Sunday, November 05, 2023

សម្រង់ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត, ក្នុងពិធីបើក “«មហាសន្និបាតលើកទី ៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក”» ក្រោមប្រធានបទ “«ស្រមៃមើលឱកាស”»

 CMF:

  • លោកស្រី Juseon Byun ស្ថាបនិកមិត្តកាយឫទ្ធិនារីប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក
  • លោកស្រី Chempaka Emalin Pahamin
  • លោកស្រី Ching Ching Wee-ong ​
  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី
  • ឯកឧត្តម លោក​ជំទាវ អស់លោក លោកស្រី អង្គពិធីទាំងមូលជាទីមេត្រី!

ថ្ងៃនេះ ខ្ញុំមានសេចក្ដីសោមន្សរីករាយ ដែលបានចូលរួមជាអធិបតីក្នុងពិធីបើកមហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក (Friends of Asia Pacific WAGGGs) ដែលប្រព្រឹត្ដទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃ៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅលើទឹកដីអង្គរដ៏ពិសិដ្ឋនៃព្រះរាជាណាចក្រកម្ពុជា។ នាឱកាសដ៏មហាឱឡារិកនេះ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្ដៅជូនលោកស្រីបណ្ឌិត Juseon Byun ស្ថាបនិកមិត្តកាយឫទ្ធិនារីប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ព្រមទាំងគណៈប្រតិភូមិត្តកាយឫទ្ធិនារីគ្រប់បណ្ដាប្រទេសក្នុងតំបន់​អាស៊ីប៉ាស៊ីហ្វិក ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ ដែលមានវត្តមាននៅក្នុងអង្គពិធីនេះ។

ការរៀបចំមហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិកនេះ មិនត្រឹមតែជាព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកប៉ុណ្ណោះទេ តែជាព្រឹត្តិការណ៍ប្រវត្ដិសាស្ដ្រ និងដ៏មានអត្ថន័យសម្រាប់សមាគមកាយឫទ្ធិនារីកម្ពុជា ដែលត្រូវបានផ្ដល់ទំនុកចិត្តឲ្យធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតនេះ និងបង្ហាញជូនសមាជិកទាំងអស់នូវការរីកចម្រើនរបស់សមាគមនៅ​ក្រោមម្លប់នៃសុខសន្ដិភាព ស្ថិរភាព ឯកភាពជាតិនៅកម្ពុជា។ ការធ្វើជាម្ចាស់ផ្ទះនេះ ក៏ជាបទពិសោធន៍ដ៏សំខាន់សម្រាប់កម្ពុជា ក្នុងការត្រៀមធ្វើជាម្ចាស់ផ្ទះមហាសន្និបាតពិភពលោកលើកទី៣៩ នៅឆ្នាំ២០២៦ របស់សមាគមកាយឫទ្ធិនារីពិភពលោកផងដែរ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមមិត្តកាយឫទ្ធិនារីកម្ពុជាដែលបានចំណាយទាំងកម្លាំងកាយចិត្ត រៀបចំមហាសន្និបាតនេះឡើងយ៉ាងអធិកអធម។ ខ្ញុំក៏សូមអរគុណរដ្ឋបាលខេត្តសៀមរាប កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមសហការគ្នាបានយ៉ាងល្អក្នុងការ​រៀបចំសណ្ដាប់ធ្នាប់ ការពារសន្ដិសុខ សុវត្ថិភាព ធ្វើឲ្យមហាសន្និបាតលើកទី៧ ប្រព្រឹត្ដទៅដោយរលូន។

  • អង្គមហាសន្និបាតទាំងមូលជាទីមេត្រី!

បន្ទាប់ពីបានស្ដាប់នូវមតិស្វាគមន៍ និងរបាយការណ៍របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមមិត្តកាយឫទ្ធិនារីកម្ពុជា ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មដ៏ថ្លៃថ្លារបស់មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងការលើកកម្ពស់ចលនាកាយឫទ្ធិនារីក្នុងតំបន់ ក៏ដូចជាការចូលរួមជាមួយសមាគមកាយឫទ្ធិនារីពិភពលោក ក្នុងការអប់រំបណ្តុះបណ្តាលដល់នារី ដល់កុមារី យុវតី និងស្រ្តីវ័យក្មេង ឲ្យក្លាយទៅជាអ្នកដឹកនាំដែលប្រកបដោយសមត្ថភាព និងទំនុកចិត្ត។ ខ្ញុំសូមកត់សម្គាល់នូវគុណតម្លៃនៃចក្ខុវិស័យរបស់អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងការចង់ឃើញកុមារី យុវតី និងស្រ្តីវ័យក្មេងកម្ពុជារស់នៅក្នុងសីលធម៌ សេរីភាព សមធម៌ សេចក្តីថ្លៃថ្នូរ និងមានមោទនភាពចំពោះវប្បធម៌ និងអត្តសញ្ញាណរបស់ខ្លួន។ ខ្ញុំក៏សូមគាំទ្រចំពោះមាគ៌ាដ៏ត្រឹមត្រូវរបស់សមាគមកាយឫទ្ធិនារីកម្ពុជាដោយសមស្របជាមួយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សមភាពយេនឌ័រ តម្លៃស្រ្តី និងការអភិវឌ្ឍសមត្ថភាពយុវជន ដែលជាសសរទ្រូងរបស់ប្រទេសជាតិ។ ចក្ខុវិស័យ និងមាគ៌ាដ៏ខ្ពង់ខ្ពស់ទាំងនេះពិតណាស់ជាអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាចង់សម្រេចបាន ហើយខ្ញុំជឿជាក់ផងដែរថា រដ្ឋាភិបាលនៃបណ្តាប្រទេសទាំងអស់ក៏សាទរ និងគាំទ្រចំពោះចក្ខុវិស័យ និងគុណតម្លៃរបស់សមាគមកាយឫទ្ធិនារីទាំងអស់ដូចគ្នាដែរ។ ដូចនេះក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមអំពាវនាវដល់គ្រប់រដ្ឋាភិបាល និងបណ្តាភាគីពាក់ព័ន្ធទាំងអស់សូមចូលរួម និងគាំទ្រជាមួយនឹងចលនានៃសមាគមកាយឫទ្ធិនារីដើម្បីជំរុញឲ្យបេសកកម្មដ៏ថ្លៃថ្លាទាំងនេះសម្រេចបានដោយជោគជ័យ។

  • អង្គមហាសន្និបាតទាំងមូលជាទីមេត្រី!

