Wednesday, December 09, 2015

ជំនួបរ​វាង​ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន និង​អ្នកជំនាញ​ការ ពិសេស​របស់ឯកឧត្តម​អគ្គលេខាធិការ អ.ស.ប ទទួលបន្ទុក​សាលាក្តី​ខ្មែរក្រហម



ជំនួបរវាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋន្រ្តី ប្រធាន​ក្រុមការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ទទួល​បន្ទុក​សាលា​ក្តីខ្មែរ​ក្រហម និងឯកឧត្តម ដេវីត សេហ្វ័រ អ្នកជំនាញការ ពិសេស​របស់​ឯកឧត្តម​អគ្គលេខាធិការ អ.ស.ប ទទួលបន្ទុកសាលាក្តីខ្មែរក្រហម
រយៈពេល ០៤នាទី និង៣០វិនាទី រាជធានីភ្នំពេញថ្ងៃទី០៩ ខែធ្នូ ឆ្នាំ ២០១៥

សម្តេច ហេង សំរិន ក្លាយជាប្រធានសភាតំបន់អាស៊ី ជាមួយក្តីសង្ឃឹមថាកិច្ចសហការជិតស្និទ្ធរវាងសមាជិក (APA) និងក្លាយជារតនៈសម្បត្តិ

សម្តេចអគ្គម​ហាពញាច​ក្រី ហេង សំរិន ប្រ​ធានរដ្ឋសភា នៃព្រះរា​ជាណាច​ក្រកម្ពុជា នៅព្រឹកថ្ងៃ​ទី៩ ខែធ្នូនេះ បានក្លាយ​ជាប្រធានសភាតំ​បន់អាស៊ី​ខណៈដែលសភាកម្ពុ​ជា ទទួលធ្វើជាម្ចាស់​ផ្ទះរៀបចំមហា សន្និបា​តលើកទី៨ សភាតំបន់អាស៊ីនៅពេ​លនេះ។ ពិធីប្រគល់តួ​នាទីប្រធានសភាតំបន់​អាស៊ីជូន​សម្តេច  បានប្រារព្ធ​ធ្វើនៅក្នុងកិច្ចប្រ​ជុំពេញអង្គ របស់មហាស​ន្និបាតសភាតំបន់​អាស៊ីលើកទី៨ នៅ​សណ្ឋាគារ សុខាភ្នំ​ពេញ និងរ៉េ​ស៊ីដង់។
សម្តេចបា​នទទួលតួនាទីជាប្រធានសភា​តំបន់អាស៊ី ពី ឯកឧត្ដម មីយ៉ាន រ៉ាសា រ៉ាប៉ានី ប្រធានព្រឹទ្ធសភា នៃសាធារណ​រដ្ឋប៉ាគីស្ថាន និងដែល​បានធ្វើជា ប្រធានសភា​តំបន់អាស៊ី (APA) ចំនួន២ឆ្នាំម​កហើយ។ សម្តេចអគ្គម​ហាពញាចក្រី ហេង សំរិន នឹងក្លាយជា​ប្រធានដឹកនាំស្ថាប័ននីតិប្បញ្ញត្តិតំ​បន់អាស៊ីនេះ រយះពេល២ឆ្នាំ ក្នុងមួយអាណ​ត្តិគឺនៅឆ្នាំ២០១៥ និ​ងឆ្នាំ២០១៦។
នៅក្នុងពិ​ធីផ្ទេរ និងទទួលញ​ញួរ ជានិមិត្តរូប នៃប្រជា​ជាតិអាស៊ី និងការផ្ទេរតំណែងប្រ​ធានអេភីអេ ដែលមានសំឡេងទះ​ដៃអបអរសា​ទរកងរំពងនោះ ឯកឧត្ដម មីយ៉ាន រ៉ាសា រ៉ាប៉ានី ប្រធានព្រឹទ្ធសភា នៃសាធារណ​រដ្ឋប៉ាគីស្ថាន និងដែល​ជាប្រធានសភាតំបន់អាស៊ីពីរឆ្នាំមកហើយ បានមា​នប្រសាសន៍ គំាទ្រចំពោះការ​ទទួលតំណែងជាប្រ​ធានសភាតំបន់អាស៊ី របស់សម្តេចអគ្គ​មហាពញាចក្រី ហេង សំរិន នៅពេលនេះ។ ឯកឧត្ត​មមានសង្ឃឹមថា សម្តេចនឹង​ដឹកនាំស្ថាប័ននេះទទួលបានជោគជ័​យបន្តពីឯកឧត្តម ហើយនឹងធ្វើ​ឲ្យតួនាទី (APA) កាន់តែសំខា​ន់ក្នុងការរកសុខស​ន្តិភាពជួនប្រជាព​លរដ្ឋនៅតំបន់នេះ។
ឯកឧត្តម មីយ៉ាន រ៉ាសា រ៉ាប៉ានី បានគួស​បញ្ជាក់ថា ឯកឧត្តម និងសមាជិក (APA) ទំាងអស់នឹងគោរព ការដឹកនាំ និងការសម្រេច​ចិត្តរបស់ សម្តេចអ​គ្គមហាពញាចក្រី ក្នុងឋា​នៈជាប្រធាន (APA) ចាប់ពីពេ​ល នេះទៅ។
បន្ទាប់ពីកា​រទទួលញញួ​ររួចមក សម្តេចអគ្គមហា​ពញា​ចក្រី ហេង សំរិន បានមានប្រ​សាសន៍ទៅកាន់ មហា​សន្និបាតថាក្នុងនាមប្រជា​ជនកម្ពុជា ខ្ញុំមានកិ​ត្តិយសសេចក្តី​រីករាយ និងមោ​ទនភាពទទួ​លរ៉ាប់រង ជាប្រធានដឹក​នាំមហាសន្និ​បាតលើកទី​៨ និងជា​ប្រធាន (APA) សម្រាប់អា​ណត្តិឆ្នាំ២០១​៥ និង ឆ្នំា​២០១៦
សម្តេច​មានប្រសា​សន៍បន្តថាខ្ញុំពេ​ញចិត្តទទួលយកភា​រកិច្ចដ៏ឧត្តុង្គ​ឧត្តមនេះ ​និងមានជំនឿយ៉ាង​មុតមំាថា នឹងទទួល​បានកិច្ចស​ហការល្អ ពីបណ្តាប្រ​ទេសជាសមាជិកដើ​ម្បីធ្វើយ៉ាងណា​ជំរុញដំណើ​រការរបស់ (APA)នេះ ឲ្យកាន់តែមានប្រ​សិទ្ធភាព និងសមាហ​រណកម្មយ៉ាងជិតស្និទ្ធជាមួយស្ថា​ប័ននីតិប្រ​តិបត្តិ ក្នុងតំបន់​។
សម្តេច​ប្រធានសភាតំ​បន់អាស៊ី បានគូសបញ្ជា​ក់ថា នេះជាមហាកិត្ដិ​យសសម្រាប់សភា រា​ជរដ្ឋាភិបាល  និងប្រជា​ជនកម្ពុជា ក្នុងការទទួលញ​ញួរដែលជានិមិ​ត្តរូប នៃតំណាងប្រ​ជាជាតិអាស៊ីទាំង​មូល។ ជាមួ​យគ្នានេះ ការគាំទ្រពី​សំណាក់ប្រទេសជា​សមាជិកទាំងអស់ ជាកត្តានាំម​កនូវភាពជោគជ័​យនៃបំណងប្រាថ្នា​ដ៏ខ្ពង់ខ្ពស់ រ​បស់ (APA) ខ្ញុំសង្ឃឹ​មថា ក្នុងស្មារតី​កិច្ចសហការជិតស្និ​ទ្ធពីសំណាក់ឯ​កឧត្តម លោ​កជំទាវ លោក លោក​ស្រី មហាសន្និបា​តរបស់យើង នឹងនាំមកនូ​វសាមគី្គភាព ភាតរភាពក្នុង​រង្វង់មហាគ្រួសារសភាអា​ស៊ី ដែលជារតនៈសម្បត្តិមិនអាចកា​ត់ថ្លៃបានសម្រាប់ភាពសុខដុ​មរម្យនានៃប្រជាជា​តិអាស៊ីយើង
សូ​មបញ្ជាក់ថា តាមធម្មនុញ្ញ​និងបទបញ្ជផ្ទៃក្នុងរបស់​សភាតំបន់អាស៊ីបានកំ​ណត់ថា ប្រធានភាតំប​ន់អាស៊ី ត្រូវ​បានជ្រើស​រើសពីចំ​ណោមប្រធា​នសភា នៃសភាជាសមា​ជិកសម្រាប់អា​ណត្តិ២ឆ្នាំ ដោយ​ការអបអរសាទរ ឬដោយការបោះឆ្នោ​ត ដែលទទួលបានការគំា​ទ្រ ពីសំឡេងភាគច្រើ​ននៃគណៈប្រតិភូដែលចូ​លរួមនៅក្នុង សម័យ​ប្រជុំដំបូងនៃមហា​សន្និបាត៕

