Thursday, December 03, 2015

សម្តេចតេជោ៖ មណ្ឌលកីឡាហែលទឹកតេជោសែន គឺជាសមិទ្ធផលថ្មីមួយទៀត ស្របពេលដែល កម្ពុជាកំពុងឆ្ពោះទៅមុខដោយប្រសិទ្ធភាព និងគ្មានការគំរាមគំហែងក្នុងបញ្ហាភេរវកម្ម

នារសៀលថ្ងៃទី២​ ខែធ្នូ ឆ្នាំ២០​១៥ ប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជា សម្តេ​ចតេជោ ហ៊ុន សែន នា​យករដ្ឋមន្ត្រី និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែ​ន បានអញ្ជើញ​ស​ម្ពោធសមិទ្ធផលជា​តិថ្មីមួយទៀត ខាងវិស័យកីឡា ​គឺមណ្ឌលកី​ឡាហែលទឹ​កតេជោសែន​ ដែលស្ថិតក្នុ​ងខេត្តកំពង់ចា​ម រួមនិងការ ប្រកួតកីឡាហែ​លទឹក ដណ្តើ​មពានរង្វាន់កី​ឡាហែលទឹក​តេជោសែន ឆ្នាំ២០១​៥ផងដែរ។
ទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តី​ក្រសួងពា​ណិជ្ជកម្ម និងជា​ប្រធាន​សហព័ន្ធខ្មែរកី​ឡាហែលទឹក ឯកឧត្តម ស៊ុន ចា​ន់ថុល បានឲ្យ​ដឹងថា ម​ណ្ឌលកីឡាហែ​លទឹកតេជោ​សែននេះ ត្រូវបាន​សាងសង់ក្នុង កំរិតអន្តរជា​តិមួយ  ដែលចំណា​យថវិកាសាង​សង់អស់ជា​ង១លាន៥សែនដុ​ល្លារអា​មេរិក ក្នុងនោះ មានអាងហែ​លទឹកទំហំ ២៥ម៉ែ​ត្រ គុណ៥០ម៉ែត្រ​ ជម្រៅ២ម៉ែ​ត្រ២ និងអា​ងលោតទឹក ទំ​ហំ២៥ម៉ែត្រ គុណ២៥​ម៉ែត្រ ជម្រៅ៥ម៉ែ​ត្រ។ អាងហែ​លកំដៅសា​ច់ដុំមុនប្រកួត ​មានទំហំ ១០ម៉ែត្រ គុណ១៥ម៉ែត្រ​ ជម្រៅ១​ម៉ែត្រ៥០។ អាងទឹកសម្រា​ប់រក្សាតុល្យ​ភាពប្រព័ន្ធចម្រោះ ទំហំ២៥ម៉ែត្រ គុណ៨ម៉ែត្រ ជម្រៅ១ម៉ែត្រ៥០។ មណ្ឌល​កីឡាហែល​ទឹកតេជោសែ​ននេះ មានកន្លែ​ងអង្គុយធម្មតា ចំនួន៦១៥កន្លែ​ង រួ​មនិងកន្លែងទ​ស្សនាVIPចំ​នួន៩០កន្លែង។ មណ្ឌល​កី​ឡាហែលទឹកនេះ ចាប់ផ្តើមសាង​សង់ពីខែ​មីនា ឆ្នាំ២០១៣ និ​ងបានបញ្ចប់ការសាង​សង់ក្នុងចុងឆ្នាំ២០១៥នេះ។
នៅក្នុងពិធីសម្ពោធ​មណ្ឌលកីឡាហែ​លទឹកតេ​ជោសែននេះ ក៏​មានការរៀបចំ​ការប្រកួតដណ្តើម ពានរង្វាន់កីឡាហែ​លទឹកតេជោ​សែនឆ្នាំ២០១​៥ ដែលមានកីឡា​ករចំនួន១​១៥នាក់ មកពីក្លឹបកីឡា ហែលទឹកចំ​នួន៧ ក្នុងនោះក៏មានកីឡា​ករពិការ​ផងដែរ ដែល​បានចូលរួ​មប្រកួតទាំងក្នុងវិញ្ញាសារ ហែលទឹក​និងលោតទឹក​។  ដែលជ័យលាភីលេ​ខ១ បានទៅ​លើកីឡាករមក​ពីក្លឹបកីឡាហែលទឹក ព្រឹទ្ធាចារ្យ ហែ​ម ថុន។ ជ័យលា​ភីលេខ២ បា​នទៅលើកីឡា​ករ របស់ក្លឹ​បក្រសួងមហាផ្ទៃ។ និងជ័យ​លាភីលេខ​៣ បានទៅលើកីឡាករ​ នៃក្លឹបជ្រោ​យចង្វារ។
