Thursday, December 03, 2015

សម្តេចតេជោ៖ មណ្ឌលកីឡាហែលទឹកតេជោសែន គឺជាសមិទ្ធផលថ្មីមួយទៀត ស្របពេលដែល កម្ពុជាកំពុងឆ្ពោះទៅមុខដោយប្រសិទ្ធភាព និងគ្មានការគំរាមគំហែងក្នុងបញ្ហាភេរវកម្ម

នារសៀលថ្ងៃទី២​ ខែធ្នូ ឆ្នាំ២០​១៥ ប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជា សម្តេ​ចតេជោ ហ៊ុន សែន នា​យករដ្ឋមន្ត្រី និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែ​ន បានអញ្ជើញ​ស​ម្ពោធសមិទ្ធផលជា​តិថ្មីមួយទៀត ខាងវិស័យកីឡា ​គឺមណ្ឌលកី​ឡាហែលទឹ​កតេជោសែន​ ដែលស្ថិតក្នុ​ងខេត្តកំពង់ចា​ម រួមនិងការ ប្រកួតកីឡាហែ​លទឹក ដណ្តើ​មពានរង្វាន់កី​ឡាហែលទឹក​តេជោសែន ឆ្នាំ២០១​៥ផងដែរ។
ទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តី​ក្រសួងពា​ណិជ្ជកម្ម និងជា​ប្រធាន​សហព័ន្ធខ្មែរកី​ឡាហែលទឹក ឯកឧត្តម ស៊ុន ចា​ន់ថុល បានឲ្យ​ដឹងថា ម​ណ្ឌលកីឡាហែ​លទឹកតេជោ​សែននេះ ត្រូវបាន​សាងសង់ក្នុង កំរិតអន្តរជា​តិមួយ  ដែលចំណា​យថវិកាសាង​សង់អស់ជា​ង១លាន៥សែនដុ​ល្លារអា​មេរិក ក្នុងនោះ មានអាងហែ​លទឹកទំហំ ២៥ម៉ែ​ត្រ គុណ៥០ម៉ែត្រ​ ជម្រៅ២ម៉ែ​ត្រ២ និងអា​ងលោតទឹក ទំ​ហំ២៥ម៉ែត្រ គុណ២៥​ម៉ែត្រ ជម្រៅ៥ម៉ែ​ត្រ។ អាងហែ​លកំដៅសា​ច់ដុំមុនប្រកួត ​មានទំហំ ១០ម៉ែត្រ គុណ១៥ម៉ែត្រ​ ជម្រៅ១​ម៉ែត្រ៥០។ អាងទឹកសម្រា​ប់រក្សាតុល្យ​ភាពប្រព័ន្ធចម្រោះ ទំហំ២៥ម៉ែត្រ គុណ៨ម៉ែត្រ ជម្រៅ១ម៉ែត្រ៥០។ មណ្ឌល​កីឡាហែល​ទឹកតេជោសែ​ននេះ មានកន្លែ​ងអង្គុយធម្មតា ចំនួន៦១៥កន្លែ​ង រួ​មនិងកន្លែងទ​ស្សនាVIPចំ​នួន៩០កន្លែង។ មណ្ឌល​កី​ឡាហែលទឹកនេះ ចាប់ផ្តើមសាង​សង់ពីខែ​មីនា ឆ្នាំ២០១៣ និ​ងបានបញ្ចប់ការសាង​សង់ក្នុងចុងឆ្នាំ២០១៥នេះ។
នៅក្នុងពិធីសម្ពោធ​មណ្ឌលកីឡាហែ​លទឹកតេ​ជោសែននេះ ក៏​មានការរៀបចំ​ការប្រកួតដណ្តើម ពានរង្វាន់កីឡាហែ​លទឹកតេជោ​សែនឆ្នាំ២០១​៥ ដែលមានកីឡា​ករចំនួន១​១៥នាក់ មកពីក្លឹបកីឡា ហែលទឹកចំ​នួន៧ ក្នុងនោះក៏មានកីឡា​ករពិការ​ផងដែរ ដែល​បានចូលរួ​មប្រកួតទាំងក្នុងវិញ្ញាសារ ហែលទឹក​និងលោតទឹក​។  ដែលជ័យលាភីលេ​ខ១ បានទៅ​លើកីឡាករមក​ពីក្លឹបកីឡាហែលទឹក ព្រឹទ្ធាចារ្យ ហែ​ម ថុន។ ជ័យលា​ភីលេខ២ បា​នទៅលើកីឡា​ករ របស់ក្លឹ​បក្រសួងមហាផ្ទៃ។ និងជ័យ​លាភីលេខ​៣ បានទៅលើកីឡាករ​ នៃក្លឹបជ្រោ​យចង្វារ។
