ក្រសួងទេសចរណ៍ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានចេញសេចក្ដីអំពាវនាវចំពោះប្រតិបត្តិករទេសចរណ៍ចូលរួមគាំទ្រផែនការចាក់វ៉ាក់សាំងកូវីដ១៩ ពិសេសយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ និងការចូលរួមជាសកម្មភាពសប្បុរសផ្សេងៗ។
សូមអានសេចក្ដីអំពាវនាវរបស់ក្រសួងទេសចរណ៍ដូចខាងក្រោម៖
ក្រសួងទេសចរណ៍ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានចេញសេចក្ដីអំពាវនាវចំពោះប្រតិបត្តិករទេសចរណ៍ចូលរួមគាំទ្រផែនការចាក់វ៉ាក់សាំងកូវីដ១៩ ពិសេសយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ និងការចូលរួមជាសកម្មភាពសប្បុរសផ្សេងៗ។
សូមអានសេចក្ដីអំពាវនាវរបស់ក្រសួងទេសចរណ៍ដូចខាងក្រោម៖
ស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្ត នៅថ្ងៃទី៣០ ខែកុម្ភៈ ឆ្នាំ២០២១ បានដឹកនាំក្រុមការងារ និងកម្លាំងជំនាញពាក់ព័ន្ធចុះពិនិត្យទីតាំងមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ស្ថិតនៅស្រុករំដួល ខេត្តស្វាយរៀងដើម្បីបំពាក់សម្ភារៈបរិក្ខាពេទ្យផ្សេងៗត្រៀមបម្រុងទុកសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ក្នុងករណីទីតាំងអាគារមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ស្រុកស្វាយជ្រំ គ្រប់ចំនួនកំណត់។
កំពង់ឆ្នាំង៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ លោក ធន ធឿន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង រួមជាមួយ ក្រុមការងារថ្នាក់ខេត្ត ក្រុង និងកងកម្លាំងប្រដាប់អាវុធទាំងបី បានចុះប្រគល់ថវិកា បេឡាមរណ សង្គ្រោះចំនួន ៤,០០០,០០០ រៀល និងលិខិតចូលរួមមរណទុក្ខ ជូនដល់លោកស្រី ទិត វាសនា ត្រូវជាប្រពន្ធ របស់សពអតីតយុទ្ធជនឈ្មោះ រស់ សុទ្ធី អតីតនគបាលចូលនិវត្តន៍ជន ID-RB17000627 ទទួលមរណភាព នៅវេលាម៉ោង ៦:៤០នាទីព្រឹកថ្ងៃទី៣០ ខែមីនា។
ក្រុមគ្រួសារនៃសពបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលតែងតែយកចិត្តទុកដាក់គិតគូរដល់មន្ត្រីរាជការ ក៏ដូចជាក្រុមគ្រួសារសមាជិកអតីតយុទ្ធជនទទួលមរណភាព សូមគោរពជូនពរលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺៈ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមបន្តគាំទ្រ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្តដឹកនាំប្រទេសជាតិ ឱ្យមានសុខសន្តិភាព និងមានការរីកចម្រើនលើគ្រប់វិស័យ ៕
បន្ទាយមានជ័យ÷ នៅក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ ក្រុងសិរីសោភ័ណ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានចុះពិនិត្យមើលទីតាំងដែលត្រូវបានរៀបចំជាកន្លែងចាក់វ៉ាកសាំងជូនដល់មន្ត្រីរាជការ អាជីវករ បងប្អូនប្រជាពលរដ្ឋ តាមបណ្តាក្រុង/ស្រុក ក្នុងពេលយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ នាពេលឆាប់ខាងមុខនេះ ដោយចាប់ពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ តាមអនុសាសន៍ណែនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្នុងនោះ លោកអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរក្រុង ស្រុកក្រុមការងារ ត្រូវរៀបចំបំពាក់ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគ ម៉ាស៊ីនវ៉ាស់កំដៅ រក្សាគម្លាតសុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់ជៀសវាងការប្រជ្រៀតគ្នានាំឱ្យឆ្លងជំងឺកូវីដ១៩ និងអនុវត្តតាមការណែនាំ ៣.ការពារ និង ៣.កុំ ៕
