Friday, October 18, 2019

វីដេអូ៖ ឧក្រិដ្ឋជនសម រង្ស៊ី ត្រូវបានអាជ្ញាធរថៃប្រកាសមិនឱ្យចូលស្រុក

វេទិកាសាធារណៈជាឱកាសមួយស្តាប់នូវកង្វល់ បញ្ហាប្រឈម សំណូមពរ សំណើរ និងដោះស្រាយរាល់សំណូមពរនានា

ឧត្តរមានជ័យ៖ នៅល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ លោក ឌី រ៉ាដូ និងលោក អ៊ុច បូរ៉ា បានអញ្ជើញជាគណៈអធិបតីក្នុងវេទិកាសាធារណៈនៅក្នុងឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ និងមានការចូលរួមពីលោកអភិបាលស្រុកលោក លោកស្រី ក្រុមការងារថ្នាក់ជាតិ និងក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកត្រពាំងប្រាសាទនិងបងប្អូនប្រជាពលរដ្ឋសរុបចំនួន២៥០នាក់។
មានប្រសាសន៍ក្នុងវេទិកានេះដែរលោក អ៊ុច បូរ៉ា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកត្រពាំងប្រាសាទ បានគូសបញ្ជាក់អំពីគោលបំណងនៃវេទិកានេះគឺដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងរដ្ឋាភិបាលជាមួយប្រជាពលរដ្ឋក្នុងការសហការជម្រុញលើកកម្ពស់ការទទួលខុសត្រូវគណនេយ្យភាព របស់ក្រសួងស្ថាប័ន និងអាជ្ញាធរថ្នាក់ក្រោមជាតិក្នុងការផ្ដល់សេវាសាធារណៈនិងការអភិវឌ្ឍន៍នៅមូលដ្ឋានឱ្យមានប្រសិទ្ធភាពស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។
ម្យ៉ាងវិញទៀត វេទិកានេះ ក៏ជាឱកាសមួយដើម្បីបានស្ដាប់នូវកង្វល់ បញ្ហាប្រឈម សំណូមពរ និងសំណើរបស់បងប្អូនប្រជាពលរដ្ឋ និងដោះស្រាយរាល់សំណូមពរ និងសំណើទាំងនោះដោយផ្អែកទៅលើច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាក្នុងករណីមិនអាចដោះស្រាយបានក្រុមការងារនឹងធ្វើការរាយការណ៍បន្តជូនរដ្ឋាភិបាល។
ជាមួយគ្នានេះដែរ អង្គវេទិកា បានដោះស្រាយនូវបញ្ហាប្រឈម និងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋឃុំព្រះប្រឡាយដូចខាងក្រោម៖
-ទី១ ស្នើសុំផ្លូវ១ខ្សែ ចាប់ពីមុខសាលាឃុំទៅភូមិខាងលិចភូមិអូរំដួលសម្រេចនឹងសិក្សាដាក់បញ្ចូលនៅក្នុងគម្រោងឆ្នាំ២០២១
-ទី២ ស្នើសុំផ្លូវពីសាលាឃុំទៅភូមិត្រពាំងបី នឹងចាត់ឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តចុះធ្វើការសិក្សា
-ទី៣ ស្នើសុំបង្កើតភូមិត្រពាំងបី ដែលជាឧបសម្ព័នភូមិអូររំដួល
-ទី៤ ស្នើសុំបង្គន់អនាម័យដាក់នៅក្នុងមត្តេយ្យសហគមន៍
-ទី៥ ស្នើសុំលូដាក់ផ្លូវ ចំនួន៣កន្លែងស្មើនិង ១២កង់ អង្គវេទិកាសម្រេចដោះស្រាយជូន
-ទី៦ ស្នើសុំជួយសាងសង់សាលាឆន្ទក្នុងវត្តទួលចរន្ត
-ទី៧ ស្នើសុំកាត់ឃ្វាលក្បាលដីដែលបានអនុវត្តន៍បទបញ្ជាលេខ០០១ ពីខេត្តព្រះវិហារឱ្យមកខេត្តឧត្តរមានជ័យវិញព្រោះប្រជាពលរដ្ឋលំបាកក្នុងការមកទទួលសេវាសាធារណ:ដោយសារនៅឆ្ងាយនិងផ្លូវលំបាកផង។
ទន្ទឹមនេះ នៅក្នុងវេទិកានេះដែរ ក៏មានការបញ្ជ្រាបការយល់ដឹងស្ដីពីផលប៉ះពាល់នៃគ្រឿងញៀននិងគោលនយោបាយទាំង៩ចំណុចរបស់ភូមិ ឃុំមានសុវត្ថិភាព ដើម្បីឱ្យមានការចូលរួមសហការពីបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន៕



លិខិតមិត្តអ្នកអាន៖ ក្រុមតាំងខ្លួនសេរីនិយម ក្បត់មនសិការនយោបាយប្រជាធិបតេយ្យខ្លួនឯង!

