Monday, October 26, 2020

ប្រសាសន៍ដើមទាំងស្រុង សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុង​ពិធីបើក​ការដ្ឋាន​សាងសង់​ស្ពាន​បេតុងខ្សែកាប ១ខ្សែ ឆ្លងកាត់ទន្លេបាសាក់ ពីកោះពេជ្រ

សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាប ១ខ្សែ ឆ្លងកាត់ទន្លេបាសាក់ ពីកោះពេជ្រ ទៅ ទីក្រុងរណបកោះនរា និងទៅផ្លូវជាតិលេខ១ ស្ថិតនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២០

CNV: 

សមិទ្ធផលថ្មីលើដីសន្តិភាព៖ បើកការដ្ឋានស្ពានពីរ និងបើកឱ្យប្រើប្រាស់ផ្លូវក្រោមដីបណ្តោះអាសន្ន

ឯកឧត្តម លោកជំទាវ លោក លោកស្រី បង ប្អូន កូនក្មួយជាមន្ត្រីរាជការ កម្មករ/ការiនីជាទីស្រលាញ់។ ថ្ងៃនេះ ខ្ញុំមានការរីករាយដែលបានមកចូលរួមសម្ពោធបើកការដ្ឋាន ក៏ដូចជាការប្រកាសដាក់ឱ្យប្រើប្រាស់ផ្លូវក្រោមដី។ យើងត្រូវធ្វើកម្មវិធីពីរនៅថ្ងៃនេះរួមគ្នាតែម្ដង។ ទីមួយគឺ កម្មវិធីការកសាងស្ពានពីរកន្លែង ដូចដែលក្នុងរបាយការណ៍របស់អភិបាលរាជធានីភ្នំពេញ និងលោកឧកញ៉ា ពុង ឃាវសែ គឺទីមួយ ស្ពានបេតុងប្រវែង ៦០ ម៉ែត្រ ទទឹង ២១ ម៉ែត្រ ដែលតភ្ជាប់តំបន់កោះនរា ទៅកាន់ផ្លូវជាតិលេខ ១ ឯស្ពានទីពីរ គឺស្ពានបេតុងខ្សែកាបប្រវែង ៨២៤ ម៉ែត្រ ទទឹង ២៤,៥ ម៉ែត្រ ពីតំបន់អភិវឌ្ឍកោះនរាទៅកាន់ទីក្រុងកោះពេជ្រ។ នេះជាកម្មវិធីទីមួយ។ ឯកម្មវិធីទីពីរតាមសំណូមពររបស់អភិបាលរាជធានីភ្នំពេញ គឺថ្ងៃនេះយើងនឹងប្រកាសដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ននូវផ្លូវក្រោមដីមេប្រវែង ៤៨៨ ម៉ែត្រ ក្នុងគម្រោងស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ស្ថិតនៅក្នុងខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ។

ខ្ញុំរីករាយ ថ្ងៃនេះដោយសារតែយើងបានមកជួបជុំ ដើម្បីបើកការដ្ឋានសាងសង់នូវសមិទ្ធផលថ្មីមួយទៀតដែលជាសមិទ្ធផលសម្រាប់ការអភិវឌ្ឍផង និងផ្នែកដែលជួយដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍។ លឺសូរបងប្អូនមួយចំនួនបាននិយាយថា សមិទ្ធផលថ្មីលើដីសន្តិភាព។ នេះជាភាសាល្អដែរ ព្រោះការពិតវាអញ្ចឹង។ បើកាលណាអត់មានសន្តិភាពទេ ក៏មិនដឹងថា ធ្វើអីបានដែរ។ សូម្បីតែមុននេះ ក្នុងសម័យសង្គ្រាមឆ្នាំ ១៩៧០ ដល់ ១៩៧៥ ស្ពានជ្រោយចង្វារ ដែលពេលនោះកសាងក្រោមស្នាព្រះហស្ដរបស់ព្រះករុណាព្រះបាទ សម្ដេច នរោត្តម សីហនុ ព្រះបិតាជាតិ ព្រះបរមរតនកោដ្ឋ កសាងសម្រាប់ប្រជាពលរដ្ឋជាផលប្រយោជន៍សម្រាប់សាធារណៈ ក៏ប៉ុន្តែ ត្រូវបានដាក់មីនបំផ្លាញផ្ដាច់ចោលស្ពាននេះតែម្ដង។ នោះហើយគឺជាសង្គ្រាម។ ស្ពាននោះត្រូវបានតភ្ជាប់ឡើងវិញនៅឆ្នាំ ១៩៩៥ រួចរាល់។ ដូច្នេះភាសាថា សមិទ្ធផលថ្មីលើដីសន្តិភាព គឺត្រឹមត្រូវ។ ពិតមែនហើយសមិទ្ធផលថ្មីលើដីចាស់ ប៉ុន្តែដីចាស់ខ្លះមានសង្គ្រាម ដីចាស់ខ្លះក៏មានសន្តិភាព។ ឥឡូវនេះ យើងកសាងដែលស្ថិតនៅក្នុងទឹកដីនៃសន្តិភាព។

លោកឧកញ៉ា ពុង ឃាវសែ ក៏ដូចអភិបាលរាជធានីភ្នំពេញបានធ្វើរបាយការណ៍ពាក់ព័ន្ធជាមួយតំបន់នេះ មួយផ្នែកទាក់ទិននឹងការអភិវឌ្ឍជាទីក្រុងរណបថ្មី និងមួយផ្នែកទៀតគឺ ទាក់ទងជាមួយនឹងការរំដោះចរា​ចរ​ណ៍ដែលតែងតែកកស្ទះនៅស្ពានព្រះមុនីវង្ស។ កាលពីមុននេះមានស្ពានតែមួយទេ ក៏ប៉ុន្តែក្រោមគម្រោងដែលយើង​អភិវឌ្ឍកោះពេជ្រ យើងធ្វើស្ពានព្រះមុនីវង្សទីពីរ រួចហើយយើងក៏ធ្វើស្ពានអាកាសនៅទីនោះ។ ក៏ប៉ុន្តែ ការកកស្ទះនេះនៅតែកើតឡើង បើទោះបីយើងថែមស្ពាននៅឯតាខ្មៅមួយកន្លែងទៀត ដើម្បីឱ្យប្រជាពលរដ្ឋខ្លះអាចចែករំលែកទៅខាងនោះក៏ដោយ … អញ្ចឹងទេការកសាងស្ពានពីផ្លូវជាតិលេខមួយមកកោះនរា ហើយពីកោះនរាទៅកោះពេជ្រក៏បានជួយកាត់បន្ថយការកកស្ទះផងដែរ។

រាជធានីភ្នំពេញ អភិវឌ្ឍបែបស៊ីជម្រៅ រីកទាំងទំហំ និងជម្រៅ

អម្បាញ់មិញខ្ញុំប្រាប់ ឯកឧត្តម ជា សុផារ៉ា ថា ច្បាស់ណាស់ បន្ទាប់ពីការតភ្ជាប់គមនាគមន៍នេះរួចហើយ ប្រហែលជាចរាចរណ៍ឡានកាន់តែច្រើនកាត់មុខផ្ទះខ្ញុំនៅវិមានឯករាជ ហើយកោះពេជ្រក្លាយទៅជាទីកន្លែងមមា​ញឹក។ ប៉ុន្តែ នេះជាតម្រូវការរបស់ប្រទេសមួយដើម្បីធានាការអភិវឌ្ឍ។ យើងដឹងហើយថារាជធានីភ្នំពេញ មកដល់ទសវត្សរ៍ ៩០ បើទោះបីថា ពេលនោះយើងបានកាត់ខណ្ឌដង្កោ កាត់ព្រលានយន្តហោះពោធិចិនតុង មកឱ្យក្រោមការគ្រប់គ្រងរបស់រាជធានីភ្នំពេញ កាត់ដីមួយចំនួននៅខាងច្បារអំពៅចូលមករាជធានីភ្នំពេញ ដែលពីដើមខេត្តកណ្ដាលស្ថិតនៅគល់ស្ពានជ្រោយចង្វារ ក៏ពេលនោះទីក្រុងរបស់យើងមានផ្ទៃដីប្រមាណជា ៣០០ គីឡូម៉ែត្រការ៉េតែប៉ុណ្ណោះ។

ឥឡូវនេះ ទីក្រុងរបស់មានផ្ទៃដីរបស់យើងមានផ្ទៃដីរហូតទៅដល់ជិត ៧០០ គីឡូម៉ែត្រការ៉េឯណោះ។ យើងអាចនិយាយបានថា ទីក្រុងមួយនេះ វារីកធំធាត់ទាំងទំហំ និងជម្រៅ។ ខ្ញុំបាននិយាយអម្បាញមិញ​នេះ កាត់ចុះកាត់ឡើងកាត់ចង់អស់ហើយខេត្តកណ្ដាល។ អញ្ចឹងបានជាទឹកជំនន់ថ្ងៃមុន អ្នកខេត្តកណ្ដាលប៉ះពាល់មួយចំនួន ប៉ុន្តែអ្នកអតីតខេត្តកណ្ដាល(ខណ្ឌដង្កោ)ត្រូវដោះស្រាយជំនួយ។ យើងកាត់ពីខេត្តកណ្ដាល ដើម្បីឱ្យភ្នំពេញ។ អញ្ចឹងទេ ពីទីក្រុងជាង ៣០០ គីឡូម៉ែត្រការ៉េ ទៅជារាជធានីដែលមានជាង ៦០០ គីឡូម៉ែត្រការ៉េ ហើយខ្ញុំនៅចាំបានថាការធ្វើនេះ គឺស្ថិតនៅក្រោមការដោះស្រាយរបស់ខ្ញុំទាំងអស់​។ តាំងពីការចាប់ផ្ដើមដំបូងព្រលានយន្តហោះពោធិចិនតុងស្ថិតក្នុងដីខេត្តកណ្ដាល អញ្ចឹងយើងទៅទទួលភ្ញៀវ ឬឡើងយន្តហោះ គឺត្រូវឆ្លងកាត់ទឹកដីរបស់ខេត្តកណ្ដាល។ ជាបន្តបន្ទាប់ កាត់តាំងពីព្រែកតាសេក … ឥឡូវគ្រាន់តែមើលអនុក្រឹត្យច្រើនណាស់ដើម្បីកាត់ដីឱ្យមកទីក្រុងភ្នំពេញ ជាការរីកតាមបែបទូលាយ គេហៅថាតាមទ្រង់ទ្រាយរបស់វា។ ប៉ុន្តែយើងក៏ត្រូវពិនិត្យមើលការរីកធំធាត់បែបស៊ីជម្រៅជាអ្វី? នៅត្រង់ថា ប្រទេសរបស់យើងកាលពីដើម ដីមួយហិកតាជួនកាលមានសំណង់ត្រឹមតែ ៣ ពាន់ម៉ែត្រការ៉េ ឬក៏ត្រឹម ៥ ពាន់ម៉ែត្រការ៉េទៅចុះ ក៏ប៉ុន្តែឥឡូវនេះដីមួយហិកតាដដែល ប៉ុន្តែមានសំណង់ ៥ ម៉ឺនម៉ែត្រការ៉េ ឬលើសពីនេះអាហ្នឹងហើយដែលហៅថា អភិវឌ្ឍតាមបែបស៊ីជម្រៅ។ ឥឡូវយើងក្រឡេកទៅមើល អារាប់សិបជាន់វាច្រើនណាស់ មិនមែនច្រើនតែនៅភ្នំពេញទេ នៅបណ្ដាខេត្តជាពិសេសខេត្តព្រះសីហនុ ក៏មានសំណង់ច្រើនដែរ។

