Tuesday, February 06, 2024

(វីដេអូ) សម្រង់ប្រសាសន៍សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត, បិទសន្និបាតបូកសរុបការងារក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

 CMF:

ឯកឧត្តម លោកជំទាវ សមាជិក-សមាជិការាជរដ្ឋាភិបាល
គណៈអធិបតី ភ្ញៀវកិត្តិយស តំណាងដៃគូអភិវឌ្ឍន៍ និងអង្គសន្និបាតទាំងមូល ជាទីមេត្រី!

ថ្ងៃនេះ ខ្ញុំពិតជាមានក្តីរីករាយ ដោយបានចូលរួមជាអធិបតីក្នុងពិធី «បិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤» ដែលម៉្យាងជាការជួបជុំដើម្បីអបអរសាទរនូវសមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០២៣ និងម៉្យាងទៀត ជាការប្រមូលផ្តុំដើម្បីវាយតម្លៃសមិទ្ធកម្ម ក៏ដូចជាស្វែងយល់ស៊ីជម្រៅអំពីចំណុចខ្លាំង និងបញ្ហាប្រឈម ដែលក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជួបប្រទះនៅក្នុងពេលអនុវត្តកម្មវិធីគោលនយោបាយដែលបានដាក់ចេញក្នុងយុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី៤ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ២០១៩-២០២៣ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ២០១៩-២០២៣ ជាពិសេសការបំពេញផែនការការងារក្នុងឆ្នាំ២០២៣ កន្លងទៅ ដែលជាមូលដ្ឋានក្នុងការរៀបចំនូវទិសដៅកែទម្រង់ ការកំណត់វិធានការ គោលនយោបាយ ការដាក់ចេញនូវផែនការអភិវឌ្ឍវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ២០២៤-២០២៨ និងការកែលម្អលិខិតបទដ្ឋានគតិយុត្ត ស្របតាមអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់»។

ផ្អែកតាមរបាយការណ៍ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារ ដែលក្រសួងសម្រេចបាននៅឆ្នាំ២០២៣ កន្លងទៅនេះ។ ខ្ញុំសូមកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការល្អ និងការបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវ និង គោរពតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្រុមប្រឹក្សាជាតិគាំពារសង្គម រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធនានា ដែលបាននិងកំពុងចូលរួមកែលម្អវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សំដៅជំរុញភាពធន់នៃសេដ្ឋកិច្ចគ្រួសារ លើកកម្ពស់ជីវភាពប្រជាជន និងកាត់បន្ថយភាពក្រីក្រ តាមរយៈការគាំពារគ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅកម្ពុជា។

ជាការពិត កម្ពុជា ក៏ដូចជាប្រទេសនានានៅលើពិភពលោក បាននិងកំពុងទទួលរងឥទ្ធិពលពីជម្លោះភូ​មិសាស្រ្តនយោបាយ ការប្រជែងឥទ្ធិពលរបស់មហាអំណាច សង្រ្គាម ការប្រែប្រួលអាកាសធាតុ ជំងឺឆ្លង មិនបញ្ហាផ្សេងៗទៀតជាច្រើន។ បច្ច័យទាំងនេះ ព្រមទាំងស្ថានភាពរងគ្រោះ និងងាយរងគ្រោះ ដូចជាការសេពគ្រឿងញៀន ការជួញដូរមនុស្ស ជរាភាព និងពិការភាព ព្រមទាំងអំពើហិង្សាក្នុងគ្រួសារ និងការរំលោភបំពានលើកុមារ សុទ្ធតែជាបញ្ហាប្រឈម និងជាក្តីកង្វល់ ដែលរាជរដ្ឋាភិបាលត្រូវបន្តយកចិត្តទុកដាក់ និងដោះស្រាយ ដើម្បីលើកស្ទួយជីវភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា សំដៅសម្រេចឱ្យបាននូវចក្ខុវិស័យរបស់ សម្ដេចតេជោ ហ៊ុន សែន ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ជាមួយនឹងចក្ខុវិស័យដែលជាក្ដីស្រមៃរបស់ប្រជាជនកម្ពុជាគ្រប់រូប រាជរដ្ឋាភិបាលនីតិកាលទី៧ និងបន្តបន្ទាប់នៃរដ្ឋសភា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គម នៅព្រះរាជាណាចក្រកម្ពុជា ឱ្យមានលក្ខណៈប្រមូលផ្តុំ សង្គតិភាព ប្រសិទ្ធភាព សមធម៌ និងចីរភាព ដោយឈរលើស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់» តាមរយៈការផ្តោតកិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាលលើគ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ។

[ផ្ដើមសេចក្ដីអធិប្បាយ១]

(១) នយោបាយឈ្នះឈ្នះ បញ្ចប់សង្គ្រាម បង្កើតសន្តិភាព អនុវត្តបានយុទ្ធសាស្ត្រត្រីកោណ ចតុកោណ

គោលនយោបាយរបស់រាជរដ្ឋាភិបាលនៅគ្រប់អាណត្តិទាំងអស់ គឺធ្វើយ៉ាងណាឱ្យប្រទេសរបស់យើងបានកាន់​តែរីកចម្រើន តាមរយៈការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋយើង។ ការដាក់ចេញនូវនយោបាយឈ្នះឈ្នះ ដើម្បីបញ្ចប់សង្រ្គាម ទទួលបាននូវសន្ដិភាព និងការឯកភាពជាតិពេញលេញ គឺជាការបង្កើតនូវបរិស្ថានចាំបាច់ អាចឱ្យយើងអនុវត្តជោគជ័យនូវយុទ្ធសាស្រ្តត្រីកោណ យុទ្ធសាស្រ្តចតុកោណកន្លងទៅ។ ភាពក្រីក្ររបស់ប្រជាពលរដ្ឋត្រូវបានកាត់បន្ថយពីជាង ៥០% នៅឆ្នាំ ១៩៩៧ ចុះមកដល់ ១៧% នៅឆ្នាំនេះ ដែលពីមុន(មានជំងឺ)កូវីដ១៩ អត្រាភាពក្រីក្រមានទាបជាងនេះ(១៧%)។ កំណើនសេដ្ឋកិច្ចរបស់យើង ៧% តាំងពីពេលដែលយើងបានសន្ដិភាព រហូតទៅដល់កូវីដ–១៩ បានន័យថាម៉េច? បានន័យថា ជីវភាពប្រជាជនយើងបានរីកចម្រើន។

(២) វិបត្តិកូវីដ១៩ សង្គ្រាម អតិផរណាលើពិភពលោក ជះឥទ្ធិពលលើកម្ពុជា

អ្នកដែលធ្លាប់នៅក្រោមបន្ទាត់ភាពក្រីក្រ បានក្លាយទៅ​ជាអ្នកដែលមានជីវភាពមធ្យម និងអ្នកដែលមានជីវភាពមធ្យមជាច្រើន បានវិវត្តទៅជាអ្នកមានជីវភាពខ្ពស់នៅក្នុង ២០ឆ្នាំ ក្រោយពីបញ្ចប់សង្រ្គាម។ ជាការសោកស្ដាយដែលកូវីដ-១៩ បានមកដល់។ បើសិនជាគ្មានវិបត្តិជំងឺកូវីដ-១៩ ទេ មិនដឹងថាប្រទេសរបស់យើងបានឈានទៅដល់ណា ហើយជីវភាពរស់នៅរបស់ប្រជាជនយើងក៏ពិតជាបានកើនកាន់តែល្អ។ ប៉ុន្តែ ការនិ​យាយនេះ មិនមែនបានន័យថា យើងអង្គុយយំ កើតទុក្ខពីអ្វីដែលបានកើតនោះទេ។ យើងត្រូវទទួលស្គាល់ការពិត ហើយយើងត្រូវធ្វើយ៉ាងណាជួយបន្តនិរន្តរភាព និងចីរភាពនៃការអភិវឌ្ឍ។ ការឡើងចុះនៃសេដ្ឋកិច្ចជាតិ ការឡើង​ចុះនៃប្រទេសជាតិ វាតែងកើតមានជាការធម្មតា។ បើមិនមានវិបត្តិកូវីដ-១៩ ក៏អាចមានវិបត្តិអតិផរណាពិ​ភព​លោក ឬមួយក៏កត្តាណាមួយ។ គ្រាន់តែថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ (យើងបានជួបនឹង)វិបត្តិផ្ទួនៗ ពីកូវីដ​–១៩ ក៏ដូចជាវិបត្តិអតិផរណា និងសង្រ្គាមនៅតំបន់ផ្សេងៗ ដែលកំពុងកើតមាន ក៏ជះឥទ្ធិពលដល់កម្ពុជាយើង។

(៣) ដៃម្ខាងដោះស្រាយបញ្ហាចំពោះមុខ ដៃម្ខាងពង្រឹងមូលដ្ឋានសម្រាប់អនាគតវែងឆ្ងាយ

ហេតុដូច្នេះ ទាមទារឱ្យកម្ពុជាយើង ត្រូវដៃម្ខាងដោះស្រាយបញ្ហាចំពោះមុខ ដៃម្ខាង(ទៀត)គឺកសាងពង្រឹងមូលដ្ឋាន សម្រាប់អនាគតវែងឆ្ងាយរបស់ប្រទេសជាតិ។ ដោះស្រាយបញ្ហាចំពោះមុខគឺអ្វី? គឺធ្វើយ៉ាងណាដើម្បីទប់សភាពការណ៍កុំឱ្យវាអាក្រក់បំផុត ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។ បើនិយាយអំពីជីវភាពរស់នៅរបស់ប្រជាជន ត្រូវធ្វើយ៉ាងណាកុំឱ្យប្រជាពលរដ្ឋយើងធ្លាក់នៅក្នុងជ្រោះលំបាកនៃជីវភាព។ អញ្ចឹងហើយ បានចាំបាច់ឱ្យរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយអន្តរាគមន៍សង្គមជាច្រើន។ បន្ដិចទៀត ខ្ញុំលើកចំណុចមួយ ដែលថ្ងៃមុនមានគេសួរខ្ញុំថា យើងនិយាយតែពីការអន្តរាគមន៍សង្គម មិនព្រួយបារម្ភពីការបង្កើតវប្បធម៌ពឹងផ្អែកទេឬ? … ហេតុអ្វីក៏យើងមិនផ្ដោតទៅលើកម្មវិធីផ្សេងៗសម្រាប់ជួយប្រជាជនឱ្យម្ចាស់ការខ្លួនឯង? គាត់សួរថា ឃើញតែយើងចេញរាប់ពាន់លានដុល្លារយកទៅជួយប្រជាជន ឱ្យលុយទៅប្រជាជន អញ្ចឹងខ្លាចដូចប្រទេសមួយ​ចំនួនដែលកម្មវិធីល្អពេក មនុស្សពឹងផ្អែក(លើរដ្ឋាភិបាល) លែងធ្វើការ។ បើអត់ធ្វើការ បានរដ្ឋជួយប៉ុណ្ណេះ បើធ្វើការបង់ពន្ធពិបាកចង់ងាប់។

(៤) រដ្ឋមិនអាចមានលំនឹងម៉ាក្រូសេដ្ឋកិច្ចបានទេ បើជីវភាពរស់នៅរបស់ប្រ​ជាជនគ្មានលំនឹង

(មុននឹង)ខ្ញុំបកស្រាយចំណុចនេះ ខ្ញុំក៏សូមបញ្ជាក់បន្ថែមពីថា ហេតុអ្វីនៅក្នុងដៃម្ខាងយើងទប់សភាពការណ៍? ប្រ​ទេសជាតិនីមួយៗ ការជួយប្រជាពលរដ្ឋទប់សភាពការណ៍នេះ គឺជាការជួយលំនឹងសេដ្ឋកិច្ចជាតិ ព្រោះសេដ្ឋកិច្ចជាតិអាស្រ័យទៅលើប្រជាជន។ រដ្ឋមួយមិនអាចមានលំនឹងម៉ាក្រូសេដ្ឋកិច្ចទៅបានទេ បើជីវភាពរស់នៅរបស់ប្រ​ជាជនគ្មានលំនឹង បើសិនជាការរកទទួលទានរបស់ប្រជាពលរដ្ឋអត់លំនឹងនោះ។ ប្រជាពលរដ្ឋ គ្រួសារនីមួយៗ​ គឺជាកោសិកានៃសង្គម។ ការវាស់ស្ទង់នៃសុខភាពសេដ្ឋកិច្ចជាតិ គឺវាស់ស្ទង់ទៅលើសេដ្ឋកិច្ចនៃគ្រួសារនីមួយៗ នៃចំណូលមនុស្សម្នាក់ៗ។ អញ្ចឹងហើយបានជាយើងដាក់ចេញគោលនយោបាយអន្តរាគមន៍សង្គមច្រើនណាស់ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ក្រោមការចង្អុលបង្ហាញរបស់សម្ដេចតេជោ ដើម្បីធានានូវការដោះស្រាយចំពោះមុខសម្រាប់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិរបស់យើង។

