Saturday, September 23, 2017

សេចក្តីបំភ្លឺរបស់ក្រសួងបរិស្ថាន៖ ឈ្មោះប្រវត្តិសាស្រ្តរមនីយដ្ឋានភ្នំបូកគោមិនត្រូវបានផ្លាស់ប្តូរឡើយ

សេចក្តីបំភ្លឺរបស់ក្រសួងបរិស្ថាន៖ ឈ្មោះប្រវត្តិសាស្រ្តរមនីយដ្ឋានភ្នំបូកគោមិនត្រូវបានផ្លាស់ប្តូរឡើយ


តើការចាប់ឃាត់ខ្លួនសមាជិកសភាអាមេរិក៣រូប ចាត់ទុកជារឿង ខុសច្បាប់ ឬត្រូវច្បាប់?

(វ៉ាស៊ីនតោន)៖ សមត្ថកិច្ចទីក្រុងញូវយ៉ក បានចាប់ខ្លួនសមាជិកសភា នៃគណបក្សសាធារណរដ្ឋចំនួនបីរូប នៅមុខអគារ ពាណិជ្ជកមុ្មរបស់ លោក ដូណាល់ ត្រាំ បន្ទាប់ពីពួកគេធ្វើបាតុកម្ម ប្រឆាំង ការលុប ចោលកិច្ចការពារជនអន្តោប្រវេសន៍ជាកុមារមកសហរដ្ឋអាមេរិក។

ការចាប់ខ្លួនសមាជិកសភាបែបនេះ បណ្តាលឱ្យមានការចោទ ប្រកាន់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ថា បានបំពានអភ័យឯកសិទ្ធរបស់ សមាជិកសភាទាំងនោះ។ ប៉ុន្តែ បើយោងតាមមាត្រា១ ចំណុច៦ នៃរដ្ឋធម្មនុញ្ញអាមេរិកបានចែងថា សមាជិកសភា ទទួលបានអភ័យឯកសិទ្ធរួចផុតពីការចាប់ខ្លួន គ្រប់ ករណីទាំងអស់ ក្នុងពេលពួកគេចូលរួមក្នុងអង្គប្រជុំក្នុងសភា និង កំពុងធ្វើដំណើរចេញ ឬត្រឡប់មកសភា រាល់ពេលថ្លែង ឬកិច្ចពិភាក្សា ហើយមិនត្រូវបានសួរចម្លើយនៅទីតាំងណាមួយផ្សេងខុស ពីសភា បានឡើយ លើកលែងតែក្នុងករណីពួកគេប្រព្រឹត្តិអំពើក្បត់ជាតិ បទ ឧក្រិដ្ឋ និងការបំបែកបំបាក់សន្តិភាពជាតិ ព្រមទាំងផលប្រយោជន៍ ជាតិ ដែលពួកគេមិនមានអភ័យឯកសិទ្ធរួចផុតពីការចាប់ខ្លួនឡើយ។

ទន្ទឹមនឹងការចេញបញ្ជាចាប់ខ្លួនសមាជិកបីរូបនេះ ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ បានព្យាយាមបញ្ជាក់អះអាងថា «ក្នុងនាមជាប្រធានាធិបតី សហរដ្ឋអាមេរិក ជានិច្ចកាលខ្ញុំតែងតែ ចាត់ ទុកផលប្រយោជន៍អាមេរិកជារឿងអាទិភាព។ សម្រាប់អ្នកក៏ដូចគ្នាក្នុងនាមជាមេដឹកនាំប្រទេស អ្នកត្រូវតែគិតគូរពី ផលប្រយោជន៍ប្រទេសអ្នកមុនគេបង្អស់ផងដែរ»។ នេះជាការលើកឡើងរបស់លោក ដូណាល់ ត្រាំ ក្នុងពេលថ្លែង សុន្ទរកថាក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០១៧កន្លងទៅ នេះដោយ មានវត្តមានជាង១០០ ប្រទេសចូលរួម និងគាំទ្រសំដីរបស់លោក។
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចាត់ទុកថា ការដឹកនាំធ្វើ បាតុកម្មជាការរារាំងដល់គម្រោងការ និងផលប្រយោជន៍ប្រទេសជាតិ ហើយចាត់ទុកថា ជារឿងខុសច្បាប់ ទើបប្រធានាធិបតីអាមេរិក រូបនេះ មានសិទ្ធចេញបញ្ជាចាប់ខ្លួនសមាជិកសភាទាំងបីរូប។
សូមជម្រាបថា សមាជិកសភារបស់បក្សសាធាណរដ្ឋបីរូប ក្នុងនោះ មានដូចជាលោក Raúl Grijalva មកពីរដ្ឋ Arizona, លោក Luis Gutiérrez មកពីរដ្ឋ Illinois និង លោក Adriano Espaillat នៅទីក្រុងញូវយ៉កបានប្រមូលផ្តុំក្នុងទីក្រុង ញ៉ូវយកដើម្បីធ្វើបាតុកម្ម ប្រឆាំងរដ្ឋាភិបាលលោក ដូណាល់ ត្រាំ។ មិនតែប៉ុណ្ណោះ សមាជិក សភាទាំងនេះ ក៏ទទួលបានការគាំទ្រពី សំណាក់អ្នក តវ៉ាមួយ ក្រុមតូច ផងដែរ នៅក្បែរអគារពាណិជ្ជកម្មរបស់លោក ត្រាំ (Trump Tower) ហើយក្រោយមក ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ដោយសារពួក គេមិនព្រមដកថយតាមបទបញ្ជា៕
ប្រភព៖Fresh News