OCIC រួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចផ្នែកឯកជនដទៃទៀត ធ្វើឱ្យប្រទេសលូតលាស់

រឿងនេះខ្ញុំនៅចាំបាន។ វាពិបាកណាស់។ ខ្ញុំធុញមែនទែន និយាយតាមត្រង់។ ថ្ងៃនេះបង្ហើបបន្តិចទៅចុះ។ ធុញនោះធុញ។ គេថា ចង់ធ្វើកន្លែងនេះ គេថាខ្ពស់ជាងទីស្ដីការគណៈរដ្ឋមន្ត្រី ធ្វើនៅក្បែរវត្តភ្នំគេថា ខ្ពស់ជាងវត្តភ្នំ ធ្វើនៅក្បែរព្រះសក្យមុនីចេតិយ ថាខ្ពស់ជាព្រះសក្យមុនីចេតិយ។ អញ្ចឹងទេ ឆ្នាំ ២០០៤ … ខ្ញុំប្រកាសយកតែម្ដងថា អ្នកណាធ្វើបានខ្ពស់ជាងគេ ខ្ញុំបំពាក់មេដាយឱ្យ។ ទីក្រុងមួយ គេត្រូវការនៅអគារ​ខ្ពស់​ៗផងដែរ។ យើងនៅតែអា ៧ ជាន់ ហើយ ៧ ជាន់ពីមុន មានតែមួយ។ រួចហើយគិតថាទុក ៧ ជាន់មានតែមួយ ឬយ៉ាងម៉េច។ ក្នុងអំណាចខ្ញុំជានាយករដ្ឋមន្ត្រី ខ្ញុំត្រូវទទួលខុសត្រូវ … សូម្បីតែណាហ្កាវើល កុំអីធ្វើខ្ពស់ណាស់។ ប៉ុន្តែពេលនោះ គេធ្វើខ្ពស់ហើយ កាត់របស់គេចុះទៀតមួយទៅ។ មួយទៀតសណ្ឋាគារសាន់វេ ឡើងទៅកាត់របស់គេចោលទៀតថា កុំឱ្យខ្ពស់ជាងវត្តភ្នំ។ អញ្ចឹងគឺថាវាដូចជាជ្រុលពេក​។ ដល់ឥឡូវទីក្រុងរបស់យើងមានឧទ្ធម្ភាគចក្រចុះ។ ពីដើមខ្ញុំហោះតែប៉ុន្មានម៉ែត្រពីលើ ប៉ុន្តែឥឡូវអត់ហ៊ានហោះកាត់ភ្នំពេញទេ ហោះក៏ត្រូវរកផ្លូវវាងហោះដែរ …។

អញ្ចឹងទេ ទីក្រុងរបស់យើងបានរីកទាំងទំហំ និងរីកទាំងជម្រៅរបស់វា បានសេចក្ដីថាពីដើមដីមួយហិកតាមាន ២ ពាន់ម៉ែត្រការ៉េដល់ ៥ ពាន់ម៉ែត្រការ៉េសំណង់។ តែឥឡូវដីមួយហិកតាដដែល សំណង់មាន ១ ម៉ឺនដល់ ៥ ម៉ែត្រការ៉េ នេះទើបជាការអភិវឌ្ឍ។ ខ្ញុំសូមថ្លែងនូវការកោតសរសើរចំពោះក្រុមហ៊ុនអនិកជនកម្ពុជាហៅថា OCIC ដែលបានអភិវឌ្ឍកោះពេជ្រ និងបន្ទាប់ពីកោះពេជ្រ ទៅអភិវឌ្ឍនៅជ្រោយចង្វារ។ ឥឡូវនេះ អភិវឌ្ឍន៍នៅកោះនរា ជាមួយនឹងការធ្វើដំ​ណើរកំពុងសាងសង់នូវព្រលានយន្តហោះថ្មី។ អញ្ចឹងកិច្ចការដែលបានធ្វើនេះ គឺពិតជាបានរួមចំណែកជា​មួយរាជរដ្ឋាភិបាល ក៏ដូចជារួមចំណែកជាមួយផ្នែកឯកជនដទៃទៀត ដើម្បីធ្វើឱ្យមានការលូតលាស់នៃប្រ​ទេសរបស់យើង។ ជនបរទេសមួយចំនួនដែលមកកម្ពុជាកាលពី ២០ ឬ ១០ ឆ្នាំមុន ក៏លាន់មាត់ដែលបានឃើញនូវសមិទ្ធផលថ្មីៗកើតឡើង …។

នៅក្រ តែមិនរត់លូន/នឹងនចិត្ត ហើយបានមកឆ្ងាយពីក្របែប ១៩៧៩

ខ្ញុំមិនយល់ដែលអ្នកខ្លះនិយាយថា ធ្វើទៅកាន់តែក្រទៅៗ … ព្រោះគ្មានក្រឯណា ជាងក្រោយជំនាន់ ប៉ុល ពត ដែលពាក់តែស្បែកជើងពាក់អត់បានផងនោះទេ។ ដល់ឥឡូវនេះ គឺថាអស់ទាស់ហើយ។ អ្នកទៅទទួលជំនួយពីខ្ញុំនៅខេត្តបន្ទាយមានជ័យ ដែលខ្ញុំនិយាយលេងបន្តិចចុះ ខ្ញុំថា អ្នករងគ្រោះ VIP។ មិនមែនអាវរយីករយោករហែក ដូចកាលពីមុនឯណា។ គាត់ធ្វើដំណើរមក ជួនកាលមុនយើងទៅដល់កន្លែងហ្នឹង គឺបានសេចក្តីថា គាត់មកដោយជិះម៉ូតូ គាត់មកដោយក្រុមឡានរបស់គាត់ ឬក៏យើងដឹកជញ្ជូន។ ថាគាត់ក្រច្បាស់ជាក្រ ក៏ប៉ុន្តែយ៉ាងហោចណាស់ គាត់ក្រនៅក្នុងស្ថានភាព ២ បែប។ ស្ថានភាពបែបក្រមែន ក៏ប៉ុន្តែក្រក្នុងសម័យសន្តិភាព ដែលគាត់មិនត្រូវបានរត់លូនទៀតទេ។ គាត់នឹងនចិត្តនឹងសភាពការណ៍ដែលបាន និងកំពុងកើតមាននៅក្នុងប្រទេសរបស់យើង។ ឯ ទី២៖ គាត់បានដើរចេញឆ្ងាយណាស់ហើយពីស្ថានភាពឆ្នាំ ១៩៧៩ ដែលមានតែបាតដៃទទេ មានចាន អត់ឆ្នាំង មានឆ្នាំងអត់គម្រប។ យើងបានប្រឹងប្រែងងើបឈរឡើងជាមួយនឹងទណ្ឌកម្មដ៏អយុត្តិធម៌ពីសំណាក់បរទេស ដែលនៅបន្តទទួលស្គាល់ខ្មែរក្រហមនៅឯអង្គការសហប្រជាជាតិ។ យើងប្រឹងរស់។ យើងរួមគ្នាងើបឈរឡើងបានប៉ុណ្ណេះ។

ភាពជាដៃគូរវាងរដ្ឋ និងឯកជន ក្នុងសម័យកូវីដ ដើរតួនាទីសំខាន់ជាងពេលណាៗ

… ការដែលវិស័យឯកជនដំណើរការបានបែបនេះ គឺបានជួយដោះស្រាយច្រើនណាស់ ដែលខ្ញុំនិយាយនៅពេលដែលមានការជជែកតាមវីដេអូ នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក អំពីភាពជាដៃគូ រវាងរដ្ឋ និងឯកជន ខ្ញុំបានចង្អុលបង្ហាញទៅវេទិកានោះថា វិស័យឯកជននៅពេលនេះ ដើរតួសំខាន់ជាងពេលណាទាំងអស់។ ដោយឡែកតែកម្ពុជា យើងខ្ញុំត្រូវខិតខំធ្វើយ៉ាងម៉េចឱ្យក្រុមហ៊ុនទាំងអស់ កុំឱ្យឈានទៅដល់ការក្ស័យធន និងបិទចោលនូវអាជីវកម្ម។ អញ្ចឹងបានយើងយកវិធានការតាំងពីពន្ធដារស្អីៗហ្នឹង … ព្រោះការនាំទៅដល់ការដួលរលំនៃក្រុមហ៊ុន ការបិទរោងចក្រសហគ្រាស ការបិទការដ្ឋាន ដែលមិនសាងសង់បន្ត និងធ្វើឱ្យពលរដ្ឋកម្ពុជាយើងបាត់បង់ការងារធ្វើ បាត់បង់ប្រាក់ចំណូល។ នេះជាបញ្ហាមួយដ៏ធំ។ ខ្ញុំសូមថ្លែងការកោតសរសើរចំពោះក្រុមហ៊ុនអនិកជនកម្ពុជា និយាយដោយឡែកក៏ដូចជាបណ្តាក្រុមហ៊ុនទាំងអស់ក្នុងវិស័យឯកជន ដែលបាន និងកំពុងដំណើរការបន្តដោះស្រាយការងារធ្វើ។

