Wednesday, February 28, 2018

ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ប្រារព្ធទិវាជាតិ បង្ការ និងពន្លត់អគ្គីភ័យ លើកទី៣

ស្វាយរៀង៖ នៅព្រឹកថ្ងៃ ពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានប្រារព្ធទិវាជាតិ បង្ការ និងពន្លត់អគ្គីភ័យ លើកទី៣ ថ្ងៃទី២២ ខែកុម្ភៈ ក្រោមអធិបតីភាព លោក ហ៊ូ វតន: អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងលោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំង លោកឧត្តមសេនីយ៍ត្រី ខៀវ សុខុម ស្នងការស្តីទី លោកមេបញ្ជការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជារងតំបន់ប្រតិបត្តិការសឹករងខេត្ត និង លោក លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរងដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត អភិបាល ក្រុង/ស្រុក លោកអនុប្រធានសេនាធិការ លោកអនុប្រធានការិយាល័យ លោក លោកស្រីនាយការិយាល័យ លោកអធិការនគរបាលក្រុង/ស្រុក លោកមេបញ្ជាការវរៈទាំងពីរ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងតំណាងរោងចក្រសហគ្រាស សរុបវត្តមាន ៣១៥ នាក់៕




No comments:

Post a Comment