Friday, September 15, 2017

ខេត្តកណ្តាលរៀបចំ ពិធីសំណេះសំណាលជាមួយ​មន្ត្រីរាជការ​ កងកម្លាំងការពារ​ និងមន្ត្រីកិច្ចសន្យា​ ក្នុងឱកាស​បុណ្យភ្ជុំបិណ្ឌ​ខាងមុខ​

កណ្តាល៖ នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ថ្នាក់ដឹកនាំខេត្តកណ្តាល បានជួបសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងការពារ និងមន្ត្រីកិច្ចសន្យា ក្នុងសាលាខេត្តចំនួន២៥៦នាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ ពិធីសំណេះសំណាលនេះ ប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោក នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត លោក ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងមានការចូលរួមផងដែរពីសំណាក់ លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត និងលោក លោកស្រី ជាអភិបាលរងខេត្ត។

ក្នុងពិធីនេះដែរ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល លោក នួន ផា បានផ្តល់បទពិសោធន៍ការងារជាក់ស្តែងជាច្រើនដល់មន្ត្រីទាំងអស់ ដើម្បីធ្វើការស្វែងយល់ និងបានលើកទឹកចិត្តឲ្យមន្ត្រីខិតខំបំពេញភារកិច្ច បន្តអភិវឌ្ឍន៍សមត្ថភាពការងារ និងត្រូវមានគុណធម៌ខ្ពស់ ស្របតាមវិជ្ជាជីវៈដើម្បីបំរើប្រជាពលរដ្ឋ និងសង្គមជាតិឲ្យរីកចម្រើន។ លោក នួន ផា ក៏បានឧបត្ថម្ភថវិការដល់មន្ត្រី ដែលចូលរួមក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៣០ម៉ឺនរៀលផងដែរ៕



No comments:

Post a Comment