អត្ថបទ និងរូបភាព នាយកដ្ឋានព័ត៌មាន



សេចក្តី​ថ្លែង​ការណ៍​រួម​រវាង រាជ​រដ្ឋាភិបាល​កម្ពុជា​ទទួ​ល​បន្ទុក​សាលាក្តី​ខែ្មរក្រហម និង​អ្នក​ជំនាញ​ពិសេស ឯកឧត្តម​អគ្គលេខា​ធិការ អ.ស.ប ទទួលបន្ទុក​សាលាក្តី​ខ្មែរក្រហម







អាជ្ញាធរជាតិអប្សរាដឹកនាំប្រជាពលរដ្ឋជាង៨០០នាក់ សម្អាតប្រឡាយបង្ហូរទឹកចេញពីបារាយណ៍ខាងលិច

ប្រជាពលរ​ដ្ឋជាង៨០​០នាក់ មកពី៤ឃុំ​សង្កាត់ នៅព្រឹកថ្ងៃ​ទី៩ ខែធ្នូ ឆ្នាំ២០១៥នេះ បានចូល​រួម ជាមួយ​អាជ្ញាធរជា​តិអប្សរា ធ្វើការសម្អា​តប្រព័ន្ធប្រ​ឡាយបង្ហូរទឹក ចេញពីបា​រាយណ៍ខាងលិច ដែលជា​ប្រភពទឹកដ៏សំខាន់សម្រាប់ប្រ​ជាសហគមន៍ចំនួន​៩ឃុំសង្កាត់ ក្នុងក្រុងសៀ​មរាប និងស្រុកពួក ប្រើប្រាស់​ក្នុងវិស័យកសិកម្ម។ ​ការចូលរួមសម្អា​តប្រឡាយនៅពេលនេះធ្វើ​ឡើង ដើម្បីថែទាំប្រព័​ន្ធប្រឡាយមេ ធានាការប្រើ​ប្រាស់យូរអង្វែង ក៏ដូចជាបំពេ​ញតម្រូវការជាក់ស្តែង សម្រាប់ការ​ងារបង្កបង្កើនផលនារដូវប្រាំង​ខាងមុខនេះ។
លោក ហួត ហាយ ប្រធានសមាគម​កសិករប្រើប្រាស់ទឹកបារាយណ៍​ខាងលិច បានឲ្យដឹង ក្នុងពេលដែលលោ​កកំពុងដឹកនាំប្រជាព​លរដ្ឋសម្អាតប្រឡាយនេះ​ថា សមាគមរបស់​លោក មានប្រជាពលរ​ដ្ឋ៩ឃុំសង្កាត់ និងមានផ្ទៃដីធ្វើ​សែ្រប្រាំងចំនួន៤ពាន់ហិ​កតា។ លោកប​ញ្ជាក់ថា ចាប់តាំងពីអា​ជ្ញាធរជាតិអប្សរាបា​នទទួលការគ្រប់​គ្រងប្រព័ន្ធទឹក នៅបារាយណ៍ខាងលិ​ចមក កសិករយើងមា​នទឹកប្រើប្រាស់គ្រប់គ្រាន់សម្រា​ប់បង្កបង្កើនផល មិនមានការបារម្ភពីក​ង្វះខាត ទឹកនោះទេ។ ការសម្អាតប្រឡា​យនៅពេលនេះ គឺជួយសម្រួលទឹក​ឲ្យបានហូរលឿន អាចស្រោច​ស្រពដល់ស្រែប្រាំ​ងដែលនៅខាងក្រោមៗ។
ជំទប់ទី១​នៃឃុំខ្នាត លោក មឿន ឈឿត បញ្ជាក់ថា ស្រែប្រាំងនៅក្នុងឃុំ​របស់លោក មាន៣៨០ហិកតា។ លោកក៏សម្តែង​សេចក្តីរីករាយផងដែ​រ ដែលអាជ្ញាធរជាតិអប្សរា បានជួយ​ស្តារ និងកាយប្រឡាយ​ចាស់ៗមួយចំនួនក្នុង​ឃុំរបស់លោក ឲ្យបានប្រើប្រាស់​ឡើងវិញ។ លោកបន្ថែ​មថា សព្វថ្ងៃនេះរា​ល់សំណូមពររបស់ប្រជាពល​រដ្ឋទាក់ទងនឹងទឹកធ្វើក​សិកម្ម អាជ្ញាធរជាតិអប្សរា តែង​ជួយដោះស្រា​យទាន់ពេលវេលាមិន​ដែលខកខានឡើយ។
