Tuesday, March 24, 2020

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញជាសាក្សីពិធីចុះហត្ថលេខាទទួលជំនួយ

Video៖ សារអប់រំជាអាទិភាពអំពីជំងឺ Covid-19

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណចំពោះលោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមហ៊ុន ធីធីភីគ្រុប ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន ១០០លានរៀល សម្រាប់ជួយដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ បានផ្ញើលិខិតថ្លែងអំណរគុណចំពោះលោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមហ៊ុន ធីធីភីគ្រុប ​ ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន ១០០លានរៀល សម្រាប់ជួយដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងអាយុជីវិតរបស់ប្រជាជនកម្ពុជា។
សូមអានសារលិខិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ខាងក្រោម៖



លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណចំពោះលោកឧកញ៉ា លឹម ហេង និងភរិយា ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន ១៥ម៉ឺនដុល្លារអាមេរិក សម្រាប់ជួយដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ បានផ្ញើលិខិតថ្លែងអំណរគុណចំពោះលោកឧកញ៉ា លឹម ហេង ប្រធានក្រុមហ៊ុន លឹម ហេង គ្រូប និងភរិយា​ ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន ១៥ម៉ឺនដុល្លារអាមេរិក សម្រាប់ជួយដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងអាយុជីវិតរបស់ប្រជាជនកម្ពុជា។
សូមអានសារលិខិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ខាងក្រោម៖



លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណចំពោះលោក ជា ហ៊ុយ អគ្គនាយករង ក្រុមហ៊ុន អិន ស៊ី អិច ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន ៥ម៉ឺនដុល្លារអាមេរិក សម្រាប់ជួយដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ បានផ្ញើលិខិតថ្លែងអំណរគុណចំពោះលោក ជា ហ៊ុយ អគ្គនាយករង ក្រុមហ៊ុន អិន ស៊ី អិច​ ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន ៥ម៉ឺនដុល្លារអាមេរិក សម្រាប់ជួយដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងអាយុជីវិតរបស់ប្រជាជនកម្ពុជា។
សូមអានសារលិខិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ខាងក្រោម៖



លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណចំពោះលោក លី ឆេង និងភរិយា ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារអាមេរិក សម្រាប់ជួយដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ បានផ្ញើលិខិតថ្លែងអំណរគុណចំពោះលោក លី ឆេង និងភរិយា​ ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារអាមេរិក សម្រាប់ជួយដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងអាយុជីវិតរបស់ប្រជាជនកម្ពុជា។
សូមអានសារលិខិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ខាងក្រោម៖





លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណចំពោះលោកឧកញ៉ា ផែ ហុកឈួន និងភរិយា ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន ២ម៉ឺនដុល្លារអាមេរិក សម្រាប់ជួយដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ បានផ្ញើលិខិតថ្លែងអំណរគុណចំពោះលោកឧកញ៉ា ផែ ហុកឈួន និងភរិយា ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន ២ម៉ឺនដុល្លារអាមេរិក សម្រាប់ជួយដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងអាយុជីវិតរបស់ប្រជាជនកម្ពុជា។
សូមអានសារលិខិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ខាងក្រោម៖






