Wednesday, February 28, 2018

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ គ្មានភ្ញៀវទេសចរណ៍ទៅលេងប្រទេសដែលមានសង្គ្រាម និងភេរវកម្មនោះទេ!

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មុន​នេះ​បន្តិច​បាន​បញ្ជាក់ថា​ «គ្មានប្រទេស​ណាមួយ​មាន​ទេសចរណ៍​ទៅកាន់ទីនោះ នៅ​ពេល​ដែល​ប្រទេស​នោះ​មាន​ការ​ប្រយុទ្ធគ្នា​នោះទេ​ ហើយ​ក៏​គ្មាន​គោល​ដៅ​ទេសចរណ៍​ទាក់​ទាញ​ណាមួយ​ដែល​ផ្តល់​ឱកាស​ឱ្យ​ពួក​ភេរវកម្ម​ វាយ​ប្រហារ​ភេរវកម្ម​ បង្កើត​នូវ​សោកនាដកម្ម សម្រាប់​វិស័យ​ទេសចរណ៍»។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍​ដូចនេះ ក្នុងពិធីអញ្ជើញជាអធិបតីភាព​ក្នុងពិធី បិទសន្និបាតបូកសរុបការងារទេចរណ៍ និង ចែកជ័យលាភីទីក្រុងស្អាតលើកទី២ នៅសណ្ឋាគារ រ៉េស៊ីដង់សុខាភ្នំពេញ រាជធានីភ្នំពេញ នារសៀលថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

លោកនាយករដ្ឋមន្ត្រី​បាន​បន្តថា «សង្ឃឹមថា​អ្នក​ទាំង​អស់គ្នា ខិតខំធ្វើយ៉ាង​ម៉េច ទប់​ស្កាត់កុំ​ឱ្យ​មាន​ភេរវកម្ម​ចូល​មក​ក្នុង​ប្រទេស​ ការពារ​នូវ​សន្តិភាព​ កុំ​ឱ្យ​ប្រទេស​យើង​ធ្លាក់​លេចលង់​ទៅ​ក្នុង​សង្គ្រាម​សារជាថ្មី​ម្តងទៀត​ យើង​មាន​បទពិសោធន៍​ឈឺចាប់​គ្រប់​គ្រាន់​ណាស់​ហើយ​ ហើយ​យើង​ក៏​មាន​បទពិសោធន៍​មើលឃើញ​អំពី​ការ​អភិវឌ្ឍ ក្នុង​រយៈពេល​ ដែល​ប្រទេស​កម្ពុជា​យើង​មាន​សន្តិភាព»។​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​បាន​បញ្ជាក់​ទៀត​ថា​ «ដូច្នេះ​សង្ឃឹម​ថា មិនមែន​គ្រាន់​តែ​ជា​បញ្ហា​ភេរវកម្ម​វាយ​ប្រហារ​ប៉ុណ្ណោះទេ​ ក៏​ប៉ុន្តែ​គ្រាន់​តែ​ចោលួច​តូចតាច​ក៏​មិន​ត្រូវ​មាន​នៅ​តាម​តំបន់​ទេចរណ៍​នានាដែរ​ យើង​មាន​នគបាល​សម្រាប់​ផ្នែក​ទេសចរណ៍​របស់​យើង ដែល​ចាំបាច់​ត្រូវ​ខិត​ខំពង្រឹង​វិស័យ​នេះ​ព្រោះថា​មាន​តែ​តំបន់​សុវត្ថិភាព​ប៉ុណ្ណោះ​ ដែល​ទេសចរណ៍​មក​លេង​ ហើយ​ទាក់ទាញ​គេ​មក​លេង​ម្តងហើយ គេនឹង​មក​លេង​សារជាថ្មី​ម្តងទៀត​ដោយ​នាំ​មក​ជាមួយ​នឹង​ក្រុម​គ្រួសារ​របស់​ពួកគេ​ ចំណុច​អស់​ទាំង​នេះ គឺជាចំណុច​ដែល​យើង​ប្តូរ​ផ្តាច់»។​

លោក​នាយករដ្ឋមន្ត្រី ក៏​បាន​លើកឡើង​ផងដែរថា «បើទោះបីជានរណាគេ​ថា​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ​សន្តិភាព​វា​មាន​តម្លៃ​ណាស់​សម្រាប់​ជីវិត​របស់​យើង​ទាំងអស់គ្នា សម្រាប់​ការ​អភិវឌ្ឍ​របស់​យើង​ទាំង​អស់​គ្នា សម្រាប់​អ្នក​ដែល​គេ​មិន​សប្បាយ​ចិត្ត​នឹង​យើង គឺជារឿង​របស់​គេ​ ប៉ុន្តែ​ជាតិ​សាស្ត្រ​របស់​គេ​មិន​បាន​មក​ស្លាប់​ជា​មួយ​យើង​នោះទេ គឺ​មាន​តែ​ប្រជាជន​យើង​តែ​ប៉ុណ្ណោះ យើង​មាន​បទពិសោធន៍​គ្រប់​គ្រាន់​ណាស់​យើង ដែល​យើង​ងើប​ឈឡើង​ទាំង​លំបាក​វេទនា​ទម្រាំ​មាន​ពេលនេះ​»៕






No comments:

Post a Comment