Friday, September 13, 2019

លិខិតមិត្តអ្នកអាន៖ អង្គការសមាគមប្រឆាំងកំពុងយក បញ្ហាសិទ្ធិមនុស្សនិងសេរីភាពធ្វើជាឧបករណ៍នយោបាយ!

ក្នុងពេលថ្មីៗនេះ មានអង្គការសង្គមស៊ី​វិល​ដែល​មាន​និន្នាការ​ប្រឆាំង​មួយ​ចំនួន​តូច​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​មិន​ទំនង​​ថា​ពួក​គេ​មាន​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ធ្លាក់​ចុះ​នៃ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​រហូត​ដល់​ហ៊ាន​បញ្ចេញ​របាយ​ការ​ណ៍​​​​​បែ​ប​បំ​ភ្លៃ​ក្នុង​គោល​បំណង​លាប​ពណ៌​អាក្រក់​ចំពោះ​កម្ពុជា ​នៅ​លើ​ឆាក​អន្តរជាតិ​ដោយ​មិន​បាន​ឆ្លុះ​បង្ហាញ​​ពី​​ការ​ពិត​ និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋា​ភិ​បា​ល​ក្នុ​ង​កា​រ​ធ្វើ​ឱ្យ​ប្រ​សើរ​ឡើ​ង​នូវ​សិ​ទ្ធិ​មនុ​ ស្ស​និង​សេរីភា​វូប​នី​យ​កម្ម​នៅ​កម្ពុជា​​នោះ​ឡើយ​។​ ជា​ការ​ពិត​ណាស់​ ការ​ប្រឌិត​ឡើ​ង​នូវ​រ​បាយ​កា​​រណ៍​ភូត​កុហក​នោះ ​គឺ​គ្រាន់​តែ​ចង់​ផ្គាប់​ចិត្ត​ចៅ​ហ្វាយ​​នាយ​បរ​ទេស​ដែល​បាន​យក​លុ​យ​មក​បង្វិល​ខួរ​ក្បាល​អង្គ​ការ​ សមាគម​ទាំង​នោះ​ឱ្យ​អនុវត្ត​នូវ​មនោ​គម​​ន៍​វិជ្ជា​ អនុ​ត្ត​រ​ភាព​ដើម្បី​ត្រួត​ត្រា​ប៉ុ​ណ្ណោះ ព្រោះ​ថា​​ប្រសិន​បើ​ខ្លួន​ហ៊ាន​លើក​ឡើង​ពី​ចំណុច​ល្អ​​ៗ​​របស់​​រាជ​​រដ្ឋា​ភិ​​បា​ល​​​ខ្លួន​នឹង​ត្រូវ​អស់​ការ​ងារ​ធ្វើ​​និង​គ្មាន​ប្រាក់​ចំ​ណូ​ល​ចិ​ញ្ចឹម​ជី​វិត​ជា​មិន​ខាន​។​

ក្រុម​អង្គ​ការ​ សមាគម​ អគ​តិ​ទាំង​នោះ​ មិន​ដែល​បង្ហាញ​ពី​ចំណុច​វិជ្ជមាន​ជា​ច្រើន​រាប់​មិន​អស់​ដែល​រាជ​រដ្ឋា​ភិ​បា​ល​​ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន បាន​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ឱ្យ​កា​ន់​តែ​ប្រសើរ​ឡើង​នូវ​គ្រប់​វិស័យ​ ជា​ពិសេស​លើ​វិស័យ​សិទ្ធិ​មនុស្ស​នោះ​ឡើយ​។​ ជា​ការ​ពិត​ សិទ្ធិ​មនុស្ស​ សំដៅ​ទៅ​ដល់​សិទ្ធិ​គ្រប់​បែប​យ៉ាង​ដែល​ប្រជា​ពលរដ្ឋ​ត្រូវ​ទទួល​បាន​ក្នុង​​ឋានៈ​ខ្លួន​ជា​មនុស្ស​មិន​មែន​ផ្តោត​តែ​ទៅ​លើ​សិទ្ធិ​បញ្ចេញ​មតិ ​ឬ​ក៏​សិទ្ធិ​ប្រមូល​ផ្តុំ​តវ៉ា​មួយ​ចំនួន​​​នោះ​ឡើ​យ​។​ ដូចគ្នា​នេះ​ដែ​រ​ សេចក្តី​ថ្លែង​ការណ៍​ជា​សកល​ស្តីពី​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជា​ជាតិ​បាន​កំណត់​ច្បាស់​ពី​សិ​ទ្ធិ​ និង​សេរីភាព​ទាំង​ឡាយ​ដែល​បុគ្គល​ម្នាក់​ៗ​ត្រូវ​ទទួល​បាន​ ទោះ​​បី​​ជា​សង្គម​នោះ​ស្ថិត​នៅ​​ក្នុង​​របប​ន​យោបាយ​បែប​ណា​ក៏​ដោ​យ​។
ក្រោយថ្ងៃ​រំដោះ​៧​មករា ១៩៧៩ ប្រជាពលរដ្ឋ​បាន​ទទួល​នូវ​សិទ្ធិ​សេរីភាព​​ចម្បង​របស់​ខ្លួន​គឺ​សិទ្ធិ​នៃ​ការ​រស់​រាន​មាន​ជីវិត​ និងសិទ្ធិ​ទទួល​បាន​ការ​ហូប​ចុក​គ្រប់​គ្រាន់​ឡើង​វិញ​ដែល​មិន​ធ្លាប់​មាន​កាលពី​នៅក្នុង​របបប្រល័យ​ពូជ​សាសន៍​​ ប៉ុល ពត​ ហើយ​ពី​មួយឆ្នាំ​ទៅមួយឆ្នាំ​ស្ថានភាព​សិទ្ធិ​មនុស្ស​គ្រប់​ផ្នែក​កាន់​តែមាន​ភាព​ល្អប្រសើរ​ជា​លំដាប់​ ផ្ទុយ​​ទាំង​ស្រុង​ពី​ការ​លាប​ពណ៌​បំភ្លៃ​របស់​​​ក្រុម​អង្គ​ការ​ សមាគមដែល​មាន​និន្នាកា​ប្រឆាំង​ទាំង​នោះ​។​ បច្ចុប្បន្ន​ បើ​និយាយ​ពី​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​វិញ​គឺ​មាន​លើស​ពី​គ្រប់​គ្រាន់​​រហូត​ហៀរ​កែង​ជើងទៅទៀត​​ ហើយ​ជា​ពិសេស​​សម្រាប់​ក្រុម​អង្គការ​ សមាគម​នានា ពួក​​គេ​​ហ៊ាន​បញ្ចេញ​មតិ​ដោយ​មិន​ខ្លាច​ញញើត​អ្វី​សោះឡើ​យ​ រហូត​ដល់​មាន​ពេល​​ខ្លះ​ធ្វើ​ជ្រុ​លហួស​ហេតុ​ដោយ​កា​រ​ជេរ​ប្រមាថ​ ចោទ​ប្រកាន់​ដោ​យ​គ្មា​ន​មូល​ដ្ឋាន​ បង្ខូច​កេរ្តិ៍​ឈ្មោះ ផ្សាយ​ព័ត៌មាន​មិន​​ពិត​ (Fake News) ក្នុង​គោល​បំណង​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​ដែល​អាច​នាំ​មក​នូវ​ភាព​ចលា​ចល​ និង​ការ​បែក​បាក់​នៅ​ក្នុង​សង្គម​ថែម​ទៀត​ផង​។​ សេរីភាព​ជ្រុល​និយម​​រ​ហូ​ត​ដល់​បញ្ចេញ​មតិ​បែប​ញុះ​ញង់​ លាប​ពណ៌​ និង​ប​រិ​ហា​កេរ្តិ៍​នេះ​ហើយ​ ដែល​ធ្វើ​ឱ្យ​ខ្មែរ​បែក​បាក់​សា​មគ្គី​ ខ្មែរ​ស្អប់​ជាតិ​សាសន៍​ខ្មែរ​ និង​ស្អប់​ជាតិ​សាសន៍​ដទៃ​ ដែល​ចុង​ក្រោយ​ត្រូវ​ទទួល​ទោស​នៅ​ចំពោះ​មុខ​ផ្លូវ​ច្បា​ប់​។​
ការ​ពិត​ កម្ពុជា​អាច​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ឋាន​សួគ៌​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ ព្រោះ​ថា​ រហូត​មក​ដល់​ពេល​នេះ​​អ​ង្គ​ការ​មិន​មែន​រដ្ឋាភិ​បាល​ដែល​បាន​ចុះ​ប​ញ្ជី​មាន​ចំនួ​ន​ប្រមាណ​​៥៤០០ ដែល​ក្នុង​នោះ​ក៏​មាន​ទាំង​អង្គការ​ធ្វើ​កិច្ចការ​ដើ​ម្បីជំ​រុញកា​រអភិវឌ្ឍ​សិទ្ធិ​មនុស្ស​ លទ្ធិ​ប្រជាធិ​ប​តេយ្យ​ និង​ការ​អភិវឌ្ឍ​តាម​មូល​ដ្ឋាន​។ល។ ពាក់ព័​ន្ធ​ នឹង​សេរីភាព​សារ​ព័ត៌មាន​ កម្ពុជា​មាន​កាសែត​ចំនួន​​៥៥០ កាសែត ​ជាវែប​សាយ​ចំនួន​​១​៤​៨​ ស្ថា​នីយវិទ្យុ​២១១​ ទូរ​ទស្សន៍​មាន​ចំនួន​ ២១​ ទូរទស្សន៍​ខ្សែ​កាប​​ចំនួ​ន១​១៣​ប៉ុស្តិ៍ ​និង​សមាគម​អ្នក​កា​សែ​តចំនួនជាង​​៣៩ ដែល​កំពុង​ធ្វើ​សកម្មភាព​នៅក្នុង​ព្រះ​រា​ជា​ណា​ចក្រ​​កម្ពុជា​​។​ ភាព​ចម្រុះ​នៃ​បណ្តាញ​សារព័ត៌មាន​បែបនេះ​ តើ​ជាការឆ្លុះបញ្ចាំង​ពី​​ការ​រឹតត្បិត​សេរីភាព​សារព័ត៌មាន​ដែរឬយ៉ាងណា?​
ដោយ​សារ​កំណើន​សេដ្ឋ​កិច្ច​ជាតិ​បាន​ធ្វើ​ឱ្យ​​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ជាតិ​មាន​ស្ថេរភាព​ ដែល​ជំរុញ​ដល់​ការ​លើ​ក​​កម្ពស់​​សិទ្ធិ​ក្នុង​​ការ​អប់រំប្រកប​ដោយ​គុណភាព​។  ​ដូ​ចដែ​ល​យើង​បាន​ឃើញ​ច្បាស់នាពេល​បច្ចុប្បន្ន​ រាជរដ្ឋាភិបាល​បាន​យកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ក្នុង​ការ​​​លើ​ក​កម្ពស់​វិស័យ​សិទ្ធិមនុស្ស​​​ដើ​ម្បី​ធានា​ឱ្យ​បាននូវ​​ ជីវភាព សុខុមាលភាព សុ​ខ​ដុម​នីយក​ម្ម​ក្នុង​សង្គម​ជាតិ​​ប្រក​ប​ដោយ​និរ​ន្តរ​ភាព​​។ សិទ្ធិមនុស្ស មិន​មែន​សំដៅ​តែ​ទៅ​លើ​សិទ្ធិបញ្ចេញ​មតិ​តែ​មួយ​នោះ​ឡើយ​ គឺ​វា​ត្រូវ​មាន​កត្តា​គួប​ផ្សំ​ជា​ច្រើន​ដែ​ល​​ចំ​ណុ​ច​សំខាន់​នោះគឺ សិទ្ធិរស់រានមានជីវិត សិទ្ធិ​ទទួល​បាន​ការ​អប់រំ​ សិទ្ធិ​ជំនឿ​សាសនា​ សិ​ទ្ធិ​កា​រងា​រ​ សិទ្ធិកុមារ​ សិទ្ធិ​នា​រី សិទ្ធិ​ធ្វើ​ដំណើ​រ។ល។​ ហើយ​សិទ្ធិ​មនុស្ស​ទាំង​អស់​នេះ​អាច​កើត​មាន​ឡើង​បាន​ដោយ​សារ​កត្តា​សុខ​សន្តិ​ភាព​ និង​ស្ថេរ​ភាព​សង្គម​ បើ​គ្មាន​សន្តិភាព​ទេ​ កុំ​ថា​ឡើយ​សិ ទ្ធិ​មនុស្ស​សូម្បី​តែ​ជីវិត​របស់​យើង​ក៏​មិន​អាច​ការ​ពា​រ​បាន​ឡើយ​។​
ងាកមកមើលក្នុងសង្គមខ្មែរជាក់ស្តែងវិញ ប្រជាពលរដ្ឋខ្មែរពិតជាសប្បាយណាស់ដែលបានរ​ស់​នៅ​​ក្នុង​​សម័​យ​​តេជោ​ គឺ​ជា​សម័យ​សន្តិភា​ព ប៉ុន្តែ​ក៏​យើង​មិន​ត្រូវភ្លេ​ច​ឡើយ​ថា​​សន្តិ​ភាព​ដែ​ល​យើង​មាន​ស​ព្វ​ថ្ងៃ​នេះ​ កើត​ឡើង​ដោ យ​សារ​កា​រ​បូជា​ លះ​បង់​អាយុ​ជីវិត​របស់​មនុស្ស​ជំនា​ន់​មុ​ន​ដែល​បាន​ហែល​ឆ្លង​កាត់​សង្រ្គាម​ស៊ីវិល​រាប់​ទស្សវត្ស​​ដែល​ផល​វិបាក​នៃ​សង្គ្រាម​នោះ​គឺ​យើង​បាន​ដឹង​ហើ​យ​ថា​គឺ​មា​ន​តែ​ការ​ស្លា​ប់​ ព្រាត់ប្រាស់ បែក​បាក់​គ្រួ សារ​ដែល​យើង​មិន​ចង់​ជួប​ ឬ​ចង់​ឃើញ​ទៀ​ត​ឡើ​​យ​។​ ដូចនេះ​ក្នុង​នាម​ជា​ខ្មែរ​ យើង​ត្រូវ​រួម​គ្នា​ថែ​រក្សា​សុខ​សន្តិភាព​ដែល​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ រួ​​ម​ទាំង​វិស័យ​សិទ្ធិ​មនុស្ស​ផង​ដែរ​។​
ខ្មែរ​សម័យ​តេជោ​ គឺ​ជា​ខ្មែរ​ដែល​រស់​នៅ​ក្នុង​ភាព​ស៊ីវិល័យ​ មាន​សិទ្ធិសេរីភាព​គ្រប់​បែប​យ៉ា​ង ធ្វើ​ដំណើរ​ ហោះហើរ​ ទៅ​គ្រប់​ទិស​ទី​ជុំ​វិញ​ពិភព​លោក​។ បើ​យើង​ពិនិត្យ​មើល​ពី​ទេសចរ​ណ៍​ជាតិ​ ឱ្យ​​តែ​មាន​ពិធី​បុណ្យ​ជាតិ​ម្តង​ៗ​ប្រ​ជា​ពលរ​ដ្ឋខ្មែ​រ​តែង​ធ្វើ​ដំណើ​រកំសាន្ត​​តាម​រមណីយ​ដ្ឋាន​ជិត​ឆ្ងាយ​ និង​ទៅ​លេង​ស្រុក​កំណើត​​ហើ​ យ​ខ្លះ​ទៀត​រហូត​ធ្វើ​ដំណើរ​ទៅ​កំសាន្ត​នៅក្រៅ​ប្រ​ទេស​ថែម​ទៀត​ផង​ ពោល​គឺ​ទេសចរណ៍​ខ្មែ​រទៅ​ក្រៅ​​ប្រ​ទេ​ស​ មិន​ចាញ់​ទេសចណ៍​របរទេស​ដែល​មក​ទស្សនា​កម្ពុជា​នោះទេ​។
បើ​យើង​ក្រឡេក​មើល​​សិទ្ធិ​សេរីភាព​ក្នុង​ជំនឿ​សាសនា​វិញ​ យើង​ឃើញ​ថា​កម្ពុជា​បាន​បើក​ចំ​ហរ​ចំពោះ​ការ​គោរព​ទៅ​លើ​ជំនឿ​សាសនា​ផ្សេង​ៗ​ដែល​មាន​ដូច​ជា​ ព្រះពុទ្ធសា​សនា​ដែ​ល​ជា​សា​សនា​របស់​រដ្ឋ​ ឥស្លា​ម ​ហិណ្ឌូ​ គ្រីស្ត​សាសនា​។ល។​ ពោល​គឺ​សម្រាប់​កម្ពុជា​ពុំ​មាន​ជម្លោះ​សាសនា​ណា​មួយ​កើត​ឡើង​នោះ​ឡើយ​ សាសនា​ទាំង​អស់​នៅ​កម្ពុជា​ បាន​និង​កំពុង​រួម​រស់​ជា​មួយ​គ្នាដោ​យ​សុខ​ដុម​រម​នា​ ហើយ​ប្រជា​ពល​រដ្ឋ​ ដែល​ជា​សាសនិក​ផ្សេង​ៗ​មាន​សិទ្ធិ​សេរីភាព​ពេញ​លេញ​ក្នុង​ការ​គោរព​ប្រតិបត្តិ​ និង​ផ្សព្វ​ផ្សាយ​ទៅ​តាមជំ​នឿ​រៀង​ៗ​ខ្លួន​ដោយ​ពុំ​មាន​កា​រភ័យ​ខ្លាច​។​
សរុបមក អ្វីដែលបានរៀបរាប់ខាងលើគឺជាឧទាហរណ៍មួយចំនួនប៉ុណ្ណោះ ដែល​បញ្ជាក់​ពី​ការ​រីក​ចម្រើន​នៃ​សិទ្ធិ​មនុស្ស​ដែល​ប្រជា​ជន​កម្ពុជា​កំពុង​តែ​ទទួ​លបា​ន​ប្រកប​ដោយ​ភាព​រីក​រាយ ​ក្រោម​កិច្ច​ប្រឹ​ង​ប្រែ​ង​រប​ស់​រាជរដ្ឋាភិ​បាល​​​កម្ពុជា​​ដែល​មាន​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខ​ក្នុង​ការ​លើក​កម្ពស់​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។​ ប៉ុន្តែ​សិទ្ធិ​មនុស្ស​ និង​សេរីភាព​ទាំង​ឡាយ​ត្រូវ​ស្ថិត​នៅ​ក្រោម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ដែ​ល​ជា​ច្បាប់​កំពូល​របស់​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ ដោយ​មិន​អាច​យក​លេ​ស​អនុវត្ត​នូវ​អ្វី​ដែល​ជា​សិទ្ធិ​មនុស្ស​ និង​សេរីភាព​ដែល​បំពាន​ទៅ​លើ​សិទ្ធិ​និង​សេចក្តី​ថ្លៃ​ថ្នូរ​របស់​អ្នក​ដទៃ​ និង​រដ្ឋ​អធិ​ប​តេ​​យ្យបាន​ឡើយ។ យ៉ាង​ណា​មិញ​ ក្នុង​នាម​ខ្លួន​ជា​អង្គការ​ សមាគម​ខ្មែរ​មិនគួរ​លក់​ឧត្តម​គតិ​ជាតិ​ដើម្បី​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ សុខ​ចិត្ត​បំភ្លៃ​សភាព​ការ​ពិត​លើ​បញ្ហា​សិទ្ធិ​មនុស្ស​ និង​សេរីភាព​របស់​ប្រជាជន​ភាគច្រើន​ដែល​កំពុង​រស់​នៅ​ដោយ​មាន​សិទ្ធិសេរីភាព​បរិបូរណ៍​មក​​ធ្វើ​​​ជា​​ឧបករណ៍​​នយោបាយ​​​​ ហើយ​​ជា​ពិ​​សេស​​ក៏​​មិន​​ត្រូវ​​យក​​បញ្ហា​​សិទ្ធិ​​មនុស្ស​នេះ​​ទៅ​​ធ្វើ​​ជា​​ឧបករណ៍​​នយោបា​យ​​ សម្រាប់​​ប្រទេស​​មា​ន​​អំណាច​មួយ​​ចំនួន​ដើម្បី​​លូក​ដៃ​​ជ្រៀត​​ជ្រែក​​លើ​អ​ធិបតេយ្យ​​ភាព​ និង​ឯករាជ្យ​​ភាព​​របស់​កម្ពុជា​​នោះ​ឡើយ​​៕​​
 ដោយ៖ សារ៉ាដា

