Monday, March 23, 2020

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរកឃើញអ្នកជំងឺ COVID-19 សរុបទាំងអស់ចំនួន ៨៦ករណី

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានប្រកា​ស​ថាខ្លួនរកឃើញអ្នកជំងឺ COVID-19 សរុបទាំងអស់ចំនួន ៨៦ករណី។ នៅក្នុងខ្លឹមសារហ្វេសប៊ុកបានបញ្ជាក់ថា «រហូតម៉ោង ១០ព្រឹក ថ្ងៃទី ២៣ មីនា ២០២០ យើងរកឃើញអ្នកជំងឺ COVID-19 សរុបទាំងអស់ចំនួន ៨៦ករណី សូមអានតារាងខាងក្រោម។ រហូតពេលនេះយើងបានព្យាបាលជាពីរនាក់ហើយគឺជនជាតិចិន១នាក់ និងជនជាតិអង់គ្លេស១នាក់ ។ យើងពុំទាន់រកឃើញភ័ស្តុតាងបញ្ជាក់ថាមានការឆ្លងក្នុងសហគមន៍នៅឡើយទេតែលទ្ធភាពនឹងអាចកើតមានឡើង»។
សូមមើលតារាងភ្ជាប់មកជាមួយខាងក្រោមនេះ ហើយសម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥៕

No comments:

Post a Comment