Monday, March 23, 2020

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរកឃើញអ្នកជំងឺ COVID-19 សរុបទាំងអស់ចំនួន ៨៦ករណី

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានប្រកា​ស​ថាខ្លួនរកឃើញអ្នកជំងឺ COVID-19 សរុបទាំងអស់ចំនួន ៨៦ករណី។ នៅក្នុងខ្លឹមសារហ្វេសប៊ុកបានបញ្ជាក់ថា «រហូតម៉ោង ១០ព្រឹក ថ្ងៃទី ២៣ មីនា ២០២០ យើងរកឃើញអ្នកជំងឺ COVID-19 សរុបទាំងអស់ចំនួន ៨៦ករណី សូមអានតារាងខាងក្រោម។ រហូតពេលនេះយើងបានព្យាបាលជាពីរនាក់ហើយគឺជនជាតិចិន១នាក់ និងជនជាតិអង់គ្លេស១នាក់ ។ យើងពុំទាន់រកឃើញភ័ស្តុតាងបញ្ជាក់ថាមានការឆ្លងក្នុងសហគមន៍នៅឡើយទេតែលទ្ធភាពនឹងអាចកើតមានឡើង»។
សូមមើលតារាងភ្ជាប់មកជាមួយខាងក្រោមនេះ ហើយសម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥៕

លោក ស ខេង ណែនាំដល់ពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ ត្រូវដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ

លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់អាជ្ញាធរនៅតាមមូលដ្ឋានឱ្យចុះចាត់វិធានការ ដោយដាក់ពលរដ្ឋខ្មែរទើបត្រឡប់មកពីប្រទេសថៃ ឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដើម្បីបង្ការការចម្លងមេរោគកូវីដ១៩ (COVID-19)។ ការណែនាំរបស់លោក ស ខេង បានធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋខ្មែរធ្វើការនៅថៃ បានសម្រុកនាំគ្នាចាកចេញពីប្រទេសថៃ ត្រឡប់ចូលមកប្រទេសកម្ពុជាវិញ។
សារសម្លេងណែនាំទៅកាន់ថ្នាក់ដឹកនាំនៅតាមបណ្តាខេត្ត ជាពិសេសខេត្តជាប់ព្រំដែនថៃនៅយប់ថ្ងៃនេះ លោក ស ខេង បានបញ្ជាក់យ៉ាងដូច្នេះ «ឥឡូវខ្ញុំស្នើអ៊ីចេះខេត្តសាម៉ីនីមួយៗណែនាំទៅមូលដ្ឋានភូមិឃុំហ្នឹង ស្រុកហ្នឹង ឱ្យផ្តល់ព័ត៌មាន។ បានន័យថា ប្រជាជនទើបមកពីថៃផ្តល់ព័ត៌មានមក ដើម្បីឱ្យគ្រូពេទ្យពិនិត្យ ហើយបើសង្ស័យយ៉ាងម៉េចទុកឱ្យគាត់នៅដោយឡែកសិន កុំឱ្យប៉ះពាល់ជាមួយអ្នកដទៃនៅក្នុងផ្ទះគាត់ណុង។ សូម្បីតែគ្រួសារក៏កុំឱ្យប៉ះដែរ។ ល្អមែនទែនគាត់មកអ៊ីចឹងមែន ឱ្យគាត់នៅក្នុងផ្ទះគាត់ណុង១៤ថ្ងៃ ហើយបើមានអីសង្ស័យយកកំហាក យកអីមកធ្វើតេស្តធ្វើអី»។ លោក ស ខេង បានណែនាំបន្តថា «ណែនាំពួកគាត់នៅក្នុងផ្ទះមែន តែនៅដោយ​ឡែកពីគេក្នុងរយៈពេល១៤ថ្ងៃ ដើម្បីការពារជំងឺរាតត្បាតនេះ។ បើមានសញ្ញាអីយកមកពិនិត្យឱ្យបានច្បាស់លាស់»។
សូមបញ្ជាក់ថា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋខ្មែរដែលបម្រើការងារនៅក្នុងប្រទេសថៃ បាននាំគ្នាសម្រុកត្រឡប់មកស្រុកកំណើតវិញ ដោយមិនដឹងពីមូលហេតុនោះឡើយ។ តាមច្រកព្រំដែននៃខេត្តជាប់ប្រទេសថៃដូចជានៅខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យជាដើម ត្រូវបានគេរាយការណ៍ថា មានពលរដ្ឋខ្មែរច្រើនជាងពាន់នាក់បាននាំគ្នាត្រឡប់មកស្រុកកំណើតវិញ។ ការត្រឡប់មកស្រុកយ៉ាងគំហុករបស់ប្រជាពលរដ្ឋខ្មែរ ដែលធ្វើការនៅក្នុងប្រទេសថៃនេះ នាំឱ្យមានការព្រួយបារម្ភខ្លាចពួកគេនាំមកទាំងមេរោគកូវីដ មកជាមួយ ខណៈការឆ្លងមេរោគកូវីដ១៩នៅប្រទេសថៃមានការកើនឡើង។ មកដល់ត្រឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ ប្រទេសថៃ មានអ្នកឆ្លងមេរោគកូវីដ១៩រហូតដល់ជិត ៦០០នាក់ហើយ។ ការឆ្លងនេះ មានអត្រាខ្ពស់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
ពាក់ព័ន្ធនឹងពលរដ្ឋខ្មែរទើបត្រឡប់មកពីប្រទេសថៃនេះដែរ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យក្រសួង លោកស្រី ឱ វណ្ណឌីន បានចេញមកអំពាវនាវផងដែរ ដល់អ្នកត្រឡប់មកពីប្រទេសថៃ ត្រូវដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ដោយមិនត្រូវមានទំនាក់ទំនងជាមួយក្រុមគ្រួសារនោះទេ។ បន្ថែមពីលើនោះ ត្រូវអនុវត្តន៍តាមវិធានអនាម័យទាំងឡាយ ដែលដាក់ចេញដោយក្រសួងសុខាភិបាល ដើម្បីបញ្ចៀសការចម្លងមេរោគកូវីដ១៩។ លោកស្រី ឱ វណ្ណឌីន ក៏បានអំពាវនាវដល់អាជ្ញាធរនៅតាមមូលដ្ឋានចូលរួមទប់ស្កាត់ការចម្លងមេរោគនេះ តាមរយៈស្រង់ស្ថិតិរបស់ប្រជាពលរដ្ឋវិលត្រឡប់ពីប្រទេសថៃ ហើយណែនាំឱ្យពួកគាត់អនុវត្តន៍តាមវិធានរបស់ក្រសួងសុខាភិបាលដែលបានដាក់ចេញនោះ។
លោកស្រីអ្នកនាំពាក្យ បានអំពាវនាវទៅកាន់អ្នកទើបត្រឡប់មកពីថៃ ត្រូវតាមដានសុខភាពរបស់ខ្លួន បើមានអ្វីខុសប្រក្រតី ឬមានរោគសញ្ញាណាមួយសង្ស័យពាក់ព័ន្ធជំងឺបង្កដោយមេរោគកូវីដ១៩ សូមប្រញាប់ទាក់ទងទៅកាន់ក្រុមគ្រូពេទ្យ ឬរាយការណ៍តាមលេខទូរស័ព្ទ ១១៥។ លោកស្រី ឱ វណ្ណឌីន បានអំពាវនាវដោយទទូចដល់ប្រជាពលរដ្ឋខ្មែរឱ្យចូលរួមអនុវត្តន៍វិធាន និងដំបូន្មានរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ ឬកាត់បន្ថយការឆ្លងរាលដាលមេរោគកូវីដ១៩នៅក្នុងសហគមន៍ ឬនៅក្នុងភូមិឋានដែលខ្លួនរស់នៅ៕