លិខិតមិត្តអ្នកអាន៖ សម រង្ស៊ី ធ្វើឱ្យអ្នកគាំទ្រ កើតជម្ងឺឡប់ខួរ!

មួយរយៈពេលចុងក្រោយនេះ មេចលនាឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី ត្រូវបានគេមើលឃើញថា មានស្មារតីមិននឹងនរ ព្រោះសារនយោបាយរបស់គាត់ មានភាពមិនប្រក្រតី ម្តងទៅលិច ម្តងទៅកើត ត្រឡប់ត្រឡិន បាយបិណ្ឌជាបាយបាត ធ្វើឱ្យអ្នកដើរតាមនយោបាយរបស់ជននេះ ចង់ឡប់ខួរព្រោះតែមិនយល់ និងតាមមិនទាន់។ ជាក់ស្តែក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុមួយ ដែលគេដឹងថា ជាភ្នាក់ងារផ្សាយព័ត៌មានដ៏សកម្មបម្រើឱ្យក្រុមប្រឆាំង នៅយប់ថ្ងៃទី១២កញ្ញា ទណ្ឌិត សម រង្ស៊ី បាននិយាយជាន់កែងខ្លួនឯងលើរឿងជាច្រើន ធ្វើឱ្យអ្នកស្តាប់ចាប់កំហុសបានថា បុគ្គលនេះពិតជាមិនចោលចរិតក្រឡិចក្រឡុចមែន។ សូម្បីអ្នកផ្កាប់មុខជាមួយបក្សប្រឆាំង ក៏ចង់វ៉ល់ដែរ ព្រោះស្តាប់លោកប្រធាននិយាយរកទិសដៅមិនឃើញសោះ ពួកគេហាក់មិនយល់ពីសំដី និងចិត្តរបស់មេកើយខ្លួនឡើយ ហើយក៏មិនច្បាស់ថា នឹងត្រូវដើរទៅតាមផ្លូវណាទៀតនោះទេ។

ចំណុចដែលបញ្ជាក់យ៉ាងច្បាស់ថា ទណ្ឌិតក្បត់ជាតិ កំពុងតែធ្វើនយោបាយជាន់កែងជើងខ្លួនឯង និងធ្វើឱ្យអ្នកគាំទ្រខ្លួន កើតជម្ងឺទ្បប់ខួរនោះគឺ៖
១- ក្នុងបទសម្ភាសន៍នៅយប់ថ្ងៃទី១២កញ្ញា សម រង្ស៊ី បាននិយាយថា «ហ៊ុន សែន កំពុងរងសម្ពាធកាន់តែខ្លាំងហើយ មិនត្រឹមតែ EU ទេ គឺសហរដ្ឋអាមេរិក ដែលមានច្បាប់ថ្មីចេញជាបន្តបន្ទាប់ ដើម្បីគាបសង្កត់បុគ្គលដែលនៅជុំវិញលោក ហ៊ុន សែន។ ខ្ញុំថា របបលោក ហ៊ុន សែន នឹងមានបញ្ហាមុនថ្ងៃ ៩ វិច្ឆិកា»។ តាមខ្លឹមសារនេះ គឺវាមិនឆ្លុះបញ្ចាំងសូម្បីតែបន្តិចទាល់តែសោះ នូវទង្វើរបស់ សម រង្ស៊ី ដែលបាននិងកំពុងធ្វើនៅពេលចុងក្រោយនេះ។ ទណ្ឌិតក្បត់ជាតិរូបនេះ បានសរសេរលិខិតទៅ លោក មហាធា មហាម៉ាត់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងពេលថ្មីៗនេះ ដើម្បីសុំអង្វរ និងលន់តួរលោក មហាធា ឱ្យជួយសម្របសម្រួល និងសុំជួយធ្វើយ៉ាងណា ឱ្យខ្លួនបានចាប់ដៃ និងចរចាជាមួយបុរសខ្លាំង ហ៊ុន សែន ។ រឿងនេះវាពិតជាគួរឱ្យអស់សំណើចពេកហើយ ព្រោះបើលោក ហ៊ុន សែន កំពុងរងសម្ពាធខ្លាំង ដូច សម រង្ស៊ី និយាយអួតមែន ហេតុអីបុគ្គល សម​ រង្ស៊ី ត្រូវទៅសុំអង្វរលោក មហាធា ឱ្យជួយដើម្បីបានចាប់ដៃ ចរចាជាមួយ ហ៊ុន​ សែន ទៅវិញ? ត្រង់កន្លែងនេះ គឺវាអត់ឡូស៊ីកទាល់តែសោះ ហើយវាមិនទំនងអីសូម្បីតែបន្តិច ព្រោះបើ សម រង្ស៊ី ខ្លាំងដូចមាត់មែន ចាំបាច់អីទៅអង្វរសុំការចចារ និងសុំសម្របសម្រួលជាមួយ លោក ហ៊ុន សែន ធ្វើអ្វី?
២- សម រង្ស៊ី ថា «ពេលនេះ ហ៊ុន សែន គាត់កំពុងភ័យស្លន់ស្លោរ ទើបគាត់ទៅប្រាប់ប្រទេសជិតខាងឲ្យចាប់ខ្ញុំ តែលោក ហ៊ុន សែន ល្ងង់ណាស់ ព្រោះខ្ញុំប្រើលិខិតឆ្លងដែនបារាំង ដូចនេះ ហ៊ុន សែន អត់មានឥទ្ធិពលអីលើខ្ញុំទេ»។ សួរថា ចុះបើ ហ៊ុន សែន អត់មានឥទ្ធិពលលើលោកមែននោះ ម៉េចចាំបាច់លោករត់ចោលស្រុកធ្វើអី? ហើយម៉េចចាំបាច់ត្រូវខ្លាច រហូតសរសេរលិខិតសុំចរចាជាមួយ ហ៊ុន​ សែន ទៅវិញ។ សារភូតភរបែបនេះ វារាក់កំផែលពេកហើយ។ តើ សម រង្ស៊ី កំពុងតែវិភាគខុស ពីស្ថានភាពរបស់បុរសខ្លាំងឬយ៉ាងម៉េច? បើពិតជាអីញ្ចឹងមែននោះ គាត់អាចគិចម្តងទៀតបាន នៅមិនទាន់ហួសពេលទេ។ អ្វីដែលលោក ហ៊ុន សែន​ ធ្វើនេះ គឺជាវិធានការដែលបញ្ជាក់ពីភាពច្បាស់លាស់ ម៉ឺងម៉ាត់ខាងនយោបាយ និងដាច់ខាតត្រូវតែចាត់វិធានការ ចំពោះទណ្ឌិតក្បត់ជាតិ​ឱ្យខានតែបាន។ យុទ្ធសាស្ត្រនយោបាយរបស់បរុសខ្លាំងកម្ពុជា គឺទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីពលរដ្ឋកម្ពុជាភាគច្រើនលើសលប់ សូម្បីបណ្តាប្រទេសនានា និងជាពិសេសគឺប្រទេសជិតខាងកម្ពុជាតែម្តង។ ជាក់ស្តែងលោកនាយករដ្ឋមន្ត្រីឡាវ បានប្រកាសរួចហើយនៅថ្ងៃទី១២កញ្ញា ចំពោះមុខលោក ហ៊ុន សែន ថាលោកមិនអនុញ្ញាតឱ្យទណ្ឌិតក្បត់ជាតិ ប្រើទឹកដីឡាវ ដើម្បីឆ្លងចូលមកបំផ្លាញកម្ពុជាឡើយ។ រដ្ឋាភិបាលក្រុងវៀងច័ន្ទ និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ជាទីបំផុតចំពោះបញ្ហានេះ។    
៣- ទណ្ឌិតរត់ចោលស្រុក ពីមុនអួតក្អេងក្អាងថា ការដែលខ្លួនវិលត្រឡប់មកស្រុកខ្មែរលើកនេះគឺមិនមែនចូលមកឱ្យ ហ៊ុន សែន ចាប់ទេ គឺចូលមកចាប់ ហ៊ុន សែន ប៉ុន្តែស្រាប់តែក្នុងបទសម្ភាសន៍ជាមួយ RFA ជននេះបែរជាថា រឿងចាប់ ហ៊ុន សែន គឺជាដំណោះស្រាយចុងក្រោយ ទោះចាប់ ហ៊ុន សែន ក៏អត់មានអីប្រែប្រួលទេ តែអ្វីដែលសំខាន់គឺទាមទារឱ្យ ហ៊ុន សែន គោរពកិច្ចព្រមព្រៀងក្រុងបារីស។ ត្រង់កន្លែងនេះ យើងឃើញថា ពីមុន សម រង្ស៊ី និយាយដូចជាហំហានសម្បើមណាស់ ដល់ឥឡូវទៅឯណាឆ្កុយ។ ពីមុនថាត្រូវតែចាប់ ហ៊ុន សែន តែឥឡូវបែរជាចង់រកដំណោះស្រាយ តាមរយៈការសុំអន្តរាគមន៍ពីប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងបារីសទៅវិញ។ លេងម៉ាកៗហ្នឹង សូម្បីតែអ្នកផ្កាប់មុខដែលដើរតាមហែរហម ក៏ចង់ប៉ាក់ចង្កេះដែរ។ បើលេងបត់ក្បាល ៣៦០ ដឺក្រេ បែបនេះ នរណាតាមទាន់ទៅ។ សំដីគាត់នេះ គឺបង្កើតភាពស្មុគស្មាញនឹងមន្ទិល​សង្ស័យថា តើឥឡូវនេះត្រូវមកចាប់ ហ៊ុន សែន ទៀតឬយ៉ាងម៉េច? នេះហើយគេហៅថា អ្នកនយោ​បាយត្រឡប់ត្រឡិន គ្មានយុទ្ធសាស្ត្រ និងគោលជំហរច្បាស់លាស់។
៤- មួយវិញទៀតកន្លងមក គេនៅចាំបានថា សម រង្ស៊ី នឹងបក្ខពួក គឺតែងតែស្នើសុំអន្តរាគមន៍ និងពីព្រះមហាក្សត្រឱ្យជួយដោះស្រាយបញ្ហារបស់ខ្លួន សុំឱ្យទ្រង់ជួយប្រោសប្រទាន និងជួយសង្គ្រោះបក្សខ្មោចរបស់ខ្លួ នឱ្យបានរស់រានមានជីវិតឡើងវិញ។ ក្រុមប្រឆាំងក៏ធ្លាប់ស្នើសុំឱ្យព្រះមហាក្សត្រជួយស្វែងរកដំណោះស្រាយនយោបាយផងដែរ ប៉ុន្តែពេលនេះមានអីត្រូវរំពឹងទៀត បើទណ្ឌិតក្បត់ជាតិមាត់ដាច បានជេរប្រមាថ និងម៉ាក់ងាយព្រះចេស្តាព្រះមហាក្សត្រកប់ៗមាត់ទៅហើយនោះ។ នេះគេហៅថា ធ្វើនយោបាយអត់ទុកផ្លូវក្រោយសម្រាប់ខ្លួនឯង។ បើថាមិនទុកផ្លូវឱ្យខ្លួនឯងដើរក៏ហីទៅចុះ តែនេះវាប្រឡាក់ដល់អ្នកហែរហមទៅទៀត ព្រោះបើមេរបស់ខ្លួនប្រមាថព្រះមហាក្សត្រសុទ្ធតែអាយ៉ងបែបនេះទៅហើយ គឺវាស្មើនឹងកូនចៅហ្នឹង ប្រមាថទ្រង់ដែរ។ បើ សម រង្ស៊ី លេងធ្ងន់ធ្ងរម្លឹងៗ វាសនាអ្នកដើរតាមរបស់គាត់ គឺគ្មានអីក្រៅពីវិនាសទេមើលទៅ!
៥- មុនចូលស្រុកខ្មែរ ប្រកាសចង់ស៊ីសាច់ ហុចឈាមជាមួយលោក ហ៊ុន សែន តែឥឡូវបែរជាចង់សុំចាប់ដៃចចារជាមួយ ហ៊ុន សែន ទៅវិញ ចុះអាអ្នកខំប្រឹងជឿ និងអ្នកត្រៀមស្ម័គ្រស្លាប់ជួស សម រង្ស៊ី  ក្នុងតម្លៃខ្លួនម្នាក់ ១០០ដុល្លារ នោះវិញ វាយ៉ាងម៉េចទៅ? បើទៅហើយ ស្លាប់មែន វាមិនអត់ប្រយោជន៍? ថាមិនត្រូវ សម រង្ស៊ី ទៅសុំចរចា ឬទៅសុំចុះចូលត្រូវរ៉ូវជាមួយ ហ៊ុន សែន វិញ ចុះអ្នកស្លាប់មិនអត់អំពើ?
៦- មួយទៀតកន្លងមក សម រង្ស៊ី នឹងបក្ខពួក តែងតែអួត និងសម្ញែងថា ខ្លួនមានខ្នងបង្អែកក្រាស់ពីលោកខាងលិច ពីប្រទេសបិតាប្រជាធិបតេយ្យ គេគាំទ្រសម្បើមណាស់ ដល់ឥឡូវមកថា ខ្លួននឹងប្រឹងប្រែងសរសេរលិខិតទៅប្រទេសហត្ថលេខី នៃសិទ្ធិសញ្ញាក្រុងបារីសឱ្យជួយ ដូចករណីម៉ាឡេស៊ី ជាដើម។ គឺធ្វើម៉េចដើម្បីឱ្យលោក ហ៊ុន សែន យល់ព្រមសម្របសម្រួល និងចរចាជាមួយខ្លួន។ ចឹងមានន័យថាម៉េច? គឺមានន័យថា កន្លងមកហ្នឹងគ្មានប្រទេសណាគេជឿ និងព្រមជួយទណ្ឌិតរូបនេះ ព្រមទាំងបក្ខពួកឱ្យពិតប្រាកដទេ។ បរទេសគេធ្វើអ្វីមួយ គឺដើម្បីទាញយកប្រយោជន៍សម្រាប់ប្រទេសគេតែប៉ុណ្ណោះ។ មេដឹកនាំលើពិភពលោក គេទទួលស្គាល់ជាផ្លូវការទាំងអស់ហ្នឹង ថាលោក ហ៊ុន សែន គឺជានាយករដ្ឋមន្ត្រី និងជាមេដឹកនាំកម្ពុជាដោយស្របច្បាប់។ រឿង សម រង្ស៊ី ថា បោះឆ្នោតមិនត្រឹមត្រូវ មិនយុត្តិធម៌អីហ្នឹង វាមានតែក្នុងមាត់ សម រង្ស៊ី ប៉ុណ្ណោះ។ លោក ហ៊ុន សែន នៅតែកាន់អំណាច លោកហ៊ុន សែន នៅតែជាមេដឹកនាំកម្ពុជា និងនៅតែជាតំណាងដ៏ស្របច្បាប់របស់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ។
សរុបមកវិញ នយោបាយរបស់ទណ្ឌិតក្បត់ជាតិ គឺមិនមានភាពច្បាស់លាស់ និងមិនមានយុទ្ធសាស្ត្រត្រឹមត្រូវនោះទេ។ ធ្វើនយោបាយតាមវិធីសាស្ត្រចាស់ដដែលៗ ទាំងដឹងហើយថា អាវិធីដដែលៗហ្នឹង គឺវាបរា​ជ័យរាប់សិបឆ្នាំមកហើយ​ ក៏នៅតែមិនចោលអាល្បិចចាស់គំរិលដដែលៗហ្នឹងទៀត។ នយោបាយចុងក្រោយ របស់ទណ្ឌិតរត់ចោលគុក គឺហាក់វិលវល់ធ្វើឱ្យអ្នកដើរតាម ចង់ត្រឡប់ត្រឡិន ឡប់ខួរអស់ ព្រោះតែម្នាក់ៗពេល​ដែលមេកើយខ្លួនដាក់ចេញផែនការមកម្តងៗ គឺតែងតែចេញមកប្រកាស​បែបច្រងេងច្រងាង អួតបំប៉ោងពីយុទ្ធសាស្ត្រមេរបស់ខ្លួន តែចុងក្រោយគឺផេះ។ ព្រោះមេរបស់ខ្លួនដូរ ៣៦០ ដឺក្រេ។ ចឹងអ្នកដើរតាមហ្នឹង អាចនឹងដាច់ផ្ងា ព្រោះតាមនយោបាយ និងចិត្តសាស្ត្រមេមិនទាន់ ឬអាចនិយាយមួយបែបទៀតបានថា អ្នកដើរតាម សម រង្ស៊ី កំពុងតែក្រញាញ់ខួរ ព្រោះតែភាពត្រឡប់ត្រឡិន មិនដឹងក្បាល មិនដឹងកន្ទុយ និងវ៉ល់ៗរបស់មេខ្លួន៕
ដោយ៖ ស ជាតិ  

គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនក្បត់ជាតិ សម រង្ស៊ី ដែលបានប្រមាថយ៉ាងគឃ្លីនបំផុតចំពោះអង្គព្រះមហាក្សត្រ

(ភ្នំពេញ)៖ នៅយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនក្បត់ជាតិ សម រង្ស៊ី ដែលបានប្រមាថយ៉ាងគឃ្លីនបំផុតចំពោះអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះរាជាណាចក្រកម្ពុជា។ 
គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា «គណបក្សប្រជាជនកម្ពុជា សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនក្បត់ជាតិ សម រង្ស៊ី ដែលបានប្រមាថយ៉ាងគឃ្លីនបំផុតចំពោះអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការផ្តល់កិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី នាយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ដែលមានខ្លឹមសារថា ព្រះមហាក្សត្ររបស់យើង គឺជាចំណាប់ខ្មាំងរបស់ ហ៊ុន សែន ដូច្នេះលោកអត់ហ៊ានធ្វើអីទេលោកខ្លាច ហ៊ុន សែន លោកចង់តែរក្សារាជបល្ល័ង្គលោក ដូច្នេះយើងទុកព្រះអង្គមួយអន្លើទៅ យើងមិនអាចរំពឹងព្រះមហាក្សត្រដែលជាអាយ៉ងរបស់លោក ហ៊ុន សែនដូចសព្វថ្ងៃទេបាទ»
គណបក្សប្រជាជនកម្ពុជា ក៏ដូចជាសម្តេចតេជោ ហ៊ុន សែន បានគោរពយ៉ាងម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងបន្តការពារយ៉ាង ប្តូរផ្តាច់បំផុត ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាទីគោរពស្រឡាញ់ស្មើជីវិតរបស់ប្រជារាស្ត្រខ្មែរ ទូទៅ ដោយមិនឲ្យនរណារំលោភបំពាន បានជាដាច់ខាត។
គណបក្សប្រជាជនកម្ពុជា សូមអាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ធចាត់វិធានការ តាមផ្លូវច្បាប់ជាបន្ទាន់ និងតឹងរ៉ឹងបំផុតចំពោះទង្វើរំលោភបំពានដ៏ធ្ងន់ធ្ងរលើអង្គព្រះ
មហាក្សត្រ និងលើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ខាងលើនេះ៕
ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា៖

ទណ្ឌិត សម រង្ស៊ី ត្រូវតែមានទោសពីបទជេរប្រមាថព្រះមហាក្សត្រ និងប្រឆាំងនឹងរដ្ឋធម្មនុញ្ញកម្ពុជា

ទីបំផុតទណ្ឌិត សម រង្ស៊ី ដែលមានទោសត្រូវជាប់គុកច្រើនករណី បានស្រែកជេរប្រមាថអង្គព្រះមហាក្សត្រកម្ពុជា ជាសាធារណៈយ៉ាងកប់មាត់ ដោយសម្តីអាក្រក់ស្តាប់បំផុត ហើយដែលមហាជនទូទៅមិនអាចទទួលយកបានឡើយ។ នៅក្នុងបទសម្ភាសន៍មួយ ជាមួយនឹងលោក ​មួង ណារ៉េត ក្នុងវេទិការវិទ្យុអាស៊ីសេរី នាយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ទណ្ឌិត សម រង្សី បានប្រមាថព្រះចេស្តាអង្គព្រះមហាក្សត្រ គឺ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជាយ៉ាងដូច្នេះថា៖ «អ្នក​នៅលើទឹកដីប្រទេសកម្ពុជា ជាចំណាប់ខ្មាំងរបស់ ហ៊ុន សែន សូម្បីព្រះមហាក្សត្ររបស់យើងក៏ជាចំណាប់ខ្មាំងរបស់ ហ៊ុន​ សែន ដូច្នេះលោកអត់ហ៊ានធ្វើអី លោកខ្លាច ហ៊ុន សែន លោកចង់តែរក្សារាជបល្ល័ងលោក ដូច្នេះយើងទុកព្រះអង្គមួយអន្លើ យើងមិនអាចរំពឹងព្រះមហាក្សត្រ ដែលជាអាយ៉ងរបស់ ហ៊ុន សែន ដូច្នេះសព្វថ្ងៃនេះទេ»។ ទង្វើរបស់ទណ្ឌិតរូបនេះ ពិតជាបាននិងកំពុងប្រឆាំងនឹងរដ្ឋធម្មនុញ្ញកម្ពុជា ដែលជាច្បាប់កំពូលនៃប្រទេសទាំងស្រុង។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៧ បានចែងថា «អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ»។ មាត្រា៨ បានចែងថា «ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ។ តើសម្តីទណ្ឌិតថា ទុកព្រះមហាក្សត្រមួយអន្លើ យើងមិនអាចរំពឹងព្រះមហាក្សត្រ ដែលជាអាយ៉ាងរបស់ ហ៊ុន សែន ដូចសព្វថ្ងៃនេះបានទេ តើនេះពិតជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់អង្គព្រះមហាក្សត្រកម្ពុជាឬទេ? នេះ គឺជាទោសប្រមាថអង្គព្រះមហាក្សត្រខ្មែរយ៉ាងច្បាស់ ​និងដ៏ធ្ងន់ធ្ងរបំផុត។
ជាការពិត សម្រាប់ប្រជាជនកម្ពុជាទូទៅ និងសម្រាប់ប្រជាជាតិខ្មែរទាំងអស់ រស់ក្នុងព្រះរាជាណាចក្រកម្ពុជា គឺបានគោរពដ៏ខ្ពង់ខ្ពស់បំផុតដល់ព្រះមហាក្សត្រខ្មែរយើង ដែលព្រះអង្គជាម្លប់ដ៏ត្រជាក់ដល់កូនចៅទាំងអស់ ហើយព្រះអង្គ គឺជាទីគោរពសក្ការៈបំផុតនៃប្រជារាស្រ្តខ្មែរទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា​យើង។
ទង្វើប្រមាថរបស់ទណ្ឌិតរូបនេះ គឺពិតជាជនក្បត់ជាតិ ដែលត្រូវបានតុលាការផ្តន្ទាទោសឱ្យជាប់គុកលើច្រើនករណីរាប់មិនអស់ ពីបទបរិហាកេរ្តិ៍អ្នកដទៃ និងបទក្បត់ជាតិប្រឆាំងនឹងច្បាប់ប្រទេស។ល។ ហើយទណ្ឌិតរូបនេះ បាននិងកំពុងតាំងខ្លួនធ្វើជាឧទ្ទាមក្រៅច្បាប់ ដែលកំពុងប្រព្រឹត្តអំពើបំផុសបំផុស ញុះញង់ ដុតកំហឹងមហាជនឱ្យងើបបំបះបំបោរប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់ ប្រកាសទាញទំលាក់លោក នាយករដ្ឋមន្រ្តីស្របច្បាប់ ឱ្យចុះចេញពីអំណាច ផ្ទុយពីរដ្ឋធម្មនុញ្ញ ប្រឆាំងនឹងឆន្ទៈរបស់អ្នកបោះឆ្នោត ដែលមានចំនួនជាង ៨៣,០២% បានចេញទៅបោះឆ្នោតយ៉ាងភ្លូកទឹកផ្លូកដី បន្តគាំទ្រលោកនាយករដ្ឋមន្រ្តីដឹកនាំប្រទេស ដើម្បីជ្រោងទង់សន្តិភាព និងការអភិវឌ្ឍ។ ជាការពិត ករណីរបស់ទណ្ឌិត គឺជាករណីក្បត់ជាតិ ដែលទណ្ឌិតរូបនេះ បាននិងកំពុងព្យាយាមទាញទំលាក់ប្រទេសជាតិកម្ពុជា និងប្រជាជនកម្ពុជាទាំងមូលឱ្យធ្លាក់ចូលក្នុងមហាគ្រោះថ្នាក់ គ្រោះមហន្តរាយ អសន្តិសុខ អស្ថិរភាព និងភាពវឹកវរដូចក្នុងទសវត្សឆ្នាំ១៩៧០ ពេលដែលក្រុមសាធារណៈរដ្ឋ លន់ នល់ និងសារីមៈតៈ បានទាញទំលាក់អតីតព្រះមហាក្សត្រខ្មែរ ព្រះបីតាជាតិ ព្រះបាទ នរោត្តម ពីអំណាចដោយមានការជួយជ្រោមជ្រែងពីប្រទេសមហាអំណាចមួយនៅពីក្រោយខ្នងយ៉ាងច្បាស់ក្នុងគ្រានោះ។
ដូច្នេះ ទង្វើដ៏ថោកទាបបំផុតរបស់ទណ្ឌិតរូបនេះ ពិតជាបាននិងកំពុងប្រឆាំងនឹងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេស ហើយហ៊ានប្រមាថអង្គព្រះមហាក្សត្រ ដែលជាទីគោរពសក្ការៈបំផុតនៃប្រជារាស្រ្តខ្មែរទូទាំងព្រះរាជាណាចក្រកម្ពុជា ហើយដែលប្រជារាស្រ្តខ្មែរក្នុងនគរនេះក៏មិនអាចព្រមទទួលយកការប្រមាថ និងទង្វើដ៏ថោកទាបរបស់ទណ្ឌិតនេះបានឡើយ។ ទោសប្រមាថព្រះមហាក្សត្រ គឺជាទោសប្រឆាំងនឹងរដ្ឋធម្មនុញ្ញ ដែលច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា បានហាមប្រាមមិនឱ្យអ្នកណាម្នាក់រំលោភបំពានបានឡើយ។ ប្រទេសមានច្បាប់ គ្រួសារមានវិន័យ ប្រជារាស្រ្តនឹងតាមដានមើលថា តើពេលណាទណ្ឌិតរូបនេះ នឹងត្រូវបានតុលាការផ្តន្ទាទោសតាមច្បាប់ពីបទប្រមាថអង្គព្រះមហាក្សត្រ ដែលអង្គព្រះអង្គ គឺជាម្ហប់ដ៏ត្រជាក់ និងជាទីគោរពសក្ការៈបំផុតនៃប្រជារាស្រ្តខ្មែរទូទាំងក្នុងនគរនេះ៕
 ដោយ ឡុង បូរិតា

ក្រុមមេធាវីរាជរដ្ឋាភិបាល ស្នើដល់ស្ថាប័នមានសមត្ថកិច្ច និងតុលាការគ្រប់ជាន់ថ្នាក់ ចាត់វិធានការតាមផ្លូវច្បាប់ឲ្យធ្ងន់ធ្ងរបំផុតលើទណ្ឌិត សម រង្ស៊ី ដែលប្រមាថអង្គព្រះមហាក្សត្រ

(ភ្នំពេញ)៖ ក្រុមមេធាវីរាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចេញសេចក្តីថ្លែងការណ៍ ដោយស្នើដល់ស្ថាប័នមានសមត្ថកិច្ច អយ្យការ និងតុលាការគ្រប់ជាន់ថ្នាក់ ចាត់វិធានការតាមផ្លូវច្បាប់ឲ្យបានតឹងរ៉ឹង និងធ្ងន់ធ្ងរបំផុតលើក ទណ្ឌិត សម រង្ស៊ី ដែលហ៊ានប្រមាថដ៏ធ្ងន់ធ្ងរបំផុត លើអង្គព្រះមហាក្សត្រ ខណៈក្រសួងព្រះបរមរាជវាំងក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្កាផងដែរ។
ក្រុមមេធាវីរាជរដ្ឋាភិបាលបានបញ្ជាក់ថា ក្រោយពីបានស្តាប់សម្តីអគតិ របស់ទណ្ឌិត សម រង្ស៊ី ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី នាយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមមេធាវីរាជរដ្ឋាភិបាល ចាត់ទុកថាជាការប្រមាថដ៏ធ្ងន់ធ្ងរបំផុត លើអង្គព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមនុ និងជាការបំពានលើមាត្រា៧ រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលនៃកម្ពុជា។
ក្រុមមេធាវីរាជរដ្ឋាភិបាលបន្ថែមថា ក្នុងពាក្យសម្តីដែលទណ្ឌិត សម រង្ស៊ី បានលើកឡើង ក៏ជាការនិយាយបរិហារ ចោទប្រកាន់ផ្ទុយពីការពិត ទម្លាក់កំហុសលើ សម្តេចតេជោ ហ៊ុន សែន ក្នុងចេតនាញុះញង់ បង្កឲ្យមានភាពវឹកវរ ចលាចល អសន្តិសុខក្នុងសង្គម ដែលជាការបំពានលើ មាត្រា៣០៥ មាត្រា៤៩៤ និងមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌ។
ក្រុមមេធាវីរាជរដ្ឋាភិបាលបញ្ជាក់ទៀតថា បុគ្គល សម រង្ស៊ី រូបនេះ មានពាក្យបណ្តឹង និងមានសាលក្រម សាលដីការស្ថាពរ ផ្តន្ទាទោសជាច្រើន ដែលរហូតមកដល់ពេលនេះ បានក្លាយទៅជាទណ្ឌិតមួយរូប កំពុងត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួន យកមកអនុវត្តទោស ក្នុងពន្ធនាគារ។
ការចេញសេចក្តីថ្លែងការណ៍របស់ក្រុមមេធាវីរាជរដ្ឋាភិបាលនេះ ធ្វើឡើងបន្ទាប់ពីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ជនក្បត់ជាតិ សម រង្ស៉ី ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី បានប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើអង្គព្រះមហាក្សត្រ ជាថ្មីម្តងទៀត ដោយបានវាយប្រហារថា «....ព្រះមហាក្សត្ររបស់យើង គឺជាចំណាប់ខ្មាំងរបស់ ហ៊ុន សែន ដូច្នេះលោកអត់ហ៊ានធ្វើអីទេ លោកខ្លាច ហ៊ុន សែន លោកចង់តែរក្សារាជបល្ល័ង្គលោក ដូច្នេះយើងទុកព្រះអង្គមួយអន្លើរទៅ យើងមិនអាចរំពឹងព្រះមហាក្សត្រដែលជាអាយ៉ងរបស់ ហ៊ុន សែន ដូចសព្វថ្ងៃទេបាទ»។
ចំណែកសេចក្តីថ្លែងការណ៍របស់ក្រសួងព្រះបរមរាជវាំង បានបញ្ជាក់ថា៖ «ក្រសួងព្រះបរមរាជវាំង សូមប្រកាសដាច់អហង្កាថ្កោលទោសចំពោះលោក សម រង្សី ដែលមានចរិតជាជនក្បត់ជាតិ តែងតែពោលពាក្យប៉ះពាល់ដល់ព្រះកិត្តិនាម ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គ កំពុងគង់ប្រថាប់បំពេញព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តម ជានិមិត្តរូបនៃឯកភាពជាតិ និងរិរន្តរភាពជាតិ»។
ព្រះបរមរាជវាំងបានបញ្ជាក់ទៀតថា៖ អាស្រ័យលើព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តមខាងលើនេះ សង្គមជាតិកម្ពុជា កំពុងទទួលបានសេចក្តីសុខ សន្តិភាព និងការអភិវឌ្ឍន៍ ក្រោមការដឹកនាំរបស់រាជដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៧ បានចែងថា «អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ»។ មាត្រា៨ បានចែងថា «ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរ៍ភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ»៕

លិខិតមិត្តអ្នកអាន៖ អង្គការសមាគមប្រឆាំងកំពុងយក បញ្ហាសិទ្ធិមនុស្សនិងសេរីភាពធ្វើជាឧបករណ៍នយោបាយ!

