Wednesday, May 04, 2022

វីដេអូ៖ បេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ទាំងពេញសិទ្ធិ និងបម្រុងរបស់គណបក្សភ្លេីងទៀន៤២នាក់ នៅខេត្តកំពង់ចាម ប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន

 

លេខាធិការដ្ឋាននៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត និងអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស សហការផលិតនូវវីដេអូផ្សព្វផ្សាយជូនសាធារណជនអំពី ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ដោយបញ្ជាក់ថា «ប្រជាធិបតេយ្យនៅកម្ពុជាបន្តចាក់ឬសកាន់តែរឹងមាំ»


ខណៈពេលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ខិតជិតចូលមកដល់ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២នេះ លេខាធិការដ្ឋាននៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតហៅកាត់ថា ( គ.ស.អ.) និងអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស នៃទីស្តីកាតគណៈរដ្ឋមន្ត្រី បានសហការផលិតនូវវីដេអូមួយ ដើម្បីផ្សព្វផ្សាយជូនសាធារណជនអំពី ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ដោយបញ្ជាក់ថា «ប្រជាធិបតេយ្យនៅកម្ពុជាបន្តចាក់ឬសកាន់តែរឹងមាំ»។ វីដេអូនេះ មានរយៈពេលប្រមាណ១៥នាទី ហើយដែលបានបញ្ចេញផ្សាយយ៉ាងទូលំទូលាយនៅថ្ងៃនេះ។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ- សង្កាត់អាណត្តិទី៥ នឹងប្រព្រឹត្តធ្វើនៅថ្ងៃទី៥ ខែមិថុនាឆ្នាំ ២០២២ ខាងមុខនេះហើយ ហើយយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយដែលមានរយៈពេល១៤ថ្ងៃ នឹងចាប់ផ្តើមនៅថ្ងៃទី២១ ខែឧសភាឆ្នាំ២០២២ខាងមុខនេះ  នេះបើយោងតាមប្រតិទិនប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

ការបោះឆ្នោតរៀបចំឡើងស្របតាមកាលកំណត់របស់ច្បាប់ស្តីពីការបោះឆ្នោត និងដើម្បីរក្សាប្រក្រតីភាពនៃយន្តការប្រជាធិបតេយ្យនៅកម្ពុជា។ ព្រះរាជាណាចក្រកម្ពុជាដែលបានប្រកាន់យករបប នយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស តែងរៀបចំការបោះឆ្នោតជាទៀងទាត់រៀងរាល់៥ឆ្នាំម្តង ទាំងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ និងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ហើយដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ ២០២២ ខាងមុខនេះ ពិតជាគោរពបាននូវគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្សយ៉ាងត្រឹមត្រូវពិតប្រាកដ។ 

ក្នុងន័យនេះ ការបោះឆ្នោតគឺជាយន្តការសំខាន់ចាំបាច់មិនអាចខ្វះបានឡើយពីព្រោះតាមរយៈការបោះឆ្នោតនេះហើយដែលប្រជាពលរដ្ឋអាចបង្ហាញនូវឆន្ទៈពិតប្រាកដ របស់ខ្លួនដើម្បីជ្រើសរើសមេដឹកនាំទាំងថ្នាក់ជាតិនិងថ្នាក់មូលដ្ឋាន។  គោលការណ៍គ្រឹះនៃប្រជាធិបតេយ្យមួយនេះត្រូវបានគោរពយ៉ាងខ្ជាប់ខ្ជួននៅរៀងរាល់ការបោះឆ្នោត មិនថាថ្នាក់ជាតិ ឬថ្នាក់មូលដ្ឋានឡើយ។ 

វីដេអូដែលបានសហការផលិតដោយលេខាធិការដ្ឋាននៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត និងអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស បានបង្ហាញនូវចំណុចគោលការណ៍គ្រឹះទាំង៣ ដូចបានរៀបរាប់ខាងលើ គឺជាភស្តុតាងដែលបញ្ជាក់ថា ការបោះឆ្នោតនៅកម្ពុជាពិតជាឆ្លុះបញ្ចាំងពីគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស យ៉ាងពិតប្រាកដដោយគ្មាននរណាអាចប្រកែកបានឡើយ។ 

ពីមួយឆ្នាំទៅមួយឆ្នាំ ដំណើរការ ប្រជាធិបតេយ្យនៅកម្ពុជាក៍កាន់តែមានភាពចាស់ទុំនិងរឹងមាំជាលំដាប់។ ជាក់ស្តែង ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តកាលពីឆ្នាំ ២០១៨ កន្លងទៅ មានពលរដ្ឋជាង ៨៣% បានចូលរួមដែលជាអត្រាដ៏ខ្ពស់បំផុតមួយក្នុងប្រវត្តិនៃការបោះឆ្នោតនៅកម្ពុជា ពោលគឺខ្ពស់ជាងបណ្តាប្រទេសប្រជាធិបតេយ្យជឿនលឿនមួយចំនួនទៀតផង។ លើសពីនេះ ប្រជាពលរដ្ឋខ្មែរក៏ សប្បាយរីករាយនឹងសមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបាន ដូចជាហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តមាន ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ក៏ដូចជាការស្តារនិងអភិវឌ្ឍន៍ប្រទេស ឲ្យរីកចម្រើនគ្រប់វិស័យដែលមិនធ្លាប់កើតមានក្នុងប្រវត្តិសាស្ត្រកម្ពុជា។ 

