Thursday, January 12, 2017

លោក យឹម សុវណ្ណប្រកាសលុបបំបាត់បញ្ហាបក្សពួក និងគ្រួសារនិយម ខណៈដែលបញ្ហានេះ​កំពុងតែកើតមានឡើងក្នុងគណបក្សសង្គ្រោះជាតិ

កាលពីពេលថ្មីៗនេះ លោក យឹម សុវណ្ណ ដែលជាអ្នកតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិបានលើកឡើងអំពីការលុបបំបាត់បញ្ហាបក្សពួកនិយម ក៏ដូចជាគ្រួសារនិយម នៅពេលដែលគណបក្សរបស់ខ្លួនបានឡើងកាន់អំណាច។
ទាក់ទិននឹងការលើកឡើងនេះ ក៏មានមតិមួយចំនួនបានចោទជាសំណួរទៅកាន់លោក យឹម សុវណ្ណ វិញផងដែរថា តើហេតុអ្វីគណបក្សសង្គ្រោះជាតិមិនព្រមចាប់ផ្តើមអនុវត្តការលុបបំបាត់បញ្ហាបក្សពួកនិយម និងគ្រួសារនិយមនៅក្នុងគណបក្សសង្គ្រោះជាតិជាមុនសិន។ ជាក់ស្តែងករណីលោក សម រង្ស៊ី និងភរិយារបស់លោក ក៏ដូចជាករណីលោក គង់ គាំ ដែលមានកូនប្រុសទាំង ២ ដែលសុទ្ធសឹងជាតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ និងលោក អ៊ូ ចាន់រិទ្ធិ និង លោក អ៊ូ ចាន់រ័ត្ន និងជាពិសេសគឺលោក យឹម សុវណ្ណ ផ្ទាល់តែម្តង ដែលភរិយាទាំងពីររបស់លោកគឺ លោកស្រី កែ សុវណ្ណរតន៍ និងលោកស្រី លីវីណា ដែលជាអតីតភរិយាលោកឱម គឹមស៊ាលួចមានសាហាយជាមួយលោក យឹម សុវណ្ណ បានកូនស្រី១នាក់ដែលធ្វើឱ្យលោកឱម គឹមស៊ាឈឺចិត្តរត់ទៅចូលរួមជាមួយ
លោកហ៊ុន សែននៅឆ្នាំ២០០៨ផងដែរ ហើយលោកស្រីទាំង ២ ក៏ជាតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិផងដែរ ដែលអាចឱ្យយើងវាយតម្លៃបានថា សមាសភាពនៅក្នុងគណបក្សសង្គ្រោះជាតិទាំងមូលគឺពោរពេញទៅដោយ ស្រី ញី ប្រុស ឈ្មោល សាហាយ ស្មន់ ពាសពេញក្នុងបក្សដូចជាសត្វធាតុ។ បើសិនជាសូម្បីតែក្នុងគណបក្សរបស់ខ្លួនក៏ គាត់មិនអាចធ្វើការកែទម្រង់បានផង តើគាត់អាចលុបបំបាត់បញ្ហាខាងលើនៅទូទាំងប្រទេសតាមរបៀបណា។ ដូចនេះប្រសិនបើលោក យឹម សុវណ្ណ ពិតជាចង់ធ្វើការលុបបំបាត់បញ្ហាខាងលើនេះមែន គួរណាស់តែលោកចាប់ផ្តើមអនុវត្តចំពោះខ្លួនលោកជាមុនសិន៕