ថ្មីៗនេះក្រុមអ្នកនយោបាយសេរីនិយមមួយក្រុម ភាគច្រើនមកពីបណ្តាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យលោ​ក​ខាងលិច បានចេញលិខិតចំហរមួយ មានចរិកលក្ខណៈវាយប្រហារយ៉ាងក្រអឺតក្រទមមកលើរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយធ្វើការអំពាវនាវឱ្យចុះចេញពីអំណាច ស្តារឡើងវិញនូវការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងគោរពឆន្ទៈរបស់ក្រុមភាគតិច ដែលពួកគេហៅ​ថា ក្រុមប្រឆាំងក្រៅសភាទៅវិញ។
ឆ្លើយតបទៅនឹងពួកអ្នកនយោបាយសេរីនិយម ដែលបានលើកឡើងអំពីការស្តារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យឡើងវិញ ដែលប្រាសចាកពីតថភាពជាក់ស្តែង និងការពិត អំពីការអនុវត្តសិទ្ធិមនុស្ស និងលទ្ធិប្រជាធិប​តេយ្យនៅកម្ពុជា។  ផ្ទុយទៅវិញ សម្រាប់បរិបទកម្ពុជាបច្ចុប្បន្ននេះ តម្រូវឱ្យមានការពង្រឹងការអនុវត្តច្បាប់ឲ្យបានហ្មត់ចត់ និងម៉ឺងម៉ាត់បំផុត ដើម្បីធានាការពារសុខសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សង្គម ដូច្នេះហើ​យ សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យត្រូវឈរលើនីតិរដ្ឋយ៉ាងរឹងមាំ។
ការពិតមួយ តាមគោលការណ៍ប្រជាធិបតេយ្យដែលពួកអ្នកនយោបាយសេរីនិយមទាំងនោះ គួរទទួលស្គាល់តថភាពមួយ ដែលបង្ហាញថា លោក ហ៊ុន សែន គឺជានាយករដ្ឋមន្ត្រីស្របច្បាប់កើតចេញពីការបោះឆ្នោត និងទទួលបានការផ្តល់ការទុកចិត្តពីអ្នកបោះឆ្នោតកម្ពុជាជាង 83% ដែលបានបន្តគាំទ្រលោកនាយករដ្ឋមន្រ្តី ហ៊ុ​ន សែន បន្តដឹកនាំប្រទេស។ ដូច្នេះ ពួកអ្នកនយោបាយសេរីនិយមទាំងនោះ ត្រូវគោរពតាមឆន្ទៈរបស់អ្នកបោះឆ្នោតកម្ពុជាជាង 83% ដែលបានបោះឆ្នោតគាំទ្រលោកនាយករដ្ឋមន្រ្តី បន្តដឹកនាំប្រទេសមិនមែនសុខៗទាមទារឲ្យនាយករដ្ឋមន្រ្តីជាប់ឆ្នោតចុះចេញពីតំណែងស្រួលៗនោះទេ ហើយច្បាប់កម្ពុជា គឺរដ្ឋសភាកម្ពុជាអ្នក​បោះឆ្នោតដកសេចក្តីទុកចិត្ត ដើម្បីគណៈរដ្ឋមន្ត្រីមួយត្រូវរំលាយ ឬចុះចេញតាមនីតិវិធីច្បាប់ត្រឹមត្រូវ។
តើពួកអ្នកនយោបាយសេរីនិយមទាំងនោះ ក្នុងមនសិការប្រជាធិបតេយ្យពិតប្រាកដរបស់ពួកគេ គួរគោរពតា​មឆន្ទៈ និងសិទ្ធិស្វ័យសម្រចរបស់ប្រជាជនក្នុងរដ្ឋអធិបតេយ្យមួយឬទេ ខណៈដែលពួកគេសុទ្ធសឹងជាអ្នកន​យោបាយមកពីបណ្តាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ យកប្រជាជនជាធំ ហើយសម្លេងភាគតិចត្រូវគោរពសម្លេងភាគច្រើនក្នុងការដឹកនាំតាមបែបប្រជាធិបតេយ្យ។
វាជាការគួរឱ្យអៀនខ្មាស់បំផុត ដែលពួកអ្នកនយោបាយសេរីនិយមទាំងនោះ តាំងខ្លួនជាអ្នកសេរីនិយមសូត្រទ្រឹស្តីអំពីមនុស្ស និងលទ្ធិប្រជាធិបតេយ្យពេញៗមាត់ ក៏ប៉ុន្តែ ពួកគេបែរជាមិនបានទទួលស្គាល់ការពិតជាក់ស្តែងអំពីវប្បធម៌ និងបរិបទសង្គមនយោបាយនៅកម្ពុជាបច្ចុប្បន្ននោះទេ។ ពួកគេនិយាយតែពីឆន្ទ:របស់សម្លេង​ក្រុមភាគតិចឋិតនៅក្រៅសភា ហើយមិនដែលបាននិយាយអំពីសម្លេងភាគច្រើនក្នុងសភាកំពុងដឹកនាំដែ​លជាលទ្ធផលកើតចេញពីការបោះឆ្នោតប្រជាធិបតេយ្យកន្លងមក ក្នុងនោះ អ្នកបោះឆ្នោតជាង៨៣% បានស​ម្រេចបោះឆ្នោតគាំទ្រលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនដឹកនាំរដ្ឋាភិបាល។
ដូច្នេះ តើពួកអ្នកនយោបាយសេរីនិយមទាំងនោះ ពិតជាបានព្រមទទួលយកតាមគោលការណ៍ប្រជាធិបតេយ្យមួយដែលកំណត់ថា សម្លេងភាគច្រើនត្រូវដឹកនាំ ហើយសម្លេងភាគតិច ត្រូវគោរពតាមសម្លេងភាគច្រើនឬទេ? នេះជារឿងដ៏គួរអស់សំណើច ក្នុងការពិតមួយដែលពួកគេកំពុងក្បត់មនសិការនយោបាយប្រជាធិបតេយ្យដោយខ្លួនឯងយ៉ាងប្រាកដ៕
 ដោយ៖ ឡុង បូរិតា

ទ្វារចរចាគ្មានពន្លឺ ខណៈឧក្រិដ្ឋជន សម រង្ស៊ី កំពុងជ្រួលច្របល់ចង់ចូលស្រុកដោយគ្មានសង្ឃឹម