(៥) ជំនួយសង្គមផ្តល់សេវាថែទាំសុខភាព ឧបត្ថម្ភសាច់ប្រាក់គ្រួសារក្រីក្រ/ងាយរងគ្រោះពេលកូវីដ១៩ រងហានីភ័យសម្ពាធអតិផរណានិងទឹកជំនន់ ព្រមទាំងស្ត្រីមានផ្ទៃពោះនិងកូនដល់អាយុ២ឆ្នាំ

នៅក្នុងនោះ​ ជាសង្ខេប ជំនួយសង្គម(ជារូបភាព)ផ្ដល់សេវាថែទាំសុខភាព តាមរយៈបណ្ណសធម៌ មូលនិធិសមធម៌ ប.ស.ស មានអ្នកបានផលជាង ៦លាន ៥សែននាក់ និងចំណាយថវិកាប្រហែលខ្ទង់ ១០០លានដុល្លារក្នុងមួយឆ្នាំ។ ចំពោះហានិភ័យដែលប្រឈមគឺមានកម្មវិធីឧបត្ថម្ភសាច់ប្រាក់សម្រាប់គ្រួសារក្រីក្រ ងាយរងគ្រោះក្នុងពេលកូវីដ–១៩ ដែលយើងអនុវត្តតាំងពីខែមិថុនា ឆ្នាំ២០២០។ យើងកំពុងតែអនុវត្តកម្មវិធីចាកចេញពីខែមករា រហូតដល់​ខែមីនា ព្រោះកូវីដ–១៩ ចប់បីឆ្នាំហើយ។ យើងមិនអាចនៅ(មាន)កម្មវិធីហ្នឹងរហូត(បានទេ)។ យើងនឹងប្រែទៅកម្មវិធីផ្សេងទៀត។ (ការជួយឧបត្ថម្ភ)ស្ត្រីមានផ្ទៃពោះ និងកុមារក្រោម ២ឆ្នាំ ដែលអនុវត្តតាំងពីខែ៦ ឆ្នាំ២០១៩ និងគ្រួ​សារងាយរងហានិភ័យដោយសម្ពាធអតិផរណា ​និងទឹកជំនន់ ដែលអនុវត្តពីចុងឆ្នាំ២០២២ និងដែលប្រជាពលរដ្ឋដែលទទួលផលមាន ៤លាន ៩សែននាក់ ហើយប្រើថវិកាជិត ១ ៤០០ លានដុល្លារ ដោយមិនរាប់ការជួយឧបត្ថម្ភតាមរយៈកម្មវិធីជំនួយសង្គមផ្សេងៗដល់ជនពិការ អតីតយុទ្ធជនឯទៀតផង។

(៦) អ្នកធ្វើគោលនយោបាយ ត្រូវថ្លឹងថ្លែងពីកម្រិតនៃការជួយឧបត្ថម្ភ ដើម្បីមិនបង្កើតភាពពឹងផ្អែក

ឥឡូវត្រឡប់ទៅសំណួរនោះវិញថា ហេតុអ្វីយើងចំណាយរាប់ពាន់លានទិញត្រីទៅឱ្យប្រជាជន(ទទួលទាន) មិនខ្លាច(ថាវា)បង្កើតវប្បធម៌ពឹងផ្នែកទេឬ? មិនបារម្ភថាប្រជាជនមិនចង់ទៅរកត្រីនិងចាំតែរដ្ឋផ្ដល់ត្រីឱ្យ? ហេតុអីក៏យើងមិនយកលុយទៅវិនិយោគបង្កើតការងារ នៅពេលលំបាកហ្នឹង? ពេលនោះមានការជជែកគ្នា។ អ្នកដែលសួរ​ខ្ញុំប្រហែលជាអាចស្ដាប់លឺថ្ងៃនេះផង។ រឿងនេះវាទាក់ទងគោលនយោបាយ​។ គ្រប់ប្រ​ទេសទាំងអស់តែងតែមានគោលនយោបាយហ្នឹង។ អ្នកសម្រេចគោលនយោបាយ (ត្រូវតែថ្លឹងថ្លែងថា)តើធ្វើតុល្យភាពត្រឹមកម្រិតណា ដើម្បីជួយសម្រួលប្រជាពលរដ្ឋដែលក្រីក្រប៉ុន្តែមិនបង្កើតភាពពឹងផ្អែក។ មានប្រទេសអភិវឌ្ឍមួយចំនួន ដោយសា​រ​តែ​គោលនយោបាយល្អពេក ប្រជាពលរដ្ឋរបស់គាត់មួយចំនួនបាន Calculate ថាបើសិនជា(រស់ដោយផ្អែកទៅលើ) Welfare (policy) ប្រហែលជាបានធូរជាង។ ប្រាក់ខែតិចមែន ប៉ុន្តែអត់ជាប់ពន្ធ ហើយអត់ចាំបាច់ធ្វើការ។ នៅពេលដែលអ្នកធ្វើការ (បានចំណូល)មក(ក៏)ជាប់ពន្ធ ២០% ឬ៣០% ឬ៤០%។ របៀបនេះវាបង្កើតជាវប្បធម៌(ពឹងផ្អែក)។

(៧) ការអភិវឌ្ឍសេដ្ឋកិច្ចដោយចីរភាព គឺបង្កើតវប្បធម៌និងបង្កើនលក្ខណៈសម្បត្តិឱ្យប្រជាជនមានសមត្ថភាពរស់និងចិញ្ចឹមខ្លួនឯង

សំណួរគាត់ភ្ជាប់មកជាមួយនូវសមិទ្ធកម្មដែលយើងត្រូវទទួលស្គាល់។ តើកម្ពុជាដើរគោលនយោបាយគាំពារសង្គមបែបណា? ខ្ញុំបានប្រាប់គាត់វិញថា ពិតណាស់ ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនីមួយៗ គឺត្រូវបង្កើតវប្បធម៌ និងបង្កើនលក្ខណៈសម្បត្តិឱ្យប្រជាជាជនអាចមានសមត្ថភាពរស់ខ្លួនឯងបាន។ (ពលរដ្ឋ)ចិញ្ចឹមខ្លួនឯងបាន ទើបចិញ្ចឹមរដ្ឋបាន។ រដ្ឋមិនអាចចិញ្ចឹមមនុស្សនោះទេ។ យើងអនុវត្តសេដ្ឋកិច្ចទីផ្សារសេរី។ យើងចង់ធ្វើយ៉ាងណាឱ្យប្រជាជនអាចមានលទ្ធភាពរកត្រីបានខ្លួនឯង ប៉ុន្តែយើងត្រូវទទួលស្គាល់ផងថារាល់ពេល នៅក្នុងប្រទេសយើង តែងតែមានអ្នកមិនអាចរកត្រីបាន។ អ្នកខ្លះ កើតមកមានបញ្ហាសុខភាព បញ្ហាកាយសម្បទា។ ប្រ​ជាពលរដ្ឋចាស់ជរា ជនពិការមួយចំនួន។ មិនអាចល្អឥតខ្ចោះនោះទេ … ត្រូវតែមានផ្នែកមួយនៃប្រជាពលរដ្ឋដែលត្រូវការជួយ។ កុមារកំព្រាតូចៗ មិនមានឪពុកម្ដាយចិញ្ចឹម ត្រូវតែជាបន្ទុកសង្គម។ ជាងនេះទៀត ការរកត្រីនេះ ក៏មានអ្នកខ្លះខ្យល់គធ្លាក់ពីលើទូកមួយរយៈ ដែលចាំបាច់យើងត្រូវស្រង់មកឱ្យគាត់អាចសម្រាក ប៉ូវកម្លាំងឡើងទៅរកត្រីបានទៀត។ ដូចកាលពីកូវីដ-១៩ ប្រជាពលរដ្ឋយើងច្រើនដែលរងផលប៉ះពាល់។ ឧទាហរណ៍ អ្នកដែលធ្លាប់ធ្វើការនៅសៀមរាប ប្រាក់ខែ៤០០(ដុល្លារ) ទៅ៥០០(ដុល្លារ) នៅក្នុងវិស័យទេសចរណ៍ ចិញ្ចឹមគ្រួសារបាន ដល់ពេលមានកូវីដ-១៩ បិទគ្រឹបតើគាត់រកអីបាន? រដ្ឋត្រូវជួយមួយរយៈណានោះ ដើម្បីឱ្យគាត់អាចធានាបានម្ចាស់ការ(ឡើងវិញ)។

(៨) គាំពារសង្គមនិងមនុស្សធម៌ វិនិយោគលើវិស័យអប់រំ សុខាភិបាល កសាងមូលធនមនុស្សមានសុខភាពនិងសមត្ថភាព

បើយើងមើលគោលនយោបាយរបស់រាជរដ្ឋាភិបាល មិនមែនមានតែកម្មវិធីគាំពារសង្គម ឬកម្មវិធីមនុស្សធម៌ទេ។ យើងវិនិយោគច្រើនណាស់លើវិស័យអប់រំ វិនិយោគច្រើនណាស់ទៅលើវិស័យសុខាភិបាល ដើម្បីកសាងមូលធនមនុស្ស ដើម្បីឱ្យប្រជាពលរដ្ឋយើងមានសមត្ថភាព មានសុខភាពតាំងពីក្មេង។ សូម្បីតែកម្មវិធីជំនួយសង្គមនេះក៏ផ្ដោតទៅលើស្ត្រីមានផ្ទៃពោះ កុមារក្រោម២ឆ្នាំ និងមានអ្នកច្រើនទៀត។ វិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធ អគ្គិសនី រុញទៅតាមភូមិ/ឃុំ ដើម្បីអាចបង្កើតរបរផ្សេងៗ។ ខ្ញុំសូមមិនរៀបរាប់ឡើងវិញទេ ប៉ុន្តែនោះហើយគឺជាគោលនយោបាយនៅក្នុងការជួយផ្ដល់ត្រីឱ្យប្រជាជន។ មានតែកម្មវិធីទាំងហ្នឹងទេ ទើបរដ្ឋអាចមានលទ្ធភាព​បង្វិលថវិកាពីអ្នកដែលមានលទ្ធភាពរកត្រីខ្លួនឯង រកហូបហើយរឹងមាំហើយ យកត្រីខ្លះមកដាក់នៅក្នុងផ្ទះរួមដើម្បីចែកទៅអ្នកដែលអត់អាចរកត្រីបាន …។

(៩) កំណើនសេដ្ឋកិច្ច ៧%/ឆ្នាំ ក្រោយចប់សង្គ្រាម កើតចេញពីការបណ្តុះបណ្តាល សំរួលការវិនិយោគ បង្កើតការងារទាំងក្នុងនិងក្រៅប្រទេស

អញ្ចឹងការបង្កើតនូវលក្ខខណ្ឌ កម្មវិធីសេដ្ឋកិច្ច (ដែលនាំអោយមាន)កំណើន ៧% ក្នុងមួយឆ្នាំក្រោយពីចប់សង្គ្រាម មិនមែនដោយ​សាររដ្ឋរកលុយយកទៅចែកប្រជាពល​រដ្ឋទេ គឺបង្កើនលទ្ធភាព បរិស្ថាន សុខសន្តិភាព ដាក់ចេញគោលនយោបាយជំរុញវិស័យឯកជនរីកចម្រើន បណ្ដុះបណ្ដាលមនុស្ស រកការងារ បង្កើតវិនិយោគផ្សេងៗទាំងក្នុងនិងក្រៅប្រទេស បង្កើតការងារ ជំរុញបរិស្ថានការ​ងារ​​កាន់តែល្អ ធ្វើអោយយើងបានរីកចម្រើនមកដល់ពេលនេះ។ ឆ្លើយតបទៅនឹងសំណួរនេះ គឺចាំបាច់ដែលយើងត្រូវអនុវត្តបន្ត(គោលនយោបាយទាំងអស់នោះ)។ នយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ មិនខុសពី(រាជរដ្ឋាភិបាលអាណត្តិ)មុនៗ ផងដែរ។ យើងនៅបន្តដោះស្រាយបញ្ហាដែលប្រឈមបច្ចុប្បន្នរយៈពេលខ្លី ដែលប្រជាពល​រដ្ឋមានការលំបាក។ ប្រជាពលរដ្ឋខ្លះដែលគាត់មិនអាចមានលទ្ធភាពចិញ្ចឹមខ្លួន រដ្ឋត្រូវជួយកម្រិតណា? ដៃម្ខាងទៀតត្រូវរៀបចំបង្កបរិស្ថាន ដើម្បីឱ្យស្ថានភាពសេដ្ឋកិច្ចកាន់តែល្អឡើងវិញ។