ព្រះសីហនុ៖ នៅរសៀលថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាល នៃ គណ:អភិបាល ខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំអនុគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងខេត្ត ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក លោក លោកស្រីប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ។
កិច្ចប្រជុំនេះភ្ជាប់ប្រព័ន្ធបញ្ជូនសារសម្លេងរូបភាព Video Conference ជាមួយគណៈកម្មាការចាក់វ៉ាកសាំងថ្នាក់ជាតិ ក្រោមអធិបតីភាព លោកស្រី ឱ វ៉ាន់ឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ។
អភិបាលខេត្តព្រះសីហនុ បានណែនាំ ដល់ អភិបាល ក្រុង ស្រុក ត្រូវបន្តអប់រំផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង ឱ្យពួកគាត់ចុះឈ្មោះចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្តនៅតាមក្រុង ស្រុក បន្តទៀត។ មន្ទីរសុខាភិបាលខេត្ត អាជ្ញាធរក្រុង ស្រុក ត្រូវជួយសម្រួលបងប្អូនប្រជាពលរដ្ឋមកកាន់ទីតាំងចាក់វ៉ាកសាំងឲ្យបានច្បាស់។ ត្រូវបន្តស្រង់ឈ្មោះប្រជាពលរដ្ឋដែលមានអាយុចាប់ពីអាយុ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ ស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅតាមក្រុង ស្រុក ដើម្បីត្រៀមយុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងខេត្តនាពេលខាងមុខ ។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរក្រុង ស្រុក ត្រូវរៀបចំបំពាក់ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគ ម៉ាស៊ីនវ៉ាស់កំដៅ រក្សាគម្លាតសុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់ ជៀសវាងការប្រជ្រៀតគ្នានាំឱ្យឆ្លងជំងឺកួវីដ-១៩ អនុវត្តតាមការណែនាំ ៣.ការពារ និង ៣.កុំ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕
សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី និងស្វាមី ក្នុងមូលនិធិមុទិតា បានចូលរួមបរិច្ចាគវិភាគទានចំនួន២ពាន់ដុល្លារអាមេរិក ជូនលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដើម្បីរៀបចំដំណើរការរៀបចំមន្ទីរពេទ្យ «ហ្លួងម៉ែ»។
ការបរិច្ចាគនេះបានធ្វើឡើងបន្ទាប់ពី លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រកាសទិញមន្ទីរ «នគរទេព» មកធ្វើជាសម្បត្តិរដ្ឋ និងបម្រើការព្យាបាលអ្នកជំងឺកូវីដ១៩។
រាជរដ្ឋាភិបាលកម្ពុជា បានទិញយកមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ឈ្មោះ «នគរទេព» មានទីតាំងស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយប្តូរឈ្មោះថាជាមន្ទីរពេទ្យ «ហ្លួងម៉ែ» វិញ។ បន្ទាប់ពីទិញរួចរាល់ម្ចាស់មន្ទីរពេទ្យនគរទេព នឹងយកថវិកាពីការលក់នេះទៅសាងសង់មន្ទីរពេទ្យ «នគរទេព» ថ្មីមួយទៀត ៕
