Sunday, October 26, 2014

ព្រៈរាជ​ពិធី​បុណ្យ អុំទូក ឆ្នាំនេះ ខេត្ត​តាកែវ​មាន​ទូកចំនួន៧ មកចូលរួម

នៅក្នុង​ព្រៈរាជ​ពិធីបុណ្យ អុំទូក អក​អំបុក សំពៈព្រៈខែ និង​បណ្តែត​ប្រទីប ដែល​និង ប្រារព្ធ ធ្វើឡើង នៅ​មុខព្រៈ​បរម​រាជវាំង ចាប់ពី​ថ្ងៃទី​៥ដល់​ថ្ងៃទី៧ ខែ វិច្ឆិកា ឆ្នាំ២០១៤ នេះ ខេត្តតាកែវ បាន​ត្រៀមទូកអុំ និងទូកចែវ ចំនួន៧​ដើម្បី​មក​ចូល​រួម គឺបន្ទាប់​ពីព្រះរាជ​ពិធីនេះ បាន​ផ្អាក អស់​រយៈពេល ៣ឆ្នាំ​ជាប់ គ្នាកន្លងមក។

ពិធី​អុំទូក អក​អំបុក  បណ្ដែតប្រទីប​និង​សំពះព្រះខែ គឺជា​បុណ្យ​ប្រពៃណី​ជាតិ​ដ៏​ធំ​មួយ ដែល តែង​ ​ប្រារព្ធ ធ្វើឡើងជា រៀង​រាល់ឆ្នាំ។ បុណ្យ​នេះ​មាន​ដើមកំណើត​តាំងពី​បុរាណកាល​មក មានការ​ចែង​ទុក​ក្នុង​ឯកសារ​ជាតិ និង អន្តរជាតិ ឬ​នៅតាម​សិលាចារឹក នៅតាម​បណ្ដា​ប្រាសាទ​ នានា ដើម្បី​រំលឹកអំពី​វិរៈភាព កងទ័ព ជើងទឹក  ដែល​ចេញ​ធ្វើសឹកសង្គ្រាម ​បង្ក្រាប​ជាតិ​បរទេស​ ដោយ​ប្រើកង​ទ័ព​​ទូកក្នុងការរំ​ដោះ​ក្រុង​កម្ពុជា ឲ្យ​រួចផុត​ពី​កណ្ដាប់ដៃ​ខ្មាំងសត្រូវ ។

ជួប​ជាមួយ​ចំណុះ​ទូកដែល​កំពុងហ្វឹក​ហាត់​នៅ ឃុំឬស្សី​ជ្រោយ ស្រុក​មុខ​កំពូល ខេត្ត​កណ្តាល នាព្រឹក ថ្ងៃទី២៦ ខែតុលា  ឯកឧត្តមប​ណ្ឌិត​សភាចារ្យ សុខ អាន បានមាន ប្រសាសន៍ ថា៖ ពីធី​បុណ្យអំទូក​នេះរៀប​ចំឡើង​ក្នុងគោល​បំណង​ ដើម្បីថែ​រក្សាទំនាម​ទំលាប់ វប្បធម៌​ខ្មែរ ឲ្យនៅ​គង់វង្ស​ក៍ដូចជា​ការ​រំលឹក​ឡើង​វិញ​អំពីវិរៈ​ភាព​របស់​បុព្វរស​ខ្មែរដែល​បានប្រើប្រាស់​មធ្យោបាយ​ទូក​ក្នុងការ​ការពារ​បូរណៈ​ភាព​ទឹកដីឲ្យ​បាន​គង់វង្ស​រហូតមក​ដល់​បច្ចុប្បន្ន។

ឯកឧត្តម បានបញ្ជាក់​ទៀតថា៖ បញ្ហាសំខាន់​មួយទៀត​ដែលរាជ​រដ្ឋាភិបាល​ប្រារព្វធ្វើ​ពិធីបុណ្យ​នេះ គឺចង់ បង្ហាញ​ថា ឲ្យ​មតិ​មហាជន​បាន​ដឹងថា​ក្រោយ​ពីព្រឹត្ត​ការណ៏​បោះឆ្នោត​ឆ្នាំ២០១៣​កន្លងមក​គឺកម្ពុជា​យើង​រក្សា​បាននូវ​សុខ​សន្ដិភាព ស្ថេរភាព​ដ៏ល្អ ហើយ​នូវ​រាល់ កិច្ចការ​លើគ្រប់​វិស័យ​របស់​ជាតិ នៅតែ​ដំណើរ​ការជា​ប្រក្រតី​ពុំមាន​ហេតុផល​អ្វីកើត​ឡើង​នោះ​ឡើយ។

ឯកឧត្តម បណ្ឌិត​សភាចារ្យ សុខ អាន បាន ថ្លែង​អំណ​រគុណ ចំពោះ គណៈ​កម្មការ​រៀបចំ គ្រូ​បង្វឹក ព្រមទាំង ឯ.ឧ លោកជំទាវ​និង​សប្បុរស​ជន ទាំង​អស់ ដែល​បាន​ជួយ​ឧបត្ថម្ភ សម្លៀក បំពាក់​ថវិកា និង​គ្រឿង​ឧបភោគ បរិភោគ ដើម្បី​ផ្គត់ផ្គង​ក្នុងការ​ហ្វឹក​ហាត់ បំប៉ន​បច្ចេក​ទេស របស់ ចំណុះទូក ឲ្យ ទទួល​បាន ជ័យ​ជំនះ រាល់ៗ​ឆ្នាំ ជា​បន្ត​បន្ទាប់ ។ ។ឯកឧត្តម ឧបនាយក​រដ្ឋមន្ត្រី​ក៏ បាន សំណូម​ពរ ដល់​កីឡាករ​ឲ្យ ប្រឹង​ប្រែង​ហ្វឹក ហាត់ និង ខិតខំរក្សា សុខភាព​ឲ្យបាន​ល្អ ដើម្បី​ដណ្ដើម​យកជោគ​ជ័យឲ្យ​បានពី​ការប្រមួត​ក្នុង​ការនាំ​មកនូវ​កិត្តិយស់​សម្រាប់​ខេត្តតាកែវ​ទាំងមូល។