អ្នកបាត់បង់ការ​ងារ គឺឥឡូវនេះប៉ាន់ស្មានប្រហែលជា ៣០ ម៉ឺននាក់។ យើងអត់មានបាត់បង់ការងាររហូតដល់រាប់លានទេ … ក្នុងពេលដែលការងារមួយចំនួនត្រូវបានបង្កើតថ្មីដែរ។ អញ្ចឹងអ្នកទាំង ៣០ ម៉ឺននោះ ក៏បានមករកការ​ងារ​ថ្មីធ្វើដែរ។ នេះគឺកិច្ចការទី១៖ គេហៅថាសារៈសំខាន់ទី ១ នៃវិស័យឯកជនដែលដើរតួ។ ការមិនដួលរលំ មិនក្ស័យធន មិនបិទ វាជាដំណើរការបន្តឱ្យមានការងារធ្វើ និងប្រាក់ចំណូលសម្រាប់ពលរដ្ឋ ដែលទទួលផលពីសំណាក់ការងារទាំងនោះ។ ឯ ទី២៖ គឺការវិនិយោគថ្មីៗនៅបន្ត ដែលខ្ញុំសូមអរគុណចំពោះក្រុមហ៊ុនអនិកជននេះ ក៏ដូចជាបណ្តាក្រុមហ៊ុនដទៃទៀត ដែលបាននិងកំពុងធ្វើសំ​ណង់នៅទីក្រុងភ្នំពេញ ហាក់ដូចជាមិនថមថយខ្លាំងពេកទេ។ យើងឃើញសំណង់ច្រើនណាស់ដែលបានកើតតាមបណ្ដាក្រុមហ៊ុន ធ្វើជាបុរី ធ្វើជាស្អីៗ នៅតែបន្ត។ ចំ​ណុចនេះវាក៏បានបង្កើតការងារដែរ។ ឥឡូវនៅទីនេះបានបង្កើតការងារជាង ៧០០ កន្លែង ដល់ពេលដែលដំណើរការពេញលេញរហូតទៅដល់ ៧០០០ កន្លែង និងដល់ពេលចាប់ផ្តើមដំណើរការក្នុងតំបន់កោះ (ក៏នឹង)ដោះស្រាយការងារប្រមាណជា ១ ម៉ឺនកន្លែងទៀត​។

មិនរៀបចំពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ ដោយសារ កូវីដ១៩

នោះហើយជាអ្វីដែលវិស័យឯកជនបាននិងកំពុងដើរតួ។ ខ្ញុំសូមលើកទឹកចិត្តបណ្តាក្រុមហ៊ុនទាំងអស់ បន្តការខិតខំ។ ប៉ុន្តែវាចំណុះទៅលើទីផ្សារដែរ។ យើងបន្ទោសក៏មិនបានទេ ព្រោះកូវីដ១៩ វាបានបំផ្លាញយើង។ វាមិនមែនគ្រាន់តែបំផ្លាញកម្ពុជា វាបំផ្លាញប្រទេសនៅលើពិភពលោកទាំងអស់។ យើងស្តីបន្ទោសអត់បានទេ។ ដូចជាសណ្ឋាគារយ៉ាងច្រើនត្រូវបានបិទ។ យើងកាលពីមុននេះ ភ្ញៀវទេសចរក្នុងឆ្នាំ ២០១៩ ប្រមាណ ៦ លាន ៦ សែននាក់។ ឥឡូវយើងមិនមានភ្ញៀវទេសចរបរទេសទៀតទេ ប៉ុន្តែយើងមានភ្ញៀវទេសចរក្នុងស្រុកដែរ។ អញ្ចឹងវាត្រូវប៉ាន់អ្នកនៅតាមមូលដ្ឋានទៅវិញ។ តាមគោលដៅទេសចរដែលមានផ្ទះសំណាក់ មានសណ្ឋាគារតូចតាច វាត្រូវប៉ាន់អ្នកទាំងនោះទៅវិញ។ ប៉ុន្តែអ្នកណាត្រូវប៉ាន់ មិនត្រូវប៉ាន់សំខាន់គឺថា អ្នកទីក្រុងក៏ទៅជនបទ អ្នកជនបទមកទីក្រុងហើយ។ ថ្ងៃ ៣០ (តុលា)នេះ បុណ្យអុំទូកនឹងចាប់ផ្តើម នេះបើទោះបីសិនជាយើងចង់ តែអុំទូកក៏អុំអត់បានដែរឆ្នាំនេះ ដោយសារកូវីដ១៩។ យើងបានលុបចោលព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ នៅទីក្រុងភ្នំពេញ។

សូមបញ្ជាក់នៅទីនេះបន្តិច យើងគ្រាន់តែមិនចាត់តាំងអុំទូកតែប៉ុណ្ណោះ រឿងសំពះព្រះខែនៅតាមផ្ទះ អកអំបុកនៅតាមផ្ទះ គឺនៅតែធ្វើ។ មន្រ្តីរាជការរបស់យើង កម្មករ កម្មការិនី ត្រូវទទួលបានការឈប់សម្រាក ក៏នៅតែបន្តការឈប់សម្រាកដដែល។ ច្បាស់ណាស់ ពិតជាមានទេសចរចេញពីខេត្តមួយទៅកាន់កន្លែងមួយ … អញ្ចឹងទេ សេដ្ឋកិច្ចរបស់យើងនៅតែដើរ បើទោះបីជាវាថមថយ។ ប្រាក់ចំណូលរបស់យើង បើទោះបីជាវាថមថយ ក៏គង់យើងនៅមានប្រាក់ចំណូលដែលអាចទ្រទ្រង់បាននូវថវិកាសម្រាប់ឱ្យរាជរដ្ឋាភិបាលយកមកបើកប្រាក់បៀវត្សឱ្យមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងការចំណាយដទៃទៀត​។ ឆមាសទី ១ យើងមានអតិរេកសាច់ប្រាក់ប្រមាណជិត ២០០ លានដុល្លារ រវាងចំណូល និងចំណាយ។ ប៉ុន្តែនៅត្រីមាសទី ២ នេះ ចំណូល និងចំណាយមានការថមថយ អាចនឹងមានការប៉ះប៉ូវគ្នា។ អញ្ចឹងទេ កូវីដ ១៩ បំផ្លាញយើង ប៉ុន្តែមិនអាចសម្លាប់យើងទេ។ ប៉ុន្តែយើងក៏មិនត្រូវមើលស្រាលដែរ។

កូវីដ១៩ បំផ្លាញជីវិតមនុស្ស ជីវភាព និងសេដ្ឋកិច្ច បណ្តាប្រទេសលើពិភពលោក

ព្រឹកមិញនេះ អត់មានឆ្លង(កូវីដ១៩) ហើយក៏មានអ្នកជាដែរ។ ប៉ុន្តែ ដូចមានម្នាក់ដែលមកពីជប៉ុន ព្រោះខ្ញុំទទួលរបាយការណ៍ពីលោកជំទាវ (យស) សម្បត្តិ ថា ម្នាក់មកពីជប៉ុន បានជាពីកូវីដ១៩ ហើយ។ ក៏ប៉ុន្តែគាត់នៅឈឺជំងឺធ្ងន់ធ្ងរខាងសួតរបស់គាត់។ ខ្ញុំបានសួរថា តើឱ្យទៅព្យាបាលនៅផ្ទះ ឬយ៉ាងម៉េច ឬនៅបន្តព្យាបាលនៅមន្ទីរពេទ្យ? ថាឱ្យគាត់ទៅព្យាបាលនៅផ្ទះ ហើយ ២ អាទិត្យ ត្រឡប់មកពិនិត្យវិញ។ ប្រទេសរបស់យើង គឺមកដល់ពេលនេះ (មានអ្នកឆ្លងកូវីដ១៩) ២៨៧ ហើយអ្នកដែលជាសះស្បើយ ២៨៣ នាក់ នៅសល់ ៤ នាក់ទៀត … គឺដូចជាមិនមានខ្មែរទេ។ សុទ្ធតែបរទេស។ ប្តីប្រពន្ធមកពីអ៊ីរ៉ាក់ សុទ្ធតែជំងឺនាំចូល។ ប៉ុន្តែមិនត្រូវធ្វេសប្រហែសទេ។ នៅមីយ៉ាន់ម៉ា ដំបូងគឺប្រហាក់ប្រហែលយើង ស្រាប់តែឥឡូវនេះលោតឡើងមួយថ្ងៃជាង ១០០០ នាក់។ ឥឡូវ មីយ៉ាន់ម៉ាឡើង ៤៤៥,០០០ ប្លាយនៅក្នុងការឆ្លង ហើយស្លាប់ជាងមួយពាន់ទៅហើយ។ ត្រូវតែបន្តការប្រុងប្រយ័ត្នចំពោះកូវីដ១៩ នេះ។ កូវីដ១៩ មិនគ្រាន់តែបំផ្លាញជីវិតមនុស្សទេ តែវាបំផ្លាញនូវជីវភាពរបស់ប្រជាពលរដ្ឋ សេដ្ឋកិច្ចនៅតាមបណ្តាប្រទេសនានាលើពិភពលោក។ យើងរងផលប៉ះពាល់ ក៏ប៉ុន្តែវាមិនទាន់ដល់កម្រិតមួយដែលយើងមិនអាចឈានទៅមុខបានទេ។ ដូច្នេះហើយបានជានៅមានការដ្ឋានសាងសង់បន្ត រាប់ទាំងការដែលយើងកំពុងតែបើកការ​ដ្ឋាននេះ។ (កាលណាការដ្ឋាននេះដំណើរការ)រួចហើយ ចរាចរណ៍ក៏ត្រូវបានសម្រួលនៅស្ពានព្រះមុនីវង្សរបស់យើង ដោយគេធ្វើដំណើរ។ អ្នកធ្វើតាមដំណើរតាមហ្នឹងច្បាស់ណាស់គេចូលលេងផង គេឆ្លងកាត់ផង គេមើលផង។ អញ្ចឹងទេ ប្រហែលជាចរាចរណ៍តាមផ្លូវវិមានឯករាជកាន់តែច្រើន។ ពីមុន មកតាមហ្នឹង ថាគេមកលេងកោះពេជ្រ ប៉ុន្តែដល់ពេលតភ្ជាប់រួចហើយ អ្នកខ្លះមិនមែនមកត្រឹមកោះពេជ្រទេ គេមកកោះនរា ប៉ុន្តែអ្នកខ្លះទៀតមិនមែនមកត្រឹមកោះពេជ្រ កោះនរាទេ គេទៅព្រៃវែងតើ គេទៅលើកដែក …។