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានសម្តែងនូវកតញ្ញូតាធម៌ប្រកបដោយអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះហឫទ័យ ប្រោសព្រះរាជទានថវិកា ២០ម៉ឺនដុល្លារសម្រាប់ទិញមន្ទីរពេទ្យ «នគរទេព» និងទ្រទ្រង់ដល់ដំណើរការរៀបចំមន្ទីរពេទ្យ ដែលនឹងប្តូរឈ្មោះថា «ហ្លួងម៉ែ»។
លោកនាយករដ្ឋមន្រ្ដី បានគូសបញ្ជាក់ក្នុងសារលិខិតដែលធ្វើឡើងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះថា «ព្រះទានឧត្តុង្គឧត្តមខាងលើនេះ បានបង្ហាញឱ្យឃើញនូវព្រះរាជហឫទ័យដ៏ឧត្តុង្គឧត្តមបំផុតរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គតែងតែងប្រោសព្រះរាជូបត្ថម្ភចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងសកម្មភាពមនុស្សធម៌ផ្សេងៗ»។
សូមបញ្ជាក់ថា ព្រះមហាក្សត្រខ្មែរនៅថ្ងៃទី៣០ ខែមីនា បានប្រោសព្រះរាជទានថវិកា ២០ម៉ឺនដុល្លារជូនលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ទិញមន្ទីរពេទ្យ «នគរទេព»។
ក្នុងព្រះរាជសារផ្ញើជូនលោកនាយករដ្ឋមន្រ្ដី បញ្ជាក់ពីការប្រោសព្រះរាជទានថវិកាទិញមន្ទីរពេទ្យនេះ ព្រះមហាក្សត្រខ្មែរ បានគូសបញ្ជាក់ថា ព្រះអង្គមានព្រះរាជហឫទ័យសោមនស្សរីករាយយ៉ាងក្រៃលែង ដែលសម្តេចតេជោ បានទិញយកមន្ទីរពេទ្យ «នគរទេព» ហើយប្តូរឈ្មោះទៅជាមន្ទីរពេទ្យ «ហ្លួងម៉ែ» ដើម្បីបម្រើលើវិស័យសុខាភិបាល ក្នុងការថែរក្សាសុខុមាលភាពជូនប្រជារាស្ត្រខ្មែរនៅទូទាំងប្រទេស។
ព្រះមហាក្សត្រមានព្រះរាជបន្ទូលបន្តថា «ខ្ញុំសូមកោតសរសើរដ៏កក់ក្តៅជាទីបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ដែលបានដឹកនាំប្រទេសជាតិ ប្រកបដោយគុណបំណាច់ដ៏ថ្លៃថ្លា វីរភាពដ៏ឧត្តុង្គឧត្តម និងជាអគ្គមគ្គុទេសក៍ ដ៏ឆ្នើម ដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិរីកចម្រើនលើគ្រប់វិស័យ» ៕
សៀមរាប៖ លទ្ធផលការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាប្រចាំត្រីមាសទី១ក្នុងឆ្នាំ២០២១ បានចុះផ្សព្វផ្សាយអប់រំនិងចុះពិនិត្យការស្នើសុំ អនុញ្ញាតការជួសជុល និងសាងសង់តូចតាចទាំង៥គោលដៅស្រុក/ក្រុង ក្នុងតំបន់ឧទ្យានអង្គរ និងក្រៅតំបន់ឧទ្យានអង្គរបានចំនួន៩៣៤សំណើ ដែលក្នុងនោះបានអនុញ្ញាតជូនប្រជាពលរដ្ឋចំនួន៦១៦សំណើ។
ក្នុងករណីអនុញ្ញាតជូនប្រជាពលរដ្ឋខាងលើ រួមមាននៅស្រុកប្រាសាទបាគងបានចំនួន៧៩ករណី ស្រុកអង្គរធំបានចំនួន១៧៥ករណី ស្រុកពួកបានចំនួន៩៧ករណី ក្រុងសៀមរាបបានចំនួន១២០ករណី និងស្រុកបន្ទាយស្រីបានចំនួន១២៧ករណី រួមទាំងក្រុមការងារក្រៅឧទ្យានអង្គរចំនួន១៨សំណើ សរុបចំនួន៦១៦សំណើ។
ក្រៅពីនោះ ក្រុមការងារសហគមន៍បានចូលរួមក្នុងកិច្ចការមនុស្សធម៌ ជួយឧបត្ថម្ភថវិកាដល់ចាស់ជរា កុមារមានជំងឺ ជនពិការ គ្រួសារខ្វះខាតមួយចំនួន ចូលរួមក្នុងកិច្ចការសាសនា និងកម្មវិធីផ្សេងៗនៅក្នុងសហគមន៍ ថែមទាំងសំណេះសំណាលដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដោះស្រាយសំណើតាមភូមិទាំង១១២ភូមិក្នុងតំបន់អង្គរ។
ជាគោលដៅបន្ត ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរានឹងបន្តផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ពីតួនាទី ភារកិច្ចរបស់អាជ្ញាធរជាតិអប្សរា ការប្រើប្រាស់ដីធ្លីក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ នីតិវិធីនៃការដាក់ពាក្យស្នើសុំជួសជុល និងសាងសង់ផ្ទះក្នុងឧទ្យានអង្គរឱ្យកាន់តែមានប្រសិទ្ធិភាព ទាន់ពេលវេលា។