ឡាវប្រកាសពីការរកឃើញការឆ្លងវីរុសកូវីដ១៩ ចំនួន ២ករណីដំបូងនៅថ្ងៃនេះ

ក្រសួងសុខាភិបាលឡាវនាថ្ងៃអង្គារនេះ បានប្រកាសពីការរកឃើញ០២ករណីដំបូងនៃអ្នកឆ្លង COVID-19 បន្ទាប់ពីប៉ុន្មានខែមក ហើយចាប់តាំងពីជំងឺនេះបានផ្ទុះឡើង គឺឡាវមិនទាន់មានអ្នកឆ្លងទាល់តែសោះ។ នេះបើតាមការដកស្រង់ការផ្សាយពីទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២០។
គួរជម្រាបថា កាលពីថ្ងៃចន្ទម្សិលមីញ មីយ៉ាន់ម៉ាដែលកន្លងមកមិនមានអ្នកឆ្លងដូចឡាវដែរនោះ ទីបំផុតក៏បានរកឃើញអ្នកឆ្លង COVID-19 ០២នាក់ ដំបូងផងដែរ គឺប្រជាជនមីយ៉ាន់ម៉ាផ្ទាល់ ដែលទើបធ្វើដំណើរត្រឡប់មកពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសវិញ។ សម្រាប់អ្នកឆ្លង០២នាក់ដំបូងនៅ ប្រទេសឡាវ គឺមិនទាន់មានការបញ្ជាក់ព័ត៌មានលម្អិតនោះឡើយ។ យ៉ាងណាមិញ ប្រការនេះធ្វើឲ្យ ប្រទេសទាំង១០ដែលជាសមាជិកអាស៊ានសុទ្ធតែ មានករណីឆ្លង COVID-19 ខណៈសមាជិកដែលកំពុងរងគ្រោះធ្ងន់ជាងគេរួមមាន ម៉ាឡេស៊ី ថៃ ឥណ្ឌូណេស៊ី និងហ្វីលីពីន៕


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណចំពោះក្រុមហ៊ុន ម៉ែន សារុន ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន ៥ម៉ឺនដុល្លារអាមេរិក សម្រាប់ជួយដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ បានផ្ញើលិខិតថ្លែងអំណរគុណចំពោះក្រុមហ៊ុន ម៉ែន សារុន  ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន ៥ម៉ឺនដុល្លារអាមេរិក សម្រាប់ជួយដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងអាយុជីវិតរបស់ប្រជាជនកម្ពុជា។
សូមអានសារលិខិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ខាងក្រោម៖



លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណចំពោះក្រុមហ៊ុន លី ឈួង សំណង់ និងអាហរ័ណ នីហរ័ណ ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារអាមេរិក សម្រាប់ជួយដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ បានផ្ញើលិខិតថ្លែងអំណរគុណចំពោះក្រុមហ៊ុន លី ឈួង សំណង់ និងអាហរ័ណ នីហរ័ណ  ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារអាមេរិកសម្រាប់ជួយដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងអាយុជីវិតរបស់ប្រជាជនកម្ពុជា។
សូមអានសារលិខិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ខាងក្រោម៖




លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណចំពោះលោកឧកញ៉ា ឈុន អូន ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន ២០ម៉ឺនដុល្លារអាមេរិក សម្រាប់ជួយដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ បានផ្ញើលិខិតថ្លែងអំណរគុណចំពោះលោកឧកញ៉ា ឈុន អូន  អគ្គនាយកក្រុមហ៊ុន តេលា កម្ពុជាដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន ២០ម៉ឺនដុល្លារអាមេរិកសម្រាប់ជួយដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងអាយុជីវិតរបស់ប្រជាជនកម្ពុជា។
សូមអានសារលិខិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ខាងក្រោម៖



លោកឧបនាយករដ្ឋមន្រ្តី ស ខេង អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខមន្ដ្រីនគរបាលអន្ដោប្រវេសន៍ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ

លោក ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខដោយផ្ទាល់មន្ដ្រីនគរបាលអន្ដោប្រវេសន៍ នៅអា​កាសយានដ្ឋានអន្ដរជាតិភ្នំពេញ។ ការអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់របស់លោក ស ខេង គ្រាដែលកម្ពុជាកំពុងតែប្រឈមនូវការរីករាលដាលនៃជំងឺ COVID-19 ហើយមន្ដ្រីនគរបាលអន្ដោប្រវេសន៍ ជាអ្នកប្រាស្រ័យទាក់ទងដោយផ្ទាល់ និងមុនគេចំពោះភ្ញៀវជាតិ អន្ដរជាតិ ដែលចេញចូលប្រទេសកម្ពុជា។
គួរជម្រាបថា រហូតមកទល់ពេលនេះ កម្ពុជាបានរកឃើញ ករណីឆ្លងជំងឺកូវីដ សរុបចំនួន៨៧ករណី ដែលក្នុងនោះមាននារី២២នាក់ និងបុរស៦៥នាក់ ដែលមានជនជាតិខ្មែរ៣៥នាក់ និងជនបរទេស៥២នាក់ ហើយមានចំនួនអ្នកជាសះស្បើយ២នាក់ផងដែរ៕