ឆ្នាំ២០១៦កន្លងទៅនេះអាជ្ញាធរជាតិអប្សរាដាំកូនឈើបានជាង៦ម៉ឺនដើមក្នុងរមណីយដ្ឋានអង្គរ

កូនឈើចម្រុះគ្រប់ប្រភេទ ជាពិសេសប្រភេទឈើដែលមានពូជនៅតំបន់អង្គរស្រាប់ ត្រូវបានអាជ្ញាធរជាតិអប្សរាបណ្តុះនិងដាំបានចំនួន៦០៤៤៤ដើម លើផ្ទៃដីទំនេរក្នុងរមណីយដ្ឋានអង្គរទាំងមូល។ ចំនួននេះគឺបានឆ្លើយតបទៅនឹងផែនការប្រចាំឆ្នាំ ដែលអាជ្ញាធរជាតិអប្សរាបានកំណត់ដាំកូនឈើយ៉ាងតិច៦ម៉ឺនដើមក្នុងមួយឆ្នាំ។
លោក និន ចាន់សាមៀន ប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរាបញ្ជាក់ថា កូនឈើដែលបានដាំទាំងជាង៦ម៉ឺនដើមនេះ គឺដាំដោយក្រុមការងារព្រៃឈើផ្ទាល់ជាង៣ម៉ឺនដើម និងចែកជូនអង្គភាពពាក់ព័ន្ធដាំចំនួនជាង២ម៉ឺនដើម។
លោកបន្ថែមថា “កូនឈើដែលយើងបានដាំនេះ មិនរាប់បញ្ចូលទាំងកូនឈើដែលយើងចែកជូនប្រជាពលរដ្ឋយកទៅដាំតាមផ្ទះសម្បែងដើម្បីហូបផ្លែ ឬប្រើការផ្សេងៗទេ យើងគិតតែដីព្រៃសុទ្ធប៉ុណ្ណោះ។ យើងមានគម្រោងនិងបានជំរុញជាបណ្តើរៗឲ្យប្រជាពលរដ្ឋក្នុងតំបន់អង្គរចូលរួមដាំឈើ តាមផ្ទះរបស់គាត់ និងតាមភ្លឺស្រែ ដើម្បីបង្កើតគម្របព្រៃឈើ ក្នុងតំបន់អង្គរបានយ៉ាងតិច៦០%នាពេលអនាគត”។
តាមលោក ចាន់សាមៀន ព្រៃឈើក្នុងតំបន់អង្គរមានការកើនឡើងជាបន្តបន្ទាប់ដោយរាប់ចាប់ពីឆ្នាំ២០០៨ ។ លោកបញ្ជាក់ថា តាមទិន្នន័យដែលទទួលបានពីរដ្ឋបាលព្រៃឈើក្នុងឆ្នាំ២០០៦ ព្រៃឈើក្នុងឧទ្យានអង្គរមានចំនួន៤៥៨៥ហិកតាដែលស្មើនឹង១១,៤៣%។ ក្នុងឆ្នាំ២០១៣ក្រុមអង្កេតព្រៃឈើបានរកឃើញផ្ទៃដីព្រៃកើនឡើងដល់៥៧៣៧ហិកតា ដែលស្មើនឹង១៤,៣%នៃឧទ្យានអង្គរទាំងមូល។ ការអង្កេតដែលធ្វើឡើងក្នងឆ្នាំ២០១៦កន្លងទៅនេះឃើញថា ព្រៃឈើក្នុងតំបន់អង្គរមានការកើនឡើងដល់៦៥០៥ហិកតា ដែលស្មើនឹង១៦,២២%នៃផ្ទៃដីឧទ្យានអង្គរទាំងមូល។
ទោះជាព្រៃឈើក្នុងតំបន់អង្គរមានការកើនឡើងជាបន្តបន្ទាប់យ៉ាងនេះក្តី លោកសាមៀនបញ្ជាក់ថា ដរាបណាប្រជាពលរដ្ឋមិនទាន់បានចូលរួមដាំឈើតាមផ្ទះសម្បែង និងតាមភ្លឺស្រែរបស់ពួកគាត់ទេ គម្របព្រៃឈើអង្គរ នៅតែមិនគ្រប់គ្រាន់ ព្រោះថា បើមើលតាមស្ថិតិជាក់ស្តែង ផ្ទៃដីកសិកម្មរបស់ពួកគាត់មានដល់ទៅជាង៥០% ហើយបើដីទាំងនោះពុំមានដើមឈើទេ នឹងទៅវាលធំធេង មិនអាចធ្វើឲ្យឧទ្យានអង្គរមានពណ៌បៃតងបានឡើយ។ “យើងជំរុញឲ្យប្រជាពលរដ្ឋចូលរួមដាំឈើតាមផ្ទះ និងតាមស្រែរបស់គាត់ដើម្បីធ្វើអុសដុត និងលក់ដូរ។ យើងបានណែនាំពួកគាត់ឲ្យដាំដើមកន្ធុំថេតតាមរបងផ្ទះ តាមភ្លឺស្រែ ព្រោះប្រភេទឈើនេះមានអត្ថប្រយោជន៍ច្រើនដូចជា ឆាប់ធំ ស្លឹកនិងផ្លែធ្លាក់ទៅបង្កើនជាតិអាសូតជាជីដល់ដីស្រែគាត់ ហើយពួកគាត់ក៏អាចបេះស្លឹកនិងផ្លែធ្វើអន្លក់ឬលក់ដូរបាន។ ជាពិសេស គាត់នឹងបានអុសដុតជាប្រចាំ មិនទៅកាប់ឈើក្នុងព្រៃអង្គរមកដុតទៀត”៕






រដ្ឋម​ន្ត្រីក្រសួង​ធម្មការ និងប្រធាន​គណៈកម្មការ​ទី៧ រដ្ឋសភា រួមគ្នាលើ​កកម្ពស់វិស័យ​​ព្រះពុទ្ធសាសនា

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងធម្មការ និងប្រធានគណៈកម្មការទី៧ រដ្ឋសភា បានឯកភាពគ្នាដើម្បីលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ឱ្យកាន់តែមានការរីកចំរើន ខណៈដែលវិស័យនេះបានដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍសង្គមជាតិ។
កាលពីនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ប្រធានគណៈកម្មការទី៧ រដ្ឋសភាបានជួបពិភាក្សាជាមួយ និងលោក ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅវិមានរដ្ឋសភា ដើម្បីភាក្សាលើបញ្ហា ពុទ្ធសាសនបណ្ឌិត បញ្ហាពុទ្ធិកសាកលវិទ្យាល័យ និងបញ្ហាប្រាក់ខែ និងប្រាក់ម៉ោងរបស់គ្រូដែលបង្រៀននៅពុទ្ធិកសិក្សា បញ្ហាសហលក្ខន្តិកៈមន្រ្តីសង្ឃ និងបញ្ហាមួយចំនួនទៀត។
លោក ហ៊ឹម ឆែម បានលើកឡើងថាការជួបប្រជុំជាមួយប្រធានគណកម្មាការជំនាញរដ្ឋសភានេះ គឺជាការល្អប្រសើរសម្រាប់ស្វែងរដំណោះស្រាយទាំងអស់គ្នាលើបញ្ហាមួយចំនួនដែលមានការលើកឡើងផ្ទុយគ្នានៅក្នុងវិស័យដែលក្រសួងធម្មការគ្រប់គ្រង។
លោកបានប្រាប់ទៅរដ្ឋសភាថា បញ្ហាពុទ្ធសាសនបណ្ឌិត មិនមានការលក់ ឬដោះដូរឱ្យក្រុមហ៊ុនឯកជននោះទេ ហើយបច្ចុបច្បុប្បន្ននេះ ពុទ្ធសាសនបណ្ឌិតគឺក្រសួងបានធ្វើរបងព័ទ្ធជុំវិញតាមរចនាបទខ្មែរបានយ៉ាងល្អប្រសើរ។ ចំណែកទីតាំងទីស្តីការក្រសួងចាស់និងត្រូវប្រគល់ឱ្យខាងពុទ្ធិកសាលវិទ្យាល័យព្រះសីហនុរាជ្យដើម្បីពង្រីកបន្ថែមទៀតសម្រាប់បណ្តុះបណ្តាលសាមណនិស្សិតនិងនិស្សិតដែលចង់សិក្សាវិស័យព្រះពុទ្ធសាសនា។
ដោយឡែកពាក់ព័ន្ធទៅនឹងការយឺតពេលក្នុងការបើកប្រាក់ខែដល់គ្រូបដែលបង្រៀននៅពុទ្ធិកសាកលវិទ្យាល័យវិញ ត្រូវបានលោករដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាលើកឡើង ក្រសួងបានធ្វើសំណើរទៅក្រសួងសេដ្ឋកិច្ចរួចហើយ ក្នុងនោះថវិកាក៏បានទម្លាក់ពីក្រសួងសេដ្ឋកិច្ចរួចរាល់ផងដែរ រង់ចាំតែរៀបចំនីតិវិធីសម្រាប់បើកជួនតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា ព្រះសង្ឃនៅទូទាំងប្រទេសកម្ពុជាបច្ចុប្បន្ននេះ មានប្រមាណជាង៦ម៉ឺននាក់ ភាគច្រើនមិនមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ពីព្រោះព្រះសង្ឃបួសនៅក្រោមអាយុ១៥ ឆ្នាំ ប៉ុន្តែក៏មានព្រះសង្ឃមួយចំនួនក៏មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែររួចមកហើយដែរ ដោយសារតែព្រះសង្ឃបានធ្វើរួចរាល់កាលមិនទាន់បួស៕


