Wednesday, February 28, 2018

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា គ្មានអ្វីល្អជាងរក្សាអ្វីដែលកំពុងមាននៅក្នុងដៃនោះទេ មានអ្នកខ្លះស្រែកថាដូរ ដោយមិនដឹងថាដូរទៅជាអ្វី

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា «គ្មាន​អ្វី​ល្អ​ជាង​រក្សា​អ្វី​ដែល​កំពុង​មាន​នៅ​ក្នុង​ដៃ​ មាន​អ្នក​ខ្លះ​ ដូរដូរ ដូរឬមិនដូរ ដូរ រួចចុះ​ដូរ​ហ្នឹង​បែរមុខទៅ​ខាងណា?» លោក​បាន​បន្តថា «អាដូរដែលមិនដឹងរឿងរ៉ាវហ្នឹងហើយ​ ដូរពី​សម្តេច​ព្រះ​នរោត្តម​សីហនុ តាមរយៈរដ្ឋប្រហារ​ទៅជា លន់ នល់​ បាន​មក​នូវ​សង្គ្រាម​ ចង់ដូរទៀត​ ក៏​បាន​មួយសារទៀត​ អស់​ ៣លាននាក់​ អាហ្នឹង​បាន​ត្បូង​ចប​បណ្តោយ​​ ដល់​ឥឡូវនេះ​មិនគិតធ្វើអីទេ​គិត​តែពី​ដូរ​ អាធ្វើ​បង្គន់​មួយ​មិន​ទាន់​ធ្វើ​បាន​ផង​ដូរទៀត​ ឯងធ្វើ​សាលាម៉ាកាគោក មកបបួលមិនដូរទេ​»។

​លោក​​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ដូចនេះ​ ក្នុង​ឱកាស​ដែលលោក​អញ្ជើញចុះ​ជួបសំណេះសំណាល ជាមួយជាមួយកូនក្មួយកម្មករ កម្មការិ​នីសរុបប្រមាណ១៧,៨២៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន៨ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃ​ពុធ ១៤កើត ខែផល្គុន ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

ដោយ​ឃើញ​ជាក់ស្តែង​ចំពោះ​បក្ស​ប្រឆាំង​កន្លងមក មិនដែល​អបអរសារទរ សប្បាយរីករាយ​ជាមួយ​ភាព​រីកចំរើន និងល្បីល្បាញ​របស់កម្ពុជាលើឆាកអន្តរជាតិ​នោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍ថា «យើង​ពិនិត្យ​មើល​ប៉ុណ្ណេះ​ តើ​គេ​បាន​អបអរ​សាទរ​ ស៊ន ស៊ីវមី​ ដែល​ទទួល​មេដាយ​មាស​ទេ​? អត់ទេ តើ​គេបាន​អបអរ​សាទរ​ព្រះ​វិហារ​ សំបូរ​ព្រៃគុក​ ចូល​ជាបេតិកភណ្ឌ​ពិភពលោកទេ? អត់ទេ​ តើគេបានអបអរសាទរ​កីឡាករ កីឡាការនីរបស់​យើង​ដែល​ចេញ​ទៅ​ប្រកួត​នៅ​ខាង​ក្រៅ​បាន​មេដាយ​កំរិត​ពិភពលោក​ កម្រិត​អាស៊ី និង​កម្រិត​​អាស៊ាន​​ សូម្បី​តែ​រឿង​ប៉ុណ្ណឹងគេ​មិន​ហ៊ាន​អបអរសាទរផង​ តើគេអាចធ្វើជាមេដឹកនាំ​កម្ពុជា​បាន​ទេ​?»។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​លើកឡើង​អំពី​គោលនយោបាយ​របស់​បក្ស​ប្រឆាំង​ដែល​ផ្ទុយ​គ្នា​ស្រឡះជាមួយ​គោលនយោបាយ​បក្ស​កាន់អំណាច «នៅ​ពេល​ដែល​យើង​បាន​អនុវត្ត​ន៍​នូវ​​គោល​នយោបាយ​មួយ​ជាក់លាក់​ ស្តី​ពី​ការ​បង្រួប​បង្រួមជាតិ​ ក្នុង​ពេល​ដែល​គេ​ដាក់​ចេញ​នូវ​ទិស​ដៅ​នយោបាយ​ មានឯង​អត់​អញ មាន​អញ​អត់​ឯង​ បើឈ្នះ រឹបអូសពីអ្នកមាន​ឱ្យអ្នកក្រ​ ហើយចុះ​អាគេអ្នកមានហ្នឹងគេខ្វះមធ្យោបាយណាស់ទៅហី? វាមិននាំ​ទៅ​រក​ការ​កាប់គ្នា?»  លោក​បាន​បន្តថា «ប៉ុន្តែ​ដោយសារ​តែ​មធ្យោបាយ​អញ្ចឹងហើយ បានវាអញ្ចឹង​ យល់ទេ? ទី១ មិនដែលឈ្នះ ទី២​ មាន​តែ​រក​អន្តរាយ​មក​ខ្លួន​ឯង​ប៉ុណ្ណឹង​ អត់​មាន​អី ខុសពីហ្នឹងទេ​»៕








No comments:

Post a Comment