Wednesday, June 03, 2020

អាជ្ញាធរជាតិអប្សរាដំណើរការជួសជុលព្រះវិហារបុរាណវត្តរាជបូណ៌ដំណាក់កាលទី៣

សៀមរាប៖ ព្រះវិហារបុរាណនៅវត្តរាជបូណ៌ក្នុងទីរួមខេត្តសៀមរាប បានទទួលការជួសជុលដំណាក់ទី៣ ក្រោមការជួយជ្រោមជ្រែងផ្នែកបច្ចេកទេសនិងឧបត្ថម្ភជាថវិកាពីអាជ្ញាធរជាតិអប្សរា។

ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរាឱ្យដឹងថា៖ ការជួយជ្រោមជ្រែងផ្នែកបច្ចេកទេសនិងឧបត្ថម្ភ ជាថវិកាសម្រាប់ការជួសជុលវត្តរាជបូណ៌ដំណាក់កាលទី៣នេះ គឺដើម្បីរួមចំណែកថែរក្សាមត៌កវប្បធម៌ខ្មែរលើវិស័យព្រះពុទ្ធសាសនា ព្រមទាំងជួយអភិរក្សនិងលើកតម្លៃវប្បធម៌នៃសិល្បៈរបស់ខ្មែរពីបុរាណកាលឱ្យរស់រវើកឡើងវិញ។

បច្ចុប្បន្ន វត្តមួយនេះអាចចាត់ទុកជាបូជនីយដ្ឋានផង និងបុរាណដ្ឋានដ៏ល្បីមួយនៅក្នុងខេត្តសៀមរាបផង។ បើរាប់ពីដំបូល តួព្រះវិហារ គ្រឹះ ហោជាង សន្លឹកទ្វារ សន្លឹកបង្អួច ព្រះពុទ្ធបដិមា បល្ល័ង្កព្រះ សសរ រូបគំនូរ ពណ៌ គឺសុទ្ធតែជាវត្ថុគួរឱ្យចាប់អារម្មណ៍បំផុតសម្រាប់អ្នកទេសចរ អ្នកស្រាវជ្រាវជាតិ-អន្តរជាតិ។

ដើម្បីរួមចំណែកថែរក្សាមរតកវប្បធម៌ខ្មែរក្នុងវិស័យព្រះពុទ្ធសាសនានេះឱ្យបានគង់វង្ស អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមគម្រោងអភិរក្ស និងជួសជុលព្រះវិហារវត្តរាជបូណ៌ដំណាក់កាលទី៣ដែលជាដំណាក់កាលជួសជុលបញ្ចប់ក្នុងឆ្នាំ២០២០ ដោយចាប់ផ្តើមតាំងពីថ្ងៃទី២៦ ខែ                          ឧសភា ហើយគ្រោងនឹងបញ្ចប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ខាងមុខ ។

ការជួសជុលដំណាក់កាលទី៣នេះ គឺផ្តោតលើការជួសជុលជញ្ជាំង ក្បាច់ជើងជញ្ជាំង បាំងសាច កាំជណ្តើរ ការ៉ូ ក្បាច់លើទ្វារ-បង្អួច និងខឿនព្រះវិហារ ព្រមទាំងពង្រឹងរចនា                          បថសំណង់ រូបចម្លាក់ ដែលចាស់ទ្រុឌទ្រោមឱ្យបានរឹងមាំឡើងវិញតាមបច្ចេកទេសនិងសម្ភារទំនើប ប៉ុន្តែប្រើប្រាស់វត្ថុធាតុដើមបុរាណដដែល។

កាលពីឆ្នាំ២០១៦ អាជ្ញាធរជាតិអប្សរាធ្លាប់បានសហការជាមួយអ្នកជំនាញអ៊ីតាលីជួសជុលព្រះវិហារវត្តរាជបូណ៌ដំណាក់កាលទី១ម្ដងមកហើយ  ដោយកាលណោះ  ការជួសជុលបានសម្អាតសន្លឹកបង្អួច សន្លឹកទ្វារ ពុទ្ធបដិមាធំក្នុងព្រះវិហារ និងពុទ្ធបដិមាតូចៗមួយចំនួន                              បល្ល័ង្កព្រះ  គំនូរ រចនាសម្ពន្ធ  សសរ ដែលរងនូវការខូចខាត ប្រេះស្រាំ រលុប បាត់បង់ភាពដើមដោយសារផ្សែងភ្លើងរុំ ធូលីដី បរិយាកាស អាយុកាល ការលាបពណ៌ថ្មី និងការជួសជុលផ្សេងៗពីមួយជំនាន់ទៅមួយជំនាន់ជាដើម។  កាលពីឆ្នាំ២០១៩ វត្តរាជបូណ៌ក៏ទទួលបានការជួសជុលដំណាក់កាលទី២ ដោយបានជួលជុលដំបូលព្រះវិហារ គ្រឿងបង្គុំដំបូលដើម្បីរក្សាលំនឹង ការសម្លាប់មេរោគ និងសត្វល្អិតកុំឱ្យស៊ីសាច់ឈើ ជួសជុល  សម្អាតហោជាងដែលមានចម្លាក់ក្បាច់ និងគ្រឿងលម្អដំបូលទាំងអស់ឡើងវិញទាំងស្រុង៕