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណចំពោះលោក ឃួង ស្រេង និងភរិយា ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារអាមេរិក សម្រាប់ជួយដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ បានផ្ញើលិខិតថ្លែងអំណរគុណចំពោះលោក ឃួង ស្រេង និងភរិយា ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារអាមេរិកសម្រាប់ជួយដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងអាយុជីវិតរបស់ប្រជាជនកម្ពុជា។
សូមអានសារលិខិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ខាងក្រោម៖




លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណចំពោះលោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ និងភរិយា ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន ១០ម៉ឺនដុល្លារអាមេរិក សម្រាប់ជួយដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ បានផ្ញើលិខិតថ្លែងអំណរគុណចំពោះលោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ និងភរិយា ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន ១០ម៉ឺនដុល្លារអាមេរិក សម្រាប់ជួយដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងអាយុជីវិតរបស់ប្រជាជនកម្ពុជា។
សូមអានសារលិខិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ខាងក្រោម៖




លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណចំពោះលោកឧកញ៉ា ឃុន សៀ និងភរិយា ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន ១០ម៉ឺនដុល្លារអាមេរិក សម្រាប់ជួយដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ បានផ្ញើលិខិតថ្លែងអំណរគុណចំពោះលោកឧកញ៉ា ឃុន សៀ និងភរិយា ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន ១០ម៉ឺនដុល្លារអាមេរិក សម្រាប់ជួយដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងអាយុជីវិតរបស់ប្រជាជនកម្ពុជា។

សូមអានសារលិខិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ខាងក្រោម៖




លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណចំពោះលោក លោកស្រី ជានាយកក្រុមហ៊ុន ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន ៥ម៉ឺនដុល្លារអាមេរិក សម្រាប់ជួយដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ បានផ្ញើលិខិតថ្លែងអំណរគុណចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណចំពោះលោក លោកស្រី ជានាយកក្រុមហ៊ុនដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន ៥ម៉ឺនដុល្លារអាមេរិក សម្រាប់ជួយដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងអាយុជីវិតរបស់ប្រជាជនកម្ពុជា។
សូមអានសារលិខិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ខាងក្រោម៖



លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណចំពោះលោកឧកញ៉ា សំ អាង និងភរិយា ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន ២០ម៉ឺនដុល្លារអាមេរិក សម្រាប់ជួយដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ បានផ្ញើលិខិតថ្លែងអំណរគុណចំពោះលោកឧកញ៉ា សំ អាង និងភរិយា ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន ២០ម៉ឺនដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងអាយុជីវិតរបស់ប្រជាជនកម្ពុជា។
សូមអានសារលិខិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ខាងក្រោម៖



លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណចំពោះលោកឧកញ៉ា ជៀម ផែន និងភរិយា ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន ២ម៉ឺនដុល្លារអាមេរិក សម្រាប់ជួយដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ បានផ្ញើលិខិតថ្លែងអំណរគុណចំពោះលោកឧកញ៉ា ជៀម ផែន និងភរិយា ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន ២ម៉ឺនដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងអាយុជីវិតរបស់ប្រជាជនកម្ពុជា។

សូមអានសារលិខិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ខាងក្រោម៖





លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណចំពោះលោក សុខ ហេង និងភរិយា ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន ២០ម៉ឺនដុល្លារអាមេរិក សម្រាប់ជួយដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ បានផ្ញើលិខិតថ្លែងអំណរគុណចំពោះលោក សុខ ហេង និងភរិយាដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន ២០ម៉ឺនដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងអាយុជីវិតរបស់ប្រជាជនកម្ពុជា។
សូមអានសារលិខិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ខាងក្រោម៖




លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណចំពោះលោកស្រី គីម ហ៊ាង តំណាងក្រុមហ៊ុនពីរ ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន ៤ម៉ឺនដុល្លារអាមេរិក សម្រាប់ជួយដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ បានផ្ញើលិខិតថ្លែងអំណរគុណចំពោះលោកស្រី គីម ហ៊ាង តំណាងក្រុមហ៊ុន ម៉ាក្រូ (ខេមបូឌា) ឯ.ក និងក្រុមហ៊ុនគ្លូប៊ល ហៅស៍ (ខេមបូឌា)ឯ.ក
ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន ៤ម៉ឺនដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងអាយុជីវិតរបស់ប្រជាជនកម្ពុជា។
សូមអានសារលិខិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ខាងក្រោម៖




លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណចំពោះលោក សុខ គង់ និងភរិយា ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន ១០ម៉ឺនដុល្លារអាមេរិក សម្រាប់ជួយដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ បានផ្ញើលិខិតថ្លែងអំណរគុណចំពោះលោក សុខ គង់ និងភរិយា ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន ១០ម៉ឺនដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងអាយុជីវិតរបស់ប្រជាជនកម្ពុជា។
សូមអានសារលិខិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ខាងក្រោម៖



លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណចំពោះសប្បុរសជនដែលបានឧបត្ថម្ភទឹកប្រាក់ចំនួនជាង ៣ម៉ឺនដុល្លារ ដល់រាជរដ្ឋាភិបាលដើម្បីទប់ស្កាត់កូវីដ១៩

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ បានផ្ញើលិខិតថ្លែងអំណរគុ​ណ​ជូនចំពោះសប្បុរ​សជន លោក លោកស្រី ដែលបានចូលរួមឧបត្ថម្ភទឹកប្រាក់ចំនួន៣៤៤​៥០ ដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាល ដើម្បីជាជំនួយសម្រាប់ប្រតិបត្តិការប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីដ១៩ (COVID-19) ដែលកំពុងរីករាលដាលដោយគំរាមគំហែងបង្កគ្រោះភ័យដល់សុខភាព និងជីវិតរបស់ប្រជាជនកម្ពុជាដូចដែលមានបញ្ជីឈ្មោះរាយនាមខាងក្រោម។
សូមអានសារលិខិតថ្លែងអំណរគុណរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានដូចតទៅ៖

