Monday, May 23, 2022

វីដេអូ៖ «ការពារអាយុជីវិតនិងរក្សាស្ថិរភាពជីវភាពរបស់ពលរដ្ឋគឺជាអាទិភាពខ្ពស់បំផុតរបសរាជរដ្ឋាភិបាលក្នុងបរិបទកូវីដ-១៩»

វីដេអូ៖ «គោលនយោបាយ ឈ្នះ ឈ្នះ នាំមកនូវការបង្រួបបង្រួមជាតិ សន្តិភាព និងការអភិវឌ្ឍ»

 

វីដេអូ៖ រួមគ្នាជ្រោងទង់ស្មារតីដែកថែប ការពារខឿនឯករាជ្យ និងអធិបតេយ្យជាតិខ្មែរ!

 

អ្នកនយោបាយតុកាហ្វេ៖ «ពេលខ្មែរមានទុក្ខ ទើបខ្មែរស្គាល់មុខសន្តានអ្នកនយោបាយដែលអន់ជាងសត្វសុនខ»

 ខណៈពេលដែលកម្ពុជា និងបណ្តាប្រទេសជាច្រើនរងគ្រោះដោយទឹកជំនន់រយៈពេលចុងក្រោយនេះ មាន រូបភាពជាច្រើនត្រូវបាន បង្ហោះតាមបណ្តាញសង្គម។ មានរូបភាពមួយក្នុងចំណោមរូបភាពដ៏គួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ សត្វសុនខមួយក្បាលព្យាយាមពាំកូន រត់គេចចេញពីទឹកជំនន់ដែលលិចដល់ពាក់ កណ្តាលដងខ្លួនវា។ រូបភាពនេះមានអត្ថន័យរាប់រយពាន់ដែលគួរពិចារណា។

អត្ថន័យរបស់វានៅត្រង់ថា ក្នុងកាលៈទេសៈអាសន្ន បែបនេះ សូម្បីតែសត្វក៏ចេះជួយសង្គ្រោះកូនវា ដែរ។ ចុះហេតុអ្វីបានជា មនុស្សខ្លះ បែរជាសុខចិត្តឱបដៃឈរមើលជនរួមជាតិរបស់ខ្លួនលិចលង់ដោយមិនអើពើ ទៅវិញ? មិនត្រឹមតែមិនអើពើប៉ុណ្ណោះទេ ប៉ុន្តែ ពួកគេបែរជាអង្គុយរិះគន់អ្នកដែលជួយសង្គ្រោះ យ៉ាងសស្រាក់សស្រាំ និងថែមទាំងបានរារាំងមិនឲ្យគេជួយជនរងគ្រោះដោយទឹកជំនន់ថែមទៀតក្រោមលេសថា «បើជួយពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនោះមានន័យស្មើនឹងជួយរដ្ឋាភិបាល លោក ហ៊ុន សែន»។

