ក្នុងដំណើរទស្សនកិច្ចនៅប្រទេសកូរ៉េ ដើម្បីពិនិត្យនិងមានជំនឿចិត្តលើការអភិរក្សបេតិកភណ្ឌវប្បធម៌កូរ៉េ លោកបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានមានប្រសាសន៍ក្នុងជំនួបដ៏រីករាយនៅសារមន្ទីររាជវាំង Jongro-gu ក្រុងសេអ៊ូល កាលពីថ្ងៃទី៨ កន្លងទៅនេះថា “ស្របនឹងជំនួយរបស់កូរ៉េ ខ្ញុំចង់ឱ្យប្រជាជនកូរ៉េមកទស្សនាឧទ្យានអង្គររបស់យើងខ្ញុំកាន់តែច្រើនឡើង”។
លោកបន្តទៀតថា ចំពោះការផ្តល់ជំនួយរបស់រដ្ឋបាលបេតិកភណ្ឌវប្បធម៌ បានធ្វើឱ្យខ្ញុំឃើញជាក់នូវបេតិកភណ្ឌវប្បធម៌បែបពុទ្ធសាសនាដ៏ស្រស់ស្អាតរបស់កូរ៉េ ដូចជា៖ ប្រាសាទ Seokguram Grotto និងប្រាសាទ Bulguksa ដែលមានភាពស្រដៀងទៅនឹងឧទ្យានអង្គរកម្ពុជា ហើយបានធ្វើឱ្យខ្ញុំលង់ទៅនឹងភាពទាក់ទាញដ៏ប្លែកមួយនេះផងដែរ។
ជាការពិតណាស់ ឧទ្យានអង្គរ គឺជានិមិត្តរូបដ៏ធំមួយដែលអាចចាត់ទុកថាជារាជធានីនៃប្រជាជនកម្ពុជានិងត្រូវបានដាក់បញ្ចូលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ក្នុងឆ្នាំ១៩៩២។ ប៉ុន្តែនៅពេលនោះអង្គការយូណេស្កូ បានបញ្ជាឱ្យបង្កើតស្ថាប័នរដ្ឋបាលមួយ ដែលមានគោលការណ៏នៃលក្ខខណ្ឌជួសជុលប្រាសាទ គឺអាជ្ញាធរជាតិអប្សរា (APSARA) ជាស្ថាប័នរដ្ឋបាលពិសេសមួយ ដែលទទួលខុសត្រូវចំពោះសកម្មភាពអភិរក្សនិងការជួសជុលក្នុងឧទ្យានអង្គរ ដែលជានិមិត្តរូបនៃកម្ពុជា។
បន្ថែមពីនោះ ក៏បានបង្កើតគណៈកម្មាធិការសហប្រតិបត្តិការអន្តរជាតិ ដើម្បីការអភិវឌ្ឍ និងការពារឧទ្យានប្រវត្តិសាស្រ្ត អង្គរ (ICC-Angkor) ជាមួយអាជ្ញាធរជាតិអប្សរា។ ក្នុងការប្រជុំ ICC-Angkor ភាគច្រើនមានការចូលរួមពីបណ្តាប្រទេសអភិវឌ្ឍន៍ផ្នែកបច្ចេកទេសអភិរក្សបេតិកភណ្ឌ ដូចជា៖ សហរដ្ឋអាមេរិក ជប៉ុន បារាំង និងប្រទេសដទៃទៀត។
នៅក្នុងបេសកកម្មជួសជុលបុរាណដ្ឋានក្នុងឧទ្យានអង្គរ ប្រទេសកូរ៉េបានចាប់ផ្តើមចូលរួមក្នុងគម្រោងជួសជុលប្រាសាទព្រះពិធូរក្នុងតំបន់អង្គរនៅឆ្នាំ២០១៥។ ក្រុមប្រាសាទព្រះពិធូរ មានប្រាសាទហិណ្ឌូសាសនាចំនួន៤ និងប្រាសាទពុទ្ធសាសនា១ ត្រូវបានគេប៉ាន់ស្មានថា គេសាងសង់ក្នុងកំឡុងសតវត្សទី១២ និងទី១៥ ដែលមានទំហំប្រហែល១២៦០០០ម៉ែត្រការ៉េ។
ទោះជាយ៉ាងណា ផលប៉ះពាល់បរិស្ថានព្រៃឈើដែលព័ទ្ធជុំវិញ ព្រមទាំងអាកាសធាតុរយៈពេលយូរ គឺបានធ្វើឱ្យការអភិរក្សប្រាសាទទាំងមូលមានការថយចុះ។
នៅក្នុងកិច្ចប្រជុំ ICC-Angkor ប្រទេសកូរ៉េ គឺជាប្រទេសក្មេងជាងគេបំផុតក្នុងការចូលរួមជាមួយបណ្តាប្រទេសផ្សេងៗ។ ប៉ុន្តែ ពួកគេមានជំនាញខ្ពស់ក្នុងការជួសជុល ហើយសកម្មក្នុងការចែករំលែកលទ្ធផល និងការស្រាវជ្រាវជាមួយអ្នកជំនាញកម្ពុជា ព្រមទាំងបានបង្កើតនូវបន្ទប់ពិសោធន៏រចនាសម្ពន្ធប្រាសាទមួយនៅការិយាល័យផងដែរ។
ប្រទេសកូរ៉េ គឺជាប្រទេសដែលផ្តល់ជំនួយជាក់ស្តែងច្រើនបំផុត ទៅលើការលើកកម្ពស់បេតិកភណ្ឌវប្បធម៌កម្ពុជា។ ចំពោះការជួសជុលក្រុមប្រាសាទព្រះពិធូរ ដែលបានចាប់ផ្តើមដំណើរការកាលពី ខែកញ្ញា ឆ្នាំ២០១៥ មូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ គ្រោងនឹងបញ្ចប់ដំណាក់កាលដំបូងនេះ នៅក្នុងខែកញ្ញាឆ្នាំនេះ។
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានផ្តល់ថវិកាចំនួន៤០០ពាន់លានវ៉ុន ដែលជាទំហំធំបំផុតនៃជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) របស់បេតិកភណ្ឌវប្បធម៌កូរ៉េ ដែលមានគម្រោងជួសជុលប្រាសាទហុងណាងស៊ីដា ក្នុងរដ្ឋបាលបេតិកភណ្ឌវប្បធម៌ឡាវ។
ជាចុងបញ្ចប់ លោក ស៊ុំ ម៉ាប់ បានមានប្រសាសន៏ថា “ដោយសារតែភាពជោគជ័យរបស់ក្រុមការងារជួសជុលបេតិកភណ្ឌកូរ៉េ ខ្ញុំក៏ស្នើសុំឱ្យមានការចូលរួមបន្ថែមទៀត ទៅលើគម្រោងជួសជុលទីលានជល់ដំរី ដែលជារមណីយដ្ឋានដ៏ល្បីល្បាញមួយក្នុងតំបន់អង្គរ”។ ម្យ៉ាងទៀត “ប្រទេសកូរ៉េនិងកម្ពុជា មានចំណុចរួមជាច្រើននៃពុទ្ធសាសនានិងសម្បត្តិវប្បធម៌ សិលា ដែលធ្វើឱ្យខ្ញុំទន្ទឹងរង់ចាំនូវការផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមកផ្សេងៗទៀតនាពេលអនាគត “៕