សូមបញ្ជាក់ថា រាល់ការស្នើសុំច្បាប់ជួសជុល គឺពុំមានការបង់ប្រាក់ទេ៕
គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៃក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីយុទ្ធនាការចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ (Sinovac) ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១។ នេះបើតាមសេចក្ដីជូនព័ត៌មានដែលទទួលបាននៅមុននេះបន្ដិច។
តាមរយៈសេចក្ដីព័ត៌មាននេះ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានបញ្ជាក់ថា អនុវត្តន៍តាមការណែនាំរបស់ លោកនាយករដ្ឋមន្ត្រី គ.វ.ក-១៩ បានកំណត់ក្រុមគោលដៅ ដែលត្រូវចាក់វ៉ាក់សាំងសរុប ចំនួន៧៤៥,០០០នាក់ (សម្រាប់ចំនួនដូសទី១) សម្រាប់ចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (SINOVAC) ដោយត្រូវអនុវត្តន៍ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ជូនក្រុមមនុស្សដែលដល់វេនចាក់នាពេលនេះ មានដូចតទៅ៖
*ទី១៖ ក្រុមគ្រូពេទ្យ បុគ្គលិក និងមន្ត្រីសុខាភិបាលជួរមុខ (សេវារដ្ឋ និងសេវាសុខាភិបាលឯកជនស្របច្បាប់ និងដែលមានបញ្ជីឈ្មោះត្រឹមត្រូវ បានផ្ញើជូនគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ឬទៅមន្ទីរសុខាភិបាលរាជធានី-ខេត្ត រួចហើយ) ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដែលពុំទាន់បានចាក់ពីមុន
*ទី២៖ រដ្ឋសភា ព្រឹទ្ធសភា និងក្រុមគ្រួសារ ដែលមានបញ្ជីឈ្មោះផ្ញើជូន គ.វ.ក-១៩ រួចហើយ
*ទី៣៖ អ្នកសារព័ត៌មានដែលពុំទាន់បានចាក់ពីមុន (ដែលមានបញ្ជីឈ្មោះត្រឹមត្រូវបានផ្ញើជូន គ.វ.ក-១៩ តាមរយៈក្រសួងព័ត៌មាន ឬទៅមន្ទីរសុខាភិបាលរាជធានី-ខេត្ត រួចហើយ)
*ទី៤៖ កងកម្លាំង និងមន្ត្រីមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលពុំទាន់បានចាក់ពីមុននៅតាមរាជធានី-ខេត្ត (ចាំបាច់ត្រូវមានបញ្ជីឈ្មោះរៀបចំ ដោយអាជ្ញាធររាជធានី-ខេត្តពាក់ព័ន្ធ)
*ទី៥៖ មន្ត្រីរាជការស៊ីវិល រួមទាំងបុគ្គលិកកិច្ចសន្យាទាំងអស់ នៅគ្រប់ក្រសួង ស្ថាប័ន នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំងសាស្ត្រាចារ្យ-គ្រូបង្រៀន នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលនានាទូទាំងប្រទេស (ដែលបានធ្វើសម្រង់បញ្ជីឈ្មោះ ដោយក្រសួងអប់រំ យុវជន និងកីឡា ដោយបានផ្ញើជូន គ.វ.ក-១៩ រួចហើយ)
*ទី៦៖ មន្ត្រី-បុគ្គលិកបម្រើការ នៃអគ្គិសនីកម្ពុជាទូទាំងប្រទេស នៃអាជ្ញាធរជាតិទាំងអស់ នៃគណៈមេធាវី នៃសាលាក្តីខ្មែរក្រហម នៃលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមហ៊ុនអាកាសចរនានា ដែលបានផ្ញើបញ្ជីឈ្មោះជូន គ.វ.ក-១៩ រួចហើយ
*ទី៧៖ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប កាណាឌីយ៉ាគ្រប ដែលបានផ្ញើបញ្ជីឈ្មោះជូន គ.វ.ក-១៩ រួចហើយ
*ទី៨៖ កម្មករ-កម្មការិនី នៅតាមរោងចក្រមួយចំនួន (ទៅតាមវេន) ដែលសម្របសម្រួលរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានផ្ញើជូន គ.វ.ក-១៩។
ខាងក្រោមនេះ ជាតារាងកម្មវិធីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមបណ្តាក្រសួង និងស្ថាប័នថ្នាក់ជាតិ៖