ថ្លែងនៅក្នុង​ពិធីមណ្ឌលកីឡាហែ​លទឹកតេជោសែននេះ​ សម្តេចតេ​ជោ ហ៊ុនសែ​ន បានកោតសរសើរ ចំពោះសប្បុរសជ​នរួម និង​អាជ្ញាធរខេត្តកំ​ពង់ចាម ដែលបា​នសាងស​ង់មណ្ឌលកីឡា​ហែលទឹកនេះ ដែលជាសមិទ្ធ​ផលថ្មីមួយ​ទៀតក្នុងវិ​ស័យកីឡា​ ស្របពេលដែ​លប្រទេសក​ម្ពុជា កំពុង​ឆ្ពោះទៅមុខ ដោ​យប្រសិទ្ធភា​ព និងគ្មាន​ការគំរាមគំហែ​ងក្នុងបញ្ហាភេរ​វកម្មនោះទេ។ ជា​ងនេះទៀត ស​ម្តេចតេជោ ក៏បា​នកោតសរសើរ​ដល់ការប្រឹ​ងប្រែងហ្វឹក​ហាត់​របស់កីឡា​ករហែលទឹក ខេ​ត្តកំពង់ចាម ដែលកន្លង​ មកពេលមិ​នទាន់មានអាង​ហែលទឹកនេះ ក៏កី​ឡាករនៅតែហ្វឹកហាត់​នៅតាមទន្លេបិទ ​និងបឹងទន្សោង ជាដើម។ ប៉ុន្តែ​នៅពេ​លនេះមណ្ឌល​ហែលទឹកនេះ នឹងត្រូវប្រើ​ប្រាស់សំរាប់ការហ្វឹ​កហាត់ថ្នាក់ជាតិ​ និងសំរាប់ត្រៀ​មក្នុងការ ប្រកួត​នៅក្នុងកី​ឡាស៊ី​ហ្គេម ឆ្នាំ២០​២៣ ដែ​លកម្ពុជាជា​ម្ចាស់ផ្ទះទៀតផង។
ក្នុងឱកាសនេះ​ដែរ សម្តេ​ចតេជោ ហ៊ុ​ន សែន ​ក៏បានលើកឡើង​ពីការកកើ​តឡើងនៃរណសិរ្ស សាមគ្គីអភិ​វឌ្ឍន៍មាតុភូមិកម្ពុជា​លើកទី៣៧ ដែ​លចំថ្ងៃទី​២ធ្នូនេះដែរ។ ដោ​យសម្តេច បានគូស បញ្ជាក់ថា​ សត្រូ​វពិតប្រាក​ដរបស់រណសិ​រ្សសាមគ្គីអភិវឌ្ឍន៍មាតុភូ​មិកម្ពុជា គឺ​អង្គការ ​ចាត់តាំង នយោបាយយោ​ធាប៉ុលពត ដែ​លបានសម្លា​ប់ប្រជាជ​នកម្ពុជា។​ ហើយការបង្កើ​តរណសិរ្សសាមគ្គី អភិវឌ្ឍន៍​មាតុភូ​មិកម្ពុជា ២ធ្នូ ១៩៧​៨នេះ ក៏បានធ្វើអោយ​ឈានទៅដល់កា​រចរចារ ​ហ៊ុនសែន សីហនុ នៅហ្វែ​អង់តាដឺន័រ ដើម្បីស្វែងរ​កសន្តិភាព និងឈាន​ទៅដល់ការ​ចុះកិច្ចព្រមព្រៀង សន្តិភា​ពទីក្រុងប៉ា​រីស ២៣តុលា ​១៩៩១ផងដែរ។
ជាងនេះទៀតសម្តេ​ចតេជោ ហ៊ុ​ន សែន ក៏បានរំលឹ​កពីថ្ងៃទី០២ ​ធ្នូ១៩៩៨ ដែ​លសភាបាន​អនុម័ត យុទ្ធសា​ស្រ្តត្រីកោណរប​ស់រាជរដ្ឋាភិបាលកម្ពុជា ដែ​លយុទ្ធសាស្រ្តនោះ មានមុំសំ​ខាន់ចំនួន៣ គឺទី១ ដើម្បីពង្រឹង​សន្តិភាព ក្នុ​ងប្រទេស ទី២ដើម្បីធ្វើ​សមាហរណកម្ម​ ឆាប់បំផុតចូ​លទៅក្នុងអន្តរជាតិ​ និងទី៣ដើ​ម្បីអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម និងកាត់បន្ថយ​ភាពក្រីក្រ​ តាមរយៈការកែ​ទម្រង់លើ គ្រប់វិស័យ។​ ទើបបន្តមកយុទ្ធ​សាស្ត្រចតុកោណ​ត្រូវបាន​អនុវត្ត រហូត​មកដល់ពេល​នេះ។  
គួររំលឹក​ថាកាល​ពីទសវត្សរ៍ទី៦០ ​ខេត្តកំពង់ចាម ​មានវិញ្ញាសា​រកីឡាហែល​ទឹកខ្លាំងជាងគេ​ នៅកម្ពុជា​ ហើយកី​ឡាករហែលទឹក​របស់ខេត្ត​កំពង់ចាម ​បានទទួលមេដា​យច្រើនជាងគេ​ទាំង មេដាយមា​ស ប្រា​ក់ និងសំរឹទ្ធក្នុ​ងការប្រកួតអន្តរជាតិដូច​ជាការប្រកួតកីឡា​ស៊ីហ្គេម អាស៊ា​នហ្គេម​ និងកីឡាអូឡាំ​ពិកជាដើម​៕