Wednesday, February 28, 2018
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ គ្មានភ្ញៀវទេសចរណ៍ទៅលេងប្រទេសដែលមានសង្គ្រាម និងភេរវកម្មនោះទេ!
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មុននេះបន្តិចបានបញ្ជាក់ថា «គ្មានប្រទេសណាមួយមានទេសចរណ៍ទៅកាន់ទីនោះ នៅពេលដែលប្រទេសនោះមានការប្រយុទ្ធគ្នានោះទេ ហើយក៏គ្មានគោលដៅទេសចរណ៍ទាក់ទាញណាមួយដែលផ្តល់ឱកាសឱ្យពួកភេរវកម្ម វាយប្រហារភេរវកម្ម បង្កើតនូវសោកនាដកម្ម សម្រាប់វិស័យទេសចរណ៍»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ដូចនេះ ក្នុងពិធីអញ្ជើញជាអធិបតីភាពក្នុងពិធី បិទសន្និបាតបូកសរុបការងារទេចរណ៍ និង ចែកជ័យលាភីទីក្រុងស្អាតលើកទី២ នៅសណ្ឋាគារ រ៉េស៊ីដង់សុខាភ្នំពេញ រាជធានីភ្នំពេញ នារសៀលថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
លោកនាយករដ្ឋមន្ត្រីបានបន្តថា «សង្ឃឹមថាអ្នកទាំងអស់គ្នា ខិតខំធ្វើយ៉ាងម៉េច ទប់ស្កាត់កុំឱ្យមានភេរវកម្មចូលមកក្នុងប្រទេស ការពារនូវសន្តិភាព កុំឱ្យប្រទេសយើងធ្លាក់លេចលង់ទៅក្នុងសង្គ្រាមសារជាថ្មីម្តងទៀត យើងមានបទពិសោធន៍ឈឺចាប់គ្រប់គ្រាន់ណាស់ហើយ ហើយយើងក៏មានបទពិសោធន៍មើលឃើញអំពីការអភិវឌ្ឍ ក្នុងរយៈពេល ដែលប្រទេសកម្ពុជាយើងមានសន្តិភាព»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ទៀតថា «ដូច្នេះសង្ឃឹមថា មិនមែនគ្រាន់តែជាបញ្ហាភេរវកម្មវាយប្រហារប៉ុណ្ណោះទេ ក៏ប៉ុន្តែគ្រាន់តែចោលួចតូចតាចក៏មិនត្រូវមាននៅតាមតំបន់ទេចរណ៍នានាដែរ យើងមាននគបាលសម្រាប់ផ្នែកទេសចរណ៍របស់យើង ដែលចាំបាច់ត្រូវខិតខំពង្រឹងវិស័យនេះព្រោះថាមានតែតំបន់សុវត្ថិភាពប៉ុណ្ណោះ ដែលទេសចរណ៍មកលេង ហើយទាក់ទាញគេមកលេងម្តងហើយ គេនឹងមកលេងសារជាថ្មីម្តងទៀតដោយនាំមកជាមួយនឹងក្រុមគ្រួសាររបស់ពួកគេ ចំណុចអស់ទាំងនេះ គឺជាចំណុចដែលយើងប្តូរផ្តាច់»។
លោកនាយករដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរថា «បើទោះបីជានរណាគេថាយ៉ាងណាក៏ដោយ ប៉ុន្តែសន្តិភាពវាមានតម្លៃណាស់សម្រាប់ជីវិតរបស់យើងទាំងអស់គ្នា សម្រាប់ការអភិវឌ្ឍរបស់យើងទាំងអស់គ្នា សម្រាប់អ្នកដែលគេមិនសប្បាយចិត្តនឹងយើង គឺជារឿងរបស់គេ ប៉ុន្តែជាតិសាស្ត្ររបស់គេមិនបានមកស្លាប់ជាមួយយើងនោះទេ គឺមានតែប្រជាជនយើងតែប៉ុណ្ណោះ យើងមានបទពិសោធន៍គ្រប់គ្រាន់ណាស់យើង ដែលយើងងើបឈឡើងទាំងលំបាកវេទនាទម្រាំមានពេលនេះ»៕

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន កែសម្រួលសមាសភាព គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានចេញសេចក្តីសម្រេចមួយស្តីពី ការកែសម្រួលសមាសភាព គណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត។ នេះបើតាមសេចក្តីសម្រេចរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលទទួលបាននៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
តាមសេចក្តីសម្រេចបានឲ្យដឹងថា គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតមាន ៤០រូប ក្នុងនោះ លោកនាយករដ្ឋមន្រ្ដី ជាប្រធានកិត្តិយស និងមានលោកឧបនាយករដ្ឋមន្រ្ដី ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ដោយមានការចូលរួមពី ក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលរាជធានី-ខេត្ត អគ្គស្នងការ និងមេបញ្ជាការកងរាជអាវុធហត្ថ និងមានអគ្គលេខាធិការដ្ឋាន០១ រូប។
សូមជម្រាបជូនថា តួនាទី និងភារកិច្ចចំបង របស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត គឺរៀបចំចលនាប្រឡងប្រណាំងទីក្រុងស្អាត ហើយជ័យលាភី ទីក្រុងស្អាតលើកទី២ គ្រោងនឹងប្រកាសនៅថ្ងៃអបអរសាទរទិវាជាតិទីក្រុងស្អាត គឺនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះតែម្តង៕
ខាងក្រោមនេះជាសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ៖

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា អាស៊ានមិនអាចបែកបាក់ដោយសារតែប្រទេសនៅខាងក្រៅតំបន់នោះទេ!