ប្រសាសន៍ដើមទាំងស្រុង សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីរាជការ និងក្រុមការងារបច្ចេកទេស ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ក្នុងខេត្តព្រះសីហនុ



ប្រសាសន៍ដើមទាំងស្រុង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរា​ជាណា​ចក្រ​កម្ពុជា ថ្លែងក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីរាជការ និងក្រុមការងារបច្ចេកទេស ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ក្នុងខេត្តព្រះសីហនុ
ថ្ងៃចន្ទ ១១កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០




ក្រសួងសុខាភិបាលត្រៀមវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន សម្រាប់ពិនិត្យសុខ ភាពអ្នកដំណើរពីចិន និងកូរ៉េ

រដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជា លោកស្រី យក់ សម្បត្ដិ បានថ្លែងថា នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ អ្នកដំណើរមកពីក្រៅប្រទេសត្រឡប់ចូលមកកម្ពុជា មានចំនួន៦ជើងហោះហើរ ពីកូរ៉េ និងចិន តាមអាកាសដ្ឋានអន្ដរជាតិភ្នំពេញ។ លោកស្រី យក់ សម្បត្ដិ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ទៀតថា «មន្ដ្រីក្រុម ការងារអន្ដរក្រសួង បានធ្វើការងារជាមួយសាលារាជធានីភ្នំពេញទៅពិនិត្យទីតាំងវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន កាលពីម្សិលមិញរួចហើយ ដើម្បីត្រៀមរៀបចំទទួលអ្នកដំណើរមកពីបណ្ដាប្រទេសនានា ក្នុងនោះ ក៏មានពលករខ្មែរធ្វើការនៅកូរ៉េផងដែរ ក្នុងចំណោម៦ជើង ហោះហើរនៅថ្ងៃនេះ»។
លោកស្រី បានថ្លែងបញ្ជាក់ថា «កន្លងមកនៅរាជធានីភ្នំពេញ យើងមានកន្លែងត្រួតពិនិត្យសុខភាព នៅក្នុងទ័ពអាកាស ជាប់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ដែលមានចំនួន១០០គ្រែ និងមណ្ឌលសុខភាពនៅចាក់ អង្រែក្រោមចំនួន១០០គ្រែ ហើយសម្រាប់វិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន មានចំនួន២០០គ្រែ ដូចនេះយើងមានចំនួន៤០០គ្រែ សម្រាប់ទទួលអ្នកដំណើរ ដែលត្រូវមកពិនិត្យសុខភាព»។
លើសពីនោះ លោកស្រី យក់ សម្បត្ដិ បានថ្លែងបន្ដថា «ក្នុងនោះអ្នកដំណើរជាជនជាតិខ្មែរ មិនតម្រូវឱ្យមានការបង់ប្រាក់ទេ ដោយឡែកជនបរទេស តម្រូវឱ្យគាត់បង់ថ្លៃស្នាក់នៅ និងចំណាយផ្សេងៗពេលបញ្ជូនពួកគាត់ឱ្យស្នាក់នៅដាច់ដោយឡែកក្នុងសណ្ឋាគារ»។
តាមការបញ្ជាក់របស់លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិ ការក្រសួងសុខាភិបាល បានឱ្យដឹងថា បើគិតចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ដែលក្រសួងបានចេញសេចក្តីប្រកាសមួយ អនុញ្ញាតឲ្យភ្ញៀវបរទេសមកពីប្រទេសចំនួន៦ រួមមាន អ៉ីរ៉ង់ អ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក អាចចូលមកប្រទេសកម្ពុជាឡើងវិញ មកគិតត្រឹមថ្ងៃទី០១ ខែមិថុនានេះ អ្នកដំណើរពីក្រៅប្រទេស ត្រលប់ចូលមកកម្ពុជា ប្រមាណជាង២,០០០ នាក់ហើយ៕



សូមទស្សនាវីដេអូអប់រំ! ហេតុអ្វីយើងចាំបាច់ត្រូវពាក់ម៉ាស់?

សូមអញ្ជេីញទស្សនាវីដេអូឃ្លីបសម្រាប់សារអប់រំ​ ស្តីពី​ ការប្រេីម៉ាស់អោយបានត្រឹមត្រូវ  ​

បទអត្ថាធិប្បាយ៖ មេដឹកនាំក្រុមប្រឆាំងក្រៅប្រទេសដាក់ផែនការវិច្ឆេទកម្មសេដ្ឋកិច្ចដើម្បីផ្តួលរំលំរដ្ឋាភិបាល!

