Friday, December 04, 2015

ជប៉ុន ផ្តល់​ជំនួយ​​បរិក្ខារ​​គ្រឿង​ចក្រ​សម្រាប់​​ប្រើប្រាស់​​ជួស​ជុល​ផ្លូវ​ចូល​​ខាងលិច​​នៃប្រាសាទ​​អង្គរ​វត្ត

ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ អាន ​បានថ្លែង​អំណ​គុណចំពោះរ​ដ្ឋាភិបាល​ជប៉ុនដែល​បានផ្តល់​ជំនួយ​ឥតសំណង​ជាសម្ភារៈ​បរិក្ខាគ្រឿង​ចក្រដែល​មានតម្លៃ​ចំនួន​៩៤លាន៧រយពាន់យ៉េន(៩៤.៧០០.០០០យ៉េន) ​  ​សម្រាប់ផ្គត់​ផ្គង ក្នុង​ការប្រើ​ប្រាស់​ជួស​ជុលផ្លូវ​ចូលខាង​លិចនៃ​ប្រ​សាទ​អង្គរវត្ត។

ការ​ប្រកាស​ផ្តល់ជំនួយ​នេះបាន​ធ្វើឡើង នៅសាល​សន្និសីទ អាជ្ញា​ធរអប្សរា ​ខេត្ត​សៀមរាប នារសៀល​ថ្ងៃទី០៣ ធ្នូឆ្នាំ២០១៥  នៅក្នុង​កិច្ច ប្រជុំ​ពេញអង្គ​គណកម្មាធិ​ការសម្រប​សម្រួល​អន្តរជាតិ​លើកទី​២២  ដើម្បី​កិច្ចគាំពារ​អភិរក្ស  អភិវឌ្ឍន៍ ប្រកប​ដោយចីរភាព តំបន់បេតិកភណ្ឌអង្គរ(ICC-Angkor)  ក្រោម​អធិបតី​ភាពឯ.ឧ បណ្ឌិត សភាចារ្យ សុខ  អាន ឧបនាយក រដ្ឋមន្ត្រីរដ្ឋមន្ត្រី ​ទទួល​បន្ទុក​ទីស្តីការគណ​រដ្ឋមន្ត្រី   និងជាប្រធាន​អជ្ញា​ធរអប្សរា   និង ឯ.ឧ គូម៉ាម៉ារ៉ូ  យូជិ ​ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ ​សុខ  អាន មានប្រសាសន៍​ឲ្យដឹងថា៖ ​ផ្លូវចូល​ខាងលិច​ប្រាសាទ​អង្គរនេះគឺ​ជាច្រក​ចូលដ៏ធំ ​នាសម័យអាណាចក្រ​ខ្មែរក្នុង​សតវត្សរ៍ទី​១២ផ្លូវ​នេះទាំង​ព្រះមហាក្សត្រ​ក៏ដូច​ជាដូន​តាខ្មែរ​នាសម័យនោះ​ដែលរស់​នៅតំបន់
អង្គរ​ប្រមាណ​១​លាននាក់​បាន​ប្រើប្រាស់ផ្លូវនេះជាមូល​ដ្ឋានឆ្លង ​ចេញ​ចូល​ប្រាសាទអង្គរ។

ឯកឧត្តមមាន​ប្រសាសន៍​ថារហូត​មកដល់​សព្វថ្ងៃនេះផ្លូវនេះមាន​អាយុកាល​១០សតវត្ស៍​មកហើយ​បច្ចុប្បន្ន​ផ្លូវនេះនៅ​តែ​នៅមានភាពរឹងមាំ ដែល​បានប្រើ​ប្រាស់​សម្រាប់ការឆ្លង​កាត់របស់​អ្នកទេសចរ ជាតិ និងអន្តរជាតិ​មកទស្ស​នាអង្គរក្នុងមួយ​ថ្ងៃៗ​រាប់ពាន់នាក់​ជារៀង​រាល់ថ្ងៃ​ដែលអាច​ធ្វើឲ្យទ្រុឌទ្រោម​។ សម្រាប់ឆ្នាំ​២០១៤កន្លងមក​នេះមានភ្ញៀវ​ទេសចរណ៍​បរទេសជាង៤លាននាក់មក​ទស្សនា​ព្រះរាជាណា​ចក្រកម្ពុជា​ដែលក្នុង​នោះមានជាង​២លាននាក់​មកទស្សនា​រមនីយ៍ដ្ឋាន​ប្រាសសាទ​អង្គរ​រួមនិងទេស​ចរណ៍ក្នុង​ស្រុកជាង​២លាន​នាក់ទៀត។

