ធសភា។

លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងថា កម្ពុជាគឺជាប្រទេសជិតខាងល្អជាប្រពៃណីរបស់ចិន ហើយបានគាំទ្រយ៉ាងមុតមាំចំពោះភាគីចិន ជាម្ចាស់ផ្ទះនៃការរៀបចំកីឡាអូឡាំពិករដូវក្តៅ និងរដូវរងារនេះ។

លោក Zhao Lijian បានគូសបញ្ជាក់ដូច្នេះ «ព្រះករុណាព្រះមហាក្សត្រ គឺជាមិត្តចាស់របស់ប្រជាជនចិន។ យើងខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះព្រះអង្គ ដែលនឹងស្ដេចយាងមកកាន់ប្រទេសចិន ដើម្បីយាងជាសក្ខីជនក្នុងឱកាសជាប្រវត្តិសាស្ត្រ ដែលរដ្ឋធានីប៉េកាំង នឹងក្លាយជាទីក្រុងលើកដំបូងក្នុងការរៀបចំកីឡាអូឡាំពិកទាំងរដូវក្តៅ និងរដូវរងារ»។

សូមបញ្ជាក់ថា មហាយក្សចិន បានទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកីឡាអូឡាំពិករដូវក្តៅ និងរដូវរងារឆ្នាំ២០២២ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។ ការរៀបចំកម្មវិធីដ៏មហាមានន័យ ជាប្រវត្តិសាស្រ្តសម្រាប់មនុស្សជាតិ ក្នុងពេលដែលពិភពលោកទាំងមូលកំពុងប្រឈមមុខនឹងវិបត្តិនៃការរីករាតត្បាតជាសកលជំងឺ Covid-19។ ប្រទេសចិន កំពុងស្ថិតនៅក្នុងដំណាក់កាលថ្មីមួយទៀត ក្នុងការធានាទាំងសុវត្ថិភាពសន្តិសុខ ទាំងសុវត្ថិភាពសុខាភិបាលសាធារណៈ សម្រាប់គណៈប្រតិភូកីឡា និងសម្រាប់វេទិកាកីឡាអន្តរជាតិនេះ។

ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងដែលរៀបចំឡើងក្នុងបរិបទ នៃការរីករាលដាលនៃជំងឺកូវីដ១៩ នឹងក្លាយជាការប្រកួតដ៏ឱឡារិក និងជារឿងមង្គលជាសកលដ៏កម្រមាន ប្រជាជនទូទាំងពិភពលោករំពឹងទុកយ៉ាងស្មោះស្ម័គ្រចំពោះការបើកធ្វើនៃការប្រកួតកីឡាអូឡាំពិកលើកនេះ។ បណ្តាទីក្រុងនៅប្រទេសចិន បាននាំគ្នាដាក់ចេញចំណាត់ការតឹងរ៉ឹង ដើម្បីគ្រប់គ្រងការឆ្លងរាលដាលថ្មីៗនៃ COVID-19 ខណៈដែលទីក្រុងប៉េកាំងកំពុងត្រៀមខ្លួន ធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍អូឡាំពិករដូវរងា នៅដើមខែកុម្ភៈនេះ៕