បន្ទាប់ពីលេចលឺព័ត៌មានប្រឌិតថា កិច្ចប្រជុំ អាស៊ាន-អូស្ត្រាលី ដែលនឹងប្រព្រឹត្តនៅប្រទេសអូស្ត្រាលីនាពេលខាងមុខ អាស៊ាន និងអូស្ត្រាលី នឹងគាបសង្កត់មកលើកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា «ក្នុងក្របខណ្ឌអាស៊ាន យើងក៏ជាសមាជិកដែលមានការទទួលខុសត្រូវ អាស៊ានមិនអាចបែកបាក់ដោយសារតែប្រទេសនៅខាងក្រៅតំបន់នោះទេ អាស៊ានត្រូវតែមានសាមគ្គីភាព ហើយអាស៊ានមានសាមគ្គីភាពទើបអាស៊ានអាចចេញសេចក្តីថ្លែងការណ៍ណាមួយ ឬចេញនូវក្របខណ្ឌឯកសារណាមួយមកសម្រាប់អាស៊ាន»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងដូចនេះ ក្នុងឱកាសដែលលោកអញ្ជើញចុះជួបសំណេះសំណាល ជាមួយជាមួយកូនក្មួយកម្មករ កម្មការិនីសរុបប្រមាណ១៧,៨២៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន៨ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
លោកនាយករដ្ឋមន្ត្រី បានបន្តថា «យើងត្រូវការសហប្រតិបត្តិការជាមួយគេ គេក៏ត្រូវការសហប្រតិបត្តិការជាមួយយើងដែរ យើងជាប្រទេសនៃសមាជិកអង្គការសហប្រជាជាតិ គេក៏ត្រូវការយើងគាំទ្រគេ យើងក៏ត្រូវការគេគាំទ្រយើងនៅពេលបោះឆ្នោតម្តងៗ គេជាប្រទេសមួយមានសិទ្ធិប្រើប្រាស់ឆ្នោតមួយសន្លឹក យើងក៏មានសិទ្ធិប្រើប្រាស់មួយសន្លឹកឆ្នោត ដូច្នេះមិនមែនយើងពឹងតែគេទេ គេក៏ពឹងយើង»។
គួររំលឹកផងដែរថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាក់ការពិតទៅលើការប្រឌិតព័ត៌មានដូចដែលរៀបរាប់ខាងលើម្តងហើយ កាលពីថ្ងៃទី២១ ខែកុម្ភៈ កន្លងទៅដោយលោកបានមានប្រសាសន៍ថា « «រឿងអីបានជានាំគ្នានិយាយថា បន្តិចទៀត ហ៊ុន សែន ទៅអូស្ត្រាលីគឺគេហៅទៅគាប? នាយករដ្ឋមន្ត្រីនៃប្រទេសមួយ ដែលមានឯករាជ្យ ហើយគឺជាសមាជិកស្មើភាពស្មើសិទ្ធិ និងមានសិទ្ធិវេតូផងដែរ សេចក្តីថ្លែងការណ៍របស់អាស៊ានក៏ចេញមិនរួចដែរបើមានការបង្គាប់បញ្ជា ឬការធ្វើសកម្មភាពណាមួយ ដែលផ្ទុយនឹងឯករាជ្យ អធិបតេយ្យភាព និងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា សូមផ្តាំទុកឱ្យហើយទៅ!»៕

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញជាអធិបតីក្នុងពិធី បិទសន្និបាតបូកសរុបការងារទេចរណ៍ និងចែកជ័យលាភីទីក្រុងស្អាតលើកទី២
នៅរសៀលថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹង ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារទេចរណ៍ឆ្នាំ២០១៧ និងលើកទិសដៅឆ្នាំ២០១៨ អមជាមួយពិធីអបអរសាទរទិវាទីក្រុងស្អាតក្រោមប្រធានបទ «ទីក្រុងស្អាតដើម្បីទាំងអស់គ្នា និងពិធីចែកជ័យលាភីទីក្រុងស្អាតលើកទី២ សម្រាប់ឆ្នាំ២០១៨-២០២១»។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ តំណាងមន្ទីទេចរណ៍ខេត្ត តំណាងក្រុមហ៊ុនទេសចរណ៍ និងមន្ត្រីជំនាញពាក់ព័ន្ធ ជាច្រើនរូបទៀតផងដែរ៕

ក្រុមប្រឹក្សាធម្មនុញ្ញ ប្រកាសថាវិសោធនកម្ម ស្តីពីការរៀបចំ និងប្រព្រឹត្តិទៅ នៃក្រុមប្រឹក្សាធម្មនុញ្ញ គឺធ្វើឡើងដោយស្របតាមរដ្ឋធម្មនុញ្ញ
បន្ទាប់ពីពិនិត្យលើ ធម្មនុញ្ញភាព ទៅលើច្បាប់ស្តីពីវិសោធនកម្ម នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅ នៃក្រុមប្រឹក្សាធម្មនុញ្ញនោះ ក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាស្ថាប័នកំពូលមួយ បានប្រកាសថា វិសោធនកម្ម ច្បាប់នេះ បានដើរស្រប នឹងរដ្ឋធម្មនុញ្ញហើយ។ នេះបើតាមសេចក្តីសម្រេចរបស់ ក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨។