ខណៈពេលដែលពិភពលោកស្ទើរតែទាំងមូលនិយាយជារួម និងកម្ពុជានិយាយដោយឡែក កំពុងទទួលរងផ​លប៉ះពាល់ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ បានជះឥទ្ធិពលយ៉ាងអាក្រក់ធ្ងន់ធ្ងរបំផុតមកលើទិដ្ឋ​ភា​ពសេដ្ឋកិច្ច សង្គមកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជាដែលមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខដឹកនាំបានយកចិត្តទុកដាក់បំផុត ដោយបានដាក់ចេញនូវវិធានជាបន្តបន្ទាប់គ្រប់ជ្រុងជ្រោយដោយប្រយ័ត្នប្រយែងទៅ​តាមដំណាក់កាលច្បាស់លាស់បំផុតដើម្បីរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងបានរៀបចំដាក់ចេញផែនការជា​កញ្ចប់ក្នុងការស្តារសេដ្ឋកិច្ចទាំងក្នុងពេលកំពុងជួបវិបត្តិកូវីដ១៩ និងជាមួយទស្សនៈវិស័យក្រោយវិបត្តិកូវីដ១៩។
ផ្ទុយទៅវិញ មេដឹកនាំក្រុមប្រឆាំងក្រៅប្រទេស បានដាក់ឲ្យសកម្មជនរបស់ខ្លួនទាំងអស់នៅក្នុងប្រទេសអនុវត្តផែនការវិច្ឆេទក​ម្មសេដ្ឋកិច្ចក្នុងទិសដៅបង្កើតឲ្យមានអស្ថេរភាពសង្គម ញុះញង់ និងបំផុសបំផុលឲ្យប្រជាជនមួយចំនួនដែលជាប់ជំពាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារក្នុងប្រទេសឲ្យងើបឡើងប្រឆាំងនឹងរដ្ឋាភិបាល ហើយប្រឆាំងនឹងកាតព្វកិច្ចសងបំណុលរបស់ខ្លួនជាមួយនឹងបណ្តាមីក្រូហិរញ្ញវត្ថុ និងធនាគារទាំងនោះ។ និន្នាការ ឬសេណារីយោថ្មីរបស់មេដឹកនាំក្រុមប្រឆាំងបែបនេះ គឺពិតជាចេតនាទុច្ចរិតដ៏អាក្រក់បំផុត ដើម្បីបង្ករឲ្យមានការធ្វើវិច្ឆេទកម្មសេដ្ឋកិច្ចកម្ពុជាទាំងស្រុងក្នុងគោលដៅអនុវត្តស្រដៀងគ្នាទៅនឹងផែនការ ៩វិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ ក្នុងទិសដៅផ្តួលរំលំរដ្ឋាភិបាលកម្ពុជាយ៉ាងប្រាកដ។ តើអ្វីទៅជាវិច្ឆេទកម្មសេដ្ឋកិច្ច? តើមានមូលហេតុអ្វី ដែលមេដឹកនាំក្រុមប្រឆាំងប្រើប្រាស់ឧបាយកលវិចេ្ឆទកម្មសេដ្ឋកិច្ចប្រឆាំងនឹងរដ្ឋាភិបាល? តើការអំពាវនាវ និងបំផុសរបស់មេដឹកនាំក្រុមប្រឆាំងឲ្យប្រជាជនមួយចំនួនដែលជាប់បំណុលធ​នាគារ និងមីក្រូហិរញ្ញវត្ថុមិនបំពេញកាតព្វកិច្ចបំណុលរបស់ខ្លួន ជាចេតនារុញច្រានឲ្យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជាដួលរលំឬទេ? តើនេះពិតជាអំពើវិច្ឆេទកម្មសេដ្ឋកិច្ចឬទេ?
មេដឹកនាំក្រុមប្រឆាំងផ្កាប់មុខមួយនេះ ដែលស្ទើរតែបាត់ឈ្មោះក្នុងពិភពនយោបាយអាត្មានិយមរត់ចោលស្រុ​ក បានប្រឹងទាំងគ្មានសង្ឃឹម ព្យាយាមយកឈ្នះលើការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងគ្រប់សមរភូមិចាញ់ មិនដែលឈ្នះ បន្តឆ្លៀតប្រើប្រាស់ឧបាយកលខ្មៅក្រខ្វក់បំផុតរបស់ខ្លួនជាថ្មីម្តងទៀត ក្នុងផែ​នការវិច្ឆេទកម្មសេដ្ឋកិច្ចលើវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ ក្នុងរឿងការខ្ចីបុលរបស់ប្រជាជនមួយចំនួន។ តើការអំពាវនាវ និងបំផុសរបស់មេដឹកនាំក្រុមប្រឆាំងឲ្យប្រជាជនមួយចំនួនដែលជាប់បំណុលធនាគារ និងមីក្រូហិរញ្ញវត្ថុមិនបំពេញកាតព្វកិច្ចបំណុលរបស់ខ្លួន ជាចេតនារុញច្រានឲ្យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជាដួលរលំឬទេ? តើនេះពិតជាអំពើវិច្ឆេទកម្មសេដ្ឋកិច្ចឬទេ?