លោករដ្ឋម​ន្ត្រីក្រសួង​ការ​បរទេស​កម្ពុជា ជួបពិ​ភាក្សាការងា​រ​ជា​មួយ​តំណាង​​ថ្មី អង្គ​ការស្ត្រីរប​ស់អង្គកា​រសហ​ប្រជាជាតិ

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបតិ្តការអន្តរជាតិនៃប្រទេសកម្ពុជា បានទទួលជួបលោកស្រី Janet Wong តំណាងថ្មីនៃអង្គការស្ត្រីរបស់អង្គការសហប្រជាជាតិ (UN WOMEN) នៅឯទីស្តីការក្រសួងការបរទេស នៅព្រឹកថ្ងៃទី ១២ ខែមករា ២០១៧ ។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសបានឱ្យដឹងថា ក្នុងជំនួបនោះ លោក ប្រាក់ សុខុន បានសម្តែងការស្វាគមន៍ចំពោះបេសកកម្មរបស់លោកស្រីនៅកម្ពុជា ហើយលោកបាន វាយតម្លៃខ្ពស់ចំពោះការិយាល័យអង្គការស្ត្រីរបស់អង្គការសហប្រជាជាតិ ដែលបានជួយដល់កម្ពុជា ជាពិសេសស្ត្រីកម្ពុជាក្នុងកិច្ចការអភិវឌ្ឍ និងការពារសិទ្ធិស្ត្រីកម្ពុជា។
លោក ប្រាក់ សុខុន ក៏បានសន្យាថា ក្រសួងការបរទេស នឹងបន្តសហការជាមួយអង្គការស្ត្រី ដើម្បីឱ្យបេសកកម្មរបស់លោកស្រីទទួលបានជោគជ័យ។ លោកក៏បានជម្រាបជូនលោកស្រី Janet Wong ថា កន្លងមក ក្រសួងការបរទេសកម្ពុជា បានប្រឹងប្រែងជួយសង្គ្រោះស្ត្រីកម្ពុជាជាច្រើនដែលរងគ្រោះនៅពេលទៅធ្វើការនៅក្រៅប្រទេស។ ជាមួយគ្នា នោះលោកស្រី Janet Wong សម្តែងនូវក្តីរីករាយដែលបានមកបំពេញការងារនៅកម្ពុជាផងដែរ។
លោកស្រីបានរម្លឹកថា ការិយាល័យស្ត្រីប្រចាំនៅកម្ពុជា ត្រូវបានបង្កើតឡើង កាលពីឆ្នាំ២០១០ ។ លោកស្រីប្តេជ្ញាថា នឹងបន្តសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងកិច្ចការនារីដើម្បីអនុវត្តឱ្យបានសម្រេចនូវគោលដៅសំខាន់ៗចំនួន៣ ពាក់ព័ន្ធនឹងស្ត្រីកម្ពុជា រួមមានការលើកស្ទួយសមភាពយេនឌ័រ ការផ្តល់សិទ្ធិអំណាចដល់ស្ត្រី និងការទប់ស្កាត់អំពើហិង្សាប្រឆាំងនឹងស្ត្រី និងស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងរបស់អង្កការសហប្រជាជាតិ។ លោកស្រីបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានលើការងារស្ត្រី នាពេលកន្លងមក។
លោក ជុំ សុន្ទរី បានបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១៥ អង្គការស្ត្រីរបស់អង្គការសហប្រជាជាតិបានចំណាយថវិកាប្រមាណ២លានដុល្លារអាមេរិក ជួយដល់ការងារស្ត្រីនៅកម្ពុជា តាមរយៈរៀបចំកម្មវិធីផ្សេងៗ។ តាមគម្រោង អង្គការនឹងចំណាយថវិកាប្រមាណ ៥លានដុល្លារអាមេរិកបន្ថែមទៀត ក្នុងការជួយលើការងារនេះ សម្រាប់ឆ្នាំ២០១៦ ដល់ ២០១៨ ៕


លោក ឡេង ប៉េងឡុង ជួបពិភាក្សាការងារ ជាមួយប្រធានអង្គការសម្ព័ន្ធសន្តិភាពសកល- កម្ពុជា

កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាបានទទួលជួបពិភាក្សាការងារជាមួយលោក ហាជីមិ សៃតុ (Mr Hajime Saito) ប្រធានអង្គការសម្ព័ន្ធសន្តិភាពសកល-កម្ពុជានៅវិមានរដ្ឋសភា។ នៅក្នុងជំនួបពិភាក្សានេះលោក ហាជីមិ សៃតុ បានមានប្រសាសន៍ជម្រាបជូនលោក ឡេង ប៉េងឡុង ថាអង្គការសម្ព័ន្ធសន្តិភាពសកល-កម្ពុជា មានគម្រោងអញ្ជើញលោក និងសមាជិក សមាជិការដ្ឋសភាកម្ពុជាទៅចូលរួមមហាសន្និបាតសន្តិភាពសកល ដែលនឹងប្រារព្ធធ្វើ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសាធារណរដ្ឋកូរ៉េ។ ក្នុងនោះលោក ហាជីមិ សៃតុ បានបញ្ជាក់ថា អង្គការសម្ព័ន្ធសន្តិភាពសកលរបស់លោក មានបណ្តាញរបស់ខ្លួនជាង ១៨០ប្រទេស នៅលើពិភពលោក និងបានធ្វើការងារសំខាន់ៗផ្ដោតទៅលើការស្វែងរកសន្តិភាពជូនពិភពលោកផងដែរ។