ទីបំផុតពន្លឺចរចាគ្មានសល់ទៀតទេជាមួយឧក្រិដ្ឋជន សម រង្ស៊ី ខណៈពេលដែលមេចលនាឧទ្ទាមក្រៅច្បាប់រូបនេះបានដើរហួសបន្ទាត់ក្រហមនៃនីតិរដ្ឋ និងផ្លូវលទ្ធិប្រជាធិបតេយ្យ ដែលបាននិងកំពុងនាំឆ្ពោះទៅរកការធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងដូររបបរាជានិយម។ ថ្មីៗនេះ មេចលនាឧទ្ទាមក្រៅច្បាប់រូបនេះច្រះច្រាលយ៉ាងអន្ទៈសារស្នើ​ដល់​ក្រុម​អ្នកតំណាងរាស្ត្រ​សេរីនិយម និង​ប្រទេស​ធំៗ​នៅ​អឺរ៉ុប រួមគ្នា​ដាក់​សម្ពាធ​លើ​រាជរដ្ឋាភិបាលកម្ពុជា ដើម្បី​បើកផ្លូវ​ឱ្យ​ខ្លួន​និង​អ្នកគាំទ្រ​ទាំងអស់វិល​ចូល​កម្ពុជា​វិញ ដោយ​សុវត្ថិភាព ដោះលែង​សកម្មជន​ប្រឆាំង​ទាំងអស់​ដោយ​គ្មាន​លក្ខខណ្ឌ ផ្ដល់​សិទ្ធិ​ធ្វើ​នយោបាយ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើងវិញ និង​រៀបចំ​ការបោះឆ្នោត​មួយ​ដោយ​ជឿ​ទុក​ចិត្ត​បាន។
ជាការពិត ទ្វារសម្រាប់បើកឱ្យមានការចរចា គឺគ្មានឡើយជាមួយឧក្រិដ្ឋជន សម រង្ស៊ី ដែលជាមេដឹកនាំរដ្ឋប្រហារដ៏មហាគ្រោះថ្នាក់សម្រាប់ប្រជាជន និងជាតិមាតុភូមិកម្ពុជា។ ហើយពេលវេលាសម្រាប់ការវិលត្រឡប់របស់មេចលនាឧទ្ទាមក្រៅច្បាប់កាន់តែខិតជិតមកដល់ ខណៈពេលដែលដំណើរវិលត្រឡប់ពិតប្រាកដ កំពុងឋិតក្នុងសភាពមិនប្រាកដប្រជា និងមិនអាចធ្វើឱ្យមជ្ឈដ្ឋានជាតិ និងអន្តរជាតិជឿបានឡើយ។ មហាជនទូទៅបានចាត់ទុកថា ការវិលត្រឡប់ចូលស្រុករបស់ឧក្រិដ្ឋជន សម រង្ស៊ី នឹងអាចនាំគ្រោះថ្នាក់ដល់​ប្រទេស បង្ករអសន្តិសុខ អស្ថិរភាព និងគ្មានសណ្តាបធ្នាប់កាន់តែខ្លាំងឡើងដែលមិនអាចទទួលយកបានឡើយ។ មានកត្តាជាច្រើនដែលមហាជនទូទៅបានមើលឃើញថា វាគ្មានពន្លឺធ្វើឱ្យមេចលនាឧទ្ទាមក្រៅច្បាប់រូបនេះមិនអាចចូលស្រុកវិញបាន ដោយសារទង្វើចុងក្រោយថ្មីៗនេះរបស់ សម រង្ស៊ី បានបំផុស និងញុះញង់ឱ្យកងកម្លាំងប្រដាប់អាវុធងាកមកគាំទ្រខ្លួន ហើយបែរចុងកាណុងមកប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ ដែលមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខដឹកនាំកើតចេញពីការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តពីប្រជាពលរដ្ឋអ្នកបោះឆ្នោតជាង៨៣%។ ហើយចុងក្រោយនេះ មេចលនាឧទ្ទាមក្រៅច្បាប់រូបនេះបានប្រកាសយ៉ាងច្បាស់បំផុតនូវផែនការធ្វើរដ្ឋប្រហារ ដែលមិនត្រឹមតែផ្តួលរំលំរាជរដ្ឋាភិបាលប៉ុណ្ណោះទេ តែពួកគេអនុវត្តផែន​ការក្បត់រាជបល្ល័ង្គនាំឆ្ពោះដូររបបរាជានិយម ដែលពួកសាធារណៈរដ្ឋនិយមបានផ្តួលរំលំរបបសង្គមរាស្រ្ត​និយម​​របស់សម្តេច ព្រះនរោត្តម សីហនុ ក្នុងឆ្នាំ១៩៧០អញ្ចឹងដែរ។ ចលនាដូររបបរាជានិយមក្នុងអតីតកាលមិនខុសពីផែនការដ៏ទុច្ចរឹតរបស់ចលនាឧទ្ទាមក្រៅច្បាប់ដែលពួកគេកំពុងអនុវត្តក្នុងពេលបច្ចុប្បន្ន ដែលមហាជនទូទៅបានមើលឃើញតាមរយៈការប្រមាថយ៉ាងធ្ងន់ធ្ងររបស់ សម រង្ស៊ី ចំពោះព្រះចេស្តា ព្រះមហាក្សត្រ ដែលរដ្ឋធម្មនុញ្ញជាច្បាប់កំពូលបានហាមប្រាមប៉ះពាល់ដាច់ខាត។ ក្នុងអតីតកាលពួកសាធារណៈរដ្ឋបានជេរប្រមាថ សម្តេច ព្រះនរោត្តម សីហនុ ហើយបានចោទព្រះអង្គលក់ទឹកដីឱ្យយួនយៀកកុងកាលនោះ។ ឥឡូវស្រមោលអតីតកាលបានឆ្លងចូលក្នុងខួរក្បាលរបស់ពួកឧទ្ទាមក្រៅច្បាប់ ពិសេស សម រង្ស៊ី បានបើកសមរភូមិហ្វេសប៊ុករបស់ខ្លួនធ្វើជាទីលានវាយប្រហារជេរប្រមាថព្រះមហាក្សត្រឥតកោតក្រែង។