(១០) រៀបចំគោលនយោបាយប្រព័ន្ធសំណាញ់សុវត្ថិភាពសង្គមមានប្រសិទ្ធភាព

រាជរដ្ឋាភិបាលអាណត្តិទី៧ នៅតែបន្តការងារនេះ និងពង្រីកបន្ថែម ព្រមទាំងរៀបចំនូវគោលនយោបាយដើម្បីឱ្យប្រព័ន្ធសំណាញ់សុវត្ថិភាពសង្គមនេះ(អាចជាទីពឹងអាស្រ័យដ៏គត់មត់សំរាប់ប្រជាពលរដ្ឋដែលត្រូវការសង្គ្រោះ)។ បើគាត់ធ្លាក់ទឹក (យើង)មានសំណាញ់ជួយស្រង់គាត់កុំឲ្យ(លង់)មួយរយៈពេលខ្លី។ គាត់ស្ងួតខ្លួន គាត់អាចបន្តការ​ងារ​ឡើងវិញ។ បើគាត់អត់មានសមត្ថភាពទេ ឧទាហរណ៍ ពិការ ឬមួយចាស់ជរាយើងត្រូវជួយគាត់កម្រិតណា? ក្មេងអនាថា ដូចអម្បាញ់មិញ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើង យើងមានគោលនយោបាយច្រើនណាស់ដែលបន្តជួយ។ យើងនឹងពិនិត្យលទ្ធភាពបង្កើនការជួយតទៅទៀត ឱ្យគាត់មានលទ្ធភាពជាកម្លាំងពលកម្មក្មេងៗ។ បើចាស់ជរាគឺយើងធ្វើ(សព្វបែបយ៉ាង)ដើម្បីសុខភាព និងអាយុជីវិតរបស់ពួកគាត់ ព្រោះសុទ្ធតែជាប្រជាពលរដ្ឋយើងទេ។ គោលដៅរបស់យើងគឺមិនបោះបង់ពលរដ្ឋណាម្នាក់ដែលមិនបានថែទាំនោះទេ។

(១១) មិនទុកឱ្យប្រជាពលរដ្ឋដាច់ពោះស្លាប់ដោយសារអត់បាយ​ដោយមិនបានដឹងនិងជួយសង្គ្រោះ

ថវិកាតិច ថវិកាច្រើនជារឿងមួយ ឯរឿងសំខាន់មួយទៀតគឺតើមានចិត្តឬអត់? ខ្ញុំឧស្សាហ៍និយាយថា មានថវិកាច្រើន តែអត់ចិត្ត ក៏ធ្វើអីមិនចេញ។ តែអត់ថវិកាក៏ដោយ បើយើងមានចិត្ត យើងអាចធ្វើបាន។​ ឧទាហរណ៍ ផ្ទះមួយរលំនៅភូមិមួយ។ អ្នកជិះ Rolls-Royce មកបានឃើញ តែក៏ទៅបាត់ទៅ។ ផ្ទះហ្នឹងអត់ងើបទេ។​ ប៉ុន្តែបើទោះបីមិនមានថវិកាក្តី បើប្រ​ជាពលរដ្ឋចំណាយកម្លាំងនាំគ្នាមកជួយលើក ផ្ទះហ្នឹងនឹងងើបឡើងវិញ។ សម្រាប់រាជរដ្ឋាភិបាលកម្ពុជាដូចគ្នា។ យើងមិនមែនប្រទេសអ្នកមានទេ។ យើងប្រទេសកំពុងអភិវឌ្ឍ។ យើងចេញពីប្រ​ទេសក្រីក្រ ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ហើយទិសដៅយើងទៅជាប្រទេសអ្នកមាន។ ប៉ុន្តែតាំងពីយើងមិនទាន់ចេញពីប្រទេសក្រីក្រ យើងបានដាក់គោលនយោបាយជួយប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាលសម្តេចតេជោ តែងប្រកាសរឿយៗមិនអាចឱ្យប្រជាពលរដ្ឋនៅកន្លែងណាដាច់ពោះស្លាប់ដោយសារអត់បាយនោះទេ។​ មានតិចមានច្រើនយើងបេះពីមាត់ពីកជួយគ្នា … តិចឬច្រើនយ៉ាងណាមិនអាចឱ្យប្រជាពលរដ្ឋយើងរងគ្រោះស្លាប់ ដោយសារការមិនបានយកចិត្តទុកដាក់ ជាពិសេសភាពក្រីក្រនោះទេ។

(១២) បណ្ដាញសង្គមជួយផ្សព្វផ្សាយព័ត៌មាន នាំឲ្យមានវប្បធម៌ចែករំលែក​​

នៅសម័យនេះ មានការចូលរួមច្រើន។ ជាពិសេសសម័យបច្ចេកវិទ្យា ដែលធ្វើឱ្យមានការចែករំលែកព័ត៌មាន និងការជួយចែករំលែកទឹកចិត្តជួយគ្នា។ ពិតណាស់ មានការប្រើហ្វេកប៊ុកក្នុងរឿងមួយចំនួន ប៉ុន្តែការជួយសង្គមនេះ (ក៏)បាន(ជួយ)ច្រើន។ មានអ្នកបានឃើញលោកតា/យាយកន្លែងខ្លះជាអ្នកក្រីក្រ។ គេផ្សព្វផ្សាយតាមហ្នឹងទៅ ក៏បានទទួលជំនួយ។ ការជួយបែបនេះជាវប្បធម៌នៃការជួយគ្នា ហើយក៏ជាការចូលរួមជាមួយរាជរដ្ឋាភិបាលផងដែរ។ នេះហើយគេហៅថាវប្បធម៌ចែករំលែក។ វប្បធម៌ចែករំលែកគឺថាអ្នកដែលមានលទ្ធភាពគឺចែកជួយទៅដល់អ្នកដែលគ្មានលទ្ធភាពគឺមានទឹកចិត្ត។ អញ្ចឹងរាជរដ្ឋាភិបាលអាណត្តិទី៧ នឹងបន្តការងារនេះ ហើយយើងនឹងរៀបចំប្រព័ន្ធអន្តរាគមន៍ថែមពីលើនេះ។

(១៣) ការអន្តរាគមន៍របស់រាជរដ្ឋាភិបាលមិនមានចរិតជាអចិន្ត្រៃយ៍ ភាគច្រើនសំរាប់គ្រាមានអាសន្ន

ចំពោះសំណួរដែលថា រាជរដ្ឋាភិបាលមិនព្រួយបារម្ភទៅលើជំនួយសង្គមដែលថាបង្កើតវប្បធម៌ពឹងផ្អែក មិនឱ្យមានវប្បធម៌ម្ចាស់ការ? សូមពិនិត្យមើលនូវការអន្តរាគមន៍របស់រាជរដ្ឋាភិបាល គឺអត់មានអន្តរាគមន៍ណាមានចរិតជាអចិន្ត្រៃយ៍ទេ។ អន្តរាគមន៍ភាគច្រើនផ្អែកទៅលើគ្រាមានអាសន្ននិងការលំបាក ដូចកូវីដ-១៩។ យើងជួយកូវីដ-១៩ ឥឡូវរៀបចំ(កាត់បន្ថយនិងឈានទៅ)បញ្ចប់។ ស្ត្រីមានផ្ទៃពោះ ពេលគាត់មានផ្ទៃពោះ (ឆ្លងទន្លេ រហូតដល់)កូន ២ឆ្នាំ។ បណ្ណសមធម៌ កម្មវិធីបណ្ណក្រីក្រ យើងជួយពេលដែលគាត់លំបាក។ ថ្ងៃក្រោយជីវភាពគាត់ធូរធារ យើងត្រូវ(បញ្ចប់) យើងមិនអាចជួយរហូតនោះទេ។ យើងយកថវិកាទៅជួយអ្នកផ្សេងដែលលំបាក។ អញ្ចឹងអត់មានការសន្យាមួយណាថាត្រូវតែធ្វើទាំងអស់ ហើយមួយជីវិតនោះទេ។ យើងជួយ ហើយមិនមែនជួយតែផ្តល់ថវិកានោះដែរ។

(១៤) កម្មវិធីថែទាំសុខភាព ការបណ្តុះបណ្តាលវិជ្ជាជីវៈ/បច្ចេកទេស ស្ថាបនូបនីយ៍កម្មកម្មវិធីជាតិជំនួយសង្គម

ជាក់ស្តែងអាណត្តិទី៧នេះ កម្មវិធីនយោបាយអាទិភាព ៦ ដែលខ្ញុំដាក់ចេញនៅក្នុងពេលចាប់ផ្តើមដែលយើងគ្រោងថវិកាជិត ៤៥០ លានដុល្លារដើម្បីជួយ … ផ្តល់ការថែទាំសុខភាពឆ្ពោះទៅរកកម្មវិធីគ្របដណ្តប់សុខភាពជាសកល គ្របដណ្តប់ដល់ ៩ លាននាក់ តាមរយៈការជួយសង្គម និងកម្មវិធី ប.ស.ស … យើងបង្កើតកម្មវិធីអ្នកស្វ័យនិយោជន៍ គ្រួសារអ្នក ប.ស.ស (សូម្បីតែ ប.ស.ស ហ្នឹងក៏ត្រូវធ្វើបដិភាគដែរ) … អញ្ចឹងបដិភាគនៃបៀវត្សរ៍នេះក៏ចូលទៅក្នុងកម្មវិធីស​ន្តិសុខសង្គម។ កម្មវិធីនេះមិនមែនពឹងផ្អែកទេ ប៉ុន្តែជាកម្មវិធីនៃការចូលរួមចំណែកដើម្បីដោះស្រាយបញ្ហា។

ការបណ្តុះបណ្តាលវិជ្ជាជីវៈ បច្ចេកទេស ជូនដល់យុវជនគ្រួសារក្រីក្រ ១ លាន ៥ សែននាក់។ កម្មវិធីនេះមិនមែនសម្រាប់បង្កើតភាពពឹងផ្អែករយៈពេលវែងទេ គឺបង្កើតភាពពឹងផ្អែករយៈពេលខ្លី ដើម្បីមានសមត្ថភាពម្ចាស់ការរយៈពេលវែង។ កូនចៅប្រជាពលរដ្ឋ ១ លាន ៥ សែននាក់ ដែលអត់មានលទ្ធភាពទៅរៀន យើងផ្តល់កម្មវិធីនេះ ដែលឥឡូវដូចជាង ២ម៉ឺននាក់ចុះឈ្មោះហើយ។ យើងបានបណ្តុះបណ្តាល ១ម៉ឺន ៣ពាន់​នាក់ហើយ ហើយនឹងបន្តៗទៀត។ ដើម្បីអ្វី? … រដ្ឋចេញលុយរយៈពេលខ្លី មិនមែនឲ្យគាត់នៅតែពឹងលុយយើងទេគឺបណ្តុះបណ្តាលគាត់ ឲ្យមានជំនាញ ភ្ជាប់គាត់ជាមួយនឹងក្រុមហ៊ុន មុខរបរ ដើម្បីឲ្យគាត់ទៅរកការងារខ្លួនឯងបាន។ នេះហើយជាតុល្យ​ភាពរវាងការដោះស្រាយបញ្ហា​ចំពោះមុខ និងរយៈពេលវែង។

កម្មវិធីការធ្វើស្ថាបនូបនីយកម្មវិធីជាតិជំនួយសង្គម គឺធ្វើឲ្យទៅជាកម្មវិធីរបស់ជាតិមួយ។ កន្លងទៅយើងមានកម្មវិធីកូវីដ-១៩ ទឹកជំនន់ អីដាច់ដោយដុំ។ ដោយហេតុនេះ យើងបង្កើតកម្មវិធីមួយ … ឥឡូវយើងរៀបកម្មវិធីជាតិតែម្តងឲ្យមាននិរន្តរភាព។ និរន្តរភាពតែកម្មវិធីទេ មិនមែននិរន្តរភាពនឹងអ្នកពឹងផ្អែកទេ។ កម្មវិធីមាននិរន្តរភាព មានកញ្ចប់មានអីបម្រុង ប៉ុន្តែមនុស្សដែលចូលមកគឺខិតខំរកវិធីជួយគាត់ ឲ្យចេញទៅវិញក្នុងរយៈពេលខ្លី។

