Wednesday, February 28, 2018

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញជាអធិបតីក្នុងពិធី បិទសន្និបាតបូកសរុបការងារទេចរណ៍ និងចែកជ័យលាភីទីក្រុងស្អាតលើកទី២

នៅរសៀលថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹង ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារទេចរណ៍ឆ្នាំ២០១៧ និងលើកទិសដៅឆ្នាំ២០១៨ អមជាមួយពិធីអបអរសាទរទិវាទីក្រុងស្អាតក្រោមប្រធានបទ «ទីក្រុងស្អាតដើម្បីទាំងអស់គ្នា និងពិធីចែកជ័យលាភីទីក្រុងស្អាតលើកទី២ សម្រាប់ឆ្នាំ២០១៨-២០២១»។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ តំណាងមន្ទីទេចរណ៍ខេត្ត តំណាងក្រុមហ៊ុនទេសចរណ៍ និងមន្ត្រីជំនាញពាក់ព័ន្ធ ជាច្រើនរូបទៀតផងដែរ៕





No comments:

Post a Comment