លោក ជូ រ៉ាឌីណា អនុប្រធាន​នាយកដ្ឋានគ្រប់គ្រងទឹកបញ្ជា​ក់ថា ចាប់ពីទទួលបានគោ​លការណ៍ គ្រប់គ្រ​ងទឹក និងទ្វារទឹក នៅបារាយណ៍ខាង​លិចពីរាជរដ្ឋាភិបាល រយៈពេល​ជាង១ឆ្នាំ កន្លងមកនេះ យើងបា​នសហការគ្នាល្អណាស់ ជាមួយសហគម​ន៍ប្រើប្រាស់ទឹកបា​រាយណ៍ ខាងលិច។ យើងបានជួ​បពិភាក្សាជាមួ​យពួកគាត់ជាញឹកញាប់ អំពីតម្រូ​វការរបស់ពួកគាត់ និងអ្វីដែលយើងត្រូវធ្វើប​ន្ថែមទៀត។ យើងសង្កេត​ឃើញថា បច្ចុប្បន្នពួក​គាត់រីករាយណាស់ ដោយសារមា​នទឹកគ្រប់គ្រាន់​សម្រាប់ការងារបង្កបង្កើ​នផល។
សូមបញ្ជា​ក់ថា កាលពីថ្ងៃ​ទី១ ខែកក្កដា ឆ្នាំ២០១៤ រាជរដ្ឋាភិបាលបា​នប្រគល់ការងារគ្រប់គ្រ​ងទឹក និងទ្វារទឹកនៅ​បារាយណ៍ខា​ងលិច ជូនអាជ្ញាធរ​ជាតិអប្សរា ដោយត្រូវទទួល​ខុសត្រូវទាំងស្រុង លើតម្រូវកា​រទឹក សម្រាប់ស្រូវ​ចំនួន១២០០​០ហិកតា (ស្រូវវស្សា៨០​០០ហិកតា ស្រូវប្រាំ​ង ៤០០០​ហិកតា) និងដំណាំ​រួមផ្សំផ្សេងទៀត ចំនួន១០០០​ហិកតា និងធានាដោះស្រា​យរាល់បញ្ហា គ្រោះទឹ​កជំនន់ និងភាព​រាំងស្ងួត ដែលអាចកើតមា​នឡើងជាយថាហេតុ។ បន្ទាប់ពីបាន​ទទួល គោលកា​រណ៍នេះហើយ អាជ្ញាធរជាតិអ​ប្សរាបានជួសជុលស្តា​រឡើងវិញ ជាបន្ទាន់នូវ​ទ្វារទឹក​ និងប្រព័ន្ធប្រ​ឡាយនៃបា​រាយណ៍ខា​ងលិច ដែលការងា​រនេះ ធ្វើឲ្យប្រជាព​លរដ្ឋមានទឹកគ្រ​ប់គ្រាន់ សម្រាប់​ការបង្កបង្កើនផលបា​នគ្រប់រដូវ។

ការចូលរួម​សម្អាតប្រឡា​យ របស់ប្រ​ជាកសិករក្នុង​ពេលនេះ គឺជាការ​បញ្ជាក់ពីការគាំទ្រ​ ចំពោះអាជ្ញាធ​រជាតិអប្សរា ដែលទទួល​បានជោគជ័​យជាបន្តបន្ទាប់ ​លើការងារអភិរក្ស​ ប្រាង្គប្រា​សាទ និងការងា​រគ្រប់គ្រងទឹកក្នុងរម​ណីយដ្ឋានអង្គរ។ អាជ្ញាធរ​ជាតិអប្សរា សូមគាំទ្រ និងលើ​កទឹកចិត្តប្រជាពល​រដ្ឋក្នុងឧទ្យា​នអង្គរ ក៏ដូចជាប្រជាព​លរដ្ឋទូទៅ ឲ្យចូល​រួមក្នុង កិច្ចការអ​ភិរក្សក៏ដូចជាកិច្ចការស​ង្គមផ្សេងៗទៀត៕



ឆ្កែចេះ​តែព្រូស មនុស្សចេះ​តែដើរ

ទស្សនៈនយោបាយដោយ៖ ប៊ុន ហេង

ទស្សនៈមហាជនមួយចំនួន បានមើលឃើញថា ការធ្វើនយោបាយរបស់គណបក្សប្រឆាំងនៅកម្ពុជាកន្លង មកខុសពីគណបក្សប្រឆាំងនៅស្រុកគេ ដែលជាអ្នកចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេសជាតិ។ ប៉ុន្តែ ជាក់ស្តែងបក្សប្រឆាំងស្រុកខ្មែរដែលដឹកនាំដោយលោកប្រធាន សម រង្ស៊ី និងលោកអនុប្រធានកឹម សុខា មិនចេះធ្វើអ្វីផ្សេងទាំងអស់ក្រៅតែពីការជេរ ប្រទិចប្រមាថរាជរដ្ឋាភិបាល យកការជេរធ្វើជាមុខរបរ។
                                                                                       