ជាការពិត វិបត្តិកូវីដ~១៩ និងគ្រោះជំនន់ទឹកភ្លៀងដែលបានកើតឡើងរយៈពេលចុងក្រោយនេះ គឺជាគ្រោះដ៏អាក្រក់មួយ សម្រាប់កម្ពុជាក៏ដូចជាសម្រាប់បណ្តាប្រទេសផ្សេងៗទៀតជាច្រើនដែលកំពុងរងគ្រោះដែរ។ ប៉ុន្តែ គ្រោះដ៏អាក្រក់នេះក៏ជា វិញ្ញាសារដ៏សំខាន់មួយផងដែរ សម្រាប់ប្រជាពលរដ្ឋខ្មែរ។ តាមរយៈវិញ្ញាសារនេះ ពួកគេអាចមើលឃើញយ៉ាងច្បាស់នូវសន្តានរបស់អ្នកនយោបាយបោកប្រាស់ទាំងឡាយដែលកន្លងទៅតែងតែអួតអាងថា ខ្លួនជាអ្នកស្នេហាជាតិជាអ្នកស្រឡាញ់និងអាណិត ប្រជាពលរដ្ឋខ្មែរ ហើយធ្វើអ្វីៗគ្រប់យ៉ាងដើម្បីប្រជាពលរដ្ឋខ្មែរ។ ប៉ុន្តែធាតុពិតរបស់ពួកគេ គឺអន់ជាងសត្វសុនខទៅទៀត។
តើឯណាទៅពាក្យថា ស្រឡាញ់ប្រជាពលរដ្ឋខ្មែរ? និងឯណាទៅ ពាក្យថាស្នេហាជាតិ? វិញ្ញាសារជាក់ស្តែងបានបង្ហាញច្បាស់ហើយនៅពេលនេះ។
តើអ្នកនយោបាយណាខ្លះបានចេញមុខជួយពលរដ្ឋខ្មែរពេលពួកគេជួបគ្រោះកូវីដ~១៩ និងជាពិសេស គឺគ្រោះជំនន់ទឹកភ្លៀងដែលជាគ្រោះ មហន្តរាយដ៏ធំបំផុតនិងដែលបាន យាយីនិងបំផ្លាញទ្រព្វសម្បត្តិរដ្ឋនិងឯកជនយ៉ាងច្រើនហើយបានឆក់យកជីវិតពលរដ្ឋខ្មែរមួយចំនួនផងដែរ។ គឺគ្មានអ្នកណាក្លៀវក្លា ប្តូរផ្តាច់ ស្លាប់រស់ជាមួយពលរដ្ឋ ខ្មែរជាងលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាឡើយ។ ក្រៅពីនោះ ក៏មានការរួមចំណែក ពីសម្បុរសជន បណ្តាបក្សនយោបាយមួយចំនួននិងបណ្តាប្រទេសជាមិត្តរបស់កម្ពុជាផងដែរក្រោមទឹកចិត្តមនុស្សធម៌ «ជួយគ្នាក្នុងគ្រាមានអាសន្ន»។
ចំណែកឯអ្នកនយោបាយដែលតែងតែអួតអាងក្អេងក្អាងថា ជា អ្នកស្នេហាជាតិនិងជាអ្នក ស្រឡាញ់ប្រជាពលរដ្ឋខ្មែរនោះ បែរជាសម្ងំឈឹង ឱបដៃឈរ មើលទុក្ខវេទនារបស់ពលរដ្ឋខ្មែរធ្វើព្រងើយ។ ទន្ទឹមនឹងនោះ អង្គការសង្គម ស៊ីវិលនិងអ្នកតាំងខ្លួនថាជាអ្នកវិភាគឯករាជ្យ ទាំងឡាយដែលតែងតែនិយាយបូរបាច់គ្រប់រឿងឥតឈប់ឈរ ហើយតាំងខ្លួនជាអ្នកចេះដឹង ជាជើងឯកខាងសិទ្ធិមនុស្សនោះ ក៏ស្ងាត់ឈឹងមិនបានចេញមុខជួយអ្វីដល់ខ្មែរដូចដែលពួកគេធ្លាប់និយាយឆ្កាដៃឆ្ការជើងអួតអាងទាល់តែសោះ។
ពេលនេះ អាប៉ោងបានបើកគ្របហើយ គឺគ្មានអ្វីជាអាថ៌កំបាំងទៀតឡើយ។ កាលពីមុន នៅពេលពួកគេអំពាវនាវឲ្យបរទេសផ្តាច់ជំនួយពីកម្ពុជា ឬ ជំរុញឲ្យបរទេសដាក់ទណ្ឌកម្មលើកម្ពុជា ពួកគេក៏ធ្វើឡើងក្រោមហេតុផលថា ដើម្បីដាក់ទណ្ឌកម្មលើលោក ហ៊ុន សែន ដែរ។ តាមពិត ពួកគេ និយាយបែបនេះគឺគ្រាន់តែជាលេសយកលោក ហ៊ុន សែនមកបិទបាំងតែប៉ុណ្ណោះ។ ប៉ុន្តែ គោលដៅពិតប្រាកដរបស់ពួកគេគឺដាក់ទណ្ឌកម្មលើពលរដ្ឋខ្មែរតែម្តង។
ពួកគេមានចេតនាបំផ្លាញខ្មែរ យ៉ាងពិតប្រាកដពីព្រោះ បើតាមអត្ថន័យរបស់ពួកគេ គឺដើម្បីបំផ្លាញរដ្ឋាភិបាលដឹកនាំដោយលោកហ៊ុន សែន គឺត្រូវផ្តើមពីការបំផ្លាញខ្មែរមួយប្រទេសតាមទ្រឹស្តី «ដុតផ្ទះដើម្បីចំអិន បាយមួយឆ្នាំង»។ ហេតុអ្វីបានជាក្រុមនេះគិតយ៉ាងដូច្នេះ? ចម្លើយគឺមកពីពួកគេយល់ច្បាស់ណាស់ថា លោកហ៊ុន សែន និងប្រជាពលរដ្ឋខ្មែរបានផ្សារសាច់ផ្សារឈាមជាប់គ្នាទៅហើយ។ ដោយសារតែលោកហ៊ុន សែន និងពលរដ្ឋខ្មែរជាមនុស្សតែមួយបែបនេះហើយបានជារាល់ពេលដែលពលរដ្ឋខ្មែរមានទុក្ខ តែងតែ មានមុខលោក ហ៊ុន សែន។ ហើយជាការឆ្លើយតបមកវិញ រាល់ពេលបោះឆ្នោត លោក ហ៊ុន សែន តែងតែឈ្នះជាដរាប។ នេះជាហេតុផលសត្យានុម័តដែលក្រុមប្រឆាំងជ្រុលនិយមនិងជនអគតិមួយចំនួនគិតថា ត្រូវតែ បំផ្លាញខ្មែរមួយនគរដើម្បីប្រឆាំងជាមួយលោក ហ៊ុន សែន។ តាមរយៈទង្វើបែបនេះ ពលរដ្ឋ ខ្មែរពិតជាបានយល់យ៉ាងច្បាស់ដោយឥតមន្ទិលឡើយថា អ្នកនយោបាយបែបនេះគឺជាជនទុច្ចរិតដែលមានចេតនា បំផ្លាញខ្មែរយ៉ាងពិតប្រាកដ។
