Tuesday, March 24, 2020

លោកឧបនាយករដ្ឋមន្រ្តី ស ខេង អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខមន្ដ្រីនគរបាលអន្ដោប្រវេសន៍ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ

លោក ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខដោយផ្ទាល់មន្ដ្រីនគរបាលអន្ដោប្រវេសន៍ នៅអា​កាសយានដ្ឋានអន្ដរជាតិភ្នំពេញ។ ការអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់របស់លោក ស ខេង គ្រាដែលកម្ពុជាកំពុងតែប្រឈមនូវការរីករាលដាលនៃជំងឺ COVID-19 ហើយមន្ដ្រីនគរបាលអន្ដោប្រវេសន៍ ជាអ្នកប្រាស្រ័យទាក់ទងដោយផ្ទាល់ និងមុនគេចំពោះភ្ញៀវជាតិ អន្ដរជាតិ ដែលចេញចូលប្រទេសកម្ពុជា។
គួរជម្រាបថា រហូតមកទល់ពេលនេះ កម្ពុជាបានរកឃើញ ករណីឆ្លងជំងឺកូវីដ សរុបចំនួន៨៧ករណី ដែលក្នុងនោះមាននារី២២នាក់ និងបុរស៦៥នាក់ ដែលមានជនជាតិខ្មែរ៣៥នាក់ និងជនបរទេស៥២នាក់ ហើយមានចំនួនអ្នកជាសះស្បើយ២នាក់ផងដែរ៕







No comments:

Post a Comment