ផែនការរដ្ឋប្រហារ ប្រើប្រាស់លុយទិញទឹកចឹត្តកងទ័ពប្រឆាំងនឹងរាជរដ្ឋាភិបាល និងទង្វើប្រមាថព្រះមហាក្សត្រខ្មែរពេលនេះ គឺជាភស្តុតាងជាក់ស្តែងបំផុតដែលកំពុងនាំឆ្ពោះទៅផ្តួលរំលំរាជរដ្ឋាភិបាល រំលាយរដ្ឋធម្មនុញ្ញ និងដូររបបរាជានិយមយ៉ាងប្រាកដ។ ហើយភស្តុតាងជាក់ស្តែងនេះបានបង្ហាញច្បាស់ថា ឧក្រិដ្ឋជន សម រង្ស៊ី និងគូកនបានដើរចេញពីផ្លូវប្រជាធិបតេយ្យទាំងស្រុង ហើយងាកមកប្រើប្រាស់អំពើហិង្សា ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ទៅវិញ។
សម្រាប់មជ្ឈដ្ឋាជាតិ និងអន្តរជាតិបាននិងកំពុងមើលឃើញយ៉ាងច្បាស់នូវទង្វើក្បត់ជាតិ ជាបទឧក្រិដ្ឋដ៏ធ្ងន់ធ្ងរបំផុត ក្នុងការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាល និងដូររបបរាជានិយមមួយ ដែលផ្ទុយពីបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា ពិសេស ផ្ទុយពីកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិក្នុងការនាំមកនូវលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ និងរបបរាជានិយមទី២សព្វថ្ងៃនេះ ដែលមានសារៈសំខាន់ក្នុងការកសាង និងការអភិវឌ្ឍឡើងវិញសម្រាប់កម្ពុជាទាំងមូល។
ដូច្នេះ ដោយសារតែទង្វើរដ៏មហាគ្រោះថ្នាក់របស់ឧក្រិដ្ឋជន សម រង្ស៊ី និងគូកន រាជរដ្ឋាកម្ពុជាមិនអាចចរចាជាមួយឧក្រិដ្ឋជនរូបបានជាដាច់ខាត ហើយរាជរដ្ឋាភិបាលកម្ពុជាត្រូវមានកតាព្វកិច្ចស្របច្បាប់ ដើម្បីការពាររបបរាជានិយមផង និងការពាររាជរដ្ឋាភិបាលស្របច្បាប់ផង ពិសេស ត្រូវការពារសុខសន្តិភាព ស្ថិរភាព សណ្តាប់សង្គម ព្រមទាំងសេចក្តីសុខសាន្តសម្រាប់ប្រជាជនទូទៅផង។ ហើយករណីគ្មានបរទេសណាអាចជ្រៀតជ្រែក ឬ ដាក់សម្ពាធមកលើរដ្ឋអធិបតេយ្យមួយបានឡើយ។
ជារួម នាវាពិតជាបានលាផែ មិនអាចវិលត្រឡប់វិញបានឡើយ ហើយនឹងរសាត់អណ្តែតដូចចកគ្មានទីចំណត ក្នុងមហាសាគរនោះយ៉ាងប្រាកដ។ ហើយអំណឹះតទៅ ជីវិតនយោបាយរបស់ឧក្រិដ្ឋជន សម រង្ស៊ី នឹងត្រូវចប់ក្នុងសភាពក្បាលមិនជាប់មេឃ ជើងទល់ដី ដោយសារតែអំពើក្បត់ជាតិ ក្បត់រាជបល្ល័ង្គ រំលំរបបរាជានិយម ប្រមាថអង្គព្រះមហាក្សត្រ ប្រៀបបានកំពុងធ្លាក់ចូលក្នុងជ្រោះមរណៈខាងផ្លូវនយោបាយដែលមិនអាចឱ្យទេវតាសង្រ្គោះបានឡើយ។ ដូច្នេះ ទ្វារចរចាត្រូវបានបិទ គ្មានបរទេសណាហ៊ានជួយឧក្រិដ្ឋនជនរូបនេះ ហើយក៏គ្មានអ្នកស្ម័គ្រស្លាប់ ឬ ត្រូវជាប់គុកដោយសារដើរតាមហែរហមជាមួយនឹង សម រង្ស៊ី បានឡើយ។ ការវិលត្រឡប់ដោយប្រថុយប្រថាន នឹងច្បាស់ជាទទួលហានិភ័យតាមផ្លូវច្បាប់យ៉ាងប្រាកដ៕
ដោយ ឡុង បូរិតា