កាលពីមុន មានតែរដ្ឋាភិបាល លោក ហ៊ុន សែន និងអ្នកគាំទ្ររដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាទេដែលបានមើលឃើញ នូវអំពើទុច្ចរិតរបស់ក្រុមនេះ។ ប៉ុន្តែ វិញ្ញាសារ​កូវីដ​១៩ និងជំនន់ទឹកភ្លៀងនៅពេលនេះបាននិងកំពុងបកស្បែកមុខក្រុមនេះ ដើម្បីឲ្យពលរដ្ឋខ្មែរគ្រប់រូប រាប់ទាំងអ្នកធ្លាប់គាំទ្រក្រុមនេះផងឲ្យបានភ្លឺភ្នែកស្វាងស្រឡះជ្រះពីមន្ទិលសង្ស័យហើយមើល ឃើញច្បាស់ថា ក្រុមនេះពិតជា មានចេតនាទុច្ចរិតដូចរដ្ឋាភិបាល ធ្លាប់បានអះអាងពិតប្រាកដមែន ពីព្រោះពេលពួកគេមានទុក្ខ ឃើញតែមុខលោក ហ៊ុន សែន និងអាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន សែនទេដែលចេញមកជួយ។ ចំណែកឯក្រុមអ្នកនយោបាយដែលខ្លួនធ្លាប់គាំទ្រនោះបែរជាស្ងាត់ឈឹង! ជាភ័ព្វសំណាងល្អណាស់សម្រាប់ពលរដ្ឋខ្មែរដែលមាន លោក ហ៊ុន សែន ឈរពាំងការពាររហូតដើម្បីចាកផុតពី ការបំផ្លាញរបស់ក្រុមអ្នកនយោបាយទុច្ចរិតជ្រុលនិយម ទាំងនោះ។
ចំណុចដែលគួរអោយចាប់អារម្មណ៍បំផុតដែលលោក ហ៊ុន សែនបាននិយាយពីស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យកាលពីថ្ងៃសៅរ៍ទី ២៤ តុលា ២០២០ ក្នុងឱកាស សំណេះសំណាលនិងចែកអំណោយដល់ជនរងគ្រោះដោយជំនន់ទឹកភ្លៀងនោះគឺ លោក ហ៊ុន សែបានបញ្ជាក់ថា «លោកមានសមត្ថភាពអាច រំលាយអង្គការចាត់តាំងនយោបាយនិងយោធារបស់ខ្មែរក្រហមហើយនាំមកនូវសន្តិភាពពេញផ្ទៃប្រទេសបាន ប៉ុន្តែ លោកគ្មានលទ្ធភាពនិយាយជាមួយក្រុមទុច្ចរិតជ្រុលនិយម នេះបានឡើយ»ដោយសារតែ នយោបាយប្រឆាំងផ្កាប់មុខនិងជំនាញខាងលាបពណ៌របស់ក្រុម នេះ។ ក្នុងន័យនេះ លោក ហ៊ុន សែន ចង់ប្រាប់ពលរដ្ឋខ្មែរ ក៏ដូច ជាបរទេសខ្លះថា ក្រុមនេះអស់កែហើយ។
ទោះយ៉ាងណា ប្រជាពលរដ្ឋខ្មែរ មានជំនឿយ៉ាងមុតមាំថា លោក ហ៊ុន សែន មានសមត្ថភាពគ្រប់គ្រាន់ក្នុងការឈរការពារ ប្រទេសនិងប្រជាពលរដ្ឋខ្មែរចេញពីការបំផ្លិចបំផ្លាញរបស់ក្រុម នេះបានដោយមិនអនុញ្ញាតឲ្យពួកគេបំផ្លាញខ្មែរបានឡើយ។ ដូច្នេះ ខ្មែរពិតជាត្រូវការវត្តមានលោក ហ៊ុន សែនជាមេដឹកនាំយូរអង្វែងតទៅទៀតពីព្រោះមានតែលោក ហ៊ុន សែនទេ ដែលដឹងសុខទុក្ខរបស់ខ្មែរ និងមានតែលោក ហ៊ុន សែនទេ ដែលមានសមត្ថភាពអាចឈរការពារខ្មែរឲ្យរួចផុតពីគ្រោះថ្នាក់គ្រប់យ៉ាងបាន។ ចំណែកឯអ្នកនយោបាយដែលឈរឱបដៃ មើលខ្មែររងគ្រោះនិងដែល មានសន្តានអន់ជាងសត្វសុនខទៅ ទៀតនោះ គឺពិតជាមិនមែនជាសេចក្តីត្រូវការរបស់ពលរដ្ឋខ្មែរសោះឡើយ។ សុភាសិតបូរាណមួយពោលថា «ក្រោយពេលភ្លៀងមេឃស្រឡះ»។ យ៉ាងណាមិញ «ក្រោយពេលខ្មែរមានទុក្ខ ខ្មែរក៏បានស្គាល់មុខសន្តានអ្នកនយោបាយដែលអន់ជាងសត្វសុនខ»ដែរ៕
ដោយ : អ្នកនយោបាយតុកាហ្វេ
បញ្ចេញមតិ