ជាការពិត បន្ទាប់ពីការបរាជ័យយ៉ាងអាម៉ាស់បំផុតក្នុងផែនការ ៩វិច្ឆិកា ឆ្នាំ២០១៩ មេដឹកនាំប្រឆាំង បាន​និងកំពុងបន្តប្រើប្រាស់ឧបាយកលវិច្ឆេទកម្មសេដ្ឋកិច្ច ក្នុងខណៈពេលដែលប្រជាជនកម្ពុជាកំពុងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការឆ្លងរីករាលនៃមេរោគកូវីដ១៩ ដើម្បីបង្កើតឲ្យមានអស្ថេរសង្គម តាមរយៈធ្វើឲ្យវិស័យ​ធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជាដួលរលំ។ ក្នុងផែនការទុច្ចរិតរបស់ខ្លួន ប្រសិនបើវិស័យនេះដួលរលំនោះ ខ្លួនជឿទាំងឆ្គួតលីលាថា រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាក៏នឹងត្រូវដួលរលំផងដែរ។
ក្នុងសេដ្ឋកិច្ចទីផ្សារសេរី ចង់សំដៅទៅដល់ការប្រកួតប្រជែង មានន័យថាប្រកួតប្រជែងទាំងទិញចូល និងប្រកួតប្រជែងទាំងលក់ចេញ ដោយមិនមានអន្តរាគមន៍របស់អ្នកទីបីដែលជារដ្ឋនោះទេ។ ប៉ុន្តែ មិនមែនសេរីដោយមិនមានក្របខណ្ឌនោះទេដូចជាករណីវិច្ឆេទកម្មសេដ្ឋកិច្ច(Sabotage économique) ឬការលូកដៃរ​បស់រដ្ឋចំពោះប្រភេទទំនិញដែលជាអាយុជីវិតរបស់ប្រជាពលរដ្ឋ ដូចជា ស្រូវ អង្ករ និងប្រភេទទំនិញចាំបាច់មួយចំនួនទៀតសម្រាប់ជីវភាពប្រចាំថ្ងៃ។ ដូច្នេះ សេដ្ឋកិច្ចសេរី មានន័យថា ការធានាឱ្យមានការប្រកួតប្រជែងដោយសេរីក្នុងក្របខ័ណ្ឌនៃច្បាប់។ ក្នុងការរកស៊ីជួញដូរ ការខ្ចីបុលជាក្រិត្យក្រមធម្មតាក្នុងមុខរបរតាមបែបសេដ្ឋកិច្ចទីផ្សារ ដែលកូនបំណុល​ត្រូវអនុវត្ត​កាតព្វកិច្ច​ដើម ហើយ​កាតព្វកិច្ច​នោះ​ត្រូវបាន​ធានា​ដោយ​កិច្ចស​ន្យាធានាជាមួយរូបនីតិបុគ្គល ឬរូបវ័ន្ថបុគ្គល​ ឧទាហរណ៍ ធនាគារ ឬមីក្រូហិរញ្ញវត្ថុជាដើម។​ ជាការពិត គ្មានការខ្ចីបុលណាមួយដែលមិនត្រូវសងបំណុលនោះទេ ពីព្រោះធនាគារ និងមីក្រូហិរញ្ញវត្ថុជាកន្លែងទទួលបញ្ញើរពីអ្នកផ្ញើលុយជាកន្លែងរក្សាទុកលុយមានសុវត្ថភាពដើម្បីបានការប្រាក់ ហើយធនាគារ ឬមីក្រូហិរញ្ញវត្ថុក៏បានប្រើប្រាស់ប្រាក់បញ្ញើរនោះជាប្រាក់ឥណទានផ្តល់ជាប្រាក់កម្ចីទៅឲ្យអ្នកខ្ចីដោយរំពឹងទទួលបានមកវិញនូវការប្រា​ក់។ ដួច្នេះនេះជាប្រតិបត្តិការសាច់ប្រាក់កម្ចីវិលជុំដែលត្រូវសងទាំងប្រាក់ដើម និងការប្រាក់ក្នុងប្រតិបត្តិការជំនួញ។ ប្រសិនបើ ការខ្ចីបុលគ្មានសងប្រាក់ដើម និងការប្រាក់នោះ វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថនឹងត្រូវដួលរលំទាំងស្រុង។ តើមានប្រទេសណាគេរកស៊ីបែបនេះ? តើមានក្លែងណាខ្លះដែលមិនសងបំណុល? វាមានតែរបបកម្ពុជាប្រជាធិបតេយ្យ៣ឆ្នាំ ៨ខែ និង២០ថ្ងៃទេដែលគ្មានការខ្ចីបុល ហើយក៏គ្មានការសងបំណុលដែរ។