(១៥) កម្មវិធីជួយរយៈពេលខ្លី ឲ្យអ្នកទទួលផលមានលទ្ធភាពរស់រយៈពេលវែង និងជួយរដ្ឋវិញ

សំរាប់អ្នកដែលគិតថា យើងប្រកាសកម្មវិធីជួយសង្គម មិនគិតជួយប្រជាពលរដ្ឋឲ្យមានផ្នត់គំនិតវប្បធម៌ប្រឹងរកខ្លួនឯង (សូម)មើលកម្មវិធីឲ្យមែនទែន។ យើងជួយរយៈពេលខ្លី ដើម្បីឲ្យគាត់មានលទ្ធភាពរស់រយៈពេលវែង។ មិនត្រឹមតែចិញ្ចឹមខ្លួនឯង ចិញ្ចឹមចូលរដ្ឋទៀត តាមរយៈការជួយកំណើនសេដ្ឋកិច្ចហ្នឹងឯង។ គាត់មានសមត្ថភាព មានសុខភាពទៅធ្វើការឲ្យក្រុមហ៊ុន។ ក្រុមហ៊ុនរកស៊ីចំណេញ បង់ពន្ធចូលរដ្ឋ។ រដ្ឋយកលុយទៅចិញ្ចឹមអ្នកផ្សេង ធ្វើផ្លូវ ធ្វើស្ពានថែមទៀត។ នេះគឺជាកម្មវិធីផ្ទេរពីរដ្ឋទៅប្រជាពលរដ្ឋ ពីប្រជាពលរដ្ឋមករដ្ឋវិញ តាមរយៈស​ង្វាក់សេដ្ឋកិច្ចបែបនេះ។ ការដាក់ចេញ(គោលនយោបាយ)ជំរុញការវិវត្តសេដ្ឋកិច្ចក្រៅប្រព័ន្ធ សម្រាប់ប្រជាជនដែលអ្នកទទួលផលជាង ៦ លាន ២ សែននាក់ ដើម្បីឲ្យមានលទ្ធភាពចូលមកក្នុងប្រព័ន្ធ និងទោះបីក្រៅប្រព័ន្ធក៏បានផលមួយចំនួន ដើម្បីជួយជំរុញសេដ្ឋកិច្ចជីវភាពរបស់គាត់។ យើងជួយរយៈពេលខ្លី តែគាត់នឹងទៅពង្រឹងដៃ រឹងជើងរបស់គាត់ ដើម្បីរស់ខ្លួនឯងនិងជួយមករដ្ឋវិញ។

(១៦) ពង្រាយបច្ចេកទេសកសិកម្ម ជួយកសិករដាំដុះខ្លួនឯងដោយជោគជ័យ

ការដាក់ចេញនូវយន្តការសម្របសម្រួលកម្មវិធីហិរញ្ញប្បទានសំដៅលើកស្ទួយផលិតផលទីផ្សារ​ រក្សាលំនឹងកសិផលផ្សេងៗ ដែលយើងគ្រោង ១០០ លានដុល្លារនោះ ជួយកសិករដែលមានការប្រឈមមួយចំនួន ដើម្បីរក្សាតម្លៃ និងមិនមែនទៅចិញ្ចឹមកសិករទេ។ យើងទៅអន្តរាគមន៍ជួយក្នុងការចាំបាច់ដើម្បីឲ្យគាត់មានលំនឹង ហើយរឹងដៃរឹងជើង។ ឆ្នាំនេះស្រូវឡើងថ្លៃល្អ … (ដូចនេះ)ការបង្កបង្កើនផល(ស្រូវ) គ្រាន់តែនៅពោធិសាត់មួយ ធ្វើដល់ទៅ ២៧៩% នៃផែនការ គឺមួយជាពីរ … យើងដាក់អន្តរាគមន៍ដោះស្រាយទឹកជួយគាត់។ ចុងក្រោយ កម្មវិធីទី ៦ ការដាក់ពង្រីកបច្ចេកទេសកសិកម្មមន្ត្រីយើងប្រឡងរើសហ្នឹង គឺដើម្បីជួយកសិករឲ្យគាត់រឹងដៃរឹងជើងខ្លួនឯង មិនមែនឲ្យគាត់ពឹងផ្អែកលើមន្ត្រីបច្ចេកទេសទៅដាំដុះឲ្យគាត់ លក់ឲ្យគាត់នោះទេ។

ពាក់ព័ន្ធទៅនឹងសំណួរសួរថា កម្មវិធីរបស់រដ្ឋាភិបាលដែលដាក់ចេញនេះ ពាក្យថាគាំពារសង្គមនេះ តើជាកម្មវិធីដែលដាក់មានចរិតបង្កើតវប្បធម៌ពឹងផ្អែកទេ? អត់ទេ! គឺបង្កើតវប្បធម៌ម្ចាស់ការ។ យើងត្រូវទទួលស្គាល់ប្រជាពលរដ្ឋខ្លះត្រូវការយើងជួយក្នុងពេលលំបាកដើម្បីទប់នូវការវិវត្តប្រែប្រួលជាគំហុក ជា​អវិជ្ជមានដោយប្រការណាមួយ ដូចកូវីដ-១៩ វិបត្តិអតិផរណា សង្គ្រាមផ្សេងៗដែលនៅក្រៅសោះ ប៉ះពាល់ដល់យើង។ យើងត្រូវជួយប្រជាពលរដ្ឋអោយរឹងដៃរឹងជើង ស្របពេលជាមួយគ្នាបង្កើតបរិស្ថាន ធានាសុខសន្តិភាព ស្ថេរភាពសង្គម ស្ថេរ​ភាពម៉ាក្រូសេដ្ឋកិច្ច ដាក់ចេញគោលនយោបាយផ្សេងៗ ដើម្បីបង្កើតការងារ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដើម្បីឲ្យគាត់ចូលទៅក្នុងនោះ។

(១៧) ក្រសួងសង្គមកិច្ចជាតួអង្គប្រតិបត្តិសំខាន់ក្នុងការផ្ដល់សេវា​រដ្ឋាភិបាលជូនប្រជាពលរដ្ឋ

កិច្ចការទាំងអស់នេះជាការចាំបាច់ ក្នុងនោះតួអង្គដែលប្រតិបត្តិមួយសំខាន់ គឺក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលថ្ងៃនេះយើងបានចូលរួមនៅក្នុងការពិនិត្យលទ្ធផលការងារ។ ជាថ្មីម្តងទៀត ខ្ញុំសូមអរគុណនិងកោតសរសើរចំពោះការខិតខំរបស់មន្ត្រីទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបានខិតខំចូលរួមក្នុងការអនុវត្តគោលនយោបាយជាពិសេស ការជួយប្រជាពលរដ្ឋយើងក្នុងរយៈពេលខ្លីនេះ។ សូមបន្តនៅក្នុងការយកចិត្តទុកដាក់ទៅលើការអនុវត្តការងារនេះឲ្យបានជោគជ័យ ព្រោះក្រសួងមានភារកិច្ចធ្វើការងារជួយដល់អ្នកដែលចាំបាច់ត្រូវការជួយ។ ការអន្តរាគមន៍សង្គមរបស់យើង ភាគច្រើនគឺចំពោះអ្នកជួបការលំបាក​​​ ប្រជាពលរដ្ឋក្រីក្រងាយរងហានិភ័យ ជនពិការ ចាស់ជរា អតីតយុទ្ធជន ជាអ្នកដែលត្រូវការពឹងផ្អែក។ ជួយទាំងក្មេងកំព្រា ទាំងចាស់កំព្រា អ្នកដែលផុតពីកម្លាំងពលកម្ម គឺចូលមកជាបន្ទុកធំណាស់។ ការផ្ដល់សេវា​របស់រដ្ឋាភិបាលជូនប្រជាពលរដ្ឋឲ្យមានភាពកក់ក្ដៅ គឺអាស្រ័យលើតួអង្គដែលប្រតិបត្តិសំខាន់គឺក្រសួងសង្គមកិច្ចនេះតែម្ដង …។

[ចប់សេចក្ដីអធិប្បាយ១]

កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ រាជរដ្ឋាភិបាល បានដាក់ចេញនូវ គោលការណ៍ណែនាំស្តីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងគោលការណ៍ណែនាំស្តីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន ដែលឯកសារទាំងពីរនេះនឹងក្លាយជាផែនទីបង្ហាញផ្លូវសម្រាប់ការតម្រង់ទិស និងការផ្តល់ការណែនាំដល់គ្រប់តួអង្គប្រតិបត្តិករទាំងអស់ អំពីនីតិវិធីនៃការអនុវត្តកម្មវិធីជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងកម្មវិធីកិច្ចគាំពារសង្គម ឆ្លើយតបនឹងគ្រោះអាសន្ន។ កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ គឺជាបណ្តុំនៃកម្មវិធីជាតិជំនួយសង្គមដែលមានលក្ខណៈប្រក្រតី និងអចិន្ត្រៃយ៍ សម្រាប់ផ្តល់ជាប្រយោជន៍ដល់គ្រួសារក្រីក្រ និងសមាជិកគ្រួសារដែលជាជនរងគ្រោះ និងជាការធ្វើសមាហរណកម្មកម្មវិធីជាតិជំនួយសង្គម ចំនួន ៤ បញ្ចូលគ្នា រួមមាន៖ (១) កម្មវិធីឧបត្ថម្ភសាច់ប្រាក់សម្រាប់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ (២) កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រនៅថ្នាក់បឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ (៣) កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព និង (៤) កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា (អាយុ ៦០ ឆ្នាំឡើង) ហើយបន្ថែមលើកម្មវិធីទាំង ៤ នេះ កញ្ចប់គ្រួសារក៏មានការឧបត្ថម្ភគោលសម្រាប់គ្រួសារក្រីក្រ និងការឧបត្ថម្ភជូនអ្នកផ្ទុកមេរោគអេដស៍-ជំងឺអេដស៍ដែលជាសមាជិកគ្រួសារក្រីក្រ ដែលកម្មវិធីឧបត្ថម្ភសាច់ប្រាក់ក្នុងកញ្ចប់គ្រួសារនឹងត្រូវចូលមកជំនួសកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលនឹងបិទបញ្ចប់ ដោយចាកចេញបន្តិចម្តងៗចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៣ ហើយឈានទៅអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ចាប់ពីខែមេសា ឆ្នាំ២០២៤ តទៅ។

[ផ្ដើមសេចក្ដីអធិប្បាយ២]

(១៧) កែសំរួលកម្មវិធីឱ្យមានភាពបតបែន ឆ្លើយតបតាមតម្រូវការជាក់ស្តែងនៃអ្នកត្រូវការពិតប្រាកដ

កន្លែងនេះគឺខ្ញុំបានបញ្ជាក់អម្បាញ់មិញហើយថា យើងរៀបចំដើម្បីឲ្យទៅជាយន្តការមួយដែលអចិន្រ្តៃយ៍ ដែលជួយ ហើយការចាកចេញពីកម្មវិធីដែលចប់កូវីដ-១៩នោះ យើងត្រូវមានកម្មវិធីមួយដែលជំនួសនិងវាយតម្លៃឡើងវិញថា ក្រោយពេលដែលកម្មវិធីនេះចប់នៅខែ៣ តើប្រជាពលរដ្ឋណាខ្លះដែលត្រូវបន្តទៅទៀត។ អញ្ចឹង​កម្មវិធីដែលយើងប្រែប្រួលតាំងពីកម្មវិធី ID Poor កម្មវិធីអីផ្សេងៗ យើងរៀបចំកែសម្រួលឲ្យមានភាព​បត់បែន ឆ្លើយតបនឹងតម្រូវការជាក់ស្ដែងនៃអ្នកដែលត្រូវការពិត។ កាលមុន កម្មវីធី ID Poor បានចុះទៅវាយតម្លៃ ប៉ុន្តែការ​វិវត្តមក ៣ ឆ្នាំនេះ (វានាំឲ្យមានការ)ខុស។ ខ្ញុំធ្លាប់ទៅឧត្ដរមានជ័យម្ដង។ កាលជំនាន់កូវីដ-១៩ ឯកឧត្ដមអភិបាលខេត្តថា កម្មវិធីយើងវាយតម្លៃកាលពីឆ្នាំពីរពាន់ប៉ុន្មាននោះ ឥឡូវធ្វើឲ្យប្រជាជនមួយចំនួនគាត់ប្រតិកម្ម ថា អ្នកហ្នឹងមានត្រាក់ទ័រដល់ទៅពីរបី បែរជាបានបណ្ណក្រីក្រ។ គាត់ថា ពេលដែលវាយតម្លៃដំបូង …

(១៨) រៀបបណ្ដុំកម្មវិធីជំនួយសង្គមប្រក្រតីនិងអចិន្ត្រៃយ៍ នាំឲ្យមានលំនឹង ងាយស្រួលធ្វើ និងអនុវត្តផែនការ

បើយើងចាំ ៥ ឆ្នាំបានវាយតម្លៃទៀត គាត់នឹងអត់(មិនបានទទួលការជួយឧបត្ថម្ភ) ៣ ឆ្នាំ … ការរៀបចំប្រព័ន្ធជាបណ្ដុំកម្មវិធីជួយសង្គមដែលមានលក្ខណៈប្រក្រតី និងអចិន្ត្រៃយ៍ គឺយើងរៀបចំឲ្យកាន់តែមានលំនឹង ងាយស្រួលក្នុងការធ្វើផែនការផង ព្រោះយើងមិនអាចចាំ(ទាល់តែមាន)អី្វកើតឡើង(ហើយ) បាន(រៀបចំយន្តការ)នោះទេ។ យើងរៀបចំយន្តការមួយ។ បើសិនជាមានអីកើតឡើងនៅក្នុងបណ្ដុំហ្នឹង យើងអាចអន្តរាគមន៍ អាចត្រៀមថវិកាមួយចំនួនបែបនេះតែម្ដង។ វាទាមទារឲ្យរៀបចំយន្តការ។ បើយើងមិនមានរៀបចំគោលនយោបាយឬយន្តការនេះទេ មិនមានកម្មវិធីទេ ហើយកើតមួយធ្វើមួយៗ ហ្នឹងពិបាក​។ បើយើងមានផែនការ យន្តការនេះទុក ៨០% យើងអាចដោះបាន វាមានសភាពការណ៍យថាហេតុផ្សេងៗដែលមិនអាព្រៀងទុកក៏អាចត្រៀមលក្ខណៈមួយចំនួនដែរ។ ដោយហេតុនេះ បានជាមួយឆ្នាំៗ ក្រសួង-ស្ថាប័ននីមួយៗ ត្រូវធ្វើផែនការរបស់ខ្លួន។

