Friday, September 15, 2017

អភិបាលរាជធានីភ្នំពេញ ដឹកនាំអភិបាលខណ្ឌទាំង១២ ចុះសួរសុខទុក្ខ និងចែកអំណោយជូនកងទ័ពជួរមុខ ក្នុងខេត្តស្ទឹងត្រែង

ស្ទឹងត្រែង៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី បានដឹកនាំអភិបាលខណ្ឌទាំង១២ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងទ័ពជួរមុខនៅ កងពលតូចអន្ដរាគមន៍លេខ១២៨ នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ព្រំដែនឡាវ។
បន្ទាប់ពីចប់កម្មវិធីនេះលោកអភិបាល និងគណៈប្រតិភូនឹងចុះសួរសុខទុក្ខ ព្រមទាំងចែកអំណោយជូនកងទ័ព ជួរមុខក្នុងតំបន់ប្រាសាទព្រះវិហារ កងពលតូចលេខ៩ និងវរនគរបាលការពារព្រំដែនលេខ៧៩៣ ក្នុងខេត្តព្រះវិហារ ក្នុងនាមជាសមរភូមិជួរក្រោយ លើកទឹកចិត្តដល់ជួរមុខក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។
តាមកម្មវិធីក្នុងដំណើរចុះទៅសមរភូមិជួរមុខ នៅព្រឹកនេះគណៈប្រតិភូដែលដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នឹងសំណេះសំណាលជាមួយ កងពលតូចអន្ដរាគមន៍លេខ១២៨ និងចុះហត្ថ លេខាចងសម្ព័ន្ធមេត្រីភាពជាមួយគ្នាផងដែរ។

គួរបញ្ជាក់ថា នៅរសៀលថ្ងៃទី១៥ ខែកញ្ញានេះ គណៈប្រតិភូសាលារាជធានីភ្នំពេញ នឹងបន្ដដំណើរទៅកង ពលធំអន្ដរាគមន៍លេខ៣ ដែលនឹងមានការទទួលស្វាគមន៍ពីលោក ស្រី ឌឹក មេបញ្ជាការកងពល ធំអន្ដរាគមន៍លេខ៣ផងដែរ៕









No comments:

Post a Comment