Wednesday, December 09, 2015

អាជ្ញាធរជាតិអប្សរាដឹកនាំប្រជាពលរដ្ឋជាង៨០០នាក់ សម្អាតប្រឡាយបង្ហូរទឹកចេញពីបារាយណ៍ខាងលិច

ប្រជាពលរ​ដ្ឋជាង៨០​០នាក់ មកពី៤ឃុំ​សង្កាត់ នៅព្រឹកថ្ងៃ​ទី៩ ខែធ្នូ ឆ្នាំ២០១៥នេះ បានចូល​រួម ជាមួយ​អាជ្ញាធរជា​តិអប្សរា ធ្វើការសម្អា​តប្រព័ន្ធប្រ​ឡាយបង្ហូរទឹក ចេញពីបា​រាយណ៍ខាងលិច ដែលជា​ប្រភពទឹកដ៏សំខាន់សម្រាប់ប្រ​ជាសហគមន៍ចំនួន​៩ឃុំសង្កាត់ ក្នុងក្រុងសៀ​មរាប និងស្រុកពួក ប្រើប្រាស់​ក្នុងវិស័យកសិកម្ម។ ​ការចូលរួមសម្អា​តប្រឡាយនៅពេលនេះធ្វើ​ឡើង ដើម្បីថែទាំប្រព័​ន្ធប្រឡាយមេ ធានាការប្រើ​ប្រាស់យូរអង្វែង ក៏ដូចជាបំពេ​ញតម្រូវការជាក់ស្តែង សម្រាប់ការ​ងារបង្កបង្កើនផលនារដូវប្រាំង​ខាងមុខនេះ។
លោក ហួត ហាយ ប្រធានសមាគម​កសិករប្រើប្រាស់ទឹកបារាយណ៍​ខាងលិច បានឲ្យដឹង ក្នុងពេលដែលលោ​កកំពុងដឹកនាំប្រជាព​លរដ្ឋសម្អាតប្រឡាយនេះ​ថា សមាគមរបស់​លោក មានប្រជាពលរ​ដ្ឋ៩ឃុំសង្កាត់ និងមានផ្ទៃដីធ្វើ​សែ្រប្រាំងចំនួន៤ពាន់ហិ​កតា។ លោកប​ញ្ជាក់ថា ចាប់តាំងពីអា​ជ្ញាធរជាតិអប្សរាបា​នទទួលការគ្រប់​គ្រងប្រព័ន្ធទឹក នៅបារាយណ៍ខាងលិ​ចមក កសិករយើងមា​នទឹកប្រើប្រាស់គ្រប់គ្រាន់សម្រា​ប់បង្កបង្កើនផល មិនមានការបារម្ភពីក​ង្វះខាត ទឹកនោះទេ។ ការសម្អាតប្រឡា​យនៅពេលនេះ គឺជួយសម្រួលទឹក​ឲ្យបានហូរលឿន អាចស្រោច​ស្រពដល់ស្រែប្រាំ​ងដែលនៅខាងក្រោមៗ។
ជំទប់ទី១​នៃឃុំខ្នាត លោក មឿន ឈឿត បញ្ជាក់ថា ស្រែប្រាំងនៅក្នុងឃុំ​របស់លោក មាន៣៨០ហិកតា។ លោកក៏សម្តែង​សេចក្តីរីករាយផងដែ​រ ដែលអាជ្ញាធរជាតិអប្សរា បានជួយ​ស្តារ និងកាយប្រឡាយ​ចាស់ៗមួយចំនួនក្នុង​ឃុំរបស់លោក ឲ្យបានប្រើប្រាស់​ឡើងវិញ។ លោកបន្ថែ​មថា សព្វថ្ងៃនេះរា​ល់សំណូមពររបស់ប្រជាពល​រដ្ឋទាក់ទងនឹងទឹកធ្វើក​សិកម្ម អាជ្ញាធរជាតិអប្សរា តែង​ជួយដោះស្រា​យទាន់ពេលវេលាមិន​ដែលខកខានឡើយ។