(១៩) ការរៀបចំផែនការនិងគ្រោងថវិកា អាចជួយព្យាករណ៍អន្តរាគមន៍សង្គមបាន ៨០%

ពិតណាស់ ពេលដែលអនុវត្តវាមិនដូច ១០០% ទេ តែការរៀបចំផែនការ និងគិតគូរកញ្ចប់ថវិកានេះ អាចឲ្យយើងព្យាករណ៍បាន ៨០%។ ពេលអនុវត្ត យើងអាចដោះស្រាយបានតាមភាពបត់បែន។ តែបើយើងមិនរៀបចំផែនការទេ ចាំមើលជាក់ស្ដែង ចាំចុះដើរមើលទៅ ត្រូវការអីនៅណា ពេលហ្នឹងគឺអស់ហើយ។ ជួនកាលកញ្ចប់ថវិកាមិនទាន់បែងចែកផង អ្នកណាទៅមុនយកអស់រលីង។ ទម្រាំទៅដល់ក្រោយ យើងយឺត ព្រោះយើងអត់ព្យាករណ៍។ អញ្ចឹងការរៀបចំទៅជាកម្មវិធីជាតិគឺបែបនេះឯង។ អន្តរាគមន៍សង្គម យើងមិនដឹងថាស្អីនឹងកើតមានទេ តែយើងត្រូវរៀបចំវាទុកក្នុងយថាហេតុ។ ពេលដែលកើតហើយ មិនត្រឹមតែមានលុយទេ (តែមានទាំងយន្តការអនុវត្ត)។ បើត្រឹមតែមានថវិកា តែអត់យន្តការអនុវត្ត គ្រោះថ្នាក់ជាងហ្នឹងទៀត គឺអត់ប្រសិទ្ធភាព និងខ្ជះខ្ជាយតែម្ដង។ តែបើយើងមានយន្តការអនុវត្ត ដឹងការងារ ដឹងអ្នកទទួលខុសត្រូវ គឺស្រួល ហើយមានប្រសិទ្ធភាព។

ថ្ងៃមុន ខ្ញុំជួបនឹងវិស័យឯកជនថា មិនសំខាន់រឿងទំហំថវិកាសុទ្ធនោះទេ ទំហំថវិកាល្អហើយ តែសំខាន់ចាយចំគោលដៅឬអត់? ចាយមានប្រសិទ្ធភាពឬអត់? ជួនកាល ១ដុល្លារដូចគ្នា តែបានផលជាង បើយើងអត់មានយន្តការ ដាក់ ១០ដុល្លាទៅ ជួនកាលបានផលមិនស្មើនឹង ១ដុល្លារផង។ យើងចាយរាយ អត់ចំគោលដៅច្បាស់លាស់ ហើយអត់មានអ្នកអនុវត្តច្បាស់លាស់ អត់យន្តការច្បាស់លាស់ កញ្ឆក់កណ្ដៀតភ្លាមៗ។ អញ្ចឹងហើយបានជាការពង្រឹងនិងរៀបចំនេះគឺជាកិច្ចការសំខាន់របស់យើង។

[ចប់សេចក្ដីអធិប្បាយ២]

ទោះបីជារាជរដ្ឋាភិបាលមានការគិតគូរ និងបានដាក់ចេញនូវវិធានការគ្រប់ជ្រុងជ្រោយយ៉ាងណាក្តី ខ្ញុំសូមផ្តល់នូវអនុសាសន៍បន្ថែមមួយចំនួន ដើម្បីតម្រង់ទិស ធានាដល់ការសម្រេចបាននូវគោលដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដូចខាងក្រោម៖

ទី១. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេស រដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការយកចិត្តទុកដាក់ និងបន្តជំរុញការអនុវត្តកម្មវិធីជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងកម្មវិធីកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន ស្របតាមដែនសមត្ថកិច្ចរៀងៗខ្លួន ដែលមានវិសាលភាពគ្របដណ្តប់គ្រប់អ្នកទទួលផលទាំងអស់ ឱ្យទទួលបានលទ្ធផលតាមផែនការដែលបានគ្រោងទុក។

ទី២. ខ្ញុំសូមលើកទឹកចិត្តឱ្យ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សិក្សា រៀបចំកម្មវិធីស្ពានចម្លងសេវាសង្គមដល់គ្រួសារក្រីក្រ តាមរយៈការអនុវត្តកម្មវិធីស្ពានចម្លងសេវាសង្គមដល់គ្រួសារក្រីក្រ ជាពិសេស គ្រួសារដែលមានកុមារកំព្រា កុមារដែលត្រូវបានបោះបង់ចោល មនុស្សវ័យចាស់គ្មានទីពឹង ជនមានពិការភាព ជនអនាថា និងអ្នកញៀនគ្រឿងញៀន ព្រមទាំងជំរុញការអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ តាមរយៈការផ្តល់ជំនួយសង្គមជាសាច់ប្រាក់ ក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជននៃគ្រួសារដែលមានបណ្ណសមធម៌ បន្តរៀបចំកម្មវិធីគាំទ្រការបង្កើតមុខរបរដល់គ្រួសារក្រីក្រ។

ទី៣. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវពិនិត្យលទ្ធភាពក្នុងការរៀបចំច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងការជួយគាំពារជនអនាថា និងភ្ជាប់មុខសញ្ញាជាមួយ កម្មវិធីជំនួយសង្គមក្នុងកញ្ចប់គ្រួសារ កែសម្រួលនិងសាងសង់មណ្ឌលសំចតសង្គមកិច្ច នៅតាមរាជធានី-ខេត្ត ឬតាមតំបន់ភូមិភាគ ដើម្បីទទួលជនអនាថា និងជនរងគ្រោះនានា ឱ្យស្នាក់នៅបណ្តោះអាសន្ន ក្នុងទីជម្រកសមរម្យ មើលថែទាំសុខភាព ប្រឹក្សាយោបល់ បណ្តុះបណ្តាលវិជ្ជាជីវៈ មុនធ្វើសមាហរណកម្មទៅរួមរស់ជាមួយគ្រួសារនិងសហគមន៍វិញ។

ទី៤. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមុខងារសាធារណៈ ត្រូវពិនិត្យលទ្ធភាព ផ្តល់ការគ្រាំទ្រផ្នែកហិរញ្ញវត្ថុ និងបុគ្គលិក ដើម្បីឱ្យមណ្ឌលសំចតសង្គមកិច្ច អាចដំណើរការបានល្អប្រសើរ។

ទី៥. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមុខងារសាធារណៈ ត្រូវរៀបចំពន្លឿនការកែសម្រួលអនុក្រឹត្យ ស្តីពីរបបគោលនយោបាយចំពោះជនរងគ្រោះស្នាក់នៅក្នុងមណ្ឌលរដ្ឋ ឱ្យស្របតាមការវិវត្តនៃសង្គមសេដ្ឋកិច្ច។

[ផ្ដើមសេចក្ដីអធិប្បាយ៣]

ចំពោះសំណូមពរដែលឯកឧត្ដមរដ្ឋមន្រ្តីបានលើកអម្បាញ់មិញ។ (២០) ត្រូវពិនិត្យមើល(របបគោលនយោបាយចំពោះជនរងគ្រោះស្នាក់នៅក្នុងមណ្ឌលរដ្ឋ)។ ជួនកាល បារ៉ែមដែលយើងជួយពីមុន តម្លៃទំនិញមិនខ្ពស់ទេ។ ឥឡូវប្រែប្រួលហើយ។ អតិផរណាប្រចាំឆ្នាំ។ អញ្ចឹងផ្អែកទៅលើលទ្ធភាពនៃសេដ្ឋកិច្ចរបស់យើង គឺត្រូវគិតគូរជាប់ជាប្រចាំ។ កិច្ចការនេះ យើងបានធ្វើ។ សូម្បីតែបៀវត្សរ៍របស់អតីតមន្រ្តី អតីតយុទ្ធជន ដែលចូលនិវត្តន៍រាប់សិបឆ្នាំ កាលមុនបានតែ ៤ម៉ឺនរៀល ឥឡូវយើងបានកែឡើងមកហើយ … យើងមិនមែនគិតតែចំនួនថវិកា ឬបរិមាណចំនួនអ្នកបានទេ តែគុណភាព។ បានន័យថា យើងអាចជួយដោះស្រាយកម្រិតណា។ អញ្ចឹងសូមឲ្យក្រសួងពាក់ព័ន្ធពិនិត្យមើលលើកិច្ចការនេះ។

[ចប់សេចក្ដីអធិប្បាយ៣]

ទី៦. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវសហការជាមួយក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សិក្សាជំរុញសមាគមមនុស្សចាស់នៅទូទាំងប្រទេស ឱ្យដំណើរការ និងមាននិរន្តភាព។

ទី៧. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវពង្រឹងនិងពង្រីកសមត្ថភាពមណ្ឌលក្នុងការអប់រំ ថែទាំ បន្សាប ព្យាបាល បណ្តុះបណ្តាលវិជ្ជាជីវៈ និងស្តារនីតិសម្បទាជនរងគ្រោះ ដោយសារសារធាតុញៀន និងតាមដានករណីក្រោយសមាហរណកម្មតាមសហគមន៍។

ទី៨. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមុខងារសាធារណៈ ត្រូវសិក្សាលទ្ធភាពបង្កើតមណ្ឌលបណ្តោះអាសន្នថ្នាក់តំបន់ ឬខេត្តអាទិភាពបន្ថែម ដើម្បីដោះស្រាយការកើនឡើងនៃចំនួនជនរងគ្រោះដោយសារធាតុញៀន និងអប់រំ ថែទាំ ព្យាបាល ស្តារនីតិសម្បទា ឱ្យក្លាយជាពលរដ្ឋល្អ។

ទី៩. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តជំរុញឱ្យវិស័យឯកជន អង្គការ សង្គមស៊ីវិលទទួលយកជនមានពិការភាពចូលបម្រើការងារ តាមអត្រាកំណត់ រៀបចំពិន័យអន្តរកាល ក្នុងករណីដែលក្រុមហ៊ុន រោងចក្រ សហគ្រាស អង្គការសង្គមស៊ីវិលមិនបានបំពេញកាតព្វកិច្ច ដូចមានចែងក្នុងច្បាប់ ព្រមជាមួយគ្នានេះ ត្រូវធ្វើវិសោធនកម្មច្បាប់ ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ឱ្យស្របទៅនឹងស្ថានភាពជាក់ស្តែងនៃសង្គមសេដ្ឋកិច្ចបច្ចុប្បន្ន។

ទី១០. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តអនុវត្តគោលនយោបាយថែទាំជំនួសចំពោះកុមារ ការថែទាំកុមារតាមគ្រួសារកំណើត គ្រួសារសាច់ញាតិ និងគ្រួសារធម៌ សំដៅទប់ស្កាត់ការបំបែកកុមារចេញពីគ្រួសារដោយមិនចាំបាច់ បង្កើនការគ្រប់គ្រងគុណភាពនៃការថែទាំកុមារនៅតាមមណ្ឌលរដ្ឋ និងមណ្ឌល នៃអង្គការមិនមែនរដ្ឋាភិបាល។ ជំរុញរៀបចំ និងអនុម័តច្បាប់ស្តីពីកិច្ចការពារកុមារនិងធ្វើវិសោធនកម្មអនុក្រឹត្យស្ដីពីរបបឧបត្ថម្ភជនរងគ្រោះ ស្នាក់នៅក្នុងមណ្ឌលរដ្ឋឱ្យបានសមរម្យ និងគាំទ្រការថែទាំកុមារ ដោយសាច់ញាតិ និងគ្រួសារធម៌ ឱ្យស្របតាមស្ថានភាពវិវត្តនៃសេដ្ឋកិច្ចជាតិ។

ទី១១. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា ពង្រឹងប្រព័ន្ធសុវត្ថិភាពដើម្បីសុខុមាលភាពនិងសិទ្ធិរបស់កុមារ ជាពិសេស កុមារ ដែលបានបាត់បង់ឪពុកម្តាយ ឬអាណាព្យាបាលដែលបានធ្វើទេសន្តរប្រវេសន៍រយៈពេលយូរ ដោយជំរុញឱ្យទទួលបានការអប់រំ និងអនុវត្តយ៉ាងម៉ត់ចត់នូវអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិកុមារ សំដៅធានាសិទ្ធិមូលដ្ឋានទាំងបួនរបស់កុមារ និងយកចិត្តទុកដាក់ថែទាំអប់រំកុមារឱ្យក្លាយជា “កូនល្អ សិស្សល្អ និងមិត្តល្អ” ដែលជាអនាគតពលរដ្ឋល្អសម្រាប់សង្គមជាតិ។