បងប្អូនអ្នករត់ម៉ូតូឌុបជាភ្នាក់ងារសន្តិសុខមួយបានចូលរួមចំណែកជួយដល់សង្គមជាតិ

ប៉ៃលិន៖ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩នេះ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំខេត្ត បានជួបសំណេះសំណាលជាមួយបងប្អូនអ្នករត់ម៉ូតូឌុប នៅមុខសាលាខេត្ត ព្រមទាំងបានឧបត្ថម្ភជាស្បៀងអាហារ និងថវិការមួយចំនួនផងដែរ បន្ទាប់ពីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីជាតិខ្មែរបានបញ្ចប់ ហើយពួកគាត់ស្ងាត់ម៉ូយ រកចំណូលមិនសូវបាន។
នៅក្នុងឱកាសនោះ លោក ផាន់ ចាន់ធុល បានលើកឡើងផងដែរថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជានិច្ចកាលតែងតែយកចិត្តទុកដាក់ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋយើងគ្រប់ពេលវេលា ប្រកបដោយសេចក្ដីស្រឡាញ់ចំពោះបងប្អូន ហើយក្រោមការដឹកនាំ និងនយោបាយ ឈ្នះ ឈ្នះរបស់លោកនាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញផ្ទៃប្រទេស និងមានការរីកចម្រើនលើគ្រប់វិស័យ រួមមាន៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព បណ្តាញអគ្គិសនី បណ្តាញទឹកស្អាតមានទាំងនៅទីប្រជុំជន រហូតដល់ជនបទ កត្តាទាំងនេះបានជំរុញនូវកំណើនសេដ្ឋកិច្ចគ្រួសារ ដោះស្រាយបានរាល់ការលំបាក និងកាត់បន្ថយភាពក្រីក្របានមួយកំរិតផងដែរ។
លោកអភិបាលខេត្ត បានបន្តទៀតថា ការជួបសំណេះសំណាលនេះ មានគោលបំណងដើម្បីចង់ដឹងពីសុខទុក្ខរបស់បងប្អូនជាអ្នករត់ម៉ូតូឌុប ដែលមិនសូវបាននៅផ្ទះជាប់រវល់ក្នុងការប្រកបការងារដោះស្រាយជីវភាពគ្រួសារ និងចង់ផ្សារភ្ជាប់ទំនាក់ទំនងជាបណ្តាញសង្គម ពីព្រោះបងប្អូនជាអ្នករត់ម៉ូតូឌុប គឺជាភ្នាក់សន្តិសុខដ៏សំខាន់ក្នុងការចូលរួមផ្តល់ព័ត៌មានទាំងឡាយណា ដើម្បីធានានូវសុវត្ថិភាព និងសន្តិសុខសង្គមក្នុងមូលដ្ឋាន ជាពិសេសការចូលរួមដ៏សកម្មរបស់បងប្អូនពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព។
សូមបញ្ជាក់ថា៖ ក្នុងឱកាសនោះដែរ លោក ផាន់ ចាន់ធុល និងថ្នាក់ដឹកនាំខេត្ត ក៏បានឧបត្ថម្ភដល់បងប្អូនអ្នករត់ម៉ូតូឌុបនៅមុខសាលាខេត្ត ចំនួន២៧នាក់ ដោយក្នុងម្នាក់ៗទទួលបានអង្ករ២៥គីឡូក្រាម និងថវិការចំនួន២ម៉ឺនរៀលផងដែរ៕



លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញចូលរួមពិធីស្បថចូលកាន់តំណែងប្រធានាធិបតីឥណ្ឌូនេស៊ី នៅថ្ងៃទី២០ ខែតុលា ខាងមុខនេះ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីស្បថចូលកាន់តំណែងថ្មីរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេស។
សូមជម្រាបផងដែរថា ឥស្សជនដែលចូលស្បថកាន់តំណែងសំខាន់ៗនេះ រួមមាន លោក ចូកូ វីដូដូ (Joko Widodo) ជា ប្រធានាធិបតី និង លោក ម៉ារូហ្វ អាម៉ីន (Ma’ruf Amin) ជាអនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលនឹងត្រូវធ្វើនៅទីក្រុងហ្សាការតា។ ប្រមុខរដ្ឋ/រដ្ឋាភិបាល និងតំណាងប្រទេសសមាជិកអាស៊ានឯទៀត ក៏នឹងមានវត្តមាននៅក្នុងពិធីនោះផងដែរ។
គណៈប្រតិភូអមដំណើរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមពិធីស្បថចូលកាន់តំណែងខាងលើនេះ រួមមាន៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ព្រមទាំងឥស្សរៈជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាលមួយចំនួនផងដែរ។
នាឱកាសនោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងជួបដោយឡែកជាមួយ លោក ចូកូ វីដូដូ ដើម្បីជូនពរជ័យដល់ លោកប្រធានាធិបតីឥណ្ឌូនេស៊ី ហើយនិងធ្វើការផ្លាស់ប្តូរយោបល់អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និង ពហុភាគី និងបញ្ហានានាដែលមានការចាប់អារម្មណ៍ដូចគ្នា។
ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ការអញ្ជើញចូលរួមរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងឥស្សរជនអាស៊ានផ្សេងទៀត ក្នុងពិធីស្បថចូលកាន់តំណែងថ្មីជាផ្លូវការ របស់ប្រធានាធិបតីឥណ្ឌូនេស៊ី ឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព និងមិត្តភាពក្នុងចំណោមប្រជាជាតិអាស៊ាន។ សូមបញ្ជាក់ថា លោក ចូកូ វីដូដូ បានជាប់ឆ្នោតជាប្រធានាធិបតីឥណ្ឌូនេស៊ី អាណត្តិទី២ នៅក្នុងការបោះឆ្នោតសកល កាលពី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ កន្លងមកនេះ សម្រាប់អាណត្តិ ២០១៩-២០២៤៕


លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នឹងអញ្ជើញទៅចូលរួមពិធីស្បថចូលកាន់តំណែងប្រធានាធិបតី ឥណ្ឌូនេស៊ី នៅចុងសប្តាហ៍នេះ