ជាការឆ្លើយតបត្រឡប់ទៅវិញ លោក ឡេង ប៉េងឡុង បានថ្លែងអំណរគុណចំពោះលោកប្រធានអង្គការសម្ព័ន្ធសន្តិភាពសកល-កម្ពុជា ដែលបានអញ្ជើញលោក និង សមាជិក សមាជិការដ្ឋសភាកម្ពុជាទៅចូលរួមក្នុងមហាសន្និបាតសន្តិភាពសកល នៅសាធារណរដ្ឋកូរ៉េ។ ប៉ុន្តែលោក មានការសោកស្តាយ ដោយមិនអាចលៃលកពេលវេលាដើម្បីទៅចូលរួមក្នុងកម្មវិធីនេះបាន ដោយសារថា លោកផ្ទាល់ ក៏ដូចជាសមាជិករដ្ឋសភាកម្ពុជានៅក្នុងឆ្នាំ២០១៧នេះ មានកិច្ចការមមាញឹកច្រើន និងម្យ៉ាងទៀតកម្ពុជា ក៏ជិតដល់ពេលរវល់ខ្លាំង ក្នុងកិច្ចការងារបោះឆ្នាតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ៕



ក្រសួង​ពាណិជ្ជ​កម្ម ជ្រើសរើស​ប្រធាន​ក្រុមទី​ប្រឹក្សាថ្មី ដើម្បី​ពង្រឹងប្រសិទ្ធ​ភាពការងារ​ឆ្នាំ​២០១៧

ភ្នំពេញ៖ ក្រុមទីប្រឹក្សា និងជំនួយការរបស់ក្រសួងពាណិជ្ជកម្ម ដែលមានសមាជិកចំនួន ២០រូប បានជួបប្រជុំគ្នា ដើម្បីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំថ្មីរបស់ខ្លួន ក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ១១ ខែមករា ឆ្នាំ២០១៧។

សូមជម្រាបផងដែរថា គោលបំណងសំខាន់នៃការបោះឆ្នោតជ្រើសរើសនេះ គឺដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់ក្រសួង ជាពិសេសធានាបាននូវការអនុវត្តគោលដៅសំខាន់ៗ និងផែនការសកម្មភាពសម្រាប់ឆ្នាំ ២០១៧ ឲ្យទទួលបានជោគជ័យ។ ជាលទ្ធផល បេក្ខជនដែលត្រូវបានអង្គប្រជុំផ្តល់សេចក្តីទុកចិត្ត និងបោះឆ្នោតឲ្យធ្វើជាប្រធាន គឺលោក វ៉ា រុតសាន ដែលជាមន្ត្រីជាន់ខ្ពស់ មានចំណេះដឹង និងបទពិសោធន៍យូរឆ្នាំខាងការងារកម្មសិទ្ធិបញ្ញា និងទំនាក់ទំនងពាណិជ្ជកម្មក្នុងប្រទេស និងអន្តរជាតិ។
នាក្នុងឱកាសនោះផងដែរ លោក ប៉ាន សូរស័ក្តិ បានអបអរសាទរចំពោះ លោក វ៉ា រុតសាន និងបានថ្លែងអំណរគុណដល់ទីប្រឹក្សា និងជំនួយការទាំងអស់ ដែលបានប្រឹងប្រែងបំពេញការងារជូនក្រសួងពាណិជ្ជកម្ម។ លោករដ្ឋមន្ត្រី ក៏បានផ្តែផ្តាំដល់ប្រធានទីប្រឹក្សាថ្មី ឱ្យបន្តដឹកនាំសមាជិកទាំងអស់ ដើម្បីបំពេញភារកិច្ចជូនក្រសួងប្រកបដោយស្មារតីយកចិត្តដាក់ និងការទទួលខុសត្រូវខ្ពស់៕



លោក​នាយករ​ដ្ឋមន្ត្រី ហ៊ុន សែន ៖ ដំណើរ​ការសាង​សង់​ទំនប់​ប្រព័ន្ធ​ធារាសាស្ត្រ នៅ​​ខេត្ត​​បាត់​ដំបង​បាន​សម្រេច ៩៨%

(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះសារនៅលើទំព័រ Facebook ផ្លូវការរបស់លោកថា មកត្រឹមថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១៧នេះ ដំណើរការសាងសង់ទំនប់ប្រព័ន្ធធារាសាស្ត្រដ៏ធំមួយ នៅខេត្តបាត់ដំបង បានសម្រេច ៩៨% ហើយ ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរថា គម្រោងអភិវឌ្ឍន៍ ទំនប់ពហុបំណងបាត់ដំបង គឺស្ថិតនៅទីតាំងសំណង់មេ ក្នុងឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលបានលើកទំនប់តភ្ជាប់ពីភ្នំមួយទៅភ្នំមួយ (ភ្នំជីប៉ាង ទៅភ្នំកូប) ដើម្បីបង្កើតជាអាងទឹក ដែលមានសមត្ថភាពស្តុកទឹកបាន ចំនួន ២៨៦ លានម៉ែត្រគូប ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្ថែមថា ទឹកដែលប្រមូលស្តុកទុក នឹងត្រូវទម្លាក់តាមដងស្ទឹងសង្កែ រួចបន្តចែកចាយតាមប្រឡាយមេ ប្រឡាយរង ទៅស្រោចស្រពលើផ្ទៃដីស្រូវ វស្សា ចំនួន ៤៧,០០០ ហិកតា និងស្រូវប្រាំង ចំនួន ១២,០០០ ហិកតា នៅក្នុងស្រុករតនមណ្ឌល ស្រុក បាណន់ ស្រុក សង្កែ និងស្រុកមោងឫស្សី ។ ទន្ទឹមនឹងនេះ ទំនប់ទឹកនេះក៏អាចទាញយកថាមពលវារីអគ្គិសនី ចំនួន ១៣,១០ មេហ្គាវ៉ាត់ ព្រមទាំងជួយកាត់បន្ថយទឹកជំនន់ និងផ្តល់ទឹកសម្រាប់ការប្រើប្រាស់ដល់ក្រុងបាត់ដំបងផងដែរ ។ គម្រោងអភិវឌ្ឍន៍ទំនប់ទឹកនេះ គឺគ្រោងនឹងបញ្ចប់ជាស្ថាពរនៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ។ លោកបាន បន្តថា លោកធ្លាប់ជាកូនកសិករ និងយល់ច្បាស់អំពីតម្រូវការរបស់ប្រជាពលរដ្ឋ។
លោក ហ៊ុន សែន កំពុងជំរុញការអភិវឌ្ឍនៅទូទាំងប្រទេសដើម្បីប្រជាពលរដ្ឋមានជីវភាពរស់នៅកាន់តែប្រសើរ និងរួចចាកផុតពីភាពក្រីក្រ៕