លិខិតមិត្តអ្នកអាន៖ លោក ហ៊ុន សែន គឺជានិមិត្តរូបនៃស្មារតី «ជួយគ្នាក្នុងគ្រាមានអាសន្ន»!

 ជារៀងរាល់លើកនៅពេលដែលកម្ពុជាជួបគ្រោះអាសន្នដោយសារ មហន្តរាយធម្មជាតិ ឬដោយគ្រោះអាសន្នណាមួយក្តី លោក ហ៊ុន សែន តែងតែដើរតួនាទីឈានមុខគេជានិច្ចក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។

ក្រៅពីតួនាទីជាអ្នកដឹកនាំប្រតិបត្តិការជួយសង្គ្រោះ ភ្លាមៗទាន់ ពេលវេលា មេដឹកនាំខ្មែររូបនេះក៏នៅ មានចំណុចដ៏លេចធ្លោមួយទៀតដែលគ្មាននរណាអាចប្រៀបផ្ទឹមបានឡើយ នោះគឺតួនាទីជានិមិត្តរូបនៃស្មារតី «ជួយគ្នាក្នុងគ្រាអាសន្ន» 

ជាក់ស្តែងនៅពេលដែល ប្រជាពលរដ្ឋខ្មែរទទួលរងគ្រោះអាសន្នបណ្តាលមកពីជំងឺកូវីដ-១៩ និងគ្រោះមហន្តរាយជំនន់ទឹកភ្លៀងនារយៈពេលចុងក្រោយនេះ មានសម្បុរសជនខ្មែរជាច្រើន មានតាំងពីមន្ត្រីរាជការ ឧកញ៉ា មហាសេដ្ឋី អ្នកជំនួញតូចធំរហូតដល់ប្រជាពលរដ្ឋសាមញ្ញបាន នាំគ្នាបរិច្ចាគថវិកា សម្ភារៈ និងគ្រឿងឧបភោគ បរិភោគជាច្រើនដើម្បីជួយដល់ជនរងគ្រោះបើទោះបីជាលោក ហ៊ុន សែន មិនបានចេញមុខអំពាវនាវរកជំនួយក៏ ដោយ។ ថវិកាជាច្រើនលានដុល្លារត្រូវបានសប្បុរសជនបរិច្ចាគជួយដោយស្ម័គ្រចិត្តក្នុងរយៈ ពេលយ៉ាងខ្លីបំផុត។