សមាជិកសភាស្រុកគេ មានបញ្ហាអ្វីគេចូលសភា ពិគ្រោះពិភាក្សាគ្នា ដើម្បីដោះស្រាយបញ្ហាជាតិដើម្បីផលប្រយោជន៍របស់ប្រជាជនគេ។ ប៉ុន្តែដោយឡែកអី តែតំណាងរាស្រ្តស្រុកខ្មែរមួយគត់ ដែលមិនទទួល ខុសត្រូវ ចំពោះតួនាទីនិងភារកិច្ចរបស់ខ្លួនជាអ្នកតំណាងឆន្ទះប្រជាពលរដ្ឋ ដោយធ្វើពហិការមិនចូលរួម ក្នុងសភា ដែលជាកន្លែងខ្លួនឯងត្រូវធ្វើការងារបម្រើជាតិ និងប្រជាជន និងបែរជាទៅធ្វើការស្រែកបរិហារ កិត្តិយសជាតិនៅលើឆាកអន្តរជាតិ រហូតដល់ថ្នាក់ថ្លើមខ្មៅហារមាត់សុំសហភាពអ៊ឺរ៉ុបកាត់ចំនួយចំពោះ ប្រទេសកម្ពុជាទៀតផង។
លើសពីនេះទៅទៀតតំណាងរាស្រ្តបក្សប្រឆាំងទាំងនោះ មិនត្រឹមតែមិនបានបំពេញភារកិច្ចរបស់ខ្លួនក្នុង ក្របខណ្ឌជាតិប៉ុណ្ណោះទេ សូម្បីតែមហាសន្និបាតសភាតំបន់អាស៊ីលើកទី៨ ដែលប្រារព្ធឡើងនៅប្រទេស កម្ពុជាដែលខ្លួនជាម្ចាស់ផ្ទះក៏ដោយ ក៏ពួកទាំងអស់នោះមិនព្រមចូលរួមដែរ។ មហាសន្និបាតនេះគឺធ្វើឡើង ក្រោមប្រធានបទ ការជំរុញសន្តិភាព ការផ្សះផ្សា និងការសន្ទនានៅតំបន់អាស៊ី ដែលប្រធានបទនេះសំខាន់ណាស់ សូម្បីតែលោក កឹម សុខាក៏ធ្លាប់បានលើកឡើងពីការសន្ទនា និងផ្សះផ្សាផងដែរ ប៉ុន្តែគ្រាន់ តែជាការលើកឡើងឱ្យប្រជាពលរដ្ឋមើលទៅឃើញថាខ្លួនល្អណាស់ជាគ្រូធម៌ គ្រូអាចារ្យ ជាមនុស្សល្អ តាមពិតលោក កឹម សុខា ជាមនុស្សចិត្តជាទេវទត្ត មាត់ជាទេវតាតែប៉ុណ្ណោះ។
                                                                 
មជ្ឈដ្ឋានមួយចំនួនបានគិតថា បើទោះបីជាពុំមានវត្តមានតំណាងរាស្រ្តគណបក្សប្រឆាំង ចូលរួមក្នុងមហា សន្និបាតសភាតំបន់អាស៊ីលើកទី៨នេះក៏ដោយ ក៏មិនមានផលប៉ះពាល់ជាអវិជ្ជមានណាមួយមករាំងស្ទះ ដល់ដំណើរការអង្គសន្និបាតនេះ ក៏ដូចជាធ្វើឱ្យប៉ះពាល់ដល់ដំណើរការប្រព្រឹត្តទៅរបស់រាជរដ្ឋាភិបាល និងជីវភាពជាប្រក្រតីរបស់ប្រជាជនបានឡើយ។ ម្យ៉ាងវិញទៀតមានទស្សនៈមួយចំនួនយល់ឃើញថា នៅពេលលោក សម រង្ស៊ី មិននៅក្នុងស្រុក ដំណើរការប្រកបរបបទទួលទានរបស់ប្រជាជនហាក់ដូចជាស្រួល ជាងមុន និងប្រជាពលរដ្ឋរស់នៅមានសេចក្តីសុខ មិនមានការភ័យខ្លាចចំពោះការកកស្តះចរាចារណ៍ និងអំពើហិង្សានានាដែលកើតឡើងដោយការប្រមូលផ្តុំក្នុងប្រការណាមួយ។
                                                       

ស្ថិតក្នុងស្ថានភាពបច្ចុប្បន្ននេះ ប្រជាពលរដ្ឋខ្មែរ ហាក់បីដូចជាមានភាពសប្បាយរីករាយ សុខសុភមង្គល ភាពត្រជាក់ត្រជុំ ដែលរាជរដ្ឋាភិបាលកម្ពុជា បានបង្កើតឡើង និងថែរក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍដោយពិតប្រាកដ៕

ពិធី​​បើក​​មហា​​សន្និបាត​​លើក​​ទី៨​របស់​សភាតំ​​បន់​អាសុី




ពិធីបើកមហា​សន្និបាតសភា​តំបន់អាស៊ី​ ជាផ្លូវការបាន​​ប្រារព្ធធ្វើ​ នាព្រឹកថ្ងៃទី៩​ ធ្នូ ២០១៥​ ចាប់ពីម៉ោង​ ៨ព្រឹកទៅ ​ដោយមាន​សុន្ទរកថា​ស្វាគមន៍ បើកកម្មវិធី ​ពីឥស្សរជនកំពូលៗ ​ជាតិអន្តរជាតិ​ ជាច្រើន

រឿងនិទា​ននយោបាយ៖ ស្តាប់នាយត្រ​ដក់និទានរឿ​ងនាយគុ​ក៧សណ្តាន

ធ្វើនយោបាយ គេប្រគួតគ្នា៥ឆ្នាំម្តង! ចប់បោះឆ្នោតគេចូលធ្វើការ ទុកពេលឲ្យប្រជាជនធ្វើស្រែធ្វើចម្ការ រកស៊ីទទួលទាន អភិវឌ្ឍន៍ស្រុកទេស ។ តែ នាយគុក៧សណ្តាន ធ្វើនយោបាយអី ចេះតែ ជេរ មួយមុខអញ្ចឹង ? លឺតែ ជេរ ? ជេរតាំងពីមុនបោះឆ្នោត ជេរ រហូតមក អត់ឈប់សោះ !? រឿងសេដ្ឋកិច្ច រឿងអភិវឌ្ឍន៍ជាតិ រឿងអនាគតជាតិ មិនព្រមរៀនធ្វើ មិនព្រមទុកឱកាសឲ្យគេធ្វើសោះអញ្ចឹង !? ជេរនេះ គឺជេរ អត់មានរដូវកាល គឺជេរ នាំរឿង ! ជេរ បង្ហិន ជេរ បង្ហោចហ្មង !