ខ្ញុំយល់ថាពិភពលោកនឹងកាន់តែសុវត្ថិភាព ស្រស់បំព្រង និងកក់ក្តៅជាងមុន ប្រសិនបើស្រ្តីក្លាយជាអ្នកដឹកនាំកាន់តែច្រើន។ ជាមួយនឹងការគាបសង្កត់ពីកត្តាផ្សេងៗដូចជាកត្តាប្រពៃណី កត្តាសេដ្ឋកិច្ច និងកត្តាកង្វះការយល់ដឹង ស្រ្តីរាប់លាននាក់នៅលើពិភពលោកត្រូវបានរារាំងមិនឱ្យទទួលបាននូវឱកាសនៅក្នុងការអភិវឌ្ឍខ្លួនឯង និងចូលរួមនៅក្នុងសកម្មភាពសង្គម-សេដ្ឋកិច្ចឲ្យបានពេញលេញ ពេញសក្ដានុពលរបស់ខ្លួន។ សម្រាប់ខ្ញុំ នេះគឺជាការខាតបង់ដ៏គួរឲ្យសោកស្ដាយនៃមូលធនមនុស្ស ដែលជាកម្លាំងចលករដ៏រឹងមាំ ប្រកបដោយចីរភាព សម្រាប់សង្គមជាតិ ប្រសិនពួកគាត់បានឱកាសពេញលេញ។

ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ដ្រី និងក្មេងស្រីនៅគ្រប់វិស័យជាអាទិភាព នៅក្នុងរបៀបវារៈគោលនយោបាយរបស់ខ្លួន។ តាមរយៈយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ គឺយើងនឹងពង្រឹងភាពជាពលរដ្ឋនៅក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះស្រ្តីគឺជាស្នូល។ យើងនឹងជំរុញនូវការចូលរួមរបស់យុវតី ក្នុងការកំណត់ជោគវាសនារបស់ប្រទេសជាតិ ដោយមានសមាគមកាយឫទ្ធិនារីនេះជាយន្តការដ៏ចម្បងមួយ។ យើងក៏នឹងបង្កើនឱកាសទទួលបានការអប់រំ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់សិស្ស និស្សិតនារី តាមរយៈការបង្កើនអាហារូបករណ៍ និងកម្មវិធីបំប៉ននៅគ្រឹះស្ថានសិក្សា ការផ្ដល់កន្លែងស្នាក់នៅ ការធានាសុវត្ថិភាព និងការបង្កើនចំនួនគ្រូបង្រៀនជាស្រ្តី ការបង្កើនសមាមាត្រនៃការចូលរួមរបស់ស្រ្តីឲ្យបានជាអតិបរមានៅក្នុងស្ថាប័នជាតិគ្រប់ថ្នាក់ ការពង្រឹងឱកាសការងារ និងការពារសិទ្ធិធ្វើការងាររបស់ស្រ្តី ព្រមទាំងការបន្តដំឡើងតួនាទីរបស់ស្រ្តីក្នុងការធ្វើសេចក្ដីសម្រេចចិត្តនៅគ្រប់កម្រិតជាដើម។

ការប្ដេជ្ញាចិត្តទាំងនេះបានបង្ហាញថា រាល់សកម្មភាពដែលសមាគមកាយឫទ្ធិនារីពិភពលោក ក៏ដូចជាមិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក បាននិងកំពុងធ្វើ ដូចបានគូសបញ្ជាក់មុននេះបន្តិចដោយលោកស្រីបណ្ឌិត Juseon Byun ព្រមទាំងសកម្មភាពដែលសមាគមកាយឫទ្ធិនារីកម្ពុជាបាននិងកំពុងអនុវត្តសម្រេចបាន ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអនុវត្តគោលនយោបាយថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងន័យនេះ ក្នុងនាមនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមបញ្ជាក់នូវការគាំទ្រជាថ្មីម្ដងទៀតចំពោះរាល់សកម្មភាពរបស់សមាគមកាយឫទ្ធិនារីពិភពលោក សមាគមកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក និងមិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក ជាពិសេសសមាគមកាយឫទ្ធិនារីកម្ពុជា និងសូមរក្សាស្មារតី និងសកម្មភាពទាំងនេះបន្តទៀត ដើម្បីជួយអប់រំ អភិវឌ្ឍសមត្ថភាព សីលធម៌ គុណធម៌ សុជីវធម៌ និងថាមពលកុមារី/យុវតី ឲ្យមានអនាគតល្អ និងក្លាយជាធនធានមួយដ៏ចាំបាច់ក្នុងការកសាងប្រទេសទៅថ្ងៃខាងមុខ។

ជាទីបញ្ចប់ ខ្ញុំសូមជូនពរឲ្យមហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក ទទួលបានជោគជ័យត្រចះត្រចង់ ប្រកបដោយលទ្ធផលជាផ្លែផ្កាតាមការរំពឹងទុក។ ខ្ញុំសូមបួងសួងសូមដល់វត្ថុសក្ដិសិទ្ធទាំងឡាយនៅក្នុងលោក ជាពិសេស បារមីក្រុងអង្គរដ៏ពិសិដ្ឋរបស់យើង សូមប្រោះព្រំសព្វសាធុការពរជ័យមហាបវរប្រសើរ ជូនចំពោះគណៈប្រតិភូ កាយឫទ្ធិនារីទាំងអស់ សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ ជោគជ័យគ្រប់ភារកិច្ចការងារ និងជួបប្រទះពរទាំង៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ។

ខ្ញុំសូមប្រកាសបើក «មហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក» ចាប់ពីពេលនេះតទៅ។

សូមអរគុណ!

