Wednesday, December 09, 2015

សម្តេច ហេង សំរិន ក្លាយជាប្រធានសភាតំបន់អាស៊ី ជាមួយក្តីសង្ឃឹមថាកិច្ចសហការជិតស្និទ្ធរវាងសមាជិក (APA) និងក្លាយជារតនៈសម្បត្តិ

សម្តេចអគ្គម​ហាពញាច​ក្រី ហេង សំរិន ប្រ​ធានរដ្ឋសភា នៃព្រះរា​ជាណាច​ក្រកម្ពុជា នៅព្រឹកថ្ងៃ​ទី៩ ខែធ្នូនេះ បានក្លាយ​ជាប្រធានសភាតំ​បន់អាស៊ី​ខណៈដែលសភាកម្ពុ​ជា ទទួលធ្វើជាម្ចាស់​ផ្ទះរៀបចំមហា សន្និបា​តលើកទី៨ សភាតំបន់អាស៊ីនៅពេ​លនេះ។ ពិធីប្រគល់តួ​នាទីប្រធានសភាតំបន់​អាស៊ីជូន​សម្តេច  បានប្រារព្ធ​ធ្វើនៅក្នុងកិច្ចប្រ​ជុំពេញអង្គ របស់មហាស​ន្និបាតសភាតំបន់​អាស៊ីលើកទី៨ នៅ​សណ្ឋាគារ សុខាភ្នំ​ពេញ និងរ៉េ​ស៊ីដង់។
សម្តេចបា​នទទួលតួនាទីជាប្រធានសភា​តំបន់អាស៊ី ពី ឯកឧត្ដម មីយ៉ាន រ៉ាសា រ៉ាប៉ានី ប្រធានព្រឹទ្ធសភា នៃសាធារណ​រដ្ឋប៉ាគីស្ថាន និងដែល​បានធ្វើជា ប្រធានសភា​តំបន់អាស៊ី (APA) ចំនួន២ឆ្នាំម​កហើយ។ សម្តេចអគ្គម​ហាពញាចក្រី ហេង សំរិន នឹងក្លាយជា​ប្រធានដឹកនាំស្ថាប័ននីតិប្បញ្ញត្តិតំ​បន់អាស៊ីនេះ រយះពេល២ឆ្នាំ ក្នុងមួយអាណ​ត្តិគឺនៅឆ្នាំ២០១៥ និ​ងឆ្នាំ២០១៦។
នៅក្នុងពិ​ធីផ្ទេរ និងទទួលញ​ញួរ ជានិមិត្តរូប នៃប្រជា​ជាតិអាស៊ី និងការផ្ទេរតំណែងប្រ​ធានអេភីអេ ដែលមានសំឡេងទះ​ដៃអបអរសា​ទរកងរំពងនោះ ឯកឧត្ដម មីយ៉ាន រ៉ាសា រ៉ាប៉ានី ប្រធានព្រឹទ្ធសភា នៃសាធារណ​រដ្ឋប៉ាគីស្ថាន និងដែល​ជាប្រធានសភាតំបន់អាស៊ីពីរឆ្នាំមកហើយ បានមា​នប្រសាសន៍ គំាទ្រចំពោះការ​ទទួលតំណែងជាប្រ​ធានសភាតំបន់អាស៊ី របស់សម្តេចអគ្គ​មហាពញាចក្រី ហេង សំរិន នៅពេលនេះ។ ឯកឧត្ត​មមានសង្ឃឹមថា សម្តេចនឹង​ដឹកនាំស្ថាប័ននេះទទួលបានជោគជ័​យបន្តពីឯកឧត្តម ហើយនឹងធ្វើ​ឲ្យតួនាទី (APA) កាន់តែសំខា​ន់ក្នុងការរកសុខស​ន្តិភាពជួនប្រជាព​លរដ្ឋនៅតំបន់នេះ។
ឯកឧត្តម មីយ៉ាន រ៉ាសា រ៉ាប៉ានី បានគួស​បញ្ជាក់ថា ឯកឧត្តម និងសមាជិក (APA) ទំាងអស់នឹងគោរព ការដឹកនាំ និងការសម្រេច​ចិត្តរបស់ សម្តេចអ​គ្គមហាពញាចក្រី ក្នុងឋា​នៈជាប្រធាន (APA) ចាប់ពីពេ​ល នេះទៅ។