១. បោះឆ្នោតចប់ភ្លាម ជេរផង អង្រួនផង ជិត១ឆ្នាំគត់ - ទៅហៅទាំងក្មួយៗកម្មករឲ្យចេញពីរោងចក្រ ឈប់ធ្វើការ មកជួយ ជេរ ថែមទៀត ។ តែធ្វើអីមិនកើត ក៏ដើរចូលសភា មិនបាច់ចាំគេហៅថា អាតាប៉ែអន់ ទាន់ !

២. បន្ទាប់មកក៏ចាប់យក "វប្បធម៌សន្ទនា" ដើម្បីអ្វី ៖- គឺជាថ្នូរសុំបានធ្វើជាប្រធានភាគតិច ដើម្បីគ្រប់គ្រងកម្លាំង ព្រោះខ្លាចម្សៀរមួយទៀត បានអង្គុយកៅអីអនុប្រធានសភា ក្លាយជាជ្រែករាជ ប្រមូលកម្លាំង ភ្លេចមេភ្លេចកើយ - សូមជ្រាប ព្រោះគេមានឯកសារហ្នឹង ! កុំស្មានគេមិនដឹង ។-ហើយក៏សុខចិត្តចូលរួមកែច្បាប់មួយចំនួន ។តែលទ្ធផលនៃការកែច្បាប់នោះ ផ្ទុយទៅវិញគឺចងពួកជេរ ពួកអត់គោរពក្សត្រ ពួកកកូរក្រោយការបោះឆ្នោតហ្នឹងឯង ... មើលបញ្ញាតិទោសទណ្ឌទៅ គឺឃើញហើយ ។

៣. ខ្លួនឯង ចាប់យក វប្បធម៌សន្ទនា - ប៉ុន្តែលោកអនុប្រធាន មិនដែលគាំទ្រវប្បធម៌នេះទេ ? អនុប្រធាន ប្រកាសភ្លាមថា មិនគាំទ្រទេ ក៏ចាប់ផ្តើមដើរជេរទៀត ។ ទៅភូមិណា ជេរផ្អើលមាន់ភូមិហ្នឹង ។ រឿងវានៅត្រង់ អនុ ជេរ គឺត្រូវត្មោងប្រធាន ពីព្រោះធ្វើមេ បណ្តោយកូនចៅ ហើយពួកនេះ ម្នាក់ធ្វើតួស្លូត ម្នាក់ធ្វើតួកាច។ គេហៅថា "ប្រឆាំង ៖ បើមិនប្រឆាំង បើមិនធ្វើភ្លើ បើមិនជេរគេ គឺចប់ អស់អាជីព" ។ អញ្ចឹង ជេរនោះជេរ ។ តែជេរតែនៅតាមភូមិ គិតថា មិនសូវចំណេញ ក៏បែកគំនិត រៀបផែនការ ជេរជាហ្វូង គឺយកបញ្ហាព្រំដែន ជាឧបករណ៍ជេរ ។

៤. ចាប់ផ្តើមដុតរឿង ព្រំដែន គិតក្រែងល៍បានចំណេញច្រើន មានដូចជា ៖
- អធិបតេយ្យជាតិ នៅត្រឹមផែនទី ទិញតាមផ្សារ ១៦៨$ - ធ្វើនយោបាយ អីក៏អន់ម្ល៉េះ !
- ឲ្យ account facebook បង្ហោះការក្លែងឯកសារ ដើម្បីអុជអាលបំផុសកំហឹង...
- នាំកម្លាំងចុះទៅព្រំដែន ទៅឲ្យគេវាយ និងត្រូវក្របីវ័ដ្តក៏មាន ! សង្ស័យពេលហ្នឹងជេរក្របីទៀត sic !

៥. គិតថា ធ្វើរឿងព្រំដែនចំណេញកប់ក្តោង ! មានអី សម្តេចតេជោ ឡងបច្ចេកទេស ដេកស្អាត ត្រឹមទឹកទី១ ធ្វើមាត់ស្ញេញ រកតែពាក្យជេរ ក៏ជេរលែងចេញ ។ ចាញ់រឿងព្រំដែននេះ គឺចាញ់ធ្ងន់អស់សន្លឹកបៀរលេង អាលីញឆិញ ។ អនុ ចុះពីកប៉ាល់ហោះ និយាយយករួចខ្លួន "ញុមអត់ដឹងអីហង -- ខ្ញុំថា ឲ្យនិយាយពីរឿងបោះឆ្នោតតើ ! ម៉េច ជេរ រឿងព្រំដែនឆ្កុយអញ្ចឹង !?

៦. បានមួយស្របក់ បាយទឹកជាមួយគ្នានិងគ្រួសារហើយ ស្រាប់តែរាងមានកម្លាំង ជេរទៀត ធៀបទៅជាពួកហ្វាស៊ីស ផ្តាច់ការ... ជេរអត់ឈប់ ។

៧. ជេរបណ្តើរ រៀបចំកម្លាំងបាតុកម្មប្រឆាំងបណ្តើរ ដើម្បីបំបាក់មុខនៅឆាកអន្តរជាតិ ! លេងយកមែនទែន អស់ពីមួយកន្លែងទៅមួយ កន្លែងទៀត .... អត់មានសន្លឹកបៀរអីលេង គឺ ជ្រើសយកសន្លឹកបៀរថ្មី គឺជេរផ្តាច់ព្រលឹង ! ជេរ ម៉ែអាជេរ រហូតបានស៊ីនំប៊ិប !

៨. ជេរចុះជេរឡើង ភ្លេចខ្លួនឯងថា មានសំណុំរឿងជេរគេ មានពិន័យ មានគុក ! ម៉ែ លឺ គុក រត់លឿនជាង Internet 4G !