លោកស្រីបណ្ឌិត ចូសិន បាយអុន៖ ការទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និបាតសមាគមកាយឫទ្ធិនារីពិភពលោកលើកទី៣៩ ឆ្នាំ២០២៦» បានបង្ហាញអំពីសមត្ថភាព លទ្ធភាព និងឥទ្ធិពលរបស់កម្ពុជា

 


នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅខេត្តសៀមរាប សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រីបណ្ឌិត ចូសិន បាយអុន (Dr. Juseon Byun) ស្ថាបនិកមិត្តកាយឫទ្ធិនារីប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម ។ 

ជាកិច្ចចាប់ផ្ដើម សម្ដេចធិបតី បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ លោកស្រីបណ្ឌិត ចូសិន បាយអុន និងគណៈប្រតិភូដែលបានអញ្ជើញចូលរួម «មហាសន្និបាតមិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៧»  នៅកម្ពុជា នាពេលនេះ និងបានអរគុណចំពោះការគាំទ្រព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ «សន្និបាតសមាគមកាយឫទ្ធិនារីពិភពលោកលើកទី៣៩ ឆ្នាំ២០២៦» ខាងមុខ ហើយការទទួលធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២៦ នេះ ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅព្រះរាជាណាចក្រកម្ពុជា ។ សម្ដេចធិបតី បានបញ្ជាក់ថា ការរៀបចំមហាសន្និបាតនេះ មិនមែនត្រឹមតែជាការជាព្រឹត្តិការណ៍ជួបជុំប៉ុណ្ណោះនោះទេ ប៉ុន្តែក៏ជាសារមួយជំរុញលើកទឹកចិត្តដល់យុវវ័យកម្ពុជា ជាពិសេសស្ត្រី និងយុវតី ក្នុងការចូលរួមចំណែកសកម្មភាពនានារបស់សមាគមកាយឫទ្ធិនារីកម្ពុជា ក៏ដូចជាការលើកកម្ពស់សមភាពយេនឌ័រ ការផ្ដល់ភាពអង់អាច និងឱកាសរបស់ស្ត្រី និងយុវតីនៅកម្ពុជាក្នុងការចូលរួមសកម្មភាពសង្គម ។ សម្ដេចធិបតី ក៏បានបន្ថែមថា ក្រៅពីការចូលរួមមហាសន្និបាតនេះ គណៈប្រតិភូទាំងអស់ ក៏អាចអញ្ជើញទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាតនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសទស្សនា និងរីករាយជាមួយរមណីយដ្ឋានដ៏ពិសិដ្ឋនៃដែនដីអង្គរ ក្នុងខេត្តសៀមរាប ដែលមានប្រាសាទអង្គរវត្តជានិមិត្តរូប នៃព្រះរាជាណាចក្រកម្ពុជា ដែលបង្ហាញពីអរិយធម៌ដ៏រុងរឿងរបស់កម្ពុជាក្នុងសម័យមហានគរ ហើយការចូលរួមនេះក៏បានបង្ហាញអំពីបរិយាកាសសន្ដិភាព និងសុខសុវត្ថិភាពរបស់កម្ពុជាដល់ភ្ញៀវទេសចរណ៍ផងដែរ។ សម្ដេចធិបតី ក៏បានគូសបញ្ជាក់ដែរថា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាង ៤០ ឆ្នាំមកនេះ កម្ពុជាត្រូវបានស្ដា កសាង និងអភិវឌ្ឍរីកចម្រើនជាលំដាប់ចាប់តាំងពីការដួលរលំនៃរបបប្រល័យពូជសាសន៍ ហើយ សម្ដេចតេជោ តែងតែយកចិត្តទុកដាក់ និងលើកកម្ពស់សមភាពយេនឌ័រ និងការផ្ដល់ភាពអង់អាចដល់ស្ត្រី ។

ជាការឆ្លើយតប លោកស្រីបណ្ឌិត ចូសិន បាយអុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យលោកស្រី និងគណៈប្រតិភូមិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្ដែងការគួរសមក្នុងឱកាសនេះ ហើយលោកស្រី បានសម្ដែងនូវការអរគុណ និងក្ដីរំភើបរីករាយយ៉ាងខ្លាំងនូវការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅចំពោះលោកស្រី និងគណៈប្រតិភូទាំងអស់ ដែលធ្វើឱ្យលោកស្រី និងគណៈប្រតិភូមានមោទនភាពយ៉ាងខ្លាំងដែលបានអញ្ជើញមកព្រះរាជាណាចក្រកម្ពុជានាពេលនេះ ។ លោកស្រីបណ្ឌិតក៏បានសម្ដែងនូវការអបអរសាទរចំពោះព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និបាតសមាគមកាយឫទ្ធិនារីពិភពលោកលើកទី៣៩ ឆ្នាំ២០២៦» ដែលនេះបានបង្ហាញអំពីសមត្ថភាព លទ្ធភាព និងឥទ្ធិពលរបស់កម្ពុជា ក៏ដូចជាតំបន់អាស៊ីប៉ាស៊ីហ្វិកដែលបានទទួលសិទ្ធិរៀបចំព្រឹត្តិការណ៍អន្តរជាតិដ៏ធំនេះ ។ ទន្ទឹមនឹងនេះ លោកស្រីបណ្ឌិតបានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាព និងសមិទ្ធផលរបស់សមាគមកាយឫទ្ធិនារីកម្ពុជា តាមរយៈការចូលរួមសកម្មភាពនានារបស់ស្ត្រី និងយុវតីជាច្រើន ដែលនេះបង្ហាញពីភាពជាអ្នកដឹកនាំ ការទទួលខុសត្រូវ និងការចូលរួមចំណែករបស់ស្ត្រី និងយុវតី ក្នុងសង្គម ។