ក្នុងពេលថ្មីៗនេះ មានអង្គការសង្គមស៊ី​វិល​ដែល​មាន​និន្នាការ​ប្រឆាំង​មួយ​ចំនួន​តូច​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​មិន​ទំនង​​ថា​ពួក​គេ​មាន​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ធ្លាក់​ចុះ​នៃ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​រហូត​ដល់​ហ៊ាន​បញ្ចេញ​របាយ​ការ​ណ៍​​​​​បែ​ប​បំ​ភ្លៃ​ក្នុង​គោល​បំណង​លាប​ពណ៌​អាក្រក់​ចំពោះ​កម្ពុជា ​នៅ​លើ​ឆាក​អន្តរជាតិ​ដោយ​មិន​បាន​ឆ្លុះ​បង្ហាញ​​ពី​​ការ​ពិត​ និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋា​ភិ​បា​ល​ក្នុ​ង​កា​រ​ធ្វើ​ឱ្យ​ប្រ​សើរ​ឡើ​ង​នូវ​សិ​ទ្ធិ​មនុ​ ស្ស​និង​សេរីភា​វូប​នី​យ​កម្ម​នៅ​កម្ពុជា​​នោះ​ឡើយ​។​ ជា​ការ​ពិត​ណាស់​ ការ​ប្រឌិត​ឡើ​ង​នូវ​រ​បាយ​កា​​រណ៍​ភូត​កុហក​នោះ ​គឺ​គ្រាន់​តែ​ចង់​ផ្គាប់​ចិត្ត​ចៅ​ហ្វាយ​​នាយ​បរ​ទេស​ដែល​បាន​យក​លុ​យ​មក​បង្វិល​ខួរ​ក្បាល​អង្គ​ការ​ សមាគម​ទាំង​នោះ​ឱ្យ​អនុវត្ត​នូវ​មនោ​គម​​ន៍​វិជ្ជា​ អនុ​ត្ត​រ​ភាព​ដើម្បី​ត្រួត​ត្រា​ប៉ុ​ណ្ណោះ ព្រោះ​ថា​​ប្រសិន​បើ​ខ្លួន​ហ៊ាន​លើក​ឡើង​ពី​ចំណុច​ល្អ​​ៗ​​របស់​​រាជ​​រដ្ឋា​ភិ​​បា​ល​​​ខ្លួន​នឹង​ត្រូវ​អស់​ការ​ងារ​ធ្វើ​​និង​គ្មាន​ប្រាក់​ចំ​ណូ​ល​ចិ​ញ្ចឹម​ជី​វិត​ជា​មិន​ខាន​។​
          ក្រុម​អង្គ​ការ​ សមាគម​ អគ​តិ​ទាំង​នោះ​ មិន​ដែល​បង្ហាញ​ពី​ចំណុច​វិជ្ជមាន​ជា​ច្រើន​រាប់​មិន​អស់​ដែល​រាជ​រដ្ឋា​ភិ​បា​ល​​ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន បាន​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ឱ្យ​កា​ន់​តែ​ប្រសើរ​ឡើង​នូវ​គ្រប់​វិស័យ​ ជា​ពិសេស​លើ​វិស័យ​សិទ្ធិ​មនុស្ស​នោះ​ឡើយ​។​ ជា​ការ​ពិត​ សិទ្ធិ​មនុស្ស​ សំដៅ​ទៅ​ដល់​សិទ្ធិ​គ្រប់​បែប​យ៉ាង​ដែល​ប្រជា​ពលរដ្ឋ​ត្រូវ​ទទួល​បាន​ក្នុង​​ឋានៈ​ខ្លួន​ជា​មនុស្ស​មិន​មែន​ផ្តោត​តែ​ទៅ​លើ​សិទ្ធិ​បញ្ចេញ​មតិ ​ឬ​ក៏​សិទ្ធិ​ប្រមូល​ផ្តុំ​តវ៉ា​មួយ​ចំនួន​​​នោះ​ឡើ​យ​។​ ដូចគ្នា​នេះ​ដែ​រ​ សេចក្តី​ថ្លែង​ការណ៍​ជា​សកល​ស្តីពី​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជា​ជាតិ​បាន​កំណត់​ច្បាស់​ពី​សិ​ទ្ធិ​ និង​សេរីភាព​ទាំង​ឡាយ​ដែល​បុគ្គល​ម្នាក់​ៗ​ត្រូវ​ទទួល​បាន​ ទោះ​​បី​​ជា​សង្គម​នោះ​ស្ថិត​នៅ​​ក្នុង​​របប​ន​យោបាយ​បែប​ណា​ក៏​ដោ​យ​។
 ក្រោយថ្ងៃ​រំដោះ​៧​មករា ១៩៧៩ ប្រជាពលរដ្ឋ​បាន​ទទួល​នូវ​សិទ្ធិ​សេរីភាព​​ចម្បង​របស់​ខ្លួន​គឺ​សិទ្ធិ​នៃ​ការ​រស់​រាន​មាន​ជីវិត​ និងសិទ្ធិ​ទទួល​បាន​ការ​ហូប​ចុក​គ្រប់​គ្រាន់​ឡើង​វិញ​ដែល​មិន​ធ្លាប់​មាន​កាលពី​នៅក្នុង​របបប្រល័យ​ពូជ​សាសន៍​​ ប៉ុល ពត​ ហើយ​ពី​មួយឆ្នាំ​ទៅមួយឆ្នាំ​ស្ថានភាព​សិទ្ធិ​មនុស្ស​គ្រប់​ផ្នែក​កាន់​តែមាន​ភាព​ល្អប្រសើរ​ជា​លំដាប់​ ផ្ទុយ​​ទាំង​ស្រុង​ពី​ការ​លាប​ពណ៌​បំភ្លៃ​របស់​​​ក្រុម​អង្គ​ការ​ សមាគមដែល​មាន​និន្នាកា​ប្រឆាំង​ទាំង​នោះ​។​ បច្ចុប្បន្ន​ បើ​និយាយ​ពី​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​វិញ​គឺ​មាន​លើស​ពី​គ្រប់​គ្រាន់​​រហូត​ហៀរ​កែង​ជើងទៅទៀត​​ ហើយ​ជា​ពិសេស​​សម្រាប់​ក្រុម​អង្គការ​ សមាគម​នានា ពួក​​គេ​​ហ៊ាន​បញ្ចេញ​មតិ​ដោយ​មិន​ខ្លាច​ញញើត​អ្វី​សោះឡើ​យ​ រហូត​ដល់​មាន​ពេល​​ខ្លះ​ធ្វើ​ជ្រុ​លហួស​ហេតុ​ដោយ​កា​រ​ជេរ​ប្រមាថ​ ចោទ​ប្រកាន់​ដោ​យ​គ្មា​ន​មូល​ដ្ឋាន​ បង្ខូច​កេរ្តិ៍​ឈ្មោះ ផ្សាយ​ព័ត៌មាន​មិន​​ពិត​ (Fake News) ក្នុង​គោល​បំណង​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​ដែល​អាច​នាំ​មក​នូវ​ភាព​ចលា​ចល​ និង​ការ​បែក​បាក់​នៅ​ក្នុង​សង្គម​ថែម​ទៀត​ផង​។​ សេរីភាព​ជ្រុល​និយម​​រ​ហូ​ត​ដល់​បញ្ចេញ​មតិ​បែប​ញុះ​ញង់​ លាប​ពណ៌​ និង​ប​រិ​ហា​កេរ្តិ៍​នេះ​ហើយ​ ដែល​ធ្វើ​ឱ្យ​ខ្មែរ​បែក​បាក់​សា​មគ្គី​ ខ្មែរ​ស្អប់​ជាតិ​សាសន៍​ខ្មែរ​ និង​ស្អប់​ជាតិ​សាសន៍​ដទៃ​ ដែល​ចុង​ក្រោយ​ត្រូវ​ទទួល​ទោស​នៅ​ចំពោះ​មុខ​ផ្លូវ​ច្បា​ប់​។​
ការ​ពិត​ កម្ពុជា​អាច​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ឋាន​សួគ៌​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ ព្រោះ​ថា​ រហូត​មក​ដល់​ពេល​នេះ​​អ​ង្គ​ការ​មិន​មែន​រដ្ឋាភិ​បាល​ដែល​បាន​ចុះ​ប​ញ្ជី​មាន​ចំនួ​ន​ប្រមាណ​​៥៤០០ ដែល​ក្នុង​នោះ​ក៏​មាន​ទាំង​អង្គការ​ធ្វើ​កិច្ចការ​ដើ​ម្បីជំ​រុញកា​រអភិវឌ្ឍ​សិទ្ធិ​មនុស្ស​ លទ្ធិ​ប្រជាធិ​ប​តេយ្យ​ និង​ការ​អភិវឌ្ឍ​តាម​មូល​ដ្ឋាន​។ល។ ពាក់ព័​ន្ធ​ នឹង​សេរីភាព​សារ​ព័ត៌មាន​ កម្ពុជា​មាន​កាសែត​ចំនួន​​៥៥០ កាសែត ​ជាវែប​សាយ​ចំនួន​​១​៤​៨​ ស្ថា​នីយវិទ្យុ​២១១​ ទូរ​ទស្សន៍​មាន​ចំនួន​ ២១​ ទូរទស្សន៍​ខ្សែ​កាប​​ចំនួ​ន១​១៣​ប៉ុស្តិ៍ ​និង​សមាគម​អ្នក​កា​សែ​តចំនួនជាង​​៣៩ ដែល​កំពុង​ធ្វើ​សកម្មភាព​នៅក្នុង​ព្រះ​រា​ជា​ណា​ចក្រ​​កម្ពុជា​​។​ ភាព​ចម្រុះ​នៃ​បណ្តាញ​សារព័ត៌មាន​បែបនេះ​ តើ​ជាការឆ្លុះបញ្ចាំង​ពី​​ការ​រឹតត្បិត​សេរីភាព​សារព័ត៌មាន​ដែរឬយ៉ាងណា?​
ដោយ​សារ​កំណើន​សេដ្ឋ​កិច្ច​ជាតិ​បាន​ធ្វើ​ឱ្យ​​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ជាតិ​មាន​ស្ថេរភាព​ ដែល​ជំរុញ​ដល់​ការ​លើ​ក​​កម្ពស់​​សិទ្ធិ​ក្នុង​​ការ​អប់រំប្រកប​ដោយ​គុណភាព​។  ​ដូ​ចដែ​ល​យើង​បាន​ឃើញ​ច្បាស់នាពេល​បច្ចុប្បន្ន​ រាជរដ្ឋាភិបាល​បាន​យកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ក្នុង​ការ​​​លើ​ក​កម្ពស់​វិស័យ​សិទ្ធិមនុស្ស​​​ដើ​ម្បី​ធានា​ឱ្យ​បាននូវ​​ ជីវភាព សុខុមាលភាព សុ​ខ​ដុម​នីយក​ម្ម​ក្នុង​សង្គម​ជាតិ​​ប្រក​ប​ដោយ​និរ​ន្តរ​ភាព​​។ សិទ្ធិមនុស្ស មិន​មែន​សំដៅ​តែ​ទៅ​លើ​សិទ្ធិបញ្ចេញ​មតិ​តែ​មួយ​នោះ​ឡើយ​ គឺ​វា​ត្រូវ​មាន​កត្តា​គួប​ផ្សំ​ជា​ច្រើន​ដែ​ល​​ចំ​ណុ​ច​សំខាន់​នោះគឺ សិទ្ធិរស់រានមានជីវិត សិទ្ធិ​ទទួល​បាន​ការ​អប់រំ​ សិទ្ធិ​ជំនឿ​សាសនា​ សិ​ទ្ធិ​កា​រងា​រ​ សិទ្ធិកុមារ​ សិទ្ធិ​នា​រី សិទ្ធិ​ធ្វើ​ដំណើ​រ។ល។​ ហើយ​សិទ្ធិ​មនុស្ស​ទាំង​អស់​នេះ​អាច​កើត​មាន​ឡើង​បាន​ដោយ​សារ​កត្តា​សុខ​សន្តិ​ភាព​ និង​ស្ថេរ​ភាព​សង្គម​ បើ​គ្មាន​សន្តិភាព​ទេ​ កុំ​ថា​ឡើយ​សិ ទ្ធិ​មនុស្ស​សូម្បី​តែ​ជីវិត​របស់​យើង​ក៏​មិន​អាច​ការ​ពា​រ​បាន​ឡើយ​។​
          ងាកមកមើលក្នុងសង្គមខ្មែរជាក់ស្តែងវិញ ប្រជាពលរដ្ឋខ្មែរពិតជាសប្បាយណាស់ដែលបានរ​ស់​នៅ​​ក្នុង​​សម័​យ​​តេជោ​ គឺ​ជា​សម័យ​សន្តិភា​ព ប៉ុន្តែ​ក៏​យើង​មិន​ត្រូវភ្លេ​ច​ឡើយ​ថា​​សន្តិ​ភាព​ដែ​ល​យើង​មាន​ស​ព្វ​ថ្ងៃ​នេះ​ កើត​ឡើង​ដោ យ​សារ​កា​រ​បូជា​ លះ​បង់​អាយុ​ជីវិត​របស់​មនុស្ស​ជំនា​ន់​មុ​ន​ដែល​បាន​ហែល​ឆ្លង​កាត់​សង្រ្គាម​ស៊ីវិល​រាប់​ទស្សវត្ស​​ដែល​ផល​វិបាក​នៃ​សង្គ្រាម​នោះ​គឺ​យើង​បាន​ដឹង​ហើ​យ​ថា​គឺ​មា​ន​តែ​ការ​ស្លា​ប់​ ព្រាត់ប្រាស់ បែក​បាក់​គ្រួ សារ​ដែល​យើង​មិន​ចង់​ជួប​ ឬ​ចង់​ឃើញ​ទៀ​ត​ឡើ​​យ​។​ ដូចនេះ​ក្នុង​នាម​ជា​ខ្មែរ​ យើង​ត្រូវ​រួម​គ្នា​ថែ​រក្សា​សុខ​សន្តិភាព​ដែល​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ រួ​​ម​ទាំង​វិស័យ​សិទ្ធិ​មនុស្ស​ផង​ដែរ​។​
ខ្មែរ​សម័យ​តេជោ​ គឺ​ជា​ខ្មែរ​ដែល​រស់​នៅ​ក្នុង​ភាព​ស៊ីវិល័យ​ មាន​សិទ្ធិសេរីភាព​គ្រប់​បែប​យ៉ា​ង ធ្វើ​ដំណើរ​ ហោះហើរ​ ទៅ​គ្រប់​ទិស​ទី​ជុំ​វិញ​ពិភព​លោក​។ បើ​យើង​ពិនិត្យ​មើល​ពី​ទេសចរ​ណ៍​ជាតិ​ ឱ្យ​​តែ​មាន​ពិធី​បុណ្យ​ជាតិ​ម្តង​ៗ​ប្រ​ជា​ពលរ​ដ្ឋខ្មែ​រ​តែង​ធ្វើ​ដំណើ​រកំសាន្ត​​តាម​រមណីយ​ដ្ឋាន​ជិត​ឆ្ងាយ​ និង​ទៅ​លេង​ស្រុក​កំណើត​​ហើ​ យ​ខ្លះ​ទៀត​រហូត​ធ្វើ​ដំណើរ​ទៅ​កំសាន្ត​នៅក្រៅ​ប្រ​ទេស​ថែម​ទៀត​ផង​ ពោល​គឺ​ទេសចរណ៍​ខ្មែ​រទៅ​ក្រៅ​​ប្រ​ទេ​ស​ មិន​ចាញ់​ទេសចណ៍​របរទេស​ដែល​មក​ទស្សនា​កម្ពុជា​នោះទេ​។
          បើ​យើង​ក្រឡេក​មើល​​សិទ្ធិ​សេរីភាព​ក្នុង​ជំនឿ​សាសនា​វិញ​ យើង​ឃើញ​ថា​កម្ពុជា​បាន​បើក​ចំ​ហរ​ចំពោះ​ការ​គោរព​ទៅ​លើ​ជំនឿ​សាសនា​ផ្សេង​ៗ​ដែល​មាន​ដូច​ជា​ ព្រះពុទ្ធសា​សនា​ដែ​ល​ជា​សា​សនា​របស់​រដ្ឋ​ ឥស្លា​ម ​ហិណ្ឌូ​ គ្រីស្ត​សាសនា​។ល។​ ពោល​គឺ​សម្រាប់​កម្ពុជា​ពុំ​មាន​ជម្លោះ​សាសនា​ណា​មួយ​កើត​ឡើង​នោះ​ឡើយ​ សាសនា​ទាំង​អស់​នៅ​កម្ពុជា​ បាន​និង​កំពុង​រួម​រស់​ជា​មួយ​គ្នាដោ​យ​សុខ​ដុម​រម​នា​ ហើយ​ប្រជា​ពល​រដ្ឋ​ ដែល​ជា​សាសនិក​ផ្សេង​ៗ​មាន​សិទ្ធិ​សេរីភាព​ពេញ​លេញ​ក្នុង​ការ​គោរព​ប្រតិបត្តិ​ និង​ផ្សព្វ​ផ្សាយ​ទៅ​តាមជំ​នឿ​រៀង​ៗ​ខ្លួន​ដោយ​ពុំ​មាន​កា​រភ័យ​ខ្លាច​។​
សរុបមក អ្វីដែលបានរៀបរាប់ខាងលើគឺជាឧទាហរណ៍មួយចំនួនប៉ុណ្ណោះ ដែល​បញ្ជាក់​ពី​ការ​រីក​ចម្រើន​នៃ​សិទ្ធិ​មនុស្ស​ដែល​ប្រជា​ជន​កម្ពុជា​កំពុង​តែ​ទទួ​លបា​ន​ប្រកប​ដោយ​ភាព​រីក​រាយ ​ក្រោម​កិច្ច​ប្រឹ​ង​ប្រែ​ង​រប​ស់​រាជរដ្ឋាភិ​បាល​​​កម្ពុជា​​ដែល​មាន​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខ​ក្នុង​ការ​លើក​កម្ពស់​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។​ ប៉ុន្តែ​សិទ្ធិ​មនុស្ស​ និង​សេរីភាព​ទាំង​ឡាយ​ត្រូវ​ស្ថិត​នៅ​ក្រោម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ដែ​ល​ជា​ច្បាប់​កំពូល​របស់​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ ដោយ​មិន​អាច​យក​លេ​ស​អនុវត្ត​នូវ​អ្វី​ដែល​ជា​សិទ្ធិ​មនុស្ស​ និង​សេរីភាព​ដែល​បំពាន​ទៅ​លើ​សិទ្ធិ​និង​សេចក្តី​ថ្លៃ​ថ្នូរ​របស់​អ្នក​ដទៃ​ និង​រដ្ឋ​អធិ​ប​តេ​​យ្យបាន​ឡើយ។ យ៉ាង​ណា​មិញ​ ក្នុង​នាម​ខ្លួន​ជា​អង្គការ​ សមាគម​ខ្មែរ​មិនគួរ​លក់​ឧត្តម​គតិ​ជាតិ​ដើម្បី​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ សុខ​ចិត្ត​បំភ្លៃ​សភាព​ការ​ពិត​លើ​បញ្ហា​សិទ្ធិ​មនុស្ស​ និង​សេរីភាព​របស់​ប្រជាជន​ភាគច្រើន​ដែល​កំពុង​រស់​នៅ​ដោយ​មាន​សិទ្ធិសេរីភាព​បរិបូរណ៍​មក​​ធ្វើ​​​ជា​​ឧបករណ៍​​នយោបាយ​​​​ ហើយ​​ជា​ពិ​​សេស​​ក៏​​មិន​​ត្រូវ​​យក​​បញ្ហា​​សិទ្ធិ​​មនុស្ស​នេះ​​ទៅ​​ធ្វើ​​ជា​​ឧបករណ៍​​នយោបា​យ​​ សម្រាប់​​ប្រទេស​​មា​ន​​អំណាច​មួយ​​ចំនួន​ដើម្បី​​លូក​ដៃ​​ជ្រៀត​​ជ្រែក​​លើ​អ​ធិបតេយ្យ​​ភាព​ និង​ឯករាជ្យ​​ភាព​​របស់​កម្ពុជា​​នោះ​ឡើយ​​៕​​
 ដោយ៖ សារ៉ាដា

