Wednesday, May 12, 2021

រដ្ឋបាលខេត្តកំពង់ឆ្នាំង សម្រេចបន្តបិទខ្ទប់ភូមិសាស្ត្រ ភូមិឆ្នុកទ្រូ និងភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌

កំពង់ឆ្នាំង៖ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្ដីសម្រេច ស្ដីពីការបន្ដបិទខ្ទប់ភូមិសាស្ត្រ ភូមិឆ្នុកទ្រូ និងភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដែលជាតំបន់ មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» ក្នុងរយៈពេល ១ (មួយ ) សប្ដាហ៍បន្ថែមទៀត ដោយគិតចាប់ពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ នៅក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់  និងទប់ស្កាត់ជំងឺនេះមិនអោយឆ្លងរាលដាល ទៅតំបន់ផ្សេងទៀត។

សូមអានខ្លឹមសារលំអិតទាំងស្រុង៖






លោក ម៉ែន វិបុល ទទួលថវិកាពីលោក លីវ ថោវ អ្នកគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន២០,០០០ដុល្លារ និងលោក សេង ប៊ុនណ្ណាត ចំនួន២,០០០ដុល្ល

ស្វាយរៀង៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញទទួលមូលនិធិពីសប្បុរសជនរួមមាន លោក  លីវ ថោវ (Liv Thao) អ្នកគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន២០,០០០ដុល្លារ និង លោក សេង ប៊ុនណ្ណាត ប្រធានអង្គភាពអគ្គិសនីស្វាយរៀង២,០០០ដុល្លារក្នុងឱកាសអបអរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម៨ឧសភា ២០២១ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជាប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ»។ 


នៅក្នុងពិធីប្រគល់នេះ លោក ម៉ែន វិបុល ក្នុងនាមប្រធានគណៈកម្មាធិការសាខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអ្នកគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន  និងលោកប្រធានអង្គភាពអគ្គិសនីស្វាយរៀង ដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត នាថ្ងៃនេះប្រកបដោយទឹកចិត្តមនុស្សធម៌។ 


សូមជម្រាបផងដែរថា កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ កន្លងទៅនេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងសហការី បានចូលរួមឧបត្ថម្ភនូវថវិកា ១២០,០០០ដុល្លារ (មួយរយម្ភៃពាន់ដុល្លារ) ផ្ទេរចូលគណនេយ្យសាខា តាមរយៈប្រព័ន្ធធនាគាររួចហើយ។ សាខានឹងបន្តយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៍សប្បុរសនេះដើម្បីបម្រើសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗឲ្យបានទាន់ពេលវេលា៕





រដ្ឋបាលខេត្តបាត់ដំបង ចេញសេចក្តីប្រកាសព័ត៌មានស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន១០នាក់

បាត់ដំបង៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន១០នាក់ ក្នុងនោះ ពលករត្រឡប់ពីប្រទេសថៃម្នាក់ និងអ្នកវិជ្ជមានក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន៩នាក់៕

សូមអានសេចក្តីប្រកាសព័ត៌មានដូចខាងក្រោម៖





រដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្តីប្រកាសព័ត៌មានស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៥នាក់

កំពង់ចាម៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៥នាក់ ក្នុងនោះ នៅស្រុកកងមាស ចំនួន០៤នាក់ និងស្ត្រីខ្មែរឥស្លាមមកពីរាជធានីភ្នំពេញ ០១នាក់ និងករណីជាសះស្បើយចំនួន ០១នាក់ ក្នុងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១៕


សូមអានសេចក្តីប្រកាសព័ត៌មានដូចខាងក្រោម៖





លោក ផុស សុវណ្ណ ជួបសំណេះសំណាល និងផ្ដល់អំណោយដល់ប្រជាពលរដ្ឋជាង ២០៩ គ្រួសារ នៅស្រុកកោះសូទិន

កំពង់ចាម៖ លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានព័ត៌មាន នៃក្រសួងព័ត៌មាន រួមនឹងប្រតិភូអមដំណើរជាច្រើននាក់ទៀត នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បានចុះសំណេះសំណាលនិងផ្ដល់អំណោយជូនប្រជាពលរដ្ឋ ២៣៤ គ្រួសារ នៅស្រុកកោះសូទិន ខេត្តកំពង់ចាម។


ក្នុងឱកាសនោះ លោក ផុស សុវណ្ណ បានថ្លែងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការថែទាំសុខភាព ការពារសុវត្ថិភាពផ្ទាល់ខ្លួន អោយបានគ្រប់ៗគ្នាក្នុងការចូលរួមទប់ស្កាត់ពីការឆ្លងនៃជំងឺកូវីដ-១៩ ទោះបីក្នុងការបំពេញការងារក្តី ឬប្រកបរបររកស៊ីក្តី មិនត្រូវភ្លេចអនុវត្តនូវវិធានការ " ៣ការពារ និង ៣កុំ  " ជាដាច់ខាត ពិសេស ការអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ និង កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល ស្របតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ បម្លែងថ្មីដ៏កាចសាហាវនេះ ក្នុងសហគមន៍។


អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនប្រជាពលរដ្ឋទាំង ២៣៤គ្រួសារក្នុងនោះ ៖  ២៧គ្រួសារ ដែលមានជីវភាពលំបាកជាងគេ ទទួលបានអង្ករ ២០គីឡូក្រាម និងប្រជាពលរដ្ឋចំនួន ២០៧ គ្រួសារទៀតទទួលបានអង្ករ១៥ គីឡូក្រាម។ 


ជាមួយគ្នានោះដែរ ខាងក្រុមយុវជនចំនួន ១០៨ នាក់ ម្នាក់ៗទទួលបានអង្ករទម្ងន់១៥ គីឡូក្រាមផងដែរ ដែលគិតជាថវិកាសរុបទាំងអស់ជាង១១ លានរៀល ។