ប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោត និងនីតិកម្មនៃគណបក្សសង្គ្រោះជាតិសុំលាលែងពីគណបក្ស

លោក អ៊ុក ​ស៊ុយ សមាជិក​គណៈកម្មាធិការ​នាយក ​និងជាប្រធាន​នាយកដ្ឋាន​កិច្ចការបោះឆ្នោត ​និងនីតិកម្មនៃ​គណបក្ស​សង្គ្រោះជាតិ ​នៅថ្ងៃទី០៣ ​ខែធ្នូ ឆ្នាំ២០១៥ ​បានធ្វើលិខិត​សុំលាលែងចេញ ​ពីគណបក្សសង្គ្រោះជាតិ។​
យោងតាម​លិខិតសុំលាលែ​ងរបស់លោក ​អ៊ុក ស៊ុយ ​បានបញ្ជាក់ឲ្យដឹង​ពីមូលហេតុនៃការ​លាលែង​ របស់ខ្លួនថា ​ដោយសារ​ប្រធាន ​អនុប្រធាន ​និងថ្នាក់ដឹក​នាំក្នុងបក្សចំនួន​៤រូបទៀតដឹក​នាំបក្ស គ្មា​នសីលធម៌ និង​គ្មានគុណធម៌​មកលើថ្នាក់​ដឹកនាំក្នុងបក្ស ​ជាពិសេសមក​លើប្រជាពលរដ្ឋខ្មែរ​ រាប់លាននាក់ ​ដែលលោកបាន​ខិតខំផ្តល់​សេចក្តីទុកចិត្តអោ​យគណបក្ស​សង្គ្រោះជាតិ​កន្លងមក​។

លោកបាន​បញ្ជាក់បន្ថែមថា ​ការដឹកនាំ​របស់គណបក្ស​សព្វថ្ងៃនេះ គឺ​ប្រធាន ​និងអនុប្រធានបាន ​ឃុបឃិតគ្នាជា​មួយថ្នាក់ដឹក​នាំ ក្នុងបក្ស​ចំនួន៤រូបទៀត ​ប្រព្រឹត្តអំពើ​អយុត្តិធម៌ផ្ទៃ​ក្នុងបក្សតែងតាំង ​មនុស្សចាប់​ពីថ្នាក់ជាតិរហូត​មកដល់ថ្នាក់ ​រាជធានី/ខេត្ត ​ក្រុង ស្រុក/ខណ្ឌ ​ឃុំ/សង្កាត់​ ហើយខ្ញុំក៏បាន​ ស្នើសុំអោយ​កែចរិកដឹកនាំ​ក្នុងពេលប្រជុំ​ គណៈកម្មាធិការ​នាយកម្តងៗ​ ប្រធាន អនុប្រធាន​ យកអង្គប្រជុំ ​របស់គណៈ​កម្មាធិការនាយក​គណបក្ស ​ទាត់លេងដូច​បាល់ ជាពិសេសមិ​នគោរពសម្តី​របស់ខ្លួន ​ដែលសន្យាមក​លើប្រជាពលរដ្ឋខ្មែរ​រាប់លាននាក់ថា​ មិនចូលរដ្ឋសភា ​តែទីបញ្ចប់ចូល​ដើម្បីយកតំណែង ​រឺឯថាសំឡុត​មិនខ្លាច ​គេមិនទាន់​នឹងធ្វើអីផង​ គ្រាន់តែចេញ​ដីកាកោះរត់​បាត់អស់៕​

