Wednesday, February 28, 2018

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន កែសម្រួលសមាសភាព គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានចេញសេចក្តីសម្រេចមួយស្តីពី ការកែសម្រួលសមាសភាព គណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត។ នេះបើតាមសេចក្តីសម្រេចរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលទទួលបាននៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

តាមសេចក្តីសម្រេចបានឲ្យដឹងថា គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតមាន ៤០រូប ក្នុងនោះ លោកនាយករដ្ឋមន្រ្ដី ជាប្រធានកិត្តិយស និងមានលោកឧបនាយករដ្ឋមន្រ្ដី ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ដោយមានការចូលរួមពី ក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលរាជធានី-ខេត្ត អគ្គស្នងការ និងមេបញ្ជាការកងរាជអាវុធហត្ថ និងមានអគ្គលេខាធិការដ្ឋាន០១ រូប។

សូមជម្រាបជូនថា តួនាទី និងភារកិច្ចចំបង របស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត គឺរៀបចំចលនាប្រឡងប្រណាំងទីក្រុងស្អាត ហើយជ័យលាភី ទីក្រុងស្អាតលើកទី២ គ្រោងនឹងប្រកាសនៅថ្ងៃអបអរសាទរទិវាជាតិទីក្រុងស្អាត គឺនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះតែម្តង៕

ខាងក្រោមនេះជាសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ៖




No comments:

Post a Comment