ព្រះរាជក្រឹត្យតែងតាំង លោក ឡុង វិសាលោ ជាឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៏


ព្រះរាជក្រឹត្យតែងតាំង លោក ឡុង វិសាលោ ជាឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៏


ព្រះរាជ​ក្រឹត្យ​តែង​តាំង លោក ស៊ិន ប៊ុន​ធឿន ជា​ឯក​អគ្គ​រាជទូត វិសាមញ្ញ និង​ពេញ​សមត្ថ​ភាពនៃ​ព្រះរាជាណា​ចក្រក​ម្ពុជា ប្រចាំសា​ធារណរដ្ឋប្រជា​មានិត ប្រជាធិប​តេយ្យ​កូរ៉េ


ព្រះរាជក្រឹត្យតែងតាំង លោក ស៊ិន ប៊ុនធឿន ជាឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ៕



កូនស្រីលោក កឹម សុខា មានសង្សារជាចារកម្មរបស់អាមេរិក?

នៅក្នុងបណ្តាញផ្សព្វផ្សាយសង្គមហ្វេសប៊ុក ដែលបានបង្ហោះផ្សាយ និងចែកចាយព្រោងព្រាតនៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ បានបង្ហោះរូបកូនស្រីលោក កឹម សុខា ថតស្និទ្ធស្នាល កៀកកិតជាមួយបុរសជនបរទេសម្នាក់ ដែលគេដឹងថា ជាចារកម្មរបស់អាមេរិក។

គណនីហ្វេសប៊ុកដែលមានឈ្មោះ Som Sorphea បានបង្ហោះខ្លឹមសារ ដោយចោទជាសំនួរថា៖
បងប្អូនជឿបានឬទេ បើកូនស្រីលោក កឹម សុខា មានសង្សារជាចារកម្មរបស់អាមេរិកបែបនេះ? ហ្វេសប៊ុក Som Sorphea នូវបានបញ្ជាក់ទៀតថា « នេះជានាងប្អូន នៅមាននាងបងក៏មានសង្សារជា CIA របស់អាមេរិកទៀត។




ព្រះ​រាជក្រឹត្យ​តែងតាំង លោក ទួន សុខវេង ជាឯក​អគ្គ​រា​ជទូ​ត វិសាមញ្ញ និង​​ពេញ​ស​មត្ថភាព​នៃ​ព្រះ​រាជាណាច​ក្រក​ម្ពុជា ប្រចាំសា​ធារណរដ្ឋ​សឹង្ហបុរី


ព្រះរាជក្រឹត្យតែងតាំង លោក ទួន សុខវេង ជាឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសឹង្ហបុរី





មន្ទីរ​ពេទ្យកាល់​ម៉ែត និង​មន្ទីរ​ពេទ្យ តា​ន តុក​សេង សិង្ហ​បុរី ព្រម​ព្រៀងបន្ត​សហការ​លើ​ជំនាញ​សង្គ្រោះ​បន្ទាន់

មន្ទីរពេទ្យកាល់ម៉ែត បានបន្តកិច្ចសហប្រតិបត្តិការ ទទួលយកការបណ្ដុះបណ្ដាលជំនាញសង្គ្រោះដោយគ្រោះថ្នាក់ប៉ះទង្គិចធ្ងន់ធ្ងរ ពីមន្ទីរពេទ្យ តាន តុកសេង នៃប្រទេសសិង្ហបុរី ដើម្បីអភិវឌ្ឍការសង្គ្រោះឱ្យកាន់តែមានគុណភាព។
ពិធីចុះហត្ថលេខាបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នានេះ ត្រូវបានរៀបចំធ្វើឡើង នៅថ្ងៃទី ១០ មករា ២០១៧ ក្រោមអធិបតីភាពលោក តូនី កេងយ៉ាំ ប្រធានាធិបតីនៃប្រទេសសិង្ហបុរី និង លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
លោក ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានមានប្រសាសន៍ ក្រោយពិធីចុះអនុស្សរណៈយោគយល់ មន្ទីរពេទ្យកាល់ម៉ែត បានចុះអនុស្សរណៈយោគយល់គ្នាជាមួយនឹងភាគីប្រទេសសិង្ហបុរីរយៈពេល៣ឆ្នាំបន្តទៀត លើគម្រោងបណ្ដុះបណ្ដាលផ្នែកសង្គ្រោះបន្ទាន់ និងផ្នែកសង្គ្រោះកម្រិតធ្ងន់ធ្ងរឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ក្នុងកម្រិតប្រទេសជឿនលឿន ដោយយកប្រទេសសិង្ហបុរីជាគោល។  លោកបានបញ្ជាក់ទៀតថា មន្ទីរពេទ្យគ្រោងនឹងបន្តកិច្ចសហការជាបន្តទៀត ដូចជា វគ្គបណ្ដុះបណ្ដាលលើការថែទាំអ្នកជំងឺប្រកបដោយប្រសិទ្ធភាពឆ្លើយតបទៅនឹងងតម្រូវការរបស់អ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ ក្នុងគោលដៅលើកស្ទួយគុណភាពសេវារបស់មន្ទីរពេទ្យឱ្យកាន់តែប្រសើរថែមទៀត។
គួរបញ្ជាក់ថា មន្ទីរពេទ្យកាល់ម៉ែតបានសហការជាមួយ និងមន្ទីរពេទ្យ តាន តុកសេង របស់សិង្ហបុរី អស់រយៈពេល៣ឆ្នាំមកហើយ ដោយមន្ទីរខាងសិង្ហបុរីបានបណ្ដុះបណ្ដាលដល់គ្រូបង្គោល របស់មន្ទីរពេទ្យកាល់ម៉ែតប្រមាណ១០០ នាក់ លើផ្នែកការជួយសង្គ្រោះផ្នែកប៉ះទង្គិចដោយសារគ្រោះថ្នាក់ចរាចរណ៍ និងផ្នែកប៉ះទង្គិចផ្សេងៗ និងបានជួយឧបត្ថម្ភនូវសម្ភារៈសម្រាប់ការបណ្ដុះបណ្ដាលថែមទៀត។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបន្តកិច្ចសហប្រតិបត្តិការថ្មីនេះ បានធ្វើឡើងចំពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីនៃប្រទេសសិង្ហបុរីមកកាន់ប្រទេសកម្ពុជារយៈពេល៤ថ្ងៃ៕