ឯកឧត្តមបណ្ឌិត​​ សុខ អាន ​បានគូស​បញ្ជាក់ថា​ជោគជ័យ​នៃគណកម្មាធិការ​សម្រប​សម្រួលអន្តរ​ជាតិ  ដើម្បី​កិច្ចគាំពារ​អភិរក្ស​អភិវឌ្ឍន៍​ប្រកបដោយ​ចិរភាព​តំបន់បេតិក​ភណ្ឌអង្គរ(ICCAngkor)ទទួល​បានគឺមិន​អាចកាត់​ផ្តាច់ពីការ​វិភាគ​ទានចូល​រួមរបស់​ប្រទេ​សជប៉ុន​ដែលជា​សហប្រធាន ICC-  Angkor  ជាមួយ​ប្រទេស​បារាំង ក្នុង​ការ​​អនុវត្តន៍តួ​នាទី​ថែរក្សា ការពារ និងអភិរក្ស​សម្បត្តិ​បេតិក​ភណ្ឌពិភព​លោកមួយ​នេះបាន​ទេ។ថ្ងៃនេះ​បង្ហាញពី​ការចូលរួម​ពីភា​គីជប៉ុនដែល​តែងបាន​ចូលរួម​ចំណែក​ជួយលើ​ការថែ​ទាំជួស​ជុលប្រាសាទ​នានាហើយ​ពេលនេះ​បានបន្ត​ជួយលើ​ការជួស​ជុលផ្លូវ​នេះឲ្យបា​នគង់​វង្សយូ​អង្វែង​ទៅទៀត។

ឯកឧត្តមបណ្ឌិត ​សុខ អាន ​បានថ្លែង​អំណគុណ​ដល់រដ្ឋាភិបាល​ជប៉ុនដែល​បានចូល​រួមវិភាគ​ទានផ្តល់​ជំនួយ​ជាបន្តបន្ទាប់  ក្នុង​ការជួយ​ស្តានូវគម្រោង​ជួសជុល​ប្រាសាទ​នានាចា​ប់​តាំងពីឆ្នាំ១៩៩៤  មានប្រសាទ បា​យន្ត  ប្រសាទ​អង្គរវត្ត​  និងប្រាសាទ​សូព្រ័ត​ហើយពេលនេះ​បានផ្តល់​ជំនួយ​ជាង៩៤លាន​យ៉េនបន្ថែម​ទៀតសម្រាប់​ការផ្គត់ផ្គង់​ឧបករណ៍​ប្រើការ​លើកដាក់​ដំថ្ម​ដើម្បីជួស​ជុលផ្លូវ​ចូលពី​ខាងលិចនេះ ​ដើម្បីធា​នានូវ​សុវត្ថិភាព និងប្រសិទ្ធិ​ភាពនៃ​ការ​ដ្ឋាន។

តាម​រយៈជំនួយ​នេះឯកឧត្តមបណ្ឌិត​សុខអាន​បង្ហាញនូវ​ក្តីសង្ឃឹម​ថាការ​បញ្ចប់ការ​ងារជួស​ជុលផ្លូវ​ចូលខាង​លិចអង្គរ​ក្នុងរយៈកាលពី៤ទៅ៦ឆ្នាំ​ដែលមិន​ត្រឹមតែ​អាចកែ​លម្អ​សោភណ្ឌ័ភាព របស់​ប្រាសាទអង្គរវត្ត  និង​ការ​ពារ​ទម្រង់​នៃផ្លូវ​ចូលខាង​លិចនា​ពេលអនាគត​ប៉ុណ្ណោះទេ  តែថែម​ទាំងអាច ផ្តល់​បរិស្ថានដែ​លមាន​សុវត្ថិភាព​ដល់ទេស​ចរណ៍ ដែល​មកទស្ស​នា ប្រាសាទ​អង្គរវត្តផង​ដែរ។

ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី សុខ​ អានមាន​ ប្រសាសន៍​ឲ្យដឹងថា​៖ដោយបាន​ការចូលរួម​ជ្រោមជ្រែង​ពីអន្តរជាតិ​រហូត​មកដល់​ពេលនេះ​មាន​ប្រទេស​ចំនួន២៣ បាន​មកជួយ​ថែរក្សា និងអភិរក្សា​តំបន់​អង្គរ​នេះ។

ក្នុងនាម​រាជរដ្ឋាភិ​បាលកម្ពុជា​ឯកឧត្តមបណ្ឌិត ​សុខ អាន ​ដែលជា​ប្រធាន​អាជ្ញាធរ​ជាតិអប្សារាផ​ងដែរបាន​បង្ហាញពី​ការ​ប្តេជ្ញាចិត្ត ក្នុងការ​ខិតខំប្រឹង​ប្រែងការ​ពារ និងអភិរក្សតំ​បន់​អង្គរ ​។

សេចក្តី​ប្រកាសព័ត៌​មានរបស់​ទីភ្នាក់ងារ​សហប្រតិ​បត្តិការអភិវឌ្ឍន៍​អន្តរជាតិ​ជប៉ុន(JICA)បាន​ឲ្យដឹង​ថា ដើម្បី​អាចជួស​ជុលផ្លូវចូល​ខាងលិច​ប្រសាទអង្គរវត្ត​បាន   ចាំបាច់​ត្រូវធ្វើ​ការផ្លាស់ទី​ដុំថ្មធំៗ ក្នុងការធា​នានូវប្រសិទ្ធិ​ភាព  និង​សុវត្ថិភាពរវាង  វាល​ដាក់​ថ្មដែល​នៅក្បែរ​ច្រកចូល​ផ្លូវខាង​លិច   និងការដ្ឋាន​ដែលស្ថិត​នៅកណ្តាល​ផ្លូវ ចូលច្រក​ខាងលិច  ដែល​មាន​ចម្ងាយ​ប្រមាណ​១០០​ម៉ែត្រ ។

សូម​បញ្ចាក់ថា ទម្ងន់​មធ្យមនៃថ្ម​បាយ​ក្រៀម  ដែលត្រូវ​ផ្លាស់ទី  គឺមានទម្ងន់​ប្រមាណ ពី៣០០​ទៅ៤០០ គីឡូ​ក្រាម   ហើយ​ទម្ងន់ថ្មភក់​ពីប្រមាណ​៥០០ទៅ៨០០គីឡូ​ក្រាមនិងថ្ម​ខ្លះទៀត​មានទម្ងន់​ដល់ទៅ១តោន​កន្លះឯ​ណោះទើបមាន​តម្រូវការនូវ​ម៉ាស៊ីនស្ទូច​ដែលមាន​សមត្ថភាព និងដងវែង​ដើម្បីអាចផ្លាស់​ទីថ្ម ទាំងនោះប្រកប​ដោយ​សុវត្ថិភាព និងប្រសិទ្ធិភាព។

​តាមរយៈ​គម្រោងនេះ ម៉ាស៊ីន​ស្ទូច និងគ្រឿង​បរិក្ខាធុន​ធ្ងន់ផ្សេងៗ ទៀតដែល​ត្រូវការចាំ​បាច់ក្នុង​ការ​ជួសជុលផ្លូវ ចូល​ខាង​លិច នឹង​ត្រូវផ្តល់​ជូនអជ្ញាធរ​អប្សរា    ដើម្បីអាចប​ញ្ចប់កិច្ចការ​ជួសជុល​ផ្លូវចូល​ខាងលិច ។




No comments:

Post a Comment