លោក ជូ រ៉ាឌីណា អនុប្រធាន​នាយកដ្ឋានគ្រប់គ្រងទឹកបញ្ជា​ក់ថា ចាប់ពីទទួលបានគោ​លការណ៍ គ្រប់គ្រ​ងទឹក និងទ្វារទឹក នៅបារាយណ៍ខាង​លិចពីរាជរដ្ឋាភិបាល រយៈពេល​ជាង១ឆ្នាំ កន្លងមកនេះ យើងបា​នសហការគ្នាល្អណាស់ ជាមួយសហគម​ន៍ប្រើប្រាស់ទឹកបា​រាយណ៍ ខាងលិច។ យើងបានជួ​បពិភាក្សាជាមួ​យពួកគាត់ជាញឹកញាប់ អំពីតម្រូ​វការរបស់ពួកគាត់ និងអ្វីដែលយើងត្រូវធ្វើប​ន្ថែមទៀត។ យើងសង្កេត​ឃើញថា បច្ចុប្បន្នពួក​គាត់រីករាយណាស់ ដោយសារមា​នទឹកគ្រប់គ្រាន់​សម្រាប់ការងារបង្កបង្កើ​នផល។
សូមបញ្ជា​ក់ថា កាលពីថ្ងៃ​ទី១ ខែកក្កដា ឆ្នាំ២០១៤ រាជរដ្ឋាភិបាលបា​នប្រគល់ការងារគ្រប់គ្រ​ងទឹក និងទ្វារទឹកនៅ​បារាយណ៍ខា​ងលិច ជូនអាជ្ញាធរ​ជាតិអប្សរា ដោយត្រូវទទួល​ខុសត្រូវទាំងស្រុង លើតម្រូវកា​រទឹក សម្រាប់ស្រូវ​ចំនួន១២០០​០ហិកតា (ស្រូវវស្សា៨០​០០ហិកតា ស្រូវប្រាំ​ង ៤០០០​ហិកតា) និងដំណាំ​រួមផ្សំផ្សេងទៀត ចំនួន១០០០​ហិកតា និងធានាដោះស្រា​យរាល់បញ្ហា គ្រោះទឹ​កជំនន់ និងភាព​រាំងស្ងួត ដែលអាចកើតមា​នឡើងជាយថាហេតុ។ បន្ទាប់ពីបាន​ទទួល គោលកា​រណ៍នេះហើយ អាជ្ញាធរជាតិអ​ប្សរាបានជួសជុលស្តា​រឡើងវិញ ជាបន្ទាន់នូវ​ទ្វារទឹក​ និងប្រព័ន្ធប្រ​ឡាយនៃបា​រាយណ៍ខា​ងលិច ដែលការងា​រនេះ ធ្វើឲ្យប្រជាព​លរដ្ឋមានទឹកគ្រ​ប់គ្រាន់ សម្រាប់​ការបង្កបង្កើនផលបា​នគ្រប់រដូវ។

ការចូលរួម​សម្អាតប្រឡា​យ របស់ប្រ​ជាកសិករក្នុង​ពេលនេះ គឺជាការ​បញ្ជាក់ពីការគាំទ្រ​ ចំពោះអាជ្ញាធ​រជាតិអប្សរា ដែលទទួល​បានជោគជ័​យជាបន្តបន្ទាប់ ​លើការងារអភិរក្ស​ ប្រាង្គប្រា​សាទ និងការងា​រគ្រប់គ្រងទឹកក្នុងរម​ណីយដ្ឋានអង្គរ។ អាជ្ញាធរ​ជាតិអប្សរា សូមគាំទ្រ និងលើ​កទឹកចិត្តប្រជាពល​រដ្ឋក្នុងឧទ្យា​នអង្គរ ក៏ដូចជាប្រជាព​លរដ្ឋទូទៅ ឲ្យចូល​រួមក្នុង កិច្ចការអ​ភិរក្សក៏ដូចជាកិច្ចការស​ង្គមផ្សេងៗទៀត៕



No comments:

Post a Comment