សេចក្តីសម្រេចនេះ បានបញ្ជាក់ថា ច្បាប់ស្តីពីវិសោធនកម្ម មាត្រា២៦ មាត្រា២៧ថ្មី មាត្រា២៨ មាត្រា៣១ និងមាត្រា៣២ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅ នៃក្រុមប្រឹក្សាធម្មនុញ្ញ ដែលរដ្ឋសភាបានអនុម័ត កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៥ និងព្រឹទ្ធសភា បានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើទម្រង់ និងគិតច្បាប់ ដោយឥតកែប្រែ និងចាត់ទុកជាការប្រញ៉ាប់ ក្នុងសម័យប្រជុំលើកទី១១ នីតិកាលទី៣ នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រូវបានប្រកាសថា ស្របនឹងរដ្ឋធម្មនុញ្ញ។
សេចក្តីសម្រេចនេះ បានធ្វើឡើង នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងកិច្ចប្រជុំពេញអង្គ នៃក្រុមប្រឹក្សាធម្មនុញ្ញ ជាសេចក្តីសម្រេចស្ថាពរ បិទផ្លូវតវ៉ា ហើយមានអានុភាពអនុវត្តទៅលើអំណាចទាំងអស់ ដែលមានចែងក្នុង រដ្ឋធម្មនុញ្ញ និងត្រូវផ្សាយក្នុងរាជកិច្ច។
ខាងក្រោមនេះជាសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ៖

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា គ្មានអ្វីល្អជាងរក្សាអ្វីដែលកំពុងមាននៅក្នុងដៃនោះទេ មានអ្នកខ្លះស្រែកថាដូរ ដោយមិនដឹងថាដូរទៅជាអ្វី
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា «គ្មានអ្វីល្អជាងរក្សាអ្វីដែលកំពុងមាននៅក្នុងដៃ មានអ្នកខ្លះ ដូរដូរ ដូរឬមិនដូរ ដូរ រួចចុះដូរហ្នឹងបែរមុខទៅខាងណា?» លោកបានបន្តថា «អាដូរដែលមិនដឹងរឿងរ៉ាវហ្នឹងហើយ ដូរពីសម្តេចព្រះនរោត្តមសីហនុ តាមរយៈរដ្ឋប្រហារទៅជា លន់ នល់ បានមកនូវសង្គ្រាម ចង់ដូរទៀត ក៏បានមួយសារទៀត អស់ ៣លាននាក់ អាហ្នឹងបានត្បូងចបបណ្តោយ ដល់ឥឡូវនេះមិនគិតធ្វើអីទេគិតតែពីដូរ អាធ្វើបង្គន់មួយមិនទាន់ធ្វើបានផងដូរទៀត ឯងធ្វើសាលាម៉ាកាគោក មកបបួលមិនដូរទេ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងដូចនេះ ក្នុងឱកាសដែលលោកអញ្ជើញចុះជួបសំណេះសំណាល ជាមួយជាមួយកូនក្មួយកម្មករ កម្មការិនីសរុបប្រមាណ១៧,៨២៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន៨ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
ដោយឃើញជាក់ស្តែងចំពោះបក្សប្រឆាំងកន្លងមក មិនដែលអបអរសារទរ សប្បាយរីករាយជាមួយភាពរីកចំរើន និងល្បីល្បាញរបស់កម្ពុជាលើឆាកអន្តរជាតិនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា «យើងពិនិត្យមើលប៉ុណ្ណេះ តើគេបានអបអរសាទរ ស៊ន ស៊ីវមី ដែលទទួលមេដាយមាសទេ? អត់ទេ តើគេបានអបអរសាទរព្រះវិហារ សំបូរព្រៃគុក ចូលជាបេតិកភណ្ឌពិភពលោកទេ? អត់ទេ តើគេបានអបអរសាទរកីឡាករ កីឡាការនីរបស់យើងដែលចេញទៅប្រកួតនៅខាងក្រៅបានមេដាយកំរិតពិភពលោក កម្រិតអាស៊ី និងកម្រិតអាស៊ាន សូម្បីតែរឿងប៉ុណ្ណឹងគេមិនហ៊ានអបអរសាទរផង តើគេអាចធ្វើជាមេដឹកនាំកម្ពុជាបានទេ?»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានលើកឡើងអំពីគោលនយោបាយរបស់បក្សប្រឆាំងដែលផ្ទុយគ្នាស្រឡះជាមួយគោលនយោបាយបក្សកាន់អំណាច «នៅពេលដែលយើងបានអនុវត្តន៍នូវគោលនយោបាយមួយជាក់លាក់ ស្តីពីការបង្រួបបង្រួមជាតិ ក្នុងពេលដែលគេដាក់ចេញនូវទិសដៅនយោបាយ មានឯងអត់អញ មានអញអត់ឯង បើឈ្នះ រឹបអូសពីអ្នកមានឱ្យអ្នកក្រ ហើយចុះអាគេអ្នកមានហ្នឹងគេខ្វះមធ្យោបាយណាស់ទៅហី? វាមិននាំទៅរកការកាប់គ្នា?» លោកបានបន្តថា «ប៉ុន្តែដោយសារតែមធ្យោបាយអញ្ចឹងហើយ បានវាអញ្ចឹង យល់ទេ? ទី១ មិនដែលឈ្នះ ទី២ មានតែរកអន្តរាយមកខ្លួនឯងប៉ុណ្ណឹង អត់មានអី ខុសពីហ្នឹងទេ»៕