រាជធានីភ្នំពេញ បង្កើតឡើងនូវសមិទ្ធផលថ្មីៗ តាមរបៀបយកស្លឹកត្នោតខ្ចប់ស្ករត្នោត

… ខ្ញុំសុំអរគុណ និងកោតសរសើរចំពោះការខិតខំរបស់អាជ្ញាធររាជធានីភ្នំពេញ ដែលបានធ្វើការសម្របសម្រួលកិច្ចការទាំងអស់នេះដើម្បីឱ្យការដ្ឋាននេះបានបើក និងដំណើរការ។ នេះជាសមិទ្ធផលរបស់ជាតិ។ ដូចលោក ពុង ឃាវសែ បានលើកឡើងក្នុងរបាយការណ៍របស់គាត់ គ្រាន់តែបានបង្កើតនូវកោះនរានេះ គឺធ្វើឱ្យ ២២៥ លានដុល្លារក្នុងមួយឆ្នាំ ដែលស្មើនឹងជិត ០,៩ នៃផលិតផលសរុបពេលបច្ចុប្បន្ន។ អញ្ចឹងវាជាកំណើនផ្នែកសេដ្ឋកិច្ចរបស់យើងដែរ។ ពេលនោះច្បាស់ណាស់ រដ្ឋយកពន្ធបានរាល់ឆ្នាំ។ យកពន្ធទី ១ គឺនៅពេលដែលលក់ផ្ទះលក់ស្អី ត្រូវបង់ពន្ធប្រថាប់ត្រា។ បន្ទាប់ពីហ្នឹង បង់ពន្ធលើអចលនទ្រព្យ។ ចុះបើនៅជាខ្ទមនរណាទៅយក … តម្លៃក្រោម ១០០ លាន យើងអត់ឱ្យមានការប៉ះពាល់ទេ … នៅពេលដែលសំណង់កើនឡើង ប្រាក់ពន្ធវាក៏កើនដែរ។ ត្រូវបង់ពន្ធ។ នេះហើយដែលហៅថាវិធីសាស្ត្រនៃការអភិវឌ្ឍប្រ​ទេស។ រាជធានីភ្នំពេញក៏បានធ្វើកិច្ចការដ៏ល្អ ដើម្បីបង្កើតឡើងនូវសមិទ្ធផល តាមរបៀបយកស្លឹកត្នោតខ្ចប់ស្ករត្នោត។ អភិវឌ្ឍន៍កោះពេជ្រ យកលុយពីកោះពេជ្រទៅធ្វើស្ពានប៉ុន្មានកន្លែងនោះ។ អភិវឌ្ឍន៍ខាងជ្រោយចង្វារ យកថវិកាទៅធ្វើសំណង់ប៉ុន្មានកន្លែងនោះ។ អភិវឌ្ឍន៍(កោះនរា)នេះ យើងធ្វើស្ពាននេះ។ នេះជាសម្បត្តិសាធារណៈ។

សំដី ហ៊ូ វ៉ាន់ ក្នុងទូរស័ព្ទ បញ្ជាធ្វើបាតុកម្មប្រឆាំង “វត្តមានយោធាចិន” (នៅ)ទូតចិន

អញ្ចឹងទេ ដែលយើងខិតខំបន្តដំណើរនេះតទៅទៀត ប៉ុន្តែដំណើរនេះវាទាមទារឱ្យមានសន្តិភាព សុំកុំបំផ្លាញសន្តិភាព ហើយខ្ញុំគួរតែយកឱកាសនេះផ្តាំទៅ អាវ៉ាន់ បន្តិច អាវ៉ាន់ ហ្នឹងគឺ ហ៊ូ វ៉ាន់ ចាស់ជាងខ្ញុំមែនតែខ្ញុំហៅ អាវ៉ាន់។ អាវ៉ាន់ អើយ ល្មមបានហើយ កូនប្រពន្ធអ្ហែងនៅភ្នំពេញនេះទេ អ្ហែងកុំជ្រុលពេក។ សំដីអ្ហែងបញ្ជារនៅក្នុងទូរស័ព្ទទាំងអស់។ រឿងអីអ្ហែងមកបញ្ជារធ្វើបាតុកម្មប្រឆាំងទូតចិន ប្រឆាំងវត្តមានយោធាចិន។ ពួកអ្ហែងឆ្កួត។ ប្រយ័ត្នប្រពន្ធអ្ហែង កូនអ្ហែងដេកអត់សុខ។ កំពុងតែភ័យ។ អ្ហែងឈប់បានឈប់ទៅ។ ចំណាស់ប៉ុណ្ណឹងហើយ បើទោះបីអ្ហែងដណ្តើមអំណាចបាន ក៏គេមិនឱ្យអ្ហែងធ្វើកុងសីដែរ។ និយាយអញ្ចឹងទៅចុះ។ ហ៊ូ វ៉ាន់ អាយុច្រើនជាងខ្ញុំបន្តិច តែខ្ញុំហៅអាតែម្តង … ផ្តាំទៅ។ អាហ្នឹងមុខតែកំពុងមើលខ្ញុំហើយ។ ប្រពន្ធរបស់ ហ៊ូ វ៉ាន់ ក៏មើលដែរ។ ពិតមែនហើយ កូនប្រុសរបស់ខ្ញុំធ្លាប់ទៅលេងជា​មួយប្រពន្ធ ហ៊ូ វ៉ាន់ អី ប៉ុន្តែឯងត្រូវដឹង ប្រពន្ធកូនឯងកំពុងនៅភ្នំពេញ។ អ្ហែងជាមេក្លោងនៃអំពើក្បត់។ អញ្ចឹងរឿងអីដែលមិនចាត់ការពួកអាក្បត់នៅខាងក្នុង បើពួកក្បត់នៅខាងក្នុងទទួលបទបញ្ជាពីមេក្បត់។ ដូច្នេះ អាជ្ញាធរ ឬតុលាការគេចាត់ការ អាហ្នឹងរឿងត្រឹមត្រូវតាមច្បាប់ ព្រោះមេចោររត់គេចខ្លួន ដល់បញ្ជាកូនចោរធ្វើសកម្មភាព មិនកូនចោរចូលគុក។ អញ្ចឹង អ្ហែងកុំរុញគេចូលគុក … មានអាមួយនោះដែលមានប្រពន្ធដូរលុយនៅផ្សារ។ អ្ហែងក៏ត្រូវប្រយ័ត្នដែរ។ ប្រពន្ធកូនអ្ហែងនៅភ្នំពេញនៅឡើយ។ និយាយចឹងថាទេ យកពួកគេធ្វើចំណាប់ខ្មាំងគំរាមក្រុមគ្រួសារគេ។ អត់ទេ ប្រពន្ធកូនអ្ហែងនៅនេះបានសេចក្តីសុខតើ។

អ្នកឯងប៉ុនប៉ងធ្វើអី? ដែល(និយាយមិនពិតពី)វត្តមាន(កងទ័ព)ចិន ម្តងហើយម្តងទៀត

មានរឿងស្អីដែលអ្ហែងដើរធ្វើបាតុកម្មនៅភ្នំពេញផង បាតុកម្មនៅប្រទេសផង ប្រឆាំងវត្តមានកងទ័ពចិននៅកម្ពុជា។ តើចិនមានកងទ័ពនៅកម្ពុជាទេ? កម្ពុជាឱ្យសិទ្ធិចិនបោះទ័ពនៅកម្ពុជាពីកាលណា? ខ្ញុំបញ្ជាក់ឡើងវិញ ខ្ញុំធុញទ្រាន់ជាមួយបរទេសមួយចំនួន បូកជាមួយខ្មែរយើង (ដែលបាននិងកំពុង)រុញសភាពការណ៍។ យើងធុញទ្រាន់ណាស់ … នាយករដ្ឋមន្ត្រីនិយាយ(ហើយ)មិនស្តាប់។ លោកឯងមានភស្តុតាងឯណាបញ្ចេញមក ថាកម្ពុជាមានកិច្ចព្រមព្រៀងសម្ងាត់ជាមួយនឹងចិន ប្រើប្រាស់ផ្តាច់មុខនូវកំពង់ផែរាមរយៈពេល ៣០ ឆ្នាំ។ បញ្ចេញមកភស្តុតាងហ្នឹង។ បើអ្នកឯងមិនបញ្ចេញភស្តុតាងហ្នឹងមានន័យថា អ្នកឯងភូតកុហក។ រឿងនេះ នៅក្នុងពេលប្រជុំគណៈរដ្ឋមន្ត្រី ខ្ញុំបាននិយាយថា កុំភ្លេចឆ្នាំ ១៩៧០ ទម្លាក់ព្រះករុណាព្រះបិតា ដោយរដ្ឋប្រហារឆ្នាំ ១៩៧០ ក្រោមហេតុផលប្រឆាំង យៀកកុង នៅលើទឹកដីកម្ពុជា។ ឥឡូវអ្នកឯងប៉ុនប៉ងធ្វើអីចំពោះខ្ញុំ បានជាម្តងហើយម្តងទៀត (និយាយពី)វត្តមានចិនៗ។ រីឯពួកអាក្រុមក្បត់ជាតិហ្នឹងគឺបំផុសមនុស្សឱ្យធ្វើសកម្មភាពប្រឆាំងទូតចិន … (តាម)សម្លេង អាវ៉ាន់ … ដំបូង អាវ៉ាន់ ថា អូ! ប៉ូលីស ៣០ នាក់ដាក់នៅម្ខាងហ្នឹង … កុំទៅខ្លាច។ អាហ្នឹងគេដាក់ការពារទូត។ ដល់ចូលអត់បាន វាថា អូ! ទៅទូតអាមេរិកវិញ។ ហើយ(នៅ)ទូតអាមេរិក អានោះបញ្ជាមកទៀត កុំអាលប្រគល់ញត្តិ អានញត្តិហ្នឹងសិនឱ្យគេថត។ អាវ៉ាន់ អើយ។ ល្មមបានហើយ។