Handover Ceremony heavy Equipment for use on the Restoration of the Western Causeway at Angkor Wat from Government of Japan to the Royal Government of Cambodia






សម្តេច​តេ ជោ៖ ក​ម្ពុជាគ្មាន​វិបត្តិន​យោបាយ និងកំពុង​ដំណើរការ​អភិវឌ្ឍ​ឥតឈ​ប់ឈរ

ថ្លែងក្នុងឱកាសអញ្ជើញ​ជាអធិបតីសម្ពោ​ធដាក់ឲ្យប្រើ​ប្រាស់ជាផ្លូវការ «មណ្ឌលកី​ឡាហែលទឹក តេជោសែន»នាខេត្តកំពង់ចា​ម នៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០១៥ ស​ម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជា​ក់ថា កម្ពុជាបច្ចុ​ប្បន្នមិនមា​នវិបត្តិនយោបាយ​កើតឡើងនោះឡើ​យ ហើយកំពុងដើរ​នៅលើផ្លូវអភិវ​ឌ្ឍយ៉ាងលឿនល​យក្រោមដំបូលសន្តិភាព និងស្ថេរភា​ព នយោបាយ ខណៈមានការលើកឡើង​មួយចំនួនថា នៅ​ប្រទេ​សកម្ពុជាកំពុងមាន​ការកើនឡើង នូវកំដៅ​នយោបាយ រហូតប្រធានគ​ណបក្សប្រឆាំ​ងរត់ទៅប្តឹងបរទេសឲ្យ​ផ្តាច់ជំនួយខ្មែរ។
សម្តេចតេជោ​បានលើកឡើងថាសមិទ្ធផ​លជាច្រើន នៃវឌ្ឍនភាពរបស់កម្ពុ​ជា បូករួមទាំងមណ្ឌល កីឡាហែលទឹក​តេជោសែន បញ្ជាក់ថាសមិទ្ធ​ផលទាំងនេះ បានកើតចេ​ញពីសន្តិភាព និងស្ថេរភាពនយោ​បាយនៅកម្ពុជា។សម្តេចតេជោ ហ៊ុ​ន សែន បានបញ្ជាក់យ៉ា​ងដូច្នេះថា «ខ្ញុំគិតថាយើងទាំងអស់គ្នាពិតជាមានមោ​ទនភាព និងអ្វីដែលយើង​បានកសាង។ ថ្ងៃនេះ​បាន បង្ហាញឲ្យប្រជា​ជនកម្ពុជា និ​ងពិភពលោកឃើ​ញច្បាស់ថា​ កម្ពុជាមា​នសុខសន្តិភាពពេញលេញ មានស្ថេរភាពនយោ​បាយ ហើយក៏គ្មានការគំ​រាមកំហែងវាយប្រហារ​ដោយភេរវកម្ម និងការញ៉ាំញី ដោយវិបត្តិន​យោបាយណាមួយនោះទេ។ យើងកំពុងធ្វើដំណើ​រទៅមុខ ហើយកាន់តែធ្វើដំណើរកាន់តែលឿ​នកាន់តែវែងឆ្ងាយ និង​កាន់តែមានប្រសិទ្ធភាពជាងមុន»

កិច្ចសម្ភាសន៍លោក ប៊ុន ហុក អ្នកសម្របសម្រួលវេទិការយុវជនអាស៊ី ស្តីពី វេទិ​ការយុវជន​អាស៊ីប៉ាស៊ីហ្វឹក​លើកទី១ និង​ប្រាសាទអង្គ​របេតិកភណ្ឌ​ពិភពលោ​ក ខេត្ត​សៀមរាប, ថ្ងៃទី​០២ ខែធ្នូ ​ឆ្នាំ២០១៥

ជប៉ុនផ្តល់ជំនួយដល់កម្ពុជាជាង៩០លានយ៉េន សម្រាប់ជួសជុលផ្លូវចូលខាងលិចប្រាសាទអង្គរវត្ត

