Friday, September 15, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវឱ្យប្រជាជនកម្ពុជាក្រោកឈរឡើងប្រកាន់យកគោលនយោបាយជាតិនិយម

នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំពាវនាវឱ្យបងប្អូនជនរួមជាតិក្រោកឈរឡើងប្រកាន់គោលនយោបាយជាតិនិយម ការពារអធិបតេយ្យជាតិរបស់ខ្លួនប្រឆាំងនឹងការជ្រៀតជ្រែករបស់បរទេស។ លោក បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខកម្មករនិយោជិតជាង១ម៉ឺននាក់នៅសួនឧស្សាហកម្ម​វឌ្ឍនៈ ១ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន​ សែន បានបញ្ជាក់ថា អតីតកាលដ៏ឈឺចាប់ចំពោះការឈ្លានពានរបស់ពួកចក្រពត្តិអាមេរិក យើងមិនទាន់ភ្លេចទេ គ្រាប់បែកនិងគ្រាប់មិនទាន់ផ្ទុះនៅមានច្រើនណាស់នៅលើទឹកដីកម្ពុជា។ លោក ហ៊ុន សែន ក៏បានបញ្ជាក់ថា អាមេរិកធ្លាប់បានណែនាំឱ្យលោក លន់ ណុល ធ្វើរដ្ឋប្រហារនៅឆ្នាំ១៩៧០ ទម្លាក់សម្តេចព្រះនរោត្តម សីហនុ ហើយប្រើប្រាស់កម្ពុជាគឺជាទីលានប្រយុទ្ធដែលគ្រាប់បែកជាង២លាន៧សែនតោនទម្លាក់លើក្បាលជនជាតិកម្ពុជា៕




No comments:

Post a Comment