លោក ហ៊ុន ម៉ាណែត ណែនាំដល់ពលទាហានទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នរក្សាអនាម័យ និងមិនត្រូវធ្វើដំណើរផ្តេសផ្តាស ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩

កំពង់ឆ្នាំង៖ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ កន្លងទៅនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង ខ.ភ.ម និងជាមេបញ្ជាការកងទ័ពជើងគោកបានអញ្ជើញជួបសំណេះសំណាលជាមួយពលទាហានថ្មី ចំនួន ១៥៥នាក់ កំពុងធ្វើការហ្វឹកហ្វឺននៅក្នុងសាលាពលទាហានរបស់យោធភូមិភាគពិសេសដែលស្ថិតក្នុងភូមិថ្មីឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ក្នុងដំណើរចុះជួបសំណេះសំណាលនោះ ឧត្តមសេនីយ៍ត្រី កង ប៊ុនធឿន នាយកសាលាពលទាហានយោធភូមិភាគពិសេស បានរាយការណ៍ជូនស្តីពីការរីកចម្រើននៅក្នុងអង្គភាពសាលា និងការហ្វឹកហ្វឺនដល់ពលទាហានថ្មី ១៥៥ នាក់ ដែលកំពុងធ្វើការហ្វឹកហាត់អំពីសណ្តាប់ធ្នាប់ជួរទ័ព វិន័យ ច្បាប់ លក្ខន្តិកៈខ.ភ.មផងដែរ។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងខ.ភ.ម និងជាមេបញ្ជាការកងទ័ពជើងគោក បានពាំនាំប្រសាសន៍សាកសួរសុខទុកពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលដែលតែងតែយកចិត្តទុកដាក់គិតគួរចំពោះជីវភាពរស់នៅរបស់កងទ័ព ទាំងនៅសមរភូមិមុខ ក៏ដូចជាសមរភូមិក្រោយជានិច្ច។ លោក បានមានប្រសាសន៍បញ្ជាក់ថាដើម្បីអោយកងទ័ពរឹងមាំមានជំនាញពិតប្រាកដគឺអាស្រ័យលើការហ្វឹកហាត់។ ខ.ភ.ម ត្រូវតែ ហ្វឹកហ្វឺនអោយចេះទាំងយុទ្ធសាស្រ្តយោធា កលយុទ្ធ និងយុទ្ធវិធីរបស់កងទ័ព។
ឧត្តមសេនីយ៍ ឯក ហ៊ុន ម៉ាណែត បានជំរុញអោយពលទាហានថ្មីត្រូវតែខិតខំធ្វើការហ្វឹកហ្វឺននៅក្នុងសាលាដើម្បីអោយក្លាយជាកងទ័ពមានវិន័យសីលធម៌រស់នៅល្អ និងមានសមត្ថភាព ក្នុងការបំពេញភារកិច្ច។ លោក បានគូសបញ្ជាក់បន្ថែមទៀតថា ក្នុងពេលដែលជម្ងឺផ្លូវដង្ហើម(Covid-19) កំពុងរីករាលដាលឆ្លងនៅលើពិភពលោកដើម្បីធ្វើការទប់ស្កាត់ជំងឺនេះយើងត្រូវមានការប្រុងប្រយ័ត្នដោយធ្វើការហាត់ប្រាណ និងត្រូវលាងដៃនឹងសាប៊ូ ហើយមិនត្រូវដែរហើរផ្តេសផ្តាសចេញក្រៅសាលានោះឡើយ។ លោក ក៏បានធ្វើការផ្តាំផ្ញើដល់សិក្ខាកាមយោធាថ្មី ដែលកំពុងធ្វើការហ្វឹកហ្វឺននៅក្នុងសាលាពលទាហានរបស់យោធភូមិភាគពិសេស ត្រូវខិតខំយកចិត្តទុកដាក់ស្តាប់គ្រូយោធាចារ្យពន្យល់ ទាំងទ្រឹស្ដី និងការហ្វឹកហាត់នៅលើទីលានក្តី។ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងអោយបានល្អក្នុងវគ្គត្រូវជួយបង្រៀនអ្នកមិនទាន់ចេះពិសេសការគោរពវិន័យរបស់សាលាដើម្បីនៅបញ្ចប់វគ្គទទួលបាននិទ្ទេសល្អ។
នៅបញ្ចប់ពិធី លោក ហ៊ុន ម៉ាណែត ប្រគល់សម្ភារៈដល់សាលាពលទាហានមានមី៣០០កេស, ភេសជ្ជៈ ៣០០កេស, ទឹកសុទ្ធ ៣០០កេស រួមនិងថវិការមួយចំនួនផងដែរ៕