ទី១២. ក្រសួងសុខាភិបាល ត្រូវបន្តយកចិត្តទុកដាក់បង្កើនប្រសិទ្ធភាព និងគុណភាពសេវាសុខាភិបាលដោយមិនបង់ថ្លៃ ឬការបង់ថ្លៃជាបន្ទុករបស់រដ្ឋ នៅតាមមន្ទីពេទ្យរដ្ឋទូទាំងប្រទេស ជូនប្រជាជនក្រីក្រ និងងាយរងគ្រោះ ដូចជា៖ ជនមានពិការភាព ក្មេងកំព្រា និងជនចាស់ជរាគ្មានទីពឹង និងក្រុមប្រជាពលរដ្ឋជាគោលដៅផ្សេង​ៗទៀត តាមរយៈកម្មវិធីមូលនិធិសមធម៌ កម្មវិធីសុខាភិបាល និងសេវាពិនិត្យថែទាំផ្ទៃពោះមុននិងក្រោយសម្រាល ការសម្រាលកូនមានសុវត្ថិភាព និងការចាក់វ៉ាក់សាំងបង្ការជំងឺ ការតាមដានការលូតលាស់កុមារ និងអាហាររូបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ ក្នុងគ្រួសារក្រីក្រ។

ទី១៣. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបន្តពង្រឹងប្រព័ន្ធសន្តិសុខសង្គមឱ្យកាន់តែរឹងមាំ និងលើកកម្ពស់សេវាបើកផ្តល់តាវកាលិក និងរបបគោលនយោបាយ និងបន្តពង្រឹងយន្តការប្រព័ន្ធបច្ចេកវិទ្យា សម្រាប់ប្រព័ន្ធសោធន និងអត្ថប្រយោជន៍ផ្សេងៗនៃការបើកផ្តល់របបសន្តិសុខសង្គមសម្រាប់អតីតមន្ត្រីរាជការស៊ីវិល អតីតយុទ្ធជន ព្រមទាំងគ្រួសារ និងអ្នកនៅក្នុងបន្ទុកឱ្យបានទាន់ពេលវេលា និងបន្តអនុវត្តគោលនយោបាយរដ្ឋបង់ភាគទានជំនួសមន្ត្រីសាធារណៈ ចំពោះរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន និងបង់ជំនួស​អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ព្រមទាំងអ្នកនៅក្នុងបន្ទុកចំពោះរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព។

ទី១៤. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តពង្រឹងការងារអភិបាលកិច្ច តាមរយៈ ១.ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីគ្រប់លំដាប់ថ្នាក់ បង្កើនចំនួន និងទទួលស្គាល់កម្លាំងសេវាសង្គម ព្រមជាមួយនឹងការរៀបចំផែនការពង្រាយកម្លាំងសេវាសង្គមទាំងនេះ ទាំងនៅកម្រិតថ្នាក់ជាតិនិងកម្រិតថ្នាក់ក្រោមជាតិ និង២. ត្រូវសិក្សាស្រាវជ្រាវ និងកសាងគោលនយោបាយ ស្តីពីសង្គមកិច្ច ដើម្បីបានជាឯកសារមូលដ្ឋានក្នុងការតម្រង់ទិសការអនុវត្តការងារជាផែនទីបង្ហាញ ផ្លូវឆ្ពោះទៅរកភាពល្អប្រសើរឡើងនៃសុខុមាលភាព និងកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជំរុញបង្កើតគណៈវិជ្ជាជីវៈសង្គមកិច្ចដើម្បីធានាគុណភាព ការផ្តល់អាជ្ញាបណ្ណ ការទទួលស្គាល់កម្លាំងសេវាសង្គម និងការការពារហានិភ័យវិជ្ជាជីវៈដែលអាចកើតឡើងចំពោះអ្នកផ្តល់សេវាសង្គម និងអតិថិជន។

ទី១៥. ក្រុមប្រឹក្សាជាតិគាំពារសង្គម ត្រូវជំរុញការរៀបចំបញ្ចប់ “សេចក្តីព្រាងផែនការ យុទ្ធសាស្ត្របរិវិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម” និង “សេចក្តីព្រាងអនុក្រឹត្យស្តីពីការធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់​គ្រងទិន្នន័យគាំពារសង្គម” ដើម្បីកំណត់បាននូវផែនការដ៏រឹងមាំ ក៏ដូចជាឧបករណ៍គតិយុត្តពេញលេញ ក្នុងការឈានទៅអនុវត្តការងារបរិវិត្តកម្មឌីជីថល និងការធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គម ដោយរលូន និងមានប្រសិទ្ធភាពខ្ពស់។

៨. ជាទីបញ្ចប់ ជាមួយនឹងការប្រកាសបិទ «សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាពេលនេះ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងសមាជិក-សមាជិកា នៃអង្គសន្និបាតទាំងមូល សូមប្រកបដោយសុខភាពល្អបរិបូរណ៍ សុភមង្គល និងសម្រេចបាននូវជោគជ័យគ្រប់ភារកិច្ច និងទទួលបានពុទ្ធពរ និងពរទាំងប្រាំប្រការៈ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ​៕


Selected Comments Samdech Moha Bovor Thipadei Hun Manet, at the closing of the annual review conference of the Ministry of Social Affairs, Veterans and Youth Rehabilitation

[unofficial and translation]

**********

CMF:

[1]

(1) Win-win politics ended the war and implemented the triangle and rectangular strategies

The formulation and implementation of the win-win policy to end the war, achieve full peace and national unity has created the necessary environment for us to successfully implement the past triangle strategy, and the rectangular strategy. Poverty has been reduced from more than 50% in 1997 to 17% this year, with a lower poverty rate (than 17%) before the Covid 19 outbreak. What does the 7% economic growth from the time we made peace until Covid-19 mean to us? It means that the lives of our people have improved. People who used to be below the poverty line have become among the middle class and many middle- class people have evolved into the upper-middle class in the 20 years since the end of the war or in recent years […] unfortunately, we have experienced repeated crises from Covid-19, as well as the crisis of inflation and war in other places in the world that are also affecting our country […]

(3) One hand solves the immediate problems and the other strengthens the foundation for the future

Therefore, it demanded that Cambodia, on the one hand, solved the immediate problems and on the other hand worked hard to build and strengthen the foundation for the future of the nation. What do we do to solve the immediate problems? We do everything we possibly can to prevent the situation from getting worse. When it comes to people’s livelihood, we must not let our people fall into the difficult abyss of life. Therefore, in every country, it is necessary for the Royal Government to set out various social intervention policies […]  helping people deal with this situation is to help stabilize the national economy because the national economy depends on the people. A state cannot have macroeconomic stability if its people’s livelihood is unstable […] every citizen and each family is a cell of society. The measurement of national economic health is the measurement of the per capita income […] that is why we put in place a lot of social intervention policies […]

(7) Sustainable economic development is to create a culture that increase the people’s ability to feed themselves

There has been a question that come with a hypothesis […] what kind of social protection policy does Cambodia have? My answer to the question was of course every sustainable economic development is about creating a culture that improves people’s ability to live on their own. (Citizens) can feed themselves and to feed the state […] we practice a free market economy. We want to make sure that people can fish on their own, but we must also recognize that in our country there are people who cannot fish. Some are born with health problems. We have some elderly people and people with disabilities. It cannot be perfect all the time […] there must be a part of the people who need help […] if we look at the policy of the Royal Government, what we do is not just social protection or humanitarian programs. We have invested a lot in education and in health to build human capital so that our people have the ability to be healthy from a young age […]

(9) Economic growth of 7%/year after the war ended came from training, investment facilitation, and jobs creation both inside and outside the country

The establishment of economic programs (leading to the) 7% growth per annum after the end of the war, stemmed not from the fact that the state gave out (distributed) money to the people, but from the increasing ability, environment, peace that allowed the state to issue policies to promote the private sector, to train people for jobs, to create both domestic and foreign investments, and to promote a better working environment that realizes progress so far […] the policy of the Royal Government of the seventh legislature is no different from the previous (term Royal Government). We continue to address the current short-term challenges that people are facing. To what extent can the state help some people who cannot afford to support themselves while at the same time preparing suitable environment to improve the economic situation […]

(10) Develop effective social safety net policy

[…] The Royal Government of the 7th legislature […] develops a policy for this social safety net system (that can be reliant for people who need assistance) […] for example, the disabled or the elderly […] or the homeless children […] we will examine the possibility of increasing assistance […] for their health and life […] if s/he is incompetent, for example, disabled or elderly, how much should we help her/him? […] we have formulated a lot of policies that will continue to help them (in those situations). We will examine the possibility of further assisting her/him to become a strong labor. If they are old, we do (everything) for their health and life, because they are all our people […] because our goal is not to leave any citizen unattended […]

(12) Social media helps with information sharing leading to a culture of sharing

In this era there is a lot of participation. Especially the technology has enabled sharing information and helping each other. Of course, people use Facebook (and other social media platform) for something else, but they also used them to help (the disadvantaged and the needy in) this society […] seeing some old and vulnerable people in places […] people posted and shared the news and they received generous assistance accordingly. This kind of social assistance action defines a culture of helping each other and joining with the efforts of Royal Government. This is called the culture of sharing […] that those who have help those who have not […] the government of the seventh legislative term will continue this work and set up an additional intervention system […]

(13) The RGC’s intervention is not permanent, and mostly for emergencies

Responding to the question that the Royal Government does not seem to be concerned that providing social assistance would create a culture of dependency, and people are not clinging on to the culture of being the owners of their lives, (I suggest the people who asked the question to) please check on the interventions of the Royal Government. They are not permanent in nature. Most interventions are based on emergencies and difficulties caused by Covid-19, for instance. We are now phasing out help to people affected by the Covid-19 pandemic and (are advancing) to completion. Women in pregnancy, during and after delivery, and until their babies are two years of age, (are receiving social assistance). People have equity card and ID Poor card program, with which we help them to deal with their troubles. As their lives get better, we will be (phasing out our assistance). We cannot help forever. We need to use the money to help others in need. There is no such promise that all must be done for life. That is why we do not just provide the money, (but vocational training, etc.) […]

(17) The Ministry of Social Affairs is the main actor in providing government services to the people

All this work is necessary, and one of the main executive actors is the Ministry of Social Affairs, Veterans and Youth Rehabilitation, with which we are involved in reviewing the work results […] the Ministry has a duty to work to help those in need. Most of our social interventions are for the disadvantaged, the poor, the vulnerable, the disabled, the elderly, the veterans who are in need. Helping orphans and the elderly, those who are out of the workforce, is a huge burden. Whether the provision of government services to the people is helpful depends on the main executive actor, the Ministry of Social Affairs […]

[2]

(17) Adapt the program to meet the actual needs of those in need

We are working out to become a permanent mechanism that helps (people stand on their feet), whereas ending the (social assistance) program for people affected by the Covid-19 pandemic, we need to have a program that replaces and reassesses, after the program ends in March, how many of them would continue to need help. In this regard, every program in action is subjected to readjustment – taking into account for instance the ID Poor and other programs. We are readjusting them to meet the real needs of those who are in need. In the past, the ID Poor has been evaluated, but this happened three years ago (so it has led to actual) changes. I went once to Oddar Meanchey province. During the Covid-19 outbreak, the provincial governor complained that the ID Poor program evaluation was conducted many years ago. That has brought about some people reacting that so and so has had a few tractors, but got an ID Poor card (to receive the social assistance from the government). The program issued them the ID based on the initial assessment […]

(18) Regular and permanent social assistance programs to bring balance, to make and implement plans

To organize a system that combines together social assistance programs that are regular and permanent will enable us to be more stable and easier to plan because we cannot (and should not) wait (until something) happens to (organize the mechanism). We set up a mechanism in place. If something happens that requires the help from the social programs combined, we can intervene and prepare some budget in a timely manner […] it is true that the implementation will not be 100% as planned, but planning and calculating the budget allows us to predict what to come at least 80%. In practice, we can deal with the issues with flexibility […] the preparation for a national (social assistance) program is like this. In terms of social intervention, we have no way of knowing what is going to happen, but we have to plan ahead. When something happens, we would need not only money (but also the implementation mechanism). If there were budget but no implementation mechanism […] the intervention would be ineffective and wasteful […]./.