ទាំងនេះគឺជាលទ្ធផលនៃការអភិវឌ្ឍន៍ប្រទេសក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោតផ្តល់ក្តីទុកចិត្តពីប្រជាពលរដ្ឋ ស្របតាមគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស។ ការផ្តល់នូវទំនុកចិត្តលើរាជរដ្ឋាភិបាលកាន់តែខ្លាំង ជាពិសេសជំនឿជឿជាក់នៅទូទាំងប្រទេសចំពោះជោគជ័យនៃនយោបាយវ៉ាក់សាំងរបស់តេជោសែន ដែលជាមូលដ្ធានគ្រិះដ៍សំខាន់បំផុត និងមិនអាចខ្វះបាន ដែលធានានិងរក្សាបាននូវសិទ្ធរស់រានមានជីវិតរបស់ប្រជាពលរដ្ធជាម្ចាស់ឆ្នោត ហើយដែលអនុញ្ញាតអោយកម្ពុជាអាចបន្តដំណើរការបាននូវប្រជាធិបតេយ្យនីយកម្ម។ ប្រជាពលរដ្ឋខ្មែរ ដែលគ្រប់អាយុត្រូវបោះឆ្នោតពិតជានឹងនាំគ្នាទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២២ ខាងមុខនេះឲ្យបានច្រើនកុះករជាមិនខាន ដោយបន្តប្រកាន់ខ្ជាប់នូវវិធានការការពារសុខភាពសាធារណៈ ជាពិសេសវិធានការ៣ការពារនិង៣កុំ។ 

ការបោះឆ្នោតថ្នាក់មូលដ្ឋាននេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការជ្រើសរើសតំណាងដោយផ្ទាល់របស់ខ្លួន ដើម្បីដឹកនាំ និងអភិវឌ្ឍភូមិ ឃុំ សង្កាត់របស់ខ្លួនឲ្យបានស្គាល់ការរីកចម្រើនទៅមុខបន្ថែមទៀត ស្របតាមគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស ក្នុងបរិយាកាសយ៉ាងល្អប្រសើរ ដោយសុខសន្តិភាព សេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានអំពើហិង្សាដែលប្រការនេះ គឺផ្ទុយស្រឡះពីមជ្ឈដ្ឋានខ្លះដែល មានបំណងចង់បំផ្លាញ និងបង្ខូចកិត្យានុភាពនៃការបោះឆ្នោតនេះយ៉ាងណាក៏ដោយសារតែការបាត់បង់សិទ្ធក្នុងការចូលរួមប្រកួតប្រជែង។

ការបោះឆ្នោតនេះផងដែរក៏ជាភស្តុតាងបញ្ជាក់ថា ដំណើរការប្រជាធិបតេយ្យបាននិងកំពុងបន្តចាក់ឬសកាន់តែរឹងមាំនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា៕

សូមទស្សនាវីដេអូ៖

កម្ពុជា, ឥណ្ឌូនេស៊ី និងថៃ ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន, G20 និង APEC នៅចុងឆ្នាំនេះ

 (ភ្នំពេញ)៖ កម្ពុជា ឥណ្ឌូនេស៊ី និងប្រទេសថៃ ទទួលបានឯកសិទ្ធិធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំមេដឹកនាំសំខាន់ៗចំនួនបីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងឆ្នាំនេះ គឺកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅថ្ងៃទី១១-១៣ វិច្ឆិកា កិច្ចប្រជុំកំពូលក្រុម G20 នៅថ្ងៃទី១៥-១៦ វិច្ឆិកា និងកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC នៅថ្ងៃទី១៨-១៩ វិច្ឆិកា ឆ្នាំ២០២២។ នេះបើតាមសេចក្តីប្រកាសរួមរបស់ក្រសួងការបរទេសប្រទេសទាំង៣។

សេចក្តីប្រកាសបានបញ្ជាក់ថា ដំណើរការអាស៊ាន G20 និង APEC មានចរិតលក្ខណៈរួម ដែលផ្តល់ឱកាសមួយពិសេសសម្រាប់បណ្តាប្រទេស/សេដ្ឋកិច្ចសមាជិករួមគ្នាជំរុញរបៀបវារៈតំបន់ និងក្នុងពិភពលោក ក៏ដូចជាកិច្ចប្រឹងប្រែងដើម្បីនាំមកនូវសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្នដល់ប្រជាជនរបស់យើងទាំងអស់។

ក្រសួងការបរទេសប្រទេសទាំង៣ បានបញ្ជាក់បន្ថែមថា ក្នុងគោលដៅនេះ អាស៊ានប្តេជ្ញាដោះស្រាយបញ្ហាប្រឈមរួមដែលនៅចំពោះមុខ និងរក្សានិរន្តរភាព ថាមវន្តនៃការកសាងសហគមន៍អាស៊ាន ដោយឈរលើស្មារតីរួបរួមគ្នារឹងមាំ ក្រោមស្លាកបាវចនា «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមរួមគ្នា»។ យើងប្តេជ្ញាពង្រឹងភាពធន់របស់អាស៊ានក្នុងការប្រឈមនឹងភាពមិនច្បាស់លាស់ជាសាកល និងដើម្បីរក្សាតួនាទីស្នូលរបស់អាស៊ាន ក្នុងនិម្មាបនកម្មតំបន់ដែលសង្កត់ធ្ងន់ទៅលើការចូលរួមទំនាក់ទំនងក្នុងន័យស្ថាបនា ដោយផ្អែកលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍ស្មើគ្នា។ ការពន្លឿនកិច្ចប្រឹងប្រែងស្តារឡើងវិញពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ការលើកកម្ពស់សមាហរណកម្មអាស៊ាន និងសមត្ថភាព ប្រកួតប្រជែងសម្រាប់កំណើនរយៈពេលវែងក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ ការលើកកម្ពស់សន្តិសុខផ្នែកសុខភាព និងការគាំពារសង្គមសម្រាប់ប្រជាជន គឺជារបៀបវារៈក្នុងចំណោមអាទិភាព ចម្បងៗរបស់យើង។