វិស័យ​កាត់​ដេរបាន​ស្រូប​យក​កម្លាំង​ ពល​កម្ម​ជាង​៩សែន​នាក់​នៅ​ឆ្នាំ២០១៦​

ភ្នំពេញ៖ របាយការណ៍អគ្គនាយកដ្ឋានឧស្សាហកម្ម បានបង្ហាញថា ឆ្នាំ២០១៦ កម្ពុជា មានរោងចក្រកើនឡើងដល់១.៥៧៩ ក្នុងនោះវិស័យនេះ បានស្រូបយកកម្លាំងពលកម្មបម្រើការងារ មានចំនួន៩២១.៨៥៨នាក់ផងដែរ។
របាយការណ៍បង្ហាញថា ក្នុងនោះពលករបម្រើ ការងារលើផ្នែកវិស័យឧស្សាហកម្មតម្បាញ កាត់ដេរសំលៀកបំពាក់ ស្បែកជើង និងកាបូបមានចំនួន៧៩៨.៨១៥នាក់ បើគិតជាភាគរយប្រៀបធៀបទៅនឹងឆ្នាំ២០១៥ នៅក្នុងរយៈពេលដូចគ្នា គឺកើន ឡើងចំនួន៧% ក្នុងនោះសម្រាប់ពលកម្មដែលបានបង្កើតថ្មីនៅក្នុងឆ្នាំ២០១៦ រាប់បញ្ចូលទាំងពលករស្ថិតក្នុងគម្រោង ផែនការផងនោះ មានចំនួន៦២.៣១២នាក់ ។
ពាក់ព័ន្ធ នឹងការកើនឡើងនៅក្នុងវិស័យឧស្សាហកម្ម និងសិប្បកម្ម ចំនួនរោងចក្រតាមផ្នែកនីមួយៗ មានការកើនឡើងដូចជា ផ្នែកអាហារ ភេសជ្ជៈ និងបារី មានចំនួន១៣៥រោងចក្រ ស្មើនឹង១២,៥% ផ្នែកឧស្សាហកម្មតម្បាញ កាត់ដេរសំលៀកបំពាក់ ស្បែកជើង និងកាបូប មានចំនួនជាង១.០៧៩រោងចក្រ ស្មើនិង៧,១៥% ផ្នែកផលិតផលពី ក្រដាស មានចំនួន៤៣រោងចក្រ ស្មើនឹង១៣,១៥% ផ្នែកលោហៈរ៉ែមិនមែនលោហៈ មានចំនួន៣១រោងចក្រ ស្មើនឹង១៩,២៣% ផ្នែកឧស្សាហកម្មគីមី កៅស៊ូ និងប្លាស្ទិក មានចំនួន១១០រោងចក្រ ស្មើនឹង១០% ផ្នែក ឧស្សាហកម្មកែច្នៃលោហៈ មានចំនួន១១រោងចក្រ ស្មើនឹង១១% ផ្នែកសង្ហារឹម មាន៣៤រោងចក្រ ស្មើនឹង២១,៤៣% និងផ្នែកឧស្សាហកម្មផ្សេងៗទៀត មានចំនួន៣៦រោងចក្រ ស្មើនឹង១៦,១២%ផងដែរ៕

