Sunday, July 30, 2017

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ គណបក្សប្រជាជនកម្ពុជា​នៅ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​កាលៈ​​ទេសៈ

បើ​ទោះជាស្ថានភាព​ជំនន់​ទឹក​ភ្លៀង​បាន​ធូរ​ស្រាល​ខ្លះ​ហើយក្តី ក៏​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​តែ​បន្ត​អំពាវនាវ​ឲ្យ​អាជ្ញាធរ​មានសមត្ថកិច្ច​ពាក់​ព័ន្ធ​ទាំងអស់​បន្ត​ឃ្លាំមើល និងចុះ​ជួយ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់​ពេល​វេលា។

យោង​តាម​ទំព័រហ្វេសប៊ុក​ផ្លូវ​ការរបស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នា​ព្រឹក​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៧​នេះ នៅ​តែ​បន្ត​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កងកម្លាំង​គ្រប់​លំដាប់ ក្រសួង​មន្ទីរ ស្ថាប័ន​ពាក់​ព័ន្ធ និង​អាជ្ញាធរ​​ដែន​ដី ត្រូវ​បន្ត​ឃ្លាំងមើល​សភាពការណ៍​ទឹក​ឡើង​ចុះ និង​ជួយ​ប្រជា​ពល​រដ្ឋ​ឲ្យ​​បាន​ទាន់​ពេល​វេលា។ ត្រូវ​បង្កើន​ការ​​យក​ចិត្តទុកដាក់ និង​ប្រុង​ប្រយ័ត្នខ្ពស់ជានិច្ច​ដើម្បី​សុវត្ថិភាព​របស់បង​ប្អូន​ប្រជា​ពល​រដ្ឋ។ ព្រោះសុខទុក្ខប្រជាពលរដ្ឋ គឺ​ជា​សុខ​ទុក្ខ​របស់​យើង​ទាំង​អស់គ្នា ហើយគណបក្ស​ប្រជាជន គឺ​នៅ​ជាមួយ បង​ប្អូន​ប្រជា​ពល​រដ្ឋ​គ្រប់​កាលៈ​ទេសៈ​ទាំង​អស់៕