៩. ឥឡូវនេះ ជេរ ម្នាក់ឯងគត់នៅក្រៅប្រទេស ។ កម្លាំងខាងក្នុងអត់មានអ្នកណាជួយជេរអាលីងឆិញ ! អនុ វិញ បែរជាខិតខំធ្វើជាគ្រូធម៌ផង គ្រូបន្លំ "ប្រជេរ-ធិបតេយ្យ"ផង ។

១០. ឥឡូវនេះ ជេរ ពីក្រៅម្នាក់ឯងមិនសូវលឺ ក៏រត់ទៅទូងស្គរពឹងបរទេសឲ្យជួយស្តាប់ពាក្យជេរ បែប "ប្រជេរ-ធិបតេយ្យ" ។ បរទេសជួយ បានភ្លាមប្រកាសចង់កាត់ជំនួយ ! កាត់ជំនួយខាងណា ? កាត់ចំពួកជេរ អាដែល - ថោកហួស ។

១១. ល្ងង់ណាស់ រត់ទៅពឹងបរទេស !? វាក៏មានរឿងវា ដោះមិនទាន់ចប់ពេញពិភពលោក! កូនអំពិលអំពែកនយោបាយមួយ វាភ្លឺអីជាងអំពូលភ្លើងនៃ"អត្ថប្រយោជន៍"រវាង រដ្ឋ និង រដ្ឋ ។ គេមានបទពិសោធន៍លេងជាមួយបរទេសជាង ៤០ឆ្នាំ គេក៏ដឹងថា វាត្រូវការអី និងត្រូវលេងរបៀបណាដែរ ។
១២. ឱល្បង ជេរ ! ថប់តែមិនយូរមិនឆាប់ អត់អីជេរ ហើយទៅជាកើតរោគចិត្តដូចទ្រង់ ស៊ីសុវត្ថិ សិរិមតៈ ទេលោកបង - អាហ្នឹងគេហៅថា ក្ស័យក្ស៊ីត ណាលោកបង !

សរុបមក គឺជេរសុទ្ធ ជេរគ្មានសំរាក - គ្មានរឿងស្នេហាជាតិផេះ ខ្មោចកាច់អីទេ ! ក្នុងបរិបទកម្ពុជា គឺគេមិនទុកចិត្ត គេមិនគាំទ្រ គឺនៅកន្លែងហ្នឹង ! អត់អំណាច ជេរប្រមាថ ប៉ុណ្ណឹងទៅហើយ ចុះទម្រាំមានអំណាច ... ផេះ ចាំជាតិក្រោយចុះ !

កម្ពុជា មានសន្តិភាព និងស្ថិរភាពនយោបាយ ទើបកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំសភាតំបន់អាស៊ី លើកទី៨ នេះ

សម្តេចនាយ​ករដ្ឋមន្ត្រី ហ៊ុនសែន បានចូលរួម​ថ្លែងសុន្ទរកថា បើកមហា​សន្និបាត សភាតំបន់អាស៊ី លើក​ទី0៨ នាព្រឹកថ្ងៃទី0៩ ខែធ្នូ ឆ្នាំ២​០១៥នេះ។ ក្នុងមហាសន្និ​បាតសភាតំបន់​អាស៊ី ដែលមាន​សភា និងព្រឹទ្ធ​សភា នៃប្រទេ​សជា ច្រើនចូ​លរួម សម្តេច ហ៊ុន សែន បានលើកឡើងថា កម្ពុជា មានសន្តិ​ភាព និងស្ថិរភាពនយោ​បាយទើបកម្ពុជា​អាចធ្វើជាម្ចាស់​ផ្ទះរៀបចំកិច្ច​ប្រជុំសភាតំ​បន់អាស៊ីនាពេល​នេះ។

សម្តេច​តេជោ ហ៊ុន សែន បានគូស​បញ្ជាក់ថា "ដោយសារ​កម្ពុជាមានសន្តិ​ភាព និងស្ថេរភាពនយោ​បាយ ទើបយើងមានលទ្ធ​ភាពធ្វើជាម្ចាស់​ផ្ទះនៃការប្រជុំអន្ត​រជាតិដ៏ធំបែ​បនេះ ។ សូ​មជូនកិត្តិយសដែល​យើងទទួលបា​ននៃនយោ​បាយការបរទេ​សទាំងនេះ ប្រគេននិងជូ​នចំពោះព្រះសង្ឃ​និង បងប្អូនជនរួមជា​តិជាទីគោរពស្រ​ឡាញ់"។

សម្តេច​តេជោ ក៏បានបង្ហាញពី​ឬសគល់ដើម្បីរ​ក្សាសន្តិភាពនៅ​កម្ពុជា ដោយ រំលឹក​ពីប្រវត្តិ​ទុក្ខលំបាក​វេទនា កើតចេញពីភ្ល​ក់ភ្លើងសង្រ្គាម ដែ​លកម្ពុជាបានហែ​លឆ្លង ហើយ​សម្តេចក៏បានលើកបង្ហាញផងដែរ ពីឬសគល់មួយចំនួន ដើម្បីរក្សាឲ្យបានចេរកាលនូវសន្តិភាព ដែលកកម្ពុជារកបានមកដោ​យលំបាកក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ​ផងដែរ។ ជាពិសេ​សសម្តេចតេជោ បានថ្លែ​ងរំលឹកថា ស្លាកស្នាម នៃភ្លើងសង្រ្គាមកា​លពី សតវត្សរ៍ទី ២០ ជាពិ​សេសដើមទសវ​ត្សរ៍ឆ្នាំ៧០ ដែលកើតចេ​ញពីជម្លោះរវាងខ្មែរ និងខ្មែរ បូ​ករួមទាំងមនោគមន៍វិជ្ជា ពីខាងក្រៅ​ផងនោះ បានធ្វើឲ្យកម្ពុជាធ្លាក់ចូលក្នុងអន្ធការ និង រងទុក្ខវេទនាជាទីបំផុត។
                                                                                 