បន្ទាប់ពីបំពេញទស្សនកិច្ចរយៈពេល១សប្តាហ៍ នៅប្រទេស៣ ក្នុងដែនដីអឺរ៉ុប លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញទៅចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីស្បថចូលកាន់តំណែងថ្មីរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេស។
ឥស្សជនដែលចូលស្បថកាន់តំណែងសំខាន់ៗនេះ រួមមាន លោក ចូកូ វីដូដូ (Joko Widodo) ជា ប្រធានាធិបតី និង លោក ម៉ារូហ្វ អាម៉ីន (Ma’ruf Amin) ជាអនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលនឹងត្រូវធ្វើនៅទីក្រុងហ្សាការតា។ ប្រមុខរដ្ឋ/រដ្ឋាភិបាល និងតំណាងប្រទេសសមាជិកអាស៊ានឯទៀត ក៏នឹងមានវត្តមាននៅក្នុងពិធីនោះផងដែរ។
តាមការអះអាងរបស់ក្រសួងការបរទេស, អញ្ជើញអមដំណើរលោកនាយករដ្ឋមន្រ្ដី ចូលរួមពិធីស្បថចូលកាន់តំណែងខាងលើនេះ រួមមាន ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ព្រមទាំងឥស្សរៈជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាលមួយចំនួនផងដែរ។
លោកនាយករដ្ឋមន្រ្តី នឹងជួបដោយឡែកជាមួយ លោក ចូកូ វីដូដូ ដើម្បីជូនពរជ័យដល់ លោកប្រធានាធិបតីឥណ្ឌូនេស៊ី ហើយនិងធ្វើការផ្លាស់ប្តូរយោបល់អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី និងបញ្ហានានាដែលមានការចាប់អារម្មណ៍ដូចគ្នា។
ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា ការអញ្ជើញចូលរួមរបស់លោកនាយករដ្ឋមន្រ្តី និងឥស្សរជនអាស៊ានផ្សេងៗទៀត ក្នុងពិធីស្បថចូលកាន់តំណែងថ្មីជាផ្លូវការ របស់ប្រធានាធិបតីឥណ្ឌូនេស៊ី ឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព និងមិត្តភាពក្នុងចំណោមប្រជាជាតិអាស៊ាន។
សូមបញ្ជាក់ថា លោក ចូកូ វីដូដូ បានជាប់ឆ្នោតជាប្រធានាធិបតីឥណ្ឌូនេស៊ី អាណត្តិទី២ នៅក្នុងការបោះឆ្នោតសកលកាលពី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ កន្លងមកនេះ សម្រាប់អាណត្តិ ២០១៩-២០២៤ ៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា៖


គម្រោងវិនិយោគ ចំនួន៧ ដែលសរុបដើមមទុនជិត៤០លានដុល្លារ ត្រូវបានក្រមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តយល់ព្រម

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗចំនួន៧ទៀត សរុបទុនវិនិយោគជិត៤០លានដុល្លារ ផ្តល់ការងារថ្មីជាច្រើនពាន់កន្លែង។ នៅក្នុង Facebook ផ្លូវការរបស់ CDC បានចុះផ្សាយថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១៖ ក្រុមហ៊ុន Cordy Intelligent Technology (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រផលិតផលិតផលធ្វើអំពីប្លាស្ទិក និងគ្រឿងបន្ទាប់បន្សំរបស់ម៉ូទ័រ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគប្រមាណ ១.១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៦កន្លែង។
២៖ ក្រុមហ៊ុន Zhejiang Hengsen Furniture CO.,LTD. គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី មានទុនវិនិយោគចំនួន ១.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៦៦កន្លែង។
៣៖ ក្រុមហ៊ុន Great Cabinets (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រផលិតផលិតផលទូផ្ទះបាយ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគចំនួន ៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៥កន្លែង។
៤៖ ក្រុមហ៊ុន Gold Sail (Cambodia) Building Materials Manufacturing CO.,LTD. គម្រោងបង្កើតរោងចក្រផលិតទ្វា និងបង្អួចធ្វើអំពីអាលុយមីញ៉ូម មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគចំនួន ៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២២កន្លែង។
៥៖ ក្រុមហ៊ុន Forda (Cambodia) Food CO.,LTD. គម្រោងបង្កើតរោងចក្រផលិតដំណាប់ផ្លែឈើ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគចំនួន ៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៥៧កន្លែង។
៦៖ ក្រុមហ៊ុន Huakang Packaging Technology CO.,LTD. គម្រោងបង្កើតរោងចក្រផលិតថង់ផ្លាស្ទិក មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី មានទុនវិនិយោគចំនួន ៩.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៧៤កន្លែង។
៧៖ ក្រុមហ៊ុន F.P.Z Furniture (Cambodia) CO.,LTD. គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី មានទុនវិនិយោគចំនួន ១៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,២២៥កន្លែង៕