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា ប្រទេសជាតិមួយដាច់ខាតត្រូវតែមានមធ្យោបាយការពារជាតិរបស់ខ្លួន
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងបង្ហើបឱ្យដឹងថា នៅយប់មិញនេះគ្រឿងសព្វាវុធទម្ងន់រាប់ម៉ឺនតោនត្រូវបានដឹកជញ្ជូនមកដល់កម្ពុជា ហើយបានដឹកយកទៅទុកដាក់រួចរាល់ផងដែរ ដោយលោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិជាអ្នកទទួលខុសត្រូវ។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករកម្មការិនីចំនួនជិត២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន៨ នៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ប្រទេសជាតិមួយដាច់ខាតត្រូវតែមានមធ្យោបាយការពារជាតិរបស់ខ្លួន ហើយលោកបានចាត់ទុកសព្វាវុធទាំងនេះ គឺជាទំនិញពិសេសសម្រាប់ជាតិ ប៉ុន្តែលោកមិនបានបង្ហាញថា សព្វាវុធទាំងនោះមានអ្វីខ្លះនោះទេ គ្រាន់តែបានបញ្ជាក់ថាសព្វាវុធទាំងនេះគឺជាការពង្រឹងនូវមធ្យោបាយការពារជាតិកម្ពុជាតែប៉ុណ្ណោះ៕

ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ប្រារព្ធទិវាជាតិ បង្ការ និងពន្លត់អគ្គីភ័យ លើកទី៣
ស្វាយរៀង៖ នៅព្រឹកថ្ងៃ ពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានប្រារព្ធទិវាជាតិ បង្ការ និងពន្លត់អគ្គីភ័យ លើកទី៣ ថ្ងៃទី២២ ខែកុម្ភៈ ក្រោមអធិបតីភាព លោក ហ៊ូ វតន: អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងលោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំង លោកឧត្តមសេនីយ៍ត្រី ខៀវ សុខុម ស្នងការស្តីទី លោកមេបញ្ជការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជារងតំបន់ប្រតិបត្តិការសឹករងខេត្ត និង លោក លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរងដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត អភិបាល ក្រុង/ស្រុក លោកអនុប្រធានសេនាធិការ លោកអនុប្រធានការិយាល័យ លោក លោកស្រីនាយការិយាល័យ លោកអធិការនគរបាលក្រុង/ស្រុក លោកមេបញ្ជាការវរៈទាំងពីរ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងតំណាងរោងចក្រសហគ្រាស សរុបវត្តមាន ៣១៥ នាក់៕
ខេត្តបាត់ដំបង រៀបចំសន្និបាទបូកសរុបការងារទេសចរណ៍ឆ្នាំ២០១៧ និងទិសដៅអនុវត្តបន្តឆ្នាំ២០១៨ អមជាមួយពិធីអបអរសាទរទិវាជាតិទីក្រុងស្អាត ក្រោមប្រធានបទ “ទីក្រុងស្អាត ដើម្បីទាំងអស់គ្នា”
បាត់ដំបង៖ នៅថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្ត និងលោកអភិបាលនៃគណៈអភិបាលក្រុងបាត់ដំបង បានអញ្ជើញចូលរួមក្នុងសន្និបាទបូកសរុបការងារទេសចរណ៍ឆ្នាំ២០១៧ និងទិសដៅអនុវត្តបន្តឆ្នាំ២០១៨ អមជាមួយពិធីអបអរសាទរទិវាជាតិទីក្រុងស្អាត ក្រោមប្រធានបទ “ទីក្រុងស្អាត ដើម្បីទាំងអស់គ្នា” និងពិធីចែកជ័យលាភីទីក្រុងស្អាតលើកទី២ សម្រាប់ឆ្នាំ២០១៨-២០២១ ក្រោមអធិបតីភាព លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។
ក្នុងពិធីនេះផងដែរ លោកអភិបាលខេត្តបាត់ដំបង បានឡើងធ្វើបទបង្ហាញស្តីពីការដែលក្រុងបាត់ដំបង នៃខេត្តបាត់ដំបង ទទួលបានជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន និងជ័យលាភីទីក្រុងស្អាតលើកទី២។