យោងតាម​សេចក្តីប្រកាស​ព័ត៌មានរបស់​ស្ថានទូតជប៉ុន​ប្រចាំព្រះរាជាណា​ចក្រកម្ពុជា ​ថ្ងៃទី០៣ ខែធ្នូ ​ឆ្នាំ២០១៥ ​បានឲ្យដឹងថា ​រដ្ឋាភិបាល​ជប៉ុនបាន​សម្រេចផ្តល់​ជំនួយឥត​សំណង ​ដែលមាន ថវិកា​សរុបចំនួន ​៩៤,៧០០,០០០ ​យ៉េន (កៅសិប​បួនលានប្រាំ​ពីររយពាន់) ជូនដល់រាជ​រដ្ឋាភិបាល​កម្ពុជា ដើម្បីផ្តត់​ផ្គង់គ្រឿងបរិក្ខារ​ធុនធ្ងន់​ ដែលស័ក្តសមសម្រាប់​ការងារជួស​ជុលផ្លូវចូល​ខាងលិច ​នៃប្រាសាទ​អង្គរវត្ត។​
ពិធីប្រគល់​ជំនួយត្រូវ​បានរៀបចំឡើង​នៅម៉ោង២:៣០​នាទីរសៀល ​ថ្ងៃទី០៣ ​ខែធ្នូ ឆ្នាំ២០១៥ ​នៅសាលសន្និសីទ​អាជ្ញាធរជាតិអប្សរា ​ក្រោមអធិប​តីភាព ឯក​ឧត្តមបណ្ឌិត​សភាចារ្យ ​សុខ អាន ឧបនាយ​ករដ្ឋមន្ត្រី ​រដ្ឋមន្ត្រីទទួល​បន្ទុកទីស្តីការ​គណៈរដ្ឋមន្ត្រី ​និងជាប្រធាន​អាជ្ញាធរជាតិ​អប្សរា និងឯក​ឧត្តម គូម៉ាម៉ារ៉ូ​ យូជិ ឯក​អគ្គរាជទូត​វិសាមញ្ញ ​និងពេញសមត្ថភាព​របស់ប្រទេស​ជប៉ុន ប្រចាំ​ព្រះរាជាណាច​ក្រកម្ពុជា៕​


ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានក្នុងឱកាសប្រារព្ធទិវាពិការកម្ពុជាលើកទី១៧ និងទិវាជនពិការអន្តរជាតិលើកទី៣៣



សេចក្តីប្រកាសព័ត៌មានស្តីពី៖ ពិធីប្រគល់ជំនួយឥតសំណងរបស់ជប៉ុន


សម្តេចតេជោ ៖ យើងពិការតែរាងកាយ តែមិនពិការផ្លូវចិត្តទេ

ប្រមុខរាជ​រដ្ឋាភិបាលកម្ពុជា ​សម្តេចតេជោ ​ហ៊ុន សែន ​នៅថ្ងៃទី ០៣ ​ខែធ្នូ ឆ្នាំ២០១៥នេះ ​បានផ្ញើរសារដ៏ក្តុកក្តួល​ដល់បងប្អូន​ជនពិការទាំងអស់ ​ក្នុងឱកាសទិវា​ ជនពិការកម្ពុជា​លើកទី១៧ ​និងទិវាជនពិការ​អន្តរជាតិលើក​ទី៣៣ថា «បងប្អូនជនពិការ​ ជាទីគោរព​ស្រឡាញ់ ​ខ្ញុំបានចេញ ​សារាចរណែនាំ​មួយហើយ ​លើការរៀបចំ​ទិវាជនពិការ​ ថ្ងៃទី០៣ ​ខែធ្នូ ២០១៥នេះ ​តែថ្ងៃនេះខ្ញុំចង់​និយាយទៅកាន់បងប្អូន​ ក្នុងឋានៈ​ជាជនពិការ​ដូចគ្នាថា ​យើងពិការ​តែរាងកាយ ​តែយើងមិនពិការ​ផ្លូវចិត្តទេ» ​នៅក្នុងគណនី ​Facebook ផ្លូវការរបស់​សម្តេចតេជោ ​Samdech Hun Sen, Cambodian Prime Minister បាន​បង្ហោះផ្សាយ​ជាសាធារណៈ​នៅថ្ងៃនេះថា ​«សូមបងប្អូន​ ដែលមិនពិការ​មេត្តា កុំរើសអើងជាមួយពួកយើង រហូតប្រមាថយើងថា អាខ្វាក់ អាកំបុត អាគ អាថ្លង់។ល។