រីឯវេទិកាក្រុម G20 ជាមួយនឹងប្រធានបទ «ងើបឡើងវិញទាំងអស់គ្នា ងើបឡើងវិញកាន់តែរឹងមាំ» មានគោលបំណងជួយសម្រួលដល់ការងើបឡើងវិញដ៏រឹងមាំ និងប្រកបដោយបរិយាប័ន្នសម្រាប់ទាំងអស់គ្នា។ ប្រធានាធិបតីឥណ្ឌូនេស៊ីប្តេជ្ញាធានាថា ក្រុម G20 មានសារសំខាន់មិនមែនត្រឹមតែសម្រាប់សមាជិករបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ពិភពលោកទាំងមូលផងដែរ ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍។ ក្រុម G20 បានកំណត់អាទិភាពលើវិស័យចំនួនបីពោលគឺ ការពង្រឹងនិម្មាបនកម្មសុខភាពសកល ការផ្លាស់ប្តូរបែបឌីជីថល និងការផ្លាស់ប្តូរថាមពល ក្នុងគោលដៅធ្វើយ៉ាងណាឲ្យ G20 អាចដើរតួជាកាតាលីករ សម្រាប់ការងើបឡើងវិញជាសកលដ៏រឹងមាំ និងប្រកបដោយបរិយាប័ន្ន។

ចំពោះ APEC ដែលជាវេទិកាពិសេសមានសមាសភាពជាសេដ្ឋកិច្ច ជាជាងជាបណ្តារដ្ឋនៅអាស៊ីប៉ាស៊ីហ្វិក ការងារដែលកំពុងបន្តធ្វើគឺ វិធីពន្លឿនសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ដើម្បីសម្រេចបានវិបុលភាពរួមគ្នា។ មូលបទ APEC ឆ្នាំ ២០២២ «បើកចំហរ តភ្ជាប់ តុល្យភាព» ឆ្លុះបញ្ចាំងអំពីគោលដៅ និងការប្តេជ្ញាចិត្តរួមរបស់សេដ្ឋកិច្ចនៃសមាជិកវេទិកានេះ ក្នុងការដោះស្រាយបញ្ហាប្រឈមដ៏ធំសម្បើមដែលកើតចេញពីជំងឺរាតត្បាត និងជម្លោះដែលបានជះផលប៉ះពាល់អវិជ្ជមាននៅទូទាំងពិភពលោក។ មូលបទនេះមានគោលបំណងជំរុញនូវចក្ខុវិស័យសហគមន៍អាស៊ី ប៉ាស៊ីហ្វិកបើកចំហ ស្វាហាប់ ធន់ និងសន្តិភាព។ ក្នុងនាមជាម្ចាស់ផ្ទះ ប្រទេសថៃអំពាវនាវឱ្យមានការសន្ទនាឡើងវិញអំពីតំបន់ពាណិជ្ជកម្មសេរីអាស៊ីប៉ាស៊ីហ្វិក គាំទ្រការវិលត្រឡប់ទៅកាន់ការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងរលូន ហើយសង្កត់ធ្ងន់លើបរិយាប័ន្ន និងនិរន្តរភាព តាមរយៈការអនុវត្តគំរូសេដ្ឋកិច្ចជីវៈ-វិលជុំ-បៃតង ដែលជាធាតុផ្សំដ៏សំខាន់ក្នុងការជួយស្តារតំបន់ និងពិភពលោក ពីបញ្ហាជំងឺរាតត្បាតកូវីដ-១៩។

ក្រសួងការបរទេសទាំង៣ បានបញ្ជាក់ទៀតថា ក្នុងនាមជាប្រធាននៃកិច្ចប្រជុំសំខាន់ៗដូចខាងលើនៅក្នុងឆ្នាំនេះ យើងប្តេជ្ញាធ្វើការជាមួយដៃគូ និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីធានាស្មារតីកិច្ចសហប្រតិបត្តិការ ខណៈដែលយើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍បន្តពង្រឹងភាពមជ្ឈភាព ភាពជឿជាក់ និងសារៈសំខាន់របស់អាស៊ានក្នុងការរក្សា សន្តិភាព និងស្ថិរភាពនៅក្នុងរបស់យើង ក៏ដូចជាកិច្ចប្រឹងប្រែងនានាក្នុងតំបន់ និងពិភពលោក៕

ប្រភព Freshnews







វិភាគអន្តរជាតិ៖ សង្រ្គាមអ៊ុយក្រែន ដាស់យក្សជប៉ុនឱ្យភ្ញាក់ពីដេក?