សូមបញ្ជាក់ថា៖ ក្រុងបាត់ដំបង នៃខេត្តបាត់ដំបង ធ្លាប់បានទទួលពានរង្វាន់ជ័យលាភីចំនួន០៣លើករួចមកហើយ ទី១- ទីក្រុងជ័យលាភីនិរន្តរភាពបរិស្ថានទីក្រុងអាស៊ាន ដែលពិធីទទួលធ្វើនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ (២០១៥ ) ទី២- ទីក្រុងស្អាតជ័យលាភីលេខ១ ផ្ការំដួល៣ទង (២០១៥-២០១៨) ដែលពិធីទទួលធ្វើ នៅរាជធានីភ្នំពេញ ទី៣- ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន (២០១៨) នៅទីក្រុឈៀងម៉ៃ ប្រទេសថៃ និងទី៤- គឺជ័យលាភីទីក្រុងស្អាតផ្ការំដួល៣ទងលើកទី២ (២០១៨-២០២១) ដែលនឹងប្រារព្ធពិធីនៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ៕

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា នៅថ្ងៃទី២៩ ខែធ្នូ ២០១៨ខាងមុខនឹងត្រូវរៀបចំពិធីខួប២០ឆ្នាំនៃនយោបាយឈ្នះ-ឈ្នះ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ខាងមុខ នឹងមានរៀបចំធ្វើពិធីខួបរំលឹកលើកទី២០នៃនយោបាយឈ្នះ-ឈ្នះតាមរយៈការសាងសង់នូវវិមានឈ្នះ-ឈ្នះដ៏ធំមួយដើម្បីរំលឹកអំពីការបញ្ចប់សង្រ្គាមតាមរយៈនៃនយោបាយឈ្នះ-ឈ្នះ។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករកម្មការិនីចំនួនជិត២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន៨ នៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ប្រសិនបើកាលពីពេលនោះពុំមានការអនុវត្តន៍នូវនយោបាយឈ្នះ-ឈ្នះនោះទេដែលអាចបញ្ចប់បាននូវសង្រ្គាម កុំថាឡើយឱកាសដែលយើងមានការងារធ្វើ គឺមានតែឱកាសរត់លូនក្រាបច្រើនជាងឱកាសរស់នៅបានសុខស្រួលប្រកបដោយសុភមង្គលដូចសព្វថ្ងៃនេះ។ លោកបានបន្ថែមថា នៅពេលដែលប្រទេសជាតិមួយមានសង្រ្គាមហើយ មិនត្រឹមតែលំបាកតែអ្នកដែលប្រឈមមុខដាក់គ្នានោះទេ អ្នកដែលនៅផ្នែកខាងក្រោយក៏លំបាកដែរ។ សូម្បីតែពលរដ្ឋស៊ីវិលក៏ត្រូវបានប្រមូលដើម្បីឱ្យជួយដឹកស្បៀងទៅកាន់សមរភូមិដែរ មានពេលខ្លះវាយទៅវាយមករាប់ទាំងការបោកគ្រាប់បែកគ្រប់កន្លែង វាយផ្តាច់ផ្លូវ វាយផ្តាច់ស្ពាន និងវាយរំខានដើម្បីកុំឱ្យកងទ័ពរដ្ឋាភិបាលមានលទ្ធភាពទៅវាយនៅកន្លែងដទៃបាន។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានសង្កត់ធ្ងន់ថា ប្រទេសកម្ពុជាយើងឆ្លងកាត់ការលំបាកគ្រប់បែបយ៉ាងច្រើនពេកហើយ ដោយសារនយោបាយឈ្នះ-ឈ្នះដែលមានឪពុកម្តាយជីដូនជីតារបស់កម្មករកម្មការិនីដែលបានចូលរួមចំណែកគាំទ្រអនុវត្តនូវនយោបាយឈ្នះ-ឈ្នះរបស់លោក ទើបធានាបាននូវការបញ្ចប់ទាំងស្រុងនៃសង្រ្គាម រក្សាបាននូវសុខសន្តិភាពនិងការអភិវឌ្ឍដែលអាចលើកកម្ពស់បាននូវជីវភាពរស់នៅរបស់កម្មករកម្មការិនីនៅពេលនេះ៕

ក្រសួងអប់រំគ្រោងបង្កើតសាលាជំនាន់ថ្មី ជាង២០០កន្លែងនៅគ្រប់ខេត្ត-ក្រុង ដោយផ្ដោតទៅលើមុខវិជ្ជា វិទ្យាសាស្រ្ត បច្ចេកទេស វិស្វកម្ម និងគណិតវិទ្យា
លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានបញ្ជាក់ឲ្យដឹងថា ក្រសួងគ្រោងបង្កើត សាលាជំនាន់ថ្មី ចំនួនជាង២០០សាលា នៅគ្រប់ខេត្ត-ក្រុង ដោយផ្ដោតទៅលើមុខវិជ្ជា វិទ្យាសាស្រ្ត បច្ចេកទេស វិស្វកម្ម និងគណិតវិទ្យា (STEM)។
ការបញ្ជាក់ឲ្យដឹងបែបនេះ បានធ្វើឡើងនៅក្នុង សិក្ខាសាលា ស្តីពីការសិក្សាមុខវិជ្ជា វិទ្យាសាស្រ្ត បច្ចេកទេស វិស្វកម្ម និងគណិតវិទ្យា (STEM) របស់គំរោងផ្តួចផ្តើម ស្តីពីមេដឹកនាំយុវជន វ័យក្មេងនៅអាស៊ីអាគ្នេយ៍ (YSEALI) ដោយរៀបចំធ្វើឡើងដោយ ស្ថានទូតអាមេរិក រួមជាមួយនឹងមូលនិធិអាស៊ី និងគំរោង STEM Cambodia នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
