Monday, December 07, 2015

ពិភព​លោកបាន​ស្គាល់​កម្ពុជា​កាន់តែ​ច្បាស់ថែម​ទៀត​តាមរយៈ​ព្រឹត្តិការណ៍​រត់ម៉ារ៉ាតុន​អន្តរ​ជាតិ​​លើកទី២០នៅអង្គរ

អ្នក​ទេសចរណ៍​បរទេស​នៅលើ​ពិភពលោក​ប្រមាណ៧៥ប្រទេសបាន​មកចូល​រួមរត់​ប្រណាំង​ពាក់​កណ្តាល​ម៉ារ៉ា​តុង​អន្តរជាតិ​​លើកទី២០​នៅអង្គរវត្ត​ខេត្តសៀមរាប ដែល​ព្រឹត្តិការណ៍នេះត្រូវបាន​គេរំពឹង​ថាជួយ​បង្ហាញ ពិភព​លោក​បាន​​ស្វែង​យល់ពី​កម្ពុជាកាន់​តែច្បាស់ថែម​ទៀត អំពី សន្តិសុខ សន្តិភាព និង​ការអភិវឌ្ឍន៍រីក​ចំ​រើនរបស់​កម្ពុជា។

ថ្លែង​ក្នុងពិធី​ពិសាអាហារ​ពេល​រាត្រី នៅទីលាន​ខាងជើង​ប្រាសាទ​បាយន្ត​ខេត្ត​សៀមរាប  លោក​ស្រីយូកូ អារិមូរិ ( yuko Arimori) ប្រធាន​អង្គការ​បេះដូងមាស មានប្រសាសន៍​ទៅកាន់អ្នក​គាំទ្រដោយ​បានសំដែង​ការ អបអរសាទ​ ព្រឹ​ត្តិ​ការណ៍​រត់​ម៉ារ៉ាតុន​នៅអង្គរ​ពេលនេះ​ ជាមួយ​នឹងជំនឿថា ​ មហា ព្រឹត្តិការ​អន្តរជាតិនេះ ​​ជា​ផ្នែក​មួ​យដ៍​មាន​សារៈ​សំ​ខាន់​​ក្នុង​​ការ​​ផ្សព្វផ្សាយ​ដល់​ពិភព​លោក​ឲ្យបាន​យល់​ដឹងកាន់​តែច្បាស់​ថែមទៀត​អំពីកម្ពុជា ជាព្រះ​រាជាណាចក្រអច្ឆ​រិយ​ពោ​ពេញ​​ទៅ​ដោយ​សម្បត្តិវប្បធម៌​ដ៏ថ្កើនថ្កាន​និងល្បីល្បាញ​នៅលើ​សកលលោក។​

លោកស្រីមាន​ប្រសាសន៍ថា​ការប្រារព្វ​ទិវារត់​ប្រណាំង​ម៉ារ៉ាតុននេះ គឺបាន​ជួយ ផ្សាព្វ​ផ្សាយ​អំពី​សន្តិសុខ និង​សន្តិភាព នៅ​ក្នុង​ប្រទេស​កម្ពុជា​ទៅកាន់​ពិភព​លោកថា​សព្វថ្ងៃ​ប្រទេស​កម្ពុជា គឺ​កំពុង​រក្សា​បាននូវ​ សន្តិភាព​ដ៏ពេញ​លេញ​​​ក្នុង​ការបង្ករ​បរិយាកាស​យ៉ាងសប្បាយ​រីករាយ មិន​ត្រឹមតែប្រជា​ជនកម្ពុជា​ប៉ុណ្ណោះទេ    គឺទាំង​អ្នកទេស​ចរអន្តរជាតិ​​ ក៏​បាន​មកសប្បាយ​រីករាយនៅ​កម្ពុជាផង​ដែរ តាមរយៈ​ដំណើរទេសចរណ៍​កំសាន្ត ដោយ​គ្មាន​ការព្រួយបារម្មណ៍​និង​ភិត​ភ័យ​អំពីបញ្ហា​សន្តិសុខ​និង​សុវត្ថិភាព ផ្ទាល់ខ្លួន​ឡើយ។