ក្រសួងសុខាភិបាល បង្ហាញសារអប់រំជាអាទិភាពសំខាន់ៗចំនួន៤ ដើម្បីរួមគ្នាបង្ការទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 នៅកម្ពុជា

ដើម្បីរួមគ្នាបង្ការទប់ស្កាត់ ការរីករាលដាលជំងឺ Covid-19 នៅប្រទេសកម្ពុជា ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ បានបញ្ចេញសារអប់រំជាអាទិភាពសំខាន់ៗចំនួន៤ សម្រាប់បងប្អូនប្រជាពលរដ្ឋអនុវត្តន៍។
សារអប់រំជាទិភាពពីលំដាប់ទី១ដល់ទី៤រួមមាន៖
១៖ អ្នកមកពីបរទេស សូមនៅតែក្នុងផ្ទះក្នុងរយៈពេល១៤ថ្ងៃ ដើម្បីការពារការឆ្លងជំងឺកូវីដ១៩ ចាប់ពីថ្ងៃចូលមកប្រទេសកម្ពុជាវិញ។
២៖ ប្រសិនបើលោកអ្នក មានរោគសញ្ញាយ៉ាងតិចមួយ ក្នុងចំណោមសញ្ញាដូចជា៖ គ្រុនក្តៅយ៉ាងតិច៣៨អង្សាសេ ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរមកពីប្រទេសផ្សេងទៀត ក្រៅពីកម្ពុជា សូមទាក់ទងលេខទូរស័ព្ទ ១១៥ជាបន្ទាន់។
៣៖ ប្រសិនបើលោកអ្នក មានរោគសញ្ញាយ៉ាងតិចមួយ ក្នុងចំណោមសញ្ញាដូចជា៖ គ្រុនក្តៅយ៉ាងតិច៣៨អង្សាសេ ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរមកពីប្រទេសផ្សេងទៀត។
៤៖ ប្រសិនបើលោកអ្នកបានប៉ះពាល់ ឬមានប្រវត្តិប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ ដែលបញ្ជាក់ពីមន្ទីរពិសោធន៍ថាវិជ្ជមាន សូមទាក់ទងទូរស័ព្ទលេខ ១១៥ ជាបន្ទាន់ ដើម្បីទទួលការពិភាក្សា យោបល់ថែទាំសុខភាព។
គិតមកដល់ពេលនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៨៧នាក់ (ស្រី២២នាក់ ប្រុស៦៥នាក់) ដែលក្នុងនោះជនជាតិខ្មែរ៣៥នាក់ និងជនបរទេស៥២នាក់ ៕

ពិធីចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុនដែលមានទឹកប្រាក់សរុប ៣១០លានដុល្លារអាមេរិក

នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន ដែលមានទឹកប្រាក់សរុប ៣៤.១៣៨ លានយ៉េន (ប្រមាណ៣១០លានដុល្លារអាមេរិក) ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា។
ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅវិមានសន្តិភាព ដែលលិខិតប្តូរសារដែលនឹងត្រូវចុះហត្ថលេខាដោយលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា គ្របដណ្តប់លើការអនុវត្តគម្រោងហិរញ្ញប្បទានឥតសំណងចំនួន ៣គម្រោង និងឥណទានសម្បទាន ចំនួន២គម្រោង ដូចខាងក្រោម៖
ហិរញ្ញប្បទានឥតសំណង សម្រាប់អនុវត្ត៖
ទី១- គម្រោងការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ក្នុងក្រុងតាខ្មៅ ដែលមានទឹកប្រាក់ចំនួន ៣.៤២១លានយ៉េន (ប្រមាណ៣១លានដុល្លារអាមេរិក)
ទី២- គម្រោងសមាហរណកម្មការបោសសម្អាតមីន និងសង្គ្រោះជនពិការដោយសារមីន ដែលមានទឹកប្រាក់ចំនួន ១.០០០លានយ៉េន (ប្រមាណ ៩លានដុល្លារអាមេរិក)
ទី៣- គម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដែលមានទឹកប្រាក់ចំនួន ៣០០លានយ៉េន (ប្រមាណ២,៧លានដុល្លារអាមេរិក)។
ឥណទានសម្បទាន សម្រាប់អនុវត្ត៖
ទី១- គម្រោងធ្វើឱ្យប្រសើរនូវផ្លូវជាតិលេខ៥ ដំណាក់កាលទី២ (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ្ឌ-ប៉ោយប៉ែត) ដែលមានទឹកប្រាក់ ១៧.៧០២ លានយ៉េន (ប្រមាណ ១៦១លានដុល្លារអាមេរិក)។
ទី២- គម្រោងធ្វើឱ្យប្រសើរនូវផ្លូវជាតិលេខ៥ ដំណាក់កាលទី៣ (ព្រែកក្តាម-ធ្លាម្អម) ដែលមានទឹកប្រាក់ ១១.៧១៥លានយ៉េន (ប្រមាណ១០៦,៥ លានដុល្លារអាមេរិក)។
ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងជួយលើកកម្ពស់បន្ថែមទៀត នូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម នៃព្រះរាជាណាចក្រកម្ពុជា ហើយព្រមទាំងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរផងដែរ៕





វីដេអូអប់រំសុខភាព ដើម្បីរួមគ្នាបង្ការទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 នៅកម្ពុជា

ក្រសួងសុខាភិបាល បង្ហាញវីដេអូអប់រំសុខភាព ដើម្បីរួមគ្នាបង្ការទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 នៅកម្ពុជា


វីដេអូអប់រំសុខភាព ស្តីពីការបង្ការដើម្បីជៀសវាងការឆ្លងជំងឺ Covid-19

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ច្រានចោលការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយថា អាជ្ញាធរគ្រោងបិទរាជធានីភ្នំពេញ, ពេលនេះសមត្ថកិច្ចកំពុងរកម្ចាស់សំឡេង

លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានច្រានចោលការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ តាមបណ្ដាញសង្គមមួយចំនួន ដែលប្រឌិតថា អាជ្ញាធរនឹងបិទរាជធានីភ្នំពេញ ដើម្បីបង្ការ និងការពារការរីករាលដាលជំងឺកូវី១៩។
ប្រតិកម្មរបស់អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានធ្វើឡើង បន្ទាប់ពីមានការចែកចាយសំឡេងមួយ ដែលជនអនាមិកផ្ញើទៅកាន់អ្នកប្រើប្រាស់បណ្តាញសង្គមដោយប្រាប់ថា អាជ្ញាធរគ្រោងបិទរាជធានីភ្នំពេញ ដោយសារសំឡេងនេះ ត្រូវបានចែកចាយជាបន្តបន្ទាប់។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ព័ត៌មានដែលថា នឹងបិទភ្នំពេញ ជាព័ត៌មានក្លែងក្លាយសុទ្ធសាធ។ សូមបងប្អូនមេត្តាកុំជឿ និងកុំ forward សារសំឡេងនេះបន្តទៀត នាំមានការយល់ច្រឡំ»។
ជាមួយនឹងការប្រកាសបដិសេធលើព័ត៌មាននេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានអះអាងដែរថា អាជ្ញាធរកំពុងស្រាវជ្រាវស្វែងរកម្ចាស់សំឡេង ដែលថតជាសារនេះ ដើម្បីចាត់វិធានការតាមច្បាប់ ។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យជួយផ្ដល់ព័ត៌មាន ដើម្បីឈានទៅរកម្ចាស់សំឡេងនោះ ដោយអាជ្ញាធរនឹងមានរង្វាន់លើកទឹកចិត្ត។
សូមបញ្ជាក់ថា ចាប់តាំងពីមានការផ្ទុះរីករាលដាលជំងឺកូវីដ១៩ ជនអនាមិកមួយចំនួន បានព្យាយាមផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ តាមបណ្ដាញសង្គមដើម្បីបង្កឲ្យមានការចលាចល និងបង្កឲ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ។
កន្លងទៅ សមត្ថកិច្ចក៏បានចាប់ខ្លួនជនមួយចំនួន ដែលបង្កើតសារសំឡេងដែលប្រឌិតព័ត៌មាន យកមកអប់រំ និងចាត់វិធានការតាមផ្លូវច្បាប់ផងដែរ។
រហូតមកទល់ពេលនេះ កម្ពុជាបានរកឃើញ ករណីឆ្លងជំងឺកូវីដ សរុបចំនួន៨៧ករណី ដែលក្នុងនោះមាននារី២២នាក់ និងបុរស៦៥នាក់ ដែលមានជនជាតិខ្មែរ៣៥នាក់ និងជនបរទេស ៥២នាក់ ៕