មុននឹងបញ្ចប់ សម្ដេចធិបតី បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តយកចិត្តទុកដាក់ និង គាំទ្ររាល់សកម្មភាពរបស់សមាគមកាយឫទ្ធិនារីកម្ពុជា ហើយបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពជាច្រើនរបស់សមាគមនាពេលកន្លងមក ព្រមជាមួយគ្នានេះ សម្ដេចធិបតី បានគូសបញ្ជាក់ផងដែរថា បច្ចុប្បន្ន យុវជន ក៏ដូចជាស្ត្រី និងយុវតីនៅកម្ពុជា គឺពោពេញដោយសមត្ថភាព និងភាពវ័យឆ្លាតដែលអាចឆ្លើយតបទៅនឹងការវិវត្តន៍នៃបច្ចេកវិទ្យាថ្មីៗ ដើម្បីទទួលបានឱកាសក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ៕








សេចក្តីប្រកាសព័ត៌មាន ស្តីពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីបណ្ឌិត ចូសិន បាយអុន (Dr. Juseon Byun) ស្ថាបនិកមិត្តកាយឫទ្ធិនារីប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក

 


សេចក្តីប្រកាសព័ត៌មាន ស្តីពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីបណ្ឌិត ចូសិន បាយអុន (Dr. Juseon Byun) ស្ថាបនិកមិត្តកាយឫទ្ធិនារីប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក

ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅខេត្តសៀមរាប







អ្នកនាំពាក្យរាជរដ្ឋាភិបាល៖សេរីភាពនិងការទទួលខុសត្រូវមិនអាចកាត់ផ្តាច់ចេញពីគ្នាបានឡើយ


ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ថ្ងៃនេះ មានបងប្អូនអ្នកសារព័ត៌មានបានសួរខ្ញុំដោយយោងរបាយការណ៍របស់អង្គការបរទេសមួយចំនួនដែលសរសេរថា សេរីភាពបញ្ចេញមតិ ភាពជាតំណាងរបស់ពលរដ្ឋ និងសេរីភាពសារព័ត៌មាននៅកម្ពុជា បានធ្លាក់ចុះដោយទទួលបាចំណាត់ថ្នាក់ទាប។ អង្គការសង្គមស៊ីវិលក្នុងស្រុកមួយចំនួនដែលធ្វើការខាងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យតែងគាំទ្ររបាយការណ៍បែបនេះ។

ខ្ញុំសូមបកស្រាយដូចតទៅ៖

មាត្រា៤១ នៃរដ្ឋធម្មនុញ្ញកម្ពុជាចែងថា«ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការជួបជុំ។ ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះដោយរំលោភនាំឱ្យប៉ះពាល់កិត្តិយសអ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិឡើយ។ របបសារព័ត៌មានត្រូវរៀបចំឡើងដោយច្បាប់»។ មាត្រានេះមានន័យគ្រប់គ្រាន់ក្នុងការធានាសេរីភាពបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសេរីភាពផ្សេងទៀតឱ្យប្រព្រឹត្តទៅដោយរលូនក្នុងក្របខ័ណ្ឌច្បាប់និងការទទួលខុសត្រូវ។ នេះគឺជាខ្នាតសម្រាប់វាស់វែង។

នៅលើពិភពលោកនេះ គ្មានប្រទេសណាអនុញ្ញាតឱ្យប្រើសិទ្ធិដោយមិនភ្ជាប់ជាមួយនឹងការទទួលខុសត្រូវឡើយ។ សូម្បីតែហ្វេសប៊ុកក៏មានកំណត់អំពីស្តង់ដាសហគមន៍ដែរ។ ប្រសិនបើយើងហ៊ានបំពាន សេរីភាពរបស់យើងនឹងត្រូវគេបិទខ្ទប់មិនខានឡើយ។ នៅកម្ពុជា រឿងដែលគួរឱ្យយកចិត្តទុកដាក់និងព្រួយបារម្ភគឺមិនមែនការរឹតត្បិតសេរីភាពនោះទេ ប៉ុន្តែ បញ្ហាធំបំផុតគឺការប្រើប្រាស់សិទ្ធិសេរីភាពមិនត្រឹមត្រូវដូចដែលរដ្ឋធម្មនុញបានកំណត់។

ក្នុងន័យនេះ ចំណាត់ការផ្លូវច្បាប់ចំពោះអ្នកប្រើសេរីភាពដោយបំពានលើអ្នកដទៃមិនត្រូវចាត់ទុកការរឹតត្បិតសេរីភាពបញ្ចេញមតិឡើយ តែជាការអនុវត្តច្បាប់ក្នុងក្របខ័ណ្ឌនីតិរដ្ឋទៅវិញទេ។ ចំណែកឯដំណើរការសារព័ត៌មានត្រូវបានកំណត់ដោយច្បាប់ស្តីពីរបបសារព័ត៌មានដែលកំពុងស្ថិតនៅជាធរមាន។ គ្មានជនណាអាចបដិសេធច្បាប់ដែលអនុម័តដោយរដ្ឋសភានិងត្រូវបានប្រកាសឱ្យប្រើជាធរមានបានទេ។

និយាយពីភាពជាតំណាងរបស់ប្រជាពលរដ្ឋ ក្រៅពីការបោះឆ្នោតដែលជាដំណើរការប្រជាធិបតេយ្យដ៏ធំបំផុត ប្រជាពលរដ្ឋខ្មែរក៏អាចលើកបញ្ហានានាជូនដល់អាជ្ញាធរ ឬតំណាងរាស្ត្រដើម្បីដោះស្រាយ។ លើសពីនេះ ពួកគេអាចសំណូមពរដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់រហូតដល់នាយករដ្ឋមន្ត្រីតាមរយៈបណ្តាញទំនាក់ទំនងសង្គម។ ដូច្នេះ សេរីភាពនិងភាពជាតំណាងរបស់ប្រជាពលរដ្ឋខ្មែរពិតជាទូលំទូលាយយ៉ាងខ្លាំង។ បញ្ហាដែលត្រូវផ្តោតការយកចិត្តទុកដាក់នៅពេលនេះគឺការប្រើប្រាស់សេរីភាពដែលភ្ជាប់ដោយការទទួលខុសត្រូវពីព្រោះរបស់ពីរយ៉ាងនេះមិនអាចផ្តាច់ចេញពីគ្នាបានឡើយ។