ក្នុងការថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន លោក ហង់ ជួនណារ៉ុង បានបញ្ជាក់ផងដែរថា «ជាការពិតណាស់ នៅទីតាមជនបទ មានការខ្វះខាតបើប្រៀបធៀបនឹងទីក្រុង ទាំងគ្រូបង្រៀន ទាំងបន្ទប់ពិសោធន៍នៅមានកម្រិត ប៉ុន្ដែក្រសួងនឹងបង្កើត សាលាជំនាន់ថ្មី ឬក៏ថាជាសាលាគំរូ ជាង២០០សាលា នៅគ្រប់ខេត្ត-ក្រុង ដោយផ្ដោតទៅលើ STEM»។
លោកបានលើកឡើងទៀតថា ក្នុងពេលបច្ចុប្បន្ន ក្រសួង បានចំណាយថវិកាជាង៥០% ផ្ដោតទៅលើ STEM ដោយសារតែ STEM នេះ មិនមែនផ្ដល់ទៅដល់ តែសិស្សធំៗនោះទេ គឺផ្ដល់តាំងពីនៅក្មេង ដោយរៀនចាប់ ផ្ដើមពីមូលដ្ឋានតែម្ដង។
លោក ហង់ ជួនណារ៉ុន បានកត់សម្គាល់ថា ប្រទេសកម្ពុជា មានការប្ដេជ្ញាចិត្តនៅក្នុងការកសាង និងបណ្ដុះបណ្ដាលកម្លាំងពលកម្ម ដើម្បីបំពេញបាននូវតំរូវការថ្នាក់ជាតិ និងដោយឡែក តំរូវការក្នុងការ អភិវឌ្ឍឧស្សាហកម្ម និងដើម្បីមានសមត្ថភាពប្រកួតប្រជែង នៅក្នុងទីផ្សារពលកម្ម ក្នុងតំបន់ដែលកាន់ តែមានភាពបើកចំហរខ្លាំងឡើង។
លោក បានបន្ថែមទៀតថា ពេលនេះ គេមើលឃើញថា អាស៊ានមានការធ្វើសមាហរណកម្មកាន់តែច្រើន ហើយការសិក្សាមុខវិជ្ជា វិទ្យាសាស្រ្ត បច្ចេកទេស វិស្វកម្ម និងគណិតវិទ្យា (STEM) បានបើកឲ្យមានឱកាសធំទូលាយ ឆ្លងព្រំដែន។
លោក William Heidt ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅកម្ពុជា បានថ្លែងថា ប្រជាជនកម្ពុជាដែលភាគច្រើន ស្ថិតនៅក្នុងវ័យក្មេង គឺជាអត្ថប្រយោជន៍មួយយ៉ាងធំ សម្រាប់ប្រទេស ហើយជាទុនមួយយ៉ាងធំ សម្រាប់ប្រទេសកម្ពុជា។
លោក William Heidt បន្ដថា «ខ្ញុំជឿយុវជនទាំងអស់ គួរតែមានឱកាសបានក្លាយជាអ្នក បង្កើតថ្មី អ្នកជំនាញ ផ្នែកសិក្សាអប់រំ អ្នកស្រាវជ្រាវ និងជាអ្នកដឹកនាំ ដែលអាចដោះស្រាយ បញ្ហាប្រឈមបន្ទាន់បំផុតរបស់ ប្រទេសកម្ពុជា និងពិភពលោក។ ការសិក្សា មុខវិជ្ជា STEM គឺជាមធ្យោបាយមួយ ដ៏ប្រពៃក្នុងការរៀបចំសិស្ស និស្សិតជំនាន់ក្រោយ ឲ្យប្រែក្លាយចក្ខុវិស័យ នេះ ឲ្យទៅជាការពិត»។
សូមបញ្ជាក់ថា សិក្ខាសាលាស្ដីពីការសិក្សាមុខវិជ្ជា STEM របស់គំរោងមេដឹកនាំ យុវជនវ័យក្មេងនៅ អាស៊ីអាគ្នេយ៍នេះ ប្រព្រឹត្ដទៅចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី៣ ខែមីនា ដោយមានការចូលរួមនៃយុវជន យុវនារីវ័យក្មេងចំនួន៥៩នាក់ ដែលមកពីប្រទេសអាស៊ានទាំង១០ ដោយរួមទាំងប្រទេសកម្ពុជាផងដែរ ដើម្បីជំរុញការសិក្សាមុខវិជ្ជា STEM។
សិក្ខាសាលានេះ នឹងផ្តោតលើសារៈសំខាន់ នៃការសិក្សាមុខវិជ្ជា STEM ភាពខ្វះចន្លោះ ក្នុងជំនាញមុខវិជ្ជា STEM នារី ដែលសិក្សាមុខវិជ្ជា STEM និងគំនិតថ្មីៗ ទាក់ទងនឹងមុខវិជ្ជា STEM ផងដែរ ៕

អភិបាលខេត្តព្រះសីហនុ ចូលរួមជាអធិបតីក្នុងទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ ខេត្ត
ព្រះសីហនុ៖ នៅក្នុងវេទិកាបុណ្យជាតិ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ នៅថ្ងៃទី១២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ អាជ្ញាធរខេត្តព្រះសីហនុ បានប្រារព្ធពិធីអបអរសាទរខួបលើកទី៣ ទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ ដោយមានថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ អង្គភាព ស្ថាប័នរដ្ឋ ប្រជាពលរដ្ឋ និងសិស្សានុសិស្សចូលរួមក្រោមអធិបតីភាពលោក យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ត្រី ប៊ួរ សុធី ស្នងការរងទទួលការងារអាវុធជាតិផ្ទុះ និងអគ្គិភ័យបានឲ្យដឹងថា ក្នុងឆ្នាំ២០១៧ កន្លងមក មានករណីអគ្គិភ័យកើតឡើងចំនួន ១៩លើក ក្នុងនោះឆេះផ្ទះ៧លើក ឆេះបន្ទប់ផ្ទះសំណាក់៣លើក ឆេះរថយន្តកំពុងបើបរ ៣លើក ឆេះឡក្នុងរោងចក្រ២លើក ឆេះរោងសិប្បកម្ម ១លើក ឆេះដំបូលបឹងកាឡូ ២លើក និងឆេះបន្ទប់ខារ៉ាអូខេ ១លើក។
