Friday, December 04, 2015

កិច្ចប្រជុំពេញអង្គលើកទី២២ របស់ICCអង្គរសាទរសមិទ្ធផលដែលសម្រេចបានរយៈពេល៦ខែកន្លងមក

គណៈ​កម្មាធិ​ការអន្ដ​រជាតិ ដើម្បី​សម្រប​សម្រួល​កិច្ចគាំ​ពារ ការ​អភិវឌ្ឍ​និង​អភិរក្ស​នៅតំបន់​រមណី​យដ្ឋាន អង្គរ ដែល​ហៅកាត់​ថា ICC អង្គរ​ នៅព្រឹក​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ២០១៥ ដែល​បានបើក​សម័យ​ប្រជុំពេញ​អង្គលើក​ទី២២​របស់​ខ្លួន នៅសាល​សន្និសីទ​នៃមជ្ឈ​មណ្ឌល​អាជ្ញាធរ​ជាតិ​អប្សរា ក្រោម​វត្ត​មាន​ ឯកឧត្តមបណ្ឌិត​​សភា​ចារ្យ សុខ អាន ឧប​នាយក​រដ្ឋមន្រ្ដី រដ្ឋ​មន្រ្ដីទ​ទួល​បន្ទុកទី​ស្ដីការ​គណៈរ​ដ្ឋមន្រ្ដី​ និងជា​ប្រធានអាជ្ញា​ធរ ជាតិ​អប្សរា សហ​ប្រធាន ​អាយ​ស៊ី​ស៊ី-​អង្គរ ​ឯក​ឧត្តម Jean Claude Poimboeuf  ឯក​អគ្គ​រដ្ឋទូត​បារាំងប្រ​ចាំ​កម្ពុជា ឯក​ឧត្តម Yuji KUMAMARU ឯក​អគ្គ​រាជ​ទូត​ជប៉ុន​ប្រចាំ​ព្រះរាជា​ណា​ចក្រ​កម្ពុជា និងដោយ​មាន​ការចូល​រួមពី​សមាជិក​មកពី​បណ្ដា​ប្រទេស​ជាច្រើន​ទៀត​ផងដែរ។

កិច្ចប្រជុំពេញអង្គរលើកទី២២នេះ​ ធ្វើឡើង​ដើម្បីពិភា​ក្សា និងត្រួត​ពិនិត្យ​លើរបាយ​ការណ៍​សកម្មភាព​ការងារដែលបាន​អនុវត្តគម្រោង អភិរក្ស ការជួស​ជុលប្រាង្គ​ប្រាសាទ ដោយ​អាជ្ញាធ​រជាតិអប្សរា និងរបាយ​ការណ៍​របស់លេខា​ធិការ​ដ្ឋាន ICCអង្គរ ​រយៈ​ពេល​៦ខែ​កន្លង​មក។  អង្គប្រជុំ​បានលើក​ឡើង អំពីរបក គំហើញ និងការអភិវឌ្ឍថ្មីៗ ដូច​ជាការ​អភិរក្ស ការ​ជួសជុល​ប្រាង្គប្រាសាទ ការស្រាវ​ជ្រាវ និងការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព នៅក្នុង​តំបន់​រមណីយ​ដ្ឋាន​អង្គរដោយផ្តោ​តទៅ និង​ប្រធាន​បទសំខាន់ៗ រួម​មានការ​អនុវត្តន៍​ផែនការ​គ្រប់គ្រងទេស​ចរណ៍​អង្គរ និង​ការបំពុល​បរិស្ថាន​នៅក្នុង​ឧទ្យានអង្គរ ដោយ​បាន​ដាក់​ចេញ​នូវអនុសាសន៍ ជាផ្លូវការសម្រាប់​គម្រោងអភិរក្ស ​និង​អភិវឌ្ឍបន្ដ ។