អ្ហែងផ្លូវវេងស្រេង អញត្រូវតែទូទាត់ហើយ។ គ្មានអាណាធ្វើបាតុកម្មម៉ោង ២ ភ្លឺទេ។ និយាយឱ្យច្បាស់។ អ្ហែងស្រែកបញ្ជាយ៉ាងម៉េចអីយ៉ាងម៉េច នៅផ្លូវវេងស្រេង កាលពីឆ្នាំ ២០១៣។ អ្ហែងអត់រួចខ្លួនទេ។ តែអ្ហែងកុំរុញកូនអ្ហែង ប្រពន្ធអ្ហែងឱ្យចូលគុកថែម។ សុំកុំ។ សង្ឃឹមថាលោកជំទាវ ហ៊ូ វ៉ាន់ មិនធ្វើជាភ្នាក់ងារបែងចែកលុយសម្រាប់ឧទ្ទាមក្នុងស្រុកទេ និយាយគ្នាឱ្យច្បាស់រឿងហ្នឹង។ អញ្ចឹងទេ ឥឡូវនេះគេនាំគ្នាសុខសប្បាយទាំងអស់គ្នា។ ខ្ញុំបាននិយាយហើយ គេថាគ្មាន។ ឥឡូវពួកអ្ហែងហ៊ានស្បថឱ្យរន្ទះបាញ់ទេ បើនិយាយពីកងទ័ពចិន។ គេធ្វើនេះ ដើម្បី​ជាមូលហេតុដើម្បីឈានមួយជំហានទៀត ទៅដល់ការផ្តួលរំលំ។ បើសិនជាគេប្រមូលកម្លាំងបាន។ ប៉ុន្តែ ពួកអ្ហែងអត់ផ្លូវទេ។ ប្រាប់ឱ្យហើយ តម្លៃសន្តិភាពនេះធំខ្លាំងណាស់​។ អត់យកអីមកជំនួសវាបានទេ។ អាហ្នឹងគឺជារឿងដែលត្រូវតែនិយាយថ្ងៃនេះ ហើយហៅ អាវ៉ាន់តែម្តង ព្រោះវាឈ្មោះ ហ៊ូ វ៉ាន់ …។

ប្រជាពលរដ្ឋស្លាប់ និងរងគ្រោះដោយទឹកជំនន់ … និយាយតែពីផ្តួលរំលំ

សុំផ្តាំទៅប្រពន្ធ(វា)ដែរ សុំកុំពាក់ព័ន្ធជាមួយនឹងការចែកលុយចែកកាក់។ ថ្ងៃហ្នឹង អាវ៉ាន់ ថា បន្ថែមកម្លាំងមក ថែមលុយឱ្យ ២០០ ទៀត។ អ្ហែងស្មានតែអ្ហែងមកតាម Zoom គេស្តាប់សម្លេងអ្ហែងអត់បាន(ឬ?)។ ខ្ញុំចង់ចាក់(សម្លេង)ឱ្យ អាវ៉ាន់ ស្តាប់បន្តិច … និយាយ(ថាយ៉ាង)ម៉េច វានៅក្នុងហោប៉ាវរបស់ខ្ញុំរហូតហ្នឹង។ ធម្មតាទេអាហ្នឹង សម្លេង អាវ៉ាន់ … (សម្លេង voice record) … អញ្ចឹងមេចោរបញ្ជាមកកូនចោរ។ តើត្រូវចាប់កូនចោរទេ? កូនចោរណាដែលវាមិនឃោរឃៅ វាមិនមានមុខសញ្ញាពេក អាហ្នឹងឱ្យទៅ … (សម្លេង voice record) … អា(ហ៊ូ) វ៉ាន់ អ្ហែងស្ដាប់លឺសម្លេងឯងទេ? អ្ហែងប្រាប់ថា គេយាមស្ថានទូតអាហ្នឹងជាច្បាប់អន្តរជាតិ? អ្ហែងចេះច្បាប់អន្តរជាតិដែរតើ។ អញ្ចឹងអ្ហែងជាមេចោរ។ អញចាប់កូនចោរ រឿងអីខុស? … ពួកអានេះបំផ្លាញតែម្ដង។ ព្រឹត្តិការណ៍អីក៏វាឆ្លៀតដែរ ហើយឆ្លៀតម្ដងនេះគឺវាមិនមែនទាមទារសិទ្ធិឯណា វាទាមទារឱ្យដកកងទ័ពចិនចេញពីស្រុកខ្មែរ ក្នុងពេលដែលអត់មានកងទ័ពចិនសោះ។ ចិនវិនិយោគមាន ចិនអ្នកបច្ចេកទេសមាន ក៏ដូចជាប្រទេសដទៃ ដែលកំពុងមានដែរ។

អ្ហែងកុំនឹកស្មានថា អ្ហែងបញ្ជាតាម Zoom បញ្ជាតាមអី(ផ្សេង) គេយក(សម្លេង)មិនបាននោះ។ ហ្នឹងគ្រាន់តែផ្ដាំទេ។ អាវ៉ាន់ ច្បាស់ជាកំពុងមើល ហើយមានអាមួយដែលមានប្រពន្ធកំពុងដូរលុយនោះ កំពុងមើលដែរ។ យកល្អ អ្ហែងយកប្រពន្ធកូនអ្ហែងទៅស្រុកក្រៅហ្មងទៅ។ បើ(ថា)អ្ហែងគង់តែមកស្រុកដែរទេ អ្ហែងធ្វើឱ្យស្រួលបន្តិច។ មករំខានគេសព្វគ្រប់។ សូម្បីតែទឹកជំនន់ ស្លាប់មនុស្ស ប្រជាពលរដ្ឋរងគ្រោះរាប់ម៉ឺនគ្រួសារ សូម្បីតែពាក្យមួយម៉ាត់ផ្ដាំផ្ញើសម្ដែងការចូលរួមមរណទុក្ខ ឬសោកស្ដាយជូនប្រជាពលរដ្ឋ អានេះអត់តែម្ដង គឺនិយាយតែពីផ្ដួល និយាយតែពីរំលំ។ អើ! អ្ហែងចង់ផ្តួលចង់រំលំ អ្ហែងចាំជាតិក្រោយទៅ … សង្ឃឹមថា ចាំដល់ថ្ងៃ ៣១ ខែ កុម្ភៈ ឆ្នាំ ២០២១, ៣១ កុម្ភៈ ឆ្នាំ ២០២២, ៣១ កុម្ភៈ ២០២៣, ៣១ កុម្ភៈ ២០២៤ អាហ្នឹងបានមានវត្តមានរបស់ឯង។ (ខែកុម្ភៈ)មិនដែលមានថ្ងៃ ៣១ ទេ …។

ប្រកាសឱ្យប្រើប្រាស់បណ្ដោះអាសន្នផ្លូវក្រោមដីចោមចៅ

… យកឱកាសនេះ សូមប្រកាសជូនបងប្អូនប្រជាពលរដ្ឋរបស់យើងឱ្យបានជ្រាបថា យើងបាន(អនុញ្ញាតឱ្យ)ក្រុមហ៊ុនអនិកជនកម្ពុជាដដែលហ្នឹង ដែលកំពុងសាងសង់ស្ពានអាកាសរង្វង់មូលចោមចៅ (ហើយដែល)ក្នុងស្ពានអាកាសហ្នឹងវាមានក្រោមដី … ប្រវែង ៤៨៨ ម៉ែត្រ ទទឹង ៨,៥ ម៉ែត្រ និងដែលឥឡូវហ្នឹងបានកសាងរួចហើយ, … ជម្រាបជូន និងប្រកាសដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្នចាប់ពីថ្ងៃនេះតទៅ។ បងប្អូនជនរួមជាតិ សូមកុំសើចកុំយំជាមួយខ្ញុំ … កាលដែលយើងធ្វើស្ពានអាកាសទី ១ នៅ ក្បាលថ្នល់នេះ ខ្ញុំប្រឹងអួត ខ្ញុំប្រឹងនិយាយ។ មានអ្នកចេញមកថា គេមានរាប់រយរាប់ពាន់ គេមិនអួតផង ឯងមានតែមួយ(សោះ)អួត។ កាលនោះខ្ញុំផ្ដាំទៅវិញថា ដោយសារមានអាមួយហ្នឹងហើយ បានអញប្រឹងអួតនោះ ព្រោះពីមុនវាអត់ដែលមាន ដល់ឥឡូវមានអាមួយហ្នឹងអញប្រឹងអួត។ ឥឡូវអត់ចាំបាច់អួតទៀតទេ ព្រោះមានច្រើនហើយ។ ផុតពីហ្នឹងដូចជាប៉ុន្មានទៅហើយ។ អាផ្លូវក្រោមដី យើងមានស្ទឹងមានជ័យ និងនៅស្តុបទួលគោក ប៉ុន្តែខ្លីៗ។ ឥឡូវនេះវែង យើងក៏ត្រូវអួតបន្តិចដែរ។ អញ្ចឹងវាមានអាលើអាកាសផង វាមានអាក្រោមដីផង។ អាលើអាកាសគឺនៅកំពុងធ្វើ ប៉ុន្តែអាក្រោមដីនេះបើកឱ្យចរាចរណ៍ ដើម្បីកាត់បន្ថយការកកស្ទះនៅតំបន់ចោមចៅ។ ទីនោះក៏ជាតំបន់ទេសចរណ៍មួយដែរ។ ឆ្លៀតពេលទៅលេង។ ឪពុកម្ដាយចាស់ៗ គាត់ចង់ឃើញអាក្រោមដីវាយ៉ាងម៉េច ដឹកគាត់ទៅ។ គាត់ចាស់ហើយ។ គាត់ចង់ឃើញ។ ពីដើមគាត់មិនដែលបានឃើញ។ ស្ពានអាកាសគាត់ធ្លាប់ហើយ ឥឡូវនៅអាក្រោមដីចម្ងាយជិតកន្លះគីឡូឯណោះ។ ទៅក្រោមដីហ្នឹងយ៉ាងម៉េច គេដាក់ភ្លើងយ៉ាងម៉េច? …។