កំណើនភ្ញៀវទេស ចរបរទេសមកទស្សនាកម្ពុជា ចាប់ពីពីរដងមានតែជាង ១៦% ប៉ុណ្ណោះ

យោងតាមការសិក្សាមួយរបស់ធនាគារពិភពលោកបានបង្ហាញថាជាង ៨០%នៃភ្ញៀវទេសចរបរទេសមកកាន់ប្រទេសកម្ពុជាគឺជាអ្នកទស្សនាជាលើកដំបូង ដោយសារគោលដៅទេសចរណ៍ និងការធ្វើពិពិធកម្មផលិតផលទេសចរណ៍មានកំណត់ ដែលធ្វើឱ្យភ្ញៀវទេសចរមានប្រមាណតែ ១៦,៥%នៃចំនួនភ្ញៀវទេសចរបរទេស ចង់មកទស្សនាប្រទេសកម្ពុជាវិញ បើប្រៀបធៀបទៅនឹងប្រទេសថៃមានជាង ៥០%។
ការសិក្សាមួយបានចង្អុលបង្ហាញថា ការមកទស្សនាម្តងទៀតរបស់ភ្ញៀវទេសចរបរទេសអាច បណ្តាលមកពីកត្តាជាច្រើន។ ទាំងនេះរួមបញ្ចូលទាំងការពេញចិត្តជាមួយការស្នាក់នៅ ការដើរទិញឥវ៉ាន់ ភោជនីយដ្ឋាន និងអាហារ និងអាកប្បកិរិយារបស់ប្រជាជនក្នុងស្រុក ដែលជាទូទៅមានភាពរួសរាយ និងការកម្សាន្តសប្បាយជាដើម។
នៅឆ្នាំ២០១៨កន្លងទៅនេះ ប្រទេសកម្ពុជា បានទាក់ទាញភ្ញៀវទេសចរអន្តរជាតិបានប្រមាណ ៦,២លាននាក់ បានកើនឡើងជាង ១១% បើធៀបនឹងកាលពីឆ្នាំ២០១៧។ ខណៈប្រទេសថៃ បានទទួលភ្ញៀវទេសចរណ៍អន្តរជាតិប្រមាណ ៣៨,១លាននាក់ បានកើនឡើងជាង ៧% និងរំពឹងថា នឹងកើនឡើងពី ៧,៥ទៅ ១០% នៅឆ្នាំ២០១៩នេះ។ ដោយឡែកប្រទេសវៀតណាមវិញ នៅឆ្នាំ២០១៨ បានទទួលភ្ញៀវទេសចរណ៍បរទេសប្រមាណ ១៥,៤លាននាក់ បានកើនឡើងជាង ១៩%។
របាយការណ៍ដដែល បានបញ្ជាក់ថា បើសម្លឹងមើលទីផ្សារទេសចរណ៍ប្រទេសក្បែរខាងកម្ពុជាទាំងពីរនេះរួមបញ្ចូលគ្នា គឺមានទំហំធំធេងតែកម្ពុជាទទួលបានតែចំណែកតូច និងថយចុះប៉ុណ្ណោះ។ តែជាលទ្ធផល កម្ពុជា ទទួលបានប្រមាណជាង ១០% នៃចំនួនភ្ញៀវទេសចរណ៍សរុបដែលមកទស្សនាប្រទេសថៃ និងវៀតណាម។
នេះឆ្លុះបញ្ចាំងថា ភ្ញៀវទេសចរបរទេសមិនទាន់យល់ដឹងច្រើនពីសក្តានុពលរបស់កម្ពុជា ដែលធ្វើឱ្យប្រទេសនេះ នៅតែមិនទាន់ទទួលបានជោគជ័យខ្លាំងក្នុងការទាក់ទាញភ្ញៀវទេសចរណ៍បរទេស ដែលមកកម្សាន្តប្រទេសជិតខាងរបស់ខ្លួន។ របាយការណ៍ធនាគារពិភពលោកលើកឡើងទៀតថា បទពិសោធន៍មេរៀន នៅវៀតណាម ប្រហែលជាអាចអនុវត្តន៍បាននៅកម្ពុជា។
ប្រទេសវៀតណាមបានធ្វើយ៉ាងល្អឥតខ្ចោះ ចាប់តាំងពីឆ្នាំ២០១៦មក ដែលការមកដល់នៃភ្ញៀវទេសចរបរទេសបានកើនឡើងក្នុងអត្រាខ្ពស់។ បញ្ហាសំខាន់ៗដូចជា កំណែទម្រង់ទូលំទូលាយ រួមទាំងការអនុវត្តច្បាប់វិស័យទេសចរណ៍ គោលនយោបាយអនុគ្រោះលើកទឹកចិត្តការវិនិយោគក្នុងវិស័យទេសចរណ៍ ការផ្តល់អាទិភាពសម្រាប់ការលើកកម្ពស់ផ្នែកធនធានមនុស្សក្នុងវិស័យទេសចរណ៍ និងចាត់ទុកការលើកកម្ពស់ការផ្សព្វផ្សាយវិស័យទេសចរណ៍គឺជាផ្នែកមួយក្នុងចំណោមវិធានការសំខាន់ៗដែលបានជួយជំរុញវិស័យទេសចរណ៍របស់វៀតណាម។
លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលស្គាល់ថា ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា នាពេលបច្ចុប្បន្នពិតជាបោះជំហានក្រោយប្រទេសជិតខាងជាពិសេសប្រទេសថៃ ហើយថា ការសិក្សារៀនសូត្រពីចំណុចខ្លាំងផ្នែកវិស័យនេះពីប្រទេសជិតខាង គឺជារឿងចំាបាច់មួយ។ តែយ៉ាងណាក៏ដោយឯកឧត្តម បានលើកឡើងថា កម្ពុជា ទើបតែទទួលបានសន្តិភាពពេញលេញក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ ហើយការទាក់ទាញភ្ញៀវទេសចរបរទេសបានក្នុងរង្វង់ជាង ៦លាននាក់របស់កម្ពុជានាពេលនេះ គឺអាចចាត់ទុកថា ភាពជោគជ័យធំធេងមួយ ព្រោះវិស័យនេះបានរួមចំណែកក្នុង GDP ប្រមាណ ១០%ក្នុងមួយឆ្នាំ។ លោក បានលើកឡើងទៀតថា នៅប្រទេសវៀតណាម វិស័យទេសចរណ៍រួមចំណែកប្រមាណតែ៧%នៃ GDP ខណៈដែលប្រទេសនេះ មានប្រជាជនប្រមាណ ៩០លាននាក់។ ដោយឡែកប្រទេសថៃ មានប្រជាជនប្រមាណ ៧០ទៅ ៨០លាននាក់ និងជាប្រទេសដែលមានសុខសន្តិភាពរយៈពេលយូរឆ្នាំមកហើយ ដូច្នេះប្រទេសនេះ មានឱកាសអភិវឌ្ឍន៍បានច្រើន ក្នុងនោះរួមបញ្ចូលទាំងវិស័យទេសចរណ៍ផងដែរ។
លោក ថោង ខុន បានបញ្ជាក់ថា ចំពោះកម្ពុជា មានសក្តានុពលទេសចរណ៍ដ៏សម្បូរបែប ទាំងតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ អេកូរទេសចរណ៍ និងធម្មជាតិ ជាពិសេសនោះ គឺប្រាសាទអង្គរវត្ត ដែលមានភាពទាក់ទាញខ្លាំងបំផុតសម្រាប់ភ្ញៀវទេសចរណ៍មកពីគ្រប់ទិសទីជុំវិញពិភពលោក។ ហើយអ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺប្រទេសកម្ពុជា មានប្រជាជនជាង ១៥លាននាក់ តែទាក់ទាញទេសចរអន្តរជាតិ បានជាង ៦លាននាក់កាលពីឆ្នាំមុន និងរំពឹងកើនឡើងពីរខ្ទង់សម្រាប់ឆ្នាំនេះ ដែលនេះជាមោទនភាពសម្រាប់វិស័យទេសចរណ៍កម្ពុជា។
លោក ថោង ខុន បានថ្លែងថា បច្ចុប្បន្នក្រសួងទេសចរណ៍ កំពុងរៀបចំបង្កើតតំបន់ទេសចរណ៍ពិសេស ក្នុងគោលបំណងធ្វើឱ្យបង្កើនការទាក់ទាញភ្ញៀវទេសចរបរទេសឱ្យបានកាន់តែច្រើន ស្នាក់នៅបានយូរ និងមកម្តងហើយ មកម្តងទៀត។ លោករដ្ឋមន្ត្រី បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាចូលរួមចលនាទីក្រុងស្អាត រម្យណីយដ្ឋានស្អាត និងបៃតងទាំងអស់គ្នា។
គោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជា មានដូចជា រមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្ត ប្រាសាទអង្គរវត្ត តំបន់ឆ្នេរសមុទ្រលាតសន្ធឹង ៤ខេត្តដែលមានប្រវែងសរុប ៤៤០គីឡូម៉ែត្រ រាជធានីភ្នំពេញជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា និងតំបន់អេកូទេសចរណ៍។ យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំទាក់ទាញភ្ញៀវទេសចរណ៍បរទេស មកទស្សនាកម្ពុជាឱ្យកើនដល់ចំនួន ១៥លាននាក់នៅ ឆ្នាំ២០៣០ខាងមុខនេះ ដោយផ្តល់ប្រាក់ចំណូលដល់កម្ពុជាចំនួន ១ម៉ឺនលានដុល្លារ និងបង្កើតការងារបានរហូតដល់ទៅ ២លាននាក់៕








