Wednesday, February 28, 2018

ខេត្តបាត់ដំបង រៀបចំសន្និបាទបូកសរុបការងារទេសចរណ៍ឆ្នាំ២០១៧ និងទិសដៅអនុវត្តបន្តឆ្នាំ២០១៨ អមជាមួយពិធី​អបអរសាទរ​ទិវាជាតិ​ទីក្រុងស្អាត​ ក្រោមប្រធានបទ​ “ទីក្រុងស្អាត​ ដើម្បីទាំងអស់គ្នា”​

បាត់ដំបង៖ នៅថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្ត និងលោកអភិបាលនៃគណៈអភិបាលក្រុងបាត់ដំបង បានអញ្ជើញចូលរួមក្នុងសន្និបាទបូកសរុបការងារទេសចរណ៍ឆ្នាំ២០១៧ និងទិសដៅអនុវត្តបន្តឆ្នាំ២០១៨ អមជាមួយពិធីអបអរសាទរទិវាជាតិទីក្រុងស្អាត ក្រោមប្រធានបទ “ទីក្រុងស្អាត ដើម្បីទាំងអស់គ្នា” និងពិធីចែកជ័យលាភីទីក្រុងស្អាតលើកទី២ សម្រាប់ឆ្នាំ២០១៨-២០២១ ក្រោមអធិបតីភាព លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។

ក្នុងពិធីនេះផងដែរ លោកអភិបាលខេត្តបាត់ដំបង បានឡើងធ្វើបទបង្ហាញស្តីពីការដែលក្រុងបាត់ដំបង នៃខេត្តបាត់ដំបង ទទួលបានជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន និងជ័យលាភីទីក្រុងស្អាតលើកទី២។

សូមបញ្ជាក់ថា៖ ក្រុងបាត់ដំបង នៃខេត្តបាត់ដំបង ធ្លាប់បានទទួលពានរង្វាន់ជ័យលាភីចំនួន០៣លើករួចមកហើយ ទី១- ទីក្រុងជ័យលាភីនិរន្តរភាពបរិស្ថានទីក្រុងអាស៊ាន ដែលពិធីទទួលធ្វើនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ (២០១៥ ) ទី២- ទីក្រុងស្អាតជ័យលាភីលេខ១ ផ្ការំដួល៣ទង (២០១៥-២០១៨) ដែលពិធីទទួលធ្វើ នៅរាជធានីភ្នំពេញ ទី៣- ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន (២០១៨) នៅទីក្រុឈៀងម៉ៃ ប្រទេសថៃ និងទី៤- គឺជ័យលាភីទីក្រុងស្អាតផ្ការំដួល៣ទងលើកទី២ (២០១៨-២០២១) ដែលនឹងប្រារព្ធពិធីនៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ៕




No comments:

Post a Comment