ការរៀបចំអនុវត្តផែនការវិច្ឆេទកម្មសេដ្ឋកិច្ចកម្ពុជាតាមរយៈការធ្វើឲ្យវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុដួលរលំរបស់មេដឹកនាំក្រុមប្រឆាំង គឺជាចេតនាទុច្ចរិតដ៏អាក្រក់បំផុតក្នុងការបំផុសកំហឹងប្រជាជនមួយចំនួនដែលជាប់ជំពាក់បំណុលឲ្យងើបប្រឆាំងនឹងរដ្ឋាភិបាល និងស្ថាប័នធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជាដោយក្រុមប្រឆាំងញុះញង់ចោទរដ្ឋាភិបាលថា មិនបានទទួលខុសត្រូវធ្វើអន្តរាគមន៍លើបញ្ហាបំណុលរបស់ប្រជាជនមួយចំនួនដែលជាប់ជំពាក់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុទាំងនោះ។
ផ្ទុយទៅវិញ ក្នុងកាលៈទេសពិសេសនេះ រដ្ឋាភិបាលបានយល់ដឹងច្បាស់ ហើយថែមទាំងបានចាត់វិធានការដាក់ចេញជាបន្តបន្ទាប់តាមរយៈធនាការកណ្តាលកម្ពុជាដោយបានស្នើសុំឲ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុទាំអស់ជួយបន្ធូរបន្ថយលក្ខខណ្ឌសងបំណុល​ដោយពិនិត្យមើលតាមករណីជាក់ស្តែងនិមួយៗ ហើយធនា​គារកណ្តាល ក៏បានចាត់វិធានការបន្ធូបន្ថយលក្ខខណ្ឌប្រតិបត្តិជាមួយបណ្តាគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថទាំងនោះវិញដែរ ដែលជាលក្ខខណ្ឌជួយគ្នាទៅវិញទៅមកក្នុងរយៈពេលខ្លីនៃវិបត្តិកើតឡើងដោយសារកូវីដ១៩នេះ។
មូលហេតុដែលមេដឹកនាំក្រុមប្រឆាំងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលជាអំពើក្បត់ជាតិជាច្រើនលើច្រើនសារ បានធ្វើសកម្មភាពប្រាស់ចាកពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងគោលការណ៍នីតិរដ្ឋ អនុវត្តសកម្មភាពបំផ្លិចបំផ្លាញសមិទ្ធផលសង្គមជាតិ ធ្វើវិច្ឆេទកម្មសេដ្ឋកិច្ច តាមរយៈការផ្តួលរំលំវិស័យធនាគារនៅកម្ពុជាសារជាថ្មី។ ក៏ប៉ុន្តែ ផែនការនេះមិនអាចទៅរួចទេ ព្រោះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានថ្លែងក្នុងពេលថ្មីៗនេះ ក្នុងវេទិការជួបសំណេះសំណាលជាមួយមន្រ្តីរាជការ និងក្រុមអ្ន​កបច្ចេកទេសសាងសង់ផ្លូវនៅក្រុងព្រះសីហនុ បានថ្លែងថា ផែនការរបស់ក្រុមប្រឆាំងក្រៅប្រទេស គឺចង់ឱ្យធនាគារនៅកម្ពុជាដួលទាំងអស់។    ហើយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានចាប់ខ្លួនទាំងអស់ចំពោះជនណាដែលបម្រើឱ្យយុទ្ធនាការរបស់មេដឹកនាំក្រុមប្រឆាំងនៅក្រៅប្រទេសចង់ឲ្យធនាគារទាំងអស់នៅកម្ពុជាដួលរលំ។
ដូច្នេះ ក្រុមសកម្មជនប្រឆាំងទាំងអស់មិនត្រូវយកវាសនាជាប់គុកឥតប្រយោជន៍ ដោយសារការចាញ់បោកមេដឹកនាំក្រុមប្រឆាំងឡើយ។ ព្រោះ ប្រទេសកម្ពុជាយើង បានទទួលសុខសន្តិភាពយ៉ាងពេញលេញដែលជាកាលានុវត្តភាពមាសសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិឲ្យបានរីកចម្រើន។ ក្នុងកាលៈទេសៈពិសេសនេះ ប្រជាជនកម្ពុជាត្រូវតែបន្តបោះជំហ៊ានទៅមុខទៀតឆ្ពោះទៅកាន់វឌ្ឍនភាព វិបុលភាព និងភាពរុងរឿង៕
 ដោយ៖ ឡុង បូរិតា

