Friday, September 15, 2017

កម្ពុជានឹងមានភ្លៀងធ្លាក់រាយប៉ាយ និងខ្យល់កន្រ្តាក់នៅទូទាំងប្រទេស

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងដោយបញ្ជាក់ឱ្យដឹងថា កម្ពុជានឹងមានភ្លៀងធ្លាក់ រាយប៉ាយ និងខ្យល់កន្រ្តាក់ នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១៦-១៩ ខែកញ្ញា ឆ្នាំ២០១៧។
ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ទៀតថា ភ្លៀងធ្លាក់រាយប៉ាយ និងខ្យល់កន្រ្តាក់ នឹងកើតមានឡើង នៅក្នុងតំបន់មួយចំនួនរួមមាន៖
១- តំបន់វាលទំនាប នឹងមានភ្លៀងធ្លាក់រាយប៉ាយជាបន្តបន្ទាប់ ក្នុងកម្រិតមធ្យមទៅច្រើន ក្នុងនោះមាន នៅខេត្តសៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង និងខេត្តកំពង់ធំ អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧។ ២- តំបន់ខ្ពង់រាប និងតំបន់ជួរភ្នំដងវែកវិញ អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរ ទៅច្រើន ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧។ ៣- តំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់បង្គួរ ទៅច្រើនចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧។ លើផ្ទៃសមុទ្រនឹង មានខ្យល់បក់បោកខ្លាំង ជាមួយ នឹងរលកសមុទ្រខ្ពស់ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧។

ជាមួយគ្នានេះ ក្រសួងធនធានទឹក សូមអំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ជាពិសេស បងប្អូនប្រជានេសាទ សមុទ្រ និងអ្នកធ្វើដំណើរតាមសមុទ្រ សូមបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាច កើតមានជាយថាហេតុ ៕


No comments:

Post a Comment