Wednesday, October 31, 2018

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គូសបញ្ជាក់ថា កម្ពុជាទទួលបានជោគជ័យច្រើន ណាស់ពីដំណើរទស្សនកិច្ចនៅក្រៅប្រទេសកន្លងមក

ជាការឆ្លើយតបទៅនឹងការលើកឡើងពីមជ្ឈដ្ឋានអគិតមួយចំនួនថា ដំណើរទស្សនកិច្ច របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅក្រៅប្រទេសកន្លងមក ពុំបានឃើញ ប្រយោជន៍អ្វីសោះនោះ ត្រូវបានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គូសបញ្ជាក់ថា កម្ពុជាទទួលបានជោគជ័យច្រើនណាស់ពីដំណើរទស្សនៈកិច្ចនៅក្រៅប្រទេសកន្លង មកដូចជា ការទទួលបានអាហារូបករណ៍សម្រាប់សិក្សានៅក្រៅប្រទេស និងការផ្តល់ សេចក្តីទុកចិត្តជាឯកច្ឆ័ន្តឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបនៅ ឆ្នាំ២០២០ជាដើម។ លោកបានថ្លែងដូចនេះនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ក្នុង ឱកាសជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីចំនួនប្រមាណជិត ៧ពាន់នាក់ នៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា លទ្ធផលជោគជ័យនៅក្នុងដំណើរ បេសកម្មនៅក្រៅប្រទេសកាលពីពេលថ្មីៗកន្លងមកនេះ សម្រេចបាននូវកិច្ចការងារ សំខាន់ៗជាច្រើន សម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋកម្ពុជា។
ជាក់ស្តែងដូចជាភាពជោគជ័យនៅអង្គការសហប្រជាជាតិ ដែលលោកបានថ្លែងសារ សំខាន់ៗ ទៅកាន់ពិភពលោក រួមទាំងបំណងល្អរបស់កម្ពុជាក្នុងការបន្តបញ្ជូន កងកម្លាំងរក្សាសន្តិភាពជាមួយអង្កការសហប្រជាជាតិ ការបង្កើនកិច្ចទំនាក់ ទំនងការទូត និងសហប្រតិបត្តិការល្អជាមួយប្រទេសជាច្រើនលើឆាកអន្តរជាតិ។ ទន្ទឹមនឹងនេះដែរ គឺកម្ពុជាក៏បានទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ កំពូលអាស៊ី-អឺរ៉ុប នៅក្នុងឆ្នាំ២០២០ (ASEM 2020) នាខាងមុខនេះផងដែរ៕






លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គូសបញ្ជាក់ថា កម្ពុជាទទួលបានជោគជ័យច្រើន ណាស់ពីដំណើរទស្សនកិច្ចនៅក្រៅប្រទេសកន្លងមក

ជាការឆ្លើយតបទៅនឹងការលើកឡើងពីមជ្ឈដ្ឋានអគិតមួយចំនួនថា ដំណើរទស្សនកិច្ច របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅក្រៅប្រទេសកន្លងមក ពុំបានឃើញ ប្រយោជន៍អ្វីសោះនោះ ត្រូវបានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គូសបញ្ជាក់ថា កម្ពុជាទទួលបានជោគជ័យច្រើនណាស់ពីដំណើរទស្សនៈកិច្ចនៅក្រៅប្រទេសកន្លង មកដូចជា ការទទួលបានអាហារូបករណ៍សម្រាប់សិក្សានៅក្រៅប្រទេស និងការផ្តល់ សេចក្តីទុកចិត្តជាឯកច្ឆ័ន្តឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបនៅ ឆ្នាំ២០២០ជាដើម។ លោកបានថ្លែងដូចនេះនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ក្នុង ឱកាសជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីចំនួនប្រមាណជិត ៧ពាន់នាក់ នៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា លទ្ធផលជោគជ័យនៅក្នុងដំណើរ បេសកម្មនៅក្រៅប្រទេសកាលពីពេលថ្មីៗកន្លងមកនេះ សម្រេចបាននូវកិច្ចការងារ សំខាន់ៗជាច្រើន សម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋកម្ពុជា។
ជាក់ស្តែងដូចជាភាពជោគជ័យនៅអង្គការសហប្រជាជាតិ ដែលលោកបានថ្លែងសារ សំខាន់ៗ ទៅកាន់ពិភពលោក រួមទាំងបំណងល្អរបស់កម្ពុជាក្នុងការបន្តបញ្ជូន កងកម្លាំងរក្សាសន្តិភាពជាមួយអង្កការសហប្រជាជាតិ ការបង្កើនកិច្ចទំនាក់ ទំនងការទូត និងសហប្រតិបត្តិការល្អជាមួយប្រទេសជាច្រើនលើឆាកអន្តរជាតិ។ ទន្ទឹមនឹងនេះដែរ គឺកម្ពុជាក៏បានទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ កំពូលអាស៊ី-អឺរ៉ុប នៅក្នុងឆ្នាំ២០២០ (ASEM 2020) នាខាងមុខនេះផងដែរ៕





លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គូសបញ្ជាក់ជាថ្មីនូវអនុសាសន៍សំខាន់ៗ ១០ចំណុច ដែលផ្តល់ផលប្រយោជន៍ដល់កម្មករកម្មការិនី

ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីចំនួនប្រមាណជិត ៧ពាន់នាក់ នៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាលនាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ ជាថ្មីម្តងទៀត នូវអនុសាសន៍សំខាន់ៗ១០ចំណុច ដើម្បីជំរុញការអនុវត្តការងារឱ្យមានប្រសិទ្ធភាព និងផ្តល់ផលប្រយោជន៍ដល់កម្មករកម្មការិនី។
អនុសាសន៍ទាំង១០ចំណុចនោះរួមមាន៖
១) ត្រូវអនុវត្តបើកប្រាក់ខែអប្បបរិមាដល់កម្មករក្នុងឆ្នាំ ២០១៨ គឺ ១៧០ ដុល្លារ បើក្រុមហ៊ុនផ្តល់ជូនកម្មករលើសនេះគឺរឹតតែល្អប្រសើរ។ ប៉ុន្តែចាប់ពីឆ្នាំ២០១៩ ទៅ គឺប្រាក់ខែអប្បបរិមាកម្មករគឺ ១៨២ ដុល្លារសហរដ្ឋអាមេរិក។
២) ត្រូវអនុវត្តការចុះពិនិត្យនៅតាមមន្ទីពេទ្យរដ្ឋចំពោះការពិនិត្យសុខភាព និងការព្យា បាល កម្មករកម្មការិនីរោងចក្រ រួមទាំងកីឡាករ កីឡាការិនី ក្រុមប្រឹក្សាភូមិ ឃុំ ក៏ត្រូវបានអនុវត្តដូចគ្នាជា ពិសេសរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងក្រសួងការងារ ត្រូវធ្វើឱ្យបានម៉ត់ចត់។
៣) ត្រូវអនុវត្តចំពោះស្រ្តីមានផ្ទៃពោះសំរាលកូនគឺនឹងទទួលបាន ពេលវេលាឈប់ សម្រាកលំហែរមាតុភាពពីការងាររយៈពេល៣ខែ ហើយទទួលបានប្រាក់ខែ ១២០% (៥០% ដោយក្រុមហ៊ុន និង ៧០%ដោយបេឡាជាតិ) ក្រសួងពាក់ព័ន្ធត្រូវតាមដាន ការងារឲ្យបានដិតដល់ចំពោះការអនុវត្តសកម្មភាពនេះ។
៤) ត្រូវអនុវត្តចំពោះកម្មការិនីសម្រាលបានកូន(១) គឺទទួលថវិកា៤០ម៉ឺនរៀល និងពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ។ បើសម្រាលបានកូនភ្លោះ (២) គឺទទួលបានថវិកា៨០ម៉ឺនរៀល។ បើសម្រាលបាន កូន(៣) គឺទទួលបានថវិកា ១លាន២សែនរៀល ហើយបូកប្រាក់ឧបត្ថម្ភចំនួន៥លានរៀលទៀតពីលោក និងភរិយា។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជម្រាបផងដែរថា នៅពេលដ៏ខ្លី ខាងមុខនេះ ចំពោះកូនក្មួយកម្មការិនីក្រីក្រ បំផុតនោះគឺនឹងទទួលបាននូវប្រាក់ឧបត្ថម្ភ ប្រមាណ ៧៦០,០០០៛ (១៩០ដុល្លារ)។
៥) ត្រូវអនុវត្តចំពោះរបបសន្តិសុខសង្គម ដោយចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ តទៅ កម្មករកម្មករនី មិនចាំបាច់បង់ទៀតទេ គឺម្ចាស់ក្រុមហ៊ុនជាអ្នកបង់ជំនួស ១០០%។