ទស្សនៈមិត្តអ្នកអាន៖ កម្ពុជា បញ្ជាក់ជំហរជាថ្មីអំពីឯករាជក្យ អធិបតេយ្យ អព្យាក្រឹត្យអចិន្ត្រៃយ៍និងមិនចូលបក្សសម្ព័ន្ធ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជា​ថ្មីម្តង​ទៀត​បាន​អះអាង​ថា កម្ពុជា​គ្មាន​មូល​​ដ្ឋាន​កងទ័ព​បរទេស​ណា​មួយ​នៅ​តាមដែន​សមុទ្រ​ ឬកំពង់​ផែ​សមុទ្រឡើយ ហើយ​​ក៏មិន​អនុញ្ញាតឲ្យ​ប្រ​ទេស​​ណា​មួយ​មក​បោះ​ទីតាំងមូលដ្ឋាន​ទ័​ពនៅកម្ពុជាដើម្បី​ប្រឆាំង​ជាមួយ​ប្រទេសដទៃ​ទៀតដែរព្រោះ​វា​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​។​ រដ្ឋធម្មនុញ្ញនៃព្រះរាជាណា​​​ចក្រកម្ពុជា​ឆ្នាំ​១៩៩៣ ជំពូកទី១ អំពី​អធិប​តេយ្យ មានមាត្រាមួយ​ចែង​​ថា ​ព្រះរាជាណាចក្រកម្ពុជា ជា​រដ្ឋ​ឯករាជក្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត្យ អចិ​ន្ត្រៃយ៍មិន​ចូល​បក្ស​សម្ព័ន្ធ និង​ជារដ្ឋ​ដែល​មិន​អាច​បំបែក​បាន។ ​ប៉ុន្តែផ្ទុយទៅវិញបើមានប្រទេសណាមួយចង់ចូលមកសំចត និងធ្វើសមយុទ្ធនៅកម្ពុជា គឺអាចដាក់ពាក្យស្នើសុំបាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ស្វាគមន៍គ្រប់ពេល។
បើ​រដ្ឋ​ធម្មនុញ្ញ​ព្រះរាជាណាចក្រកម្ពុជាបាន​ចែង​យ៉ាង​ដូច្នេះ ហើយ​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល ​ក៏​បាន​បញ្ជាក់​ជំហរ​អព្យា​ក្រឹត្យអំពីឯករាជក្យ​ភាព​របស់​ខ្លួនជា​រដ្ឋ​អធិបតេយ្យ​មិន​ចូល​បក្ស​សម្ព័ន្ធម្តងហើយ​ម្តងទៀត ហេតុអ្វី​​នៅ​តែ​មា​ន​បរទេស​លើកឡើង​ដដែល​ជា​ដដែល​ថា កម្ពុជា​មាន​មូលដ្ឋាន​យោធា​របស់​ចិននៅត្រង់​នេះ​ត្រង់​នោះមិន​ឆ្ពោះ​​ត្រង់​ណា?
មែនទែនទៅ ពាក្យចចាមអារាមជុំ​វិញរឿង​មូលដ្ឋាន​ទ័ព​ចិន​នៅ​កម្ពុជា វា​​ជា​ការប្រជែង​អំណាច​គ្នា​រវាងចិន​ និង​សហរដ្ឋ​អាមេរិក ​ក្នុង​ល្បែង​ភូមិ​សាស្ត្រ​នយោបាយ​នៅ​ឥណ្ឌូចិន​។ ​​បើ​​មើល​ឲ្យ​ច្បាស់​ទៅ ការ​ផ្សព្វផ្សាយ​ពាក្យ​ច​ចាម​អារាម​​ពី​ការ​សង់​​មូល​ដ្ឋាន​ទ័ព​ចិន​នៅ​កម្ពុជា គឺធ្វើ​ឡើង​​ព្រោះ​តែ​អាមេរិក​បារម្ភ​ពី​ផល​ប្រយោជន៍​របស់​ខ្លួន​ឯងច្រើន​ជាង​បារម្ភ​ពី​​កម្ពុជា​។ វត្តមាន​មូលដ្ឋាន​ទ័ព​ជើង​ទឹក​ចិន​នៅ​កម្ពុជា ​ប្រសិន​បើ​មាន​មែន​នោះ វា​នឹង​ផ្ដល់​​ប្រ​យោជន៍ដល់​​​ចិន។ ផល​ប្រយោ​ជន៍​​នេះ ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​អាមេរិក​ខាត​បង់​ទេ តែ​វា​អាច​ក្លាយ​ទៅ​ជា​ហានិភ័យ​ស​ម្រាប់​​អាមេរិក​​ថែម​ទៀត​។ ទោះយ៉ាង​នេះក្តី កម្ពុជា​បាន​ប្រកាស​ជំហរយ៉ាង​ម៉ឹងម៉ាត់​ម្តង​ហើយ​ម្តង​ទៀត​ថា កម្ពុជា​ ជា​រដ្ឋ​ឯករាជ្យ​អធិបតេយ្យ អព្យាក្រឹត្យមិន​ចូល​បក្សសម្ព័ន្ធ ដូច្នេះ​កម្ពុជា នឹង​មិន​អនុញ្ញាតឲ្យ​មាន​មូលដ្ឋា​ន​ទ័ពបរទេស​​នៅលើ​ទឹក​ដី​ខ្លួន ហើយ​​ក៏អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​ទ័ពរបស់​​ខ្លួន​នៅលើ​ទឹក​ដី​ប្រទេសដទៃ​ដែរ លើ​កលែង​តែក្នុង​ក្របខណ្ឌ​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​ប៉ុណ្ណោះ។