សម្តេចតេជោ​ បានបន្ថែមថា​ បទពិសោធន៍​ដែលសម្តេច​ ជាជនពិការ​ម្នាក់អាចដឹកនាំ​ចលនាតស៊ូ រំដោះ​ជាតិបាន​ រកសន្តិភាព​ និងការអភិវឌ្ឍ​បានរហូតកាន់​តំណែងកំពូល​ជាង៣០ឆ្នាំបាន​ នោះគឺផ្តើមចេញ​ពីការខិតខំតស៊ូ​ដោយខ្លួនឯង​ និងមានការ​គាំទ្រពីប្រជាជន។​ មិនមាន​ ជោគជ័យណាមួយ​ រត់មករកយើង​ដោយខ្លួនឯងទេ​ គឺមានតែយើង​ទេដែលត្រូវរត់ទៅរក​ ជោគជ័យនោះ។ ​សម្តេចក៏បាន​អំពាវនាវទៅ​កាន់ស្ថាបន័រដ្ឋ​ និងផ្នែកឯកជន​ជួយបង្កលក្ខណៈ​ ឲ្យបងប្អូនជន​ពិការទទួលបាន​នូវការបណ្តុះបណ្តាល​ និងទទួលបាន​នូវការងារ​ធ្វើសមរម្យ។​

សូមស្ថាប័ន​ពាក់ព័ន្ធនានា​ ជួយរៀបចំកន្លែង​សំរាប់ធ្វើដំណើរ​របស់ជនពិការ​នៅតាមអាគារ​ នៃស្ថាបន័រដ្ឋ​ និងក្រុមហ៊ុនឯកជន​ ព្រមទាំងតាម​ទីកន្លែងផ្សេង​ទៀតដូចជាព្រ​លានយន្តហោះ​ កំពង់ផែ។ល។​ សូមស្ថានីយ​ទូរទស្សន៍ជួយ​ រៀបចំឲ្យមាន​អ្នកប្រើភាសា​សញ្ញាដើម្បីជួយ​ ឲ្យអ្នកគ ​ថ្លង់អាចទទួល​បាននូវព័ត៌មាន។​ សម្តេចតេជោ​ ហ៊ុន សែន​ បានថ្លែងអំណរគុណ​ ដល់សប្បុរសជនទាំងអស់​ ដែលបានជួយ​ ដល់ជនពិការ​ ហើយសម្តេច​មិនភ្លេចអរគុណ​ ចំពោះភរិយា​សម្តេច ដែល​បានទទួលយក​សម្តេចជាជនពិការ​ជាស្វាមីតាំងពីគ្រាក្រ​ និងពេល​ វេលាដ៏លំបាក​បំផុត៕



តុលាការចេញដីកា​ក្នុងសំណុំ​រឿងព្រហ្មទ​ណ្ឌជាបន្តប​ន្ទាប់ដើម្បី​ចាត់វិធាន​ការផ្លូវច្បាប់​លើ លោក​សម រង្ស៊ី ដែលបានប្រ​ព្រឹត្តបទ​ល្មើសនា​នា ​