ក្រសួងធនធានទឹក បញ្ជាក់ស្ថានភាពកំពស់ទឹក នៅតាមស្ថានីយជលសាស្ត្រនានា ប្រចាំថ្ងៃទី១៨ ខែតុលានេះ

ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩នេះ បានចេញព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ រួមមានស្ថានីយ៖
១-ទន្លេមេគង្គ-ស្ទឹងត្រែង
២-ទន្លេមេគង្គ-ក្រចេះ
៣-ទន្លេមេគង្គ-កំពង់ចាម
៤-ទន្លេបាសាក់-ចតុមុខ
៥-ទន្លេមេគង្គ-អ្នកលឿង
៦-ទន្លេបាសាក់-កោះខែល
៧-ទន្លេសាប-ព្រែកក្តាម
៨-ទន្លេសាប-កំពង់លួង
សូមអានព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក របស់ក្រសួងធនធានទឹក ពីស្ថានភាពកំពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រ ដូចខាងក្រោម៖

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា មកដល់ប្រទេសកម្ពុជាវិញប្រកបដោយសុវត្តិភាព


នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាធ្វើដំណើរត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ ប្រកបដោយសុវត្តិភាព បន្ទាប់ពីបានអញ្ជើញបំពេញទស្សនកិច្ចចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩​នៅក្នុងប្រទេសនៃតំបន់អឺរ៉ុប រួមមានសាធារណរដ្ឋឆែក(Czech ) ហុងគ្រី(Hungary) និងសាធារណរដ្ឋប៊ុលហ្គារី(Bulgaria)
តាមរយៈដំណើរអញ្ជើញបំពេញទស្សនកិច្ចក៏ដូចជាការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលសំខាន់ៗនោះ លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូកម្ពុជាបានទទួលនូវភាពជោគជ័យយ៉ាងត្រចះត្រចង់ជាពិសេសក្នុងកិច្ចការ ពង្រឹងពង្រីក នូវទំនាក់ទំនងក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសនៅតំបន់អឺរ៉ុប និងការគៀងគរទាក់ទាញនូវការវិនិយោគថ្មីៗបន្ថែមទៀតសម្រាប់ប្រទេសកម្ពុជា៕











វីដេអូ៖ តម្រួតថៃព្រមាន សម រង្ស៊ី ដោយមិនផ្ដល់ទិដ្ឋាការឲ្យចូលក្នុងប្រទេសថៃ

វីដេអូ៖ ទណ្ឌិត សម រង្ស៊ី ត្រូវបានសហភាពអន្តរសភា (IPU) ដេញចេញពីក្នុងអង្គប្រជុំ