​​​​ចិន បច្ចុប្បន្នជាមហាអំណាចសេដ្ឋកិច្ចទី២ លើពិភលោក តាមពីក្រោយសហរដ្ឋអាមេរិកអាមេរិក​។ ហើយការព្យា​​ករណ៍គេរំពឹងថា មហា​យក្ស​ចិន នឹងឡើង​មក​ជំនួស​​សហរដ្ឋអាមេរិក​យកលេខ១ នៅ​ក្នុងឆ្នាំ២០២២។ ដោ​យសារតែការវិនិយោគរបស់ចិន​កើតមាននៅគ្រប់ទីកន្លែងលើពិភពលោក ពិសេសេការមកវិនិយោគនៅ​ក​ម្ពុ​ជា ដែល​ជាទីតាំងភូមិសាស្ត្រនយោបាយផង បានធ្វើឲ្យមហាអំណាចសហរដ្ឋអាមេរិក ​មានការព្រួយបារម្ភពីឥទ្ធិពលរបស់ចិន ដែល​កំពុងស្ទុះហក់ឡើងទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងយោ​ធា​។
ដើម្បីទប់ទល់​ការហក់​ឡើង​របស់​មហាយក្សចិន ​អាមេរិក បានប្រើគ្រប់មធ្យោបាយ ​ដើម្បីរារាំងការរីក​ធំធាត់​​រប​ស់មហា​យក្សចិនក្នុង​គោលដៅការពារ​ផលប្រយោ​ជន៍​ខាងភូមិសាស្ត្រនយោបាយរបស់ខ្លួន ដូចជា ​ការ​ធ្វើ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​​​ចិន ​ការ​ដណ្តើម​កាន់​កាប់​ទីតាំង​ភូមិសាស្ត្រនយោ​បាយដែល​មិន​ដែល​មាន​ក្នុង​ប្រវត្តិ​សា​ស្ត្រ​​សកល​លោក។ ការ​បំផុស​ផ្សព្វផ្សាយ​ពាក្យ​ចចាម​អារាម និងការ​ប្រឌិត​ព័ត៌​មាន​មិន​ពិត​ជា​ច្រើន​ វាយ​ប្រហារទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា-​ចិន ​ឲ្យ​ទៅជា​រឿងអសន្តិសុខផ្នែក​យោធា​ក្នុង​តំបន់ បាន​កើត​មាន​នៅ​ស្ទើរ​គ្រប់​សារព័ត៌មាន​ធំៗរបស់​អាមេរិកកាល​ពី​ឆ្នាំ​មុន​។
សហរដ្ឋ​អាមេរិក​បាន​បង្កើត​​ព័ត៌មាន​ក្លែងក្លាយថា ប្រទេសចិន និងកម្ពុជាបានលួចចុះកិច្ចព្រមព្រៀងសម្ងាត់ ផ្តល់ឲ្យ​​ចិននូវកម្មសិទ្ធផ្តាច់មុខប្រើប្រាស់មូលដ្ឋានយោធាជើងទឹករាមនៅខេត្តព្រះសីហនុ។ ការផ្សព្វ​ផ្សាយ​ព័ត៌មាន​ក្លែង​​ក្លាយនេះ ត្រូវបានរដ្ឋាភិបាលកម្ពុជា ​បដិសេធទាត់ចោលជារឿយៗ​។
ជាការកត់សម្គាល់ ​នៅក្នុង​ប្រវត្តិ​សាស្ត្រ​រាប់​ពាន់​ឆ្នាំ​របស់​ប្រទេស​ចិន គឺ​ចិន​មិនដែល​មាន​មហិច្ឆតា ឬបា​ន​ដាក់​នឹម​អាណានិគម​លើ​ប្រទេស​ណាមួយ​ឡើយ មាន​តែការ​ធ្វើ​ជំនួញ​ជាមួយ​បណ្តា​ប្រទេស​នានា​​​ប៉ុណ្ណោះ។ ផ្ទុយ​មក​វិញ គេ​សង្កេត​ឃើញសហរដ្ឋ​អាមេរិក​ បាន​ដាក់​ពង្រាយ​មូល​​ដ្ឋាន​យោធារបស់​ខ្លួន​ជា​ច្រើន​នៅជុំវិញ​ពិភពលោក ពិ​សេ​ស​​​​គ្រាន់​តែ​នៅ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​ មានដូច​ជា​មូល​ដ្ឋាន​ទ័ព​នៅជប៉ុន ហ្វីលីពីន ថៃ…ជា​ដើម​។​ល។ តើមូលដ្ឋាន​យោ​ធា​របស់​សហរដ្ឋ​អាមេរិកទាំង​​នេះ មិនមែន​ជាការគំរាមកំហែងដល់​សន្តិសុខនៅក្នុងតំបន់ទេឬ?
កាលពី​ឆ្នាំ​ទៅមិញ មន្ត្រីជាន់​ខ្ពស់​ក្រសួងការពារជាតិកម្ពុជា បាន​ដឹកនាំ​អ្នក​សារព័ត៌មាន​ជាតិ-អន្តរជាតិសរុប​ជិត ១០០នាក់​ ចុះ​ទៅ​ពិនិត្យ​មើល​នៅ​ទីតាំង​ជាក់​ស្តែង​ ដែលអាមេរិក​ បាន​ចោទ​ប្រកាន់ជុំវិញ​រឿង​ទីតាំងមូលដ្ឋា​ន​ទ័ពចិន​នៅកម្ពុជា។​ ​ក្រោយការចុះពិនិត្យ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មិន​បាន​រក​ឃើញ​អ្វី​ដែល​ជា​ការ​សង្ស័យ​របស់​សារព័ត៌មាន​សហរដ្ឋ​អាមេរិកផ្សាយឡើយ។
ការប្រឌិត​ព័ត៌មានក្លែង​ក្លាយជុំ​វិញ​រឿង​មូល​ដ្ឋាន​យោធាចិន​នៅកម្ពុជា​ គឺ​ជា​ព័ត៌មាន​បំប៉ោង បំភ្លៃ បំផ្លើស ដូច​ប្រ​​សាសន៍​​របស់​ប្រមុខ​រាជរដ្ឋាភិបាល​លើក​ឡើង​​​ថា ការចោទប្រកាន់លើរាជរដ្ឋាភិបាលកម្ពុជា​​គឺជាចេតនាដ៏អា​ក្រក់បំផុតដែលចង់បំផ្លាញកេរ្តិ៍ឈ្មោះកម្ពុជាដើម្បីផលប្រយោជន៍ភូមិសាស្ត្រនយោ​បាយ និងដើម្បីមហិច្ឆតាដ៏ខ្មៅ​កខ្វក់​របស់​ពួកគេតែប៉ុណ្ណោះ៕
ដោយ៖ សុខ សុវណ្ណ