(តូក្យូ)៖ សង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែនដែលបាន និងកំពុងអង្រួនពិភពលោក បានក្លាយជាសារព្រមានផ្នែកសន្តិសុខមួយសម្រាប់បណ្ដាប្រទេសជាច្រើន ដោយការបំផ្លិចបំផ្លាញ រួមទាំងសោកនាដកម្មនានា បានជំរុញឱ្យមេដឹកនាំនៃប្រទេសនៅជុំវិញពិភពលោកចាប់ផ្ដើមគិតគូរឡើងវិញពីនយោបាយសន្តិសុខ និងយុទ្ធសាស្ត្រនៃប្រទេសជាតិរបស់ខ្លួន។


ហ្វាំងឡង់ និងស៊ុយអែតដែលធ្លាប់ជាប្រទេសប្រកាន់យកនយោបាយអព្យាក្រឹតរាប់ទសវត្សរ៍មកនេះ ដើម្បីអាចរួមរស់ដោយសន្តិភាពជាមួយរុស្ស៉ី បានប្រកាសពីចេតនាចង់ចូលជាសមាជិក NATO ហើយសូម្បីតែ ជប៉ុនក៏មិនអាចនៅស្ងៀមយកសុខតែឯង ចំពោះអ្វីដែលកំពុងកើតឡើងនៅអ៊ុយក្រែន បាននោះដែរ។ បើគេចាំមិនភ្លេចទេ, នៅពេលរុស្ស៉ីក្រសោបយកតំបន់គ្រីមៀពីអ៊ុយក្រែនកាលពីឆ្នាំ២០១៤, រដ្ឋាភិបាលជប៉ុនក្រោមការដឹកនាំរបស់ អតីតនាយករដ្ឋមន្ត្រី លោក ស៊ីនហ្សូ អាបេ (Shinzo Abe) មានការស្ទាក់ស្ទើរយ៉ាងខ្លាំងក្នុងការដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើទីក្រុងមូស្គូដែលនេះផ្ទុយទាំងស្រុង ពីការទទូចចង់បានពីសំណាក់មហាអំណាចលោកខាងលិចជាសម្ព័ន្ធមិត្ត។


តែនៅពេលនេះ, ជប៉ុនបានចូលរួមជាមួយសហរដ្ឋអាមេរិក និងអឺរ៉ុប ក្នុងការបង្កើនការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៉ី និងចាប់ផ្ដើមទទួលយកជនភៀសខ្លួន មកពីអ៊ុយក្រែន ហើយទោះបីជាក្នុងចំនួនតិចតួចក៏ដោយ ប៉ុន្តែវាបានបង្ហាញថាសង្រ្គាមអ៊ុយក្រែនបានធ្វើឱ្យជប៉ុន នៅក្រោមរដ្ឋបាលនាយករដ្ឋមន្ត្រី លោក ហ្វូមីអុ គីស៉ីដា បានផ្លាស់ប្ដូរ៣៦០ដឺក្រេ មិនធ្លាប់មានពីមុនមក។ យ៉ាងណាក៏ដោយ ជប៉ុនត្រូវបានគេមើលឃើញថានៅតែមិនទាន់អាចត្រៀមលក្ខណៈ គ្រប់គ្រាន់ដើម្បីប្រឈមមុខនឹងវិបត្តិសន្តិសុខផ្ទាល់ខ្លួនណាមួយនៅឡើយនោះទេ។ បើតាមក្រុមអ្នកបង្កើតគោលនយោបាយជប៉ុន តូក្យូចាំបាច់រៀនសូត្រ ពីមេរៀនសំខាន់ៗមួយចំនួនដូចជាថាតើសង្រ្គាមអាចនឹងផ្ទុះឡើងដោយរបៀបណា? ព្រមទាំងចាប់ផ្ដើមដាក់ចេញផែនការការពារសន្តិសុខជាតិ ពីការគំរាមកំហែងនៅពេលអនាគត។


ក្រុមអ្នកបង្កើតគោលនយោបាយ និងអ្នកជំនាញនៅក្នុងប្រទេសជប៉ុន យល់ថាសង្រ្គាមដែលកំពុងកើតឡើងនៅអ៊ុយក្រែនបានផ្ដល់មេរៀនសំខាន់ចំនួន៣ សម្រាប់ជប៉ុនរៀនសូត្រ៖*ទីមួយ៖ នោះគឺ អ្នកអាចពឹងផ្អែកបានតែទៅលើ «សម្ព័ន្ធភាពសន្តិសុខផ្លូវការ» តែប៉ុណ្ណោះ មិនថាអ្នកមានមិត្តច្រើនប៉ុនណា នោះទេ។ តួយ៉ាងដូចជាក្នុងសង្រ្គាមអ៊ុយក្រែន, សហរដ្ឋអាមេរិក, សហភាពអឺរ៉ុប ឬ NATO មិនបានបញ្ជូនកងទ័ពឱ្យទៅជួយអ៊ុយក្រែនប្រយុទ្ធតតាំង ដោយផ្ទាល់ជាមួយកងទ័ពរុស្ស៉ីនោះទេ ទោះបីជាពួកគេបញ្ជូនអាវុធយ៉ាងច្រើនសន្ធឹកសន្ធាប់ឱ្យទីក្រុងកៀវក៏ដោយ។ នេះគឺដោយសារតែអ៊ុយក្រែន មិនមែនជាសមាជិក NATO។


ជប៉ុន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានពង្រីកទំនាក់ទំនងសន្តិសុខរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក, អូស្ត្រាលី, ឥណ្ឌា, អង់គ្លេស និងបារាំង ហើយមិនតែប៉ុណ្ណោះ តូក្យូក៏បានដើរតួយ៉ាងសំខាន់ក្នុងការពង្រឹងសម្ព័ន្ធភាពចតុភាគី ឬហៅកាត់ថាក្វាដ (Quad) ដែលជាសម្ព័ន្ធភាពសន្តិសុខជាមួយ អាមេរិក អូស្ត្រាលី និងឥណ្ឌាផងដែរ។ សកម្មភាពយុទ្ធសាស្ត្រទាំងនេះពិតជាមានសារៈសំខាន់ ប៉ុន្តែវាមិនអាចជំនួសសម្ព័ន្ធភាពផ្លូវការ នៅក្រោមសន្ធិសញ្ញា រវាងអាមេរិក និងជប៉ុនបាននោះឡើយ។