លោកឧត្តមសេនីយ៍ត្រី បានបន្តទៀតថា គ្រោះថ្នាក់អគ្គិភ័យខាងលើបណ្ដាលឲ្យស្លាប់មនុស្សម្នាក់ និងរងរបួស៤នាក់ ។ ក្នុងត្រីមាសទី១ ឆ្នាំ២០១៨នេះ មានអគ្គិភ័យកើតឡើងចំនួន៦លើក បណ្ដាលឲ្យស្លាប់មនុស្ស ០១នាក់។
លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់កងកម្លាំងនគរបាល ក៏ដូចជាកងរាជអាវុធហត្ថខេត្ត ដែលបានចូលរួមអន្តរាគមន៍ជួយពន្លត់អគ្គិភ័យនៅក្នុងខេត្តបានទាន់ពេលវេលា ធ្វើឱ្យប្រជាពលរដ្ឋមានទំនុកចិត្ត។ ទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យនាពេលនេះ គឺជាយុទ្ធនាការដ៏ធំមួយក្នុងការបំផុសស្មារតីប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន និងមានការចូលរួមពីស្ថាប័នជាតិ អង្គការសង្គមស៊ីវិល វិស័យឯកជន ជាពិសេសប្រជាពលរដ្ឋអំពីគ្រោះមហន្តរាយផ្សេងៗបណ្តាលមកពីអគ្គិភ័យ ដើម្បីជំរុញឱ្យមន្រ្តីពន្លត់អគ្គិភ័យទាំងអស់មានសមត្ថភាពបន្ថែមទៀតនៅពេលមានករណីអគ្គិភ័យកើតឡើងដោយយថាហេតុណាមួយ ក្នុងសកម្មភាពជួយសង្គ្រោះឱ្យបានទាន់ពេលវេលា ពិសេសត្រូវយកចិត្តទុកដាក់ទប់ស្កាត់ភ្លើងឆេះព្រៃនៅរដូវប្រាំងផងដែរ៕

ខេត្តព្រះសីហនុ បើកកិច្ចប្រជុំពិភាក្សាអំពីការរៀបចំពិធីដុតបំផ្លាញគ្រឿងញៀនខុសច្បាប់
ព្រះសីហនុ៖ នៅសាលាខេត្តព្រះសីហនុ មានបើកកិច្ចប្រជុំរវាងប្រតិភូក្រសួងយុត្តិធម៌ដែលដឹកនាំដោយលោក ប៉ុក ម៉ាន់នី អនុរដ្ឋលេខាធិការក្រសួងយុតិ្តធម៌ ជាមួយលោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ ក្នុងគោលបំណងពិភាក្សាអំពីការរៀបចំពិធីការដុតបំផ្លាញគ្រឿងញៀនខុសច្បាប់ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ។
តាមប្រសាសន៍លោក ប៉ុក ម៉ាន់នី អនុរដ្ឋលេខាធិការក្រសួងយុតិ្តធម៌ បានអោយដឹងថា លោកឩបនាយករដ្ឋមន្ត្រី ស ខេង ស្នើឱ្យក្រសួងយុត្តិធម៌ជ្រើសរើសខេត្តចំនួនប្រាំ ជាកន្លែងសម្រាប់ដុតបំផ្លាញគ្រឿងញៀន ដោយយោងតាមអនុសាសន៍របស់លោកឩបនាយករដ្ឋមន្ត្រី ស ខេង ក្រសួងយុត្តិធម៌ ក៏បានសម្រេចជ្រើសរើសយកខេត្តព្រះសីហនុ ព្រោះកន្លងមកខេត្តព្រះសីហនុធ្វើការដុតបំផ្លាញគ្រឿងញៀន គឺតែងតែធ្វើនៅថ្ងៃទិវាប៉ុណ្ណោះ។
ក្នុងឱកាសនេះ លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍ ថ្លែងអំណរគុណគណៈប្រតិភូដែលបានអញ្ជើញចូលរួមប្រជុំនាថ្ងៃនេះ។លោកក៏បានឱ្យដឹងថា ចំពោះទីតាំងសម្រាប់ការដុតបំផ្លាញគ្រឿងញៀននេះ គឺមានតែទីតាំងមួយប៉ុណ្ណោះ ដែលអាចដុតបំផ្លាញបាននោះគឺតំបន់ក្បាលឆាយ នឹងមានអ្នកចូលរួមចំនួនពីរពាន់នាក់ សម្រាប់ខេត្តព្រះសីហនុ។
បន្ថែមពីលើនេះអង្គប្រជុំនេះក៏បានពិភាក្សាអំពីការរៀបចំថវិកា និងការរៀបចំសមាសភាពចូលរួមជាដើម។
ក្រោយពីកិច្ចប្រជុំនេះបានបញ្ចប់លោក ប៉ុក ម៉ាន់នី អនុរដ្ឋលេខាធិការក្រសួងយុតិ្តធម៌ ជាមួយលោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ ព្រមទាំងសមាជិកអង្គប្រជុំចុះពិនិត្យទីកន្លែងត្រៀមប្រារព្ធពិធីដែលស្ថិតនៅក្នុងតំបន់ក្បាលឆាយ សង្កាត់លេខ១ ក្រុងព្រះសីហនុ៕

Subscribe to:
Posts (Atom)