Friday, September 15, 2017

អភិបាលខេត្តក្រចេះ បាននាំយកទេយ្យវត្ថុ​ និងបច្ច័យ​ប្រគេនព្រះសង្ឃ​សម្រាប់កសាង​ សមិទ្ធផលនានា​ក្នុងវត្ត​សិរីសុន្ធវង្ស​

នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ត្រូវជាថ្ងៃកាន់បិណ្ឌវេនទី១០ លោក សរ ចំរុង អភិបាល ខេត្តក្រចេះ អមដំណើរដោយថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងពុទ្ធសាសនិក បានអញ្ជើញចូលរួមដាក់បិណ្ឌវេនទី១០នៅវត្តចំនួន០២គឺ វត្តបទុមរង្សីក្រគរ និងវត្តសិរីសុន្ធវង្សក្រុងក្រចេះ ស្ថិតនៅក្រុងក្រចេះ ខេត្តក្រចេះ។

ក្នុងពិធីដាក់បិណ្ឌនេះផងដែរ អភិបាលខេត្តក្រចេះ ព្រមទាំងមន្រ្តីរាជ និងប្រជាពលរដ្ឋ បាននាំយកនូវទេយ្យវត្ថុ និងបច្ច័យមួយចំនួន ដើម្បីប្រគេនដល់ព្រះសង្ឃទុកកសាងសមិទ្ធផលនានាក្នុងវត្ត ហើយបានរាប់បាត និងវេរប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃ នូវបច្ច័យមួយចំនួន ភេសជ្ជៈ និងគ្រឿងឧបភោគបរិភោគជាច្រើនទៀត។

បន្ទាប់មក លោកអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាពលរដ្ឋបានបង្សុកូលដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធបងប្អូនជីដូនជីតា និងញាតិកាទាំង៧សន្តាន ដែលបានចែកឋានទៅ ឧទ្ទិសដល់វិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធនារី ដែលបានលះបង់ជីវិតដើម្បីបុព្វហេតុជាតិ៕




No comments:

Post a Comment