៦) អនុវត្តតាមដានមើលបញ្ហា ទឹក ភ្លើង គឺត្រូវខិតខំបន្ត តទឹកតភ្លើងដល់ផ្ទះ របស់កម្មករយើង ដែលនៅឆ្ងាយដែលមិនទាន់ទៅដល់ឱ្យបានគ្រប់គ្រាន់ និងតំលៃផ្ទះជួលដល់កម្មករកម្មការិនីកុំអោយមានការឡើងថ្លៃក្នុងឆ្នាំ២០១៨ ពីព្រោះកន្លងមកយើងមានកំណត់រួចរាល់ហើយ។
៧) អនុវត្តប្រាក់សោធននិវត្តន៍ ចាប់ពីឆ្នាំ ២០១៩ ទៅ ក្មួយៗកម្មករ និងទទួល បាន ប្រាក់ចូលនិវត្តន៍ (ប្រាក់រឺត្រែត) ដូចច្នេះក្នុងរយៈពេល១ឆ្នាំ (២០១៨) ត្រូវត្រៀមរៀបចំ ឱ្យហើយដើម្បីឱ្យដំណើរការបានល្អនៅក្នុងឆ្នាំ២០១៩នូវរបបសោធននិវត្តន៍នេះ។
៨) អនុវត្តចូលរួមបន្តយកចិត្តទុកដាក់ និងដោះស្រាយបញ្ហាផ្សេងៗដែលបងប្អូន ពលករទៅក្រៅប្រទេសជួយសម្រួលនូវបែបបទលិខិតបទដ្ឋានផ្លូច្បាប់នានា និងដើម្បីទទួលបាននូវលក្ខខ័ណ្ឌការងារល្អប្រសើរ។
៩) ក្រសួងការងារត្រូវចុះអនុវត្តតាមដានភ្លាមៗឱ្យបានដិតដល់ និងចូលរួមដោះស្រាយ បញ្ហាប្រឈមនានាចំពោះកម្មករនៅពេលដែលម្ចាស់រោងចក្ររត់ចោល។ ក្នុងនោះគឺត្រូវដោះស្រាយផ្តល់ប្រាក់ឈ្នួល ជាបន្ទាន់ដល់កម្មករដែលបានធ្វើការ ក្នុងពេលដែលថៅកែរោងចក្របានរត់ចោល ហើយត្រូវបន្តដោះស្រាយបញ្ហា នានាជាមួយម្ចាស់រោងចក្រដោយផ្ទាល់។ ទន្ទឹមនឹងនោះដែរ គឺត្រូវជួយរកការងារ ធ្វើដល់កម្មករកម្មការិនីអោយបានឆាប់បំផុត។ ក្នុងឱកាសនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអំពាវនាវឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខសុវត្ថិភាព កម្មក្នុងពេលធ្វើដំណើរតាមរថយន្តម៉ៅការដឹកកម្មករ។ រថយន្តស៊ីឈ្នួល ដឹកកម្មករ ទាំងអស់ត្រូវតែមានការប្រុង ប្រយ័ត្នខ្ពស់ក្នុងការធានាដល់ សុវត្ថិភាព កម្មកររួមដំណើរក្នុងពេលបើកបរ។
១០) ត្រូវបន្តដោះស្រាយជួយពលករដែលកំពុងធ្វើការនៅក្រៅប្រទេសធ្វើយ៉ាងណា ឱ្យកម្មករធ្វើការបានស្របច្បាប់។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសំណូមពរដល់បងប្អូនកុំយល់ច្រឡំ ឬគិតថា ខុស ក្នុងពេលដែលបងប្អូនកូនក្មួយទៅធ្វើការនៅប្រទេសគេ។ សូម្បីប្រទេសថៃក៏គេបញ្ជូនកម្មករទៅធ្វើការនៅបរទេសដូចជានៅប្រទេសកូរ៉េ ជប៉ុន រីឯប្រទេសហ្វីលីពីន ក៏បានបញ្ជូនពលរដ្ឋឱ្យទៅធ្វើការនៅបរទេសដូចជានៅកម្ពុជា និងនៅសហរដ្ឋអាមេរិកជាដើម។
លោកបានបន្តថា ពលរដ្ឋគេបាននាំមកវិញនូវប្រាក់ចំណូល ជាច្រើនសម្រាប់ ប្រទេសគេ គឺមិនមែនជាការខ្មាស់អៀនឬអាក្រក់អ្វីទេ។ បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល កម្ពុជាកំពុងបានខិតខំស្វែករកទីផ្សាការងារក្រៅប្រទេសផងដែរដូចជាកូរ៉េ ជប៉ុន និងប្រទេសមជ្ឍឹមបូព៌ា ដូចជាប្រទេសអារ៉ាប់ជាដើម ដើម្បីផ្តល់ការងារដល់បងប្អូន ខ្មែរឥស្លាមបានទៅធ្វើការនៅទីនោះ៕







លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ពួកប្រឆាំងបានបង្កើតការភូតកុហក៣ដង ប៉ុន្តែទង្វើរបស់ពួកគេត្រូវបានរលត់រលាយ

ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិរី នៅស្រុកមុខកំពូល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ក្រុមប្រឆាំងបានបង្កើតការភូតដល់ទៅ៣ដង ជុំវិញវត្តមានរបស់លោកនៃការដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាចូលរួមកិច្ចប្រជុំពេញអង្គអង្គការសហប្រជាជាតិ លើកទី៧៣ កាលពីថ្ងៃទី២៧-៣០ ខែកញ្ញា ឆ្នាំ២០១៨។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ពួកគេភូតទី១ថា៖ លោកជាន់ដីសហរដ្ឋអាមេរិកអត់បានទេ។ ប៉ុន្តែទីចុងបំផុត សន្តិសុខរបស់អាមេរិកត្រូវផ្តល់ការការពារពេញលេញសម្រាប់ នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់អង្គការសហប្រជាជាតិ ព្រោះជាទឹកដីរបស់អាមេរិក។ អាមេរិកមិនភ្លេចក្នុងការគាំពារសម្រាប់មេដឹកនាំ ទៅប្រជុំនៅអង្គការសហប្រជាជាតិទេ។ ឯទី២គេថា៖ អាសនៈកម្ពុជានៅអង្គការសហប្រជាជាតិ គឺត្រូវបានគេដកហូតរួចស្រេចទៅហើយ (ព្យូអាសនៈនៅអង្គការសហប្រជាជាតិ)។ ការភូតទី៣គេថា៖ អាសនៈមិនត្រូវបានព្យូរទេ ប៉ុន្តែវត្តមានរបស់លោក ហ៊ុន សែន មិនត្រូវអនុញ្ញាត្តឱ្យចូលរួម។
លោកនាយករដ្ឋមន្ត្រីបន្ថែមទៀតថា ការភូតទាំង៣នេះ គឺត្រូវបានរលត់ចោលនៅឯទីក្រុងញ៉ូវយ៉កតែម្តង តាមរយៈវត្តមាននិងសេចក្តីថ្លែងការណ៍នៅឯអង្គការសហប្រជាជាតិរបស់លោក។ ចឹងបានសេចក្តីថា ការភូតជាបន្តបន្ទាប់ ភូតហើយភូតទៀត ភូតប្រចាំថ្ងៃ ភូតប្រចាំអាទិត្យរឺក៏ភូតប្រចាំម៉ោង អានេះគេហៅថាភូតច្រើន-ច្រើនចាញ់អាត្មា ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសង្កត់ធ្ងន់ថាជាមួយគ្នានេះ មហាបាតុកម្មរបស់គេដែលរៀបចំដើម្បីប្រឆាំងនិងរូបលោកនៅទៅនោះ គឺមានចំនួនតិចតួចណាស់ បើប្រៀបធៀបនិងអ្នកដែលមកចូលរួមទទួលស្វាគមន៍រូបលោក។ លោកថាពេលនោះ មានបាតុកម្ម២គេដាក់នៅក្បែរគ្នា មួយអ្នកគាំទ្រ មួយទៀតអ្នកប្រឆាំង។ ស្ថានភាពនេះគឺបង្ហាញឱ្យឃើញពីចរឹកនៃមេដឹកនាំដែលនិយមបោកប្រាស់ ប៉ុន្តែវត្តមានរបស់ ហ៊ុន សែន មានការចាំបាច់ និងពិសេសណាស់សម្រាប់តំណាងឱ្យជាតិ៕




លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា រាជរដ្ឋាភិបាលខិតខំប្រឹងប្រែង កសាងជាតិ ក្នុងពេលដែលក្រុមប្រឆាំងធ្វើរឿងបង្ហិនបង្ហោចប្រទេសកម្ពុជា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រាជរដ្ឋាភិបាល បាននឹងកំពុងខិតខំប្រឹង ប្រែងគ្រប់បែបយ៉ាង ដើម្បីកសាងប្រទេសក្នុងពេលដែលក្រុមប្រឆាំងធ្វើ តែរឿងបី ដើម្បីបំផ្លាញប្រទេសកម្ពុជាគឺ៖ ទី១- កុំឱ្យបរទេសផ្តល់ជំនួយ មកកម្ពុជា ទី២- កុំឱ្យបរទេសមកវិនិយោគនៅកម្ពុជា និងទី៣- កុំឱ្យបរទេស ទិញទំនិញពីកម្ពុជា។ លោកបានថ្លែងដូចនេះនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០១៨ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីចំនួន ប្រមាណជិត៧ពាន់នាក់ នៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា បរទេសមិនមែនចេះ តែជឿនោះទេ ព្រោះនៅលើពិភពលោកបច្ចុប្បន្ន យន្តការគ្រប់គ្រងទំនាក់ ទំនងអន្តរជាតិ គេមានរបស់គេ ជាពិសេសបើទោះបីជាគេមានការបំពាន ដោយប្រទេសខ្លះប្រកាសជាឯកតោភាគីនិយមទៅលើការដាក់ពន្ធរារាំង ការនាំចូលទំនិញពីប្រទេសណាមួយ ក៏ប៉ុន្តែអង្គការពាណិជ្ជកម្មពិភពលោក World Trade Organization (WTO) នៅតែជាអង្គការដែលមានឥទ្ធិពល ដោះស្រាយបញ្ហា និងប្រទេសជាច្រើន ជាទូទៅត្រូវគោរពនូវវិធានរបស់អង្គ ការពាណិជ្ជកម្មពិភពលោកដែលត្រូវមានទំនាក់ទំនងគ្នាទៅវិញទៅមក មានភាពអនុគ្រោះ និងមិនមានភាពអនុគ្រោះ តាមលក្ខខណ្ឌនៃកត្តា សេដ្ឋកិច្ច នយោបាយសង្គមនៃប្រទេសនីមួយៗ៕








(សូមទស្សនាវីដេអូ)៖ ជោគជ័យក្នុងកំណើនសេដ្ឋកិច្ច មិនអាចកើតឡើងត្រូវតែនាយករដ្ឋមន្រ្តីនិយាយនោះទេ ប៉ុន្តែកើតឡើងពីការខំប្រឹងប្រែងរបស់គ្រប់ក្រសួង ស្ថាប័ន និងប្រជាពលរដ្ឋ