ជម្រុញក្រុមហ៊ុនទូរស័ព្ទដាក់អង់តែន កុំឱ្យដាច់សេវានៅផ្លូវក្រោមដី

… គួរឱ្យក្រុមហ៊ុនទូរស័ព្ទទាំងប៉ុន្មានក្រុមហ៊ុនហ្នឹង ដាក់បញ្ចូលគេហៅថា អង់តែនបង្កប់របៀបម៉េច ដើម្បីកុំឱ្យដល់កន្លែងហ្នឹងដាច់សេវា។ កំពុងនិយាយគ្នាឆ្លងកាត់កន្លែងហ្នឹងដាច់សេវាបាត់។ នៅប្រទេសនានាគេមាន។ អញ្ចឹងឱ្យក្រុមហ៊ុនទូរស័ព្ទនានាចុះទៅ ដើម្បីឱ្យដឹងថាដាក់អាហ្នឹងបានឬអត់។ យើងដាក់នៅក្នុងនោះ ដើម្បីឱ្យវាតជាប់គ្នារហូត។ ជាពិសេស អាចរកក្រុមហ៊ុន Cellcard របស់ គិត ម៉េង ធ្វើគំរូគេ។ ខ្ញុំឥឡូវចង់បកមករក ០១២ វិញហើយ។ អត់កើតទេ។ ខ្ញុំមិនថារបស់អ្នកណាទេ។ អា ០១២ ទៅកន្លែងណាក៏វាមានសេវារបស់វា ប៉ុន្តែដល់អាផ្សេងទៅជាអត់។ ប៉ុន្តែ ខ្ញុំសង្កេតឃើញ អស់លោកក្នុងគណៈរដ្ឋមន្រ្តី ៨៥% ដែលប្រើ ០១២។ វាមកតែខ្ញុំឃើញថាគេនេះ internet ខ្លាំង។ តែវាខ្លាំងតែម្ដុំក្នុងភ្នំពេញ មិនប្រាកដថា(គ្រប់កន្លែង)នេះទៀត។ តែ ០១២ ទៅត្រង់ណាក៏មាន អាហ្នឹងមួយទៅ។ ដល់ទៅក្រៅប្រទេស ក្រុមហ៊ុនដទៃទៅថ្ពក់ជាមួយគេអត់បាន។ អត់មានកុងត្រាជាមួយគេ។ ប៉ុន្តែ បើទៅក្រៅប្រទេសកាន់ ០១២ ទៅដល់ roaming ចូលផ្លុក ព្រោះវាមានកុងត្រាគ្រប់ប្រទេសទាំងអស់។ អញ្ចឹងឱ្យទាក់ទង ឧកញ៉ា គិត ម៉េង ទៅធ្វើគំរូមុនគេ។ ដាក់ក្រោមដីហ្នឹង។ ជាអង់តែនបែបម៉េចឱ្យដំណើរការសេវាទូរស័ព្ទនេះ។ ខ្ញុំមិនឃោសនាឱ្យ Cellcard ឱ្យ គិត ម៉េង ទេ។ ខ្ញុំជាមនុស្សត្រូវការឱ្យប្រព័ន្ធទូរស័ព្ទនេះជាប់ជានិច្ច។

ទៅបន្ទាយមានជ័យ ប្រើដុំ WIFI ៣ ទាំងអស់ ៦ ប៉ុន្តែ … បើកមួយភ្ជាប់ជាមួយនឹងផ្កាយរណបតែម្ដង របស់ហុងកុងមាន ២ បើក ១ … សម្រាប់នៅក្នុងស្រុកនេះ ១។ អញ្ចឹងបើកទាំង ៣ នៅក្នុងឡាន តែស្រេចតែវាមិនដើរ ធ្វើអីវា? ដល់ទៅសួរក្មេងកាន់ ០១២ វាថា ពូ! របស់ខ្ញុំដើរតើ។ ពួកហ្នឹងគេបើក Location មើល Google Map ដើម្បីឱ្យដឹងថាដល់កន្លែងណាអីកន្លែងណា។ អញ្ចឹងអ្នកកាន់ ០១២ (មានសេវា)។ បើលោកជំទាវ ម៉ែន សំអន ប៉ុន្មានខ្សែសុទ្ធតែ ០១២ ទាំងអស់។ (យឹម) ឆៃលី អីនេះសុទ្ធតែ ០១២ ឯងនេះហោះទៅរកអីប៉ុន្មាននោះអត់ផ្លូវតែម្ដង។ រួចប្រាប់ទាំងក្រុមហ៊ុននោះទៀត ថាលោកឯងធ្វើម៉េចពង្រាយអាអង់តែនហ្នឹងឱ្យបានគ្រប់ទីកន្លែង។ ប៉ុន្តែ គេពង្រាយតែក្នុងភ្នំពេញ អូសតែអ្នកភ្នំពេញប្រើ។ ប៉ុន្តែដល់ទៅចេញក្រៅក្រុងចប់តែម្ដង … ខ្ញុំប្រើ ១៨ ទូរស័ព្ទឯណោះ អញ្ចឹងអាណាចង់ចាប់ … តាមដានអី មិនដឹងខ្ញុំប្រើលេខមួយណាផង ក្នុងចំណោម ១៨ ហ្នឹង។

កម្ពស់ទឹកទន្លេមេគង្គទាប មិនអាចប្រារព្ធពិធីអុំទុកបាន / ការប្រែប្រួលអាកាសធាតុ

… ចាប់ពីថ្ងៃនេះទៅ ជាពិសេសមុនបុណ្យអុំទូកហ្នឹង ព្រោះពេលហ្នឹងមានអ្នកមកលេងទីក្រុង មានអ្នកទីក្រុងចេញទៅជនបទ … រហូតដល់ថ្ងៃ ៣០ ហ្នឹង ប្រហែលជាមិនភ្លៀងទេ។ ឥឡូវហ្នឹងធ្លាក់ខ្យល់ពីជើងហើយ។ គេចាប់ផ្ដើម(រៀប)ការហើយ។ និយាយពីរឿងមិញនេះ និយាយមិនទាន់អស់។ បើចាត់តាំងបុណ្យអុំ​ទូកក៏អត់បានដែរ។ (បើ)អុំទូកមានតែត្រូវអុំបញ្ច្រាសទឹក ព្រោះឥឡូវហ្នឹងទឹកកំពុងហូរចូលទន្លេសាប អត់ទាន់ហូរចេញឯណា។ ពិតមែនតែនៅស្ទឹងត្រែងស្រក ប៉ុន្តែលទ្ធភាពនៃការឡើងបន្តិចទៀតនៅមាន ប៉ុន្តែឡើងមិនដល់កម្រិត ៩ ម៉ែត្រទេ។ ទឹកនៅស្ទឹងត្រែងថ្ងៃនេះ មានការថមថយ។ ព្រឹកព្រលឹមឡើង បង លឹម គានហោ បាញ់មកដើម្បីរាយការណ៍អំពីស្ថានភាពកម្ពស់ទឹក និងធាតុអាកាស បញ្ហាព្យុះទៅត្រង់ណាអីត្រង់ណា។ ទឹកនៅស្ទឹងត្រែងនៅថ្ងៃនេះ នៅសល់ ៦,៨៧ ម៉ែត្រ យប់មិញស្រក ០,២៣ ម៉ែត្រ ប៉ុន្តែតាមខ្យល់ព្យុះដែលនឹងកើតនោះ វាអាចនាំមកនូវការកើនឡើងបន្ដិចនៅទឹកខាងលើ។

អញ្ចឹងបើសិនជាចាត់តាំងបុណ្យអុំទូក គង់តែអុំអត់កើតទេ។ អញ្ចឹងត្រូវធ្វើទីចេញពីកោះពេជ្រ រួចទៅផ្ដាច់ព័្រត្រនៅគល់ស្ពានជ្រោយចង្វារឯណោះវិញ។ នេះហើយគឺជាការប្រែប្រួលអាកាសធាតុ។ ហើយកុំមកបន្ទោសខ្មែរ មិនមែនតែរឿងខ្មែរ(តែម្នាក់ឯង)ឯណា ទន្លេមេគង្គ​តភ្ជាប់គ្នាតាំងពីទន្លេឡាងឆាងរបស់ចិន រួចហើយកាត់ប្រទេសភូមា, កាត់មីយ៉ាន់ម៉ា, កាត់ឡាវ, កាត់ថៃ ហើយបានមកដល់យើង រួចហើយទៅផុតដល់វៀតណាម ទៅដល់សមុទ្រ។ ពីមុន ឱ្យតែដល់ក្រោយភ្ជុំ ទឹកតែងតែស្រក។ ឥឡូវនេះ ក្រោយចេញវស្សាហើយ ទឹកឡើងវិញ។ ចូល ១០ កើត ខែកត្តិកហើយ នៅសល់ភ្លៀង ប៉ុន្តែកន្លែងខ្លះធ្លាក់ខ្យល់។ ដូចជាខាងខេត្តប៉ៃលិន រាយការណ៍មកអំពីស្ថានភាពទឹក ប៉ុន្តែសីតុណ្ហភាពយប់មិញ ២០ អង្សារ។ រាយការណ៍នៅខាងប៉ៃលិន វាយត្រង់មកនាយករដ្ឋមន្រ្តី ព្រោះយើងត្រូវតាមដានដែលរងគ្រោះ។

ក្រសួង ៤ ចាត់មន្រ្តីចុះផ្ទាល់ អមដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ … ស្តារ និងជួសជុលបន្ទាន់

… ខ្ញុំមានបញ្ហាខ្លះដែលគួរនិយាយចេញពីទីនេះ … ខ្ញុំចង់រំលឹកជាមួយនឹងរដ្ឋមន្រ្តី ៤ នាក់ ដែលថ្ងៃនេះ គឺឃើញជុំគ្នា៖ មានរដ្ឋមន្រ្តីក្រសួងសាធារណការ រដ្ឋមន្រ្តីក្រសួងធនធានទឹក រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជន​បទ រដ្ឋមន្រ្តីក្រសួងកសិកម្ម។ និយាយពីរឿងផ្លូវ ក៏ខូចខាតទាំងផ្លូវជាតិ ផ្លូវខេត្ត ផ្លូវលំ ស្ពានមួយចំនួនត្រូវបាក់បែក ហើយទំនប់ប្រឡាយមួយចំនួនក៏ត្រូវបាក់បែក។ ខាងក្រសួងសាធារណការ បានចុះជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុហើយ។ (ដោយសារ)សភាពការណ៍មិនធម្មតា នីតិវិធីក៏ត្រូវមិនធម្មតា។ កុំរង់ចាំមន្ទីរ កសិកម្មក្ដី អភិវឌ្ឍន៍ជនបទក្ដី ធនធានទឹកក្ដី សាធារណការក្ដី វាយតម្លៃពីខាងក្រោម។ ឥឡូវហ្នឹង ក្រសួងនីមួយៗ មានរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការច្រើនណាស់។ ចែកគ្នាទៅចុះទៅ។​ ហើយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចុះទៅជាមួយទៅ។ ធ្វើការជាមួយខេត្ត ធ្វើការជាមួយមូលដ្ឋាន កុំបង្អង់យូរ ទឹកស្រកភា្លម គឺចាប់ផ្ដើមភា្លម។ ជួសជុល។ កុំនៅវាយតម្លៃណាស្អីណា នេះវេចបាយស៊ីធ្វើការតែម្ដង ជួសជុលបន្ទាន់។ ស្ដារឡើងវិញបន្ទាន់។ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដូចមិនដែលឃើញនៅជនបទ? (រដ្ឋមន្ត្រីឆ្លើយ៖ ចុះរាល់ថ្ងៃ ប៉ុន្តែមិនផ្សាយតាមទូរទស្សន៍)។ រៀបចំបញ្ជូនរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការចុះទៅ។ សភាពការណ៍មិនធម្មតា នីតិវិធីក៏មិនធម្មតា។ យើងមិនអាចធ្វើតាមរបៀបឃើញស្ពានដាច់ ប្រជាជនត្រូវដឹកស្រូវ ដឹកអង្ករ ដែលគាត់ច្រូតបាន ដឹកអត់រួច។ ឈ្មួញទៅទិញនៅកណ្ដាលវាលស្រែ គឺបង្អាប់ថ្លៃ។ ត្រូវធ្វើសកម្មភាពភា្លម តភ្ជាប់ស្ពាន តភ្ជាប់ផ្លូវឱ្យពួកគាត់។ ហ្នឹងភាគច្រើន គឺនៅក្នុងចំណាត់ការរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ឆ្ពោះទៅគោលដៅនៃតំបន់រងគ្រោះ ដើម្បីដោះស្រាយបញ្ហា។ មិនមែនចែកជំនួយហើយ ចប់ទេ ពឹងពាក់ធំជាងគេ គឺការដោះស្រាយឱ្យពួកគាត់បង្កបង្កើនផលបាន។