ទស្សនៈវិភាគ៖ រាំខុសចង្វាក់គ្រោះថ្នាក់ដល់អ្នកជាប់ពន្ធនាគារ

ការខំស្រែកពីក្រៅប្រទេសរបស់ទណ្ឌិត សម រង្ស៊ី ដែលបាននិរទេសខ្លួនឯងមិនហ៊ានប្រឈមមុខចំពោះផ្លូវច្បាប់ក្នុងស្រុកនាពេលចុងក្រោយនេះ ត្រូវបានមើលឃើញថា មិនបានជួយសម្រួលស្ថានការណ៍អ្នកជាប់ឃុំជាមន្ត្រីសិទ្ធិមនុស្ស រួមជាមួយអគ្គលេខាធិការរង គជប មួយរូបពាក់ព័ន្ធករណីសូកប៉ាន់សាក្សី ក្នុងសំណុំរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា និងកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ
ឲ្យមានភាពធូរស្រាលនោះទេ។
ប៉ុន្តែបញ្ហានេះបែរជាបង្កើននូវសម្ពាធបន្ថែមទៀតទៅលើអ្នកទោសកំពុងជាប់ពន្ធនាគារ។
ជាក់ស្តែងនៅក្នុងជំនួបចរចារវាងប្រធានក្រុមមតិភាគច្រើន និងភាគតិចក្នុងរដ្ឋសភាថ្មីៗនេះ លោកឧបនាយករដ្ឋមន្ត្រី ស ខេង ប្រធានក្រុមមតិភាគច្រើនក្នុងរដ្ឋសភា បានបង្ហើបឲ្យដឹងថា មន្ត្រីសិទ្ធិមនុស្សអាដហុក និងអគ្គលេខាធិការរង គជប មានសង្ឃឹមថា នឹងអាចត្រូវបានដោះលែងនៅចុងឆ្នាំ២០១៦។ ក៏ប៉ុន្តែពន្លឺនៃក្តីសង្ឃឹមរបស់អ្នកជាប់ឃុំទាំងនោះ ត្រូវបានរលាយទៅដោយវិញដោយសារតែលោក សម រង្ស៊ី បានដុតកម្តៅស្ថានការណ៍នយោបាយឲ្យក្តៅតាមរយៈការវាយប្រហារដោយត្រង់ៗទៅលើថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។
បើតាមអ្នកវិភាគ និងតាមដានស្ថានការណ៍នយោបាយអះអាងថា លោក សម រង្ស៊ី គឺជាអ្នកដុតកម្តៅនយោបាយឡើងវិញ។ យ៉ាងណាក៏ដោយ អ្នកនៅក្នុងបក្សសង្គ្រោះជាតិ និងសាច់ញាតិរបស់សង្គមស៊ីវិល អគ្គលេខាធិការរង គជប ដែលកំពុងជាប់ឃុំដឹងខ្លួនច្បាស់ណាស់ ថា លោក សម រង្ស៊ី កំពុងយកអ្នកជាប់ឃុំជាចំណាប់ខ្មាំងនយោបាយ តថ្លៃជាមួយនឹងអនុប្រធានរបស់គាត់ គឺលោក កឹម សុខា ដែលកំពុងមានឥទ្ធិពលទាំងក្នុងបក្ស និងក្នុងរដ្ឋសភា។
រឿងមួយទៀតដែលលោក សម រង្ស៊ី កំពុងបារម្ភ ហើយបង្កើនការវាយប្រហារលើបក្សប្រជាជននោះ គឺ លោក សម រង្ស៊ី កំពុងនៅឯកោក្រៅប្រទេស បាត់អស់អ្នកគាំទ្រ ទើបគាត់ខំប្រឹងជាបញ្ចេញសារឥតឈប់ឈរ បើទោះជាសារទាំងនោះគ្មានន័យ គ្មានប្រយោជន៍ចំពោះពលរដ្ឋកម្ពុជាក្តី ក៏គាត់ខំស្រែកបំពងសំឡេងឡើងឲ្យគេលឺដែរ។ ទោះជាគាត់ខំស្រែកយ៉ាងណាក្តី ប៉ុន្តែគេបានដឹងថា បច្ចុប្បន្ន នៅគណបក្សសង្គ្រោះជាតិ កំពុងត្រៀមធ្វើបដិវត្តន៍ផ្ទៃក្នុងបក្សទៅហើយ គឺក្រុមលោក កឹម សុខា សម្ងំ តែរួមគ្នាតាំងពីលើដល់ក្រោម ធ្វើយ៉ាងណាឲ្យលោក សម រង្ស៊ី ខ្ទាតចេញពីតួនាទីដឹកនាំបក្ស។
ស្ថានភាពនេះហើយ បាននាំឲ្យលោក សម រង្ស៊ី ក្តៅក្រហាយនៅមិនសុខក៏បង្ករឿង ដើម្បីជាលេសវាយប្រហារទៅលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ហើយក៏ជាសារព្រមាន និងគំរាមទៅដល់លោក កឹម សុខា ដែរ ហើយចំណាប់ខ្មាំងដែលល្អបំផុតរបស់ សម រង្ស៊ី គឺរិះរកវិធីសម្អុយរដ្ឋាភិបាល លាបពណ៌ចោទប្រកាន់ មួលបង្កាច់ ចាក់ដោត ធ្វើយ៉ាងម៉េចឲ្យបក្សកាន់អំណាចខឹង ដោយ សម រង្ស៊ី ដឹងថា វិធីនេះ អ្នកជាប់ឃុំនឹងកាន់តែរងគ្រោះ ជាប់ឃុំកាន់តែយូរ នោះហើយដែលហុចឱកាសឲ្យគាត់ ( សម រង្ស៊ី) បង្កព្យុះផ្គរកាន់តែខ្លាំង ស្រែកជំទាលមកពីក្រៅប្រទេសថា រដ្ឋាភិបាលផ្តាច់ការ និងគាបលើដៃគូសន្ទនាជាដើម តែធាតុពិត ទាំងអស់នេះ សុទ្ធតែជាកលល្បិចបំផ្លាញ កឹម សុខា និងនាំរឿងស៊យដល់អ្នកជាប់ឃុំតែប៉ុណ្ណោះ។
នេះហើយដែលគេហៅថា ជានយោបាយ បើអញមិនបានតំណែង មិនបានដឹកនាំ អ្នកណា ក៏មិនបានសុខដែរ។
ក្រោយពីការវាយប្រហារធ្ងន់ៗជាបន្ដបន្ទាប់លើគណបក្សកាន់អំណាចដោយទណ្ឌិត សម រង្ស៊ី ដោយចោទថា បក្សកាន់អំណាចគាបសង្កត់បក្សប្រឆាំង និងថា ប៉ុនប៉ងបំបែករូបគាត់ពី កឹម សុខា ឬថា បក្សប្រឆាំងគ្មានឆន្ទៈចរចាដោះស្រាយបញ្ហាជាតិជាដើម បានធ្វើឲ្យអ្នកវិភាគយល់ថា បក្សប្រឆាំងទៅវិញទេដែលជាដៃគូមិនស្មោះត្រង់ ហើយបើវិធីស្មោគគ្រោកនេះ មិនត្រូវបានបញ្ឈប់ទេ នឹងផ្តល់គ្រោះថ្នាក់កាន់តែខ្លាំងដល់លោក កឹម សុខា ដែលកំពុងទ្របក្សសង្គ្រោះជាតិដោយដៃម្ខាងទប់ទល់ជាមួយនឹងកំហឹងរបស់ សម រង្ស៊ី និងដៃម្ខាងទៀតលាក់ពុតមិនចង់ឲ្យបក្សកាន់អំណាចដឹងថា ខ្លួនគាត់កំពុងសម្ងំកសាងឥទ្ធិពលក្នុងបក្ស ។ ដូច្នេះ បើលោក កឹម សុខា ហក់លោតតាម សម រង្ស៊ី ក៏អាចប្រឈមនឹងបណ្តឹងព្រហ្មទណ្ឌមួយចំនួនសើររើវិញផងក៏មិនដឹង។
ដូច្នេះ ខណៈនេះ បើទណ្ឌិត សម រង្ស៊ី កាន់តែបង្កើនល្បឿនវាយប្រហារលើបក្សកាន់អំណាច វាអាចនឹងគ្រោះថ្នាក់ដល់បក្សសង្គ្រោះជាតិទាំងមូលក៏ថាបាន ពីព្រោះកូនសោរ ស្ថិតនៅលើដៃលោក ហ៊ុន សែន ដែលជាអ្នកបានជួយសង្គ្រោះ កឹម សុខា ពីភពងងឹត។

