Saturday, October 10, 2015

សមាគមគ្រឹះ​ស្ថាន​ឧត្តម​សិក្សា៖ មិនអាច​ទទួល​យក​បាន ដែល​លោក សម រង្ស៊ី ដៀលត្មះ និងប្រមាថ​ប្រព័ន្ធអប់រំ​នៅកម្ពុជា

នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៥នេះ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលមានសមាជិកចំនួន៧១គ្រឹះស្ថាន បានចេញ សេចក្តីថ្លែងការណ៍ ប្រកាសថា មិនអាចទទួលយកបានឡើយ នូវការលើកឡើងរបស់លោក សម រង្ស៊ី ដែលបានដៀលត្មះ និងប្រមាថដល់ប្រព័ន្ធអប់រំនៅកម្ពុជា។

សេចក្តីថ្លែងការណ៍របស់សមាគមគ្រឹះស្ថានឧត្តមសិក្សា បានប្រកាសជម្រាបជូនថា៖
«១. សិស្ស-និស្សិតដែលបញ្ចប់ការសិក្សានៅប្រទេសកម្ពុជា ជាច្រើននាក់រួចមកហើយ អាចប្រឡងជាប់អាហារូបករណ៍ ឬបង់ប្រាក់ បន្តការសិក្សានៅបណ្តាប្រទេសនានាបានដូចជា សហរដ្ឋអាម៉េរិក, បារាំង អង់គ្លេស។ល។ ២. និស្សិតដែលបញ្ចប់ការសិក្សា ឬកំពុង សិក្សានៅកម្ពុជា ហើយកំពុងបំពេញការងារនៅក្នុងស្ថាប័នរដ្ឋ ស្ថាប័នឯកជន និងអង្គការមិនមែនរដ្ឋាភិបាល សុទ្ធតែជា មនុស្ស មានសមត្ថភាព ដែលអាចបំពេញការងារបាន។ ៣. សព្វថៃសាកលវិទ្យាល័យរាប់រយនៅបណ្តាប្រទេសល្បីដូចជា៖ នៅ សហរដ្ឋ អាម៉េរិក បារាំង អង់គ្លេស អាឡឺម៉ង់ អូស្រ្តាលី។ល។ រាប់រយគ្រឹះស្ថានសិក្សា បានចុះកិច្ចព្រមព្រៀង ទទួលស្គាល់គុណភាព អប់រំជា មួយគ្រឹះស្ថាននៅកម្ពុជា៕​