Wednesday, June 03, 2020

ក្រសួងការបរទេសកម្ពុជា ស្នើឲ្យវៀតណាមរុះរើជាបន្ទាន់ការបោះតង់យោធានៅតំបន់ព្រំដែនដែលមិនទាន់ឯកភាពគ្នា

ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានកោះហៅលោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា មកប្រាប់អំពីរឿងយោធាវៀតណាមបោះតង់ នៅ​តំបន់ព្រំដែនដែលមិនទាន់ឯកភាពគ្នា នាព្រំដែនខេត្តកណ្តាល។ ជាមួយគ្នានេះ កម្ពុជាក៏បានស្នើតាមរយៈអគ្គរដ្ឋទូតវៀតណាមឲ្យរុះរើតង់យោធាទាំងនោះឲ្យបានឆាប់ជាទីបំផុត។
យោងតាមសេចក្តីប្រកាសព័ត៌មាចុះថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រសួងការប​រទេសបានបញ្ជាក់ថា ការកោះអញ្ជើញអគ្គរដ្ឋទូតវៀតណាមមកជួបនេះបានធ្វើឡើងដោយលោ​កស្រី អ៊ាត សោភា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយកម្ពុ​ជាបានស្នើឲ្យភាគីវៀតណាម រុះរើតង់ចេញទាំងអស់ឲ្យបានឆាប់ ហើយបន្តរក្សាស្ថានភាពដើមមិនកែប្រែក្នុងតំបន់នោះ រហូតដល់គណៈកម្មការព្រំដែននៃប្រទេសទាំងពីរដោះស្រាយកំ​ណត់ខ្សែព្រំដែនជាក់លាក់ជាស្ថាពរនៅតំបន់នោះដើម្បីប្រែក្លាយតំបន់ព្រំដែនប្រកបដោយស​ន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍជាប្រយោជន៍រួមសម្រាប់ ប្រជាជននៃប្រ​ទេសទាំងពីរ។
សូមបញ្ជាក់ថា សម្រាប់វិធានការរឹតបន្តឹងការឆ្លងដែនដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ភាគីវៀតណាមក៏បានបោះតង់យោធាចំនួន ៣១កន្លែង នៅជាប់ព្រំដែនស្រុកលើកដែក និងស្រុកកោះធំ ខេត្តកណ្ដាល ដែលនៅចំណុចនេះភាគីទាំងពីរ មិនទាន់មានការឯកភាពគ្នាលើខ្សែបន្ទាត់ព្រំដែននៅឡើយទេ៕
សូមអានខ្លឹមសារនៃសេចក្តីប្រកាសព័ត៌មានខាងក្រោម៖

No comments:

Post a Comment