Saturday, November 14, 2015

សារចូលរួមរំលែកទុក្ខរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនប្រធានាធិបតីនៃសាធារណរដ្ឋបារាំង


មេធាវីរបស់លោក ហោ ណាំហុង ជម្រុញឲ្យតុលាការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ

យោងតាមកិច្ច​សម្ភាសន៍ជាមួយអ្នកសារព័ត៌មាន​ក្នុងស្រុកមួយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ លោក ការ សាវុត្ថ មេធាវីការពារឯក​ឧត្តមហោ ណាំ បានស្រាយបំភ្លីថា៖ រឿងនេះគឺជារឿងឯកជនទេ​មិនមានពាក់ព័ន្ធ និងរាជរដ្ឋា​ភិបាលទេ ចំពោះរឿងក្តី​រវាងឯកឧត្តម ហោ ណាំហុង ជាមួយ​និងឯកឧត្តម សម រង្ស៊ី គាត់បានទៅបរិ​ហារកេរ្តិ៍ជាសាធារណៈញុះញង់ប្រជាជនដែលចូលរួមនៅសារៈមន្ទីរជើងឯក ឲ្យស្អប់ឯកឧត្តម ហោ ណាំហុង ក៏ដូចជាស្អប់​គណបក្សប្រជាជនកម្ពុជា ដូច្នេះរឿងនេះពុំ​មានពាក់ព័ន្ធអ្វីជាមួយ​រាជរដ្ឋាភិបាលទេ។ សាលដីកាស្ថាពរ គឺនៅក្នុងឆ្នាំ២០១៣ ហើយរឿងរ៉ាវដែល​ប្តឹងផ្តល់កើតឡើង​នៅឆ្នាំ២០១១។ ចំពោះរឿងចាប់​ខ្លួនឬមិនចាប់ខ្លួន លោកមេធាវី ការ សាវុត្ថ បានឆ្លើយថា គាត់ពុំដឹងនោះទេ គឺគាត់គ្រាន់​តែបានប្តឹងទៅតុលាការ សុំឲ្យតុលាការ​អនុវត្តន៍តាមច្បាប់ ហើយលោក​មេធាវី បានស្នើសុំទៅ​សមត្ថកិច្ចចាប់អនុវត្តន៍ឲ្យបានត្រឹមត្រូវ​តាមសាលដីការស្ថាពរ គឺថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ តទៅ ហើយគេចាប់រាប់នៅថ្ងៃ​ដែលឃុំខ្លួនឯកឧត្តម សម រង្ស៊ី គឺរយៈពេល២ឆ្នាំ តាមសាលដីកា៕