សម រង្ស៊ីជាពូជក្បត់ជាតិ ក្បត់ព្រះមហាក្សត្រតត្រកូល

នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ ទំព័រហ្វេសប៊ុករបស់ ចៅចាក់ស្មុក បានបង្ហោះផ្សាយអត្ថបទមួយក្រោមចំណងជើងថា ‍‍«សម រង្ស៊ីជាពូជក្បត់ជាតិ ក្បត់ព្រះមហាក្សត្រតត្រកូល» ‍‍‌ដែលមានខ្លឹសារទាំងស្រុងដូចខាងក្រោម៖
ពូជក្បត់ជាតិ និងក្បត់ព្រះមហាក្សត្រនៅតែជាពូជក្បត់ជាតិ ក្បត់ព្រះមហាក្សត្រតត្រកូលដដែល! ជាថ្មីម្តងទៀតនៅរាត្រីថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០១៩ តាមរយៈបទសម្ភាសរៀបចំឡើងដោយវិទ្យុអាស៊ីសេរី ជាវិទ្យុឯករាជ្យក្លែងក្លាយ ជនក្បត់ជាតិ សម រង្ស៊ី បានបន្តប្រមាថព្រះចេស្តារបស់ព្រះមហាក្សត្រខ្មែរជាទី គោរពសក្ការៈរបស់ប្រជាពលរដ្ឋខ្មែរ រំលោភបំពានធ្ងន់ធ្ងរលើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដោយប្រើ ប្រាស់សម្តីបាតផ្សារ និងគ្មានការគោរពចំពោះអង្គព្រះមហាក្សត្រក្នុងចិត្តខ្លួនឡើយ។ សម រង្ស៊ី និយាយដោយប្រមាថព្រះចេស្តាថា៖ «អ្នកនៅលើទឹកដីប្រទេសកម្ពុជាជាចំណាប់ខ្មាំងរបស់ ហ៊ុន សែន សូម្បីព្រះមហាក្សត្ររបស់យើងក៏ជាចំណាប់ខ្មាំងរបស់ ហ៊ុន សែន ដូច្នេះលោកអត់ហ៊ានធ្វើអី លោកខ្លាច ហ៊ុន សែន លោកចង់តែរក្សារាជបល្ល័ងលោក ដូច្នេះយើងទុកព្រះអង្គមួយអន្លើ យើងមិនអាចរំពឹងព្រះមហាក្សត្រ ដែលជាអាយ៉ងរបស់ ហ៊ុន សែន ដូច្នេះសព្វថ្ងៃនេះទេ»។ នេះជាទឡ្ហីករណ៍ថ្មីមួយទៀតដែលបញ្ជាក់ថាត្រកូលក្បត់ជាតិ សម រង្ស៊ី ពិតជាកាត់ទៅរកខ្មោចឪខ្លួន គឺជនក្បត់ជាតិ សម សារី មែន។

តាមពិតទៅ សម រង្ស៊ី គ្មានតម្លៃអ្វីសម្រាប់កម្ពុជាទៀតឡើយ ហើយគ្មានតម្លៃអ្វីត្រូវឆ្លើយឆ្លងជាមួយជនក្បត់ជាតិតពូជនេះដែរ ព្រោះទាំងប្រជាពលរដ្ឋ និងសហគមន៍អន្តរជាតិក៏លែងចាប់អារម្មណ៍ និងឱ្យតម្លៃជនក្បត់ជាតិ សម រង្ស៊ីដែរ។ សម រង្ស៊ី នៅពេលនេះមានតម្លៃតែម្យ៉ាងគត់សម្រាប់ការអនុវត្តច្បាប់ប៉ុណ្ណោះ ហើយអាជ្ញាធរបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការវាយខ្នោះ និងញាត់គុកជនចង្រៃជាតិនេះ។ ប៉ុន្តែសម្តីគ្មានការទទួលខុសត្រូវ ញុះញង់ និងប្រមាថព្រះចេស្តាព្រះមហាក្សត្រខ្មែររបស់ សម រង្ស៊ី នៅពេលនេះ មិនអាចអត់ឱនឱ្យបានឡើយ ហើយចាំបាច់ត្រូវឆ្លើយតបដើម្បីបង្ហាញដល់ពិភពលោកឱ្យដឹងថាទណ្ឌិត សម រង្ស៊ី ជាត្រកូលជនក្បត់ជាតិតពូជពីឪដល់កូន។

សំណុំរឿងប្រមាថព្រះចេស្តាព្រះមហាក្សត្រប្រឆាំងនឹងជនក្បត់ជាតិរូបនេះកាលពីលើកមុនមិនទាន់បានចាត់ការចប់ផង ជនក្បត់ជាតិ សម រង្ស៊ី ដដែលនេះបន្តបំពានក្នុងចេតនា បំផ្លាញព្រះកិត្តិស័ព្ទ ព្រះកិត្តិនាម និងព្រះរាជតួនាទីរបស់ អង្គព្រះមហាក្សត្រ។ សម រង្ស៊ី ជាជនមើលគុណ និងជាសត្វក្រពើវង្វេងបឹង។ សម រង្ស៊ី ប្រមាថព្រះចេស្តាព្រះមហាក្សត្រ ដែលពលរដ្ឋគ្រប់រូបបានតម្កល់ជានិមិត្តរូបជាតិដោយពាក្យអសុរស ហើយសម រង្ស៊ី ភ្លេចថា ដោយសារតែអង្គព្រះមហាក្សត្រដែលខ្លួនបាននិងកំពុងប្រមាថនេះហើយដែលបានឡាយព្រះហស្ថលេខាតាមការក្រាបបង្គំទូលថ្វាយពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដើម្បីលើកលែងទោសដល់ជនក្បត់ជាតិឯងពីរដងរួចមកហើយគឺនៅឆ្នាំ២០០៥ និងនៅឆ្នាំ ២០១៣ ម្តងទៀត។

អ្វីដែលទណ្ឌិត សម រង្ស៊ី បាននិយាយនៅលើរលកធាតុអាកាសវិទ្យុអាស៊ីសេរីនៅពេលនេះគឺជាការប្រមាថព្រះចេស្តាព្រះមហាក្សត្រជាសាធារណៈ ហើយរំលោភបំពានរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែលជាច្បាប់កំពូលរបស់ជាតិយ៉ាងធ្ងន់ធ្ងរបំផុត។ រដ្ឋធម្មនុញ្ញដែល សម រង្ស៊ី ដែល សម រង្ស៊ី ក៏បានចូលរួមតាក់តែង និងបានចូលរួមអនុម័តឱ្យប្រើប្រាស់នៅខែកញ្ញា ឆ្នាំ ១៩៩៣ ផងនោះ ត្រង់មាត្រា៧ ចែងថា
«អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ»។ ចំណែក មាត្រា៨ ចែងថា «ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ»។ ហេតុអ្វីបានជា សម រង្ស៊ី ភ្លេចនូវអ្វីដែលខ្លួនបានចូលរួមតាក់តែង និងក៏ភ្លេចពាក្យសម្បថនៅមុខព្រះស្វេតឆ័ត្រ មុខប្រាង្គប្រាសាទអង្គរវត្ត ហើយបែរជាយកស្ថាប័នព្រះមហាក្សត្រ និងអង្គព្រះមហាក្សត្រមកជាន់ឈ្លី ប្រមាថ និងបំពាន់រដ្ឋធម្មនុញ្ញដើម្បីបម្រើផលប្រយោជន៍នយោបាយនិងមហិច្ឆតាអំណាចដ៏ឆ្កួតលីលារបស់ខ្លួនយ៉ាងដូច្នេះ?
ចាប់តាំងពីមុនឈានជើងចូលមកក្នុងឆាកនយោបាយកម្ពុជានៅឆ្នាំ ១៩៩៣ ទណ្ឌិត សម រង្ស៊ី គឺជាជនសកម្មនិយមប្រឆាំងនឹងការរស់ឡើងវិញរបស់ជាតិនិងប្រជាជនកម្ពុជា។ សាក្សីជាជនបរទេស និងជា
មន្ត្រីអង្គការសហប្រជាជាតិ បានលើកឡើងថា នៅឆ្នាំ ១៩៩១ សម រង្ស៊ី បានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះអង្គការមនុស្សធម៌នានា ដែលចូលមកជួយកម្ពុជា និងប្រជាជនខ្មែរ។ អង្គការមនុស្សធម៌ទាំងនោះបានចូលមកតាំងពីឆ្នាំ១៩៧៩ ដើម្បីជួយសម្រាលនូវការលំបាករបស់ពលរដ្ឋខ្មែរដែលទើបតែងើបពីរបបវាលពិឃាតខ្មែរក្រហម និងកាត់បន្ថយការរងគ្រោះដោយអយុត្តិធម៌ពីការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ច និងនយោបាយពីបស្ទឹមប្រទេសដោយសារតែការវាយផ្តួលរំលំរបបខ្មែរក្រហម។ ចាប់តាំងពីឆ្នាំ ១៩៩៤ សម រង្ស៊ី បានអំពាវ នាវឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធមកលើរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាដោយប្រើប្រាស់នយោបាយបំផ្លាញជាតិអំពាវនាវឱ្យបរទេសកុំផ្តល់ជំនួយ កុំវិនិយោគ និងកុំទិញទំនិញពីកម្ពុជា។ សម រង្ស៊ី ជាប់ឈ្មោះថាជាអ្នករើសអើងប្រកាន់ពូជសាសន៍ហើយត្រូវបានអ៊ុនតាក់ធ្វើការព្រមានជាផ្លូវការ។

ឥរិយាបថក្រអឺតក្រទមប្រកបដោយការសងសឹករបស់ សម រង្ស៊ី នេះទៀតសោតក៏ដោយសារតែ សម រង្ស៊ី ជាកូនរបស់ សម សារី ដែលជាជនក្បត់ជាតិ និងត្រូវបានគេដឹងថាជាឧបករណ៍នយោបាយរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ប្រមុខរដ្ឋនៃសម័យសង្គមរាស្ត្រនិយម។ សម រង្ស៊ី មានគំនុំនយោបាយដ៏ជ្រៀលជ្រៅបំផុត ហើយអ្វីដែលសម រង្ស៊ី ធ្វើការសងសឹកគឺបំផ្លាញកម្ពុជា ក្រោម លេសស្រឡាញ់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។
ទង្វើដ៏ស្មោគគ្រោករបស់ សម រង្ស៊ី ប្រមាថព្រះចេស្តាព្រះមហាក្សត្រ ត្រូវតែប្រឈមនឹងមុខច្បាប់ជា ដាច់ខាត។ កម្ពុជាមិនអនុញ្ញាតឱ្យជនក្បត់ជាតិ សម រង្ស៊ី ធ្វើទង្វើស្មោគគ្រោកបំផ្លាញខ្មែរ និងប្រមាថព្រះចាស្តារព្រះមហាក្សត្រស្រេចតែចិត្តចង់ឡើយ។ សំណួរអាចចោទសួរថា ហេតុអ្វីបានជាសម រង្ស៊ី ចូលចិត្តប្រមាថជាតិខ្មែរ និងប្រមាថព្រះចេស្តាព្រះមហាក្សត្រ? ចម្លើយយ៉ាងខ្លីមកពី សម រង្ស៊ី គ្មានបេះដូងជាខ្មែរ។ សម រង្ស៊ី បានយកប្រជាជនខ្មែរធ្វើជាសត្រូវ និងធ្វើជាសត្រូវនៃសន្តិភាព និងការអភិវឌ្ឍ។ ដើម្បីដោះស្រាយគំនុំសងសឹកគ្រួសារជាជនក្បត់ជាតិរបស់ខ្លួន សម រង្ស៊ី ហ៊ានប្រមាថព្រះមហាក្សត្រដោយគ្មានញញើតដៃ និងគ្មានកោតក្រែងចិត្តរបស់ប្រជារាស្ត្រខ្មែរឡើយ។ អ្វីដែលពលរដ្ឋខ្មែរទាំងអស់ត្រូវដឹង សម រង្ស៊ី មិនដែលប្រើប្រាស់លិខិតឆ្លងដែនជាពលរដ្ឋខ្មែរ ដើម្បីធ្វើដំណើរឡើយ គឺប្រើប្រាស់លិខិតឆ្លងដែនសញ្ជាតិបារាំងដែលខ្លួនមានមិនដែលឱ្យតម្លៃសញ្ញាបត្រនៅក្នុងស្រុកឡើយ ហើយក៏មិនឱ្យតម្លៃនៃការលះបង់របស់ប្រជាពលរដ្ឋខ្មែរដើម្បីជាតិ សាសនា និងព្រះមហាក្សត្រឡើយ។ នេះគឺជាភាពធូរថ្លៃរបស់អ្នកនយោបាយបំផ្លាញ ជាតិ និងក្បត់ព្រះរាជបល្ល័ង្គ៕

ដោយចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០១៩

TOP NEWS: រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ចេញអធិបញ្ជាឱ្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ជាបន្ទាន់ និងតឹងរឹងបំផុតចំពោះទង្វើទណ្ឌិត សម រង្ស៊ី ប្រមាថអង្គព្រះមហាក្សត្រ

(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ចេញអធិបញ្ជាឲ្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់យ៉ាងធ្ងន់ធ្ងរ និងតឹងរឹងបំផុតចំពោះទង្វើទណ្ឌិត សម រង្ស៉ី ដែលហ៊ានប្រមាថអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈបំផុតនៃរាស្រ្តខ្មែរទូទាំងនគរ ខណៈក្រសួងព្រះបរមរាជវាំងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ ក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះការប្រមាថដល់អង្គព្រះមហាក្សត្រ ជីវិតតម្កល់លើត្បូង។
អធិបញ្ជាដែលត្រូវបានចុះហត្ថលេខាដោយលោក អង្គ វង្សវឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌​ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ បានរៀបរាប់បញ្ជាក់ថា៖ «ពាក្យសម្តីរបស់ឈ្មោះ​ សម រង្ស៉ី ដែលបានផ្សព្វផ្សាយជាសាធារណៈនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ព្រះកិត្តិនាម ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រជារាស្រ្តខ្មែរទូទាំងព្រះរាជាណាចក្រកម្ពុជាគោរពស្រឡាញ់ស្មើជីវិត»
«ការប្រមាថយ៉ាងធ្ងន់ធ្ងរដល់ព្រះចេស្តាអង្គព្រះមហាក្សត្រខាងលើនេ គឺជាទង្វើរំលោភបំពានលើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ហើយទង្វើនេះត្រូវបានកំណត់ជា បទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តមាត្រា៤៣៧ស្ទួន នៃក្រមព្រហ្មទណ្ឌ» នេះបើយោងតាមខ្លឹមសារនៃអធិបញ្ជារ របស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។
ការចេញអធិបញ្ជារបស់ក្រសួងយុត្តិធម៌ ជូនទៅលោកព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើឡើងបន្ទាប់ពីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ជនក្បត់ជាតិ សម រង្ស៉ី ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី បានប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើអង្គព្រះមហាក្សត្រ ជាថ្មីម្តងទៀត ដោយបានវាយប្រហារថា «....ព្រះមហាក្សត្ររបស់យើង គឺជាចំណាប់ខ្មាំងរបស់ ហ៊ុន សែន ដូច្នេះលោកអត់ហ៊ានធ្វើអីទេ លោកខ្លាច ហ៊ុន សែន លោកចង់តែរក្សារាជបល្ល័ង្គលោក ដូច្នេះយើងទុកព្រះអង្គមួយអន្លើរទៅ យើងមិនអាចរំពឹងព្រះមហាក្សត្រដែលជាអាយ៉ងរបស់ ហ៊ុន សែន ដូចសព្វថ្ងៃទេបាទ»
ចំណែកសេចក្តីថ្លែងការណ៍របស់ក្រសួងព្រះបរមរាជវាំង បានបញ្ជាក់ថា៖ «ក្រសួងព្រះបរមរាជវាំង សូមប្រកាសដាច់អហង្កាថ្កោលទោសចំពោះលោក សម រង្សី ដែលមានចរិតជាជនក្បត់ជាតិ តែងតែពោលពាក្យប៉ះពាល់ដល់ព្រះកិត្តិនាម ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គ កំពុងគង់ប្រថាប់បំពេញព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តម ជានិមិត្តរូបនៃឯកភាពជាតិ និងរិរន្តរភាពជាតិ»។
ព្រះបរមរាជវាំងបានបញ្ជាក់ទៀតថា៖ អាស្រ័យលើព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តមខាងលើនេះ សង្គមជាតិកម្ពុជា កំពុងទទួលបានសេចក្តីសុខ សន្តិភាព និងការអភិវឌ្ឍន៍ ក្រោមការដឹកនាំរបស់រាជដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៧ បានចែងថា «អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ»។ មាត្រា៨ បានចែងថា «ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរ៍ភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ»