នៅចំពោះមុ​ខមេដឹកនាំក្នុងតំបន់​អាស៊ីប្រមាណជា ២០​០នាក់ សម្តេចតេជោ បានថ្លែងថា កា​រធ្វើរដ្ឋ ប្រហារ​ទម្លាក់អតីតព្រះមហាក្សត្រ ព្រះបរ​មរតនកោដ្ឋ នរោត្តម សីហនុ នៅ​ថ្ងៃទី១៨ ខែមីនា ឆ្នាំ១​៩៧០ ពីសំណាក់សេ​នាប្រមុខ លន់ នល់ ដែលមានអា​មេរិកជាបង្អែកនោះ គ្រាប់បែករា​ប់លានតោនត្រូ​វបាន ទម្លាក់លើ​ទឹកដីកម្ពុជា។ ប្រជាពលរដ្ឋ​រាប់លាននាក់​ បានស្លាប់ របួស ពិការ និង និរាស្រ្តព្រាត់​ប្រាស់។ បន្ទាប់​ពីការហែលឆ្ល​ងភ្លើងសង្រ្គា​មនេះ វេទនាខ្លាំងណា​ស់ទៅហើយ​នោះ របបកម្ពុជា​ប្រជាធិបតេ​យ្យ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ របស់​ប៉ុលពត បានធ្វើឲ្យ​ពលរដ្ឋកម្ពុជា លំបាកកាន់តែខ្លាំងថែ​មទៀតដោយបានបំបិទសិ​ទ្ធិសេរីភាព និង ប្រល័​យអាយុជីវិតប្រជា​ពលរដ្ឋកម្ពុជា រហូតដ​ល់ប្រមាណ ៣លាន​នាក់។
សម្តេច​តេជោ ហ៊ុន សែន បានរំលឹ​កថា ទុក្ខវេទនារបស់ប្រ​ជាជន និងភាពខ្ទេចខ្ទាំរ​បស់ប្រទេសកម្ពុជា ត្រូវស្រោ​ចស្រង់ និង រំដោះចេ​ញពីក្រញាំបិសា​ចនៅថ្ងៃទី០៧ ខែ ម​ករា ឆ្នាំ១៩៧៩ ដោយកម្លាំ​ងសាមគ្គីរណសិ​ស្សសាមគ្គីសង្រ្គោះជា​តិ។ ទោះបីមា​នការរំដោះ​ប្រទេសចេញពី​របបប្រល័​យពូជសា​សន៍ តែកម្ពុជាមិនទាន់ទ​ទួលបានសន្តិភាព​ទាំងស្រុងនៅ​ឡើយទេ។
សម្តេច​តេជោ បានគូសបញ្ជាក់ទៀ​តថា ដោយការមើលឃើ​ញយ៉ាងច្បាស់ពីត​ម្រូវការចាំបាច់នូវស​ន្តិភាព របស់ប្រជាព​លរដ្ឋកម្ពុជានោះ ថ្នាក់ដឹកនាំ​កម្ពុជាគ្រប់ភាគី បានស្វែងរកកា​រចរចារហូតដ​ល់មានកិច្ចព្រមព្រៀងស​ន្តិភាពទីក្រុងប៉ារីស ២៣ តុ​លា ១៩៩១ និងការប្រើន​យោបាយ ឈ្នះ ឈ្នះ រហូតមា​នការបង្រួបប​ង្រួមជាតិទាំង​ស្រុងនៅឆ្នាំ​១៩៩៨ ដោយខ្មែរខ្លួនឯង តាម​រយៈការសម្រុះ​សម្រួល និងសម្បទា​នឲ្យគ្នា ដោយគ្មានកា​របង្គាប់បញ្ជពីខា​ងក្រៅនោះឡើយ។
សម្តេចបា​នគូសបញ្ជាក់​ថា «នេះគឺជាសច្ចភា​ពរបស់កម្ពុជា ​ដែលធ្វើឲ្យប្រជា​ជនយើងយ​ល់យ៉ាងច្បា​ស់អំពីគុណតម្លៃ នៃសុ​ខសន្តិភា​ព ហើយតែងប្រាថ្នា​មិនឲ្យត្រឡប់ទៅ​វិញជាដាច់ខាត»។​
                                 
សម្តេចតេ​ជោ ហ៊ុន សែន បានថ្លែងគូ​សបញ្ជាក់ប្រាប់បណ្តាមេ​ដឹកនាំ ដែល​ចូលរួមក្នុងមហាសន្និបាត APA ទៀតថា «ការរកស​ន្តិភាពមកបាន ​គឺជារឿងលំបាកណាស់ទៅហើ​យ តែការរក្សា​សន្តិភាពឲ្យ​ស្ថិតស្ថេរជាចេរកា​ល គឺកាន់តែ​លំបាកខ្លាំង​ថែមទៀត»
                                   
ដើម្បីរក្សា​សន្តិភាព ដែលកម្ពុជា​កំពុងមាន និង ជាបំណ​ងប្រាថ្នារបស់ប្រជាពលរ​ដ្ឋកម្ពុជានោះ សម្តេច​តេជោ ហ៊ុន សែន បានបង្ហាញនូ​វឫសគល់មួ​យចំនួនទៀត ដែលកម្ពុ​ជាត្រូវអនុវ​ត្ត និងប្រកាន់​ខ្ជាប់។
ឬសគល់ទាំ​ងនោះរួមមាន៖ កា​រលើកកម្ពស់វប្បធម៌​អហិង្សា ការគោរពសិ​ទ្ធិ សេចក្តីថ្លៃថ្នូររប​ស់មនុស្ស ការលើកតម្កើង​លទ្ធិប្រជាធិបតេយ្យ​ និងអភិបាលកិច្ចល្អ គោរ​ពម៉ឺងម៉ាត់ ម៉ត់ចត់ឥត​ងាករេនូវនីតិរដ្ឋ។ ជាពិសេសខិតខំបន្ថយភាព​ក្រីក្រក្នុងប្រទេស និងកែលំអរជីវភា​ពរបស់ប្រ​ជាជន៕