ទី២៖ ដូចសុភាសិតមួយគេនិយាយថា «ចង់ឱ្យព្រះជួយ, ទាល់តែយើងចេះជួយខ្លួនឯងជាមុនសិន»។ អ៊ុយក្រែនទទួលបានការគំាទ្រ និងជំនួយយោធា ភ្លូកទឹកភ្លូកដីពីបណ្ដាប្រទេសជាច្រើន នោះគឺដោយសារតែប្រជាជនអ៊ុយក្រែនមានភាពក្លាហាន និងការប្ដេជ្ញាចិត្តប្រយុទ្ធប្រឆាំងជាមួយសត្រូវឈ្លានពាន។ ឬអាចនិយាយបានថាបណ្ដាប្រទេសទាំងនោះនឹងមិនជួយអ៊ុយក្រែនទេ ប្រសិនបើយោធារបស់ពួកគេទម្លាក់អាវុធចុះចាញ់ ឬដួលរលំភ្លាមៗ។ ដូច្នេះរបៀប ដែលទាហានអ៊ុយក្រែនប្រយុទ្ធតស៊ូជាមួយសត្រូវឈ្លានពាន, វាជាមេរៀនមួយដាក់រំឮកជប៉ុនថា «ត្រូវតែចេះជួយខ្លួនឯងជាមុនសិន បើចង់ឱ្យអ្នកដទៃ គេជួយយើង»។


កាលពីពាក់កណ្ដាលឆ្នាំ២០១០, អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ បានចេញសារណែនាំមួយទៅកាន់មន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិ ហើយទោះជាពាក្យសម្ដីរបស់លោកនៅពេលនោះ មិនបានបញ្ជាក់ចំៗ តែវាមានន័យដូច្នេះថា «នៅពេលដែលទីប្រជុំស៉ិនកាគូ (Senkaku) ត្រូវបាន ឈ្លានពាន រឿងចុងក្រោយគេដែលពួកអ្នកត្រូវធ្វើ នោះគឺស្វែងរកជំនួយជាបន្ទាន់ពីសហរដ្ឋអាមេរិក។ សម្ព័ន្ធភាពមួយអាចដំណើរការទៅមុខ លុះត្រាតែ ជប៉ុនត្រូវប្រឹងប្រែងជួយខ្លួនឯងជាមុនសិន»។ ម្លោះហើយនិយាយជារួម បើជប៉ុនមិនមានឆន្ទៈ និងមិនអាចការពារខ្លួនឯងបានទេ នោះសហរដ្ឋអាមេរិកក៏ ប្រហែលជានឹងមិនប្រថុយគ្រោះថ្នាក់ ដើម្បីការពារជប៉ុននោះដែរ។


ទី៣៖ «ភាពជាអ្នកដឹកនាំ» គឺជាអាវុធមួយដ៏សំខាន់នៃអំណាចយោធាដែលអាចកំណត់ពីលទ្ធផលនៅក្នុងសង្រ្គាម។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឌីមៀ ហ្សេលេនស្គី បានប្ដូរផ្ដាច់បន្តស្ថិតនៅក្នុងទីក្រុងកៀវ ទោះជាអាយុជីវិតរបស់លោក និងក្រុមគ្រួសាររងការគំរាមកំហែងក៏ដោយ ហើយថែមទាំងដាស់គំនិត ស្នេហាជាតិ ដែលបានប្រមូលផ្ដុំកម្លាំងប្រជាជនអ៊ុយក្រែនឱ្យឈរប្រកៀកស្មាគ្នាប្រឆាំងនឹងរុស្ស៉ី។


ប៉ុន្តែ ក្រៅតែពីមេរៀនទាំង៣នេះ, មានបញ្ហាមួយដែលជាកង្វល់ដ៏ធំសម្រាប់ជប៉ុន នោះគឺ «អំណាចនុយក្លេអ៊ែរកំញើញសត្រូវ» ហើយវាក៏បានស្ដែងឱ្យ ពិភពលោកបានឃើញរួចហើយដែរក្នុងសង្រ្គាមអ៊ុយក្រែន។ ពោលគឺ អាវុធនុយក្លេអ៊ែររបស់រុស្ស៉ី អាចកំញើញមិនឱ្យសហរដ្ឋអាមេរិក ឬ NATO លូកដៃ ដោយផ្ទាល់ជួយអ៊ុយក្រែន តែអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក មិនអាចកំញើញរុស្ស៉ីកុំឱ្យឈ្លានពានអ៊ុយក្រែនបាននោះទេ។ នេះហើយជាក្ដីកង្វល់ដ៏ធំ របស់ជប៉ុន ដែលខ្លាចថាវាអាចនឹងកើតឡើងដូចគ្នា ប្រសិនបើសង្រ្គាមនៅតៃវ៉ាន់ផ្ទុះឡើងនៅថ្ងៃណាមួយ។ ដ្បិត អាមេរិកមិនហ៊ានជួយអ៊ុយក្រែន ព្រោះខ្លាច សង្រ្គាមនុយក្លេអ៊ែរជាមួយរុស្ស៉ីផ្ទុះឡើង។ ដូច្នេះថាតើគេអាចធានាបានទេថា វ៉ាស៊ីនតោននឹងធ្វើអន្តរាគមន៍យោធាជួយតៃវ៉ាន់ ដោយមិនខ្លាច សង្រ្គាមនុយក្លេអ៊ែរ ឬសង្រ្គាមលោកលើកទី៣ ផ្ទុះឡើងជាមួយចិន?