ប្រវត្តិ ពិធី​បុណ្យភ្ជុំបិណ្ឌ និង ពិធីបុណ្យកាន់បិណ្ឌ

បុណ្យកាន់បិណ្ឌ ជាពិធីដែលគេត្រូវចាប់ធ្វើឡើងតាំងពីថ្ងៃ ១ រោច ខែភទ្របទ ដើម្បីឧទ្ទិសផល្លានិសង្ឃដល់ជនដែលធ្វើមរណកាលទៅកាន់បរលោក ។ ពិធីនោះត្រូវធ្វើអស់កាលកន្លះខែគត់ ។នៅខែភទ្របទ មេឃមានអាកាសអួរអាប់ដោយពពកទឹក ចំនែកខាងរនោច ព្រះចន្ទដែលបញ្ចេញរស្មីនៅវេលាយប់ ក៏កាន់តែហោចទៅ ៗ ធ្វើឲ្យវេលាយប់កាន់តែងងឹតបន្តិចម្ដង ៗ ។ នៅពេលនោះហើយ ដែលយមរាជ (ស្ដេចមច្ចុរាជ) ដោះលែងពួកសត្វនរកទាំងឡាយ ក្នុង ១ ឆ្នាំម្ដង ដើម្បីឲ្យឡើងទៅរកបងប្អូន កូនចៅ ដើម្បីនឹងទទួលកុសលផលបុណ្យ ដែលគេធ្វើឧទ្ទិសឲ្យ ។ ដោយសត្វនរក ជាអ្នកខ្លាចពន្លឺ ទើបអ្នកស្រុកនិយមធ្វើបុណ្យឲ្យអ្នកទាំងនោះនៅខែងងឹត ។ អ្នកខ្លះនិយាយថា តែដល់រដូវហើយ សត្វនរកដែលគេដោះលែងមក ខំដើររកបងប្អូនកូនចៅគ្រប់ ៧ វត្ត បើមិនឃើញអ្នកណាធ្វើបុណ្យឧទ្ទិសបញ្ជូនឲ្យទេ នោះនឹងកើតក្ដីស្រេកឃ្លាន ហើយនឹងប្រទេចផ្ដាសាដល់ញាតិមិត្តមិនលែងឡើយ ។ការដែលគេធ្វើបុណ្យក្នុងកន្លះខែក្នុងខែភទ្របទនោះ គេហៅថា “ កាន់បិណ្ឌ” ។ ពាក្យថាបិណ្ឌ មកពីពាក្យបាលីថា “ បិណ្ឌៈ” មានន័យថា “ ដុំបាយ” ។

ក្នុងសិលាចរឹករបស់ព្រះបាទយសោវរ្ម័ន ដែលទ្រង់សោយរាជសម្បត្តិក្នុងរវាង គ.ស. ៨៨៩ ដល់ ៩១០ យើងដឹងថា នៅក្នុងអាវាសជាច្រើនដែលព្រះអង្គទ្រង់បានកសាង គេតែងធ្វើពិធីបូជាបាយបិណ្ឌ ចំពោះវិញ្ញាណក្ខ័ន្ធអ្នកស្លាប់ក្នុងចំបាំងរាំងជល់ និង ចំពោះខ្មោចដែលគ្មានបងប្អូនជាទីពឹងទាំងឡាយជារៀងរាល់ខែ ។
សម័យសព្វថ្ងៃបុណ្ឌជាដុំបាយដំណើប ដែលគេចំអិនដោយខ្ទិះដូង ហើយលាយ ឬ បុកជាមួយគ្រឿងផ្សំឯទៀត តាមទម្លាប់ស្រុក ។ គេរៀបបាយបិណ្ឌ នៅជុំវិញបាយបត្តបូរ បាយបត្តបូរ ក៏ធ្វើដូចជាបាយបិណ្ឌដែរ គ្រាន់តែពូត ជាពំនូតធំ ៗ មានកំពូលស្រួចហើយគ្របដោយសាជីស្លឹកចេក និង មានដោតទៀតធូបភ្ញីផ្កាជាលំអផង ។ តាមទម្លាប់នៅថ្ងសកាន់បិណ្ឌទី ១ គេដាក់បាយបិណ្ឌតែ ១ ពំនូតទេ ។ ហើយគេចេះតែថែម ១ ថ្ងៃ ១ ដុំ លុះត្រាតែគ្រប់ ១៥ ដុំ ។ ប៉ុន្តែមានស្រុកខ្លះ មានទំនៀមធ្វើប្លែកពីនេះ ភូមិខ្លះ គេធ្វើបាយធ្វើបាយបិណ្ឌតែ ៥ ទេ ដេលគេទុកជានិមិត្តរូបព្រះពុទ្ធ ទាំង ៥ ព្រះអង្គប្រចាំកប្បយើងនេះ ។ នៅភូមិខ្លះទៀត, ជុំវិញជើងបាយបត្តបូរ មានដាកបាយកន្ទោង ៨ ផង ហើយកន្ទោងនិមួយ ៗ មានតាំងពីបាយ ១ ដុំ ដល់ ១៥ ដុំ ។ កន្ទោងបាយទាំង ៨ នោះ គេទុកបម្រុង យកទៅដាក់ជុំវិញ ព្រះវិហារគ្រប់ទិសទាំងប្រាំបី ។
តាមទម្លាប់ ជាធម្មតា គេត្រូវទុកបាយបត្តបូរនៅទីវត្ត, ឯបាយបិណ្ឌ គេត្រូវនាំយកទៅ ផ្ទះ ដើម្បីនឹងប្រើការនៅពេលដែលគេបញ្ចប់បុណ្យនេះ ។ ក្រៅពីបាយបិណ្ឌ និង បាយបត្តបូរ គេមានធ្វើផ្កាបិណ្ឌ ដែលមានបាច់ផ្កា ១ រាងដូចសាជីជ្រុង ថែមទៀត ។ ផ្កាបិណ្ឌមានឆ្អឹង កណ្ដាលធ្វើអំពីឫស្សី កំពស់ប្រហែលជា ១ម. មានស៊កកង់ឈើមូល ៗ ជាថ្នាក់រាងធំក្រោម រៀវតូចទៅលើ ។ នៅកន្លែងកង់ជាថ្នាក់ ៗ នោះមានដោតផ្កាញ័រ ធ្វើដោយស្ពាន់ក្រាបនឹងក្រដាសគ្រប់ពណ៌ ដោយនៅចុងទង់ ធ្វើដោយខ្សែលួស តែកាលណាមានខ្យល់បក់មក សូម្បីតិចយ៉ាងណា ក៏អាចធ្វើផ្កាទាំងនោះ ឲ្យរញ្ជួយញ័រ ៗ ដែរ នៅកំពូលស៊ុម ផ្កានោះមានរូបហ្សតូចមួយធ្វើដោយឈើ នៅលើខ្នងហង្សមានដោយទៀន ១ ផង ។ នៅវត្តខ្លះ ពួកទាយក ទាយិកា នាំគ្នាផ្លាស់ទៀននេះ រាល់យប់ ។គេធ្វើផ្កាបិណ្ឌ ដើម្បីឧទ្ទិសបូជាដល់ប្រះចូឡាមណីចេតិយ នៅឯឋានត្រៃត្រឹង្ស ដែលជាទីតម្កល់ព្រះកេសានៃព្រះបរមសាស្ដា ដែលទ្រង់បានកាត់នៅពេលដែលទ្រង់ចេញសាងព្រះផ្នួស ។
ចាប់តាំងពីថ្ងៃពេញបូរមី ខែភទ្របទមក ទាយក ទាយិកា នាំគ្នាទៅប្រជុំនៅទីសាលាវត្ត ដែលគេវានចាត់ចែង រៀបចំលំអរ ជាស្រេចសម្រាប់បុណ្យ ដើម្បីស្ដាប់ព្រះសង្ឃសូត្រមន្ត និង សំដែងធម្មទេសនា ។ លុះចប់ធម៌ទេសនា ហើយគេនាំគ្នាត្រឡប់ទៅកាន់ទីលំនៅរៀង ៗ ខ្លួនដល់ថ្ងៃបន្ទាប់មក ទើបនាំគ្នាក្រោកពីយប់ទីប្រជុំនៅឯទីវត្តទៀត ។អ្នកណាទៅដល់វត្តមុនគេ អ្នកនោះ ទូងស្គរជាសញ្ញា ដល់អ្នកជើងវត្តឯទៀត ។ ពេលឮសញ្ញាស្គរវត្តហើយ គេប្រញាប់ប្រញាល់នាំបាយបិណ្ឌ បាយបត្តបូរ និង ម្ហូបចំណីផ្សេង ៗ ទៅកាន់វត្តយ៉ាងរួសរាន់ ។ ដល់ហើយនាំគ្នាដើរទក្ខិណាព័ត៌ព្រះវិហារ ៣ ជុំ រួចទើបនាំគ្នាចូលទៅស្ដាប់ព្រះសង្ឃស្វាធ្យាយធម៌ ។ ធម៌ដែលព្រះសង្ឃសូត្រនៅពេលនោះមាន ២ យ៉ាង, ធម៌មួយយ៉ាង សម្រាប់ឧទ្ទិសគ្រៀងសំណែនដល់ខ្មោច ធម៌មួយទៀត សម្រាប់តឿនព្រះអាទិត្យឲ្យរះឆាប់ឡើង ។ព្រលឹមឡើង អ្នកវេនរៀបចង្ហាន់ប្រគេនព្រះសង្ឃស្រស់ស្រូបហើយ ទើបនាំគ្នាត្រឡប់ទៅផ្ទះវិញ យកទាំងបាយបិណ្ឌទៅផង ។ ដល់ថ្ងៃជិតត្រង់ ទើបនាំគ្នាយកចង្ហាន់ ទៅប្រគេនព្រះសង្ឃឆាន់ត្រង់ម្ដងទៀត ។ គេធ្វើដូច្នេះរហូតដល់គ្រប់ ១៥ ថ្ងៃ ។ ថ្ងៃទី ១៥ នេះហើយដែលជាថ្ងៃសំខាន់ជាងគេ ។

ពិធីក្នុងព្រះបរមរាជវាំងៈ
នៅព្រះបរមរាជវាំង ព្រះមហាក្សត្រខ្មែរតែងធ្វើព្រះរាជកុសលកាន់បិណ្ឌជាទម្លាប់មក ចាប់តាំងពីថ្ងៃ ១១ រោច ។
នៅពេលនេះ យើងសូមជូនអំពី ព្រះរាជពីធីយ៉ាងសង្ខេប, ព្រោះថាក្រៅអំពីការរុងរឿង អធិកអធមក្នុងការរៀបចំពិធី ពុំមានទំនៀមប្លែកប៉ុន្មានអំពីទំនៀមរាស្ត្រឡើយ ។
ខាងទំនៀមព្រះមហាក្សត្រ ធ្វើផ្កាបិណ្ឌច្រើនជាំងនៅទីដទៃ ព្រោះគេធ្វើជំនួសបាយ បត្តបូរយើងធម្មតា ។ ផ្កាបិណ្ឌដែលប្រើក្នុងព្រះរាជពីធី ក៏មានរាងធំក្រោម ស្រួចលើដែរ ប៉ុន្តែនៅចន្លោះផ្កាញ័រ មានដោតក្បាច់កញចាំងឆ្លាក់ភ្ជាប់ នឹងសាច់អំពៅព្រោះតែម្ដង ហើយនៅថ្នាក់ក្រោមបង្អស់មានដោតទង់រូបក្រពើ និង ទង់រូបនាគធ្វើដោយស្ពាន់ក្រាប ។ ព្រះរាជពិធីតែងធ្វើនៅក្នុងព្រះទេវាវិនិច្ឆ័យ, នៅលើតុមួយគេតំកល់ប្រះពុទ្ធរូប ១ អង្គដែលគេបានអភិសេកពីឆ្នាំមុនរួចហើយ ដល់ថ្ងៃបង្ហើយបុណ្យ គេត្រូវអភិសេកព្រះពុទ្ធរូបមួយអង្គថ្មីទៀត ។
នៅថ្ងៃ ១១ រោច ដែលជាថ្ងៃផ្ដើមបុណ្យ ព្រះសង្ឃចំរើនព្រះបរិត្តនៅក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ ។ ស្អែកឡើងគឺថ្ងៃ ១២ រោច ព្រះសង្ឃត្រូវនិមន្តតាំងពីម៉ោង ៤ ភ្លឺដើម្បីស្វាធ្យាយ ធម៌រហូតដល់ម៉ោង ១០ ទើបក្រុមសង្ឃការី រៀបចង្ហាន់ប្រគេនព្រះសង្ឃការីរៀបចង្ហាន់ប្រគេនព្រះសង្ឃឆាន់ ។ វេលារសៀល ថ្ងៃដដែល ត្រូវវេនព្រះសង្ឃដ៏ទៃទៀត ទៅបំពេញកិច្ចដូចថ្ងៃទី ១ ដែលយើងបានពោលរួចមកហើយ ។ថ្ងៃ ១៣ រោច ពិធីដែលធ្វើតាំងពីរសៀលថ្ងៃនេះ ទៅទល់នឹងព្រឹកថ្ងៃស្អេកទៀត ជាពីធីថ្វាយព្រះរាជកុសលចំពោះព្រះអតីតមហាក្សត្រទាំងឡាយ ជាពិសេសគឺប្រះរាជា ៥ ព្រះអង្គដែលទ្រង់សោយទីវង្គតក្រោយគេ គឺព្រះករុណា ព្រះអង្គឌួង ព្រះករុណាព្រះនរោត្ដម ព្រះករុណាព្រះស៊ីសុវត្ថិ ព្រះករុណាព្រះមុនីវង្ស និង ព្រះករុណាព្រះសុរាម្រិត ។
នៅថ្ងៃ ១៤ រោច ព្រះករុណា, ព្រះរាជវង្សានុវង្ស ស្ដេចចេញជាព្រះរាជាធិបតីជាមួយ នឹងនាម៉ឺនសព្វមុខមន្ត្រី ។
បន្ទាប់មក គេនិមន្តព្រះសង្ឃបង្សុកូល គឺជាការពិចារណាដល់ភាពឥតខ្លឹមសារនៃមនុស្សជាតិ និង ជាកិច្ចបញ្ជូនកុសលចំពោះវិញ្ញាណក្ខន្ធអ្នកស្លាប់ឲ្យបានរំដោះផុតពីទុក្ខវេទនា ។ នៅវេលាលោកសង្ឃកំពុងសូត្រគេយកអំបោះឆៅប្រគេនព្រះសង្ឃគ្រប់អង្គកាន់ ហើយយកចុងសរសៃអំពោះម្ខាងដាក់ទៅក្នុងផ្តិលទឹកមន្តមួយ ។ ដែលតម្កល់នៅមុខព្រះសង្ឃនាយក ហើយចុងម្ខាងទៀត យកទៅដាក់ព័ទ្ធជុំវិញហោព្រះអដ្ឋិឯណោះ ។ អំពោះនៅជានិមិត្តរូបនៃការចម្លងកម្លាំងធម៌ ខាងសាសនាពីអ្នករស់នៅទៅកាន់អ្នកស្លាប់ ។
រួចពីនោះមក ព្រះករុណាទ្រង់យកបាច់ផ្កាទៅថ្វាយចំពោះព្រះបរមរូប រូបចាងហ្វាងក្រុមព្រះរាជមន្ទីរចូលថ្វាយផ្កា និង ថ្វាយបង្គំព្រះបរមរូប ជាបន្ទាប់ក្រោយព្រះអង្គ ។ តមកទៀត ក្រុមបារគូចូលទៅសូត្រប្រសិទ្ធិពរថ្វាយព្រះបរមរូប រូបចាងហ្វាងក្រុមព្រះរាជមន្ទីរ ថ្វាយព្រះរាជកុសលចំពោះព្រះបរមរូបទៀត ដើម្បីសូមព្រះអង្គបានប្រកបដោយព្រះសុភមង្គលគ្រប់យ៉ាងក្នុងបរលោក ។
នៅម៉ោង ៩ យប់ ព្រះករុណាទ្រង់យាងមកជួបជុំ និង ព្រះរាជវង្សានុវង្ស ចៅជិតចៅចម ព្រមទាំងនាម៉ឺនសព្វមុខមន្ត្រី ម្ដងទៀតដើម្បីធ្វើពិធី “ ប្រជុំបិណ្ឌ” ។ នៅឱកាសនោះ ព្រះខ័នស្ដេចត្រាញ់ទាំង ៤ ក៏ត្រូវអញ្ជើញមកតម្កល់ក្នុងពិធីនោះដែរ ។
សម័យបុរាណ តែកាលណាព្រះរាជអាណាចក្រត្រូវបានរីកធំឡើង ព្រះករុណាទ្រង់ជ្រើសតាំង ព្រះរាជវង្សានុវង្ស ១ អង្គ ជាស្ដេចត្រាញ់ដើម្បីគ្រប់គ្រងតំបន់ដែលនៅជិតព្រំប្រទល់ ។ កាលនោះ មានតែស្ដេចត្រាញ់បួនទេ ប្រចាំទិសទាំង ៤ នៃព្រះនគរ ។ ព្រះអង្គទ្រង់ព្រះរាជទាន មកុដ ១ ព្រះខ័ន ១ និង ត្រា ១ ដល់ស្ដេចត្រាញ់ទាំងនោះ មួយគ្រឿង ៗ មួយអង្គ ។
ប៉ុន្តែមកុដ និង ត្រាបាត់បង់អស់ទៅហើយ នៅសល់តែព្រះខ័ន ដែលមានពួកបាគូមួយក្រុម នៅវត្តបារាយណ៍ក្នុងខេត្តកំពង់ធំ នៅរក្សាដល់សព្វថ្ងៃនេះ ។ ព្រះខ័ន ទាំងបួនមានសភាពដូចគ្នា នៅលើមុខព្រះខ័ន មានឆ្លាក់មន្តអាគមផង ហើយនៅលើដងមានឆ្លាក់រូបសត្វ ៤ បែប ។ សត្វទាំង ៤ បែបនោះ ទំនងជាតំណាងចតុទិសនោះឯង ។ ដោយហេតុថាសម័យមុន ពួស្ដេចត្រាញ់ទាំង ៤ ត្រូវចូលខ្លួនទៅ រាជធានី ដើម្បីគោរពបូជាចំពោះវិញ្ញាណក្ខ័ន្ធ នៃបុព្វបុរស របស់ខ្លួន ទើបព្រះខ័ន ទាំងបួន ដែលជាតំនាងស្ដេចត្រាញ់ ក៏ត្រូវយកមកតម្កល់ ក្នុងរាជពិធីថ្វាយព្រះរាជកុសលនោះដែរ ។
ក្រៅពីនោះ មានតុពីរទៀត នៅចំពីមុខកន្លែង តម្កល់ព្រះបរមរូប ។ តុមួយមានគ្រឿងប្រដាប់សុទ្ធសឹងមាស គឺជាដង្វាយថ្វាយ ព្រះបិតរចំពោះព្រះសពនៃព្រះមហាក្សត្រ ទ្រង់រាជ្យ ។ តុ ១ ទៀតមានសុទ្ធតែគ្រឿងប្រាក់ ជាដង្វាយសម្រាប់ថ្វាយព្រះបិតរ ចំពោះវិញ្ញាណក្ខ័ន្ធ នៃព្រះរាជវង្សានុវង្ស ។ នៅជិតតុនោះ មានតុមួយតូចមួយទៀត តម្កល់កែវទឹកដូង ។
កាលព្រះករុណាទ្រង់យាង ដល់ទីប្រជុំហើយ ព្រះអង្គទ្រង់ព្រះរាជទានភ្លើងអុជទៀន គោលទាំងគូ ដែលដាក់នៅចំពោះព្រះភក្ត្រ ព្រះបរមរូប ។ បារគូ ៩ នាក់ សូត្រថ្វាយជ័យរួចចាក់ទឹកស័ង្ខលើបាតព្រះហស្ថព្រះរាជា ហើយថ្វាយស័ង្ខ រួចថ្វាយស្លឹកព្នៅខ្ចី ១ សន្លឹក ដែលព្រះរាជាទ្រង់ទទួលសៀតនៅព្រះកាណ៌ឆ្វេង ដើម្បីសិរីសួស្ដី ។
បន្ទាប់មកទៀត ចាងហ្វាងក្រុមព្រះរាជមន្ទីរ សូត្របួងសួងព្រះបិតរ សូមឲ្យលោកទ្រទ្រង់ព្រះមហាក្សត្រ និង រាស្ត្រប្រជា ធំ-តូច មាន-ក្រ ដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល ទោះជាជាតិសាស្ត្រណាក៏ដោយ សូមឲ្យបានសេចក្ដីសុខ ចម្រើនទាំងអស់ ។
លុះចប់កិច្ចបួងសួងហើយ ព្រះករុណាទ្រង់យាងថ្វាយបង្គំព្រះបរមរូបរួចទើបទ្រង់យាងចាក់ដូងជាក្រោយ ។ តមកតៀត ពួកនាម៉ឺនសព្វមុខមន្ត្រី ក៏ចូលម្ដង ៤ នាក់ ៗ ដូចមុនដែរ ។
បន្ទាប់មកទៀត, ព្រះមហាក្សត្រីយានីយាងចាក់ទឹកដូងតែមួយព្រះអង្គឯង រួចទើបក្រុមក្សត្រី ចៅជិត ចៅចម និង ភរិយានាម៉ឺនសព្វមុខមន្ត្រី ចូលចាក់ទឹកដូង ម្ដង ៤ នាក់ ៗ ជាលំដាប់ ។ លុះចប់ពិធីចាក់ទឹកដូងហើយ គេនិមន្តព្រះសង្ឃទេសនា រឿងពុទ្ធប្រវត្តិ រួចរៀបអភិសេកព្រះពុទ្ធរូបមួយព្រះអង្គ នៅក្នុងយប់ជាមួយគ្នានោះ ។ នៅទីវត្តទាំងឡាយក្នុងព្រះរាជាណាចក្រកម្ពុជា ក៏មានធ្វើពិធីដូចគ្នានេះដែរ ដែលយើងនឹងជូនសេចក្ដីអធិប្បាយទៅខាងមុខ ។
ប៉ុន្តែ សូមកត់សម្គាល់ថា ពិធីចាក់ទឹកដូង និង បិធីអភិសេកព្រះពុធ្ធរូប តែងធ្វើនៅព្រះបរមរាជវាំង ២៤ ម៉ោង មុនទំនៀមរាស្ត្រក្នុងព្រះនគរជាដរាប ។
ព្រះសង្ឃសូត្រពុទ្ធាភិសេកទល់ភ្លឺ ។ លុះភ្លឺស្រាង ៗ ហើយ ពួកភ្នាក់ងារយកគ្រឿងផ្ទុកក្នុងសង្ឃឹកឈើមួយតូច ដែលមានភាពដូចជាតំណាក់ផែ រួចសែងយកទៅឯងកំពង់ផែ ទៅដល់គេផ្ទេរគ្រឿងទាំងនោះដាក់ទៅក្នុងក្បូនដើមចេក ។ គេយកទូក ១ មកសណ្ដោងអូសរហូតដល់កណ្ដល់ទន្លេ ៤ មុខ ទើបលែងក្បូនឲ្យអណ្ដែតទៅតាមខ្សែទឹក បញ្ជូនទាំងវិញ្ញាណក្ខ័ន្ធ ព្រះបិតរទៅស្រុកទេសវិញផង ។
លុះត្រឡប់មកវិញ ពួកភ្នាក់ងាររៀបធ្វើពិធីបង្សុកូល និង ប្រគេនចង្ហាន់សង្ឃជាការស្រេច ។ ក្នុងពេលជាមួយនឹងព្រះរាជពិធីកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ ក្រុមបារគូក៏ធ្វើពិធីបូជាចំពោះទេវរូបនៅនាយោព្រះបញ្ចក្សេត្រដែរ ។ គេធ្វើពិធីអញ្ជើញទេវរូបទាំងនោះឲ្យចេញវស្សាជាមួយផង ។