អត្ថបទៈ តាំង ករុណា

ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំ ពិនិត្យលើ របៀបវារៈចំនួន២

នៅព្រឹក​ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៥នេះ អគ្គលេខាធិការ​ដ្ឋានព្រឹទ្ធសភា បានចេញ​សេចក្តីជូនដំណឹង​មួយ ស្តីពី កិច្ចប្រជុំដើម្បីពិនិត្យ​លើរបៀបវារៈមួយចំ​នួន។
យោងតាម​សេចក្តីជូនដំណឹង​នេះក៏បានឱ្យដឹងផង​ដែរថា គណៈកម្មា​ធិការ អចិន្រ្តៃយ៍​ព្រឹទ្ធសភា នឹងបើក​កិច្ចប្រជុំ ក្រោមអធិ​បតីភាព សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា​នៃព្រះរាជាណាច​ក្រកម្ពុជា នៅថ្ងៃ​សុក្រ ទី១១ ខែធ្នូ ឆ្នាំ២០​១៥ វេលាម៉ោង​៨ព្រឹក។
ដោយឡែក​ចំពោះរបៀបវារៈនៃកិច្ចប្រ​ជុំនោះ រួមមាន៖
ទី១-ពិនិត្យ និងសម្រេច​លើសំណើ របស់គណៈ​កម្មការទី៣​ព្រឹទ្ធសភា  សុំដាក់សេច​ក្តីព្រាងច្បាប់ស្តី​ពីស្ថិតិ នៅក្នុងរបៀបវារៈ​ប្រជុំវិសាមញ្ញ​ព្រឹទ្ធសភា នីតិកាល​ទី៣ ទី២-កំណត់​របៀបវារៈ និងកាល​បរិច្ឆេទប្រជុំវិ​សាមញ្ញព្រឹ​ទ្ធសភា នីតិ​កាលទី៣៕


អត្ថ​បទៈ តាំង ករុណា

គណៈ​ប្រតិភូ​ប្រព័ន្ធ​អង្គការ​សហប្រជា​ជាតិ​ប្រចាំ​កម្ពុជា​ប្រកាសគាំទ្រ​នូវរាល់​សកម្មភាព​របស់រាជ​រដ្ឋាភិបាល

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យក្រុម​ប្រព័ន្ធ​អង្គ​ការ​សហ​ប្រជាជាតិប្រចាំកម្ពុជាដឹកនាំដោយ លោក​ស្រី Claire Van der Vaeren ចូលជួបសម្ដែង​ការ​គួរសម និងពិភាក្សាការងារនៅ​ឯវិមាន​សន្ដិភាពទីស្ដីការនាយករដ្ឋមន្រ្ដី នារសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០​១​៥​នេះ។

ឯកឧត្ដម អ៊ាង សុផ​ល្លែ​​ត ជំនួយការផ្ទាល់សម្ដេច​តេជោ មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាន ថា នៅក្នុងជំនួបនោះ​លោក​ស្រី Claire Van der Vaeren និងគណៈប្រតិភូបាន​គោរពនិងរាយការណ៍​ជូន​សម្ដេចតេជោ អំពីសកម្មភាព​​របស់អង្គការសហប្រជាជាតិផ្នែកអភិវឌ្ឍន៍ ផ្នែកសុខភាព ផ្នែកអប់រំ ផ្នែក​យេឌ័រ ផ្នែកអភិបាលកិច្ចល្អ ផ្នែកគាំពារសង្គម ផ្នែកសិទ្ធិមនុស្ស ផ្នែកយុវជន និងផ្នែកនៃការ​ឆ្លើយ​តប​ទៅ​នឹងការប្រែប្រួលអាកាសធាតុជាដើម។

នៅក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី ដដែលនេះ គណៈប្រតិភូប្រព័ន្ធអង្គការ​ស​ហ​ប្រជាជាតិ បានគាំទ្រនូវរាល់សកម្មភាពរបស់រាជរដ្ឋាភិបាល និងវាយតំលៃខ្ពស់នូវរាល់សកម្មភាព​ទាំង​​​នោះ។ បន្ថែមពីលើនេះគណៈប្រតិភូប្រព័ន្ធអង្គការសហប្រជាជាតិ បានគោរព​រា​យ​ការណ៍ជូនប្រ​មុខរាជរដ្ឋាភិបាលថា រាល់សកម្មភា​ពរបស់​អង្គការ​សហប្រជាជាតិនៅព្រះរាជាណា​ច​ក្រ​កម្ពុជា គឺស្រប​តាម​គោលការណ៍ គោលនយោបាយ និងយុត្ដិសាស្រ្ដរបស់ព្រះរាជាណាចក្រកម្ពុជា ហើយប្រព័ន្ធ​អង្គ​ការ​សហប្រជាជាតិទាំងមូលប្ដេជ្ញាចិត្ដ ក្នុងការធ្វើជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួម​ចំ​ណែកក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ​​ដល់ប្រព័ន្ធអង្គការសហ​ប្រជាជាតិ​ទាំង​មូល ដែលបានចូលរួមចំណែកក្នុងជួយអភិវឌ្ឍន៍ប្រទេសកម្ពុជានាពេលកន្លងមក ហើយការរួមចំណែក​នេះ បាននាំឲ្យជោគជ័យសម្រាប់កម្ពុជា ក្នុងគោលដៅអភិវឌ្ឍន៍សហវត្សដែលបាន​ដាក់ចេញកន្លង​មក​។ ឆ្លៀតនៅក្នុងឱកាសនោះដែរសម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្ដឲ្យប្រព័ន្ធអង្គការសហប្រជាជាតិ ធ្វើការងារជាមួយន្រ្ដីរាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀត ដោយឈរលើមូលដ្ឋានដែលមានស្រាប់ នោះ​គឺ​មូលដ្ឋានជោគជ័យទៅលើទិសដៅអភិវឌ្ឍន៍សហវត្ស ដើម្បីឆ្ពោះ​ទៅ​កាន់ជោគជ័យបន្ថែមទៀតលើ​គោល​អភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលបានដាក់ចេញដោយអង្គកាសហប្រជាជាតិកន្លងមកនេះ។

ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាគាំទ្រស​កម្ម​ភា​ពអង្គការសហប្រជាជាតិនៅកម្ពុជា ព្រោះទាំងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជា​ជាតិមាន​គោ​លដៅរួមគ្នា។ ប៉ុន្ដែ​អ្វីដែលជាកត្ដាសំខាន់នោះ គឺត្រូវនាំគ្នាកែប្រែគោលដៅនេះ ឲ្យទៅជាការងារ​ប្រកប​ដោយប្រសិទ្ធភាព។

នៅក្នុងឱកាសដដែលនេះ សម្ដេចតេជោ ហ៊ុន សែន បានស្នើសុំឲ្យប្រព័ន្ធ​អង្គការ​សហ​ប្រជាជាតិ ពិនិត្យ និងលើកចិត្ដទុកដាក់ទៅលើការប្រែប្រួលអាកាសធាតុ ជាពិសេសការធន់នឹង​កំដៅ ​នៃដំណាំកសិកម្ម៕

អត្ថបទ៖ ប៊ុនធី