អ្នកជំនាញដូចជាលោក ម៉ៃឃើល ស៊ូប្រាយ (Michael Shoebridge) ដែលជានាយកកម្មវិធីការពារជាតិ, យុទ្ធសាស្ត្រ និងសន្តិសុខជាតិនៃវិទ្យាស្ថាន គោលនយោបាយយុទ្ធសាស្ត្រអូស្ត្រាលី យល់ថាសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តត្រូវតែស្ដារអំណាចនុយក្លេអ៊ែរកំញើញសត្រូវឡើងវិញ។ លោក ម៉ៃឃើល បានគូសបញ្ជាក់ដូច្នេះថា «សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកត្រូវតែធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីធ្វើឱ្យអំណាចនុយក្លេអ៊ែរកំញើញសត្រូវ របស់ពួកគេ មានប្រសិទ្ធភាពគួរឱ្យទុកចិត្តបាន»។ លោកបន្ថែមថា បញ្ហាសម្រាប់អឺរ៉ុបសព្វថ្ងៃ គឺអាវុធនុយក្លេអ៊ែររុស្ស៉ីអាចកំញើញសហរដ្ឋអាមេរិក ប៉ុន្តែអាវុធនុយក្លេអ៊ែរ របស់អាមេរិក និង NATO មិនអាចកំញើញលោក ពូទីន ពីការសកម្មភាពឈ្លានពានបាននោះទេ ហើយដូចគ្នាដែរស្ថានភាពនេះនឹងចោទឡើងនូវសំណួរ ពាក់ព័ន្ធនឹងការយល់ឃើញរបស់ចិន ចំពោះអំណាចនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក។


គួរបញ្ជាក់ថា ចាប់តាំងពីសម័យសង្រ្គាមត្រជាក់មក, វាមិនមែនជាលើកទីមួយទេ ដែលជប៉ុនត្រូវអង្រួនដោយសកម្មភាពយោធារបស់ពួកមហាអំណាច ដោយ សង្រ្គាមឈូងសមុទ្រពែក្សឆ្នាំ១៩៩១, សង្រ្គាមរបស់អាមេរិកនៅអាហ្វហ្កានីស្ថានឆ្នាំ២០០១ និងនៅអ៉ីរ៉ាក់ក្នុងឆ្នាំ២០០៣ សុទ្ធតែបានជះឥទ្ធិពលដល់ជប៉ុន និងនយោបាយរបស់យក្សសេដ្ឋកិច្ចលំដាប់ទី៣ នៅលើពិភពលោកមួយនេះ។ នៅក្នុងសង្រ្គាមឈូងសមុទ្រពែក្ស សហរដ្ឋអាមេរិកបានបង្កើតក្រុមចម្រុះ អន្តរជាតិមួយ ដើម្បីប្រយុទ្ធជាមួយអឺរ៉ាក់ដែលឈ្លានពានគុយវ៉ែត ហើយនៅពេលនោះ វ៉ាស៊ីនតោនបានជំរុញឱ្យទីក្រុងតូក្យូចូលរួមក្នុងក្រុមចម្រុះនេះដែរ។ 

ប៉ុន្តែសំណើមិនធ្លាប់មាននេះបានបង្កភាពច្របូកច្របល់ និងចម្រូងចម្រាសយ៉ាងខ្លាំងក្នុងសង្គមជប៉ុន។ នៅចុងបញ្ចប់ ជប៉ុនយល់ព្រមចេញសែកមួយមានទឹក ប្រាក់ ១៣ពាន់លានដុល្លារ ដើម្បីគាំទ្រខាងហិរញ្ញវត្ថុដល់សង្រ្គាមនាំមុខដោយអាមេរិក តែជប៉ុននៅតែមិនអាចគេចផុតពីការរិះគន់ដែលថាធ្វើសកម្មភាព តិចតួច និងយឺតយ៉ាវ។


ក្រោយមក, ដោយសារតែបទពិសោធន៍នេះ, ជប៉ុនបានបញ្ជូនកងកម្លាំងស្វ័យការពារ (SDF) ទៅគាំទ្រសង្រ្គាមដឹកនាំដោយសហរដ្ឋអាមេរិក នៅអាហ្វហ្កានីស្ថាន និងអ៉ីរ៉ាក់។ ប៉ុន្តែ SDF អាចធ្វើសកម្មភាពបានត្រឹមតែជួយដល់បេសកកម្មផ្គត់ផ្គង់ប្រេងឥន្ធនៈនៅឯមហាសមុទ្រឥណ្ឌា អំឡុងសង្រ្គាម ក្នុងប្រទេសអាហ្វហ្កានីស្ថាន និងបេសកម្មមនុស្សធម៌ក្នុងប្រទេសអ៉ីរ៉ាក់ តែប៉ុណ្ណោះ។ សកម្មភាពទាំងនេះមិនបានធ្វើឱ្យជប៉ុនកែប្រែគោលនយោបាយដែល ផ្ដេកផ្ដួលលើការការពារពីសហរដ្ឋអាមេរិកនោះទេ។