ទំនៀមរាស្ត្រៈ
ថ្ងៃខែដាច់ខែភទ្របទ ជាថ្ងៃសំខាន់ជាងគេក្នុងរដូវបិណ្ឌ គឺជាថ្ងៃ “ ប្រជុំបិណ្ឌ” ឬ “ ភ្ជុំបិណ្ឌ” ។
មុនថ្ងៃភ្ជុំ ជាថ្ងៃភ្ជុំធំ, នៅគ្រប់គ្រួសារខ្មែរគេនាំគ្នាធ្វើនំអន្សម នំគម ដើម្បីយកទៅវត្តអារម ចែកញាតិមិត្តជិតឆ្ងាយ និង សែនជីដូនជីតា ដែលធ្វើមរណកាលទៅហើយនោះ ។ ចំនែកនៅឯវត្ត គេរៀបចំបោសសំអាតតុបតែងសាលាបុណ្យឲ្យសរម្យ តាមរបៀប ព្រោះនៅវេលាយប់ ១៤ រោចនោះ ព្រះសង្ឃត្រូវនិមន្តស្វាធ្យាយធម៌ និង ទេសនាទល់ភ្លឺ ហើយគេមានធ្វើពិធីបង្សុកូល និង អភិសេកព្រះពុទ្ធរូប ដូចជាយើងបានពោលមកហើយក្នុងព្រះរាជពិធី ។
មានរឿងដំណាលថា កាលនោះ ព្រះបរមពោធិសត្វទ្រង់មានសេក្ដីតក់ស្លុត នឹងជរាព្យាធិ និង មរណៈជាពន់ពេក ទ្រង់យាងចាកភេទជាក្សត្រ ដើម្បីទៅស្វែងរកព្រះនិព្វានជាឋានបរមសុខ ។ ព្រះអង្គទ្រង់ធ្វើទុក្ខកិរិយាអស់រយៈកាល ៦ ឆ្នាំ ទាល់តែមានប្រះ កាយស្គាំងស្គមយ៉ាងខ្លាំង ប៉ុន្តែក្រោយបន្តិចមក ប្រះអង្គទ្រង់ពិចារណាឃើញថា ការដេលទ្រង់ប្រព្រឹត្តនេះ មិនអាចធ្វើឲ្យសម្រេចមគ្គផលបានទែ ទើបព្រះអង្គចាប់ឆាន់ចង្ហាន់ឡើងវិញ ។ តពីនោះមក ប្រះអង្គក៏ព្រមទទួលចង្ហាន់ដែលនាងសុជាតាបានធ្វើដោយផ្ចិតផ្ចង់អស់ពីចិត្តថ្វាយព្រះអង្គ ។
ព្រះអង្គទ្រង់បានសម្រេចព្រះសម្ពោធិញ្ញាណ នៅពេលដែលព្រះអង្គទ្រង់គង្គនៅក្រោមដើមពោធិព្រឹក្សមួយ ប៉ុន្តែមុននឹងទ្រង់បានត្រាស់ដឹង មារាធិរាជដែលជាសត្រូវ តាមព្យាបាទព្រះអង្គជាយូរណាស់មកហើយ ហើយដោយសេចក្ដីក្ដៅក្រហាយនឹងបំបែរព្រះទ័យព្រះអង្គឲ្យចុះអំពីរតនបល្ល័ង្ក ។ ព្រះបរមសាស្ដាទ្រង់អាងដល់នាងគង្ហីងព្រះធរណី ជាកស្សិណ នាងគង្ហីងចាង់ផ្នួងសក់ច្បូតចេញជាទឹកលិចលង់ពលមារបរាជ័យក្នុងពេលនោះហោង ។ ឯទំនៀមធ្វើបុណ្យ អភិសេកព្រះពុទ្ធរូប ជាទំនៀមរំឭកដល់រឿងពុទ្ធប្រវត្តិ ត្រង់ដែលព្រះអង្គផ្ចាញ់មារាធិរាជនេះឯង ។ ហេតុនេះហើយ បានជាក្នុងពិធីពុទ្ធាពិសេកមានក្មេងព្រហ្មចារី អង្គុយបកស្រូវភោជសាលី និង ចំអិនមធុបាយាស ដោយទឹកដុង និង ភ្លើងទៀនជាតំណាងនាងសុជាតា ។ ដល់ពេលទៀបភ្លឺ មានយវជនជាច្រើនរូបតំណាងពលមារ ចូលទៅធ្វើអាការហាក់ជាកំហែងព្រះអង្គ ពេលនោះពួកកុមារីបានព្រាចនូវស្រទាប់ផ្កាឈូក ជាការរំឭកដល់កាលដែលនាងគង្ហីងធរណីច្បូតសក់បង្ហូរទឹកឲ្យលិចលង់ពលមារ ។
ពេលភ្លឺស្រាង ៗ ទាយកទាយិកា នាំគ្នាត្រឡប់ទៅកាន់ទីលំនៅរៀង ៗ ខ្លួន ទៅសំរាកបន្តិច ដើម្បីនឹងត្រឡប់មកកាន់វត្តវិញ នៅពេលថ្ងៃជិតត្រង់ ។
ជិតដល់ពេលហើយ អ្នកស្រុកជើងវត្តនាំគ្នាទូលបាយបត្តបូរ បាយបិណ្ឌម្ហូបចំណីផ្សេង ៗ ដែលធ្វើដោយផ្ចិតផ្ចង់ទៅប្រគេនព្រះសង្ឃ ដើម្បីឲ្យបានផលដល់ខ្មោចជីដូនជីតា ដែលគេលែងឲ្យមកជួបជុះក្នុងពេលនោះ ។ នៅស្រុកខ្លះ គេបង្វិលពពិលបំបួស ដូនជីមួយផង នៅឱកាសនោះ ។
ពេលព្រលប់ថ្ងៃដដែល អ្នកស្រុកប្រមូលក្រុមញាតិនៅផ្ទះរៀងខ្លួន ដើម្បីសែនជីដូនជីតា ។ គេក្រាល់កន្ទេល ១ ដាក់សំពត់សក្រាលពីលើ មានខ្នើយ ១ ផង នៅអមកន្ទេលទាំងសង្ខាង មានថាសចំអាប បង្អែម បាយបិណ្ឌ និង បាយបត្តបូរ ។ លុះរៀបចំស្រេចកាលនា មនុស្សចាស់ម្នាក់ក្នុងគ្រួសារ អុចធូបទៀន សំបូងសំរូង អញ្ជើញជីដូនជីតា ញាតិមិត្ត ដែលបានធ្វើមរណកាលទៅនោះ ឲ្យអញ្ជើញមកសេពសោយ អាហារភោជនដែលគេរៀបជូន និង ឲ្យសព្ទសាធុការពរ ដល់កូនចៅញាតិសន្ដានផង ។
ថ្ងៃជាបន្ទាប់មក គឺថ្ងៃ ១ កើតខែអស្សុជ គេក្រោកតាំងពីយប់នាំយកក្បូនដើមចេក ផ្ទុកដោយស្បៀងអាហារ ស្រូវអង្ករ នំនែកគ្រប់យ៉ាង យកទៅបណ្ដែតឲ្យរសាត់តាមខ្សែទឹកហូរ ហើយនិយាយថា សូមឲ្យជីដូនជីតាអញ្ជើញត្រឡប់ទៅស្រុកដើមវិញចុះ ។
ក្នុងភូមិខ្លះនៅក្បែរក្រុងភ្នំពេញ នាថ្ងៃដដែលនោះ គេមានថ្វើពីធីសេន ឬ ថ្វាយព្រះភូមិផង ។ គេរៀបចំកន្ទេលខ្នើយ បាយទឹក និង សំណែនផ្សេង ៗ ដូចជាសែនដូនតាពីល្ងាចដែរ រួចគេអញ្ជើញព្រះភូមិ ព្រះធរណី ឲ្យមកសេពសោយព្រមទាំងសុំឲ្យកើតផល្លានុផលបរិបូរផង ។ ជួនកាល បន្ទាប់ពីការសែនព្រេន និង បួសងួងនោះមក កូនក្មេងដែលនៅចាំក្រោមផ្ទះ នាំគ្នាស្រែកហ៊ោកញ្ជ្រៀវ វាយសរសរផ្ទះក្ដុងក្ដាំង បណ្ដើរថា “ ឱ ! ព្រះភូមិករ ព្រះធរណី យាងមកឲ្យយើងសុខសប្បាយហើយ” រួចនាំគ្នាសើចលាន់យ៉ាងសប្បាយទៅ ។
បន្ទាប់មកទៀត កេយកអំពោះឆៅទៅចងដៃម្ចាស់ផ្ទះប្រុសស្រី ចង់សរសរកន្ទោង ចងស្នែងគោក្របី នង្គ័ល និង រនាស់ ។ អំបោះនេះ ជានិមិត្តរូបនៃសម្ពន្ឌមួយយ៉ាងតឹងរ៉ឹង រវាងភ្ញៀវចូលមកជួបជុំ និង អ្នកផ្ទះ ។ គេយកប្រេង ម្សៅទៅលាបស្នែងសត្វពាហនៈទាំងនោះ ហើយសុំខមាទោស កុំឲ្យមានកម្មពៀរ ដោយបានប្រើ និង វាយដំសត្វនោះ ក្នុងការធ្វើស្រែចំការ ។ រួចអ្នកស្រែចំការ នាំគ្នាយកច្រមទៅដោតមួយ ៗ គ្រប់រែស ។ ច្រមនោះធ្វើអំពីដើមឫស្សីមួយកំណាត់ គេច្រៀកចុងម្ខាងជាបន្ទះស្ដើង ៗ ហើយយកវល្លិ៍ក្រងឲ្យមានរាងរីកចុងរួមគល់ ដូចជីវឡាវ មានដាក់បាយ នំ ចំណី និង ចងស្លាបមាន់ខ្មៅ ១ នៅមាត់ច្រកនោះផង ។ អ្នកស្រែយកច្រមនោះទៅដោតនៅទិសឥសានស្រែ ហើយថយមកអង្គុយ បួងសួងមួយសន្ទុះ សុំឲ្យធ្វើស្រែបានផលច្រើន ។ នៅកន្លែងខ្លះទៀត គេយកបាយបិណ្ឌទៅចោលក្នុងស្រែដើម្បីឲ្យបានផលច្រើន ។
ដកស្រង់ចេញពី ដោយ៥០០០ឆ្នាំ

វីដេអូ៖ ជនក្បត់ជាតិ សម រង្ស៉ី ពិតជាថ្លើមធំណាស់ ហ៊ានប្រមាថព្រះចេស្តាអង្គព្រះមហាក្សត្រ ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្រ្តខ្មែរ

ព្រះករុណា ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្រ្តខ្មែរ កំពុងត្រូវបានជនក្បត់ជាតិ​ សម រង្ស៉ី​ អតីតមេដឹកនាំក្រុមប្រឆាំង ប្រមាថប៉ះពាល់ព្រះចេស្តាព្រះអង្គយ៉ាងធ្ងន់ធ្ងរបំផុត ដែលមិនត្រូវអត់អោនឲ្យនោះឡើយ។

ព្រះបរមរាជវាំង ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសដាច់អហង្កាចំពោះ ជនក្បត់ជាតិ សម រង្ស៉ី ដែលហ៊ានប្រមាថ ព្រះកិត្តិនាម ព្រះមហាក្សត្រ

ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ថ្កោលទោសចំពោះ ទណ្ឌិត សម រង្ស៉ី ដែលបាននិយាយប្រមាថដល់ អង្គព្រះមហាក្សត្រ ជីវិតតម្កល់លើត្បូង ជាថ្មីម្តងទៀត។