ធ្វើសកម្មភាពលឿន កុំឱ្យប្រជាពលរដ្ឋលំបាកមួយសាទៀត

… ខ្ញុំសូមកោតសរសើរអាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាអ្នកជាប់ពាក់ព័ន្ធទាំងអស់ក្នុងរាជធានីភ្នំពេញ ដែលបានជួយប្រជាជនទាន់ពេល។ ម្សិលមិញឮថា ប្រពន្ធខ្ញុំមកចែក ខាងណេះការពិត វាមិនដូចខាងណោះទេ ក៏ប៉ុន្តែគ្នាក៏ក្រខ្សត់ដែរ ផលប៉ះពាល់កើតឡើងដោយទឹកភ្លៀង ចែកបានប៉ុន្មាន ៨ ពាន់គ្រួសារ នៅសល់ទៀត ត្រូវជម្រុញចែកជំនួយហ្នឹងឱ្យបានលឿនបន្តិច។ ការចែកជំនួយនេះ គ្រាន់តែជាការសម្រាលការលំបាកមួយគ្រាទេ តែអ្វីដែលជាការពឹងអាស្រ័យរបស់យើង គឺផ្អែកលើការផ្ដល់លទ្ធភាពឱ្យពួកគាត់បង្កបង្កើនផលបាន។ អញ្ចឹង ផ្នែកទឹកត្រូវតែកសាងភ្លាម ដំណើរការភ្លាមដើម្បីទប់ទឹក។ កន្លែងដែលមានការបែក ត្រូវតែជួសជុលទប់ទឹក ហើយផ្ដល់ទឹកនោះឱ្យគាត់បានធ្វើស្រែ។ ស្រូវពូជត្រូវផ្ដល់ជាបន្ទាន់ ពូជបន្លែ ពូជដំណាំត្រូវផ្ដល់ជាបន្ទាន់ដោយក្រសួងកសិកម្ម ដែលខ្ញុំឱ្យគោលការណ៍មកឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន​ ហើយ មួយគ្រួសារដែលរងគ្រោះដោយទឹកជំនន់ខូចដំណាំត្រូវផ្ដល់ពូជឱ្យ ១០០ គីឡូ។ អ្នកដែលមិនប៉ះពាល់ មករកស្រូវពូជដែរ យកមកកិនស៊ី? ប៉ុន្តែគាត់មិនត្រូវការទេ។ ពូជស្រូវ ពូជបន្លែ​បង្កា ដើម្បីឱ្យគាត់ធ្វើបាន វាទាល់តែមានទឹក បូកបន្ថែមដោយការដឹកជញ្ជូន … ហៅខាងក្រសួងហិរញ្ញវត្ថុទៅជាមួយ។ កន្លែងខ្លះអត់ធំពេកទេ កូនស្ពានតូចតាចហ្នឹង គឺតភ្ជាប់ ធ្វើឱ្យដំណើរការឡើងវិញ។ អញ្ចឹងកុំរង់ចាំមន្ទីររាយការណ៍មកភ្នំពេញ យើងទៅតែម្ដង ចាត់តាំងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការចុះតាមគោលដៅ។ ខេត្តខ្លះវាធំ ដូចជាខាងបាត់ដំបង ខាងបន្ទាយមានជ័យ ជួនកាលមានពីរក្រុមទៅតែម្ដង រដ្ឋលេខាធិការមួយ អនុរដ្ឋលេខាធិការមួយ ព្រោះបាត់ដំបង បន្ទាយមានជ័យ សុទ្ធតែខេត្តធំៗ។ អញ្ចឹងត្រូវធ្វើសកម្មភាពក្នុងល្បឿនមួយលឿន កុំឱ្យប្រជាពលរដ្ឋគាត់លំបាកមួយសាហើយ លំបាកមួយសាទៀត។

ថវិកាមិនទាន់បែងចែក / ផ្ដល់សាច់ប្រាក់ ១៥០ លានដុល្លារ អភិវឌ្ឍន៍ផ្លូវនៅខេត្តសៀមរាប នៅតែម្ដង

ឥឡូវបើត្រូវការចាយលុយ យើង(ក៏មានដោយ)បានបម្រុងទុក។ ជាភ័ព្វសំណាងហើយ យើងមានថវិកាមួយ ហៅថាថវិកាមិនទាន់បែងចែក។ ក្នុងថវិកាមិនទាន់បែងចែកនេះ មានថវិកាបម្រុងគ្រោះមហន្តរាយ។ ដល់ខែធ្នូ បើអត់មានគ្រោះមហន្តរាយ ទើបបែងចែកឱ្យក្រសួងនានា។ ឥឡូវនេះ ថវិកាហ្នឹងនៅទាំងអស់។ បើទោះបីថវិកាហ្នឹងអស់ យើងក៏បញ្ចេញថវិកាថែមទៀត ជាមួយនឹងគម្រោងទំលាក់ថវិកាសម្រាប់សាច់ប្រាក់ពលកម្ម ១៦០ លានដុល្លារនៅឆ្នាំក្រោយ ព្រោះយើងបានប្រសិទ្ធនាមថវិកានេះ ជាថវិកាប្រយុទ្ធ ដើម្បីសង្គ្រោះជីវិតប្រជាជន លំនឹងសង្គមសេដ្ឋកិច្ច និងប្រជាពលរដ្ឋ និងតម្រង់ឆ្ពោះទៅរកការស្ដារឡើងវិញក្រោយកូវីដ ១៩។ ដូច្នេះ យើងទ្រទ្រង់សភាពការណ៍ហ្នឹង។ អញ្ចឹងខ្ញុំសុំរំលឹក ធ្វើម៉េចឱ្យលឿន។ ឃើញឯកឧត្តម ស៊ុន ចាន់ថុល វាយតម្លៃពាក់ព័ន្ធនឹងផ្លូវប៉ុន្មានខ្សែ ប៉ុន្មានរយគីឡូម៉ែត្រឯណោះ។ ប៉ុន្តែវាមានកន្លែងអត់ខូច មានកន្លែងខូច។ មិនមែនទាល់តែខូចរាប់រយគីឡូម៉ែត្រទេ។ វាមានកន្លែងខ្លះទឹកហូរដាច់ ត្រូវធ្វើអាហ្នឹង ជួសជុលអាហ្នឹង។ ផ្លូវលំក៏ដូចគ្នាដែរ កន្លែងដែលទឹកហូរដាច់ អាហ្នឹងត្រូវធ្វើភ្លាម។ អាហ្នឹងជាការចង្អុលរបស់ខ្ញុំ ដើម្បីឱ្យប្រជាពលរដ្ឋទទួលផលពីសកម្មភាពរបស់យើងដោយឆាប់រហ័ស។ ខ្ញុំនឹងនៅចាំមើល បើសិនជាកន្លែងណាយឺត ខ្ញុំនឹងចុះទៅកន្លែងហ្នឹង ចាំមើលរដ្ឋមន្រ្តីធ្វើមុខម៉េច? និយាយគ្នាអញ្ចឹង។ បើថា កន្លែងណាយឺត ដូចជាផ្លូវលំជនបទ ស្ពានជនបទ (ជួសជុលឡើងវិញ)យឺត ប្រជាជនស្រែកមក ប្រយ័ត្នតែខ្ញុំទៅ រដ្ឋមន្រ្តីរត់តាមក្រោយ … បើថាអត់ថវិកា អាហ្នឹងមិនថាទេ។ រឿងថវិកា គឺខិតខំ អត់មានបញ្ហាទេ។ យើងមិនទាន់ដល់ថ្នា​ក់អត់ថវិកាជួសជុលផ្លូវ ប្រឡាយទឹកប៉ុណ្ណឹងទេ … ផែនការធ្វើផ្លូវ ១៥០ លានដុល្លារ នៅខេត្តសៀមរាប ក៏នឹងបើកការដ្ឋានថ្ងៃទី ១៦ វិច្ឆិកា ក៏អត់ដកថយដែរ។ ធ្វើផ្លូវឱ្យស្អាតនៅខេត្តសៀមរាប ទីក្រុងសៀមរាប បន្ទាប់ពីធ្វើផ្លូវស្អាតនៅឯក្រុងព្រះសីហនុរួចហើយ … សូមឱ្យមន្រ្តីរបស់យើងធ្វើសកម្មភាព។ ឆ្នាំនេះ នាយករដ្ឋមន្រ្តីចេញអន្តរាគមន៍ដោយផ្ទាល់ទៅលើមុខពួ្រញដែលជួបប្រទះដោយទឹកជំនន់។ ម្សិលមិញ ពេលដែលយើងជិះឧទ្ធម្ភាគចក្រមក យើងក្រឡេកមើលទៅ ស្រូវមួយចំនួនបានខូតទៅហើយ។ យើងអាចសង្កេតឃើញថា ស្រូវដែលចុងវាងើបឡើងខៀវហ្នឹង អាហ្នឹងវាផុតពីទឹក អាហ្នឹងអត់អីទេ វាល្អលើសដើម។ ប៉ុន្តែបើវាក្រាបមើលឃើញតែទឹក និងដី អាហ្នឹងវាទៅហើយ។ អញ្ចឹងត្រូវការស្រូវពូជ។ នេះជាអ្វីដែលខ្ញុំចង់និយាយប៉ុណ្ណឹង។

