Wednesday, February 28, 2018

តំបន់ប្រតិបត្តិការសិករងខេត្តកែប បូកសរុបលទ្ធផលការងារយោធា ឆ្នាំ២០១៧ និងផ្សព្វផ្សាយផែនការការងារឆ្នាំ២០១៨

កែប៖ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសិករងខេត្តកែប នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ បានធ្វើសន្និបាតបូកសរុបការងារយោធា ដែលបានអនុវត្តក្នុងឆ្នាំ២០១៧ និងផ្សព្វផ្សាយផែនការ ការងារឆ្នាំ២០១៨ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ គង់ ប៊ុនថន មេបញ្ជាការង និងជានាយសេនាធិការយោធភូមិភាគទី៣ លោក សោម ពិសិដ្ឋ អភិបាលរងខេត្ត ឧត្តមសេនីយ៍ត្រី ឈឹម ខ្មៅ មេបញ្ជាការតំបន់ប្រតិបត្តិការសិករងខេត្ត ។

នាឱកាសនោះផងដែរ ឧត្តមសេនីយ៍ត្រី ឈឹម ខ្មៅ បានលើកឡើងថា ការអនុវត្តភារកិច្ចរយៈពេល១ឆ្នាំ ២០១៧កន្លងមកនេះ ក្រោមការដឹកនាំមប្រកបដោយគតិបណ្ឌិត របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៥ ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងការចង្អុលបង្ហាញផ្ទាល់ពីមេបញ្ជាការយោធភូមិភាគទី៣ និងប្រធាគណៈបញ្ជាការឯកភាពខេត្តកែប សម្រេចបានលទ្ធផលគួជាទីមោទនៈ ដូចជា៖ ១-រួមចំណែកការពារបូរណភាពទឹកដី រក្សាបាននូវសន្តិភាព សណ្តាប់ធ្នាប់ល្អតាមខែបន្ទាត់ព្រំដែន ២-រួមសហការ ការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងពេលប្រារព្ធពីធីបុណ្យជាតិ អន្តរជាតិ និងការពារ ថ្នាក់ដឹកនាំប្រតិភូអញ្ជើញមកធ្វើទស្សកិច្ចក្នុងភូមិសាស្រ្តខេត្តកែប ៣-គ្រប់គ្រងកំលាំងទ័ព ហ្វឹកហ្វឺនរៀនសូត្រសម្រេចតាមផែនការថ្នាក់លើ ៤-ជ្រើសរើសបេក្ខជន សិស្សនិស្សិតអោយចូលក្នុងក្របខណ្ឌបន្តវេណ តាមការកំណត់របស់ក្រសួងការពារជាតិ ៥-និងបានចាត់តាំងកងកំលាំង ចូលរួមអនុវត្តរាល់កិច្ចការងារសង្គមជាច្រើនក្នុងឆ្នាំ២០១៧ កន្លងមកនេះ។

លោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តស្តីទី បានធ្វើការវាយតំលៃខ្ពស់ចំពោះលទ្ធផលជាវិជ្ជមាន ដែលតំបន់ប្រតិបត្តិការសឹករងខេត្ត អនុវត្តសម្រេចបានរយៈពេលពេញមួយឆ្នាំនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ពិសេសខេត្តកែបឱ្យមានការរីកចំរើន។ លោកបានបញ្ជាក់ថា ទៅក្នុងកាលៈទេសៈណាក៏ដោយ កងយោធពលខេមរៈភូមិន្ទ នៅតែជាកំលាំងមួយដ៏មុតស្រួច និងមានវីរៈភាពក្លាហាន លះបង់សាច់ស្រស់ ឈាមស្រស់ ក្នុងការការពារបូរណភាពទឹកដីផ្តល់សន្តិភាព សុវត្ថិភាព និងភាពសុខសាន្តជូនប្រជាពលរដ្ឋគ្រប់ពេលវេលា ។

លោកក៏បាន ផ្តាំផ្ញើរដល់កងកំលាំងទាំងអស់បន្តជូយណែនាំដល់បងប្អូនប្រជាពលរដ្ឋ ចៀសអោយឆ្ងាយពីគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ និងរួមគ្នាសំអាតអនាម័យ បរិស្ថានខេត្តយើងឱ្យស្អាតជានិច្ច ដើម្បីរក្សាបាន ជ័យលាភីផ្ការំដួលបីទង និងជាខេត្តដែលមាននិរន្តភាពបរិស្ថាន ដូចអ្វីដែលខេត្តទទួលបានកន្លងមក។

មានប្រសាសន៍ក្នុងអង្គសន្និបាតនោះ ឧត្តមសេនីយ៍ទោ គង់ ប៉ុនថន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៣ បានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែង អនុវត្តភារកិច្ចទទួលបានលទ្ធផលល្អ ក្នុងការថែរក្សា សន្តិសុខ សុវត្ថិភាព ជួនប្រជាពលរដ្ឋក្នុងខេត្ត និងរក្សាបានសាមគ្គីភាព ឯកភាពផ្ទៃក្នុង បានល្អចេះជួយគ្នាទៅវិញទៅមក ពិសេសដោះស្រាយបាននូវបញ្ហាអសកម្មផ្សេងៗ ធ្វើអោយអង្គភាពរីកចំរើនទាំងស្មារតី សតិអារម្មណ៍ ។

ឧត្តមសេនីទោ គង់ ប៉ុនថន ក៏បានផ្តាំផ្ញើដល់នាយនាយរង និងពលទាហានទាំងអស់ ខិតខំបង្កើនសមត្ថភាព ហ្វឹកហ្វើនក្បួនយុទ្ធសាស្រ្ត ដើម្បីពង្រឹងអធិបតេយ្យភាព ការពារបូរណភាពទឹកដីយើងអោយបានគង់វង្ស ពិសេសត្រូវខិតខំថែរក្សាសុខភាព អនាម័យក្នុងការរស់នៅ គោរពវិន័យ បទបញ្ជាតាមឋានានុក្រម សាកសមជាកងទ័ព កូនចៅប្រជាជន៕




No comments:

Post a Comment