លោកស្រី​សូមថ្លែង​អំណរគុណ​ចំពោះការ​ខិតខំ​ប្រឹងប្រែង​ទាំង​ឡាយ ពីអ្នកគាំទ្រ​និងអ្នក​រៀបចំ ទាំងអស់​ដែល​បាន​ធ្វើ​ឲ្យសម្រេច​នូវស្នា​ដៃជា​បន្តបន្ទាប់​ចាប់តាំងពី​ទិវារត់ប្រណាំង​ម៉ារ៉ាតុនចាប់​ផ្តើមជាលើក​ដំបូងដែល​មានអត្តពលិក​ត្រឹ​ម​តែ​៦០០នាក់​ មកដល់​ពេលនេះមាន​​​ការកើន​ឡើងរហូត​ដល់ជាង​៨ពាន់នាក់  នេះគឺជា​លទ្ធផល​ជោគជ័យយ៉ាង​​ធំធេង​ដែល​​យើង​ទាំងអស់គ្នា​សម្រេចបាន។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយករដ្ឋ​មន្ត្រីរដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការ​គណរដ្ឋមន្ត្រី​ក្នុងនា​មរាជរដ្ឋាភិ​បាល​កម្ពុជា​ បានស្វាគមន៍ និងថ្លែងអំណរ​គុណយ៉ាង​ជ្រាលជ្រៅ ទៅកាន់ជន​រួមជាតិ ជាពិសេស​អ្នកទេសចរណ៍​បរទេសទាំង អ​ស់​ដែលបាន​អញ្ជើ​ញមកពី​បណ្តាប្រទេស​នានាទូទាំង​ពិភពលោក​ដើម្បីមក​ចូលរួម​គាំទ្រទិវារត់​ប្រណាំង​ម៉ារ៉ាតុន​លើក​ទី២០​​នៅអង្គរ​នា​ពេលនេះ ដែល​ជា​កម្លាំងចិត្តដ៍​ធំមួយជំរុញ​ឲ្យព្រឹត្តិការណ៍​អន្តរជាតិ​មួយនេះ​ប្រព្រឹត្តិទៅ​ក្នុងភាពអធិ​ក​អធម្ម​យ៉ាងខ្ហាំង ដែលបាន​បង្កើន​បរិយាការ​ទេសចរណ៍​ដ៍សប្បាយ​រីករាយនៅ​លើទឹកដីអង្គរ​នៃមាតុភូមិ​កម្ពុជា។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ មាន​ប្រសាសន៍ថា ការ ប្រារព្វ​ទិវារត់​ពាក់កណ្តាល​ម់ារ់ាតុន​នៅពី​មុខអង្គរ​នេះ គឺ​ស្របពេល​ដែល​កម្ពុជាកំពុងតែ​បោះជំហានរីកចំរើន​ទៅមុខលើគ្រប់វិស័យ​ជាមួយនិងការរក្សា​បាននូវ​សុខសន្តិភាព​ដ៏បរិបូរ ក្នុងការរ​បង្កើន​បាន ជំនឿ​ទុកចិត្តកាន់តែ​ខ្ពស់ថែម​ទៀត​ពីប្រជាជាតិ​លើពិភពលោក​មកលើ ​កម្ពុជា ជាពិសេស​អ្នក​ទេសចរណ៍ ​និង​អ្នក​វិនិយោគ​បរទេស ដែលមាន​បំណង​មកទស្សនា និង​មកបណ្តាក់​ទុនវិនិយោគ​នៅកម្ពុជា។