រហូតដល់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈឥទ្ធិពលចិននៅក្នុងតំបន់រីកកាន់ធំ ទើបជប៉ុនសុខចិត្តដើរចេញបន្តិចម្ដងៗពី «នយោបាយតម្កល់ ផលប្រយោជន៍ជប៉ុនមុនគេ»។ នៅខែមីនា ឆ្នាំ២០១៦, ច្បាប់មួយបានចូលធរមានដែលអនុញ្ញាតឱ្យកងកម្លាំងស្វ័យការពារជប៉ុន អាចធ្វើសកម្មភាពបាន ទូលំទូលាយជាងមុន ដោយអាចគាំទ្រដល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក្នុងវិបត្តិណាមួយដែលគំរាមកំហែងដល់អាយុជីវិតប្រទេសជាតិ បើទោះជាជប៉ុន មិនស្ថិតនៅក្រោមការវាយប្រហារដោយផ្ទាល់ក៏ដោយ។ ប៉ុន្តែសព្វថ្ងៃ ការពិតនៅតែដដែល នោះគឺថាប្រព័ន្ធការពារជាតិជប៉ុននៅតែងាយរងគ្រោះ ប្រឈមមុខនឹងទិដ្ឋភាពដ៏គ្រោះថ្នាក់នៃសន្តិសុខនៅជុំវិញជប៉ុន។ ដូច្នេះខណៈកំពុងផ្ដល់ជំនួយដល់អ៊ុយក្រែន ជប៉ុនក៏ចាំបាច់ស្រង់យកមេរៀនសំខាន់ៗពី សង្រ្គាមអ៊ុយក្រែន ហើយប្រើវាជាឱកាសពង្រឹងសន្តិសុខផ្ទាល់ខ្លួន៕


ប្រភព៖ Nikkei (ថ្ងៃអង្គារ ទី៣ ខែឧសភា ឆ្នាំ២០២២)

ដោយៈ Fresh News



បេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ទាំងពេញសិទ្ធិ និងបម្រុងរបស់គណបក្សភ្លេីងទៀន៤២នាក់ នៅខេត្តកំពង់ចាម ប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន


(កំពង់ចាម)៖ បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ទាំងពេញសិទ្ធិ និងបម្រុងរបស់គណបក្សភ្លេីងទៀន ចំនួន៤២នាក់ នៅខេត្តកំពង់ចាម បានប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ស្របពេលដែលការបោះឆ្នោតជ្រើសរើសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ខាងមុខនេះ។

បើយោងតាមរបាយការណ៍របស់គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម នៅយប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២នេះ បានបញ្ជាក់ថាបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ទាំង៤២នាក់ របស់គណបក្សភ្លើងទៀន ដែលមកចូលរួមជីវភាពនយោបាយជាមួយ​គណបក្សប្រជាជនកម្ពុជា រួមមាន៖

លេខរៀងទី១ ចំនួន២នាក់, លេខរៀងទី២ ចំនួន២នាក់, លេខរៀងទី៣ ចំនួន១នាក់, លេខរៀងទី៥ ចំនួន២នាក់, លេខរៀងទី៧ ចំនួន១នាក់, លេខរៀងទី៨ ចំនួន៣នាក់, លេខរៀងទី៩ ចំនួន៣នាក់, លេខរៀងទី១០ ចំនួន៤នាក់, លេខរៀងទី១១ ចំនួន៤នាក់, លេខរៀងទី១២ ចំនួន៣នាក់, លេខរៀងទី១៣ ចំនួន១នាក់, លេខរៀងទី១៤ ចំនួន២នាក់, លេខរៀងទី១៥ ចំនួន២នាក់, លេខរៀងទី១៦ ចំនួន២នាក់, លេខរៀងទី១៧ ចំនួន២នាក់, លេខរៀងទី១៨ ចំនួន៣នាក់, លេខរៀងទី២០ ចំនួន២នាក់, លេខរៀងទី២១ ចំនួន ១នាក់ និងលេខរៀងទី២២ ចំនួន២នាក់។

នាឱកាសនោះដែរ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ប្រកាសស្វាគមន៍យ៉ាងកក់ក្តៅចំពោះការសម្រេចចិត្តមកចូលរួមជីវភាពនយោបាយ​ពីសំណាក់អតីតបេក្ខជន​ឈរឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ទាំងពេញសិទ្ធិ និងបម្រុងចំនួន៤២នាក់ នៃគណបក្សភ្លើងទៀន។

បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់បក្សភ្លើងទៀន ដែលសម្រេចចុះចូលជាមួយបក្សប្រជាជនកម្ពុជា បានលើកបង្ហាញថា ហេតុផល ដែលនាំឱ្យ​ពួក​គេសម្រេចចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ដោយសារបានមើលឃើញច្បាស់ពីគុណតម្លៃ និងគោលនយោបាយរបស់​គណបក្សប្រជា​ជនកម្ពុជា ក្នុងការដឹកនាំ កសាង និងអភិវឌ្ឍន៍ទាំងនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន។ បន្ថែមពីលើនោះ ពួកគេបានយល់ឃើញថា គណបក្សភ្លើងទៀន នៅតែបន្តនយោ​បាយប្រជាភិថុតិដែលជាសំណល់មកពីអតីតគណបក្សសមរង្ស៉ី ហើយគ្មានគោលនយោបាយល្អណាមួយក្នុងការធ្វើឱ្យចម្រើនដល់សង្គមជាតិនោះឡើយ។

គណបក្សប្រជាជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធាន បានលះបង់គ្រប់បែបយ៉ាង ដើម្បីស្វែងរកសន្តិភាពជូនប្រជាពលរដ្ឋកម្ពុជា ការពារអាយុជីវត និងមិនទុកអោយមានប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយការអត់បាយ។