លោក ហេង សួរ អំពាវនាវពលករខ្មែរត្រឡប់ពីប្រទេសថៃកុំប្រញាប់ស្និទ្ធស្នាលជាមួយគ្រួសារ

លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអ្នកនាំពាក្យ បានអំពាវនាវដល់ប្រជាពលរដ្ឋទើបត្រឡប់មកពីបរទេស កុំប្រញាប់ស្និទ្ធស្នាលជាមួយក្រុមគ្រួ​សារ ដោយរង់ចាំឱ្យបានរយៈពេល១៤ថ្ងៃតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីបង្ការការឆ្លងរាលដាលជំងឺបង្កដោយមេរោគកូវីដ១៩ (COVID-19)។ ការអំពាវនាវរបស់លោក ហេង សួរ បានធ្វើឡើងនៅចំពេលប្រជាពលរដ្ឋខ្មែរបម្រើការងារនៅប្រទេសថៃ កំពុងនាំគ្នាសម្រុកត្រឡប់មកស្រុកកំណើតវិញនៅថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២០។
ប្រជាពលរដ្ឋខ្មែរដែលបម្រើការងារនៅក្នុងប្រទេសថៃ នៅថ្ងៃនេះបាននាំគ្នាសម្រុកត្រឡប់មកស្រុកកំណើតវិញ ដោយមិនដឹងពីមូលហេតុនោះឡើយ។ តាមច្រកព្រំដែននៃខេត្តជាប់ប្រទេសថៃដូចជា នៅខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យជាដើម ត្រូវបានគេរាយការណ៍ថា មានពលរដ្ឋខ្មែរច្រើនជាងពាន់នាក់បាននាំគ្នាត្រឡប់មកស្រុកកំណើតវិញ។ ការត្រឡប់មកស្រុ​កយ៉ាងគំហុករបស់ប្រជាពលរដ្ឋខ្មែរ ដែលធ្វើការនៅក្នុងប្រទេសថៃនេះនាំឱ្យមានការព្រួយបា​រម្ភខ្លាចពួកគេនាំមកទាំងមេរោគកូវីដមកជាមួយខណៈការឆ្លងមេរោគកូវីដ១៩នៅប្រទេសថៃមានការកើនឡើង។ មកដល់ត្រឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ ប្រទេសថៃ មានអ្នកឆ្លងមេរោគកូវីដ១៩រហូតដល់ជិត ៦០០នាក់ហើយ។ ការឆ្លងនេះ មានអត្រាខ្ពស់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ ផ្តើមចេញពីការបារម្ភខ្លាចអ្នកត្រឡប់មកពីប្រទេសថៃនេះនាំទាំងមេរោគកូវីដ១៩ មកចម្លងដល់សាច់ញាតិ និងក្រុមគ្រួសារនៅក្នុងស្រុកនេះហើយ ទើបលោក ហេង សួរ ចេញមកអំពាវនាវកុំឱ្យមានទំនាក់ទំនងស្និទ្ធស្នាលរវាងអ្នកត្រឡប់មកពីប្រទេសថៃជាមួយក្រុមគ្រួសារ និងសាច់ញាតិ។
លោក ហេង សួរ បានអំពាវនាវនៅលើទំព័រ Facebook យ៉ាងដូច្នេះ «បងប្អូនដែលទើបមកពីខេត្តឆ្ងាយ ឬបរទេស មេត្តាកុំអាលស្និទ្ធស្នាលជាមួយក្រុមគ្រួសារពេក! សូមរង់ចាំ ១៤ថ្ងៃសិន ប្រសិនជាអ្នកស្រឡាញ់គ្រួសារអ្នក»។ ពាក់ព័ន្ធនឹងពលរដ្ឋខ្មែរទើបត្រឡប់មកពីប្រទេសថៃនេះដែរ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យក្រសួង លោកស្រី ឱ វណ្ណឌីន បានចេញមកអំពាវនាវផងដែរ ដល់អ្នកត្រឡប់មកពីប្រទេសថៃ ត្រូវដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ដោយមិនត្រូវមានទំនាក់ទំនងជាមួយក្រុមគ្រួសារនោះទេ។ បន្ថែមពីលើនោះ ត្រូវអនុវត្តន៍តាមវិធានអនាម័យទាំងឡាយដែលដាក់ចេញដោយក្រសួងសុខាភិបាល ដើម្បីបញ្ចៀសការចម្លងមេរោគកូវីដ១៩។
លោកស្រី ឱ វណ្ណឌីន ក៏បានអំពាវនាវដល់អាជ្ញាធរនៅតាមមូលដ្ឋានចូលរួមទប់ស្កាត់ការចម្លងមេរោគនេះ តាមរយៈស្រង់ស្ថិតិរបស់ប្រជាពលរដ្ឋវិលត្រឡប់ពីប្រទេសថៃ ហើយណែនាំឱ្យពួកគាត់អនុវត្តន៍តាមវិធានរបស់ក្រសួងសុខាភិបាលដែលបានដាក់ចេញនោះ។ លោកស្រីអ្នកនាំពាក្យ បានអំពាវនាវទៅកាន់អ្នកទើបត្រឡប់មកពីថៃ ត្រូវតាមដានសុខភាពរបស់ខ្លួន បើមានអ្វីខុសប្រក្រតី ឬមានរោគសញ្ញាណាមួយសង្ស័យពាក់ព័ន្ធជំងឺបង្កដោយមេរោគកូវីដ១៩ សូមប្រ​ញាប់ទាក់ទងទៅកាន់ក្រុមគ្រូពេទ្យ ឬរាយការណ៍តាមលេខទូរស័ព្ទ ១១៥។ លោកស្រី ឱ វណ្ណឌីន បានអំពាវនាវដោយទទូចដល់ប្រជាពលរដ្ឋខ្មែរឱ្យចូលរួមអនុវត្តន៍វិធាន និងដំបូន្មានរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ ឬកាត់បន្ថយការឆ្លងរាលដាលមេរោគកូវីដ១៩នៅក្នុងស​ហគមន៍ ឬនៅក្នុងភូមិឋានដែលខ្លួនរស់នៅ៕



