Saturday, September 23, 2017

ការ​ចាប់​ខ្លួន​តំណាង​រាស្ត្រ ៣រូប នៅ ទីក្រុង ញូវយ៉ក 

នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានសរសេរ​នៅតាម​បណ្តាញសង្គមតេឡេក្រាម នេះឲ្យដឹងថា​ការ​ចាប់​ខ្លួន​តំណាង​រាស្ត្រ ៣រូប នៅ ទីក្រុង ញូវយ៉ក  កាលពីពេលថ្មីៗនេះ លោក​ប្រធានាធិបតី សរអា បានបញ្ជារឲ្យចាប់ខ្លួនតំណាងរាស្ត្របីរូប ដោយសំអាងហេតុផលថា ដើម្បីការពារផលប្រយោជន៏ សរអា មិនអាចឲ្យជនណាមករារាំងបានជាដាច់ខាត ។

ក្នុងការចាប់ខ្លួនតំណាងរាស្ត្រទាំងបីរូបនេះ មានការចាប់​អារម្មណ៏​ពីគ្រប់មជ្ឈដ្ឋាន រួមមាន៖

ទោះបីតំណាងរាស្តទាំងនោះមានអភ័យឯកសិទ្ធិសភា ក៏នៅ​តែ​លោក​ប្រធានាធិបតីបញ្ជាឲ្យចាប់មកដែរ ដោយសំអាង​ពីផល​ប្រយោជន៏សរអាធំជាងអ្វីទាំងអស់ ។

លោក សុខ ឥសាន បានចោទជាសំនួរថា  ចុះការចាប់​ខ្លួន​តំណាង​រាស្ត្រនៅកម្ពុជា ក៏ដើម្បីការពារផល​ប្រយោជន៏​ប្រទេស​កម្ពុជាដែរនោះ យ៉ាងណាដែរ?

នៅពេលចាប់តំណាងរាស្ត្រនៅកម្ពុជា វិទ្យុអាស៊ីសេរី ក៏ដូច​វិទ្យុនានាបានផ្សាយឥតឈប់ ដោយសង្កត់ធ្ងន់​ថារំលោភ​អភ័យឯកសិទិ្ធសភា ។

ឥឡូវដល់ មានការចាប់តំណាងរាស្ត្រអាមេរិក អត់មានព្ញការ​ផ្សាយពីវិទ្យុអាស៊ីសេរីនិងវិទ្យុនានាទេ ។ នេះបាន​ហៅថាវិទ្យុ​ឯករាជ្យ និងមានវិជ្ជាជីវៈមែន ។

លោក សុខ ឥសាន បានបន្ថែមទៀតថា  តើអស់​លោកបណ្ឌិត​និងអ្នកវិភាគនយោបាយ មានបាន​មើលឃើញ និង​ដឹងពី​ព៌តមាន​​​ចាប់ខ្លួន​តំណាងរាស្ត្រនៅសរអា ដែរទេ បានជា​ស្ងាត់​ឈឹង​ដូចចោរលួចសេះអញ្ចឹង ?

ដល់ពេលនេះ ទើបកាន់តែបញ្ជាក់​ច្បាស់ថាអស់​លោកជា​អ្នក​ណា ឈរនៅខាងណា មានឯករាជ្យភាព ឬយ៉ាងណា ?







No comments:

Post a Comment