ក្នុងន័យនេះ អង្គការសង្គមស៊ីវិលដែលធ្វើការខាងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ គួរគប្បីចូលរួមចំណែកក្នុងការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកនយោបាយ និងអ្នកសារព័ត៌មានមួយចំនួន អំពីការទទួលខុសត្រូវដោយមិនត្រូវនិយាយតែពីសិទ្ធិរបស់ខ្លួនហើយបំភ្លេចចោលនូវការគោរពសិទ្ធិអ្នកដទៃ និងគោរពច្បាប់របស់ប្រទេសនោះឡើយ។

ការប្រើប្រាស់សិទ្ធិសេរីភាពដោយមិនភ្ជាប់ជាមួយការទទួលខុសត្រូវគឺជាគ្រោះថ្នាក់មិនខុសពីការបើកបរយានយន្តដែលគ្មានហ្វ្រាំងនៅលើដងផ្លូវសាធារណៈនោះឡើយ។ ដូច្នេះ សូមចូលរួមទាំងអស់គ្នាដើម្បីកសាងសង្គមួយដែលសម្បូរដោយធនធានមនុស្សប្រកបដោយចំណេះដឹង ការទទួលខុសត្រូវ និងការគោរពច្បាប់៕

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកមហាសន្និបាត មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក


នៅព្រឹកថ្ងៃអាទិត្យ ៧រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែ​វិច្ឆិកា ឆ្នាំ២០២៣ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ​ជាអធិប​តីភាពបើកមហាសន្និបាត​មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក។

មហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលរៀបចំឡើង​លើទឹកដី​សៀមរាបអង្គរ​ពី​ថ្ងៃទី៥ ដល់ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានប្រព្រឹត្តទៅ​ក្រោម​​ប្រធានបទ «ស្រមៃមើលឱកាស៖ ផ្តល់អំណាចដល់ កុមារី និងយុវតី»។

លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានមានប្រសាសន៍អោយដឹងថា មហាសន្និបាតមិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក លើកទី៧ នាពេលនេះ គឺជាព្រឹត្តិការណ៍មួយដ៏មានសារៈសំខាន់ទាំងសម្រាប់សមាគមកាយឫទ្ធិនារីពិភពលោក និងជាពិសេសសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកផ្ទាល់ ដែលមានលក្ខណៈជាការជួបប្រជុំថ្នាក់តំបន់មួយដ៏ធំ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធដើម្បីរួមគ្នាពិនិត្យវឌ្ឍនភាព និងទទួលដឹងលឺពីសមិទ្ធផលដែលសមាគមមិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក សម្រេចបានកន្លងមកលើកិច្ចការងារជួយ កុមារី យុវតី ស្រ្តីវ័យក្មេង នៅទូទាំងពិភពលោកឱ្យទទួលបានចំណេះដឹងបទពិសោធន៍ និងលទ្ធភាពមួយសមរម្យអាចកសាងអនាគតរបស់ពួកគេទៅថ្ងៃខាងមុខបានកាន់ប្រសើរឡើង។

លោកជំទាវបានបន្តទៀតថា ការជ្រើសរើសកម្ពុជាឱ្យធ្វើជាម្ចាស់ផ្ទះមហាសន្និបាតលើកទី៧ មិត្ត កាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក គឺមិនមែនជារឿងដែលកើតឡើងដោយចៃដន្យទេ តែផ្ទុយទៅវិញ គឺជាការសម្រេចប្រកបដោយសុភវិនិច្ឆ័យរបស់លោកស្រីបណ្ឌិត Dato' Dr Juseon Byun ដែលជាស្ថាបនិក មិត្តកាយ ឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក និងលោកស្រី Chempaka Emalin Pahamin ប្រធានកាយឫទ្ធិនារីតំបន់អាស៊ី ប៉ាស៊ី-ហ៊្វិក លោកស្រី Ching Ching Wee-Ong ប្រធានមិត្តកាយឫទ្ធិនារីប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយ សង្កេតឃើញពីការរីកចម្រើន និងការកើនឡើងសមាជិក មិត្តកាយឫទ្ធិនារីប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៅកម្ពុជា ផ្ទាល់។ លោកជំទាវសូមសម្តែងនូវក្តីរំភើប និងមានមោទនភាពជាទីបំផុត ចំពោះកិច្ចខិតខំប្រឹង ប្រែង និងលទ្ធផលដែលមិត្តកាយឫទ្ធិនារីប្រចាំកម្ពុជាសម្រេចបានរហូតមានឱកាសធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតនាពេលនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការរៀបចំមហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិកនេះ មិនត្រឹមតែជាព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកប៉ុណ្ណោះទេ តែក៏ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងដ៏មានអត្ថន័យសម្រាប់សមាគមកាយឫទ្ធិនារីកម្ពុជា ដែលត្រូវបានផ្ដល់ទំនុកចិត្តឱ្យធ្វើជាម្ចាស់ផ្ទះ រៀបចំមហាសន្និបាតនេះ និងបង្ហាញជូនសមាជិកទាំងអស់នូវការរីកចម្រើនរបស់សមាគម នៅក្រោមម្លប់នៃសុខសន្តិភាព, ស្ថិរភាព និងឯកភាពជាតិ នៅកម្ពុជា ។សម្តេចធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានចំណាយទាំងកម្លាំងកាយចិត្ត រៀបចំមហាសន្និបាតនេះឡើងយ៉ាងអធិកអធម និងសូមអរគុណ រដ្ឋបាលខេត្តសៀមរាប, កងកម្លាំងប្រដាប់អាវុធ, និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួម សហការគ្នាយ៉ាងល្អក្នុងការរៀបចំសណ្តាប់ធ្នាប់ ការពារសន្តិសុខ និងសុវត្ថិភាព ធ្វើឱ្យមហាសន្និបាតលើក ទី៧នេះ អាចប្រព្រឹត្តទៅដោយរលូន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះបេសកកម្មដ៏ថ្លៃថ្លារបស់មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងការលើកកម្ពស់ចលនាកាយឫទ្ធិនារីក្នុងតំបន់ ក៏ដូចជា ការចូលរួមជាមួយសមាគមកាយឫទ្ធិនារីពិភពលោក ក្នុងការអប់រំ និងបណ្ដុះបណ្តាលដល់កុមារី យុវតី និង ស្រ្តីវ័យក្មេង ឱ្យក្លាយជាអ្នកដឹកនាំដែលប្រកបដោយសមត្ថភាព និងទំនុកចិត្ត។សម្តេចធិបតីបានថ្លែងកត់សម្គាល់នូវគុណតម្លៃ នៃចក្ខុវិស័យរបស់អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុង «ការចង់ឃើញកុមារី យុវតី និង ស្ត្រីវ័យក្មេងកម្ពុជា រស់នៅក្នុងសីលធម៌, សេរីភាព, សមភាព, សេចក្តីថ្លៃថ្នូរ និងមានមោទនភាព ចំពោះវប្បធម៌ និងអត្តសញ្ញាណរបស់ខ្លួន។ សម្តេចធិបតី បាន ប្រកាសគាំទ្រចំពោះមាគ៌ាដ៏ត្រឹមត្រូវរបស់សមាគមកាយឫទ្ធិនារី កម្ពុជា ដែលសមស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សមភាពយេនឌ័រ, តម្លៃស្ត្រី និងការអភិវឌ្ឍសមត្ថភាពយុវជន ដែលជាសសរទ្រូងរបស់ប្រទេសជាតិ។