តើហេតុអ្វីបានជា សប្បុរសជននាំគ្នាបរិច្ចាគតាមរយៈលោក ហ៊ុន សែន ដើម្បីជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់?

ទី១៖ គឺបណ្តាលមកពីសប្បុរសជនទាំងអស់យល់ច្បាស់ណាស់ថា លោក ហ៊ុន សែន ជាមេដឹកនាំដែលដឹងសុខទុក្ខពិតប្រាកដរបស់ប្រជាពលរដ្ឋ ហើយពួកគេមានជំនឿទុកចិត្តដោយឥតសង្ស័យលើមេដឹកនាំរូបនេះទាំងស្រុងថា ថវិកានិងសម្ភារៈ ឬគ្រឿងឧបភោគបរិភោគដែលពួកគេបានបរិច្ចាគប្រាកដជាបានទៅដល់ដៃប្រជាពលរដ្ឋរងគ្រោះយ៉ាងពិតប្រាកដ។ នេះគឺជាគន្លឹះដ៍សំខាន់បំផុតដែលធ្វើឲ្យសប្បុរសជនទាំងឡាយនាំគ្នាបរិច្ចាគដោយទឹកចិត្តជ្រះថ្លាបំផុតតាមរយៈលោក ហ៊ុន សែន។

ទី២៖ លោក ហ៊ុន សែន គឺជា មេដឹកនាំដែលមិនត្រឹមតែអង្គុយបញ្ជាទៅកាន់ថ្នាក់ក្រោមប៉ុណ្ណោះទេ ប៉ុន្តែគាត់តែងតែ ស្ថិតនៅជាប់ជាមួយប្រជាពលរដ្ឋរងគ្រោះជានិច្ចឲ្យតែពលរដ្ឋជួបគ្រោះអាសន្នណាមួយ។ ភាពរហ័សរហួននិងការចុះជាប់ជាមួយប្រជាពលរដ្ឋដល់ទីកន្លែងរងគ្រោះបានក្លាយជាអត្តសញ្ញាណរបស់លោក ហ៊ុន សែន ទៅហើយ។ កាយវិការជាគម្រូទាំងនេះហើយដែលធ្វើឲ្យមន្ត្រីរាជការ ឧកញ៉ា មហាសេដ្ឋី អ្នកជំនួញតូចធំ និងប្រជាពលរដ្ឋទូទៅ កោតសរសើរ និងចង់រួមចំណែកដោយស្ម័គ្រចិត្ត និងដោយរីករាយតាមលទ្ធភាពដែលខ្លួនមានដើម្បីភ្ជាប់និស្ស័យជាមួយមេដឹកនាំដ៍ឆ្នើមម្នាក់នេះ។

ទី៣៖ គឺលោក ហ៊ុន សែន តែងតែបង្ហាញទឹកចិត្តអាណិតស្រឡាញ់ប្រជាពលរដ្ឋរបស់ខ្លួនដោយសុទ្ធចិត្តឥតក្លែងក្លាយហើយក៍មិនមែនជាការសម្តែងដូចអ្នកនយោបាយមួយចំនួននោះឡើយ។ មេដឹកនាំខ្មែររូបនេះពិត ជាបានបង្ហាញចេញនូវមនោសញ្ចេតនាពិតៗប្រាប់ដល់ប្រជាពលរដ្ឋថា គាត់មិនគ្រាន់តែជានាយករដ្ឋមន្ត្រីប៉ុណ្ណោះទេ ប៉ុន្តែ គឺជាឪពុក ជាពូ ជាបងប្អូន ជាសាច់ញាតិ ជាក្រុមគ្រួសាររបស់ពលរដ្ឋខ្មែរពិតៗ។ មនោសញ្ចេតនាដ៏ជ្រាលជ្រៅនេះតែងតែបានផុសឡើងយ៉ាងច្បាស់ក្រឡែតនៅរាល់ពេលដែលពលរដ្ឋខ្មែរជួបគ្រោះអាសន្នម្តងៗ។ គឺតាមរយៈមនោសញ្ចេតនាដ៏ជ្រាលជ្រៅនេះហើយដែលជាធ្នាក់ទាក់ទាញទឹកចិត្តឲ្យពលរដ្ឋខ្មែរមិនថាអ្នកធំ អ្នកតូច អ្នកមាន អ្នកក្រ ឲ្យរួមត្របាញ់ទឹកចិត្តចូលគ្នាបង្កើតបានជាសទ្ធាជ្រះថ្លាក្នុងការបរិច្ចាគ ដើម្បីជួយដល់ជនរួមជាតិរបស់ខ្លួនក្នុងនាមខ្មែរតែមួយ។