មិនមានគណបក្សណាហ៊ានលះបង់ និងការពារអាយុជីវិតប្រជាជនកម្ពុជាដូចគណបក្សប្រជាជាជនកម្ពុជានោះឡើយ។ អ្វីដែលយើងបានឃើញជាក់ស្តែង រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជាជនកម្ពុជា បានគិតគូរយ៉ាងខ្លាំងខ្លាលើសុខមាលភាពប្រជាពលរដ្ឋ ជាក់ស្តែងក្នុងបរិបទជំងឺកូវីដ១៩នេះ សម្តេចតេជោ ហ៊ុន សែន បានស្វះស្វែងរកគ្រប់មធ្យោបាយ ដើម្បីយកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋឱ្យបានគ្រប់គ្នា ដោយគិតមកដល់ពេលនេះ ប្រជាពលរដ្ឋចាក់ដុសទី៣បានចំនួនជាង១០០%ហើយ ហើយបាននិងកំពុងដំណើរការចាក់ដូសទី៤ជូនប្រជាពលរដ្ឋបន្ថែមទៀត៕

អ្នកគាំទ្របក្សនយោបាយផ្សេងៗ ជាង១០០នាក់ ក្នុងនោះបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ និងសកម្មជនបក្សភ្លើងទៀន៣២នាក់ បានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជននៅស្រុកសេសាន


(ស្ទឹងត្រែង)៖ គណបក្សប្រជាជនកម្ពុជា ស្រុកសេសាន ខេត្តស្ទឹងត្រែង នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២នេះ បានប្រកាសបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជា ចំនួន១០៤នាក់ ក្នុងនោះមានបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ និងសកម្មជនគណបក្សភ្លើងទៀន ចំនួន៣២នាក់ នៅឃុំទាំង៦ នៃស្រុកសេសាន ខេត្តស្ទឹងត្រែង។


ពិធីប្រកាសបញ្ចូលសមាជិកថ្មីនេះ បានធ្វើឡើងក្រោមអធិបតីភាពលោក សុវណ្ណ ពិសេដ្ឋ សមាជិកគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជាខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកសេសាន និងលោក សន នូ សមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងជាប្រធានគណៈចលនាមហាជនស្រុក ព្រមទាំងមានការចូលរួមពីសំណាក់សមាជិក សមាជិកាគណបក្សឃុំទាំង៧ ជាច្រើនរូបផងដែរ។


បើតាមយោងតាមរបាយការណ៍របស់គណបក្សស្រុកសេសាន បានបញ្ជាក់ថា អតីតបេក្ខជនឈរឈ្មោះ និងសកម្មជនគណបក្សនយោបាយផ្សេងៗទាំង១០៤នាក់នេះ មកពីគណបក្សភ្លើងទៀន ចំនួន៣២នាក់ ក្នុងនោះមកឃុំកំភុន ចំនួន២នាក់, ឃុំក្បាលរមាស ០៨នាក់, ឃុំស្ដៅ ០៩នាក់, ឃុំតាឡាត ១១នាក់, ឃុំស្រែគរ ០២នាក់, គណបក្ស សញ្ជាតិកម្ពុជា ម្នាក់, គណបក្សហ៊្វុនស៊ីនប៉ិច ចំនួន៧៣នាក់, គណបក្ស កសិករ ០៤នាក់។


នាឱកាសនោះដែរ លោក សុវណ្ណ ពិសេដ្ឋ បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោក ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តស្ទឹងត្រែង ជូនចំពោះសមាជិក សមាជិកាគណបក្សទាំងអស់ និងបានកោតសរសើរ វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់គណៈកម្មាធិការគណបក្សខេត្ត ស្រុក និងឃុំកន្លងមកទាំងការងារនយោបាយ សតិអារម្មណ៍ ចាត់តាំង ព្រមទាំងការចិញ្ចឹមចលនានៅតាមមូលដ្ឋាន។


លោកក៏បានស្វាគមន៍ និងថ្លែងអំណរគុណ ព្រមទាំងកោតសរសើរដោយស្មោះចំពោះបងប្អូនទាំងអស់ ដែលបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងខ្សែជីវិតមករួមរស់ និងចូលរួមជាសមាជិកគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សរបស់ប្រជាជន និងដើម្បីប្រជាជន ហើយជានិច្ចកាលបានរួមសុខរួមទុក្ខជាមួយប្រជាជន។


លោក សុវណ្ណ ពិសេដ្ឋ បានបន្ថែមថា ប្រទេសជាតិក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន គឺមានការរីកចម្រើន និងអភិវឌ្ឍលើគ្រប់វិស័យ ជាក់ស្តែងនៅមូលដ្ឋានរបស់ស្រុកសេសាន មានផ្លូវបេតុង មានប្រព័ន្ធទឹកស្អាត ភ្លើង សាលារៀន មន្ទីរពេទ្យ និងរោងចក្រ ដែលធ្វើឱ្យប្រជាពលរដ្ឋមានការងារធ្វើ និងមានជីវភាពល្អប្រសើរឡើង។


បើតាមលោក សន នូ បានជំរុញដល់សមាជិកគណបក្សទាំងអស់ ក្នុងពេលខាងមុខនឹងមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដូចនេះសូមសមាជិក សមាជិកាគណបក្សត្រូវចេះជួយគាំទ្រគ្នា សហការរួបរួមគ្នា ជួយគ្នាទៅវិញទៅមក ដើម្បីធ្វើយ៉ាងណាឱ្យទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យបានគ្រប់ៗគ្នា៕