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានចេញសារាចរណែនាំពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ក្នុងឱកាសឈប់សម្រាកពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ រយៈពេលថ្ងៃចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០២១ខាងមុខនេះ។
សូមអានសារាចរណែនាំដូចខាងក្រោម៖
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានសម្តែងនូវកតញ្ញូតាធម៌ប្រកបដោយអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះហឫទ័យ ប្រោសព្រះរាជទានថវិកា ២០ម៉ឺនដុល្លារសម្រាប់ទិញមន្ទីរពេទ្យ «នគរទេព» និងទ្រទ្រង់ដល់ដំណើរការរៀបចំមន្ទីរពេទ្យ ដែលនឹងប្តូរឈ្មោះថា «ហ្លួងម៉ែ»។
លោកនាយករដ្ឋមន្រ្ដី បានគូសបញ្ជាក់ក្នុងសារលិខិតដែលធ្វើឡើងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះថា «ព្រះទានឧត្តុង្គឧត្តមខាងលើនេះ បានបង្ហាញឱ្យឃើញនូវព្រះរាជហឫទ័យដ៏ឧត្តុង្គឧត្តមបំផុតរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គតែងតែងប្រោសព្រះរាជូបត្ថម្ភចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងសកម្មភាពមនុស្សធម៌ផ្សេងៗ»។
សូមបញ្ជាក់ថា ព្រះមហាក្សត្រខ្មែរនៅថ្ងៃទី៣០ ខែមីនា បានប្រោសព្រះរាជទានថវិកា ២០ម៉ឺនដុល្លារជូនលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ទិញមន្ទីរពេទ្យ «នគរទេព»។
ក្នុងព្រះរាជសារផ្ញើជូនលោកនាយករដ្ឋមន្រ្ដី បញ្ជាក់ពីការប្រោសព្រះរាជទានថវិកាទិញមន្ទីរពេទ្យនេះ ព្រះមហាក្សត្រខ្មែរ បានគូសបញ្ជាក់ថា ព្រះអង្គមានព្រះរាជហឫទ័យសោមនស្សរីករាយយ៉ាងក្រៃលែង ដែលសម្តេចតេជោ បានទិញយកមន្ទីរពេទ្យ «នគរទេព» ហើយប្តូរឈ្មោះទៅជាមន្ទីរពេទ្យ «ហ្លួងម៉ែ» ដើម្បីបម្រើលើវិស័យសុខាភិបាល ក្នុងការថែរក្សាសុខុមាលភាពជូនប្រជារាស្ត្រខ្មែរនៅទូទាំងប្រទេស។
ព្រះមហាក្សត្រមានព្រះរាជបន្ទូលបន្តថា «ខ្ញុំសូមកោតសរសើរដ៏កក់ក្តៅជាទីបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ដែលបានដឹកនាំប្រទេសជាតិ ប្រកបដោយគុណបំណាច់ដ៏ថ្លៃថ្លា វីរភាពដ៏ឧត្តុង្គឧត្តម និងជាអគ្គមគ្គុទេសក៍ ដ៏ឆ្នើម ដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិរីកចម្រើនលើគ្រប់វិស័យ» ៕
(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ណែនាំអោយអភិបាលក្រុង-ស្រុក ស្រង់បញ្ជីឈ្មោះប្រជាពលរដ្ឋដែលជាអ្នកប្រកបរបររត់ម៉ូតូឌុប រត់ម៉ូតូកង់បី រត់តាក់ស៊ី និងអ្នកផ្តល់សេវាដឹកជញ្ជូនភ្ញៀវផ្សេងៗនៅក្នុងខេត្តព្រះសីហនុ ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ។
សូមអានលិខិតរបស់រដ្ឋបាលខេត្តព្រះសីហនុ មានខ្លឹមសារដូចតទៅ៖
ត្បូងឃ្មុំ៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ លោក ម៉ៅ ឌុង នាយករដ្ឋបាល និងសហការី ដោយមានការចូលរួមពីអាជ្ញាធរស្រុក គ្រូពេទ្យ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយរបស់លោកអភិបាលខេត្តត្បូងឃ្មុំ មានគ្រឿងឧបភោគបរិភោគ និងថវិការ សម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក និងកងកម្លាំងការពារមណ្ឌលចត្តាឡីស័កនៅវិទ្យាល័យហ៊ុនសែន តំបែរ។