វាមិនមែន​ជារឿងនយោបាយដូច​មតិមួយចំនួនបានលើ​កឡើងនោះទេ យោ​ងតាមដីការកោះអញ្ជើញរបស់អយ្យ​ការអមសាលាដំបូង​រាជធានីភ្នំពេញ ដែលចុះហត្ថលេខា​ដោយព្រះរាជអាជ្ញារង វង្ស ប៊ុនវិសុទ្ធ ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥ បានបញ្ជា​ក់ថា ដើម្បីសាកសួរ​ពីដំណើររឿង បរិហាកេរ្តិ៍តា​មរយៈបណ្តាញ​សង្គមហ្វេសប៊ុក កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ តាមពាក្យបណ្តឹងរ​បស់លោក គី តិច មេធាវីតំណាង សម្តេចអគ្គ​មហាពញ្ញាចក្រី ហេង សំរិន តំណាងអយ្យការអមសាលា​ដំបូងរាជធានីភ្នំពេញ សូមអញ្ជើ​ញឈ្មោះ​សម រង្ស៊ី ភេទប្រុស អាយុ ៦៥ ឆ្នាំ ជន​ជាតិខ្មែរ សញ្ជាតិខ្មែរ អាស័​យដ្ឋាន ផ្ទះលេខ ៥៧៦ ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់២ សង្កាត់ចាក់អ​ង្រែលើ ខណ្ឌមានជ័យ រា​ជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ។
សាមីខ្លួនត្រូវចូ​លមកកាន់​អយ្យការអមសា​លាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦ វេ​លាម៉ោង ៨និង៣០នាទីព្រឹក ហើយយោង​លើដីកាកោះនេះ គឺសាមី​ខ្លួនត្រូវចូលខ្លួនឱ្យបានទាន់ពេលវេលា។
ក៏ប៉ុន្តែស្រាប់​តែនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅនេះ មន្ត្រីជាន់ខ្ពស់គ​ណបក្សសង្គ្រោះជាតិមួយរូប បានហៅការចេ​ញដីកាចាប់ខ្លួន​មន្ត្រីគណបក្សប្រឆាំ​ងជាបន្តបន្ទាប់ ថាជារឿងនយោបាយ និងកៀប​សង្កត់លើគណបក្ស​ប្រឆាំងទៅវិញ ដែលតាម​ការពិតលោក សម រង្ស៊ី បានប្រព្រឹត្តនូវទោសកំហុសជា​ច្រើនដូចជា ការសមគំនិតក្នុង​ការបង្ហោះឯកសា​រសាធារណៈក្លែង បទបរិហា​កេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមាន​ការរើសអើង និងបទញុះញ​ង់ជាច្រើន ករណីផ្សេងទៀត។ ហើយយើងក៏សូមសួរទៅកាន់មន្រ្តី​រូបនោះថា តើនៅប្រទេ​សណាដែលរារាំងមន្រ្តី​មានសមត្ថកិច្ច ដែលជាន​គរបាលយុត្តិធម៌ ជាអ្នកអនុ​វត្តច្បាប់ មិនឱ្យអនុវត្តតាមសាលដីកា ឬដីកាកោះ​របស់តុលាការនោះ?
តាមការ​ពិតពាក្យបណ្តឹងព្រ​ហ្មទណ្ឌចោទទៅលើបុគ្គល​មួយចំនួនក្នុងគណបក្សស​ង្រ្គោះជាតិ មានចំនួ​នច្រើនជាងនេះ​ទៅទៀត ដែលតុលា​ការមិនទា​ន់បានអនុវត្ត ព្រោះជា​នីតិវិធីផ្លូវច្បាប់របស់តុលាកា​រ ដែលវាជាផ្នែ​កមួយ នៃការបង្ហាញគោ​លជំ​ហរឥតងាករេ ក្នុងការពង្រឹងនីតិរដ្ឋ ហើយក៏បញ្ជា​ក់ថាប្រទេ​សកម្ពុជាជាប្រទេស​នីតិរដ្ឋពិតប្រាកដ ហើ​យតុលា​ការជាស្ថាប័នឯករាជ្យ មានសិ​ទ្ធិទទួលពា​ក្យបណ្តឹង និង ធ្វើការចោទប្រកាន់ចំពោះ​ជនជាប់ចោទគ្រ​ប់រូបដោយមិនប្រកាន់ថា បុគ្គលនោះ​ស្ថិតនៅក្នុង គណបក្សណានោះ​ឡើ​យ៕​

វេទិការយុវជនអាស៊ីប៉ាស៊ីហ្វិកលើកទី១អំពាវនាវសុំការគាំទ្រគំនិតផ្តួចផ្តើមរបស់យុវជនក្នុងការចូលរួមការពារនិងអភិរក្សបេតិកភណ្ឌពិភពលោក

វេទិការ​យុវជន​អាស៊ី​ប៉ាស៊ី​ហ្វិ​កលើក​ទី១ មក​ពី២១​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ដោយ​អំពាវនាវ​ដល់​រដ្ឋភាគី​នៃអនុ​សញ្ញា​ឆ្នាំ១៩៧២​នៃបេតិក​ភណ្ឌពិភ​ពលោក ​និងដៃគូ​ពាក់​ពន្ធ័​គាំទ្រ​គំនិត​ផ្តួចផ្តើម​របស់​យុវជន​ក្នុងការ​ចូល​រួមការ​ពារនិង​អភិរក្ស​បេតិក​ភណ្ឌ​ពិភព​លោក។ សេចក្តី​ថ្លែងការណ៍ដែល​ធ្វើនៅ​ថ្ងៃ២ធ្នូឆ្នាំ​២០១៥​ក្នុងកិច្ច​ប្រជុំ​គណៈកម្មា​ធិកា​សម្រប​សម្រួល​បច្ចេក​ទេស​អង្គរ (ICC ANGKOR) លើក​ទី២៥​នៅមជ្ឈ​មណ្ឌល​វប្ប​ធមិនៃ​អាជ្ញា​ធរជាតិ​អប្សារា​វេទិការ​យុវជន ​អាស៊ី​ប៉ាស៊ីហ្វិក​លើកទី១​បានលើក​ឡើង​ថា៖ក្នុងនា​មជាអ្នក​ដឹកនាំ​ជំនាន់​ក្រោយ​ចំណាប់​អារម្មណ៍​របស់​យុវជន​គឺការចូលរួមការពារ បេតិក​ភណ្ឌ​ដែល​ជាកេរ្តិ៍ដំ​ណែល​រួមជាទីគោ​រពរបស់​ដូនតា​ដែលមិន​ត្រឹម​តែនៅ​ក្នុងតំបន់​អាស៊ី​ប៉ាស៊ី​ហ្វិក​តែនៅ​ក្នុងពិ​ភព​លោកទាំង​មូល​ផង​ដែរ។