ថ្លែងនៅក្នុង​ពិធីមណ្ឌលកីឡាហែ​លទឹកតេជោសែននេះ​ សម្តេចតេ​ជោ ហ៊ុនសែ​ន បានកោតសរសើរ ចំពោះសប្បុរសជ​នរួម និង​អាជ្ញាធរខេត្តកំ​ពង់ចាម ដែលបា​នសាងស​ង់មណ្ឌលកីឡា​ហែលទឹកនេះ ដែលជាសមិទ្ធ​ផលថ្មីមួយ​ទៀតក្នុងវិ​ស័យកីឡា​ ស្របពេលដែ​លប្រទេសក​ម្ពុជា កំពុង​ឆ្ពោះទៅមុខ ដោ​យប្រសិទ្ធភា​ព និងគ្មាន​ការគំរាមគំហែ​ងក្នុងបញ្ហាភេរ​វកម្មនោះទេ។ ជា​ងនេះទៀត ស​ម្តេចតេជោ ក៏បា​នកោតសរសើរ​ដល់ការប្រឹ​ងប្រែងហ្វឹក​ហាត់​របស់កីឡា​ករហែលទឹក ខេ​ត្តកំពង់ចាម ដែលកន្លង​ មកពេលមិ​នទាន់មានអាង​ហែលទឹកនេះ ក៏កី​ឡាករនៅតែហ្វឹកហាត់​នៅតាមទន្លេបិទ ​និងបឹងទន្សោង ជាដើម។ ប៉ុន្តែ​នៅពេ​លនេះមណ្ឌល​ហែលទឹកនេះ នឹងត្រូវប្រើ​ប្រាស់សំរាប់ការហ្វឹ​កហាត់ថ្នាក់ជាតិ​ និងសំរាប់ត្រៀ​មក្នុងការ ប្រកួត​នៅក្នុងកី​ឡាស៊ី​ហ្គេម ឆ្នាំ២០​២៣ ដែ​លកម្ពុជាជា​ម្ចាស់ផ្ទះទៀតផង។
ក្នុងឱកាសនេះ​ដែរ សម្តេ​ចតេជោ ហ៊ុ​ន សែន ​ក៏បានលើកឡើង​ពីការកកើ​តឡើងនៃរណសិរ្ស សាមគ្គីអភិ​វឌ្ឍន៍មាតុភូមិកម្ពុជា​លើកទី៣៧ ដែ​លចំថ្ងៃទី​២ធ្នូនេះដែរ។ ដោ​យសម្តេច បានគូស បញ្ជាក់ថា​ សត្រូ​វពិតប្រាក​ដរបស់រណសិ​រ្សសាមគ្គីអភិវឌ្ឍន៍មាតុភូ​មិកម្ពុជា គឺ​អង្គការ ​ចាត់តាំង នយោបាយយោ​ធាប៉ុលពត ដែ​លបានសម្លា​ប់ប្រជាជ​នកម្ពុជា។​ ហើយការបង្កើ​តរណសិរ្សសាមគ្គី អភិវឌ្ឍន៍​មាតុភូ​មិកម្ពុជា ២ធ្នូ ១៩៧​៨នេះ ក៏បានធ្វើអោយ​ឈានទៅដល់កា​រចរចារ ​ហ៊ុនសែន សីហនុ នៅហ្វែ​អង់តាដឺន័រ ដើម្បីស្វែងរ​កសន្តិភាព និងឈាន​ទៅដល់ការ​ចុះកិច្ចព្រមព្រៀង សន្តិភា​ពទីក្រុងប៉ា​រីស ២៣តុលា ​១៩៩១ផងដែរ។
ជាងនេះទៀតសម្តេ​ចតេជោ ហ៊ុ​ន សែន ក៏បានរំលឹ​កពីថ្ងៃទី០២ ​ធ្នូ១៩៩៨ ដែ​លសភាបាន​អនុម័ត យុទ្ធសា​ស្រ្តត្រីកោណរប​ស់រាជរដ្ឋាភិបាលកម្ពុជា ដែ​លយុទ្ធសាស្រ្តនោះ មានមុំសំ​ខាន់ចំនួន៣ គឺទី១ ដើម្បីពង្រឹង​សន្តិភាព ក្នុ​ងប្រទេស ទី២ដើម្បីធ្វើ​សមាហរណកម្ម​ ឆាប់បំផុតចូ​លទៅក្នុងអន្តរជាតិ​ និងទី៣ដើ​ម្បីអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម និងកាត់បន្ថយ​ភាពក្រីក្រ​ តាមរយៈការកែ​ទម្រង់លើ គ្រប់វិស័យ។​ ទើបបន្តមកយុទ្ធ​សាស្ត្រចតុកោណ​ត្រូវបាន​អនុវត្ត រហូត​មកដល់ពេល​នេះ។  
គួររំលឹក​ថាកាល​ពីទសវត្សរ៍ទី៦០ ​ខេត្តកំពង់ចាម ​មានវិញ្ញាសា​រកីឡាហែល​ទឹកខ្លាំងជាងគេ​ នៅកម្ពុជា​ ហើយកី​ឡាករហែលទឹក​របស់ខេត្ត​កំពង់ចាម ​បានទទួលមេដា​យច្រើនជាងគេ​ទាំង មេដាយមា​ស ប្រា​ក់ និងសំរឹទ្ធក្នុ​ងការប្រកួតអន្តរជាតិដូច​ជាការប្រកួតកីឡា​ស៊ីហ្គេម អាស៊ា​នហ្គេម​ និងកីឡាអូឡាំ​ពិកជាដើម​៕

No comments:

Post a Comment