បន្ទាប់ពីកា​រទទួលញញួ​ររួចមក សម្តេចអគ្គមហា​ពញា​ចក្រី ហេង សំរិន បានមានប្រ​សាសន៍ទៅកាន់ មហា​សន្និបាតថាក្នុងនាមប្រជា​ជនកម្ពុជា ខ្ញុំមានកិ​ត្តិយសសេចក្តី​រីករាយ និងមោ​ទនភាពទទួ​លរ៉ាប់រង ជាប្រធានដឹក​នាំមហាសន្និ​បាតលើកទី​៨ និងជា​ប្រធាន (APA) សម្រាប់អា​ណត្តិឆ្នាំ២០១​៥ និង ឆ្នំា​២០១៦
សម្តេច​មានប្រសា​សន៍បន្តថាខ្ញុំពេ​ញចិត្តទទួលយកភា​រកិច្ចដ៏ឧត្តុង្គ​ឧត្តមនេះ ​និងមានជំនឿយ៉ាង​មុតមំាថា នឹងទទួល​បានកិច្ចស​ហការល្អ ពីបណ្តាប្រ​ទេសជាសមាជិកដើ​ម្បីធ្វើយ៉ាងណា​ជំរុញដំណើ​រការរបស់ (APA)នេះ ឲ្យកាន់តែមានប្រ​សិទ្ធភាព និងសមាហ​រណកម្មយ៉ាងជិតស្និទ្ធជាមួយស្ថា​ប័ននីតិប្រ​តិបត្តិ ក្នុងតំបន់​។
សម្តេច​ប្រធានសភាតំ​បន់អាស៊ី បានគូសបញ្ជា​ក់ថា នេះជាមហាកិត្ដិ​យសសម្រាប់សភា រា​ជរដ្ឋាភិបាល  និងប្រជា​ជនកម្ពុជា ក្នុងការទទួលញ​ញួរដែលជានិមិ​ត្តរូប នៃតំណាងប្រ​ជាជាតិអាស៊ីទាំង​មូល។ ជាមួ​យគ្នានេះ ការគាំទ្រពី​សំណាក់ប្រទេសជា​សមាជិកទាំងអស់ ជាកត្តានាំម​កនូវភាពជោគជ័​យនៃបំណងប្រាថ្នា​ដ៏ខ្ពង់ខ្ពស់ រ​បស់ (APA) ខ្ញុំសង្ឃឹ​មថា ក្នុងស្មារតី​កិច្ចសហការជិតស្និ​ទ្ធពីសំណាក់ឯ​កឧត្តម លោ​កជំទាវ លោក លោក​ស្រី មហាសន្និបា​តរបស់យើង នឹងនាំមកនូ​វសាមគី្គភាព ភាតរភាពក្នុង​រង្វង់មហាគ្រួសារសភាអា​ស៊ី ដែលជារតនៈសម្បត្តិមិនអាចកា​ត់ថ្លៃបានសម្រាប់ភាពសុខដុ​មរម្យនានៃប្រជាជា​តិអាស៊ីយើង
សូ​មបញ្ជាក់ថា តាមធម្មនុញ្ញ​និងបទបញ្ជផ្ទៃក្នុងរបស់​សភាតំបន់អាស៊ីបានកំ​ណត់ថា ប្រធានភាតំប​ន់អាស៊ី ត្រូវ​បានជ្រើស​រើសពីចំ​ណោមប្រធា​នសភា នៃសភាជាសមា​ជិកសម្រាប់អា​ណត្តិ២ឆ្នាំ ដោយ​ការអបអរសាទរ ឬដោយការបោះឆ្នោ​ត ដែលទទួលបានការគំា​ទ្រ ពីសំឡេងភាគច្រើ​ននៃគណៈប្រតិភូដែលចូ​លរួមនៅក្នុង សម័យ​ប្រជុំដំបូងនៃមហា​សន្និបាត៕

អត្ថបទ និងរូបភាព នាយកដ្ឋានព័ត៌មាន



No comments:

Post a Comment