 

ឯកឧត្តម វង្សី វិស្សុត ត្រូវបានប្រកាសចាត់តាំងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ធំ

 




នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម វង្សី វិស្សុត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ត្រូវបានទទួលការប្រកាសតែងតាំងជាប្រធានក្រុមការងារចុះមូលដ្ឋាលខេត្តកំពង់ធំ ដែលពិធីនេះបានប្រារព្វធ្វើឡើងនៅទីរួមខេត្តកំពង់ធំ ក្រោមអធិបតីភាពសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។


យោងតាមសេចក្តីសម្រេចរបស់គណៈកម្មាធិការកណ្តាលចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ជា ចាន់តូ ត្រូវបានចាត់តាំងជាប្រធានកិត្តិយសនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ , សម្រួលភារកិច្ច ឯកឧត្តម ថោង ខុន ពីប្រធាន មកជាអនុប្រធានក្រុមការងារគណបក្ស ចាត់តាំងឯកឧត្តម ម៉ៅ សុផាន់ ជាអនុប្រធានក្រុមការងារបន្ថែមលើភារកិច្ចជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះវិហារ , ហើយ ឯកឧត្តម ថោ ជេដ្ឋា និងអ្នកឧកញ៉ា ទ្រី ភាព ត្រូវបានចាត់តាំងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំផងដែរ។


ភ្លាមៗ បន្ទាប់ពីទទួលសេចក្តីប្រកាស ឯកឧត្តម វង្សី វិស្សុត ក្នុងនាមជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានប្តេជ្ញាចិត្តបន្តខិតខំអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស សម្រាប់ការកសាង ការពារ ពង្រឹង និងបន្តអភិវឌ្ឍស្នាដៃនិងកេរ្តិ៍មរតមរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងធានាឱ្យបាននូវស្ថិរភាព អាធិបតេយ្យភាព កិត្យានុភាព និងការអភិវឌ្ឍដែលជាប្រយោជន៍ជូនប្រជាជន ក៏ដូចជាដើម្បីចូលរួមថែរក្សា និងបង្កើតសមិទ្ធផលឱ្យបានកាន់តែច្រើនបន្ថែមទៀត ជាពិសេស ប្តេជ្ញាបន្តពង្រឹងមូលដ្ឋានគាំទ្ររបស់ប្រជាជន សំដៅបង្កើនសំឡេងឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជាឱ្យទទួលបានជ័យជម្នះសម្រាប់ការបោះឆ្នោតនាពេលខាងមុខ និងអាណត្តិបន្តបន្ទាប់ទៀត។


បន្ថែមពីលើនេះ ក្នុងនាមជាប្រធានគណបក្សចុះមូលដ្ឋាន 

ខេត្ដកំពង់ធំ ឯកឧត្តម វង្សី វិស្សុត បានធ្វើការប្តេជ្ញាចិត្តឱ្យខាងតែបាន, ដើម្បីម្ខាង, ថែរក្សាការពារឱ្យដាច់ខាតនូវសុខសន្តិភាព និង សមិទ្ធផល នានាដែលគណបក្សសម្រេចបាននាពេលកន្លងមក, និងម្ខាងទៀត, ធ្វើឱ្យកាន់តែប្រសើរឡើង និងកាន់តែរឹងមាំនូវសមិទ្ធផលថែមទៀត ជាពិសេសរក្សានិរន្តរភាពនៃកិច្ចអភិវឌ្ឍន៍រុងរឿងឥតឈប់ឈរជូនជាតិមាតុភូមិរបស់យើង និងគណបក្សប្រជាជនកម្ពុជា។


អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នាឱកាសនេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា តាមរយៈការចាត់តាំងក្រុមការងារថ្មីនេះ គណបក្សប្រជាជនកម្ពុជានឹងបន្ថែមកម្លាំងសាមគ្គីគ្នាដ៏រឹងមាំ ក្នុងការបម្រើប្រជាពលរដ្ឋ ជាមួយនឹងសុទិដ្ឋិនិយមថា គណបក្សប្រជាជនកម្ពុជានឹងឈ្នះការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភានៅពេលខាងមុខ ហើយនឹងបន្តថែរក្សាបាននូវស្នាដៃ និងសម្រេចសមិទ្ធផលផ្លែផ្កាជាច្រើនទៀតជូនគណបក្ស និងប្រជាជនឱ្យទទួលបាននូវជីវភាពរស់នៅកាន់តែប្រសើរឡើង រួមគ្នាថែរក្សាសុខសន្តិភាពឱ្យបានស្ថិតស្ថេរគង់វង្ស ដើម្បីឱកាសនៃកសាង អភិវឌ្ឍប្រទេសឱ្យកាន់តែរុងរឿងសម្បូរសប្បាយជាលំដាប់ថែមទៀត៕







សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលអាណត្តិទី៧ នេះ បានដាក់ចេញកម្មវិធីគោលនយោបាយជាអាទិភាពចំនួន៦ ដើម្បីប្រព័ន្ធគាំពារសង្គមកាន់តែរីកចម្រើន

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនៅអាណត្តិទី៧នេះ បានត្រៀមរៀបចំថវិកាប្រមាណជិត ៤៥០លានដុល្លារ ដើម្បីអនុវត្តកម្មវិធីគោលនយោបាយជាអាទិភាពចំនួន៦ ក្នុងគោលដៅលើកកម្ពស់ប្រព័ន្ធគាំពារសង្គមឱ្យកាន់តែរីកចម្រើនថែមទៀត។


សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូចនេះ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបការងារក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលើកទិសដៅឆ្នាំ២០២៤។


គួរបញ្ជាក់ថា កម្មវិធីគោលនយោបាយជាអាទិភាពចំនួន ៦ នោះរួមមាន៖

១. ការផ្ដល់ការថែទាំសុខភាពឆ្ពោះទៅរកកម្មវិធីគ្របដណ្តប់សុខភាពជាសកល ពោលគឺឱ្យដល់ ៩លាននាក់ តាមរយៈ ប.ស.ស. ។

២. កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងជំនាញបច្ចេកទេសដល់យុវជន មកពីគ្រួសារក្រីក្រ និងងាយរងគ្រោះ

៣. កម្មវិធីស្ថាបនូបនីយកម្មជំនួយជាតិ ដែលត្រូវរៀបចំឱ្យមាននិរន្តរភាពកម្មវិធី មិនមែនឱ្យមនុស្សពឹងផ្អែកនោះទេ

៤. កម្មវិធីជំរុញសេដ្ឋកិច្ចក្រៅប្រព័ន្ធ 

៥. យន្តការសម្របសម្រួលកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតផលទីផ្សារ រក្សាលំនឹងកសិផលផ្សេងៗ

៦. កម្មវិធីដាក់ពង្រាយមន្ត្រីជំនាញបច្ចេកទេសទៅតាមបណ្តាមូលដ្ឋានដើម្បីជួយបង្ហាត់បង្រៀនដល់ប្រជាកសិករ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលបានតាមដានបញ្ហាខ្វះខាតទឹកជាប្រចាំ ដោយសារតែឆ្នាំនេះស្រូវបានថ្លៃ ទើបកសិករសម្រុកធ្វើស្រូវប្រាំងលើសផែនការ


ក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបានតាមដានបញ្ហាខ្វះខាតទឹកជាប្រចាំ ដោយសារតែឆ្នាំនេះស្រូវបានថ្លៃ 

ទើបកសិករសម្រុកធ្វើស្រូវប្រាំងលើសផែនការ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គ្រាន់តែខេត្តពោធិ៍សាត់មួយប៉ុណ្ណោះ ការធ្វើស្រូវប្រាំងមានលើសផែនការរហូតដល់ទៅ ២៧៩%  ដែលចំណុចនេះ រាជរដ្ឋាភិបាល ត្រូវតែរកលទ្ធភាពដើម្បីអន្តរាគមន៍ដោះស្រាយបញ្ហាទឹកជូនពួកគាត់។


ទន្ទឹមនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា គោលនយោបាយដាក់ពង្រាយមន្រ្តីកសិកម្ម គឺដើម្បីជួយដល់កសិករទៅលើផ្នែកបច្ចេកទេស ដើម្បីឱ្យពួកគាត់ធ្វើស្រែទទួលបានទិន្នផលខ្ពស់៕

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព គឺត្រូវបង្កើនលក្ខណៈអោយប្រជាជនអាចមានសមត្ថភាពរស់ដោយខ្លួនឯងបាន

 


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនីមួយៗគឺត្រូវបង្កើតវប្បធម៌ និងបង្កើនលក្ខណៈអោយប្រជាជនអាចមានសមត្ថភាពរស់បានដោយខ្លួនឯង ពោលគឺចិញ្ចឹមខ្លួនឯងបាន ទើបចិញ្ចឹមរដ្ឋបាន មិនអាចអោយរដ្ឋចិញ្ចឹមនោះទេ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា គោលនយោបាយរបស់រាជរដ្ឋាភិបាលមិនមែនមានតែកម្មវិធីគាំពារសង្គម និងកម្មវិធីមនុស្សធម៌ទេ ពោលគឺយើងបាលវិនិយោគច្រើនណាស់ទៅលើវិស័យអប់រំ វិស័យសុខាភិបាលដើម្បីកសាងមូលធនមនុស្ស ដើម្បីអោយប្រជាពលរដ្ឋមានសមត្ថភាព និងមានសុខភាពតាំងពីក្មេង។ សូម្បីតែកម្មវិធីជំនួយសង្គមក៏ផ្តោតលើស្រ្តីមានផៃ្ទពោះនិងកុមារក្រោម២ឆ្នាំ វិនិយោគទៅលើហេដ្ឋរចនាសម្ព័ន្ធ អគ្គិសនីដែរ ដែលទាំងនោះហើយគឺជាគោលនយោបាយនៅក្នុងការជួយផ្តល់ត្រីអោយប្រជាពលរដ្ឋ។


នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី «បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា» នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កំណើនសេដ្ឋកិច្ចដែលយើងកើន ៧% ក្រោយការបញ្ចប់សង្រ្គាម មិនមែនដោយសាររដ្ឋរកលុយយកទៅចែកប្រជាពលរដ្ឋនោះទេ គឺបានមកតាមរយៈការបង្កើតលទ្ធភាព ការបង្កើតបរិស្ថានសុខសន្តិភាព តាមរយៈការដាក់ចេញគោលនយោបាយជំរុញវិស័យឯកជនឱ្យរីកចម្រើន បណ្តុះបណ្តាលមនុស្ស រកការងារ បង្កើតវិនិយោគផ្សេងៗទាំងក្នុងនិងក្រៅប្រទេសដើម្បីបង្កើតការងារ និងជំរុញបរិស្ថានការងារឱ្យកាន់តែល្អ៕




សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ មិនមានការសន្យាណាមួយត្រូវអនុវត្តពេញមួយជីវិតនោះទេ ពីព្រោះជំនួយធ្វើបានតែក្នុងស្ថានភាពលំបាក និងគ្រាមានអាសន្នប៉ុណ្ណោះ


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអន្តរាគមរបស់រាជរដ្ឋាភិបាលក្នុងការជួយដល់ប្រជាពលរដ្ឋ មិនមែនជារឿងអចិន្ត្រៃយ៍នោះទេ ពោលគឺការអន្តរាគមជួយភាគច្រើន ធ្វើឡើងដោយផ្អែកលើគ្រាមានអាសន្ន និងការជួបទុក្ខលំបាកតែប៉ុណ្ណោះ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបការងារក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលើកទិសដៅឆ្នាំ២០២៤។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការជួយនោះ ដូចជានៅក្នុងស្ថានភាពកូវីដ-១៩ និងការជួយផ្តល់បណ្ណសមធម៌ក្រីក្រ ព្រមទាំងការជួយដល់ស្ត្រីមានផ្ទៃពោះ រហូតដល់កូនមានអាយុ២ឆ្នាំ ទើបកម្មវិធីជំនួយត្រូវបានបិទបញ្ចប់។ ដូចនេះការជួយនេះមានរយៈពេលកំណត់មួយ នៅពេលដែលពួកគាត់ធូរធារហើយ គឺរដ្ឋត្រូវបង្វែរថវិការនោះទៅជួយអ្នកផ្សេងទៀត៕




សម្តេចធិបតី ហ៊ុន ម៉ាណែត ឆ្លើយតបទៅអ្នករិះគន់រាជរដ្ឋាភិបាលដែលថា រដ្ឋគិតតែពីយកលុយទៅជួយប្រជាជន បង្កើតវប្បធម៌ពឹងផ្អែក មិនគិតបង្កើតកម្មវិធីឱ្យពលរដ្ឋអាចរស់ដោយខ្លួនឯង


ក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឆ្លើយតបទៅអ្នករិះគន់រាជរដ្ឋាភិបាលដែលថា រដ្ឋគិតតែពីយកលុយទៅជួយប្រជាជន បង្កើតវប្បធម៌ពឹងផ្អែក មិនគិតបង្កើតកម្មវិធីឱ្យពលរដ្ឋអាចរស់ដោយខ្លួនឯង ដែលចំណុចនេះ ត្រូវបានសម្តេចធិបតី គូសបញ្ជាក់ថា រាជរដ្ឋាភិបាលត្រូវគិតគូរពីកម្រិតគោលនយោបាយដើម្បីជួយប្រជាពលរដ្ឋក្រីក្រ ដោយមិនបង្កើតនូវការពឹងផ្អែកនោះឡើយ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយចីរភាពនីមួយៗ គឺត្រូវបង្កើតវប្បធម៌ និងលក្ខណៈសម្បត្តិឱ្យប្រជាជនអាចមានសមត្ថភាពរស់ដោយខ្លួនឯងបាន មិនអាចទុកឱ្យរដ្ឋចិញ្ចឹមគាត់រហូតនោះទេ។