ទី៤៖ លោក ហ៊ុន សែន គឺជាមេដឹកនាំដ៏មានឥទ្ធិពល និងដែលទទួលបានការគោរពបំផុតពីមន្ត្រីក្រោមឱវាទក៏ដូចជាពីសំណាក់មជ្ឈដ្ឋានអ្នកជំនួញ និងប្រជាពលរដ្ឋទូទៅ។ ការគោរពនេះ បានកើតឡើងក៏ដោយសារ តែលោក ហ៊ុន សែន ជាមេដឹកនាំដែលមានភាពប្រាកដនិយមបំផុតដែលសេចក្តីសម្រេចចិត្តរបស់គាត់កម្រខុសជាពិសេស គឺសេចក្តីសម្រេចចិត្តខាងនយោបាយ។ ភាពប្រាកដនិយម នេះហើយដែលធ្វើឲ្យលោក ហ៊ុន សែន ទទួលបានការកោតសរសើរ និងការគោរពបំផុតពីមនុស្សគ្រប់មជ្ឈដ្ឋាន។ នេះគឺជាមូលដ្ឋានដ៏រឹងមាំដែលធ្វើឲ្យសប្បុរសជននានាតែងតែបបួលគ្នាជួយរដ្ឋាភិបាលក្នុងគ្រាដ៏លំបាកណាមួយកើតឡើង។

ទី៥៖ សម្រាប់ប្រជាពលរដ្ឋខ្មែរជាទូទៅ លោក ហ៊ុន សែន បានក្លាយជានិមិត្តរូបនៃការជួយសង្គ្រោះជីវិតខ្មែរចេញពីសេចក្តីស្លាប់ ជានិមិត្តរូបនៃការអភិវឌ្ឍន៍ ជានិមិត្តរូបនៃការកសាងសន្តិភាព និងការបង្រួមបង្រួមជាតិ និងជាពិសេសបំផុត ជានិមិត្តរូបនៃការធានាស្ថិរភាពនយោបាយនិងសង្គមនៅកម្ពុជា។ ដូច្នេះ នរណាៗក៏ទុកចិត្តនិងចង់ចូលរួមចំណែកក្នុងសេចក្តីល្អជាមួយគាត់ដែរ លើកលែងតែជនអគតិមួយក្តាប់តូចដែលវង្វេងជាតិ និងភ្លេចជាតិកំណើតរបស់ខ្លួនតែប៉ុណ្ណោះដែលកំពុងបន្តធ្វើសកម្មភាពទុច្ចរិតសំដៅបំផ្លាញសុខសន្តិភាពដែលទទួលបានដោយសារនយោបាយ ឈ្នះ-ឈ្នះ របស់លោក ហ៊ុន សែន។

សរុបមកវិញ ជំងឺកូវីដ-១៩ និងជំនន់ទឹកភ្លៀងដែលកំពុងកើត មាននៅកម្ពុជានាពេលនេះគឺជាគ្រោះដ៏អាក្រក់បំផុតមួយ។ ប៉ុន្តែ នៅក្នុងគ្រោះអាក្រក់នេះ វាក៏បានស្តែងចេញអោយយើងឃើញនូវសញ្ញាល្អមួយចំនួនគួរឲ្យកត់សម្គាល់៖