​ថ្លែង​ក្នុងសន្និ​សីទកាសែត បន្ទាប់ពី​បញ្ចប់កិច្ច​ប្រជុំពេញ​អង្គ ត្តមបណ្ឌិត​សភាចារ្យ សុខ  អាន  បាន​មានប្រសាសន៍​ឲ្យដឹង​ថា៖ រយៈពេល៦​ខែ​កន្លង​មកនេះ អាជ្ញាធរ​ជាតិ​អប្សរា និងសហគមន៏​អន្តរ​ជាតិ​បាន​ប្រឹងប្រែង​បំពេញ​ភារកិច្ច​របស់​ខ្លួន ​​រួម​មាន ការអភិរក្ស​ប្រាសាទ និង​តំបន់​នៅជុំវិញ​អង្គរដោយ​សម្រេច​បានលទ្ធ​ផល​យ៉ាង​ធំធេង ដូចជា​ប្រាសាទ​លលៃ ជួសជុល​ប៉មឥដ្ឋ​ជ្រុង​ឥសាន្ត  និងជ្រុង​ពាយ័ព្យ។ ក្រៅពីការ​ងារជួស​ជុល និង​អភិរក្ស​ប្រាសាទ​ ត្តមឧបនាយក​រដ្ឋមន្ត្រី​បាន​ឲ្យដឹងថា ​នៅមានការងារ​យ៉ាង​ច្រើនទៀត​ដែល​ត្រូវធ្វើ ក្នុង​នោះការ​ថែទាំផ្លូវ និង​ជួស​ជុលផ្លូវ​វាងខាង​លិច បាន​ជាង៥​ពាន់ម៉ែត្រ និង​កសាងបន្ថែម​ផ្លូវពី​កសិណ​ខាងជើងអង្គរវត្ត​ទៅ​​ជុំវិញប្រាសាទ​បាយ័ន ជួសជុល​ថែទាំផ្លូវ​ពីព្រលាន​យន្តហោះ កាត់មក​ប្រាសាទ​អង្គររួម និងផ្លូវ​មួយ​ចំនួន​ទៀត។ ​ការគ្រប់​គ្រងទឹក​ក៏ជាការ​ងារសំខាន់ដ៏ធំ ​ដែលអំឡុង​ពេល៤ឆ្នាំមក​នេះយើង​បានបញ្ចៀស​មិនឲ្យមា​ន ទឹកជំនន់​នៅក្នុង​ក្រុងសៀម​រាប​ទៀតឡើយ ហើយ​ក៏គ្មាន​ទឹកជំនន់​មកចូល​ក្នុងតំបន់​ប្រាសាទនោះ​ដែរ ដោយសារ​ផ្លូវជ​ល​សាស្ត្រពី​បុរាណ្យក្នុ​ងសម័យព្រះ​បាទ​ជ័យវរ្ម័នទី៧ត្រូ​វបាន​ស្តារ​ឲ្យដំណើរ​ការឡើង​វិញ ក្នុងនោះ​មានប្រឡាយ​ប្រវែង ១៦គីឡូ​ម៉ែត្រ ត្រូវបាន​ស្តារ  និងបាន​ធ្វើថ្មី​សំណង់​ទ្វា​​ទឹក​៦កន្លែង ស្ពានបេតុង២កន្លែង និងផ្លូវអម​ប្រឡាយ​ប្រវែង៧​គីឡូម៉ែត្រ ក៍ត្រូវបាន​កសាង​ឡើង​ដែរ។

ទិដ្ឋ​ភាពមួយទៀត ​គឺអាជ្ញាធរ​អប្សរា​ធ្វើការងារ​ជាមួយសហគមន៍​ ប្រជាពល​រដ្ឋដែល​មានចំនួន​១២១​ភូមិក្នុង​ស្រុក​ចំនួន៥ ដែលមានទីតាំង​ស្ថិតក្នុង​រមណីយ​ដ្ឋានអង្ករ គឺ​​​អាជ្ញាធរប្សរាបានចុះ​ជួប​​ប្រាស្រ័យជាមួយ ប្រជាពលរដ្ឋ​ក្នុងការ​ជួយ​ដោះស្រាយ​បញ្ហាជូនស​ហគមន៍ ដូចជាកា​រកសាងស្ពានតូចៗ​ដែលប្រ​ជា​ពលរដ្ឋ ស្នើសុំការសាង​ប្រឡាយ​ ទ្វាទឹក និង​ការងារ​មួយ​ចំ​នួន​ទៀតក្នុងវិស័យ​សាសនានៅ​ក្នុងសហគមន៍  ។

ក្រៅពី​នេះការងារ​ដ៏សំខាន់​មួយទៀត គឺការរគ្រប់​គ្រងទេសចរណ៍ (pmp) ដោយអាជ្ញាធរ​ជាតិអប្ស​រា បានរៀប​ចំក្រម​ប្រតិបត្តិ​ទេសចរ។ ករណីនេះ​ ត្តមបណ្ឌិត​សភាចារ្យ​ ឧបនាយក​រដ្ឋមន្ត្រី​ បានអះអាង​ថា  រមណីយ​ដ្ឋានធំៗលើសកល​លោកភាគ​ច្រើ​  មិនទាន់​ធ្វើបានទេ  ប៉ុន្តែអង្គរ​យើងធ្វើ​បាន ដោយយើង​បោះពុម្ភ​ជាសៀវ​ភៅ សម្រាប់​ផ្សព្វផ្សាយ​ជាសាធារណៈ។ ​ឯត្តមបណ្ឌិត​ សុខ អាន ​បានឲ្យដឹ​ងថា៖  ជារួមយោង​តាមការ​វាយតម្លៃ​ពីអ្នកជំនាញ ​នៅក្នុងកិច្ច​ប្រជុំបានសា​ទរពី​ភាពជោគជ័យយ៉ាង​ធំ ដែល​អាជ្ញាធរ​ជាតិអប្សរា​ខិតខំ​សម្រេចបាន​ក្នុងរយៈពេល៦​ខែមក​នេះ​៕














   

No comments:

Post a Comment