សម្តេចធិបតីបានថ្លែងថា សម្តេចជឿជាក់ថា រដ្ឋាភិបាលនៃបណ្ដាប្រទេសទាំងអស់ ក៏សាទរ និងគាំទ្រចំពោះចក្ខុវិស័យ និង គុណតម្លៃរបស់សមាគមកាយឫទ្ធិនារីទាំងអស់ដូចគ្នាដែរ។ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា, សម្តេចសូមអំពាវនាវដល់គ្រប់រដ្ឋាភិបាល និងបណ្តាភាគីពាក់ព័ន្ធទាំងអស់ គាំទ្រ និងចូលរួមជាមួយចលនានៃសមាគមកាយឫទ្ធិនារី ដើម្បីជំរុញឱ្យបេសកកម្មដ៏ថ្លៃថ្លាទាំងនេះ សម្រេចបានដោយជោគជ័យ។

សម្តេចបន្តថា ពិភពលោកនឹងកាន់តែសុវត្ថិភាព, ស្រស់បំព្រង, និងកក់ក្តៅជាងមុន ប្រសិនបើមានស្រ្តីក្លាយជាអ្នកដឹកនាំកាន់តែច្រើន។ ជាមួយនឹងការគាបសង្កត់ពីកត្តាផ្សេងៗ ដូចជា កត្តាប្រពៃណី, កត្តាសេដ្ឋកិច្ច និងកត្តានៃកង្វះការយល់ដឹង, ស្រ្តីរាប់លាននាក់លើពិភពលោក ត្រូវបានរារាំងមិនឱ្យ ទទួលបាននូវឱកាសក្នុងការអភិវឌ្ឍខ្លួនឯង និងចូលរួមក្នុងសកម្មភាពសង្គម-សេដ្ឋកិច្ច ឱ្យបានពេញសក្តានុពលរបស់ខ្លួន។ នេះគឺជាការខាតបង់ដ៏គួរឱ្យសោកស្តាយនៃមូលធនមនុស្ស ដែលជាកម្លាំងចលករដ៏រឹងមាំ ប្រកបដោយចីរភាព សម្រាប់សង្គមជាតិ ប្រសិនពួកគាត់ទទួលបានឱកាសពេញលេញ ។

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យ ជាអាទិភាពនៅក្នុងរបៀបវារៈគោលនយោបាយរបស់ខ្លួន។ តាមរយៈយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១, យើងនឹងពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមាន អារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌, សមធម៌ និងបរិយាបន្ន, ដែលក្នុងនោះ ស្ត្រីគឺជាស្នូល។ រាល់សកម្មភាពដែលសមាគមកាយឫទ្ធិនារីពិភពលោក ក៏ដូចជា មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក បាន និងកំពុងធ្វើ ដូចបានគូសបញ្ជាក់ដោយលោក ស្រីបណ្ឌិត ចូសិន បាយអុន (Juseon Byun) ព្រមទាំងសកម្មភាពដែលសមាគមកាយឫទ្ធិនារីកម្ពុជាបាន និងកំពុងអនុវត្ត និងសម្រេចបាន ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ដល់ការអនុវត្តគោលនយោបាយ ថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា៕





































ជំទាវបណ្ឌិត ពេជ ចន្ទមុនី ថ្លែងថា ចលនាកាយឫទ្ធិនារី ផ្ដល់ភាពសប្បាយរីករាយ សម្រាប់កុមារី និងយុវតី កសាងទំនុកចិត្ត​ក្នុ​ង​កា​រអភិវឌ្ឍប្រទេសជាតិ


ជំទាវបណ្ឌិត ពេជ ចន្ទមុនី ស្ត្រីទី១នៃព្រះរាជាណា​ច​ក្រកម្ពុជា បានថ្លែងថា ចលនាកាយឫទ្ធិនារី មិនត្រឹមតែមានគោលដៅ​ផ្ដ​ល់​ភា​ព​ស​ប្បា​យ​រីក​រា​យ​​សម្រាប់កុមារី និងយុវតីប៉ុណ្ណោះទេ ថែមទាំងជាសកម្មភាពអប់រំក្រៅប្រព័​ន្ធមួយដែល​ផ្ត​ល់​ឱ​កា​​សឱ្យកុមារី និងយុវតីសាកល្បងចូលរួមសកម្មភាពសង្គមផ្សេងៗ ដើម្បីកសាងទំនុកចិត្ត និង​កា​រចាប់អារម្មណ៍របស់ពួកគេលើបញ្ហាសង្គម និងការអភិវឌ្ឍប្រទេសជាតិ។