នៅក្នុងឱកាសនោះ លោក ម៉ៅ ឌុង បានលើកឡើងពីការខិតខំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ព្រមទាំងជួយទ្រទ្រង់ដល់ជីវភាពប្រជាពលរដ្ឋក្រីក្រ និងការជួយដល់បងប្អូនដែលវិលត្រឡប់មកមូលដ្ឋានវិញ ដោយបានរៀបចំកន្លែងចត្តាឡីស័ក និងជួយឧបត្ថម្ភគាំទ្រ ដើម្បីទប់ស្កាត់ហានិភ័យនៃការចម្លងជំងឺកូវីដ១៩។
ទន្ទឹមនោះផងដែរ លោកនាយករដ្ឋបាល ក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់អភិបាលខេត្ត និងការខិតខំប្រឹងប្រែងដើម្បីការពារសុខុមាលភាពជូនប្រជាជនក្នុងខេត្តត្បូងឃ្មុំ ជាពិសេសបងប្អូនដែលវិលមកមូលដ្ឋាន និងកំពុងធ្វើចត្តាឡីស័ក ការត្រៀមចាក់វ៉ាកសាំងជូនប្រជាពលរដ្ឋអោយបានឆាប់ និងជម្រុញការខិតខំអនុវត្តវិធានការ៣កុំ និង៣ការពារ អោយមានប្រសិទ្ធភាព។
ក្រោយពីចប់ការសំណេះសំណាល ក៏បានចែកអំណោយមនុស្សធម៌រួមមាន មី ចំនួន៣២កេះ អង្ករ៣២០គ.ក្រ បង្អែម និងថវិកា ២០០.០០០៛ ជូនដល់ប្រជាពលរដ្ឋស្នាក់នៅធ្វើចត្តាឡីស័កនៅវិទ្យាល័យហ៊ុនសែនតំបែរ ចំនួន៣២នាក់ ស្រី១០នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ១០គ.ក្រ មី១កេះ បង្អែប១ប្រអប់ និងកងកម្លាំងការពារមណ្ឌលចត្តាឡីស័កចំនួន១០នាក់ ក្នុងម្នាក់ៗ ថវិកា ២០.០០០៛៕
កំពង់ចាម៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ដោយបានជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋរស់នៅភូមិអូររុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់និងដោយប្រយោលពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩ចំនួនពីរនាក់ដែលទើបទទួលបានលទ្ធផលបញ្ជាក់ពីវិទ្យាស្ថានសុខភាពសាធារណៈ (NIPH) កាលពីល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ និងសូមអំពាវនាវឲ្យរាយការណ៍ជាបន្ទាន់ជូនអាជ្ញាធរមូលដ្ឋាននិងតាមដានសុខភាព ឬមកពិនិត្យសំណាកនៅមន្ទីរពេទ្យបង្អែក ហ៊ុនណេង ស្រុកស្ទឹងត្រង់ ព្រមទាំងធ្វើចត្តាឡីស័ក និងអនុវត្តវិធានការសុខាភិបាលឲ្យបានត្រឹមត្រូវ៕
សូមអានសេចក្តីប្រកាសព័ត៌មានដូចខាងក្រោម៖
នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត អមដំណើរដោយអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពមួយចំនួនក្នុងខេត្ត បានអញ្ជើញចុះពិនិត្យស្ថានភាព និងសួរសុខទុក្ខកងកម្លាំងសមត្ថកិច្ចឈរជើងប្រចាំការនៅប៉ុស្តិ៍ត្រួតពិនិត្យ លើដងផ្លូវជាតិលេខ៣ នៅចំនុចផ្សារត្រពាំងរពៅស្ថិតនៅឃុំព្រែកត្នោត ស្រុកទឹកឈូ ព្រំប្រទល់ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងខេត្តកំពត។
លោក ជាវ តាយ អភិបាលខេត្ត បានកោតសរសើរដល់កងកម្លាំងទាំងអស់គ្រប់ផ្នែកគ្រប់ថ្នាក់ ពិសេសក្រុមការងារគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកទឹកឈូ ដែលបានយកចិត្តទុកដាក់អនុវត្ត បំពេញតួនាទីភារកិច្ច ក្នុងការត្រួតពិនិត្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ពីខេត្តព្រះសីហនុមកកាន់ខេត្តកំពត មានលក្ខណៈល្អប្រសើរ តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ដូចជាវិធានការណែនាំរបស់ក្រសួងសុខាភិបាលនិងក្រសួងមហាផ្ទៃ ដើម្បីរួមគ្នាបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។កំពង់ឆ្នាំង៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ លោក សៀត គឹមលៀង អនុប្រធានគណៈកម្មាធិការសាខា រួមដំណើរដោយ លោក វន ស៊ីផា ប្រធាកិត្តិយសអនុសាខា លោក ឈួន ចាន់ណា ប្រធានគណៈកម្មាធិការអនុសាខា បានចុះធ្វើការអប់រំផ្សព្វផ្សាយអំពីការបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋនៅ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះ លោក សៀត គឹមលៀង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីលោកស្រីបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបានណែនាំឱ្យប្រជាពលរដ្ឋ យល់កាន់តែច្បាស់អំពីការធ្វើអនាម័យ និងវិធានការនានាក្នុងការថែទាំងសុខភាព ដើម្បីចៀសផុតពីជំងឺកូវីដ១៩ ដែលកំពុងកើតឡើងនៅលើប្រទេសទូទាំងពិភពលោក ក៏ដូចជានៅប្រទេសកម្ពុជាយើងដែរ។ស្វាយរៀង៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្ដីជូនដំណឹង ស្ដីពីការរកឃើញអ្នកពាក់ព័ន្ធជាមួយបុរសជនជាតិចិន អាយុ ៤២ឆ្នាំ មានវិជ្ជមានជំងឺកូវីដ-១៩ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ នៅក្រុងស្វាយរៀង។
សូមអានសេចក្តីជូនដំណឹងដូចខាងក្រោម៖
នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំអនុគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងខេត្ត របស់រដ្ឋបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត អភិបាលរងក្រុង ស្រុក លោកនាយករដ្ឋបាលសាលាខេត្ត លោកស្រីអនុប្រធានមន្ទីរសុខាភិបាល លោកប្រធានមន្ទីរពេទ្យបង្អែកខេត្ត និងអង្គភាពពាក់ព័ន្ធ ។
លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់ក្រុង ស្រុក ត្រូវបន្តអប់រំផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង ឱ្យពួកគាត់ចុះឈ្មោះចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្តនៅតាមក្រុង ស្រុក បន្តទៀត។ អាជ្ញាធរក្រុង ស្រុក ត្រូវជួយសម្រួលក្នុងការដឹកជញ្ជូនពួកគាត់មកចាក់វ៉ាក់សាំងនៅសាលាបឋម – អនុវិទ្យាល័យតេជោសែនកម្មករ មានទីតាំងស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ។ ត្រូវបន្តស្រង់ឈ្មោះប្រជាពលរដ្ឋដែលមានអាយុចាប់ពីអាយុ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ ស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅតាមក្រុង ស្រុក ដើម្បីត្រៀមយុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងខេត្តព្រះសីហនុនាពេលខាងមុខ ។របាយការណ៍របស់ក្រសួងសុខាភិបាល ដែលទទួលបាននៅយប់ថ្ងៃនេះបង្ហាញថា គិតត្រឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ក្រសួងបានចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម (Sinopharm) និង អាស្រ្តាហ្សេនីកា (Astra Zeneca) ជូនជនស៊ីវិលទូទាំងប្រទេស៖
សរុបទាំងអស់ទូទាំងប្រទេសចំនួន ២៥៧,៦២៥នាក់។
ខាងក្រោមតារាងព័ត៌មានលម្អិតនៃការចាក់វ៉ាក់សាំងការពារកូវីដ១៩ របស់ក្រសួងសុខាភិបាល៖
ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១។
ក្រសួងបានបញ្ជាក់ថា នៅរយៈពេលនេះ តំបន់មួយចំនួននឹងមានភ្លៀងផ្គរ រន្ទះ ពីខ្សោយទៅច្រើនបង្គួរ សូមប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់៕
សូមអានសេចក្តីជូនដំណឹងទាំងស្រុង ដូចខាងក្រោម៖