ក្រសួងការបរទេសកម្ពុជា ស្នើឲ្យវៀតណាមរុះរើជាបន្ទាន់ការបោះតង់យោធានៅតំបន់ព្រំដែនដែលមិនទាន់ឯកភាពគ្នា

ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានកោះហៅលោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា មកប្រាប់អំពីរឿងយោធាវៀតណាមបោះតង់ នៅ​តំបន់ព្រំដែនដែលមិនទាន់ឯកភាពគ្នា នាព្រំដែនខេត្តកណ្តាល។ ជាមួយគ្នានេះ កម្ពុជាក៏បានស្នើតាមរយៈអគ្គរដ្ឋទូតវៀតណាមឲ្យរុះរើតង់យោធាទាំងនោះឲ្យបានឆាប់ជាទីបំផុត។
យោងតាមសេចក្តីប្រកាសព័ត៌មាចុះថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រសួងការប​រទេសបានបញ្ជាក់ថា ការកោះអញ្ជើញអគ្គរដ្ឋទូតវៀតណាមមកជួបនេះបានធ្វើឡើងដោយលោ​កស្រី អ៊ាត សោភា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយកម្ពុ​ជាបានស្នើឲ្យភាគីវៀតណាម រុះរើតង់ចេញទាំងអស់ឲ្យបានឆាប់ ហើយបន្តរក្សាស្ថានភាពដើមមិនកែប្រែក្នុងតំបន់នោះ រហូតដល់គណៈកម្មការព្រំដែននៃប្រទេសទាំងពីរដោះស្រាយកំ​ណត់ខ្សែព្រំដែនជាក់លាក់ជាស្ថាពរនៅតំបន់នោះដើម្បីប្រែក្លាយតំបន់ព្រំដែនប្រកបដោយស​ន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍជាប្រយោជន៍រួមសម្រាប់ ប្រជាជននៃប្រ​ទេសទាំងពីរ។
សូមបញ្ជាក់ថា សម្រាប់វិធានការរឹតបន្តឹងការឆ្លងដែនដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ភាគីវៀតណាមក៏បានបោះតង់យោធាចំនួន ៣១កន្លែង នៅជាប់ព្រំដែនស្រុកលើកដែក និងស្រុកកោះធំ ខេត្តកណ្ដាល ដែលនៅចំណុចនេះភាគីទាំងពីរ មិនទាន់មានការឯកភាពគ្នាលើខ្សែបន្ទាត់ព្រំដែននៅឡើយទេ៕
សូមអានខ្លឹមសារនៃសេចក្តីប្រកាសព័ត៌មានខាងក្រោម៖