អំណោយ

ថ្ងៃនេះ ខ្ញុំបាននាំមកជូនកម្មករ កម្មការិនីចំនួន ៣១៥ នាក់ ក្នុងម្នាក់ៗ ទទួលថវិកា ៥ ម៉ឺនរៀល សម្រាប់បុណ្យអុំទូក វាតិចតួចមែន។ ជូនក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធីនេះ ចំនួន ២ លានរៀល។ ជូនសាលាខណ្ឌច្បារអំពៅ ថវិកា ២ លានរៀល។ ជាមួយនឹងការប្រកាសបើកការដ្ឋាន ដើម្បីសាងសង់ស្ពានតភ្ជាប់ពីផ្លូវជាតិលេខ ២ ទៅកោះនរា និងតភ្ជាប់ពីតំបន់អភិវឌ្ឍន៍កោះនរាទៅកាន់ក្រុងរណបកោះពេជ្រ ព្រមទាំងប្រកាសដាក់ឱ្យប្រើប្រាស់ជាបណ្ដោះ​អាសន្នផ្លូវក្រោមដីប្រវែង ៤៨៨ ម៉ែត្រ ខ្ញុំសូមជូនពរឯកឧត្តម លោកជំទាវ អស់លោក លោកស្រី សូមជួបប្រទះតែនឹងពុទ្ធពរ និងពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ៕


====================

Selected Comments Samdech Techo Hun Sen,​​  at the Groundbreaking Ceremony to Build Bridges from Koh Pich to Koh Norea and from Koh Norea to National Road 1, Phnom Penh




New Achievements on Land of Peace

[…] I am glad to join with our people to launch the groundbreaking ceremony and to allow use of underpass (at Chaom Chao) – two achievements in one event. Firstly, we will have, as reported by Mr Pung Khieu Sae, two bridges built – one concrete bridge of 60 meters length and 21 meters wide from Koh (island) Norea to the national road 1, and another cable suspension bridge of 824 meters length and 24.5 meters width from Koh Norea to Koh Pich. Secondly, the mayor of Phnom Penh requested that I inform our people of provisional use of the underpass at Chaom Chao, which is 488 meters in length in the district/Khan Po Senchey, Phnom Penh.


We are here today to launch the construction of a new infrastructural achievement, which will serve development requirement but also solve issue of traffic congestion. Some say it is a new achievement on the land of peace. It is a good way to put it. It is true. Were there no peace, we would not have been able to do that. Under the leadership of Samdech Preah Baat Norodom Sihanouk, Preah Borom Ratanak Kaod, in between 1970 and 1975, we have this bridge at Jroy Jangva as public property and interest. The war has blown out the bridge. In 1995, we rebuilt it. To say it is a new development on the land of peace is correct. It is the same land but, for once, it was under war. Now, we are working on the land of peace […]


Phnom Penh – Developed Extensively and Intensively


I just talked to Deputy Prime Minister, HE Chea Sophara, that once the bridges are ready, there would be increasing volume of traffic in front of my house at the Independence Monument. In the 1990s, though we have taken lands from Kandal province to attach to Phnom Penh – Khan Dangkao, the Pochentong airport, Chba Ampeo, Jroy Jangva, the capital was still about 300 square kilometers in size. At present, the capital city is covering nearly 700 square kilometers. We can say that the city has developed extensively (in size) and intensively (in depth). We have taken so much land off Kandal province to attach it to Phnom Penh […] intensively, where on one hectare of land there were about 3,000 or 5,000 square meters of buildings, now on the same size of land, there would be 50,000 square meters or more […].


I thank OCIC, a Cambodian Expatriates Company, for the efforts of developing Koh Pich and Jory Janva so far. Now it is working on developing the island of Norea while it is actively engaging in developing a new airport. For these works, the company has been working contributing to the efforts made by the Royal Government and others in the private sector for the progress of our country. Some foreigners who have returned to Cambodia after ten or twenty years amazed by new developments and achievements too […]


Private Sector Plays Important Role Ever in Covid-19 Time


I do not understand when some people said we are getting poorer […] how could life any poorer that when we were under the regime of Pol Pot. In Banteay Meanjei, though affected by flood, our people came in nice clothes to the gathering for humanitarian assistance. They came either with their means of transportation or with our helps. We may still be poor but we can say we are in two favorable conditions. Firstly, we are poor in time of peace that we no longer run from fighting for life. We are stable in mind for what is happening in the country. Secondly, we have moved far away from the sort of poverty in 1979 situation, when we had nothing but bare hands. We did the best we could to stand up against unjust punishment from foreign circles, who by then continued to recognize the Khmer Rouge at the United Nations […]


That the private sector has made such contribution in this difficult time is very helpful to our efforts. While giving a talk at the World Economic Forum on partnership between state and private sector, I made my point clearly that in this circumstance the private sector has played important role more than ever. In Cambodia, particularly, private companies are doing the best they can to avoid going bankrupt or closing down productions. We have taken numerous measures, including those of taxes, so that companies can go on. That they go on with their production, the Cambodian people will continue to have jobs and incomes […]


We have so far about 300,000 people who have lost their jobs […] while new jobs created. In this development, some of the 300,000 people losing jobs can also find new jobs. This is what I called important role played by the private sector. While avoiding bankruptcy, closing down, they are continuing to provide jobs and income for people. Secondly, there are also new investments. I noticed there was not much slowdown in construction in Phnom Penh […] in this phase of construction the project has offered jobs for over 700 people. When it is in full swing mode, the project will provide up to 7,000 jobs. When the operation phase kicks in, there will be about 10,000 jobs more.


Covid-19 Cancels Water Festival, Takes Lives, Destroys Economy


[…] Covid-19 has destroyed not only Cambodia but also countries in the world. Many hotels closed down. In 2019, we received 6.6 million tourists. As of this time, we do not have foreign tourists anymore. We still have local tourists though […] on 30 October, it will be the Cambodian water festival. As we cancel the boat-racing event because of Covid-19 in Phnom Penh, people may still celebrate other activities such as praying to the moon and eating flatten newly harvested rice. Civil servants and workers are going to have their holidays. There will be some touring the country.


Our economy will continue to keep going though in a less impressive mode. We still have incomes that is able to support payrolls for the Royal Government and the armed forces, and to cover other expenses. In the first six month of this year, we have had a surplus of nearly 200 million USD. In the second six month, the amount has decreased to making both ends meet. Covid-19 can do us damages but it can never kill us. We must not underestimate its destructive force, though […] we must continue to protect ourselves from it. Covid-19 not only takes human life, it also destroys people’s livelihood and economy of countries in the world. However, impacts have not yet reached a level that stops us from going forwards […]


Voice of Ho Van Commanding Demonstration at (PR of) China Embassy


We continue to make our journey. It requires peace. We must keep peace. I should take this moment to send a message to Ho Van […] that he should think of his wife and children in Phnom Penh. (We have) his voice commanding on phone […] to demonstrators against (the so called) presence of the Chinese military (in Cambodia) at the (PR) China’s embassy […] that he has presented himself a traitor (commanding from abroad), why else can we not take actions against those inside the country? They received order from the traitor. The authority or the court can take actions. It is legal […]


Why are they organizing demonstration in Phnom Penh and abroad on this issue of the presence of Chinese military in Cambodia? Does China really have army in Cambodia? Since when did Cambodia allow China to do so? It has been so annoying that some foreign countries, plus those Cambodians, are trying to cook up the situation. Why can they not listen to the Prime Minister? Do you have proof to reveal (what could be the) Cambodia’s secret agreement with China to have 30 years exclusive access to the (military) port at Ream? If you have no proof to make your case, it means that you are telling a lie. In the Cabinet meeting, I reminded people of the coup in 1970 against the King Father using this pretext of the presence of Viet Cong in Cambodia. Now, what is your intention towards me when you keep talking about (the so-called) presence of Chinese military. The group of traitors also incited people to rise in action against the Chinese embassy […]


Let me send a message to his wife that she should not involve in distribution of money (among demonstrators) […] we have Ho Van’s voice recorded (when he ordered the demonstrators) on Zoom […] they are leaving no chance to cause trouble at all. This time, (the demonstration he commanded) does not demand for rights but withdrawal of Chinese troops from Cambodia, while there were no Chinese troops at all. We have Chinese people who are technicians and investors. Other countries in the world have them too […] while people are suffering from flood – lives lost and livelihood of tens of thousands affected, not a single word uttered except “to bring (me) down.” They may wait for another life […]


Chaom Chao Underpass Operational, Post-Flood Actions of Four Ministries


Let me take this opportune moment to inform our people that we have allowed provisional operation of the underpass – 488 meters in length and 8.5 meters in width that we allowed the Cambodian Expatriates Company to build as part of the Chaom Chao overpass project […]. I think the telephone company should figure out how to secure their signal through the underpass to ensure connection while going through. I think Cellcard could take the lead this quest […]


We have here today ministers from all four ministries – Public Works and Transport, Water Resource and Meteorology, Rural Development, and Agriculture, Forestry and Fisheries. We have quite a number of roads – national, provincial, district, and bridges damaged by flood. A number of dams fell apart. As the situation of this size is not normal, it requires also an abnormal procedure. The said ministries must not wait for report of assessments from their subordinate levels. Each ministry must send out its own national level team in cooperation with the Ministry of Economy and Finance to work with local authorities as immediate as the flood recedes.


We must get to work on repairing and restoring the damages […] to allow our people to transport their produces. Most of the works in flood-affected areas concerned the Ministry of Rural Development. It is not over with our presence to offer them relief packages. The main task here is to help them to get back to their ability to go on with production again […] we must be swift to make sure that people, after suffering one hardship, will not face with another one […]


We have reserve fund, which also include the amount reserved every year for disaster management. We have not used it yet. Normally, we will let go of the fund only in December, when we are sure there are no more threat of unknown disasters. That is my guidance of what to do to make sure our people benefit quickly from our responsive actions. I will monitor. Where there is slow response, I will make my presence there […] I hope the concerned minister/s would not be there after me. We have budget. We are not in a situation that we have no money to fix damages of roads and water canals. Our plan to spend 150 million USD for the infrastructure at Siem Reap will also take off on 16 November […]./.