ទន្ទឹមនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា គឺសេដ្ឋកិច្ចទីផ្សារសេរី ដោយយើងត្រូវធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋអាចរកត្រីខ្លួនឯងបាន ប៉ុន្តែយើងក៏ត្រូវទទួលស្គាល់ដែរថា នៅក្នុងប្រទេសកម្ពុជា នៅតែមានអ្នកដែលមិនអាចរកត្រីបានផងដែរ ដោយសារកត្តាសុខភាព បញ្ហាកាយសម្បទា ចាស់ជរា ជនពិការ កុមារកំព្រាជាដើម ដែលទាមទារនូវការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល៕

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងឱកាសចម្រើនជន្មាយុ


(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានផ្ញើសារលិខិតជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសដ៏មហានក្ខត្តឫក្សប្រសើរថ្លៃថ្លា និងប្រកបដោយសេចក្តីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុ។ នេះបើតាមសារលិខិត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។


ក្នុងសារលិខិត បានសរសេររៀបរាប់ថា «នាឱកាសដ៏មហានក្ខត្តឫក្សប្រសើរថ្លៃថ្លា និងប្រកបដោយសេចក្តីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុរបស់សម្តេចវិបុលសេនាភក្តី ខ្ញុំ និងភរិយាសូមសម្តែង នូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ព្រមជាមួយ អំណរសាទរ និងពរជ័យសិរីមង្គលដ៏មហាប្រសើរជូនចំពោះសម្តេច សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លាវាងវៃ និងជន្មាយុយឺនយូរ។


ឆ្លៀតក្នុងឱកាសដ៏សិរីមង្គលនេះផងដែរ ខ្ញុំសូមសម្តែងនូវការកោតសរសើរយ៉ាងក្រៃលែង ចំពោះការខិតខំប្រឹងប្រែងរបស់សម្តេចក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ ពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការគោរពសិទ្ធិមនុស្ស ដើម្បីចូលរួមចំណែកការពារ ថែរក្សាសន្តិភាព ស្ថេរភាពសង្គម សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិទាំងមូល។


ជាថ្មីម្ដងទៀត ខ្ញុំ និងភរិយា សូមបួងសួងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាថែរក្សា ទឹកដី សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរ មហាប្រសើរគ្រប់ប្រការជូនចំពោះសម្តេចវិបុលសេនាភក្តី និងលោកជំទាវ បុត្រា បុត្រី ចៅៗជាទីស្រលាញ់ សូមបានប្រកប ដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕


ឯកឧត្តម វង្សី វិស្សុត ផ្ញើសារលិខិតសូមគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងឱកាសចម្រើនជន្មាយុ

 


(ភ្នំពេញ)៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានផ្ញើសារលិខិត សូមគោរពជូនពរសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសគម្រប់ខួបជន្មាយុ៧៨ឆ្នាំ ឈានចូល ៧៩ឆ្នាំ ដែលប្រព្រឹត្តទៅនៅថ្ងៃចន្ទ ១១រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។


ក្នុងឱកាសនៃទិវាដ៏មហាវិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម ឧទ្ទិសបួងសួង ដល់គុណបុណ្យបារមី នៃវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយប្រោះព្រំសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូនចំពោះ សម្តេចវិបុលសេនាភក្តី សូមប្រកបដោយសុខភាពល្អ បរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា មានសុភមង្គលក្នុងក្រុមគ្រួសារ និងបន្តសម្រេចបានជោគជ័យ គ្រប់ភារកិច្ចថ្មីៗបន្ថែមទៀត។


យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការគោរពដ៏ស្មោះស្ម័គ្រចំពោះវីរភាពដ៏ឧដុង្គឧត្តមរបស់ សម្តេចវិបុលសេនាភក្តី ដែលជាថ្នាក់ដឹកនាំដ៏ឆ្នើម និងប៉ិនប្រសប់ដោយបានចូលរួម ដឹកនាំប្រជាជាតិកម្ពុជា ក្នុងការកសាងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ ឯកភាពជាតិ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ក្នុងបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ។


ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា គុណព្រះរតនត្រ័យកែវទាំងបី សូមតាមជួយបីបាច់ថែរក្សាប្រោះព្រំសព្ទសាធុការ ពរជ័យជូនចំពោះ សម្តេចវិបុលសេនាភក្តី និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត ឡើយ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការដាក់ចេញនូវនយោបាយឈ្នះឈ្នះ គឺដើម្បីបញ្ចប់សង្រ្គាម និងទទួលបាននូវសន្តិភាពនិងការឯកភាពជាតិពេញលេញ

 


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដាក់ចេញនូវនយោបាយឈ្នះឈ្នះ គឺដើម្បីឈានទៅបញ្ចប់សង្រ្គាម ទទួលបាននូវសន្តិភាព និងការឯកភាពជាតិពេញលេញ ពោលគឺជាការបង្កើតបាននូវបរិស្ថានចាំបាច់មួយ ដែលអាចឱ្យយើងអនុវត្តបានជោគជ័យនូវយុទ្ធសាស្រ្តត្រីកោណ និងយុទ្ធសាស្រ្តចតុកោណកន្លងទៅ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ភាពក្រីក្ររបស់ប្រជាពលរដ្ឋត្រូវបានកាត់បន្ថយពីជាង ៥០% នៅឆ្នាំ ១៩៩៧ ចុះមកនៅត្រឹម ១៧% នៅឆ្នាំនេះ ដែលកើនបន្តិចពីមុនពេលកូវីដ-១៩ បានផ្ទុះឡើង។ យើងមានកំណើនសេដ្ឋកិច្ច ៧% ក្នុងមួយឆ្នាំ ដែលមានន័យថា ជីវភាពប្រជាជនបានរីកចម្រើន ពោលគឺអ្នកដែលធ្លាប់រស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ បានក្លាយទៅជាអ្នកដែលមានជីវភាពមធ្យម ហើយអ្នកមានជីវភាពមធ្យមជាច្រើន បានវិវត្តទៅជាអ្នកមានជីវភាពខ្ពស់នៅក្នុងរយៈពេល២០ឆ្នាំ ក្រោយពីបញ្ចប់សង្រ្គាម។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី «បិទសន្និបាតបូកសរុបការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា» នៅព្រឹកថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២៤៕

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលនីតិកាលទី ៧ នឹងបន្តចក្ខុវិស័យ ដែលជាក្តីស្រមៃរបស់ប្រជាជនកម្ពុជាគ្រប់រូប

 


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កម្ពុជាក៏ដូចជាបណ្ដាប្រទេសនានានៅក្នុងពិភពលោកដែរ ពោលគឺកំពុងទទួលរងឥទ្ធិពលពីជម្លោះភូមិសាស្រ្តនយោបាយ ការប្រជែងឥទ្ធិពលរបស់មហាអំណាច សង្រ្គាម ការប្រែប្រួលអាកាសធាតុ ជំងឺឆ្លង និងបញ្ហាផ្សេងៗទៀតជាច្រើន ព្រមទាំងស្ថានភាពរងគ្រោះ និងងាយរងគ្រោះនានា ដូចជាការសេពគ្រឿងញៀន ការជួញដូរមនុស្ស បញ្ហាជរាភាព និងពិការភាពព្រមទាំងអំពើហិង្សាក្នុងគ្រួសារ និងការរំលោភបំពានលើកុមារ។ ទាំងនេះសុទ្ធតែជាកង្វល់របស់រាជរដ្ឋាភិបាលដែលត្រូវយកចិត្តទុកដាក់ និងដោះស្រាយដើម្បីលើកស្ទួយជីវភាព សុខុមាលភាពរបស់ប្រជាជន សំដៅសម្រេចបាននូវចក្ខុវិស័យរបស់សម្តេចតេជោហ៊ុនសែន ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០២៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ចក្ខុវិស័យដែលជាក្តីស្រមៃរបស់ប្រជាជនកម្ពុជាគ្រប់រូប រាជរដ្ឋាភិបាលនីតិកាលទី ៧ នឹងបន្តបន្ទាប់នៃរដ្ឋសភាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាប្តេជ្ញាបន្តអភិវឌ្ឍន៍ប្រព័ន្ធគាំពារសង្គមនៅព្រះរាជាណាចក្រកម្ពុជាអោយមានលក្ខណៈប្រមូលផ្តុំ សង្គតិភាព ប្រសិទ្ធភាព សមធម៌ និងចីរភាព ដោយឈរលើស្មារតីមិនបោះបង់ពលរដ្ឋណាម្នាក់តាមរយៈការផ្តល់កិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាលលើគ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ។


ឆ្លៀតក្នុងឱកាសនេះសម្តេចធិបតីបានគូសបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលគ្រប់អណត្តិទាំងអស់ គឺធ្វើយ៉ាងណាអោយប្រទេសកាន់តែរីកចម្រើនតាមរយៈការធ្វើអោយប្រជាពលរដ្ឋមានភាពរីកចម្រើន កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់យើង។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី «បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា» នៅព្រឹកថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២៤ ៕

កម្ពុជាកំពុងរងគ្រោះពីវិបត្តិនានារបស់ពិភពលោក តែកម្ពុជាបានដោះស្រាយបញ្ហាចំពោះមុខ និងបានអន្តរាគមជាច្រើនលើកដើម្បីដោះស្រាយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ


ក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសនានា កំពុងរងគ្រោះពីវិបត្តិនានារបស់ពិភពលោក ដែលទាមទារឱ្យរាជរដ្ឋាភិបាលយកចិត្តទុកដាក់ដោះស្រាយ ឈានទៅសម្រេចចក្ខុវិស័យរបស់សម្តេចតេជោ ដែលប្រែក្លាយប្រទេសកម្ពុជាក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជាក៏កំពុងទទួលរងឥទ្ធិពលពីជម្លោះភូមិសាស្រ្តនយោបាយ ការប្រជែងឥទ្ធិពលរបស់មហាអំណាច សង្រ្គាម ការប្រែប្រួលអាកាសធាតុ ជំងឺឆ្លង និងបញ្ហាផ្សេងៗទៀតជាច្រើន ព្រមទាំងស្ថានភាពរងគ្រោះ និងងាយរងគ្រោះដូចជាការសេពគ្រឿងញៀន ការជួញដូរមនុស្ស បញ្ហាជរាភាព និងពិការភាពព្រមទាំងអំពើហិង្សាក្នុងគ្រួសារ និងការរំលោភបំពានលើកុមារ សុទ្ធតែជាបញ្ហាកង្វល់របស់រាជរដ្ឋាភិបាលដែលត្រូវយកចិត្តទុកដាក់ និងដោះស្រាយដើម្បីលើកស្ទួយជីវភាព សុខុមាលភាពរបស់ប្រជាជន។


ទន្ទឹមនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ទោះយ៉ាងណា កម្ពុជាបានដោះស្រាយបញ្ហាចំពោះមុខ និងការអន្តរាគមន៍ជាច្រើនដើម្បីដោះស្រាយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងកំឡុងពេលជួបវិបត្តិសាកលផ្ទួនៗកន្លងមក។


លើសពីនេះ សម្តេចធិបតី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងបន្តជំរុញការដោះស្រាយបញ្ហាប្រឈមចំពោះស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ន តាមរយៈការដាក់ចេញគោលនយោបាយជាច្រើនទៀតដើម្បីជួយដល់សង្គម៕

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលអាណត្តិទី៧ ប្តេជ្ញាបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឱ្យកាន់តែល្អប្រសើរ ដោយមិនបោះបង់ប្រជាពលរដ្ឋណាម្នាក់ឡើយ


ក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៧ ប្តេជ្ញាបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឱ្យកាន់តែល្អប្រសើរ  មានការប្រមូលផ្តុំ ដោយមិនបោះបង់ប្រជាពលរដ្ឋណាម្នាក់ឡើយ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺត្រូវធ្វើយ៉ាងណាកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន តាមរយៈការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។


ទន្ទឹមនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានរំលឹកថា បើសិនជាគ្មានវិបត្ដិជំងឺកូវីដ-១៩នោះទេ មិនដឹងសេដ្ឋកិច្ចកម្ពុជាខ្ពស់យ៉ាងណានោះទេ ដែលក្នុងដំណាក់កាលកូវីដ-១៩ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយអន្តរាគមន៍ជាច្រើនដើម្បីជួយសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋពីជំងឺកូវីដ-១៩ និងដាក់ចេញគោលនយោបាយជួយទ្រទ្រង់សេដ្ឋកិច្ចផងដែរ៕