ព្រឹកនេះលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារស្តីពី ការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន ដែលមានទឹកប្រាក់សរុប ៣១០លានដុល្លារ

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើ លិខិតប្តូរសារ ស្តីពីការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន ដែលមានទឹកប្រាក់សរុប ៣៤.១៣៨ លានយ៉េន (ប្រមាណ៣១០លានដុល្លារអាមេរិក) ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ពិធីចុះហត្ថលេខានេះ ត្រូវធ្វើឡើងនាវេលាម៉ោង៩៖០០ព្រឹក នៅវិមានសន្តិភាព ដែលលិខិតប្តូរសារដែលនឹងត្រូវចុះហត្ថលេខាដោយលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា គ្របដណ្តប់លើការអនុវត្តគម្រោងហិរញ្ញប្បទានឥតសំណងចំនួន ៣គម្រោង និងឥណទានសម្បទាន ចំនួន២គម្រោង ដូចខាងក្រោម៖
* ហិរញ្ញប្បទានឥតសំណង សម្រាប់អនុវត្ត៖
ទី១៖ គម្រោងការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ក្នុងក្រុងតាខ្មៅ ដែលមានទឹកប្រាក់ចំនួន ៣.៤២១លានយ៉េន (ប្រមាណ៣១លានដុល្លារអាមេរិក)
ទី២៖ គម្រោងសមាហរណកម្មការបោសសម្អាតមីន និងសង្គ្រោះជនពិការដោយសារមីន ដែលមានទឹកប្រាក់ចំនួន ១.០០០លានយ៉េន (ប្រមាណ ៩លានដុល្លារអាមេរិក)
ទី៣៖ គម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដែលមានទឹកប្រាក់ចំនួន ៣០០លានយ៉េន (ប្រមាណ២,៧លានដុល្លារអាមេរិក)។
* ឥណទានសម្បទាន សម្រាប់អនុវត្ត៖
ទី១៖ គម្រោងធ្វើឱ្យប្រសើរនូវផ្លូវជាតិលេខ៥ ដំណាក់កាលទី២ (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ្ឌ-ប៉ោយប៉ែត) ដែលមានទឹកប្រាក់ ១៧.៧០២ លានយ៉េន (ប្រមាណ ១៦១លានដុល្លារអាមេរិក)។
ទី២៖ គម្រោងធ្វើឱ្យប្រសើរនូវផ្លូវជាតិលេខ៥ ដំណាក់កាលទី៣ (ព្រែកក្តាម-ធ្លាម្អម) ដែលមានទឹកប្រាក់ ១១.៧១៥លានយ៉េន (ប្រមាណ១០៦,៥ លានដុល្លារអាមេរិក)។
ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងជួយលើកកម្ពស់បន្ថែមទៀត នូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម នៃព្រះរាជាណាចក្រកម្ពុជា ហើយព្រមទាំងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជាតិទាំងពីរ ផងដែរ ៕