អ្នកវិភាគនយោបាយមួយចំនួន បានរិះគន់លោក សម រង្ស៊ី ថា ជាអ្នកនយោបាយមិនស្គាល់កាលៈទេសៈ ឬជាអ្នកនយោបាយមាត់ឥតគំរប ដើរវ៉ៃប៉ោតវ៉ៃឆ្នាំងបង្កបញ្ហាស្មុគ្រស្មាញដល់គេឯង ដើម្បីតែអំណាចផ្ទាល់ខ្លួន។ អ្នកវិភាគចាត់ទុកលោក សម រង្ស៊ី ជាមនុស្សដែលមានទេពកោសល្យមួយរូប ដែលសម្ដៅទៅលើការរកឃើញនូវគំនិតឥតប្រយោជន៍ និងនាំតែអំពល់ដល់ប្រជាជន ក៏ដូចជាប្រទេសជាតិ។ ក្នុងក្របខណ្ឌនេះប្រសិនបើលោក សម រង្ស៊ី ចង់ឲ្យអ្នកជាប់ឃុំមានសេរីភាពមែននោះ គួរតែលោកបង្ហាញឥរិយាបថទន់ភ្លន់ឲ្យដូចលោក កឹម សុខា ក្នុងគោលដៅចរចារកដំណោះ
ស្រាយជាមួយគណបក្សកាន់អំណាចវិញ ដែលមិនគួរគាប់បីបក្សខ្លួនកំពុងថមថយឥទ្ធិពលហើយ ប្រឹងស្រែកបែបក្អាត់ក្នុងក្អមនោះទេ។ ពាក្យចាស់លោកពោលថា បើមិនបានជួយចូកជួយចែវ កុំយកជើងទៅរាទឹក។ ពាក្យនេះ បានបង្ហាញឲ្យឃើញកាន់តែច្បាស់ថា បុគ្គល សម រង្ស៊ី ជាមនុស្សដែលរារាំងសមិទ្ធផលដែលបានកើតមាន និងបន្ដកើតមាន ក្រោមការចរចារវាងលោក កឹមសុខាជាមួយនឹងប្រមុខដឹកនាំគណបក្សកាន់អំណាច។ នេះហើយជាចរិតមេដឹកនាំ
គណបក្សប្រឆាំងរត់ចោលស្រុក គឺទណ្ឌិត សម រង្ស៊ី បាននិងកំពុងតែរាំខុសចង្វាក់ ដែលអាចនឹងនាំឲ្យគ្រោះថ្នាក់កាន់តែខ្លាំងដល់អ្នកជាប់ឃុំ ដោយសារតែ សម រង្ស៊ី យកអ្នកទោសទាំងនោះធ្វើជាចំណាប់ខ្មាំងដើម្បី វាយប្រហារ តថ្លៃជាមួយបក្សកាន់អំណាចនេះឯង ប៉ុន្តែ ទណ្ឌិត សម រង្ស៊ី អាចនឹងភ្លេចគិតថា លោក ហ៊ុន សែន ធ្លាប់បានព្រមានហើយថា លោកធ្វើអ្វីមួយមិនស្ថិតក្រោមសម្ពាធរបស់នរណាម្នាក់ឡើយ ហើយសូមកុំលេងឱ្យសោះ ការគាបសង្កត់ពីអន្តរជាតិទៅលើរូបគាត់ ។ បើគាបកាន់តែខ្លាំង អ្នកទាំងនោះអាចនឹងកាន់តែជាប់ឃុំកាន់តែយូរ ៕


ខេត្តមួយចំនួននឹងបន្តធ្លាក់ភ្លៀងចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៧ ខែមករា


ក្រសួងធនធានទឹកនិងឧតុនិយមបានចេញសេចក្ដីជូនដំណឹង ជូនប្រជាពលរដ្ឋនៅតាមបណ្ដារាជធានី-ខេត្តមួយចំនួន បន្ទាប់ពីបានតាមដានអាកាសធាតុរួចមក ឃើញថា៖ សម្ពាធទាបដែលធ្លាប់បានជម្រាបជូនកន្លងមក ដល់ពេលនេះបានឆ្លងចូលដល់សមុទ្រចិនខាងត្បូងហើយ។ សម្ពាធនេះនឹងវិវត្តទៅជាសម្ពាធ ឬព្យុះទី១ ឈ្មោះ MUIFA ហើយនៅយប់ថ្ងៃទី ១៣ ខែ មករា វានឹងធ្វើដំណើរមកដល់ក្បែរឆ្នេភាគអាគ្នេយ៍ប្រទេសវៀតណាម ។
សូមអានសេចក្ដីប្រកាសខាងក្រោម ៖