ក្រុមគ្រូពេទ្យជំនាញ៧នាក់របស់ចិន បានមកដល់កម្ពុជាហើយ ដើម្បីជួយបង្ហាត់បង្រៀនអំពីការព្យាបាលជំងឺកូវីដ១៩


ព្រឹកថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០នេះ ក្រុមគ្រូពេទ្យ៧នាក់របស់ចិនបានមកដល់ប្រទេសកម្ពុជា
ហើយ បន្ទាប់ពីជោគជ័យក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ ប្រទេសទេសចិន ដែលពេលនេះរដ្ឋាភិបាលចិន បានសម្រេចបញ្ជូនគ្រូពេទ្យនោះ មកកាន់ប្រទេសកម្ពុជា ដើម្បីជួយបង្ហាត់បង្រៀនអំពីការព្យាបាលជំងឺកូវីដ១៩ ព្រមទាំងផ្តល់នូវបរិក្ខាពេទ្យសម្រាប់ប្រើប្រាស់ពាក់ព័ន្ធនឹងជំងឺកូវីត១៩។
គិតរហូតមកដល់យប់ថ្ងៃទី២២ ខែមីនានេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៨៤ករណីហើយ ក្នុងនោះមានប្រុស៦៣នាក់ និងនារីចំនួន២១នាក់ ខណៈដែលក្រសួងសុខាភិបាល កំពុងបន្តស្វែងរក និងធ្វើតេស្តលើអ្នកពាក់ព័ន្ធផ្សេងទៀត។ រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ខណៈក្រសួងស្ថាប័នមួយចំនួន ចាប់ផ្តើមដាក់វិធានការទប់ស្កាត់ចំពោះការឆ្លងរីករាលដាលកូវីដផងដែរ៕













រដ្ឋបាលខេត្តកោះកុង ជូនដំណឹងស្តីពីការផ្អាកការធ្វើដំណើរចេញចូលឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិ ជាបណ្តោះអាសន្ន

នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ រដ្ឋបាលខេត្តកោះកុង បានជូនដំណឹងដល់ប្រជាពលរដ្ឋទូទាំងខេត្តអោយបានដឹងថា ដោយវីរុសនៃជំងឺកូវីដ១៩ កំពុងរីករាលដាលជាសកល រដ្ឋបាលខេត្តកោះកុង បានជួបពិភាក្សាជាមួយភាគីថៃ(ខេត្តត្រាត)ដោយទទួលបានលទ្ធផលដូចក្នុងសេចក្តីជូនដំណឹងខាងក្រោម៖


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណចំពោះលោក គីម វឌ្ឍនសោភ័ណ និងភរិយា ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារអាមេរិក សម្រាប់ជួយដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ បានផ្ញើលិខិតថ្លែងអំណរគុណចំពោះលោក គីម វឌ្ឍនសោភ័ណ និងភរិយា ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារអាមេរិក
ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងអាយុជីវិតរបស់ប្រជាជនកម្ពុជា។
សូមអានសារលិខិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ខាងក្រោម៖