  • សញ្ញាល្អមុនគេគឺ សមត្ថភាពក្នុងការដឹកនាំចាត់ចែងរបស់នាយករដ្ឋមន្ត្រីខ្មែរឈ្មោះ ហ៊ុន សែន ដែលអាចទប់ទល់បានយ៉ាងល្អទាំងជាមួយកូវីដ-១៩ ទាំងជាមួយគ្រោះទឹកជំនន់។
  • សញ្ញាល្អបន្ទាប់មកទៀតគឺ ការលេចឡើងនូវស្មារតីសាមគ្គីរវាងខ្មែរនិងខ្មែរក្រោមដំបូលដឹកនាំរបស់លោក ហ៊ុន សែន ហើយ ស្មារតីនេះក៏កាន់តែរីកធំឡើងជាលំដាប់ដែលជាទីសង្ឃឹមដ៏រឹងមាំរបស់ខ្មែរទៅថ្ងៃអនាគត។
  • សញ្ញាល្អមួយទៀតគឺ ភាពសស្រាក់សស្រាំរបស់មន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទក៏ដូចជារបស់ខ្មែរគ្រប់មជ្ឈដ្ឋានក្នុងការជួយសង្គ្រោះពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងដោយមិនខ្លាចការនឿយហត់។ ពួកគេបាននិងកំពុងបំពេញបេសកកម្មដោយទឹកចិត្តមោទនភាពក្នុងនាមជាកូនចៅលោក ហ៊ុន សែន ដែលយកមេដឹកនាំធ្វើជាគម្រូ។ នេះគឺជាកម្លាំងសាមគ្គីជាតិដ៏រឹងមាំជុំវិញលោក ហ៊ុន សែន។
  • រីឯសញ្ញាល្អចុងក្រោយមួយទៀតគឺ ការលេចឡើងយ៉ាងច្បាស់ក្រឡែតនូវនិន្នាការពីរផ្ទុយគ្នាស្រឡះរវាងអ្នកដែលជាទីពឹងដ៏កក់ក្តៅបំផុតរបស់ពលរដ្ឋខ្មែរ និងអ្នកដែលចាំទះដៃអបអរនិងចាំតែស្តីបន្ទោសដើម្បីជាន់ពន្លិចនៅពេលខ្មែរមានគ្រោះអាសន្ន។ និន្នាការទាំងពីរនេះអាចអនុញ្ញាតឲ្យពលរដ្ឋខ្មែរ បែងចែកបានយ៉ាងច្បាស់ថា តើពួកគាត់ត្រូវជ្រើសរើសយកអ្នកណាជាមេដឹកនាំ ពោលគឺគ្មានអ្នកណាក្រៅពីលោក ហ៊ុន សែន នោះឡើយ។

«ជួយគ្នាក្នុងគ្រាអាសន្ន» គឺជាពាក្យគន្លឹះដែលលោក ហ៊ុន សែន តែងតែនិយាយមិនដាច់ពីមាត់នៅក្នុងគ្រាដែលកម្ពុជាជួបគ្រោះអាសន្ន។ ពាក្យគន្លឹះនេះ បាននិងកំពុងក្លាយជាចលនាជាតិមួយដើម្បីបំផុសស្មារតី សាមគ្គីភាពផ្ទៃក្នុងរវាងខ្មែរនិងខ្មែរផង និងក៏កំពុងផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដល់ជនរងគ្រោះដោយទឹកជំនន់ផង ហើយវាក៏កំពុងក្លាយជានិមិត្តរូប នៃស្មារតីជួយគ្នាក្នុងគ្រាមានអាសន្ននៅក្នុងសង្គមខ្មែរតែម្តង។ សម្រាប់ពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនិយាយដោយឡែក និងសម្រាប់ពលរដ្ឋខ្មែរទូទៅនិយាយជារួម «លោក ហ៊ុន សែន គឺពិតជានិមិត្តរូបនៃស្មារតីជួយគ្នាក្នុងគ្រាមានអាសន្ន» ដោយមិនអាចប្រកែកបានឡើយ។

ដូច្នេះ វត្តមានរបស់លោក ហ៊ុន សែន ពិតជាមិនអាចខ្វះបានក្នុងការបន្តដើរតួនាទីជាស្នូលនៃកម្លាំងសាមគ្គីជាតិដ៏រឹងមាំនេះ៕

ដោយ : អ្នកនយោបាយតុកាហ្វេ



វីដេអូ៖ «អ្វីៗដែលទណ្ឌិត សម រង្ស៊ី បានធ្វើគឺក្បត់កម្ពុជាដូចឪពុកខ្លួន»