ឯកឧត្តម​មានប្រសាសន៍​ថាព្រឹត្តិការណ៍​នេះ អ្នកដែល​បានម​កចូលរួម​នឹងបាន​ទស្សនា​តំបន់​ប្រាសាទ​អង្គរ ដោយ​បាន​ស្វែង​យល់អំពី​ប្រវត្តិសាស្ត្រ​ដ៍រុងរឿង​របស់កម្ពុជា​ពីអតីតកាល​តាមរយៈ​សម្បត្តិវប្បធម៌​ដ៍ល្បីល្បាញ​ជាច្រើន ជា​ពិសេសគឺ​អង្គរ​ដែល​ជាសម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ពិភពលោក​របស់កម្ពុជា​ដែលកំពុងទទួល​បានកា​រទាក់​ទាញយ៉ាង​ខ្លាំងដល់ភ្ញៀ​វទេសចរណ៍​អន្តរ​ជាតិ​នៅលើពិភពលោក​ឲ្យមកទស្សនា​ប្រទេស​កម្ពុជា ដែលមាន​ការកើន​ឡើងជានិច្ច​ជារៀងរាល់ឆ្នាំ។

សូមបញ្ចាក់​ថាកម្ពុជា ជា​ប្រ​ទេស​តែមួយគត់ក្នុង​តំបន់អាស៊ី ដែល​មានប្រាង្គ ប្រាសាទ​បុរាណជាង ១,០០០កន្លែង មានអាយុកាល​រាប់ពាន់ឆ្នាំស័ក្តិ​សមនឹងកិត្តិនាម ថា«ព្រះរាជាណាចក្រអច្ឆរិយៈ» និងជា «ព្រះរាជាណាចក្រនៃវប្បធម៌»

សម្រាប់ឆ្នាំ​២០១៥នេះ​ជាឆ្នាំលើកទី២០ ហើយ ដែលក្រសួង​ទេសចរណ៍ និងគណៈកម្មាធិការ ជាតិអូឡាំ​ពិកកម្ពុជា សហការ​ជាមួយ អង្គការក្រៅ​រដ្ឋាភិបាល​នានា រៀបចំទិវារ​ត់ប្រណាំអង្តរជាតិ​ដ៏ធំនេះ​ឡើងគឺ​ មិនត្រឹមតែ ​មាន​គោល​បំ​ណង​ធ្វើ​ការផ្សព្វផ្សាយ​អំពី​សន្តិភា​ព​របស់ប្រទេស​​កម្ពុជាទៅ​កាន់ពិភព​លោកប៉ុណ្ណោះទេ   ប៉ុន្តែ ​​ ក៍មាន​ គោលដៅ​ចម្បង​ផ្សេង​ទៀងផង​ដែរ ក្នុងការប្រមូល​​ថវិការ ដែល​ទទួល​បានពីការ​ចុះឈ្មោះចូល រួម ​រត់ប្រណាំង​នេះ  យក ទៅបំ​រើឲ្យ​វិស័យ​មនុស្សធម៌ដូចជា ជួយ​ដល់ មន្ទីរ​ពេទ្យគន្ធបុប្ផា ជួយដល់​ជនរង​គ្រោះ​ដោយសារគ្រាប់​មីន និង កុមារក្រីក្រ នៅក្នុង ប្រទេស​កម្ពុជា ។

អ្នកទេស​ចរណ៍ទាំង​ជនបរទេស​និងកម្ពុជា​ដែលបាន​មកចុះ​ឈ្មោះ​រត់ប្រណាំង​ឆ្នាំនេះ មានចំនួន​សរុប ៨.៤៩៣​ នាក់  គឺកើនជា​ង​ឆ្នាំ២០១៤​ប្រមាណ២០%  ក្នុងនោះមានអ្នក​ទេសចរបរទេស​ជាង៤ពាន់​នាក់។ ​​ចំពោះការរត់​ម៉ា​រ៉ាតុននេះ  ចែក​​ជា៣​វិញ្ញាសារ   មានរត់​ចំងាយ​២១គីឡូម៉ែត្រមាន​អត្តពលិកចំនួន៣.២០៨នាក់និង ជន​ពិការជិះរទេះរុញ ប្រមាណ​២០នាក់ , រត់ចំងាយ១០ គី​ឡូ​ម៉ែត្រ​ចំនួ​ន២៩៩១ នាក់ និង​រត់ចំងាយ​៣គីឡូម៉ែត្រ ជាលក្ខណៈកំសាន្ត​សម្រាប់​គ្រួសារ មានអ្នក​ចូលរួម​ចំនួន២.២៩៤​នាក់ផង​ដែរ៕
















No comments:

Post a Comment