ក្នុងសេចក្តីថ្លែងការណ៍ដែលទទួលបានមុននេះ បានបញ្ជាក់ថា៖ «ក្រសួងព្រះបរមរាជវាំង សូមប្រកាសដាច់អហង្កាថ្កោលទោសចំពោះលោក សម រង្សី ដែលមានចរិតជាជនក្បត់ជាតិ តែងតែពោលពាក្យប៉ះពាល់ដល់ព្រះកិត្តិនាម ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គ កំពុងគង់ប្រថាប់បំពេញព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តម ជានិមិត្តរូបនៃឯកភាពជាតិ និងរិរន្តរភាពជាតិ»។
ព្រះបរមរាជវាំងបានបញ្ជាក់ទៀតថា៖ អាស្រ័យលើព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តមខាងលើនេះ សង្គមជាតិកម្ពុជា កំពុងទទួលបានសេចក្តីសុខ សន្តិភាព និងការអភិវឌ្ឍន៍ ក្រោមការដឹកនាំរបស់រាជដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា នាយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ជនក្បត់ជាតិ សម រង្ស៉ី ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី បានប្រមាថយ៉ាងធ្ងន់ធ្ងរលើអង្គព្រះមហាក្សត្រ ជាថ្មីម្តងទៀត ដោយបានវាយប្រហារថា ព្រះមហាក្សត្រ ជា «ចំណាប់ខ្មាំង» និងជា «អាយ៉ង» របស់ សម្តេចតេជោ ហ៊ុន សែន និងចង់រក្សាតែរាជបល្ល័ង។
ទង្វើរបស់ សម រង្ស៉ី ប្រមាថអង្គព្រះមហាក្សត្រ ដែលជាទីគោរពសក្ការៈបំផុតនៃរាស្រ្តខ្មែរទូទាំងនគរ ត្រូវបានអ្នកវិភាគ និងប្រជាពលរដ្ឋ លើកឡើងប្រតិកម្មខ្លាំងៗ វិញថា ទង្វើរបស់ទណ្ឌិត សម រង្ស៉ី បែបនេះគឺជាទង្វើដ៏ថោកទាបបំផុត មិនមានតម្លៃជាមនុស្សនោះទេ។ ជនថោកទាប សម រង្ស៉ី ត្រូវតែទទួលទោសចំពោះមុខច្បាប់ ជាធរមានលើការប្រមាថប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើអង្គព្រះមហាក្សត្រ ដែលត្រូវបានច្បាប់កំពូលរបស់ប្រទេសកម្ពុជា ហាមមិនឲ្យនរណារំលោភបំពានឡើយ។

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៧ បានចែងថា «អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ»។ មាត្រា៨ បានចែងថា «ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរ៍ភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ» ៕

លិខិតមិត្តអ្នកអាន៖ " សម រង្ស៊ី លោតអស់ក្រឡា ងាកមកសុំចរចាជាមួយលោក ហ៊ុន សែន - Sam Rainsy back to square One ! "

ដូចការមើលឃើញរបស់មនុស្សទូទៅមែន រាប់ទាំងក្រុមកឹម សុខា និយមផងដែលស្គាល់ក្រយៅ លោក សម រង្ស៊ី យ៉ាងច្បាស់ថា ជាមនុស្សបានតែមាត់និងជា
អ្នកនយោបាយអន់ខ្សោយខាងយុទ្ធសាស្ត្រ, គ្មានគោលជំហរ, ទស្សន:វិស័យវែងឆ្ងាយនិងច្បាស់លាស់ទាល់តែសោះ។
ក្រឡាដែលលោក សម រង្ស៊ីដើរនៅតែដដែលៗគឺគ្មានអ្វីថ្មីនោះឡើយដែលជាហេតុធ្វើឲ្យអ្នកលេងអុកជាមួយគាត់ងាយ ស្រួលអុកឲ្យគាត់ផ្ងារជើងជាទីបំផុតពីព្រោះក្រឡាអុករបស់ សម រង្ស៊ី គ្មានអ្វីពិបាកយល់ឡើយ ដោយគ្រាន់តែចេញដំណើរគេអាចទាយដឹងជាមុនរួចស្រេច។
ជាក់ស្តែង បន្ទាប់ពីការអួតក្អេងក្អាងនិយាយដូចមែនទែនពី ការវិលចូលស្រុកវិញដើម្បីមកចាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលគាត់ស្រែកជេរពេញៗមាត់ថា "ជាជនកុម្មុយនីស្ត ជាជនផ្តាច់ការ ជាជនក្បត់ជាតិ " ឥឡូវ នៅទីបំផុត លោកសម រង្ស៊ី បែរជាសរសេរលិខិតទៅសុំអង្វរលោក មហាធា នាយករដ្ឋមន្ត្រី ម៉ាឡេស៊ីឲ្យខំប្រឹងប្រែងអោយអស់លទ្ធភាពក្នុងការដើរតួនាទី សម្របសម្រួលអោយគាត់បានជួបចរចាជាមួយរដ្ឋាភិបាលដឹកនាំដោយលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដដែល។ នេះជាក្រឡាអុកដែលលោក សម រង្ស៊ី ដើរជាង ២០ឆ្នាំមកហើយ។ 
តាមរយៈសំណើរសុំចរចាជាមួយលោក ហ៊ុន សែន គេអាចវិភាគ បានអំពីនយោបាយរបស់សម រង្ស៊ី ដូចខាងក្រោម៖

ទី១៖ លោក សម រង្ស៊ី ជាអ្នកនយោបាយមាត់ដាចតែចិត្តកំសាក។ គេនៅចាំបានថា សម រង្ស៊ី ធ្លាប់បានវាយប្រហារលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រប់ជ្រុងទាំងអស់ ទាំងការដឹកនាំប្រទេស ទាំងបញ្ហាបុគ្គល។ ល។មានពេលមួយនោះ សម រង្ស៊ី ថែមទាំងបាននិយាយថា«មានស៊ីអត់សែន មានសែនអត់ស៊ី»។ ពាក្យសម្តីរបស់លោក សម រង្ស៊ី បែបនេះបានធ្វើឲ្យខ្លួនគាត់ត្រូវពុះចែកដីគ្នានៅម្ខាងម្នាក់ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។  ប៉ុន្តែ ទីបំផុត សម រង្ស៊ី 
ត្រូវតែឱនលំទោនទៅសុំចរចារជាមួយ លោក ហ៊ុន សែន ដើម្បីជាថ្នូរនឹងការវិលចូលមករស់នៅលើផែនដីដែលដឹកនាំ និងគ្រប់គ្រងដោយលោកហ៊ុន សែន វិញដដែល។ ឥឡូវនេះ លោក សម រង្ស៊ី បានវិលមករកចំណុច ដដែល - Back to square One - ។ ប្រការនេះសបញ្ជាក់ថា លោក សម រង្ស៊ី មិនអាចមានផ្លូវណាដើរក្រៅពីសុំចរចា និងសុំការអភ័យទោសពីលោក ហ៊ុន សែន នោះឡើយ។ 
ប៉ុន្តែម្តងនេះ ខ្ញុំយល់ឃើញថា ការលើកលែងទោសឲ្យសម រង្ស៊ី ពិតជាមិនអាចទៅរួចនោះទេពី ព្រោះសូមកុំភ្លេចថា លោកហ៊ុន សែនបានបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ និងដាច់ខាតបំផុតជាមួយលោក សម រង្ស៊ី ដែលខ្ញុំអាចចាំបានសម្តីរបស់លោកនាយករដ្ឋមន្ត្រីយ៉ាងដូច្នេះថា « ... ខ្ញុំអស់និស្ស័យជាមួយកូនអាក្បត់ជាតិ នេះហើយ .... ! ខ្ញុំកំណត់មុខ សញ្ញាកំចាត់សម រង្ស៊ីដូចខ្ញុំ
កំណត់កំចាត់ប៉ុល ពត ....! បើខ្ញុំស៊ីញេលើកលែងទោសអោយ សម រង្ស៊ីម្តងទៀត ខ្ញុំសុខចិត្តកាត់ ដៃស្តាំខ្ញុំចោល .... » ខ្ញុំជឿថា លោក សម រង្ស៊ី ក៏ពិតជានៅចងចាំពាក្យសម្តីនេះដែរ។

ទី២៖ សម រង្ស៊ី ពេលនេះកំពុងភ័យខ្លួនខ្លាំងណាស់ពីព្រោះគាត់បានប្រកាសជាឧឡារឹកថា នឹងវិលចូលស្រុកវិញនៅថ្ងៃទី ០៩ វិច្ឆិកា។ ក្រុមអ្នកគាំទ្រ សម រង្ស៊ី ទាំងក្នុង និងក្រៅប្រទេសដែល នៅសេសសល់តិចតួចនោះក៏ បានរុញទូកបណ្តោយទឹក ដោយនាំគ្នាជំរុញលោក សម រង្ស៊ី ឲ្យចូលស្រុកដូចការសន្យាកុំខានឲ្យសោះ។ អ្នកគាំទ្រនៅក្រៅស្រុកខ្លះក៏បានបន្តក់លុយបន្តិចបន្តួចម្តងទៀតដោយប្រថុយជឿលោក សម រង្ស៊ី ជាចុងក្រោយហើយពួកគេក៏កំពុងជំរុញឲ្យសម រង្ស៊ី គោរពការសន្យារបស់ខ្លួនដែរ។ ពេលវេលាកាន់តែរំកិលទៅមុខ លោកសម រង្ស៊ី ពិតជាដេកមិនលក់បក់មិនល្ហើយពីព្រោះបើហ៊ានប្រថុយចូលមកដោយគ្មានការលើកលែងទោស ច្បាស់ជាគុក១០០%។ ដូច្នេះ សម រង្ស៊ី ដែលកំពុងស្ថិតក្នុងស្ថានភាពដូចមនុស្សលង់ទឹក ពេលឃើញអ្វីដែលអាចជួយខ្លួនបានក៏ស្រវា ចាប់យកដើម្បីបានរស់មួយគ្រាសិន។ សម រង្ស៊ី ពេលនេះ គ្មានជម្រើសអ្វីក្រៅពីត្រូវខំវែក រកច្រកចូលដោយសុវត្ថិភាពដោយសុខចិត្តធ្វើមុខក្រាស ដាក់ខ្លួនសុំចរចាជាមួយលោក នាយក រដ្ឋមន្ត្រី ហ៊ុន សែន នោះឡើយ។ 

ទី៣៖ សំណើររបស់សម រង្ស៊ី ទៅកាន់លោកមហាធាឲ្យជួយ សម្របសម្រួលឲ្យមានការចរចា ក៏អាចបញ្ជាក់យ៉ាងច្បាស់ផងដែរថា នយោបាយការបរទេសរបស់ សម រង្ស៊ី នៅឯបស្ចឹមប្រទេសបានទទួលបរាជ័យហើយ ពោលគឺទាំងអាមេរិកនិងអឺរ៉ុបពិតជាមិនអាចជួយអ្វីដល់លោក សម រង្ស៊ី បានឡើយ។ ខ្ញុំយល់ថា កន្លងទៅ បណ្តាប្រទេសទាំងនោះអាច
គ្រាន់តែនិយាយពាក្យពេចន៍ខ្លះអោយសម រង្ស៊ី អស់ចិត្តតែ
ប៉ុណ្ណោះ ! ប៉ុន្តែ ទីបំផុត ពួកគេ នៅតែបន្តធ្វើការជាមួយរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន ដដែល។ ដូច្នេះ សម រង្ស៊ី ពិតជាអស់ទីពឹង ឬអស់ក្រឡាដើរក៏បែរមករកលោក មហាធានាយករដ្ឋមន្ត្រីម៉ាឡេស៊ីឲ្យជួយសម្របសម្រួលវិញម្តង។

ទី៤៖ ជំហរចុងក្រោយរបស់សម រង្ស៊ី ពេលនេះក៏បានបង្ហាញឲ្យឃើញថា គាត់ទទួលស្គាល់ដោយខ្លួនឯងហើយថា រដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន ជារដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការគាំទ្ររបស់ប្រជាពលរដ្ឋជាង ៨៣%  និងដែលជារដ្ឋាភិបាលដ៏រឹងមាំមួយទាំងផ្លូវច្បាប់ ទាំងសេដ្ឋិច្ច និង យោធាដែលមិនអាចឲ្យសម រង្ស៊ី ផ្តួលងាយៗដូចពាក្យគាត់និយាយនោះឡើយ។

ទី៥៖ អ្វីដែលជាការកត់សំគាល់ដ៏សំខាន់ម្យ៉ាងទៀតនោះគឺគ្រាន់តែ លិខិតនេះបែកធ្លាយភ្លាម កុំថាឡើយតែក្រុមកឹម សុខានិយម ដែលសំដែងការហួសចិត្តនិងឌៀលសម រង្ស៊ីថាជាមនុស្ស 
ត្រឡប់ត្រឡិន ឡប់ៗយកជាគ្នាមិនបាន សូម្បីតែក្រុមរង្ស៊ីនិយមខ្លួនឯងផ្ទាល់ក៏នាំគ្នាភ្ញាក់ផ្អើល ដោយអ្នកខ្លះទប់កំហឹងមិនបាន ក៏បានសរសេរ comment ថា នេះជាទង្វើរបស់បុគ្គលសម រង្ស៊ី ម្នាក់ឯងសុទ្ធដែលមិនបានឆ្លុះបញ្ចាំងពីជំហររបស់បក្សនោះទេ។

ទី៦: ខ្ញុំយល់ឃើញថា ប្រហែលជាលោក សមរង្ស៊ីមិនបានសិក្សាស្វែងយល់អោយច្បាស់ពីលោក មហាធាទេ បានជាគាត់ដាក់ សំណើរបែបនេះ។ លោក សម រង្ស៊ី ប្រហែលភ្លេចហើយថា លោក មហាធា គឺជាអ្នកនយោបាយជើងចាស់ម្នាក់ ដែលល្បីល្បាញពេញពិភពលោក  ឬអាចនិយាយបានថា ជាជើងឯកខាងការប្រឆាំងទៅនឹងគំនិតបរទេសនិយម និងជាអ្នកការពារអធិបតេយ្យជាតិ របស់ខ្លួនយ៉ាងខ្លាំងក្លាម្នាក់ដោយ មិនព្រមអោនក្បាលស្ថិតក្រោមអាណានិគមន៍បរទេសទាល់តែសោះ។ បើនិយាយអោយចំទៅ គឺទស្សនៈនិងជំហររបស់លោក មហាធា គឺដូចគ្នាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនស្ទើរទាំងស្រុង។ ផ្ទុយទៅវិញ ជំហរនយោបាយរបស់លោក មហាធា ផ្ទុយស្រឡះពីលោក សម រង្ស៊ី ដែលជាអ្នកនយោបាយ ជានិច្ចកាលពឹងផ្អែក និងរណប បរទេស។  ក្នុងន័យនេះ ខ្ញុំជឿថា សំណើររបស់លោក សម រង្ស៊ី នឹងមិនទទួលបានការចាប់អារម្មណ៍ពីលោកមហាធាឡើយ។ 
ម្យ៉ាងទៀត ខ្ញុំក៏ជឿជាក់ដែរថា ក្នុងក្រសែភ្នែករបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន គ្មានទាល់តែសោះការចាំបាច់ដែលត្រូវចរចាជាមួយក្រុមឧទ្ទាមក្រៅច្បាប់ ហើយទាល់ច្រកដូចលោក សម រង្ស៊ី។ 
បទពិសោធន៍កន្លងទៅ ក៏ជាមេរៀនដ៏មានតម្លៃសម្រាប់លោកនាយករដ្ឋមន្ត្រីផងដែរពោលគឺ ការលើកលែងទោសអោយសម រង្ស៊ីម្តងជាពីរដងមិនទទួលបានផលប្រយោជន៍អ្វីសម្រាប់ជាតិ ក៏ដូចជាសម្រាប់វប្បធម៌សន្ទានោះឡើយក្រៅតែពីការបើកឱកាសឲ្យ សម រង្ស៊ី មានលទ្ធភាពក្រឡុក និងបំផ្លាញប្រយោជន៍ជាតិខ្លួនឯងឥតឈប់ឈរ។ សម រង្ស៊ី ខ្លួនឯងក៏មិនត្រូវភ្លេចដែរថា ខ្លួនបានប្រព្រឹត្តបទល្មើសច្រើនណាស់ក្នុងរយៈពេលចុងក្រោយនេះ។ ជាក់ស្តែង ការបំពានសាលដីការតុលាការ, ការអំពាវនាវឲ្យកម្លាំងប្រដាប់អាវុធ និងពលរដ្ឋងើបឡើងដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ និងការប៉ុនប៉ងដឹកនាំចលនាបដិវតតន៍ពណ៌ រឺអំណាចប្រជាជន ដើម្បីដណ្តើមអំណាចដោយ
មធ្យោបាយមិនប្រជាធិបតេយ្យ។ល។ និង។ល។ 
ដូច្នេះ ខ្ញុំមើលមិនឃើញទាល់តែសោះថា មានហេតុផលអ្វីដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវប្តូរជំហរព្រមចរចាជា មួយ សម រង្ស៊ី នោះឡើយក្រៅតែពីការត្រៀមចាំវ៉ៃខ្នោះញាត់គុកដើម្បីបញ្ចប់ជីវិត នយោបាយរបស់ សម រង្ស៊ី បើហ៊ានប្រថុយចូលស្រុកមែននោះ។ 
ម៉្យាងវីញទៀតនៅថ្ងៃនេះដែរ លោកនាយករដ្ឋមន្ត្រីក៏បាន ប្រកាសឲ្យដឹងដែរថា ដីកាចាប់ ខ្លួនសម រង្ស៊ី ត្រូវបានផ្ញើទៅកាន់សមាជិកអាស៊ានអស់ហើយ។ ដូច្នេះ គួបផ្សុំនឹងសម្តី សម រង្ស៊ី និយាយនៅយប់មិញប្រមាថមាក់ងាយអង្គព្រះមហាក្សត្រថែមទៀតនោះ បើសម រង្ស៊ីហ៊ានប្រថុយជាន់ដីអាស៊ានពេលណា ក៍អាចនឹងត្រូវអាជ្ញាធរ ប្រទេសនោះចាប់ខ្លួនបញ្ជូនមកកម្ពុជាជាក់ជាមិនខាន រាប់ទាំងប្រទេសម៉ាឡេស៊ីផងដែរ ។ 
និយាយដោយខ្លី សម រង្ស៊ី ពេលនេះកំពុងទាល់ច្រកទាល់គំនិត អស់ក្រឡាដើរ និងបាក់អំនួតទាំងស្រុង ហើយកំពុងក្លាយខ្លួនជាមនុស្សគ្មានតម្លៃសម្រាប់ការចរចាណាមួយឡើយ៕ 

ដោយ: អ្នកតាមដាននយោបាយតុកាហ្វេ