Saturday, September 27, 2014

សុន្ទរកថា ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយក​រដ្ឋមន្ដ្រី ក្នុង​ឱកាស​ប្រារព្ធខួប​លើកទី៦៥ ការ​បង្កើត​សាធារណ​រដ្ឋប្រជា​មានិតចិន

រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៤

- សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា
- លោកជំទាវ​ Bu Jianguo ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាក្រ​​​​កម្ពុជា
- ឯកឧត្តម លោកជំទាវឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូត និងប្រធានបេសកកម្មការទូត
- ឯកឧត្តម លោកជំទាវសមាជិក-សមាជិកាព្រឹទ្ធសភារដ្ឋសភានិងរាជរដ្ឋាភិបាល
- ឯកឧត្ដម លោកជំទាវ លោកឧកញ៉ា អស់លោក-លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់​ជាទីមេត្រី

ថ្ងៃនេះ ខ្ញុំ​និង​ភរិយាមានសេចក្ដីសោមនស្សរីករាយ​ចូលរួមជាមួយឯកឧត្តម លោក​ជំទាវ​លោក​​ឧកញ៉ា អស់លោក-លោកស្រី និងភ្ញៀវកិត្តិយស​ទាំង​អស់​ ​ក្នុង​ពិធី​ប្រារព្ធ​​ខួប​លើកទី៦​៥នៃ​ការបង្កើតសាធារណរដ្ឋប្រជាមានិតចិននាពេល​នេះ។ ឆ្លៀត​ក្នុង​ឱកាសដ៏មហោឡារិក​នេះ ក្នុង​នាម​​រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំ​សូម​សម្តែងនូវការអបអរសាទរ​យ៉ាងកក់ក្តៅ​ និង​សូមថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅ​ ជូន​ចំពោះ​រដ្ឋាភិបាល និងប្រជាជននៃ​សាធារណរដ្ឋ​ប្រជា​មានិត​ចិន​ដែលជានិច្ចកាលតែងតែបានចូលរួមវិភាគទានដ៏ថ្លៃថ្លា​ដល់ការអភិវឌ្ឍនៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា។

ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុត​មាំ​ថា​ ចំណងមិត្តភាព​ដ៏យូរលង់​ជាប្រពៃណី​ និងកិច្ចសហប្រតិ​បត្តិការ​ល្អរវាង​ប្រជាជន និងប្រទេស​យើងទាំង​ពីរនឹង​ត្រូវបាន​ពង្រឹងនិងពង្រីកបន្ថែម​ទៀត​ ជា​ពិ​សេស​តាម​រយៈ​ ​«ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» ដែលព្រះរាជាណាចក្រ​កម្ពុជា​ និង​សាធារណ​​រដ្ឋ​​ប្រជាមា​និត​​ចិនទើបបានសម្រេចឡើងនាពេលកន្លងមក។

ក្នុងឱកាសដ៏វិសេសវិសាលនៃការប្រារព្ធពិធីខួបលើកទី៦៥ ថ្ងៃបង្កើតសាធារណរដ្ឋ​ប្រជា​មា​និត​​ចិននាពេល​នេះ ខ្ញុំសូម​អញ្ជើញឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា អស់លោក-លោកស្រី និង​ភ្ញៀវកិត្តិយស​​ទាំង​អស់​​លើកកែវឡើងដើម្បី៖

-  សុខភាពល្អបរិបូរណ៍ និងជន្មាយុយឺនយូររបស់ឯកឧត្តម ស៊ី ជីនភីង ប្រធានាធិបតីនៃ​សាធារណរដ្ឋ​ប្រជាមានិតចិន និងលោកជំទាវ
-  ព្រះរាជសុខភាពល្អបរិបូរណ៍ និងព្រះជន្មាយុយឺន​យូររបស់ព្រះករុណា​ព្រះបាទសម្ដេច​ព្រះបរម​នាថ​ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
-  ព្រះរាជសុខភាពល្អបរិបូរណ៍ និងព្រះជន្មាយុយឺន​យូររបស់សម្ដេចព្រះមហាក្សត្រី​ នរោត្ដម មុនិនាថ សីហនុ
-  មិត្ដភាពដ៏រឹង​មាំ​ និងទំនាក់ទំនងដ៏​ល្អប្រពៃ​ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណ​រដ្ឋ​​ប្រជាមានិត​ចិន​
- សុភមង្គល និងវិបុលភាពនៃប្រជាជាតិយើងទាំងពីរ និង​
- សុខភាពល្អ ​ជោគជ័យលើគ្រប់ភារកិច្ច​ និងសុភមង្គល​ក្នុង​ក្រុមគ្រួសារជូនចំពោះ​ឯកឧត្ដម លោកជំទាវ លោក​ឧកញ៉ា អស់​លោក-លោកស្រី​ទាំងអស់ដែលមានវត្តមាន​នៅក្នុងពិធីនេះ!

សូមអរគុណ

ខួប​​​លើក​​ទី៦៥ ការ​​បង្កើត​​សាធារ​ណ​​រដ្ឋ​ប្រ​ជា​​មានិត​ចិន ក្រោម​អធិ​បតី​ភាព​ដ៏ខ្ពង់ខ្ពស់ សម្តេច​អគ្គ​មហា​ពញាចក្រី ហេង សំរិន

Photo: Mr. Sim Leap

Photo: Mr. Sim Leap

Photo: Mr. Sim Leap

Photo: Mr. Sim Leap

Photo: Mr. Sim Leap

Photo: Mr. Sim Leap

Photo: Mr. Sim Leap

Photo: Mr. Sim Leap

Photo: Mr. Sim Leap

Photo: Mr. Sim Leap

Photo: Mr. Sim Leap

Photo: Mr. Sim Leap

Photo: Mr. Sim Leap

Photo: Mr. Sim Leap

Photo: Mr. Sim Leap

Photo: Mr. Sim Leap

Photo: Mr. Sim Leap

សេចក្តីប្រកាសព័ត៌មាន ស្តីពី​លទ្ធផល​កិច្ច​ប្រជុំ​គណ​កម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ថ្ងៃទី២៦ កញ្ញា ២០១៤



សេចក្តីជូនដំណឹង របស់​អគ្គលេខាធិការដ្ឋាន​ រដ្ឋសភា ស្តីពីការបើកសម័យប្រជុំ​រដ្ឋសភា​លើកទី​៣ នីតិកាលទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាពញាចក្រី​ ហេង សំរិន