ការ​ចាប់​ខ្លួន​តំណាង​រាស្ត្រ ៣រូប នៅ ទីក្រុង ញូវយ៉ក 

នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានសរសេរ​នៅតាម​បណ្តាញសង្គមតេឡេក្រាម នេះឲ្យដឹងថា​ការ​ចាប់​ខ្លួន​តំណាង​រាស្ត្រ ៣រូប នៅ ទីក្រុង ញូវយ៉ក  កាលពីពេលថ្មីៗនេះ លោក​ប្រធានាធិបតី សរអា បានបញ្ជារឲ្យចាប់ខ្លួនតំណាងរាស្ត្របីរូប ដោយសំអាងហេតុផលថា ដើម្បីការពារផលប្រយោជន៏ សរអា មិនអាចឲ្យជនណាមករារាំងបានជាដាច់ខាត ។

ក្នុងការចាប់ខ្លួនតំណាងរាស្ត្រទាំងបីរូបនេះ មានការចាប់​អារម្មណ៏​ពីគ្រប់មជ្ឈដ្ឋាន រួមមាន៖

ទោះបីតំណាងរាស្តទាំងនោះមានអភ័យឯកសិទ្ធិសភា ក៏នៅ​តែ​លោក​ប្រធានាធិបតីបញ្ជាឲ្យចាប់មកដែរ ដោយសំអាង​ពីផល​ប្រយោជន៏សរអាធំជាងអ្វីទាំងអស់ ។

លោក សុខ ឥសាន បានចោទជាសំនួរថា  ចុះការចាប់​ខ្លួន​តំណាង​រាស្ត្រនៅកម្ពុជា ក៏ដើម្បីការពារផល​ប្រយោជន៏​ប្រទេស​កម្ពុជាដែរនោះ យ៉ាងណាដែរ?

នៅពេលចាប់តំណាងរាស្ត្រនៅកម្ពុជា វិទ្យុអាស៊ីសេរី ក៏ដូច​វិទ្យុនានាបានផ្សាយឥតឈប់ ដោយសង្កត់ធ្ងន់​ថារំលោភ​អភ័យឯកសិទិ្ធសភា ។

ឥឡូវដល់ មានការចាប់តំណាងរាស្ត្រអាមេរិក អត់មានព្ញការ​ផ្សាយពីវិទ្យុអាស៊ីសេរីនិងវិទ្យុនានាទេ ។ នេះបាន​ហៅថាវិទ្យុ​ឯករាជ្យ និងមានវិជ្ជាជីវៈមែន ។

លោក សុខ ឥសាន បានបន្ថែមទៀតថា  តើអស់​លោកបណ្ឌិត​និងអ្នកវិភាគនយោបាយ មានបាន​មើលឃើញ និង​ដឹងពី​ព៌តមាន​​​ចាប់ខ្លួន​តំណាងរាស្ត្រនៅសរអា ដែរទេ បានជា​ស្ងាត់​ឈឹង​ដូចចោរលួចសេះអញ្ចឹង ?

ដល់ពេលនេះ ទើបកាន់តែបញ្ជាក់​ច្បាស់ថាអស់​លោកជា​អ្នក​ណា ឈរនៅខាងណា មានឯករាជ្យភាព ឬយ៉ាងណា ?