វេទិការ​យុវជន​ជនត្រូវ​បានរៀប​ចំឡើង​ជារៀង​រាល់ឆ្នាំ​ តាមបណ្ដា​ប្រទេស​នានា​នៅលើពិភព​លោកមុន​កិច្ចប្រជុំ​ការងារ​បេតិក​ភណ្ឌ ដើម្បី ស្វែង​យល់អំពី​ការងារ​ការគ្រប់​គ្រងការ​អភិរក្ស និងការអភិវឌ្ឍ​បេតិកភណ្ឌ ដើម្បី​ឲ្យពួក​គាត់ស្វែង​យល់​និងចូលរួម​ថែរក្សា​ការពារ។

សម្រាប់​ព្រះរាជា​ណាចក្រ​កម្ពុជា នេះ​ជាលើក​ទី១ហើយ ដែល​បានរៀប​ចំនូវ​វេទិការ យុវជន​មកពីតំបន់​អាស៊ីប៉ាស៊ីហ្វិក ដែល​មាន​យុវជន​មកពី​បណ្តា​ប្រទេស ចំនួន​២១  រួមមានជាអាទិ៍ ចិន ជប៉ុន  ប៉ាគីស្ថាន​ថៃ ​ឡាវ  កូរ៉េ  ​ម៉ាឡេស៊ី  និងយុវជន​កម្ពុជាយើង​ផងដែរ​ចូលរួម។   លោកប៊ុន  ហុក អ្នកសម្រប​សម្រួល​វេទិការ​យុវជនអាស៊ី​ប៉ាស៊ីហ្វិក​បានឲ្យ​ដឹងថា៖ ការរៀប​ចំអោយ​មានវេទិកា​រយុវជនអាស៊ី​នេះឡើង ក្នុងគោល​បំណង​សំខាន់​ជួយលើក​ទឹកចិត្ត​ដល់យុវជន​ដែលជា​អ្នកបន្ត​វេនដឹក​នាំ ឲ្យយល់​ពីតម្លៃ​ជាសកល​របស់បេ​តិកភណ្ឌជា​តិ និងបេតិក​ភណ្ឌ​ពិភព​លោក ។

លោក​ប៊ុន​ហុកបាន​បន្តទៀត​ថាសម្រាប់​ការរៀប​ចំវេទិការ​នៅក្នុង​ប្រទេស​កម្ពុជានេះ អាជ្ញាធរ​ជាតិអប្សរា​បានរៀបចំ​ឲ្យយុវជន​ទាំង២១​ប្រទេស  ចុះ​ទៅផ្ទាល់​តាមបណ្តា​ទីតាំង​ការដ្ឋាន​ដែល​អាជ្ញាធរកំពុង​ធ្វើការជួស​ជុលនិង​ថែទាំ  នៅក្នុង​តំបន់​បេតិកភណ្ឌ​វប្បធម៌​ប្រវត្តិសាស្ត្រ​ទាំងមូល  ​ដើម្បីឲ្យក្រុម​យុវជ​នទាំង​នោះមានការ​យល់ដឹង​កាន់តែ​ច្បាស់និង​រួមគ្នាជួយ​ថែរក្សា​បេតិកភណ្ឌ​ពិភពលោក ​និងបេតិក​ភណ្ឌរបស់​ជាតិ។។វេទិការ​យុវជន​អាស៊ីប៉ា​ស៊ីហ្វិក​លើកទី១បាន​ប្រារព្ធ​ធ្វើនៅមជ្ឈ​មណ្ឌល​វប្បធមិ​នៃអាជ្ញាធរ​ជាតិអប្សារា​ចាប់ពីថ្ងៃ​ទី២៥វិច្ឆិកា​ដល់ថ្ងៃ​ទី២ធ្នូឆ្នាំ​២០១៥​៕






Youth Declaration on 1st World Heritage Youth Forum in Asia, Angkor World Heritage Site, Siem Reap, Cambodia