ក្នុងកម្មវិធីបើកមហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក នៅខេ​ត្តសៀ​មរា​ប នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ លោកជំទាវបណ្ឌិត បានថ្លែងបញ្ជាក់ថា ចល​នា​កា​យ​ឫទ្ធិនារី គឺជាសកម្មភាពក្រៅរដ្ឋាភិបាល ដែលមិនប្រកាន់បក្ខពួក វណ្ណៈ ពូជសាសន៍ ពណ៌​ស​ម្បុរ និងជាចលនាកើតឡើងដោយការស្ម័គ្រចិត្តផ្ទាល់ខ្លួនរបស់សមាជិកាម្នាក់ៗ ដោ​យមិ​នមា​ន​កា​របង្ខិតបង្ខំក្នុងរូបភាពណាមួយឡើយ និងមិនមានប៉ះពាល់ដល់ការសិក្សា ឬបំពេញ​ការ​ងារ​រ​ប​​ស់​សមាជិកម្នាក់ៗនោះទេ។

ដោយទទួលបានប្រកាសនីយបត្រ និងផ្លាកសញ្ញា FAPWពីលោកស្រីបណ្ឌិត Juseon Byun ដែ​លជាស្ថាបនិក FAPW និងលោកស្រី Ching Ching Wee-Ong ប្រធានមិត្តកាយឫទ្ធិ​នា​រី​ប្រ​ចាំ​​តំបន់អាស៊ីប៉ាស៊ីហ្វិកសមាគមកាយឫទ្ធិនារីកម្ពុជា បានខិតខំបំពេញកាតព្វ​កិច្ចរ​បស់ខ្លួ​នយ៉ា​ង​ខ្ជាប់ខ្ជួន ព្រមទាំងសម្រេចបានសមិទ្ធផលជាច្រើន ដោយប្រកាន់ខ្ជាប់នូវបេសកកម្មរបស់ស​មា​គម ស្របតាមគោលបំណងរបស់សមាគមកាយឫទ្ធិនារីពិភពលោក (WAGGGS) គឺការ​ជួយ​អភិវឌ្ឍថាមពល កុមារី យុវតី ដើម្បីក្លាយទៅជាពលរដ្ឋល្អ ដែលមាន​ការទទួលខុសត្រូ​វ​ចំ​ពោះ​ខ្លួនឯង គ្រួសារ សហគមន៍ និងប្រទេសជាតិ និងស្របតាមចក្ខុវិស័យជាក់លាក់មួយ​គឺ​កា​រ​ច​ង់ឃើញកុមារី និងយុវតីកម្ពុជារស់នៅក្នុងសីលធម៌ សេរីភាព សមភាព សេចក្តីថ្លៃថ្នូរ និ​ងមា​ន​មោ​ទនភាពចំពោះវប្បធម៌ និងអត្តសញ្ញាណរបស់ខ្លួន។
សមាគមកាយឫទ្ធិនារីកម្ពុជាមានក្តីសោមនស្សរីករាយ ដែលបានទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ មហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក ក្រោមប្រធានបទ ស្រមៃ មើ លឱកាស "ផ្តល់អំណាចដល់កុមារី និងយុវតី” (Imagine Possibilities)នៅលើទឹកដីអង្គរខេត្ត សៀមរាប ដែលដឹកនាំដោយលោកជំទាវបណ្ឌិតពេជ ចន្ទមុនី ស្ត្រីទី១នៃព្រះរាជា ណាចក្រក ម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់ សម្តេចមហាបវរធិ បតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ការជ្រើសរើសកម្ពុជាឱ្យធ្វើជាម្ចាស់ផ្ទះមហាសន្និបាតលើកទី៧របស់មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក គឺជាការសម្រេចប្រកបដោយសុភវិនិច្ឆ័យរបស់លោកស្រីបណ្ឌិត Juseon Byun ដែលជាស្ថាបនិក FAPW និងលោកស្រី Chempaka Emalin_Pahamin ប្រធានកាយឫទ្ធិនារី តំបន់អាស៊ីប៉ាស៊ីហ្វិក លោកស្រី Ching Ching Wee-Ong ប្រធានមិត្តកាយឫទ្ធិនារី ប្រចាំតំ បន់អាស៊ីប៉ាស៊ីហ្វិក ដោយសង្កេតឃើញពីការរីកចម្រើននិងការកើនឡើងសមាជិក FAPW នៅកម្ពុជាផ្ទាល់។ ការទទួលធ្វើជាម្ចាស់ផ្ទះនេះជាបទពិសោធន៍ដ៏មានសារៈ សំខាន់សម្រាប់ប្រ ទេសកម្ពុជា ក្នុងការត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ សម្រាប់ធ្វើជាម្ចាស់ផ្ទះរៀបចំ សន្និបាតពិភពលោកលើកទី៣៩ ឆ្នាំ២០២៦ របស់សមាគមកាយឫទ្ធិនារីពិភពលោក (39th WAGGGS World Conference) ផងដែរ ។

មហាសន្និបាតមិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក លើកទី៧ គឺជាព្រឹត្តិ ការណ៍​មួយ​ដ៏​មា​ន​សា​រៈសំខាន់សម្រាប់ សមាគមកាយឫទ្ធិនារីពិភពលោក (WAGGGS) និង​ជាពិសេ​សស​ម្រាប់​តំ​ប​ន់អាស៊ីប៉ាស៊ីហ្វិកផ្ទាល់ដែលមានលក្ខណៈជាការជួបប្រជុំថ្នាក់តំបន់មួយដ៏ធំ ដោយមានកា​រ​ចូ​លរួមពីគ្រប់ភាគីពាក់ព័ន្ធដើម្បីរួមគ្នាពិនិត្យវឌ្ឍនភាពនិងទទួលដឹងលឺពីសមិទ្ធផលដែលស​​មា​គ​មមិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិកសម្រេចបានកន្លងមក លើកិច្ចការងារជួយ កុមារី យុវ​តី ស្រ្តីវ័យក្មេង នៅទូទាំងពិភពលោកឱ្យទទួលបានចំណេះដឹងបទពិសោធន៍ និងលទ្ធភាព​សម​រ​ម្យអាចកសាងអនាគតរបស់ពួកគេទៅថ្ងៃខាងមុខបានកាន់តែប្រសើរឡើង។

មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក (Friends of Asia Pacific WAGGGS) ហៅកាត់ថា “F​A​P​W“ គឺជា​ក្រុមអ្នកគាំទ្រដ៏ខ្ពង់ខ្ពស់សម្រាប់​លើកកម្ពស់ចលនាកាយឫទ្ធិនា​រីក្នុ​ងតំ​បន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៩ ដោយលោកស្រីបណ្ឌិត Juseon Byun និងមាន​ម្ចា​ស់​ក្សត្រី Azizah_of Pahang ជាព្រះប្រធានកិត្តិយស។ គិតត្រឹមឆ្នាំ២០២៣ នេះ សម្រាប់​ប្រ​ទេ​​សកម្ពុជា មានសមាជិក FAPW សរុបចំនួន២៣៩រូប ដោយមានសម្តេចព្រះមហាក្សត្រី នរោ​ត្ត​ម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាសមាជិ​កគាំទ្រថ្នាក់មាស (Gold Support​e​r) រប​ស់មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយតែងតែបាន​លះបង់ព្រះរាជទ្រព្យផ្ទាល់​ព្រះ​កា​​យទ្រង់ ចូលរួមក្នុងចលនានេះជារៀងរហូតមក ក្នុងព្រះរាជបំណងរួបរួមគ្នាជួយ សហគមន៍ សង្គមជាតិ និងពិភពលោក ជាពិសេសស្ត្រីវ័យក្មេង កុមារី យុវតី ឱ្យទទួលបានចំណេះដឹង បទ​ពិ​សោធន៍ និងលទ្ធភាពមួយសមរម្យអាចកសាងអនាគ​តរបស់ពួកគេទៅថ្ងៃ​ខាងមុខ​បាន​កា​ន់​តែ​ប្រសើរឡើង។លោកជំទាវបណ្ឌិតពេជ ចន្ទមុន្នីបានចូលជាសមាជិក FAPWថ្នាក់Gold Aw​a​rd កាលពីខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងបាងកក និងប៉ាតាយ៉ា ក្នុងកិច្ចប្រជុំ មិត្តកា​យ​ឫ​ទ្ធិ​តំប​ន់​អា​ស៊ីប៉ាស៊ីហ្វិក លើកទី៨។

ដោយមានការគាំទ្រជាបន្តបន្ទាប់ពីសមាគមកាយឫទ្ធិនារីពិភពលោក (WAGGGS) សមាគ​ម​កា​យឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក និង មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក (FAPW ) ទន្ទឹម​នឹ​​ងការប្រោសព្រះរាជទានទំនុកបម្រុងគាំទ្រ ចង្អុលបង្ហាញបំភ្លឺផ្លូវដ៏ឧត្តុង្គឧត្តមបំផុតរបស់ ស​ម្តេ​ច​ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសសមាគមកាយឫទ្ធិនារីកម្ពុជា និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់សមាគមកាយឫទ្ធិនារីកម្ពុជា៕ ដោយ៖ គង់ សិរីរ័ត្ន

ផ្សាយបន្តផ្ទាល់៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកមហាសន្និបាតលើកទី៧ មិត្តកាយរិទ្ធនារីតំបន់អាស៊ីអគ្នេយ៏ នៅខេត្តសៀមរាប

(សៀមរាប)៖ នៅព្រឹកថ្ងៃអាទិត្យ ៧រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពបើកមហាសន្និបាតមិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក។

មហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលរៀបចំឡើងលើទឹកដីសៀមរាបអង្គរពីថ្ងៃទី៥ ដល់ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ «ស្រមៃមើលឱកាស៖ ផ្តល់អំណាចដល់ កុមារី និងយុវតី (Imagine Possibilities)»។

ការជ្រើសរើសកម្ពុជាឱ្យធ្វើជាម្ចាស់ផ្ទះមហាសន្និបាតលើកទី៧ របស់មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក គឺជាការសម្រេចប្រកបដោយសុភនិច្ឆ័យរបស់លោកស្រីបណ្ឌិត Juseon Byun ដែលជាស្ថាបនិក FAPW និងលោកស្រី Chempaka Emalin Pahamin ប្រធានកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក លោកស្រី Ching Ching Wee-Ong ប្រធានមិត្តកាយឫទ្ធិនារីប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយសង្កេតឃើញពីការរីកចម្រើន និងការកើនឡើងសមាជិក FAPW នៅកម្ពុជាផ្ទាល់។

ការទទួលធ្វើជាម្ចាស់ផ្ទះនេះជាបទពិសោធន៍ដ៏មានសារៈ សំខាន់សម្រាប់ប្រទេសកម្ពុជា ក្នុងការត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ សម្រាប់ធ្វើជាម្ចាស់ផ្ទះរៀបចំ សន្និបាតពិភពលោកលើកទី៣៩ ឆ្នាំ២០២៦ របស់សមាគមកាយប្ញទ្ធិនារីពិភពលោក (39th WAGGGS World Conference) ផងដែរ៕




សារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទិវាជាតិអាហារូបត្ថម្ភ លើកទី១០ ក្រោមប្រធានបទ «ការពង្រឹងប្រព័ន្ធស្បៀង ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ»

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតក្នុងឱកាស ទិវាជាតិអាហារូបត្ថម្ភ លើកទី១០ (៦ វិច្ឆិកា ២០២៣) ក្រោមប្រធានបទ «ការពង្រឹងប្រព័ន្ធស្បៀង ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ»។

ខាងក្រោមនេះ ជាសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